នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
អ្វីដែលអ្នកមិនអាចបោះបង់ចោល?

ថ្ងៃ​មួយ ពិធី​ករ​វិទ្យុ​បាន​ចោទ​ជា​សំណួរ​ថា “តើ​មាន​របស់​អ្វី​មួយ ដែល​អ្នក​មិន​អាច​លះ​បង់?” ប្រិយ​មិត្ត​អ្នក​ស្តាប់ទាំង​ឡាយ ក៏​បាន​ទូរស័ព្ទ​ចូល​មក ដោយ​នាំ​មក​នូវ​ចម្លើយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន។ អ្នក​ខ្លះ​និយាយ​ថា ពួក​គេ​មិន​អាច​លះ​បង់​គ្រួសារ ហើយ​ក្នុង​ចំណោម​នោះ មាន​បុរស​ជា​ស្វាមី​ម្នាក់​បាន​ចែក​រំលែក អំពី​បទ​ពិសោធន៍​នៃ​ការ​បាត់​បង់​ភរិយា​របស់​ខ្លួន ដែល​បាន​លា​ចាក​លោក​ទៅ។ អ្នក​ខ្លះ​ទៀត​បាន​ចែក​រំលែក​ថា ពួកគេ​មិន​អាច​លះ​បង់​ក្តី​ស្រមៃ​របស់​ខ្លួន ដែល​មាន​ដូច​ជា ការ​ស្រមៃ​ចង់​មាន​អាជីព​ជា​តន្ត្រីករ ឬ​ក្លាយ​ជា​ម្តាយ​គេ​ជា​ដើម។ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​អ្វី​មួយ ដែល​យើង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ដែល​មាន​ដូច​ជា មនុស្ស សេចក្តី​ប្រាថ្នា ឬ​របស់​ទ្រព្យ​អ្វី​មួយ ដែល​សុទ្ធ​តែ​ជា​អ្វី​ដែល​យើងមិន​អាច​លះ​បង់។ ក្នុង​កណ្ឌ​គម្ពីរ​ហូសេ ព្រះ​ជា​ម្ចាស់​បាន​ប្រាប់​យើង​ថា ទ្រង់​នឹង​មិន​បោះ​បង់​ប្រជា​ជន​អ៊ីស្រាអែល ដែល​ជា​រាស្រ្ត​ជ្រើស​តាំង និង​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​ទ្រង់​នោះ​ឡើយ។ ក្នុង​នាម​ទ្រង់​ជា​ស្វាមី​ដែល​មាន​ក្តី​ស្រឡាញ់​របស់​រាស្រ្ត​អ៊ីស្រាអែល ទ្រង់​បាន​ប្រទាន​ពួក​គេ នូវ​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ ដែល​មាន​ដូច​ជា ទឹក​ដី អាហារ ទឹក សំលៀក​បំពាក់ និង​សេចក្តី​សុខ​សាន្ត​ជា​ដើម។ តែ​រាស្រ្ត​អ៊ីស្រាអែល​ចេះ​តែ​បដិសេធ​ទ្រង់ ហើយ​ស្វែង​រក​សុភ​មង្គល និង​សេចក្តី​សុខ​របស់​ខ្លួន ជា​មួយ​ព្រះ​ដទៃ ដូច​ជា​ប្រពន្ធ​ដែល​ផឹត​ក្បត់។ ពេល​ដែល​ព្រះ​អម្ចាស់​តាម​រក​ពួក​គេ​កាន់​តែ​ខ្លាំង នោះ​ពួក​គេ​ក៏​បាន​រសាត់​ទៅ​កាន់​តែ​ឆ្ងាយ​ពី​ទ្រង់​(ហូសេ ១១:២)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទ្រង់​នៅ​តែ​មិន​បោះ​បង់​ពួក​គេ​ចោល ទោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​ទ័យ​ទ្រង់​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ​(ខ.៨)។ ទ្រង់​នឹង​បន្ត​វាយ​ផ្ចាល់​រាស្រ្ត​អ៊ីស្រាអែល ដើម្បី​ប្រោស​លោះ​ពួក​គេ ដ្បិត​ទ្រង់​នៅ​តែ​មាន​ព្រះ​ទ័យ​ចង់​ផ្សះ​ផ្សា​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ​ឡើង​វិញ​(ខ.១១)។ សព្វ​ថ្ងៃ​នេះ កូន​របស់​ព្រះ…

Read article
ការចែករំលែកលើសពីសម្ភារៈ

មាន​ពេល​មួយ​ខ្ញុំ​បាន​ប្រាប់​កូន​ប្រុស​ពៅ​របស់​ខ្ញុំ ឲ្យ​ចែក​រំលែក​របស់​លេង​ជា​មួយ​អ្នក​ដទៃ។ គាត់​ក៏​បាន​ប្រកែក​ថា គាត់មិន​ចង់​ចែក​រំលែក​ទេ។ ពេល​នោះ គាត់​មាន​ការ​ពិបាក​ក្នុង​ចិត្ត ព្រោះ​គាត់​មិន​ចង់​ឲ្យ​បំណែក​ដ៏​តូច​ណា​មួយ​នៃ​គ្រឿង​សង់​ផ្ទះ​របស់​គាត់ ត្រូវ​បែក​ចេញ​ពី​គាត់​នោះ​ទេ។ ខ្ញុំ​ក៏​បាន​គិត​ដល់​ភាព​មិន​ទាន់​ពេញ​វ័យ​របស់​គាត់​ ប៉ុន្តែ តាម​ពិត មិន​មែន​មាន​តែ​ក្មេង​ៗ​ទេ ដែល​មាន​អាកប្ប​កិរិយា​ដូច​នេះ។ តើ​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ ដែល​ជា​មនុស្ស​ មាន​ពេល​ណា​ខ្លះ ដែល​ខ្ញុំ​បដិសេធន៍​មិន​ព្រម​ចែក​រំលែក​ដល់​អ្នក​ដទៃ ដោយ​ចិត្ត​ជ្រះ​ថ្លា និង​សប្បុរស? ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​ចែក​រំលែក​ជីវិត​យើង ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ គឺ​ដូច​ដែលនាង​រស់ បាន​ធ្វើ​សម្រាប់​នាង​ណា​អូមី ដែល​ជា​ម្តាយ​ក្មេក​របស់​នាង។ ក្នុង​នាម​ជា​ស្រ្តី​មេម៉ាយ​ទាល់​ក្រ នាង​ណាអូមីគ្មាន​របស់​អ្វី សម្រាប់​ផ្តល់​ឲ្យ​នាង​រស់​ឡើយ។ ប៉ុន្តែ នាង​រស់​បាន​តភ្ជាប់​ជីវិត​របស់​ខ្លួន ជា​មួយ​នឹង​ម្តាយ​ក្មេក ដោយសន្យា​ថា ពួក​គេ​នឹង​បន្ត​តស៊ូ​ជា​មួយ​គ្នា​ទៀត ហើយ​សូម្បី​តែ​សេចក្តី​ស្លាប់​ក៏​មិន​អាច​បំបែក​ពួក​គេ​បាន​ឡើយ។ គឺដូច​ដែល​នាង​រស់​បាន​និយាយ​ទៅ​កាន់​នាង​ណាអូមី​ថា “សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ”(នាងរស់ ១:១៦)។ នាង​ក៏​បាន​ធ្វើ​ការ​ចែក​រំលែក​ដោយ​ចិត្ត​ជ្រះ​ថ្លា និង​សប្បុរស  ដល់​ស្រ្តី​ដែល​មាន​វ័យ​ចំ​ណាស់​ជាង​នាង ដោយ​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ក្តី​អាណឹត។ ការ​ចែក​រំលែក​ជីវិត​របស់​យើង តាម​របៀប​នេះ អាច​មាន​ការ​ពិបាក ប៉ុន្តែ យើង​ត្រូវ​ចាំ​ថា យើង​នឹង​ទទួល​បាន​នូវ​ផល​ផ្លែដ៏​មាន​តម្លៃ ពី​អំពើ​សប្បុរស​យ៉ាង​ដូច​នេះ។ នាង​រស់​បាន​ចែក​រំលែក​ជីវិត​របស់​ខ្លួន ដល់​នាង​ណា​អូមី ប៉ុន្តែ ក្រោយ​មក…

Read article
បទចម្រៀងនៅពេលយប់

ឪពុក​របស់​ខ្ញុំ​បាន​រស់​នៅ ក្នុង​ជីវិត​មួយ ដែល​មាន​សេចក្តី​ប្រាថ្នា​ជា​ច្រើន។​ គាត់​ចង់​បាន​ភាព​ពេញ​លេញ សូម្បី​តែ​នៅ​ពេល​ដែល​ជម្ងឺ​ប៉ាគីនសុន​បាន​ធ្វើ​ឲ្យ​មាន​ភាព​ពិការ​បន្តិច​ម្តង​ៗ នៅ​ក្នុង​គំនិត និង​រូប​កាយ​គាត់​ក៏​ដោយ។ គាត់​ប្រាថ្នា​ចង់​បាន​សន្តិ​ភាព នៅ​ពេល​ដែល​គាត់​កំពុង​តែ​ជួប​ការ​ឈឺ​ចាប់ ដោយសារ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត។ គាត់​ចង់​ទទួល​សេចក្តីស្រឡាញ់ និង​ការ​ឲ្យ​តម្លៃពី​អ្នក​ដទៃ ប៉ុន្តែ ជា​ញឹក​ញាប់ គាត់​បាន​ជួប​ភាព​ឯកោ​ជា​ញឹក​ញាប់។ គាត់​មាន​អារម្មណ៍​ថា គាត់​មាន​ភាព​ឯកោ​តិច​ជាង​មុន ពេល​ដែល​គាត់​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៤២ ដែល​ជា​បទ​គម្ពីរ​ទំនុក​ដំកើង​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ក៏​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​បាន​ការ​ប្រោស​ឲ្យ​ជា​ ដូច​គាត់​ផង​ដែរ(ខ.១-២)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ក៏​ធ្លាប់​ជួប​ទុក្ខ​ព្រួយ ដែល​ហាក់​ដូច​ជា​មិន​ដែល​បាត់​ទៅ​ណា​(ខ.៣) ធ្វើឲ្យ​ក្តី​អំណរ​មាន​តែ​នៅ​ក្នុង​ការ​ចង​ចាំ​ដ៏​យូរ​(ខ.៦)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏ធ្លាប់​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់​បាន​បោះ​បង់​ចោល​គាត់ និង​បាន​ទូល​សួរ​ទ្រង់​ថា “ហេតុ​អ្វី?”(ខ.៩) ពេល​ដែល​ភាព​ជ្រួល​ច្របល់ និង​ការ​ឈឺ​ចាប់​បាន​កើត​មាន​ជា​បន្ត​បន្ទាប់​(ខ.៧)។ ហើយ​ព្រះ​បន្ទូល​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង បាន​បក់​មក​លើ​គាត់ ដោយ​ធានា​ថា គាត់​មិន​ឯកោ​ទេ ហើយ​ឪពុក​ខ្ញុំ​ក៏​បាន​មាន​អារម្មណ៍​ថា សន្តិ​ភាព​ដ៏​ស្ងាត់​ស្ងៀម​បាន​ចាប់​ផ្តើម​មាន ក្នុង​ពេល​ដែល​គាត់​ឈឺ​ចាប់។ គាត់​ក៏​បាន​ស្តាប់​ឮ​សម្លេង​ដ៏ស្រទន់​នៅ​ជុំវិញ​ខ្លួន​គាត់ គឺ​សម្លេង​ដែល​ធានា​គាត់​ថា ព្រះ​ជា​ម្ចាស់​នៅ​តែ​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង​ជា​និច្ច(ខ.៨) ទោះ​បី​ជាគាត់​គ្មាន​ចម្លើយ ទោះ​រលក​នៃ​បញ្ហា​នៅ​តែ​បក់​បោក​មក​លើ​គាត់​ក្តី។ ពេល​នោះ គាត់​មាន​ការ​ស្កប់​ចិត្ត ពេល​ដែល​បាន​ស្តាប់​សំនៀង​នៃ​សេចក្តី​ស្រឡាញ់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នោះ នៅ​ពេល​យប់។ គឺ​មាន​ចិត្ត​ស្កប់​ស្កល់​ល្មម​នឹង​បន្ត​តោង​ជាប់​សេចក្តី​សង្ឃឹម សេចក្តី​ស្រឡាញ់ និង​ក្តី​អំណរ​ដែល​បាន​កើន​ឡើង។ ហើយ​ល្មម​នឹង​ឲ្យ​គាត់…

Read article
គ្រឹះដ៏រឹងមាំ នៃសេចក្តីសង្ឃឹម

ខ្ញុំ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល ឈ្មោះ “ប៊ែរ” ជា​ពូជ​សត្វ​ឆ្កែ​ប្រមាញ់​ឡាប្រាដូ ដែល​មាន​ទម្ងន់​ជាង​៥០​គីឡូ​ក្រាម។ ខ្ញុំ​បាន​ដាក់​ទឹក​ឲ្យ​វា​ផឹក​ នៅ​ក្នុង​ចាន​ដែក​ដ៏​ធំ​មួយ នៅ​កៀន​ជ្រុង​ជញ្ជាំង​ផ្ទះ​បាយ។ ពេល​ណា​ទឹក​ក្នុង​ចាន​រីង​អស់ វា​មិន​បាន​ព្រុស ឬ​យក​ជើង​ទៅ​កាយ​ចាន​ដែក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ផ្តេក​ខ្លួន និង​រង់​ចាំ​យ៉ាង​ស្ងាត់​ស្ងៀម នៅ​ក្បែរ​ចាន​ដែក​នោះ។ ជួន​កាល វា​ត្រូវ​រង់​ចាំ​ជា​ច្រើន​នាទី ប៉ុន្តែ វា​បាន​រៀន​ទុក​ចិត្ត​ថា ខ្ញុំ​នឹង​ដើរ​ចូល​ក្នុង​ផ្ទះ​បាយ ឃើញ​វា​នៅ​ទីនោះ ហើយ​ផ្តល់​ឲ្យ​វា​នូវ​អ្វី​ដែល​វា​ត្រូវ​ការ​ជា​មិន​ខាន។​ ជំនឿ​ដ៏​សាមញ្ញ​ដែល​វា​មាន​ចំពោះ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ត្រូវ​ទុក​ចិត្ត​ព្រះ​កាន់​តែ​ខ្លាំង។ នេះ​ជាមេ​រៀន​អំពី​សេចក្តី​ជំនឿ​ដ៏​ប្រសើរ ដែល​ខ្ញុំ​អាច​រក​បាន ពី​កន្លែង​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ដល់។ ព្រះ​គម្ពីរ​បាន​ចែង​ថា “សេចក្តី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បានដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ”(ហេព្រើរ ១១:១)។ ព្រះ​ជា​ម្ចាស់ គឺជា​គ្រឹះ​នៃ​ការ​ទុក​ចិត្ត និង​ការ​ដឹង​ជាក់ ហើយ​ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់អ្នក​ដែល​ស្វែង​រក​ទ្រង់ អស់​ពី​ចិត្ត(ខ.៦)។ ព្រះ​ជា​ម្ចាស់ មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់ ចំពោះ​ព្រះ​បន្ទូល​សន្យា ដែល​ទ្រង់ប្រទាន​ដល់​អ្នក​ដែល​ជឿ និង​ចូល​មក​រក​ទ្រង់ តាម​រយៈ​ព្រះ​យេស៊ូវ។ ជួន​កាល ការ​មាន​ជំនឿ នៅ​ក្នុង “ការ​អ្វី ដែល​យើង​មើល​មិន​ឃើញ” គឺ​មិន​មែន​ជា​ការ​ងាយ​ទេ។ ប៉ុន្តែ យើង​អាច​សម្រាក ដោយ​ទុក​ចិត្ត​ចំពោះ​សេចក្តី​ល្អ និង​ចរិយា​សម្បត្តិ​ដែល​មាន​ក្តី​ស្រឡាញ់​របស់​ទ្រង់…

Read article
បរាជ័យរបស់សត្វបង្កង

មាន​ពេល​មួយ បង​ប្អួន​ជី​ដូន​មួយ​របស់​ខ្ញុំ បាន​អញ្ជើញ​ខ្ញុំ ឲ្យ​ទៅ​ចាប់​បង្កង​ក្រហម​ជា​មួយ​គាត់។ ពេល​នោះ ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់។ ខ្ញុំ​ក៏​បាន​ញញឹម ពេល​ដែល​គាត់​ហុច​កូន​ធុង​ជ័រ​មួយ​ឲ្យ​ខ្ញុំ។ ពេល​ខ្ញុំ​សួរ​រក​គំរប​ធុង គាត់​ក៏​បានប្រាប់​ខ្ញុំ​ថា យើង​មិន​ចាំ​បាច់​ប្រើ​គំរប​នោះ​ក៏​បាន ហើយ​គាត់​ក៏​បាន​លើក​សន្ទូច និង​កំទេច​សាច់​មាន់ ដែល​យើង​បាន​ប្រើ​ជា​នុយ។ ក្រោយ​មក ខណៈ​ពេល​ដែល​ខ្ញុំ​មើល​សត្វ​បង្កង​តូច​ៗ​ទាំង​នោះ​ព្យាយាម​ឡើង​ពី​លើ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​គេច​ចេញ​ពី​ធុង ដែល​ជិត​ពេញ ខ្ញុំ​ក៏​បាន​ដឹង​អំពី​មូល​ហេតុ​ដែល​យើង​មិន​ចាំ​បាច់​ត្រូវ​ប្រើ​គំរប​ធុង​មែន។ ពេល​ណា​បង្កង​ណា​មួយ​ឡើង​ជិត​ដល់​មាត់​ធុង បង្កង​ផ្សេង​ទៀត ក៏​បាន​ទាញ​វា​ទម្លាក់​មក​វិញ នៅ​ក្នុង​ការ​ដណ្តើម​គ្នា​ចេញ​ពី​ក្នុង​ធុង​ដ៏​វឹក​វរ​នោះ។ បរាជ័យ​របស់​សត្វ​បង្កង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ភាព​ហិន​ហោច ដែល​កើត​ឡើង ពី​ការ​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​ជាងគិត​ប្រយោជន៍​រួម។ ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច គាត់​ដឹង​ថា គ្រីស្ទ​បរិស័ទ​ត្រូវ​ការ​ការ​ទំនាក់​ទំនង ដែល​ជួយ​ជ្រោង និង​ពឹង​ផ្អែក​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​ដាស់​តឿន​អ្នកដែល​ខ្ជិល​ច្រអូស និង​បង្ក​ការ​រំខាន ហើយ​លើក​ទឹក​ចិត្ត​អ្នក​ដែល​បាក់​ទឹក​ចិត្ត ព្រម​ទាំង​ជួយ​អ្នក​ទន់​ខ្សោយ ហើយ​មាន​ការ​អត់​ធ្មត់​ចំពោះ​មនុស្ស​ទាំង​អស់​(១ថែស្សាឡូនីច ៥:១៤)។ សាវ័កប៉ុល​ក៏​បាន​កោត​សរសើរ​សហគមន៍​របស់​ពួក​គេ ដែល​ចេះ​យក​អសារ​គ្នា​(ខ.១១) រួច​គាត់​ក៏​បាន​លើក​ទឹក​ចិត្តពួក​គេ ឲ្យ​មាន​ទំនាក់​ទំនង​ដែល​មាន​ក្តី​ស្រឡាញ់ និង​មេត្រី​ភាព​កាន់​តែ​ខ្លាំង​(ខ.១៣-១៥)។ ការ​ព្យាយាម​បង្កើត​វប្បធម៌​នៃ​ការ​អត់​ទោស ភាព​សប្បុរស និង​សេចក្តី​អាណឹត បាន​ជួយ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង​កាន់​តែ​រឹង​មាំ ជា​មួយ​ព្រះជា​ម្ចាស់ និង​ជា​មួយ​អ្នក​ដទៃ(ខ.១៥,២៣)។ ពួក​ជំនុំ​អាច​លូត​លាស់ និង​ធ្វើ​បន្ទាល់​ថ្វាយ​ព្រះ​គ្រីស្ទ តាម​រយៈ​ការ​រួប​រួម ដោយ​សេចក្តី​ស្រឡាញ់​យ៉ាង​ដូច​នេះ​ឯង។…

Read article
ការបម្រើអ្នកដ៏តូចបំផុត

មាន​ពេល​មួយ កូន​ស្រី​របស់​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​ទៅ​រៀន លឿន​ជាង​ពេល​រាល់​ដង ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ​ឈាង​ចូលហាង​កាហ្វេ នៅ​តាម​ផ្លូវ​ទៅ​សាលា​របស់​នាង។ ខ្ញុំ​ក៏​បាន​យល់​ព្រម។ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​ឡាន​ជិត​ដល់​ផ្លូវ​បត់​ចូល​ហាង​កាហ្វេ ខ្ញុំ​ក៏​បាន​សួរ​នាង​ថា “តើ​កូន​ចង់​ចែក​រំលែក​ក្តី​អំណរ​របស់​កូន នៅ​ពេល​ព្រឹក​នេះ​ទេ?” នាង​ក៏​បាន​ឆ្លើយ​ថា នាង​ចង់​ចែក​រំលែក។ យើង​ក៏​បាន​កម្មង់​ទិញ​អាហារ​របស់​យើង ហើយ​ទៅ​បង់​លុយ នៅ​ក្បែរ​បង្អួច​ហាង។ ខ្ញុំ​ក៏​បាន​ប្រាប់​អ្នក​រត់​តុ​ថា យើង​ចង់​បង់​លុយ​ឲ្យ​ស្រ្តី​វ័យ​ក្មេង​ម្នាក់ ដែល​នៅ​ក្រោយ​យើង​ផង​ដែរ។ កូន​ស្រី​ខ្ញុំ​ក៏​បាន​បញ្ចេញ​ទឹក​មុខ​ញញឹម​ស្រស់។ បើ​ប្រៀប​ធៀប​រឿង​នេះ នឹង​រឿង​ធំ​ៗ​ជា​ច្រើន ការ​ទិញ​កាហ្វេ​មួយ​ពែង ឲ្យ​នរណា​ម្នាក់ ហាក់​ដូច​ជា​គ្មាន​អ្វី​ធំ​ដុំ​ទេ។ តើពិត​មែន​ទេ? ខ្ញុំ​ឆ្ងល់​ថា តើ​ការ​ទិញ​កាហ្វេ​មួយ​ពែង ឲ្យ​នរណា​ម្នាក់ ស្ថិត​នៅ​ក្នុង​ចំណោម​អំពើ​ល្អ ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្វើ​សម្រាប់​អ្នក​តូច​បំផុត ក្នុង​ចំណោម​យើង​ឬ​ទេ?(ម៉ាថាយ ២៥:៤០)។ សូម​យើង​គិត អំពី​អ្នក ​ដែល​នៅ​ក្រោយ​យើង ឬ​នៅ​បន្ទាប់​យើង។ ហើយ​បន្ទាប់​មក សូម​យើង​ធ្វើ “អំពើ​ល្អ​មួយ” ដែល​ប្រហែល​ជា​ការ​ទិញ​កាហ្វេ ឬ​ប្រហែល​ជា​ការ​ធ្វើ​អ្វី​ដែល​លើស​នេះ ឬ​តូច​ជាង​នេះ សម្រាប់​គាត់។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា កាល​ណា​យើង “ធ្វើ​ការ​ទាំង​នោះ”(ខ.៤០) ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​ទ្រង់​ដែរ​។ នៅ​ពេល​ព្រឹក​នោះ ខណៈ​ពេល​ដែល​យើង​បើក​ឡាន​ចេញ​ពី​ហាង​កាហ្វេ​នោះ​ទៅ យើង​ក៏​បាន​ឃើញ​ស្រ្តី​ម្នាក់​នោះកំពុងទទួល​កាហ្វេ​ពី​អ្នក​រត់​តុ​ក្នុង​ហាង​កាហ្វេ​នោះ។ ស្នាម​ញញឹម​ស្រស់…

Read article
ទំហំដែលគ្មានដែនកំណត់

មាន​ពេល​មួយ ខ្ញុំ​បាន​ផ្តេក​ខ្លួន​នៅ​លើ​កម្រាល​កៅស៊ូ ហើយ​អត់​ដង្ហើម តាម​បង្គាប់​របស់​គ្រូ​ពេទ្យ ខណៈ​ពេល​ដែលម៉ាស៊ីន​កំពុង​តែ​ដំណើរ​ការ ដោយ​សម្លេង​ងឺត​ង៉ត​ៗ និង​សូរ​ក្រិក​ៗ។ ខ្ញុំ​បាន​ស្គាល់​មនុស្ស​ជា​ច្រើន ដែល​បាន​ទៅ​ស្គែន​អ៊ែម អរ អាយ (MRIs) ប៉ុន្តែ ដោយ​សារ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ជម្ងឺ​ខ្លាច​កន្លែង​បិទ​ជិត នោះ​ខ្ញុំ​ចាំ​បាច់​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​ធំ​ជាង​ខ្ញុំ។ ខណៈ​ពេល​ដែល​ខ្ញុំ​ឮ​ម៉ាស៊ីន​បញ្ចេញ​សម្លេង​តាម​ចង្វាក់​របស់​វា ខ្ញុំ​ក៏​បាន​សូត្រ​ឃ្លា​មួយ​ក្នុង​ខ​គម្ពីរ ក្នុង​ចិត្ត​ខ្ញុំ​អំពី “ទទឹង បណ្តោយ ជំរៅ និងកំពស់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ”(អេភេសូរ ៣:១៨)។ ពេល​សាវ័ក​ប៉ុល​អធិស្ឋាន​ឲ្យ​ពួកជំនុំ​នៅ​ក្រុង​អេភេសូរ គាត់​បាន​ពិពណ៌នា អំពី​រង្វាស់​ទាំង​បួន​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដើម្បី​និយាយ​សង្កត់​ធ្ងន់ ​អំពី​ទំហំ និង​ភាព​ស្ថិត​ស្ថេរ​នៃ​សេចក្តី​ស្រឡាញ់ និង​ព្រះ​វត្ត​មាន​របស់​ទ្រង់។ របៀប​ដែល​ខ្ញុំ​ផ្តេក​ខ្លួន ដើម្បី​ស្គែន​នឹង​ម៉ាស៊ីន អ៊ែម អរ អាយ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ការ​យល់​ដឹង​ថ្មី​មួយ។ ពេល​ខ្ញុំ​គិត​អំពី​ទទឹង ខ្ញុំ​ក៏​បាន​គិត​ដល់​ទទឹង​របស់​បំពង់​ស្គែន ដែល​ខ្លួន​របស់​ខ្ញុំ​បាន​ផ្តេក​នៅ​ខាង​ក្នុង ដោយ​ដៃ​នៅ​សង​ខាង​ខ្លួន​ខ្ញុំ។ ខ្ញុំ​ក៏​បាន​គិត​អំពី​បណ្តោយ​របស់​បំពង់​នោះ​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង ដែល​មាន​ប្រវែង​វែង​ជាង​ដង​ខ្លួន​របស់​ខ្ញុំ​ រាប់​ចាប់​ពី​ជើង​ដល់​ក្បាល។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​គិត​អំពី​កម្ពស់ របស់​ពិដាន​នៃ​បំពង់​នោះ គិត​ចាប់​ពី​ច្រមុះ​ខ្ញុំ​ទៅ។ រួច​ខ្ញុំ​ក៏​បាន​គិត​អំពីជម្រៅ​របស់​បំពង់​នោះ ដែល​គិត​ចាប់​ពី​ទម្រ​ដែល​តភ្ជាប់​បំពង់​នោះ និង​កម្រាល​ឥដ្ឋ ដែល​នៅ​ក្រោម​ខ្ញុំ ហើយ​បាន​ទ្រខ្លួន​ខ្ញុំ។ រង្វាស់​ទាំង​បួន​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ…

Read article
ព្រះជាម្ចាស់ស្វាគមន៍

ពួក​ជំនុំ​របស់​ខ្ញុំ​បាន​ជួប​ជុំ​គ្នា នៅ​ក្នុង​សាលា​បឋម​សិក្សា ដ៏​ចំ​ណាស់​មួយ​កន្លែង ។ សាលា​នោះ​បាន​បិទ​ទ្វារ ក្នុង​ឆ្នាំ១៩៥៨ ជាជាង​អនុវត្ត​តាម​បទ​បញ្ជា​របស់​តុលា​ការ​អាមេរិក ដែល​បាន​បង្គាប់​ឲ្យ​ឈប់​ប្រកាន់​ជាតិ​សាសន៍​(តាម​ច្បាប់ ដែល​បានអនុញ្ញាត​សិស្ស​អាមេរិក​ស្បែក​ខ្មៅ ទៅ​រៀន​នៅ​សាលា ដែល​ពី​មុន​ទទួល​តែ​សិស្ស​ស្បែក​ស)។ នៅ​ឆ្នាំ​បន្ទាប់ សាលា​រៀន​នេះក៏​បាន​បើក​ឡើង​វិញ ហើយ​អេលវ៉ា(Elva) ជា​សមាជិក​ពួក​ជំនុំ​របស់​ខ្ញុំ​នៅ​ពេល​បច្ចុប្បន្ន ដែល​កាល​នោះ នាង​ស្ថិត​ក្នុង​ចំណោម​សិស្ស​ស្បែក​ខ្មៅ​ដំបូង​គេ ដែល​បញ្រ្ជៀត​ចូល​នៅ​ក្នុង​ពិភព​នៃ​ពួក​ស្បែក​ស។ គាត់​បាន​រំឭក​ថា “នៅ​សម័យ​នោះ គេ​បាន​យក​ខ្ញុំ​ចេញ​ពី​សហគមន៍​ដ៏​មាន​សុវត្ថិភាព​របស់​ខ្ញុំ ដែល​មាន​គ្រូ​បង្រៀន ដែល​ជាផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ ហើយ​គេ​ក៏​បាន​យក​ខ្ញុំ​ទៅ​ដាក់ ក្នុង​បរិយា​កាស​ដ៏​គួរ​ឲ្យ​ខ្លាច នៅ​ក្នុង​ថ្នាក់​រៀន​មួយ ដែល​មាន​សិស្ស​ស្បែក​ខ្មៅតែ​ម្នាក់​ទៀត​”។ កាល​នោះ អេលវ៉ា​បាន​ជួប​ការ​លំបាក​ជា​ច្រើន ដោយ​សារ​នាង​មាន​ពណ៌​សម្បុរ​ខុស​ពី​គេ ប៉ុន្តែ នាងបាន​ប្រែ​ក្លាយ​ជា​ស្រ្តី នៃ​សេចក្តី​ក្លាហាន ជំនឿ និង​ការ​អត់​ឱន​ទោស។ ទីបន្ទាល់​របស់​គាត់ គឺ​ពិត​ជា​មាន​ន័យ​ខ្លាំង​ណាស់ ព្រោះ​នាង​បាន​អត់​ទ្រាំ​នឹង​ការ​អាក្រក់​ជា​ច្រើន ពី​សំណាក់​មនុស្សមួយ​ចំនួន នៅ​ក្នុង​សង្គម​មួយ ដែល​បាន​បដិសេធ​សេចក្តី​ពិត ដែល​ថា ព្រះ​ជា​ម្ចាស់​បាន​ស្រឡាញ់​មនុស្ស​ម្នាក់​ៗ ដោយ​មិន​គិត​ពណ៌​សម្បុរ ឬ​ពូជ​សាសន៍​ឡើយ​។ សមាជិក​មួយ​ចំនួន នៅ​ក្នុង​ពួក​ជំនុំ​ដំបូង ក៏​បាន​បដិសេធ​សេចក្តីពិត​នេះ​ផង​ដែរ ដោយ​ជឿ​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់​តែ​ជាតិ​សាសន៍​មួយ ដោយសារ​ដើម​កំណើត​របស់​ពួក​គេ ហើយទ្រង់​បដិសេធ​ជាតិ​សាសន៍ដទៃទៀត។ ប៉ុន្តែ បន្ទាប់​ពី​សាវ័ក​ពេត្រុស​បាន​ទទួល​ការ​បើក​សម្តែង​ពី​ព្រះ​ជា​ម្ចាស់​ហើយ គាត់​ក៏បាន​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល…

Read article
ព្រះអង្គសង្រ្គោះដែលយើងត្រូវការ

កាល​ពី​ឆ្នាំ​ទៅ ខ្ញុំ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​អធិស្ឋាន សូម​ការ​ប្រោស​ឲ្យ​ជា សម្រាប់​ស្រ្តី​បី​នាក់ ដែល​កំពុង​តែ​តយុទ្ធ​នឹង​ជម្ងឺ​មហា​រីក។ យើង​ដឹង​ថា ព្រះ​ទ្រង់​មាន​អំណាច​ប្រោស​ពួក​គេ​ឲ្យ​ជា ហើយ​យើង​ក៏​បាន​ទូល​សូម​ឲ្យ​ទ្រង់​ប្រោស​ពួក​គេឲ្យ​ជា ជា​រៀង​រាល់​ថ្ងៃ។ យើង​បាន​ឃើញ​ទ្រង់​ប្រោស​គេ​ឲ្យ​ជា ដោយ​ការ​អស្ចារ្យ កាល​ពី​មុន ហើយ​យើង​ជឿ​ថា ទ្រង់​អាចធ្វើ​ការ​ប្រោស​ឲ្យ​ជា​នៅ​លើក​ក្រោយ​ៗ​ទៀត។ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​ម្នាក់​ៗ​កំពុង​តយុទ្ធ​នឹង​ជម្ងឺរ​នោះ នៅ​ថ្ងៃ​ខ្លះ យើង​បាន​ឃើញ​ការ​ប្រោស​ឲ្យ​ជា ហាក់​ដូច​ជា​បាន​កើត​ឡើង​មែន បាន​ជា​យើង​មាន​ការ​អរ​សប្បាយ។ ប៉ុន្តែ ពេល​រដូវ​ស្លឹក​ឈើ​ជ្រុះ​មក​ដល់ ពួក​គេ​ទាំង​បី​បាន​លា​ចាក​លោក។ អ្នក​ខ្លះ​និយាយ​ថា ការ​លាចាក​លោក​របស់​ពួក​គេ គឺ​ជា “ការ​ប្រោស​ឲ្យ​ជា​ ​ដ៏​ប្រសើរ​បំផុត”។ ប៉ុន្តែ ការ​បាត់​បង់​នេះ នៅតែ​ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ យើង​ចង់​ឲ្យ​ព្រះ​អង្គ​ប្រោស​ពួក​គេ​ទាំង​បី​ឲ្យ​ជា នៅ​ពេល​នោះ ប៉ុន្តែ យើង​មិនយល់​ទេ​ថា ហេតុ​អ្វី​ទ្រង់​មិន​បាន​ធ្វើ​ការ​អស្ចារ្យ ឲ្យ​ពួក​គេ​ជា​ពី​ជម្ងឺ​នោះ។ មនុស្ស​មួយ​ចំនួន​បាន​ដើរ​តាម​ព្រះ​យេស៊ូវ ដោយសារ​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ និង​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ​(យ៉ូហាន ៦:២,២៦)។ អ្នក​ខ្លះ​គ្រាន់​តែ​បាន​គិត​ថា ទ្រង់​ជា​កូន​ប្រុស​របស់​ជាង​ឈើ​ប៉ុណ្ណោះ​(ម៉ាថាយ ១៣:៥៥-៥៨) ហើយ​អ្នក​ដទៃ​ទៀត​រំពឹង​ថា ទ្រង់​នឹង​ធ្វើ​ជា​អ្នក​ដឹក​នាំ​នយោបាយ​របស់​ពួក​គេ​(លូកា ១៩:៣៧-៣៨)។ អ្នក​ខ្លះ​គិត​ថា ទ្រង់​ជា​គ្រូ​បង្រៀន​ដ៏​អស្ចារ្យ​(ម៉ាថាយ ៧:២៨-២៩) ខណៈ​ពេល​ដែល​អ្នក​ដទៃ​ទៀត បាន​ដើរ​តាម​ទ្រង់ ដោយសារ​ការ​បង្រៀន​របស់​ទ្រង់ ពិបាក​នឹង​ឲ្យ​ពួក​គេ​យល់​(យ៉ូហាន ៦:៦៦)។…

Read article
ជម្រើសក្រៅពីការព្រួយបារម្ភ

មាន​បុរស​ដ៏​ស្មោះ​ត្រង់​ម្នាក់ ដែល​ជា​អ្នក​គោរព​ច្បាប់ បាន​ទទួល​សារ​ជា​សម្លេង​ពី​បុរស​ម្នាក់ ដែល​បាន​ថា ខ្លួន​ជា​មន្ត្រី​ប៉ូលីស ហើយ​បាន​ឲ្យ​បុរស​ម្នាក់​នោះទូរស័ព្ទ​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​ខ្លួន។ ភ្លាម​ៗ​នោះ បុរស​ម្នាក់​នេះ​ក៏​បាន​ចាប់​ផ្តើម​ព្រួយ​បារម្ភ​ថា គាត់​ប្រហែល​ជា​បាន​ធ្វើ​អ្វី​ខុស​ហើយ។ គាត់​មិន​ហ៊ាន​ទូរស័ព្ទ​ទៅ​កាន់​លេខ​នោះ​ទេ ហើយ​ថែម​ទាំង​គេង​មិន​លក់ ដោយ​គិត​អំពី​រឿង​ដែល​អាច​កើត​ឡើង​ចំពោះ​គាត់។ មន្ត្រី​ប៉ូលីស​នោះ​មិន​ដែល​ទំនាក់​ទំនង​មក​គាត់​ម្តង​ទៀតឡើយ ប៉ុន្តែ សារ​ជា​សម្លេង​នោះ បាន​ធ្វើ​ឲ្យ​គាត់​ព្រួយ​បារម្ភ អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍។ ព្រះយេស៊ូវ​បាន​ចោទ​សួរ នូវ​សំណួរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ អំពី​ការ​ព្រួយ​បារម្ភ​ថា “តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយសារ​សេចក្តី​ខ្វល់ខ្វាយ​បាន​ឬ​ទេ?”(ម៉ាថាយ ៦:២៧)។ សំណួរ​នេះ​អាច​ជួយ​ឲ្យ​យើង​គិត​ឡើង​វិញ អំពី​ការ​ព្រួយ​បារម្ភ ហើយ​ឈប់​ព្រួយ​បារម្ភ​តទៅ​ទៀត ព្រោះ​សំណួរ​នេះ​បាន​បញ្ជាក់​ថា ការ​ព្រួយ​បារម្ភ​មិនបាន​ជួយ​ដោះ​ស្រាយ​បញ្ហា ដែល​យើង​កំពុង​តែ​ព្រួយ​បារម្ភ​នោះ​ឡើយ។ ពេល​ដែល​បញ្ហា​កំពុង​តែ​បោះ​ពួយ​មក​រក​យើង​ពី​ចម្ងាយ យើង​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ទ្រង់​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ជៀស​វាង​បញ្ហា​នោះ។ ប៉ុន្តែ បើ​យើង​ដឹង​ថា យើង​មិន​អាច​ធ្វើ​អ្វី​មួយ ដើម្បី​ជៀស​វាង​បញ្ហា​នោះ​ទេ យើង​អាច​ទទួល​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​ជា​ម្ចាស់​មិន​ដែល​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​បញ្ហា តែ​ម្នាក់​ឯង​ឡើយ។ ទ្រង់​តែង​តែ​អាច​ជួយ​យើង​ជា​និច្ច។ យើង​ក៏​តែង​តែ​អាច​ថ្វាយ​បញ្ហា​យើង ទៅ​ទ្រង់ ដោយ​ជំនឿ​ និងការ​ទុក​ចិត្ត។ ពេល​ណា​យើង​មាន​ការ​ព្រួយ​បារម្ភ យើង​អាច​ស្តាប់​ព្រះ​បន្ទូល​លើក​ទឹក​ចិត្ត​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​ក៏​ធ្លាប់​មាន​ការ​ពិបាក និង​ការ​ព្រួយ​បារម្ភ​ផង​ដែរ។ ទ្រង់​មាន​បន្ទូល​ថា “ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះយេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ”(ទំនុកដំកើង ៥៥:២២)។…

Read article