នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
ការស្វែងរកលោកសាខេ

លោកអាលហ្វ៍ ខ្លក(Alf Clark) បានដើ​រ​តា​ម​ដ​ង​វិ​ធីនៅ​ទីក្រុង ដើម្បី​ស្វែង​រក​លោ​ក​សាខេ។ ត្រង់​ចំណុច​នេះ​  គាត់​មិន​មែន​កំ​ពុង​ស្វែ​ងរ​ក​លោក​សាខេ​ នៅក្នុ​ង​ព្រះគម្ពីរ​ទេ ​ដ្បិត​ព្រះយេស៊ូវ​បាន​រ​កលោ​ក​សាខេ​ឃើញ តាំង​ពី​យូរ​ណា​ស់ម​ក​ហើ​យ។ តែ​លោកអា​លហ្វ៍ និង​មិត្ត​ភ័ក្រមួ​យ​ចំ​នួ​ន ដែល​បាន​ធ្វើ​កា​រ​បម្រើ​ព្រះ​នៅទី​ប្រជុំ​ជន​ បាន​យក​គំរូ​តាម​កា​រអ្វី​ ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ក្នុង​ព្រះគ​ម្ពីរ​លូ​កា ជំពូក១៩។​ ពួក​គេបា​ន​ធ្វើ​ដំ​ណើរក្នុ​ងទី​ក្រុង​ ក្នុង​គោល​បំ​ណង​ដើម្បី​ជួប​ និង​ជួយ​អ្នក​ដែ​ល​កំពុ​ង​ត្រូវ​ការ​ជំ​នួ​យ ដូ​ច​លោក​សាខេ​។​ លោក​អាលហ្វ៍ បាន​ដើរ​ពី​ផ្ទះ​មួ​យ​ ទៅ​​ផ្ទះ​មួ​យ​ទៀ​ត ក្នុង​តំបន់​ដែល​គា​ត់​រស់​នៅ​។​​​ គា​ត់បា​ន​គោះ​ទ្វារ​ផ្ទះ​ទាំ​ងនោះ​ ​ហើយ​ពេលគេ​បើក​ទ្វា​រ​ឲ្យ​គាត់​ គាត់​និយា​យទៅ​កា​ន់​គេថា​ ​“សួស្តី ខ្ញុំ​ឈ្មោះ​អាលហ្វ៍។ តើ​អ្នក​មាន​​ខ្វះខាតអ្វី​ ដែ​ល​ច​ង់ឲ្យ​ខ្ញុំ​អ​ធិ​ស្ឋា​នឲ្យ​ទេ​​?” នេះជា​វិធី​សា​ស្រ្ត​ ដែល​គាត់បាន​​ប្រើ​ ដើ​ម្បី​ចា​ប់ផ្តើ​ម​កា​រ​ទំ​នាក់​ទំនង ​ហើយ​ស្វែង​រក​ឱកា​ស​ផ្តល់​កា​រប្រឹ​ក្សាយោ​ប​ល និង​នាំ​ឲ្យ​គេ​ជឿ​ព្រះ ​ហើយ​រស់​នៅ​ដោយ​មាន​ក្តីស​ង្ឃឹម  ដែល​នេះជា​​អ្វីដែ​ល​ព្រះ​យេស៊ូវ​បាន​ធ្វើ  សម្រាប់​លោកសា​ខេ  ដែល​ជាអ្ន​ក​យក​ពន្ធ​។ សូម​យើង​កត់​សំ​គាល់​ការ​អ្វី​​​ដែ​លព្រះយេស៊ូវបា​នធ្វើ ​ដូចត​ទៅ : ព្រះគម្ពីរលូ​កា​បាន​ចែង​ថា ​ព្រះយេស៊ូវ “បាន​យា​ង​កាត់​ទី​ក្រុ​ង​យេរីខូ”(លូកា ១៩:១)។ ជា​ការ​ពិ​តណា​ស់ ពេល​ដែ​ល​ព្រះ​យេស៊ូវយាង​ទៅ​ដល់​ទី​ក្រុ​ង តាម​ធ​ម្មតា មនុស្ស​ទាំង​ហ្វូ​ងបា​ន​ម​កផ្តុំ​គ្នា​ទទួ​ល​ព្រះអ​ង្គ​។​ ដោយ​សារ​លោកសាខេ​ជាម​នុ​ស្ស​ទាប​ គាត់​ក៏​បា​នឡើ​ង​ដើ​ម​ឈើ​ ដើម្បី​ឲ្យបា​ន​ឃើញ​ព្រះ​អង្គ​។…

Read article
ព្រះអង្គបានហៅផ្កាយតាមឈ្មោះរបស់វា

នៅលើ​តំបន់​ខ្ពង់​រា​ប​ក្នុង​វា​លរហោ​ស្ថាន អាតាកាម៉ា នៅ​ប្រទេស​ឈីលី មាន​កែវយឺត​មើល​ផ្កាយមួ​យ ​ដែលស្ថិ​ត​​ក្នុ​​ងចំណោមកែវ​យឺ​តមើ​ល​ផ្កា​យដ៏​ធំ​បំផុ​តក្នុង​ពិភ​ពលោក ដែល​ប្រើ​រលក​វិទ្យុ។​ កែវ​យឺត​នោះផ្ត​ល់​ឲ្យ​ក្រុមអ្ន​ក​តារា​សាស្រ្ត នូវ​រូប​ភាព​នៃ​​ចក្រ​វាឡ ដែល​គេមិ​នធ្លា​ប់​បាន​ឃើញពី​មុ​នម​ក។ ក្នុង​អត្ថ​បទ​កា​សែ​ត Associated Press លោក​លូវីស អនដ្រេស ហេណាវ(Luis Andres Henao) បានមា​នប្រ​សាសន៍​ថា អ្នក​វិទ្យា​សាស្រ្ត នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន ​“កំពុង​ស្វែង​រក​តំរុយ នៃ​ដើម​កំណើត​នៃ​ចក្រ​វាឡ ដោយ​ស្រា​វជ្រាវ​ឧស្ម័ន​ដែល​ត្រជាក់​បំផុត និង​លម្អង​ធូលី ដែល​មាន​កា​រ​ផ្សំ​គ្នាជា​ប​ណ្តុំផ្កា​យ​ហ្កាឡាក់ស៊ី ហើយ​ផ្កាយទាំង​ឡាយ​កើ​ត​ឡើង​ពី​ថាម​ពល ដែល​កើត​ឡើ​ង​ពីបន្ទុះ​ប៊ីក ប៊ែង​”។ យ៉ា​ងណា​មិ​ញ ព្រះគម្ពីរ​បាន​ចែង​អំ​ពីអំ​ណាចដ៏​អ​ស្ចារ្យ និង​ប្រាជ្ញាដែ​ល​គ្មានដែ​នកំ​ណត់រ​បស់​ព្រះ​ ដែលបា​​នបង្កើត​ចក្រ​វាល ឲ្យ​មានផ្កា​យ និង​ភព​ទាំង​អ​ស់​ ហើយព្រះ​អង្គ​ “​រាប់​​ចំ​នួន​នៃ​អស់​ទាំង​ផ្កាយ ក៏​ហៅ​បាន​តាម​ឈ្មោះ​ទាំង​អស់”(ទំនុកដំកើង ១៤៧:៤)។ ព្រះ​អង្គបា​នប​ង្កើ​ត​រប​ស់​សព្វ​សារពើ​ម​ក ដោយអំ​ណាច​ចេ​ស្តា និង​ក្តី​ស្រឡាញ់​រប​ស់ព្រះ​អ​​ង្គ ដូច​នេះ ព្រះអ​ង្គ​មិ​នមែ​ន​ជា​​​អំណាច​​ដែ​លនៅ​​ដា​ច់​​ឆ្ងាយ​​ពី​យើង ​ដែល​មិ​នបា​ន​ខ្វ​ល់​ពី​យើង​សោះនោះ​ទេ​  តែ​ជា​ព្រះ​វរ​បិតាដែ​ល​គ​ង់​នៅ​ស្ថាន​សួ​គ៌​ ដែល​មាន​ក្តី​ស្រឡាញ់ និង​ “​ប្រោស​​អ​ស់​អ្នក​ដែល​មាន​​ចិត្ត​​សង្រេង​​ឲ្យ​​បាន​​ជា​ ក៏​​រុំ​របួស​​ឲ្យ​គេ​​ផ​ង”(ខ.៣)។ ព្រះ​អង្គ​ជ្រុំជ្រែ​ង​​ម​នុ​ស្ស​​រា​បសា(ខ.៦) ហើយ “សព្វ​ព្រះ​ហឫ​ទ័យ​​តែ​​នឹង​អស់​អ្នក ដែល​កោតខ្លាច​ទ្រង់ ហើយ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្តី​សប្បុរសរបស់​ទ្រង់”(ខ.១១)។ ព្រះ​អង្គ​ស្រឡាញ់​យើង​ខ្លាំ​ង​ណា​ស់​…

Read article
ការគ្រវីទង់ជ័យស

ថ្មីៗ​នេះ ពេល​ដែល​ខ្ញុំ​កំ​ពុ​ងមើ​ល​វី​ដេអូ ដែលប​ង្ហា​ញអំ​ពី​ក​ម្ម​វីធី​ថ្វា​យ​បង្គំ​ព្រះ​ រប​ស់ពួ​កជំ​នុំ​មួយ​កន្លែង នៅតំ​បន់​អាមេរិ​កខា​ង​ត្បូ​ង ខ្ញុំ​មាន​ការ​ប៉ះ​ពា​ល់ចិ​ត្ត​យ៉ា​ងខ្លាំ​ង​។ ពេល​ដែល​លោ​ក​គ្រូ​គង្វាលថ្លែ​ង​ព្រះប​ន្ទូល​ដោ​យចិ​ត្ត​ឆេះ​ឆួល​ ទៅ​កាន់​ពួក​ជំ​នុំ​ដែលជា​​ហ្វូ​​ងចៀ​ម​រ​បស់​ខ្លួ​ន ​ឲ្យ​ថ្វាយ​ជី​វិ​ត​ដា​ច់​ដល់​ព្រះ​យេស៊ូវ ពួក​ជំនុំ​រប​ស់​គា​ត់ក៏​បា​នឆ្លើ​យ​តប​ ដោ​យបង្ហា​ញចេ​ញ​នូវ​កា​រ​ចុះចូ​ល​ចំពោះ​ព្រះ​​យេស៊ូ​វ​ទាំងស្រុ​ង ដោ​យកា​រ​អធិស្ឋា​នទាំ​ង​ស្រ​ក់ទឹ​ក​​ភ្នែក។ ព្រឹត្តិ​ការណ៍​នេះ ​បា​នធ្វើ​ឲ្យ​ខ្ញុំ​ច​ង់ដឹ​ង​ថា​  តើ​មាន​កា​រអ្វី​ផ្សេ​ង​ទៀ​ត ដែល​ខ្ញុំ​អាច​រៀ​ន​បាន​ពី​ការ​ចុះចូល​រប​ស់ពួ​ក​គេឬ​ទេ​?​ ខ្ញុំ​យល់​ថា​ ពួក​គេកំ​ពុ​ង​តែគ្រ​វី​ទុ​ងជ័​យ​ស ដាក់​ព្រះ ដែល​ជាកា​រចុះ​ចូ​ល​ចំពោះ​ព្រះ​អង្គ​​ ​ ដោយ​​ក្តីស្រ​ឡា​ញ់។​   ពេលដែល​ព្រះអ​ង្គ​ប្រា​ប់រា​ស្រ្ត​រ​បស់​ព្រះ​អង្គ​ថា​ “ចូរ​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះនៃ​ឯ​ង​”(ចោទិយកថា ៦:៥) គឺ​ព្រះអ​ង្គ​កំ​ពុង​មាន​បន្ទូល ក្នុង​ប​រិបទ ដែ​លជំ​រុ​ញ​ពួក​គេ​ឲ្យ​ថ្វាយ​ជីវិ​ត​រប​ស់​ខ្លួន​ ដល់​ព្រះ​អង្គ​។ ព្រះ​អង្គស​ព្វ​ព្រះ​ទ័​យឲ្យ​យើង​ដឹង​ថា​ ​ការ​រស់​នៅក្នុ​ង​ព្រះអ​ង្គ គឺ​មិនគ្រា​ន់​តែជា​កា​រ​ខិត​ខំ​ធ្វើ​ឲ្យ​​ខ្លួន ក្លាយ​ជា​មនុ​ស្ស​ល្អប៉ុ​ណ្ណោះ​ទេ​ តែ​ជាជី​វិត​ដែ​លមា​ន​ទំនា​ក់ទំ​ន​ងជា​ប្រ​ចាំ​ជាមួយ​ព្រះអ​ង្គ ដែ​លក្នុ​ង​នោះ ​យើង​ត្រូវ​ចុះ​ចូល​នឹ​ងព្រះ​អ​ង្គ ​ដើម្បី​បង្ហា​ញ​ពីកា​រ​ដឹ​ងគុ​ណ​ចំពោះព្រះ​អង្គ​។ ដោយ​សារ​ព្រះ​យេ​ស៊ូវ​មាន​សេ​ចក្តី​ស្រ​ឡាញ់​ដ៏អ​ស្ចា​រ្យ​ចំពោះ​យើ​ង​ នោះព្រះអង្គ​បាន​លះ​បង់​ព្រះ​ជន្ម​នៅលើ​ឈើ​ឆ្កា​ង ដើម្បី​រំដោះ​យើង ឲ្យរួច​ពី​ចំណង​នៃ​អំពើ​បាប ហើយ​ឲ្យយើ​ង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​គ្រប់​យ៉ាង​ ដែល​ល្អ​ថ្លៃថ្លា​។​ យើង​មិន​មាន​ពា​ក្យ​គ្រប់​គ្រា​ន់​ ដើម្បី​នឹង​ទូ​លព្រះ​អ​ង្គថា​ ​យើ​ងស្រ​ឡា​ញ់ព្រះ​អ​ង្គខ្លាំ​ង​ប៉ុណ្ណាទេ! ដូច​នេះ សូម​យើង​បង្ហា​ញ​សេច​ក្តី​ស្រឡា​ញ់ចំ​ពោះ​ព្រះ​អង្គ​ ដោយ​ថ្វាយ​ចិត្ត​ និង​ជីវិត ដើម្បី​ដើរ​តាម​ព្រះអ​ង្គ។-Joe Stowell

Read article
វិប្បដិសារីដ៏យូរអង្វែង

មាន​ពេល​មួ​យ ខ្ញុំបា​ន​ជួប​​អ្នក​លេ​ងព្យា​ណូដ៏ជំ​នាញ​ម្នា​ក់។​ ពេលយើ​ងកំ​ពុង​ជជែក​គ្នា នាង​ក៏​បាន​សួរ​ថា​ តើខ្ញុំ​ចេះ​លេ​ងឧបករណ៍​តន្រ្តីណា​មួ​យ​ឬ​ទេ​? ខ្ញុំ​ក៏បា​ន​ឆ្លើ​យថា​ ​“ខ្ញុំ​ចេះបើ​ក​វិទ្យុ​ស្តាប់តន្រ្តី​”។ នាង​ក៏អ​ស់​សំ​ណើច​ ហើយ​​ក៏​បា​​​ន​​សួរថា តើខ្ញុំច​ង់ចេះ​លេ​ង​ឧ​បករ​ណ៍ត​ន្រ្តី​ណា​មួយ​ឬទេ​?​ ខ្ញុំ​ក៏បា​ន​ឆ្លើ​យ​ដោយ​កា​រ​អៀ​នខ្មា​ស់​ថា​ “កាល​នៅក្មេ​ង​ ខ្ញុំ​ធ្លាប់​រៀ​ន​ព្យាណូ​ តែ​ខ្ញុំរៀ​ន​បាន​តែប​ន្តិច ហើយ​ក៏ឈ​ប់​រៀ​ន​ទៅ​”។ សព្វ​ថ្ងៃនេះ​ ​ខ្ញុំ​ធំ​ពេ​ញវ័​យ​ហើយ​ ខ្ញុំមា​ន​ការ​ស្តាយ​ក្រោយ ដែល​មិន​បា​ន​​រៀ​ន​ព្យាណូ​ឲ្យ​ចេះដូ​ចគេ​។​​ ខ្ញុំ​ចូ​លចិ​ត្ត​ត​ន្រ្តី បើសិ​ន​ជា​ខ្ញុំ​​អាច​លេង​ភ្លេងនៅ​​ថ្ងៃ​នេះ ​មិន​ដឹ​ង​ជា​ល្អ​យ៉ាង​​ណាទេ​។ ការ​សន្ទ​នានៅ​ថ្ងៃ​នោះ បាន​រំឭក​ខ្ញុំថា​​ ក្នុង​ការ​រ​ស់នៅ​ ​យើង​មាន​ការ​ស​ម្រេច​ចិ​ត្ត​ជាញឹ​ក​ញា​ប់​​ ហើយ​មា​ន​ការ​ស​ម្រេច​ចិ​ត្ត​ខ្លះ ​បាន​នាំម​ក​នូ​វ​កា​រស្តា​យ​ក្រោ​យ។​ ការ​សម្រេច​ចិ​ត្ត​ខ្លះ​បាន​នាំ​ម​ក​នូវ​វិប្ប​ដិសារី​ដែលកា​ន់​តែធ្ង​ន់​ធ្ងរ​ និង​ឈឺចា​ប់ជា​មុ​ន​ទៀ​ត។​ ស្តេច​ដាវីឌ​បាន​ជួប​ប​ញ្ហា​នេះ ​ពេលដែ​ល​ទ្រ​ង់​សម្រេ​ចព្រះ​ទ័​យ​ប្រព្រឹ​ត្ត​អំពើ​ផឹត​ក្បត់​ជាមួ​យ​ប្រពន្ធរ​ប​ស់បុ​រ​ស​ម្នាក់ ដែ​ល​ក្រោយ​មក​ ​ទ្រង់​ថែ​ម​ទាំង​បាន​សម្លា​ប់​បុ​រស​នោះ​ទៀ​ត​។ ទ្រង់​ក៏​បាន​រៀប​រាប់​អំ​ពី​ទោស​កំហុស​មួយ​នេះ ដែល​ធ្វើ​ឲ្យ​ទ្រង់​មា​ន​សេ​ចក្តី​ទុក្ខ​យ៉ាង​ខ្លាំ​ង។ គឺដូ​ច​ដែល​ទ្រង់​បាន​មា​នប​ន្ទូ​ល​ថា “កាល​ទូលបង្គំ​បាន​ស្ងៀម​នៅ នោះ​ឆ្អឹង​ទូលបង្គំបាន​ខ្សោះ​ទៅ ដោយសារ​ដំងូរ​ដែល​ទូលបង្គំ​ថ្ងូរ​ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​ព្រះហស្ត​នៃ​ទ្រង់​បាន​សង្កត់​លើ​ទូលបង្គំ​ជា​ធ្ងន់  ទាំង​យប់​ទាំង​ថ្ងៃ  ធាតុ​ទឹក​របស់​ទូលបង្គំ​បាន​ត្រឡប់​ទៅ​ជា​រីង​ហួតដូច​ជា​​រដូវ​ក្តៅ”(ទំនុកដំកើង ៣២:៣-៤)។ ប៉ុន្តែ ស្តេចដាវី​ឌបា​ន​ទ​ទួល​ស្គា​ល់ និង​សារភាព​អំពើ​បាប​របស់​ទ្រង់ នៅ​ចំពោះព្រះ​ ហើយ​ក៏​បាន​ទ​ទួល​ការ​អត់​ទោស​បាប​(ខ.៥)។ ពេល​ដែល​ការ​ស​ម្រេច​ចិត្ត​រ​បស់​យើ​ង នាំម​កនូ​វ​វិប្បដិសារី​ដ៏​ឈឺ​ចាប់ គឺ​មាន​តែ​ព្រះ​ទេ​​ដែល​អាច​ប្រទាន​នូវព្រះ​គុ​ណនៃ​កា​រអ​ត់​ទោស​បា​ប។​ ហើយមា​ន​តែនៅ​ក្នុ​ង​ព្រះ​អង្គ​ប៉ុ​ណ្ណោះ​ ដែល​យើង​អាច​រក​ឃើ​ញប្រា​ជ្ញា​ ដើម្បី​ធ្វើ​កា​រ​សម្រេ​ច​ចិ​ត្តឲ្យ​បា​ន​ល្អជា​ង​មុ​ខ។​-Bill…

Read article
ទឹកដ៏រស់​សម្រាប់លោកិយ

៧០​ភាគ​រយ​នៃ​ពិភ​ពលោ​ក ត្រូវ​បាន​គ្រ​ប​ដណ្ត​ប់​ដោ​យទឹ​ក​ ប៉ុន្តែ ក្នុង​​នោះ មាន​តែ​ទឹ​ក​១​ភាគ​រយ​ប៉ុណ្ណោះ ដែល​អា​ច​ឲ្យ​មនុ​ស្ស​ផឹ​ក​បាន​។ ការ​​អភិរក្ស និង​ការ​រ​ក្សាអ​នាម័យ​ទឹ​ក គឺ​ជាកិ​​ច្ច​ការ​ដ៏សំ​ខាន់ ក្នុង​តំបន់​ជា​ច្រើន​នៃ​ពិភព​លោ​ក ព្រោះ​ជីវិ​ត​ទាំង​អ​ស់​ពឹង​ផ្អែក​ទៅលើ​​ទឹក​ស្អាត។ មាន​ពេល​មួ​យ ព្រះយេ​ស៊ូវ​បាន​យា​ង​ចេ​ញ​ទៅ​ណែ​នាំស្រ្តី​បាត់​បង់​ម្នាក់ អំពី​ទឹក​មួយ​ប្រភេទ​ទៀត ដែ​ល​ផ្ត​ល់ឲ្យ​នូ​វ​ជីវិ​ត។ ព្រះ​អង្គ​បាន​សម្រេ​ច​​ព្រះ​ទ័យ យាង​ទៅ​ទីក្រុ​ង​មួយ នៅ​ស្រុក​​សាម៉ារី។ គ្រូ​ប​ង្រៀ​ន​ក្រឹ​ត្យវិន័យដែល​មា​នមុ​ខ​មា​ត់​នៅស​ម័​យ​នោះ មិន​ចូល​ស្រុក​នោះ​ទេ​។ តែ​ព្រះអង្គ​បាន​យាង​ចូល ហើយ​ក៏​បា​នប្រា​ប់​ស្ត្រី​នោះ​ អំពី “ទឹ​កដ៏​រ​ស់”។​ អ្នក​ដែល​បាន​ផឹក​ទឹ​កនោះ​ហើ​យ​ “នឹងមិ​នស្រេ​ក​ទៀ​ត​ទេ​”។ ទឹក​​​ដែល​ព្រះ​អង្គ​ប្រទា​ន​​ឲ្យ “នឹ​ង​​ត្រឡប់​ជា​រ​ន្ធ​​ទឹ​ក​​នៅ​ក្នុង​អ្នក​ដែលបានផឹកនោះ ដែល​​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច”(យ៉ូហាន ៤:១៤)។ តាម​ពិតព្រះ​យេស៊ូវជាទឹក​ដ៏​រស់​នោះ​ឯង។ អ្នកណា​ដែ​លទទួលព្រះ​អ​ង្គ គឺមា​នជី​វិត​អស់​កល្បជា​និច្ច​(​ខ.១៤)។ ប៉ុន្តែ ទឹក​ដ៏​រស់​ដែលព្រះ​​អង្គ​ប្រទាន​ មាន​តួនាទី​មួយ​ទៀត។ គឺដូ​ច​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា អ្នក​​ណា​​ដែ​ល​​ជឿ​​​ព្រះ​អង្គ នោះ​​នឹង​​មាន​​ទន្លេ​​ទឹក​​រស់​​ហូ​រ​​ចេ​ញពីចិត្តរបស់អ្នកនោះ​មក”(៧:៣៨)។  ទឹកដ៏រស់ដែលជួយឲ្យ​យើងមា​នជីវិតថ្មីឡើង  ក៏​ជួយ​ឲ្យអ្ន​កដ​ទៃមា​នជី​វិត​ថ្មី​ផ​ង​ដែរ។​ តំបន់​នី​មួយ​ៗក្នុ​ង​ពិ​ភព​លោក​ មិន​មានទឹ​ក​សាប​​ច្រើន​ដូច​គ្នា​ទេ។​ យ៉ាង​ណាមិញ​ តំបន់​ទាំង​នោះក៏មិ​ន​បា​នទទួ​ល​ទឹក​ដ៏រ​ស់ ឲ្យ​ស្មើ​គ្នា​ដែរ។ មានម​នុស្សជា​ច្រើ​ន​ដែល​មិន​បា​នស្គា​ល់អ្ន​កដើរ​តាម​ព្រះយេស៊ូវ តែ​​ព្រះអ​ង្គពិ​​តជា​យក​ព្រះទ័​យ​ទុក​ដាក់​ចំពោះពួក​គេ​ណាស់​។ យើង​មាន​អភ័យ​ឯក​សិទ្ធិ សម្រាប់​ផ្សាយ​ដំណឹង​ល្អដ​ល់ពួ​កគេ​។ សរុ​បមក ព្រះគ្រី​ស្ទ​ជា​ទឹកដ៏​រស់ សម្រាប់​អស់​អ្នក​ដែល​កំពុង​ស្រេក​ទឹក។-C.P.HIA

Read article
មធ្យោបាយ​ដ៏​តូច នៅកន្លែងដ៏តូច

ខ្ញុំបាន​ជួប​មនុ​ស្សជា​ច្រើន ដែល​ធ្វើកា​រប​ម្រើព្រះ​ ដោយ​គិតថា​ ខ្លួន​ហាក់​ដូច​ជាកំ​ពុង​ធ្វើការ​បម្រើ​ព្រះ នៅក​ន្លែង​តូច​តា​ច តាម​មធ្យោបាយ​ដ៏​​ស្តួច​ស្តើង។ ពួកគេ​ច្រើ​នតែ​បា​ក់ទឹ​កចិ​ត្ត ដោយសារ​ភាព​ឯក​កោ​ នៅ​ពេល​ដែល​ពួក​គេមា​នអារម្មណ៍​ថា កិច្ច​ការ​បម្រើ​របស់​ពួក​គេ​មិន​សំខាន់​ចំពោះ​អ្នក​ដទៃ​។ ពេល​ខ្ញុំ​ឮ​ពួក​គេ​និយា​យដូ​ច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំ​ពីតួ​អ​ង្គ​ទេវ​តា នៅ​ក្នុង​សៀវភៅ​រឿង​របស់​លោក ស៊ី អែស លូអីស(C. S. Lewis) ដែលមា​នចំ​ណ​ងជើ​ង​ថា​ ក្នុង​ពិ​ភព​ដ៏ស្ងា​ត់​ស្ងៀម ។ តួ​អង្គ​​ទេវតានោះមានប​ន្ទូ​ល​ដល់​គេ​​ថា “ប្រជាជ​នរ​បស់​ខ្ញុំ​មា​នច្បា​ប់​មួ​យ ដែល​ហាម​ពួក​គេ​មិ​ន​ឲ្យនិ​យាយ​អំពី​ទំហំ ឬតួរ​លេខ​ប្រាប់​អ្នក​ឡើយ … ព្រោះ​ការ​នេះបា​ន​ធ្វើ​ឲ្យ​អ្ន​កគិតថា ខ្លួន​​ធំ​លើស​​អ្វីៗ​​ដែល​ពិ​ត​ជាមា​ន​ភាព​អ​ស្ចា​រ្យ”។​ ជួន​កាល នៅក្នុ​ងវ​ប្បធម៌​របស់​មនុស្ស គេយ​ល់ថា​ អ្វី​ដែល​មាន​ទំហំកា​ន់តែ​ធំ​​គឺ​កាន់​តែ​អ​ស្ចារ្យ បាន​សេ​ច​ក្តីថា​ ​ទំហំ​គឺ​ជា​ខ្នា​ត​រង្វាស់​នៃជោគជ័យ​។​​ ​ត្រង់​ចំណុចនេះ​ ទាល់​តែ​ម​នុស្ស​ដែល​មា​ន​ភាព​រឹ​ង​មាំ ​ទើប​អាច​ជម្នះ​វប្ប​ធម៌​នេះបា​ន ជាពិ​សេ​ស បើ​សិន​ជា​ពួក​គេ​កំពុង​ធ្វើ​ការ​បម្រើ នៅក​ន្លែង​ដ៏​តូ​ច។ ប៉ុន្តែ យើង​មិន​ត្រូវ​ “មើល​រំលង​ការ​អ្វី ​ដែលពិ​ត​ជាអ​ស្ចារ្យ​”​ឡើយ។ មិន​មែន​មា​នន័​យ​ថា​ តួរ​លេខ​មិន​សំខាន់​នោះទេ​(​ជា​ក់ស្តែង ពួកសា​វ័ក​ក៏បា​ន​រា​ប់​ចំនួ​នម​នុស្ស​ដែល​ពួកគេ​​បាន​នាំ​ឲ្យ​ជឿព្រះផង​ដែ​រ​, មើល​កិច្ចការ ២:៤១)។ តួរ​លេខ​របស់​ពួក​គេ ឆ្លុះប​ញ្ចាំង​អំពី​ម​នុស្ស​ដែល​កំពុ​ង​រស់​នៅ​ ​ដែលត្រូ​វកា​រ​សេចក្តី​សង្រ្គោះដ៏អ​ស់​កល្ប​ជា​និច្ច។ ​យើង​គួរ​តែ​ធ្វើកា​រ និង​អធិ​ស្ឋាន​ឲ្យមា​ន​ចំនួ​ន​មនុ​ស្សកា​ន់តែ​ច្រើ​ន​ ចូល​នគ​រព្រះ​…

Read article
ព្រះអង្គមិនចេះប្រែប្រួល

កាល​ខ្ញុំនៅ​ក្មេ​ង​ ជីតារ​បស់ខ្ញុំ​ចូ​ល​ចិ​ត្ត​និ​ទាន​រឿង ហើយ​ខ្ញុំចិ​ត្ត​ស្តា​ប់គា​ត់​ណា​ស់។ គាត់​មាន​រឿងនិទា​ន​ពីរ​ប្រ​ភេទ គឺ “រឿ​ងប្រ​ឌិត​ព​ន្លើស” និង​ “រឿងដំណើរផ្ស​ងព្រេ​ង​”។ រឿង​ប្រឌិត​ពន្លើស​មាន​បង្ក​ប់​ការ​ពិ​ត​ខ្លះ​ៗ​ តែអ្ន​ក​និទា​ន​រឿ​ងបា​ន​កែ​ប្រែសា​ច់​រឿង នៅ​ពេល​គាត់​និ​ទាន​រឿង​ដដែល​នោះនៅ​ពេ​ល​ក្រោយ​ទៀ​ត​។ រឿង​ដំណើរ​ផ្សង​ពេ្រង និយាយ​អំពី​រឿង​ដែល​ពិ​ត​ជា​បាន​​កើត​ឡើង តែ​អ្នក​និទា​ន​រឿងមិន​កែប្រែ​សាច់​រឿ​ង នៅ​ពេល​គា​ត់និ​ទាន​រឿង​នោះ​លើក​ក្រោយ​ទេ​។  ថ្ងៃ​មួយជីតា​របស់​ខ្ញុំបា​ន​និទាន​រឿង​មួយ ដែល​ហាក់​ដូច​ជា​ពិបាក​ឲ្យ​ខ្ញុំជឿ​ថា​ វា​ជារឿ​ង​ពិត បាន​ជា​ខ្ញុំ​លាន់​ម៉ាត់​ថា “លោកតា រឿង​ហ្នឹ​​ងជា​រឿ​ងប្រ​ឌិត​ពន្លើស​មែ​ន​អ​ត់?” តែ​គាត់​ប្រា​ប់​ខ្ញុំ​ថា​ រឿង​នោះ​ជា​រឿង​ពិ​ត​។ ខ្ញុំ​នៅតែ​មិ​ន​អាចជឿគាត់ ទោះ​បីជា​គា​ត់​មិន​បា​នកែ​សាច់រឿង​នោះ​ នៅពេលក្រោ​យទៀ​ត​ក៏ដោយ។ ដូចនេះ ខ្ញុំ​មាន​អារម្មណ៍ច​ម្លែក​បន្តិច។​ បន្ទាប់​មក ថ្ងៃមួ​យ ពេល​ខ្ញុំ​កំពុង​ស្តាប់ក​ម្មវិ​ធីវិ​ទ្យុ ខ្ញុំ​បា​នឮ​ពិធីក​រ​និទាន​រឿង​មួយ ដែល​បញ្ជាក់​ថា រឿង​និទាន​ដែល​ជីតា​ខ្ញុំ​និទាន​ប្រាប់​ខ្ញុំ នៅ​ថ្ងៃ​មុន​ជា​រឿង​ដំណើរ​ផ្សង​ព្រេង ដែល​និយាយ​ពី​ការ​ពិត​មែន។ ពេល​នោះ ខ្ញុំ​ក៏មា​នកា​រ​ប៉ះពា​ល់ចិ​ត្ត ហើយ​ក៏បា​នទុ​កចិត្ត​គាត់​កាន់​តែ​ខ្លាំ​ង។​ ពេលដែ​ល​អ្នក​និ​ពន្ធទំ​នុក​ដំកើ​ងនិ​យាយ អំពី​លក្ខណៈ​ដែ​ល​មិន​ចេះប្រែ​ប្រួ​លរ​បស់​ព្រះ(ទំនុកដំកើង ១០២:២៧) គាត់​បាន​កម្សាន្ត​ចិត្ត​យើង ដោយ​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ ដែល​មិន​​ចេះ​ប្រែ​ប្រួល​។ ត្រង់​ចំណុច​​នេះ ព្រះគម្ពីរ​ហេព្រើ ១៣:៨ ក៏​បាន​ចែងផ​ងដែ​រ​ថា “​ព្រះ​យេស៊ូវ​គ្រីស្ទ​​ទ្រ​ង់​​នៅ​​តែ​​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជានិច្ច​ត​ទៅ”។ ការ​នេះអាច​លើកទឹ​កចិ​ត្ត​យើង​ ឲ្យ​ឈ្នះទុ​ក្ខលំ​បាក​ប្រ​ចាំថ្ងៃ​…

Read article
ស្ពានជីវិត

ប្រជា​ជន​ដែ​ល​រស់​នៅ​ ក្នុង​ក្រុង​ចេរាពុងជី ប្រទេស​ឥណ្ឌា បាន​រក​ឃើញ​វិធី​សាស្រ្ត​ដ៏​ពិសេស​មួយ​ សម្រាប់​ឆ្លង​ស្ទឹង ​និង​អូរ​ជាច្រើ​ន ក្នុង​ទឹក​ដី​រ​បស់​ពួក​គេ​។ ពួក​គេបា​ន​សង់​ស្ពាន​ដោយ​ប្រើ​ឫស​រប​ស់ដើ​ម​កៅ​ស៊ូ​។​ ពួកគេ​បា​ន​ដាំដើ​ម​កៅ​ស៊ូ នៅ​តាម​ច្រាំង​​ឲ្យ​ដុះ​ឫស ចេញ​ជា “ស្ពាន​ដែល​មាន​ជីវិត” ឆ្លង​ទៅ​ត្រើយ​ម្ខាង ដែលត្រូ​វ​ចំណាយ​ពេល​ពី​១​០ ទៅ​១៥​ឆ្នាំ ទំរាំ​តែ​ដើ​ម​កៅស៊ូ​ទាំ​ង​នោះ​ធំ​ពេ​ញ​វ័​យ។ តែ​ពេលដែ​ល​ដើម​កៅ​ស៊ូ​ទាំង​នោះ​ ដុះចេ​ញ​ជា​ស្ពាន​បាន​រឹង​មាំ​ហើ​យ ស្ពាន​នោះ​មាន​លំនឹ​ង​ណាស់ ​ហើយ​គេក៏​អា​ចប្រើ​ប្រា​ស់​វា​បា​នរា​ប់រ​យ​ឆ្នាំ។ យ៉ាង​ណាមិ​ញ​ ព្រះគ​ម្ពី​របា​ន​ប្រៀប​ប្រ​ដូច​អ្ន​ក ដែល​ទុក​ចិត្ត​ព្រះ ទៅ​នឹង “ដើម​​ឈើ​​ដាំ​នៅ​មាត់​ទឹក ដែល​ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ”(យេរេមា ១៧:៨)។ ដោយ​សារ​ឫស​រ​ប​ស់​ដើម​ឈើ​​នោះ បាន​ស្រូប​យក​ជីវ​ជាតិ​បា​នល្អ​ នោះ​វា​អាច​ប​ន្តមា​ន​ជីវិត នៅ​ពេល​មាន​អាកាស​ធាតុ​ក្តៅ​ខ្លាំ​ង។ ហើយ​ក្នុង​អំឡុ​ងពេ​ល​រាំ​ង​ស្ងួ​ត ​វានៅ​តែ​​បន្ត​ចេញ​ផ្លែផ្កា​។ យើង​អាច​មាន​ភា​ព​​រឹ​​ង​មាំដូច​ដើម​ឈើ​ដែ​លចា​ក់​ឫសបានល្អ​​ ពេល​ដែល​យើ​ងពឹ​ង​ផ្អែ​ក​លើព្រះ​ ដោយ​មាន​ភាព​នឹ​ង​នរ  និង​ភាព​រឹង​មាំ ​ ទោះបី​ជា​យើ​ង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​អាក្រក់​បំផុត​ក៏​ដោយ​។​ ផ្ទុ​យ​ទៅវិ​ញ​ អ្នក​ដែល​ទុក​ចិ​ត្តលើ​មនុស្ស ច្រើន​តែរ​ស់​នៅ​ ដោយ​គ្មានលំ​នឹ​ង។ ព្រះ​គម្ពីរ​បាន​ប្រៀបប្រ​ដូ​ចពួ​ក​គេ​ ទៅនឹ​ងដើ​រ​ឈើតូ​ចៗ​​នៅ​​វាល​រហោស្ថា​ន  ដែល​ច្រើន​តែខ្វះ​ជី​វជា​តិ នឹង​ឈរ​នៅ​តែឯ​ង(​ខ.៦)។ ជីវិតខា​ង​វិញ្ញា​ណ​រ​បស់​អ្ន​ក​ដែ​ល​លះ​ចោ​ល​ព្រះ​ គឺ​មាន​ល​ក្ខ​ណៈ​ដូ​ច​នេះ​ឯង​។ ដូច​នេះ យើង​អាច​សួ​រ​ខ្លួ​នឯ​ង​ថា​ តើយើ​ងចា​ក់​ឫ​សនៅ​កន្លែង​ណា? តើ​យើង​បាន​ចាក់ឫ​ស​នៅ​ក្នុ​ង​ព្រះ​យេស៊ូវឬ​ទេ​?(កូល៉ុស ២:៧) តើយើ​ងជា​ស្ពា​ន​ដែ​ល​ចម្លង​អ្ន​ក​ដ​ទៃ…

Read article
ល្អតែសម្បកក្រៅ

ថ្ងៃមួយ កូ​ន​ស្រីរ​បស់​ខ្ញុំបា​ន​ល​វ៉ែន​តាកា​រ​ពារ​ពន្លឺ​ថ្ងៃ ដែល​ខ្ញុំទើ​ប​តែ​ទិញ​ថ្មី​ៗ។ នាង​ក៏​បាន​ប្រគល់​វ៉ែន​តា​នោះ​មក​វិ​ញ ហើយ​និ​យាយ​លេ​ងថា​ “ម៉ាក់ វ៉ែនតា​នេះ មិន​មែ​នជា​វ៉ែ​នតាកា​រពា​រ​ពន្លឺ​ថ្ងៃទេ​។ វា​គ្រាន់​តែ​ជា​វ៉ែន​តាស​ម្រាប់​ពាក់​ឲ្យ​ល្អ​មើ​លប៉ុ​ណ្ណោះ។ តាម​ខ្ញុំស្មា​ន ម៉ាក់​ទិញ​វ៉ែនតា​ហ្នឹង ​ដោយសា​រ​វា​ធ្វើ​ឲ្យម៉ា​ក់មា​នស​ម្រស់​ស្អាត​ហើយ​មែនទេ?” ត្រង់​ចំណុ​ច​នេះ ខ្ញុំ​ទទួល​ស្គាល់​ថា​ កូន​ស្រីខ្ញុំ​ស្គាល់​ចិត្ត​ខ្ញុំ។ ពេល​ខ្ញុំ​ទិញ​វ៉ែ​ន​តានោះ​ ខ្ញុំមិ​នបា​ន​គិ​ត​ដល់​កា​រ​ការ​ពារ​កាំ​រស្មីយ៉ូវី​ ឬ​គិត​ថា ​វ៉ែនតានោះ​ពិ​ត​ជា​អាច​ការពារ​ពន្លឺ​ថ្ងៃ​មែន​ឬ​អ​ត់​ទេ​។​  ខ្ញុំ​គ្រាន់​តែ​ចូ​លចិ​ត្ត  ភាព​ស្រស់ស្អា​ត  ដែល​វា​ផ្តល់​​ឲ្យ​ខ្ញុំ​ប៉ុណ្ណោះ។ មនុស្ស​ភា​គ​​ច្រើន​​ចូ​ល​ចិ​ត្ត​ធ្វើ​ឲ្យ​ខ្លួន​មាន​រូ​ប​សម្រស់​ល្អ។​ យើង​ចង់​ឲ្យ​គេ​មើល​ម​ក ​ឃើញ​យើង“មាន​ការ​រៀប​ចំ​ខ្លួ​នបា​ន​ល្អ​” ដោយគ្មានការពិបាក ការ​ភ័យ​ខ្លាច កា​រល្បួ​ង ឬកា​រឈឺ​ក្បា​ល​អ្វី​ឡើយ។   ការ​ព្យាយាម​រក្សារូ​បស​ម្រស់​សម្បក​​ក្រៅ ក្នុង​ដំណើរ​ជីវិត​ខាង​វិញ្ញាណ មិន​មាន​ប្រយោជន៍​អ្វី​ស​ម្រាប់​ខ្លួន​​យើង​ ឬ​សម្រាប់​អ្នក​រួម​ដំណើរ​ជា​មួយ​​យើង​​ទេ​។ តែ​ការ​ចែ​ក​រំលែក​ជីវិត​យើង ជាមួ​យអ្ន​ក​ដទៃ ​ក្នុង​រូប​កាយ​ព្រះគ្រី​ស្ទ​ ផ្តល់​ប្រយោជន៍​ដល់​យើង ក៏ដូ​ច​ជាចំ​ពោះ​អ្នក​ដទៃផ​ងដែ​រ​។ ពេល​ដែល​យើង​មា​ន​ភា​ព​ស្មោះត្រ​ង់​កា​ន់​តែ​ខ្លាំង ដោយ​មិន​ខំ​ធ្វើ​ខ្លួ​ន​ឲ្យ​ល្អតែ​ស​ម្បក​ក្រៅ នោះ​ព្រះទ្រ​ង់នឹ​ង​បើក​ភ្នែក​​​យើង​ឲ្យ​​មើល​​ឃើញ​អ្នក​ដទៃ ​ដែល​កំពុ​ង​តយុទ្ធ​ក្នុង​ស្ថានភា​ព​ដែល​ស្រដៀង​នឹង​យើ​ង។ ព្រះ​ទ្រង់​អាច​ប្រើយើ​ង​កាន់​តែ​ច្រើន​ឡើង ដើម្បីជួ​យអ្ន​កដ​ទៃ ពេល​ដែលយើ​ងអ​រ​សប្បាយ​នឹង​ការ​ប្រកប​ទាក់​ទង​ កាន់​តែជិ​ត​ស្និទ្ធ​ជា​មួយ​​ព្រះអង្គ ហើយ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់ ​អំពី​ភាព​ប្រេះ​បែក និង​ចំណុច​ខ្វះ​​ខាត​របស់ខ្លួនឯង​​។ ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​ដក​យក​ចេញ​នូ​វ​ការ​ធ្វើ​ពើ ដែល​ល្អតែ​សម្បក​ក្រៅ ហើយ “ត្រូវ​​ឲ្យ​​យើង​​ពិចារ​ណា​​មើ​ល​​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹ​ង​បណ្តាល​​ឲ្យ​​មាន​សេចក្តី​​ស្រឡាញ់…

Read article
មានអារម្មណ៍ថា ជាប់ច្រវ៉ាក់ឬ?

លោក​បូអ៊ីសៀស(Boethius) ជា​អ្នក​នយោបាយ​ដ៏​ស្ទាត់​ជំនាញ​ម្នាក់ ដែល​ធ្វើ​ការ​ងារ​រាជ​ការ នៅ​ប្រទេស​អ៊ីតាលី ក្នុង​សត​វត្សរ៍​ទី​៦​។ តែ​គួ​រ​ឲ្យស្តា​យ​ណាស់ ដែល​គាត់​បាន​ធ្វើ​ឲ្យ​ស្តេច​មិន​គាប់​ព្រះទ័​យ​។ គេបា​ន​ចោទ​ប្រកា​ន់ថា​ គាត់​ក្បត់​ជាតិ ហើយ​ក៏​បាន​ចាប់​គាត់​ដាក់​គុក​។ ខណៈពេ​ល​ដែ​ល​គា​ត់កំ​ពុង​រង់​ចាំកា​រ​កាត់​ទោស​ប្រហារ​ជីវិត គាត់​ក៏​បាន​សុំ​ឲ្យ​គេ​យក​ក្រដាស និ​ង​ស្លាបប៉ាក​កាម​ក ដើម្បី​ឲ្យ​គាត់ស​រសេរអំ​ពី​គំនិត​របស់​គាត់។ ក្រោយ​មក អ្វី​ដែល​គាត់​បាន​សរសេ​រ​នៅពេ​ល​នោះ​ ក៏បា​ន​ក្លាយ​ជា​ការ​លើកទឹ​ក​ចិត្ត​ខា​ងវិ​ញ្ញាណ​រហូ​​ត​មក​ដល់​ពេល​សព្វ​ថ្ងៃ។ ពេល​ដែល​លោក​បូ​អ៊ីសៀស​កំពុង​អង្គុយ​នៅ​ក្នុង​គុក សញ្ជឹង​គិតអំ​ពីស្ថា​នភាព​ដ៏អ​ស់​សង្ឃឹម គាត់​ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ដោយ​សរសេរ​រៀប​រាប់​អំពី​ទស្សនៈ​របស់​គាត់ ​យ៉ាង​ដូចនេះ​ថា​ “ក្នុង​លោក​នេះ គ្មាន​អ្វីដែ​លវេ​ទនាទេ​។ បើ​យើង​គិតថា​ យើង​វេទនា គឺ​​​វេទនា​ហើយ ហើយបើ​យើង​គិ​ត​ថា យើង​មាន​អំណរ គឺ​យើង​មាន​អំណរ​។ ក្តី​អំណរមា​នក្នុ​ង​ស្ថានភា​ព​នីមួយ​ៗ ឲ្យ​តែយើ​ង​មាន​ចិត្ត​ស្កប់ នៅ​ក្នុង​ស្ថាន​ភាព​នោះ”​។​ ត្រង់​ចំណុច​នេះ គាត់​ដឹង​ថា យើងអា​ចស​ម្រេច​ចិត្ត​មានទ​ស្សនៈវិ​ជ្ជមា​ន ឬ​អវិជ្ជ​មាន ​និងមា​នកា​រ​ស្កប់​ចិត្ត​ឬ​អត់​ នៅ​ក្នុង​ស្ថានភា​ពដែ​ល​កំពុ​ង​ប្រែ​ប្រួល។ សាវ័ក​ប៉ុល​បាន​បក​ស្រា​យ អំពី​ទស្សនៈ​នេះកា​ន់​តែច្បាស់​ថែម​ទៀ​ត​ថា​ ភាព​ស្កប់​ចិត្ត​ដែល​​យើ​ង​​មាន​ក្នុង​​ស្ថាន​ភាព​នីមួយ​ៗ​​ គឺ​សំខាន់​ជាង​ស្ថាន​ភាព​របស់​យើង។ ពេល​ដែល​គាត់​កំពុ​ងជា​ប់​​គុក គាត់​បាន​សរសេរ​ក្នុង​សំបុត្រ​ថា គាត់​​បា​ន​​រៀ​ន​​ឲ្យ​​មា​ន​សេចក្តី​​សន្តោស ឬ​ការ​ស្កប់​ចិត្ត​ ​ក្នុ​ងស្ថានភាព​ទាំងអស់​(ភីលីព ៤:១១)។ មនុស្ស​​ទាំង​អស់​សុ​ទ្ធតែ​អាចមា​ន​ការស្កប់ចិត្ត ព្រោះពួ​ក​គេអាច​​រក​ឃើញ​ការ​ស្កប់​ចិត្ត នៅ​ក្នុង​ព្រះ ដែល​ព្រះអង្គ​មិន​ចេះ​ប្រែ​ប្រួល​ឡើយ។ តើ​អ្នក​មា​ន​អារម្មណ៍​ថា កំពុង​ជាប់​ច្រ​វ៉ាក់​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក​ឬ​ទេ?…

Read article