September

You are here:
បើកបង្ហាញការអាថ៌កំបាំង

ថ្ងៃ​មួយ នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ ខ្ញុំ​បាន​ឃើញ​ស្បែក​ជើង​កែង​មួយ​គូរ នៅ​ក្បែរ​ផ្លូវ​ឡាន។ ខ្ញុំ​គិត​ថា ខ្ញុំ​ដឹង​ច្បាស់ថា ស្បែក​ជើង​នោះ ជា​របស់​នរណា។ ដូច្នេះ ខ្ញុំ​ក៏​បាន​ដាក់​វា នៅ​ក្នុង​រោង​ដាក់​ឡាន ទុក​ឲ្យ​លីសា កូន​ស្រី​របស់​ខ្ញុំ ពេល​ដែល​នាង​ត្រឡប់​មក​ផ្ទះ ដើម្បី​មក​ទទួល​កូន​របស់​នាង។ ប៉ុន្តែ នៅ​ពេល​ខ្ញុំ​សួរ​លីសា ខ្ញុំ​ក៏​បាន​ដឹង​ថា វា​មិន​មែន​ជា​របស់​នាង​ទេ។ តាម​ការ​ពិត នៅ​ក្នុង​គ្រួសារ​របស់​យើង គ្មាន​នរណា​ម្នាក់ ថា​ស្បែក​ជើង​នោះ ជា​របស់​ខ្លួន​ទេ ដូច្នេះ ខ្ញុំ​ក៏​យក​វា ទៅ​ទុក​នៅ​កន្លែង​ដើម​វិញ។ នៅថ្ងៃ​បន្ទាប់ ស្បែក​ជើង​នោះ ក៏​បាន​បាត់​ទៅ។ នេះ​ជា​រឿង​ដ៏​អាថ៌​កំបាំង! តើ​អ្នក​ដឹង​ទេ​ថា សាវ័ក​ប៉ុល​បាន​និយាយ​អំពី​ការ​អាថ៌​កំបាំង​មួយ នៅ​ក្នុង​សំបុត្រ​របស់​គាត់? ប៉ុន្តែ ការអាថ៌​កំបាំង​ដែល​គាត់​បាន​រៀប​រាប់ គឺ​ខុស​ពី​រឿង​ស៊ើប​អង្កេត។ ​ឧទាហរណ៍ ក្នុង​បទ​គម្ពីរ អេភេសូរ ជំពូក៣ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ អំពី​អាថ៌កំបាំង​មួយ ដែល “កាល​នៅ​អស់​ទាំង​គ្រា​ជាន់​មុន មិន​បាន​ប្រទាន​ឲ្យ​ពួក​មនុស្ស​ជាតិ​ស្គាល់​” (ខ.៥) ។​ គាត់​បាន​បក​ស្រាយ​អំពីអាថ៌​កំបាំង​នេះ​ថា កាល​ពី​អតីត​កាល ព្រះ​ជា​ម្ចាស់​បាន​បើក​សម្តែង​អង្គ​ទ្រង់ តាម​រយៈ​សាសន៍​អ៊ីស្រាអែល តែ​ឥឡូវ​នេះ​វិញ ទ្រង់បាន​បើក​សម្តែង តាម​រយៈ​ព្រះ​យេស៊ូវ​ថា…

Read article
ការរើសកួរស្រូវក្នុងស្រែ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ដែល​ជា​ជន​ជាតិ​តង់ហ្សានី មាន​ចក្ខុ​វិស័យ​ចង់​កែ​ប្រែ​ដី​មួយ​កន្លែង ដែល​គេ​បាន​ទុក​ចោល នៅ​ក្នុង​ទីក្រុង​ដូដូម៉ា។ ដោយសារ​គាត់​មើល​ឃើញ​តម្រូវ​ការ​របស់​ស្ដ្រី​មេម៉ាយ​មួយ​ចំនួន ក្នុង​តំបន់​នោះ អ្នក​ស្រី​រស់(Ruth) ចង់​ប្រែ​ក្លាយ​ដីប៉ុន្មាន​ហិចតា​នេះ ទៅ​ជា​កន្លែង​ចិញ្ចឹម​មាន់ និង​ដាំ​ដំណាំ​ផ្សេង​ៗ។ ការ​ដែល​គាត់​មាន​ចក្ខុ​វិស័យ ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​អ្នក​ដែល​ខ្វះ​ខាត មាន​ឫស​គល់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដែល​គាត់​មាន​ចំពោះ​ព្រះ​ជា​ម្ចាស់ ហើយ​នាង​បាន​ទទួល​ការ​បណ្ដាល​ចិត្ត​ មក​ពី​តួ​អង្គ​នាង​រស់ នៅ​ក្នុង​ព្រះ​គម្ពីរ។ នៅ​គ្រា​សញ្ញា​ចាស់ ក្រឹត្យ​វិន័យ​របស់​ព្រះជាម្ចាស់ បាន​អនុញ្ញាត​ឲ្យ​ជន​ក្រីក្រ ឬ​ជន​បរទេស​ច្រូត ឬ​រើស​កួរ​ស្រូវ នៅ​កៀនស្រែ​(លេវីវិន័យ ១៩:៩-១០)។ នាង​រស់(នៅ​ក្នុង​ព្រះ​គម្ពីរ) គឺ​ជា​ជន​បរទេស ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ រើស​កួរ​ស្រូវ​ធ្វើ​ជា​អាហារ សម្រាប់នាង និង​ម្ដាយ​ក្មេក​របស់​នាង។ ទី​បំផុត នាង​រស់ និង​នាង​ណាអូមី​ក៏​បាន​ទទួល​បាន​ជម្រក និង​ការ​ការពារ​ដ៏​ល្អ បន្ទាប់​ពី​បាន​រើស​កួរ​ស្រូវ ក្នុង​ស្រែ​របស់​លោក​បូអូស ដែល​ជា​បងប្អូន​សាច់​ជិត។ នាង​រស់​បាន​ប្រើ​ភាព​វៃ​ឆ្លាត និង​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ នៅ​ពេល​ថ្ងៃ ដោយ​ខំ​រើស​សន្សំ​ទុក​ស្បៀង​អាហារ នៅ​កៀន​ស្រែ​មក ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រទាន​ពរ​ដល់​នាង។ ទឹក​ចិត្ត​ស្រឡាញ់​របស់​នាង​រស់ ដែល​ជា​មិត្តភក្តិ​របស់​ខ្ញុំ និង​ការ​លះ​បង់​របស់​នាង​រស់ ដែល​ជា​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ នាំ​ឲ្យ​ខ្ញុំអរ​ព្រះ​គុណ​ដល់​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​ដែល​ទ្រង់​ថែរក្សា​ជន​ក្រីក្រ និង​អ្នក​ទន់​ខ្សោយ​។ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​បាន​បណ្តាល​ចិត្ត​ខ្ញុំ ឲ្យ​ខ្ញុំ​រក​វិធី​ជួយ​អ្នក​ដទៃ ក្នុង​សហគមន៍​របស់​ខ្ញុំ ហើយ​ជួយ​ឲ្យ​បាន​ទូ​លំទូលាយ​ថែម​ទៀត…

Read article
សួរព្រះជាម្ចាស់ជាមុនសិន

ក្នុង​រយៈ​ពេល​ដំបូង​ នៃ​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ ខ្ញុំ​បាន​ខិត​ខំ​ស្វែង​យល់​ អំពី​ចំណង់​ចំណូល​ចិត្ដ​របស់​ភរិយា​ខ្ញុំ។ តើគាត់​ចង់​ញ៉ាំ​អាហារ​ពេល​ល្ងាច ដ៏​ស្ងប់​ស្ងាត់​នៅ​ផ្ទះ ឬ​ទៅ​ញ៉ាំ​អាហារ នៅ​ភោជ្ជនីយ​ដ្ឋាន​ថ្លៃ​ៗ? តើ​វា​មិន​អី​ទេ​ឬ ដែល​ខ្ញុំ​ទៅ​ចំណាយពេល​ជា​មួយ​មិត្ត​ភក្តិ​ប្រុស​ៗ ឬ​គាត់​រំពឹង​ថា ខ្ញុំ​នឹង​ទុក​ពេល​ទំនេរ ចុង​សប្តាហ៍​សម្រាប់​គាត់?  មាន​ពេល​មួយ ខ្ញុំ​មិន​បាន​ទាយ​ស្មាន និង​ធ្វើ​ការ​សម្រេច​ចិត្ត​តែ​ម្នាក់​ឯង​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា តើ​គាត់​ចង់​បាន​មួយ​ណា? គាត់​ក៏​បាន​ឆ្លើយ ដោយ​ញញឹម​យ៉ាង​កក់​ក្តៅ​ថា ខ្ញុំ​រើស​យក​មួយ​ណា ក៏​បាន​ដែរ។ គាត់​សប្បាយ​ចិត្ត​ណាស់ ដែល​ខ្ញុំ​បាន​គិត​ដល់​គាត់។ ពេល​ខ្លះ ខ្ញុំ​ពិត​ជា​ចង់​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ ហើយ​តើ​ទ្រង់​សព្វ​ព្រះ​ទ័យ ឲ្យ​ខ្ញុំ​ជ្រើស​រើស​ការងារ​មួយ​ណា។ បើ​គ្រាន់​តែ​អធិស្ឋាន​ទូល​សូម​ការ​ដឹក​នាំ និង​អាន​ព្រះ​គម្ពីរ ​គឺ​មិន​ទាន់​គ្រប់​គ្រាន់​ល្មម នឹង​ឲ្យ​ខ្ញុំ​ទទួល​ចម្លើយ​ដ៏​ជាក់​លាក់​ណា​មួយ​ឡើយ។ ប៉ុន្តែ មាន​ចម្លើយ​មួយ ដែល​ខ្ញុំ​ដឹង​ច្បាស់ នោះ​គឺ​ខ្ញុំ​ត្រូវ​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់ ហើយ​ត្រូវ​មាន​ក្ដី​អំណរ​ក្នុង​ទ្រង់ ព្រម​ទាំង​ត្រូវ​ថ្វាយ​គ្រប់​ទាំង​ផ្លូវ​របស់​ខ្ញុំ​ដល់​ទ្រង់ (ទំនុក​ដំកើង ៣៧:៣-៥)។ គឺ​ពេល​នោះ​ហើយ ដែល​ខ្ញុំ​ដឹង​ថា តាម​ធម្មតា ព្រះ​ជា​ម្ចាស់​បាន​ប្រទាន ឲ្យ​យើង​មាន​សេរីភាព ក្នុង​ការ​ជ្រើស​រើស ឲ្យ​តែ​យើង​ព្យាយាម​យក​ផ្លូវ​ទ្រង់​ជា​ទី​មួយ ជា​ជាង​រើស​យក​ផ្លូវ​ខ្លួន​ឯង។ បាន​សេចក្តី​ថា យើង​ត្រូវ​ជម្រុះ​ចោល​ជម្រើស​ណា​ដែល​ខុស ឬទ្រង់​មិន​សព្វ​ព្រះ​ទ័យ ដូច​ជា អំពើ​អសីល​ធម៌…

Read article
ពេលដែលយើងហត់នឿយខ្លាំង

ជួន​កាល ការ​ព្យាយាម​ធ្វើ​រឿង​ដែល​ត្រឹម​ត្រូវ អាច​មាន​ការ​នឿយ​ហត់​ខ្លាំង។ យើង​ប្រហែល​ជា​ឆ្ងល់​ថា តើ​ពាក្យ​សម្តី និងសកម្ម​ភាព ដែល​ខ្ញុំ​បាន​ធ្វើ​ដោយ​បំណង​ល្អ មាន​ប្រយោជន៍​ដែរ​ឬ​ទេ? ខ្ញុំ​មាន​ចម្ងល់​នេះ ក្នុង​ពេល​ថ្មី​ៗ​នេះ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បានផ្ញើ​អ៊ីមែល ដោយ​ការ​គិត​ពិចារណា និងការ​អធិ​ស្ឋាន ដើម្បី​លើក​ទឹក​ចិត្ត​មិត្ត​ភក្តិ​ម្នាក់ ប៉ុន្តែ បែរ​ជា​ទទួល​បាន​ការ​ឆ្លើយ​តប ដោយកំហឹង​ទៅ​វិញ។ ខ្ញុំ​ក៏​មាន​ប្រតិកម្ម​ភ្លាម​ៗ ដោយ​ការ​ឈឺ​ចាប់ និង​កំហឹង។ តើ​ហេតុ​អ្វី​បាន​ជា​គេ​យល់​ច្រឡំ ចំពោះ​ខ្ញុំ​យ៉ាង​នេះ? មុន​ពេល​ដែល​ខ្ញុំ​ឆ្លើយ​តប​ដោយ​កំហឹង ខ្ញុំ​ចង​ចាំ​ថា​ យើង​មិន​តែង​តែ​ដឹង​ជា​មុន អំពី​លទ្ធ​ផល (ឬ​លទ្ធ​ផល​ដែល​យើង​ចង់​បាន)  នៅ​ពេល​ដែល​យើង​ប្រាប់​នរណា​ម្នាក់ អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះយេស៊ូវ​មាន​ចំពោះ​ពួក​គេ​ឡើយ​។ យើង​ធ្វើ​ការ​ល្អ សម្រាប់​អ្នក​ដទៃ ដោយ​សង្ឃឹម​ថា យើង​នឹង​អាច​នាំ​ពួក​គេ​ឲ្យ​មក​រក​ទ្រង់ តែ​ពួក​គេ​អាច​បដិសេធ​យើង។ ពេល​ដែល​យើង​ព្យាយាម​លើក​ទឹក​ចិត្ត​នរណា​ម្នាក់ ដោយ​សុភាព ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ពួក​គេ​អាច​មិន​អើពើ​ចំពោះ​យើង។ បទ​គម្ពីរ​កាឡាទី ជំពូក៦ គឺ​ជា​បទ​គម្ពីរ​ដ៏​ល្អ ដែល​យើង​អាច​ប្រើ នៅ​ពេល​ដែល​យើង​ធ្លាក់​ទឹក​ចិត្ដ ដោយ​សារ​ការ​ឆ្លើយ​តបរបស់​នរណា​ម្នាក់ ចំពោះ​ការ​ប្រឹង​ប្រែង​ដ៏​ស្មោះ​ត្រង់​របស់​យើង។ ក្នុង​បទ​គម្ពីរ​នេះ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ពិចារ​ណា ​ពី​បំណង​ចិត្ត ដែល​យើង​មាន ក្នុង​ការ​និយាយ និង​ធ្វើ​អ្វី​មួយ(ខ.១-៤)។ នៅ​ពេល​ដែល​យើង​បាន​ធ្វើ​ដូច្នេះ​ហើយ គាត់​បាន​លើកទឹក​ចិត្ត​យើង…

Read article
ចំណុចសំខាន់នៃរឿងនេះ មិននិយាយអំពីត្រី

មីហ្កាលូ (Migaloo) គឺ​ជា​ឈ្មោះ ដែល​គេ​បាន​ដាក់​ឲ្យ​ត្រី​បាឡែន​ខ្នង​កោង​មួយ​ក្បាល ដែល​គេ​បាន​ធ្វើ​ការ​សិក្សា ចង​ក្រង​ជា​ឯក​សារ​សត្វ។ គេ​បាន​សង្កេត​ឃើញ​វា​ជា​ច្រើន​ដង នៅ​ក្បែរ​ឆ្នេរ​សមុទ្រ រដ្ឋ​ឃ្វីនលែន ខាង​ត្បូង នៃ​ប្រទេស​អូស្រ្តាលី។ សត្វ​ដ៏​ស្អាត​អស្ចារ្យ​នេះ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​ប្រវែង​ជាង​១២ម៉ែត្រ គឺ​ជា​សត្វ​ដ៏​កម្រ​ខ្លាំង​ណាស់ បាន​ជា​ប្រទេស​អូស្ត្រាលី​បាន​អនុម័ត​ច្បាប់ ដើម្បី​ការពារ​វា។ ព្រះ​គម្ពីរ​បាន​ចែង​អំពី “ត្រីធំ”មួយ​ក្បាល ដែល​កម្រ​នឹង​មាន​ណាស់ បាន​ជា​ព្រះ​ទ្រង់​បាន​ប្រើ​វា ជា​ពិសេស ឲ្យ​លេប​ហោរាដែល​គេច​វេស​ពី​ការ​ត្រាស់​ហៅ​របស់​ទ្រង់ (យ៉ូណាស ១:១៧)។ គ្រីស្ទ​បរិស័ទ​ភាគ​ច្រើន បាន​ដឹង​អំពី​រឿង​នេះ។ ព្រះ​ទ្រង់​បាន​បង្គាប់​លោក​យ៉ូណាស ឲ្យ​ទៅ​ប្រកាស អីពី​ការ​ជំនុំ​ជំរះ ដល់​អ្នក​ក្រុង​នីនីវេ។ ប៉ុន្ដែ លោក​យ៉ូណាស​មិន​ចង់​ពាក់​ព័ន្ធ​នឹង​ពួក​អ្នក​ក្រុងនីនីវេ​ទេ ដែល​ពួក​នោះ​មាន​កេរ្តិ៍​ឈ្មោះ​សាហាវ​ឃោរឃៅ ចំពោះ​មនុស្ស​គ្រប់​គ្នា រួម​ទាំង​ពួក​ហេព្រើរ​ផង​ដែរ។ ដូច្នេះ គាត់​ក៏​រត់​គេច​ ពី​ការ​ត្រាស់​ហៅ។ គាត់​ក៏​បាន​ជួប​រឿង​អាក្រក់។ ពេល​សត្វ​ត្រី​លេប​គាត់ គាត់​ក៏​បាន​ប្រែ​ចិត្ដ កាល​នៅ​ក្នុង​ពោះ​ត្រី​នោះ។ នៅ​ទី​បំផុត គាត់​ក៏​បាន​ថ្លែង​ព្រះ​រាជ​សារ​របស់​ព្រះ​ជា​ម្ចាស់​ ដល់​ពួក​អ្នក​ក្រុង​នីនីវេ ហើយ​ពួក​គេ​ក៏​បាន​ប្រែ​ចិត្ដ​ផង​ដែរ(៣:៥-១០)។ នេះ​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់ មែន​ទេ? ប៉ុន្តែ រឿង​នេះ​មិន​ទាន់​ចប់​តែ​ត្រឹម​ហ្នឹង​ទេ។  ខណៈ​ពេល​ដែល​ពួក​អ្នក​ក្រុង​នីនីវេ​ប្រែ​ចិត្ត លោក​យ៉ូណាស​ក៏​បាន​រអ៊ូរទាំ។​ គាត់​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ…

Read article
មានរបស់ដ៏ស្រស់ស្អាតជាច្រើន

អ្នក​ស្រី លីលីយ៉ា ត្រូធ័រ(Lilias Trotter) គឺ​ជា​វិចិត្រករ និង​ជា​បេសក​ជន​។ មុន​ពេល​គាត់​ទទួល​មរណ​ភាព គាត់​បានមើល​តាម​បង្អួច ហើយ​បាន​ទទួល​ការ​បើក​សម្តែង ឲ្យ​ឃើញ​រទេះ​សេះ​មួយ​គ្រឿង របស់​នគរ​ស្ថាន​សួគ៌។ យោង​តាម​អ្នក​សរសេរ​ជីវ​ប្រវត្តិ​របស់​គាត់ បាន​ឲ្យ​ដឹង​ថា មាន​មិត្ត​ភក្ដិ​ម្នាក់ បាន​សួរ​គាត់​ថា “តើ​ឯង​កំពុង​មើល​ឃើញ​របស់​ដ៏​ស្រស់​ស្អាត ជា​ច្រើន​មែន​ទេ?”  គាត់​ក៏​បាន​ឆ្លើយ​ថា “ចា! ខ្ញុំ​បាន​ឃើញ​របស់​ដ៏​ស្រស់​ស្អាត​ច្រើន​ណាស់”។ ពាក្យ​ចុង​ក្រោយ​របស់​អ្នក​ស្រី​ត្រូធ័រ បាន​ឆ្លុះ​បញ្ចាំង អំពី​កិច្ចការ​ដែ​លព្រះ​ទ្រង់​ធ្វើ ក្នុង​ជីវិត​របស់​គាត់។ ទ្រង់​បាន​បង្ហាញភាព​ស្រស់​ស្អាត​ជា​ច្រើន​ដល់​គាត់ និង​តាម​រយៈ​គាត់​ មិន​គ្រាន់​តែ​នៅ​ពេល​គាត់​ស្លាប់ តែ​ពេញ​មួយ​ជីវិត​គាត់។ ទោះ​បី​ជា​គាត់​ជាវិចិត្រ​ករ ដ៏​ពូកែ​ក៏​ដោយ គាត់​បាន​ជ្រើស​រើស​យក​ការ​បម្រើ​ព្រះ​យេស៊ូវ ក្នុង​នាម​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី។​ គេ​ថា លោកចន រូស្គីន ( John Ruskin) ដែល​ជា​វិចិត្រករ​ដ៏​ល្បី​ល្បាញ ​ដែល​បាន​បណ្តុះ​បណ្តាល​គាត់ ធ្លាប់​បាន​និយាយ​ថា “គាត់​បាន​ខ្ជះ​ខ្ជាយ​ជីវិត​របស់​គាត់!”  នៅ​ពេល​ដែល​គាត់​បាន​ជ្រើស​រើស​យក​ការងារ​ជា​បេសក​ជន ជា​ជាង​ធ្វើ​ជា​វិចិត្រ​ករ។ ស្រដៀង​គ្នា​នឹង​រឿង​នេះ​ដែរ នៅ​ក្នុង​គ្រា​សញ្ញាថ្មី នៅ​ពេល​ដែល​ស្ត្រី​ម្នាក់​បាន​ចូល​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន នាង​មាន​កាន់​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ ហើយ​បាន​ចាក់​ប្រេង​លើ​ព្រះសិរ​ព្រះយេស៊ូវ។ អ្នក​ដែល​មាន​វត្ត​មាន​នៅ​ទីនោះ បាន​និយាយ​ថា តើ​មាន​ប្រយោជន៍​អ្វី​ នឹង​ធ្វើ​បង្ខាត​ប្រេង​នេះ​ដូច្នេះ។…

Read article
ការដើរតាមផ្លូវរបស់ព្រះជាម្ចាស់

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្រួសារ​ខ្ញុំ ក្នុង​ចំណោម​ហ្វូង​មនុស្ស​ជា​ច្រើន។ ខ្ញុំ​ក៏​បាន​ប៉ះ​ស្មា​កូន​ប្រុស​ខ្ញុំ ហើយប្រាប់​គាត់​ថា យើង​ត្រូវ​ដើរ​តាម​ផ្លូវ​នេះ ទើប​តាម​ទាន់​ម្តាយ ​និង​ប្អូន​ស្រី​គាត់ ដែល​នៅ​ខាង​មុខ​យើង។ ខ្ញុំ​បាន​ធ្វើ​ដូច​នេះ​កាន់​តែ​ញឹក​ញាប់ ខណៈ​ពេល​ដែល​ពេល​វេលា​កាន់​តែ​រំគិល​ទៅ​មុខ នៅ​ក្នុង​សួន​កម្សាន្ត ដែល​ក្រុម​គ្រួសារ​ខ្ញុំ​កំពុង​ចូល​ទស្សនា។ គាត់​ក៏​បានចាប់​ផ្ដើម​ធុញ ហើយ​កាន់​តែ​ងាយ​បែក​អារម្មណ៍។ ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់ មិន​ព្យាយាម​ដើរ​តាម​ពួក​គេ? បន្ទាប់​មក ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​វិញ​ថាតើ​ខ្ញុំ​បាន​ធ្វើ​ដូច​គាត់ ប៉ុន្មាន​ដង​ហើយ? តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បានងាក​បែរ​ចេញ​ពី​ការ​ដើរ​តាម ហើយ​ស្ដាប់​បង្គាប់​ព្រះ ដោយ​ធ្លាក់​ក្នុង​ការ​ល្បួង ដែល​នាំ​ខ្ញុំ​ឲ្យ​ដេញ​តាម អ្វី​ដែល​ខ្ញុំ​ចង់​បាន ជា​ជាង​ស្វែង​រក​ផ្លូវ​ទ្រង់? សូម​យើង​គិត​អំពី​ពាក្យ​របស់​ហោរា​អេសាយ ដែល​ព្រះ​ជា​ម្ចាស់ បាន​បង្គាប់​ឲ្យ​ថ្លែង​ប្រាប់​ប្រជា​ជន​អ៊ីស្រាអែល​ថា “ហើយ​កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ”  (អេសាយ ៣០:២១)។ នៅ​ដើម​ជំពូក​នេះ ព្រះ​ទ្រង់​បាន​ស្ដី​បន្ទោស​រាស្ដ្រ​របស់​ទ្រង់ ចំពោះ​ការ​បះ​បោរ​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ​អង្គ​បាន​សន្យា​ថា ប្រសិន​បើ​ពួក​គេ​ពឹង​ផ្អែក​កម្លាំង​របស់​ព្រះ​អង្គ ជា​ជាង​ទុក​ចិត្ត​លើ​ផ្លូវ​របស់​ខ្លួន​ឯង​(ខ.១៥) នោះ​ទ្រង់​នឹង​បង្ហាញ​ភាព​ទន់​ភ្លន់ និង​ការ​អាណិត​អាសូរ ដល់​ពួក​គេ​(ខ.១៨)។ ព្រះ​ទ្រង់​បង្ហាញ​សេចក្ដី​សប្បុរស​របស់​ទ្រង់​ដល់​យើង តាម​រយៈ​សេចក្តី​សន្យា​ថា នឹង​ដឹក​នាំ​យើង ដោយ​ព្រះ​វិញ្ញាណ​របស់​ទ្រង់។ ការ​នោះ​អាច​កើត​ឡើង​បាន នៅ​ពេល​យើង​ទូល​ថ្វាយ​ទ្រង់ ពី​បំណង​ចិត្ត​របស់​យើង…

Read article
ការស្តាប់ដំបូន្មានបងប្រុសរបស់អ្នក

មាន​ពេល​មួយ អ្នក​ជិត​ខាង​របស់​ខ្ញុំ បាន​និយាយ​ទៅ​កាន់​ប្អូន​ប្រុស​គាត់​ថា “ប្អូន​ត្រូវ​តែ​ស្ដាប់​បង ពីព្រោះ​បង​ជា​បង​របស់​ឯង!” គាត់​បាន​ណែ​នាំ ដោយ​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្អូន​ប្រុស​គាត់ ដែល​កំពុង​ផ្លាស់​ប្តូរ​ទី​លំ​នៅ​ឆ្ងាយ​ពី​គាត់ ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​មិន​ល្អ។ ជា​ការ​ពិត​ណាស់ ក្នុង​រឿង​នេះ កូន​ច្បង​អាច​វិនិច្ឆយ​បាន​ថា អ្វី​ដែល​ល្អ​បំផុត សម្រាប់​ប្អូន​គាត់។ តើ​យើង​ធ្លាប់​ជំទាស់​នឹង​ឱវាទ​ល្អ​ៗ​របស់​បង​ប្រុស ឬ​បង​ស្រី​របស់​យើង​ទេ? ជា​ការ​ពិត​ណាស់ មិន​មែន​មាន​តែ​អ្នក​ទេ ដែល​បាន​ទទួល​ផល​វិបាក ពី​ការ​មិន​ស្ដាប់​ដំបូន្មាន​ល្អ​ៗ ពី​មនុស្ស​ដែល​មាន​ភាព​ចាស់​ទុំ​ជាង។ គ្រួសារ​ស្ថិត​ក្នុង​ចំណោម​ធន​ធាន​ដ៏​អស្ចារ្យ​បំផុត ដែល​យើង​អាច​មាន ​ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះយេស៊ូវ។ ត្រង់​ចំណុច​នេះ គ្រួសារ​ខាង​វិញ្ញាណ កើត​ឡើង​ពី​បង​ប្អូន​រួម​ជំនឿ ដែល​មាន​ការ​ជាប់​ទាក់​ទង​គ្នា ខាង​ឯ​វិញ្ញាណ។ ក្រុម​គ្រួសារ​នេះ​រាប់​បញ្ចូល ទាំង​បុរស និង​ស្ត្រី ដែល​មាន​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ ដែល​ស្រឡាញ់​ព្រះ​ ព្រម​ទាំង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ជួន​កាល យើង​ក៏​ត្រូវ​ការ​ពាក្យ​ដាស់​តឿន​ឲ្យ​ប្រុង​ប្រយ័ត្ន  ឬ​កែ​តម្រង់ ឲ្យ​ត្រឡប់​មក​ផ្លូវ​ត្រូវ​វិញ គឺ​មិន​ខុស​គ្នា​ពី​ប្អូន​ប្រុស របស់​អ្នក​ជិត​ខាង​ខ្ញុំ​ឡើយ។ រឿង​នេះ​គឺ​ពិត​ណាស់ ជា​ពិសេស នៅ​ពេល​យើង​ធ្វើ​ខុស ចំពោះ​នរណា​ម្នាក់ ឬ​ក៏​មាន​នរណា​ម្នាក់ ធ្វើ​ខុស​មក​លើ​យើង។ ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ អាច​មាន​ការ​លំបាក។ ប៉ុន្ដែ ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៨:១៥-២០ បាន​បង្ហាញយើង…

Read article
ព្រះពរ តាមរយៈអ្នកលើកទឹកចិត្ត

ខ្សែ​ភាព​យន្ត នៅ​ឆ្នាំ​២០១០ ដែល​មាន​ចំណង​ជើង​ថា “សុន្ទរកថា​របស់​ព្រះ​មហាក្សត្រ” បាន​និយាយ​អំពី​រឿង​រ៉ាវ នៃ​ស្តេច​អង់​គ្លេស ព្រះ​នាម ចច ទី៦ (George VI) ដែល​បាន​ឡើង​ស្នង​រាជ​សម្បត្តិ ដោយ​មិន​បាន​រំពឹង​ទុក នៅ​ពេល​ព្រះ​ជេដ្ឋា​របស់​ទ្រង់​បោះ​បង់​ចោល​រាជ​បល្ល័ង្ក។​ ដោយសារ​ប្រទេស​ជិត​ធ្លាក់​ចូល ទៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ពួក​មន្ដ្រី​រដ្ឋា​ភិបាល​ចង់​បាន​មេដឹក​នាំ ដែល​ប៉ិន​ប្រសប់​ក្នុង​ការ​និយាយ​កំឡា​ចិត្ត​ប្រជាជន​តាម​វិទ្យុ ព្រោះ​នៅ​សម័យ​នោះ តួនាទី​របស់​វិទ្យុ កំពុង​តែ​មាន​ឥទ្ធិ​ពល​កាន់​តែខ្លាំង​ឡើង ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ ប៉ុន្ដែ ស្ដេចចច ទី​៦ មាន​បញ្ហា​និយាយ​ត្រដិត។​ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ជា​ពិសេស ចំពោះ​របៀប​ដែល​ខ្សែ​ភាព​យន្ត​នេះ បង្ហាញ​តួ​អង្គ​មហេសី​របស់​ទ្រង់ គឺ​ព្រះ​នាង អេលីសាបិត។ រៀង​រាល់​ពេល​ដែល​ទ្រង់​ជួប​ការ​លំបាក នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា មហេសី​របស់​ទ្រង់ តែង​តែ​ធ្វើ​ជា​ប្រភព​លើក​ទឹក​ចិត្ត​ដ៏​ខ្ជាប់​ខ្ជួន​របស់​គាត់។ ការ​ស្ម័គ្រ​ស្មោះ​ដែល​មិន​ប្រែ​ប្រួល​របស់​ព្រះ​នាង បាន​ផ្ដល់​នូវ​ការ​គាំ​ទ្រ​ដែល​ទ្រង់​ត្រូវ​ការ​ជា​ចាំ​បាច់ ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​របស់​ទ្រង់ ហើយ​បាន​គ្រប់​គ្រង​ប្រទេស​បាន​ល្អ​ប្រសើរ ក្នុង​អំឡុង​ពេល​សង្គ្រាម។ ព្រះ​គម្ពីរ​បាន​ចែង​អំពី​រឿង​របស់​អ្នក​លើក​ទឹក​ចិត្ដ​ជា​ច្រើន ដែល​បាន​ផ្ដល់​ជំនួយ​ដ៏​មាន​អំណាច ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​។ ឧទាហរណ៍ លោក​ម៉ូសេ​មាន​លោក​អើរ៉ុន និង​លោក​ហ៊ើ ជា​អ្នក​ជួយ​ជ្រោម​ជ្រែង ក្នុង​អំឡុង​ពេល​អ៊ីស្រាអែល​ធ្វើ​សង្រ្គាម(និក្ខមនំ ១៧:៨-១៦)។ នាង​អេលីសាបិត​បាន​លើក​ទឹក​ចិត្ត​នាង​ម៉ារា ជា​សាច់​ញាតិ ដែល​មាន​ផ្ទៃ​ពោះ(លូកា ១:៤២-៤៥)។ បន្ទាប់​ពី​លោក​ប៉ុល​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ គាត់​ត្រូវ​ការ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​លោក​បាណាបាស…

Read article
តាមរបៀបដែលមិននឹកស្មានដល់

កាល​ពី​ឆ្នាំ​១៩៨៦ កុមារ លេវ៉ាន មើរីត (Levan Merritt) អាយុ​៥​ឆ្នាំ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​បរិវេណ​ចិញ្ចឹម​សត្វ​ស្វា​ឪ​ហ្គូរីឡា ដែល​មាន​របាំង​ជុំវិញ ជម្រៅ​៦​ម៉ែត្រ ក្នុង​សួន​សត្វ​ជើស៊ី ប្រទេស​អង់​គ្លេស។ ខណៈ​ពេល​ដែល​ឪពុក​ម្តាយ និង​អ្នក​ឈរ​មើល ស្រែក​ឲ្យ​គេ​ជួយ នោះ​ស្រាប់​តែ​មាន​ស្វា​ឈ្មោល​ធំ​មួយ​ក្បាល ឈ្មោះ ចាំបូ(Jambo) បាន​មក​ឈរ​នៅ​បាំង​ក្មេង​ប្រុស​ដែល​ដេក​ស្ដូក​ស្ដឹង ធ្វើ​ឲ្យ​សត្វ​ស្វា​ហ្គូរីឡា​ដទៃ​ទៀត​មិន​អាច​ចូល​មក​ក្បែរ​គាត់​បាន។ បន្ទាប់​មក វា​ក៏​ចាប់​ផ្តើម​អង្អែល​ខ្នង​ក្មេង​នោះ​ថ្មម​ៗ។ នៅពេល​ដែល​លេវ៉ាន ចាប់​ផ្តើម​ស្រែក​យំ ចាំបូ​ក៏​បាន​នាំ​ស្វា​ហ្គូរីឡា​ដទៃ​ទៀត ចេញ​ទៅ​ទ្រុង​របស់​ពួក​គេ ខណៈ​ពេល​ដែល​អ្នក​យាម​សួន​សត្វ និង​អ្នក​បើក​បរ​រថយន្ត​សង្គ្រោះ បាន​ចុះ​មក​ជួយ​សង្គ្រោះ។ ជាង​៣០​ឆ្នាំ​ក្រោយ​មក លេវ៉ាន​នៅ​តែ​និយាយ អំពី​ចាំបូ ដែលជា​សត្វ​មាន​មាឌ​ធំ​ដ៏​សប្បុរស ដែល​ប្រៀប​បាន​នឹង​ទេវតា​ដែល​បាន​ការពារ​គាត់ ដែល​បាន​ប្រព្រឹត្ត​ចំពោះ​គាត់ តាម​របៀប​ដែល​មិន​នឹក​ស្មាន​ដល់ និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​ធ្វើ​ឲ្យ​គាត់​មាន​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត ចំពោះ​សត្វ​ស្តា​ហ្គូរីឡា​ជា​រៀង​រហូត។ ហោរា​អេលីយ៉ា ប្រហែល​ជា​បាន​រំពឹង​ថា ព្រះ​ជាម្ចាស់​នឹង​ធ្វើ​ការ​របស់​ទ្រង់ តាម​របៀប​ដ៏​ជាក់​លាក់​ណា​មួយ ប៉ុន្ដែ ព្រះ​លើអស់​ទាំង​ព្រះ បាន​ប្រើ​ខ្យល់​ព្យុះ ការ​រញ្ជួយ​ផែន​ដី​ដ៏​ខ្លាំង និង​ភ្លើង​ឆេះ​ដ៏​សន្ធោ​សន្ធៅ ដើម្បី​បង្ហាញ​ហោរា​របស់​ទ្រង់ ពី​របៀប ដែលគាត់​មិន​ត្រូវ​គិត​អំពី​ទ្រង់។  បន្ទាប់​មក ទ្រង់​ក៏​បាន​ប្រើ​សំឡេង​តូច​រហៀង​ៗ ដើម្បី​បង្ហាញ​ពី​ព្រះ​ហប្ញ​ទ័យ និង​ព្រះ​វត្ត​មាន​របស់​ទ្រង់(១ពង្សាវតាក្សត្រ…

Read article