ពេលដែលការអធិស្ឋានធ្វើឲ្យកក្រើកដី

នោះ​ផ្សែង​នៃ​គ្រឿងក្រអូប​ក៏​ផ្សាយ​ឡើង ជាមួយនឹង​សេចក្តី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​អំពី​ដៃ​នៃ​ទេវតា​នៅ​ចំពោះ​ព្រះ។ វិវរណៈ ៨:៤ លោក​បណ្ឌិត ហ្គែ​រី គ្រី​នបឺ​ក(Dr. Gary Greenberg) បាន​យក​ដីខ្សាច់​ពី​ឆ្នេរ​សមុទ្រ​នា​ៗ នៅ​ទូទាំង​ពិភពលោក មក​ពង្រីក​មើល ហើយ​ថតរូប​ដែល​បាន​ពង្រីក​នោះ ដោយ​ជា​ញឹកញាប់ គាត់​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ពណ៌​ដ៏​ស្រស់​ស្អាត ចេញពី​កំទេច​រ៉ែ សម្បកខ្យង និង​បំណែក​តូច​ល្អិត​នៃ​ផ្កាថ្ម ដែល​មាននៅ​ក្នុង​ដ៏​ខ្សាច់។ គាត់​បាន​រក​ឃើញថា នៅក្នុង​ដីខ្សាច់​មាន​ធាតុផ្សំ​ជាច្រើន លើស​ពី​អ្វី​ដែល​អាច​មើលឃើញ​ដោយ​ភ្នែកទទេ។ នៅក្នុង​ការសិក្សា​អំពី​ដី​ខ្សាច់ ការវិភាគ អំពី​ធាតុផ្សំ​នៅក្នុង​ដីខ្សាច់ ដោយ​ប្រើ​មីក្រូទស្សន៍ អាច​បង្ហាញ​ឲ្យ​គេ​ដឹង អំពី​ភាព​សឹក​រេច​​រឹល​នៅ​តំបន់ឆ្នេរ ចរន្ត​របស់​ទឹកសមុទ្រ និង​ផល​ប៉ះពាល់​ដែល​ពួក​វា​អាច​មាន​មក​លើ​តំបន់ឆ្នេរ។ សូម្បីតែ​គ្រាប់​ខ្សាច់​មួយ​គ្រាប់ អាច​ផ្តល់​​នូវ​ការយល់​ដឹង ដែល​មានតម្លៃ​យ៉ាង​ខ្លាំង! ការអធិស្ឋាន​មួយដង ប្រៀប​ដូចជា​គ្រាប់​ខ្សាច់​មួយ​គ្រាប់ ដែល​មានតម្លៃ​យ៉ាង​ខ្លាំង។ ព្រះគម្ពីរ​ក៏បាន​ចែង​អំពី​តួនាទី​ដ៏​មានអំណាច​របស់​ការអធិស្ឋាន នៅក្នុង​ការ​មកដល់​នៃ​នគរ​ព្រះ។ ក្នុង​បទ​គម្ពីរ វិវរណៈ ជំពូក៨ សាវ័ក​យ៉ូហាន​បានឃើញ​ទេវតា​ឈរ នៅ​ក្បែរ​អស​នា នៅ​ពីមុខ​បល្ល័ង្ក​ព្រះអង្គ ដោយ​កាន់​ពានមាស​មួយ ដែល​ផ្ទុក​ទៅ​ដោយ “សេចក្តី​អធិស្ឋាន​របស់​រាស្រ្ត​ទាំងអស់​របស់​ព្រះ”។ បន្ទាប់មក “រួច​ទេវតា​ក៏​យក​ពាន ទៅ​ដាក់​ពេញដោយ​ភ្លើង ពីលើ​អាសនា បោះ​ទៅលើ​ផែនដី នោះ​កើតមាន​សំឡេង ផ្គរលាន់…

Read article
ការកែតម្រង់ដែលមានប្រយោជន៍ដល់ជីវិត

ត្រចៀក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អាស្រ័យ​នៅជា​កណ្តាល​ពួក​អ្នកប្រាជ្ញ។ សុភាសិត ១៥:៣១ មាន​ពេល​មួយ ស៊ែ​លី(Shellie) បាន​និយាយ​អំពី​យុវតី​ម្នាក់ ដែល​ជា​សិស្សរបស់​គាត់​ យ៉ាងដូច​នេះ​ថា “គួរឲ្យ​ស្តាយ​ណាស់ ថ្មីៗនេះ យើង​មានការ​ជជែកគ្នា​ដ៏​ពិបាក។ ខ្ញុំ​យល់ថា យើង​ទាំងពីរ​សុទ្ធតែ​មិន​សប្បាយចិត្ត​ដូចគ្នា តែ​ខ្ញុំ​ពិតជា​យល់ឃើញ​ថា គាត់​ត្រូវ​កែប្រែ​អា​ក្បកិ​រិយា និង​ទង្វើ​ររបស់​គាត់ ដើម្បីកុំឲ្យ​មនុស្ស​នៅ​ជុំវិញ​គាត់ មានការ​ឈឺចាប់​”។ ទោះ​ពួក​គេ​មិន​មាន​អារម្មណ៍ល្អ​ក៏ដោយ ក៏​ការសន្ទនា​នោះ​មាន​លទ្ធផល​ល្អ ហើយ​បាន​ជួយ​ឲ្យ​ទំនាក់ទំនង​ពួក​គេ​កាន់តែ​រឹងមាំ។ ពីរ​សប្តាហ៍​ក្រោយមក អ្នក​ទាំងពីរ​ក៏បាន​ដឹកនាំ​កម្មវិធី​អធិស្ឋាន​របស់​ព្រះវិហារ ក្រោម​ប្រធានបទ​ការ​បន្ទាបខ្លួន។ សូម្បីតែ​នៅ​ក្រៅ​ទំនាក់ទំនង​សិស្ស​និង​គ្រូ ក៏​យើង​អាច​មានការ​ជជែកគ្នា​ដ៏​ពិបាក ជាមួយ​បងប្អូន​ក្នុង​ព្រះគ្រីស្ទ។ កណ្ឌ​គម្ពីរ​សុភាសិត​ដែល​ជា​កណ្ឌ​គម្ពីរ​នៃ​ប្រាជ្ញា បាន​ចែង​ម្តង​ហើយ​ម្តង​ទៀត អំពី​សារៈសំខាន់​នៃ​ការ​បន្ទាបខ្លួន ក្នុង​ការ​កែ​តម្រង់ ឬទទួលការ​កែ​តម្រង់។ តាមពិត ការរិះគន់​ដើម្បី​ស្ថាបនា មានប្រយោជន៍​ដល់​ជីវិត​ណាស់ ហើយក៏​នាំទៅរក​ប្រាជ្ញា​ពិតប្រាកដ(សុភាសិត ១៥:៣១)។ បទ​គម្ពីរ​សុភាសិត ១៥:៥ បាន​ចែងថា “មនុស្ស​ល្ងីល្ងើ​តែងតែ​ស្អប់​សេចក្តី​ប្រៀនប្រដៅ​របស់​ឪពុក តែ​អ្នកណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស នោះ​នឹង​បាន​គំនិតវាងវៃ​វិញ”។ និយាយ​ឲ្យ​ខ្លី មនុស្ស​ដែល​ស្អប់​ការ​កែ​តម្រង់ នឹង​ត្រូវ​ស្លាប់(ខ.១០)។ គឺ​ដូចដែល​ស៊ែ​លី​បាន​ជួប​ផ្ទាល់ ការ​និយាយ​ចេញ​នូវ​សេចក្តី​ពិត ដោយ​ក្តី​ស្រឡាញ់ អាច​ជួយ​ទំនាក់ទំនង​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង។ តើ​អ្នក​គួរតែ​និយាយ​ពាក្យ​នៃ​ក្តី​ស្រឡាញ់ និង​ការ​កែ​តម្រង់ ទៅកាន់​នរណា​ខ្លះ ក្នុង​ជីវិត​អ្នក?…

Read article
នៅក្នុងបញ្ហានេះទាំងអស់គ្នា

កាល​ខ្ញុំ​បាន​ដោះ​សារ​ជាមុន​ដំបូង នោះ​គ្មាន​អ្នកណា​ឈរ​ជាមួយនឹង​ខ្ញុំ​សោះ គេ​លះ​ចោល​ខ្ញុំ​ទាំងអស់គ្នា។ ២ធីម៉ូថេ ៤:១៦ អ្នក​ស្រី​ឃែ​លី(Kelly) បាន​ឆ្លង​ជំងឺ​កូ​វីត១៩ នៅពេល​ដែល​នាង​កំពុង​តយុទ្ធ​នឹង​ជំងឺមហារីក​ខួរក្បាល។ បន្ទាប់មក នាង​​ក៏​មាន​បញ្ហា​ទឹក​ចូល​សួត និង​បេះដូង ដូចនេះ នាង​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ម្តង​ទៀត។ ក្រុម​គ្រួសារ​របស់​នាង មិន​អាច​ទៅ​មើល​នាង​នៅ​មន្ទីរ​​ពេទ្យ​បានទេ ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត១៩។ តែ​លោ​កដេវ(Dave) ដែល​ជា​ស្វាមី​របស់​នាង ក៏បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ធ្វើអ្វី​ម្យ៉ាង ដើម្បី​ជួយ​នាង។ លោ​កដេ​វក៏​បាន​ឲ្យ​មនុស្សជា​ទីស្រឡាញ់​របស់​គាត់​មក​ជួបជុំគ្នា ហើយ​ឲ្យ​សរសេរ​អក្សរ​នៅ​លើ​ផ្ទាំង​ក្រ​ដាស់​ធំៗ។ ពួក​គេ​ក៏បាន​ធ្វើតាម​គាត់ ដោយ​ពួក​គេ​មាន​គ្នា២០នាក់​បាន​ពាក់​ម៉ាស់ ឈរ​នៅ​លើ​ផ្លូវ នៅ​ក្រៅ​មន្ទីរពេទ្យ កាន់​ផ្ទាំង​ក្រ​ដាស់ ដែល​មាន​សរសេរ​អក្សរ​ធំៗពីលើ​ថា “អ្នកម្តាយ​ល្អ​បំផុត!” “អ្នកម្តាយ​ជាទីស្រឡាញ់” “យើង​រួមសុខ​រួមទុក្ខ​ជាមួយគ្នា”។ ដោយមាន​ជំនួយ​ពី​គ្រូពេទ្យ​ម្នាក់ អ្នក​ស្រី​ឃែ​លី​ក៏បាន​ទៅ​ឈរ​នៅ​មាត់​បង្អួច​បន្ទប់ នៅ​ជាន់ទី៤។ ស្វាមី​របស់​គាត់​ក៏បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ថា “យើង​គ្រាន់តែ​អាច​មើលឃើញ​គាត់​ពាក់​ម៉ាស់ និង​គ្រវី​ដៃ​ដាក់​យើង តែ​នោះ​ជា​ការ​ពាក់​ម៉ាស់ និង​គ្រវី​ដៃ​ដ៏​មានន័យ”។ ពេល​ដែល​ជីវិត​សាវ័ក​ប៉ុល ជិតដល់​ទី​បញ្ចប់ គាត់​មាន​អារម្មណ៍​ឯកោ ខណៈ​ពេល​ដែល​កម្លាំង​គាត់​កំពុង​ចុះ​ខ្សោយ ក្នុង​ការ​ជាប់ឃុំ ក្នុង​គុក​របស់​ពួក​រ៉ូម៉ាំង។ គាត់​ក៏បាន​សរសេរ​សំបុត្រ​ប្រាប់​លោក​ធីម៉ូថេ​ថា “ចូរ​ខំប្រឹង​ទៅ​ឲ្យបាន​ដល់មុន​រដូវរងា”(២ធីម៉ូថេ ៤:២១)។ តែ​សាវ័ក​ប៉ុល​មិន​ឯកោ​ឡើយ។ គាត់​មានប្រសាសន៍​ថា “ព្រះអម្ចាស់​ទ្រង់​បាន​គង់​ជាមួយនឹង​ខ្ញុំ​វិញ ព្រមទាំង​ចំរើន​កំឡាំង​ផង”(ខ.១៧)។ ហើយ​គាត់​ក៏​ទំនងជា​មាន​អ្នកជឿ​ដទៃទៀត មក​លើកទឹកចិត្ត​គាត់​ផង​ដែរ​។…

Read article
មានជំនឿផ្ទាល់ៗខ្លួន

  ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះគ្រីស្ទយេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។ ភីលីព ៣:១២ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០២ ការ​ប្រឡង​ចម្រៀង អាមេរិខិន អាយឌល បាន​ចាប់​ផ្តើម​ជា​លើ​ដំបូង។​ ជា​រៀង​រាល់​សប្តាហ៍ បេក្ខជន​ទាំង​ឡាយ​បាន​បញ្ចេញ​សមត្ថភាព​ច្រៀង​បទ​ចម្រៀង​ដ៏​ពេញ​និយម តាម​រចនាបថ​ផ្ទាល់​ខ្លួន ហើយ​ទស្សនិកជន​ក៏​បាន​បោះឆ្នោត​ឲ្យ​អ្នក​ដែល​គួរតែ​បន្ត​ទៅ​វគ្គ​បន្ទាប់។ ក្នុង​នាម​ជា​គណៈកម្មការ​ម្នាក់ ក្នុង​ចំណោម​គណៈកម្មការ​ទាំង​អស់ ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ លោក​រែនឌី ជែកសិន(Randy Jackson) បាន​ធ្វើ​ការ​វាយ​តម្លៃ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ មក​លើ​បេក្ខជន​ម្នាក់​ថា “អ្នក​បាន​ធ្វើ​ឲ្យ​បទ​ចម្រៀង​នេះ ក្លាយ​ជា​បទ​ចម្រៀង​របស់​អ្នក​ហើយ”។ គាត់​បាន​ធ្វើ​ការ​សរសើរ​ដូច​នេះ ពេល​ដែល​បេក្ខជន​ប្រឡង​ចម្រៀង​ម្នាក់ បាន​ច្រៀង​ដោយ​ប្រើ​តុង ដែល​ខ្លួន​អាច​ច្រៀង​បាន និង​ស្គាល់​បទ​ចម្រៀង​នោះ​ច្បាស់  ហើយ​បន្ទាប់​មក ក៏​បាន​ឡើង​ច្រៀង តាម​របៀប​ថ្មី​មួយ ដែល​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន ខុស​ពី​ម្ចាស់​បទ។ ដើម្បី “ធ្វើ​ឲ្យ​បទ​ចម្រៀង​នោះ ក្លាយ​ជា​បទ​ចម្រៀង​របស់​ខ្លួន​ឯង” គេ​ត្រូវ​គ្រប់​គ្រប​ការ​ច្រៀង​បទចម្រៀង​នោះ​បាន​ទាំង​ស្រុង និង​ដោយ​ភាព​ប៉ិនប្រសប់ ហើយ​បន្ទាប់​មក យក​បទ​នោះ​មក​ច្រៀង​ជួន​ឆាក​ពិភពលោក។ សាវ័កប៉ុល​បាន​បង្រៀន​យើង ឲ្យ​ធ្វើ​ស្រដៀង​នេះ​ដែរ នៅ​ក្នុង​ការអនុវត្ត​ជំនឿ​របស់​យើង និង​ក្នុង​របៀប​ដែល​យើង​បង្ហាញ​ជំនឿ​យើង​។ ក្នុង​បទ​គម្ពីរ​ភីលីព ជំពូក៣ គាត់​បាន​បដិសេធន៍​ការ​ខំ​ប្រព្រឹត្ត​ការ​ល្អ ដើម្បី​ឲ្យ​បាន​សុចរិត​នៅ​ចំពោះ​ព្រះ(ខ.៧-៨)។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បង្រៀន​យើង ឲ្យ​ឱប​ក្រសោប​យក “សេចក្តី​សុចរិត​ដែល​មក​ពី​សេចក្តី​ជំនឿ​ដល់​ព្រះគ្រីស្ទ”(ខ.៩)។…

Read article
ពន្លឺបណ្តេញភាពងងឹត

  ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ។ ម៉ាថាយ ៤:១៦ នៅ​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ល្មម ខ្ញុំ និង​ចៅ​របស់​ខ្ញុំ ឈ្មោះ ម៉ូលី(Mollie) អាយុ​៤​ឆ្នាំ បាន​ឈប់​សម្រាក​មួយ​ភ្លែត បន្ទាប់​ពី​បាន​លេង​បាល់​ជា​មួយ​គ្នា។ ពេល​យើង​កំពុង​អង្គុយ​ញាំ​ទឹក នៅ​លើ​រាន​ហាល ម៉ូលី​ក៏​បាន​មើល​ទីធ្លា​ផ្ទះ ហើយ​និយាយ​ថា “មើលន៍ ពន្លឺ​ថ្ងៃ​នៅ​ក្នុង​ថ្លុក​ទឹក”។ ពេល​នោះ ពន្លឺ​ថ្ងៃ​បាន​ចាំង​ចូល​ទៅ​ក្នុង​ម្លប់​ដ៏​ក្រាស់ មើល​ទៅ​ដូច​ថ្លុក​ទឹក ដែល​ចាំង​ពន្លឺ នៅ​ក្នុង​ស្រមោល។ ទិដ្ឋភាព​នេះ ប្រៀប​ដូច​ជា​ក្តី​សង្ឃឹម ដែល​យើង​អាច​រក​បាន ក្នុង​ថ្ងៃ​ដ៏​ងងឹត។ ក្នុង​ពេល​មាន​បញ្ហា​ប្រឈម​ដ៏​ពិបាក ដែល​ហាក់​ដូច​ជា​មិន​សូវ​មាន​រឿង​ល្អ​ៗ​កើត​ឡើង យើង​មិន​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​ស្រមោល​ដ៏​ងងឹត​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ចូរ​យើង​ផ្តោត​ទៅ​លើ​ពន្លឺ​វិញ។ ព្រះយេស៊ូវ​ជា​ពន្លឺ។ កណ្ឌ​គម្ពីរ​ម៉ាថាយ​បាន​ដក​ស្រង់​កណ្ឌ​គម្ពីរ​អេសាយ ដើម្បី​ពិពណ៌នា អំពី​ពន្លឺ​ដែល​ចុះ​មក​ផែនដី ពេល​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត យ៉ាង​ដូច​នេះ​ថា “ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ មាន​ពន្លឺ​រះ​ឡើង បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​កំលុង ហើយ​នឹង​ម្លប់​នៃ​សេចក្តី​ស្លាប់”(ម៉ាថាយ ៤:១៦ និងអេសាយ ៩:២)។ ឥទ្ធិពល​នៃ​អំពើ​បាប នៅ​មាន​ជុំវិញ​ខ្លួន​យើង ខណៈ​ពេល​ដែល​យើង​នៅ​មាន​ជីវិត ក្នុង “ម្លប់​នៃ​សេចក្តី​ស្លាប់”។ ប៉ុន្តែ…

Read article
សេចក្តីសប្បុរសរបស់ព្រះអង្គតាមយើងជាប់

  ប្រាកដ​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​ករុណានឹង​ជាប់​តាម​ខ្ញុំ រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត​ខ្ញុំ។ ទំនុកដំកើង ២៣ កាល​ខ្ញុំ​មាន​ការងារ​ជា​លើក​ដំបូង ក្នុង​អំឡុង​ពេល​ខ្ញុំ​កំពុង​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​បាន​ធ្វើការ​នៅ​ក្នុង​ហាង​លក់​សំលៀក​បំពាក់​នារី ដែល​នៅ​ទីនោះ សន្តិសុខ​ស្រី​ម្នាក់​បាន​ស្លៀក​ពាក់​ដូច​អ្នក​ដើរ​ទិញ​ឥវ៉ាន់ ហើយ​ក៏​បាន​ដើរ​តាម​ពីក្រោយ​ស្រ្តី ដែល​គាត់​គិត​ថា ប្រហែល​ជា​ចង់​លួច​ខោអាវ ដែល​មាន​ដាក់​លក់​ក្នុង​ហាង។ ម្ចាស់​ហាង​បាន​ប្រាប់​សន្តិសុខ អំពី​លក្ខណៈ​របស់​មនុស្ស​ដែល​គួរ​ឲ្យ​សង្ស័យ។ អ្នក​ដទៃ​ទៀត ដែល​ពួក​គេ​មិន​ឃើញ​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ នោះ​ពួកគេ​ក៏​មិន​បាន​តាម​ឃ្លាំ​មើល​ឡើយ។ គេ​ធ្លាប់​មើល​មក​ខ្ញុំ​ដោយ​ការ​សង្ស័យ ហើយ​ក៏​បាន​តាម​ពី​ក្រោយ​ខ្ញុំ នៅ​ក្នុង​ហាង​នោះ​ផង​ដែរ។ វា​ជា​បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រោះ​ខ្ញុំ​នៅ​តែ​ស្គាល់​យុទ្ធសាស្ត្រ​របស់​គេ។ ស្តេច​ដាវីឌ​បាន​ជួប​រឿង​ដែល​ផ្ទុយ​ពី​នេះ។ ទ្រង់​បាន​ប្រកាស​ថា ព្រះ​ពរ​របស់​ព្រះ​បាន​តាម​ទ្រង់​ជាប់ ដែល​មាន​ដូច​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា។​ អំណោយ​ទាន​ទាំង​ពីរ​នេះ​តាម​ទ្រង់​ជាប់​ជា​និច្ច គឺ​មិន​មែន​តាម​ដោយ​ការ​សង្ស័យ តែ​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ពិត។ លោក​ឆាល ស្ព័រជិន ដែល​ជា​អ្នក​ផ្សាយ​ដំណឹងល្អ​ដ៏​ល្បីល្បាញ បាន​ពិពណ៌នា​ថា ព្រះ​ពរ​មួយ​គូរ​នេះ​តាម​អ្នក​ជឿ​យ៉ាង​ប្រកិត ក្នុង​អំឡុង​ពេល​ដ៏​សោកសៅ ក៏​ដូច​ជា​ពេល​ដ៏​រីករាយ។ “នៅ​ថ្ងៃ​រងា​ដ៏​សោក​សៅ ក៏​ដូចជា​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ល្អ​ដ៏​រីក​រាយ សេចក្តី​សប្បុរស​របស់​ព្រះអង្គ បំពេញ​តម្រូវ​ការ​យើង ហើយ​សេចក្តី​មេត្តា​លាង​សម្អាត​បាប​របស់​យើង”។ កាល​ពី​ក្មេង ស្តេច​ដាវីឌ​ជា​អ្នក​គង្វាល​ចៀម ដូច​នេះ ទ្រង់​ជ្រាប​ថា ហេតុ​អ្វី​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​ជា​គូរ​នឹង​គ្នា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក។ ការ​អ្វី​ផ្សេង​ទៀត ដែល​អាច​តាម​ពី​ក្រោយ​អ្នកជឿ…

Read article