ឈប់បង្អង់សិនដើម្បីអធិស្ឋាន
នោះពួកអ៊ីស្រាអែលក៏ទទួលបរិភោគពីស្បៀងអាហារគេ ឥតទូលសួរដល់ព្រះយេហូវ៉ាឡើយ។ យ៉ូស្វេ ៩:១៤ ក្បាលម៉ាស៊ីនទឹកសម្រាប់រថយន្តពន្លត់អគ្គីភ័យ បានបាញ់ទឹកបាចសាចដាក់ផ្លូវថ្នល់។ មានឡានជាច្រើនគ្រឿងបានបើកកាត់តាមនោះ នៅខាងមុខខ្ញុំ ហើយខ្ញុំគិតថា បើខ្ញុំបើកកាត់ពីមុខក្បាលម៉ាស៊ីនទឹកនោះ ខ្ញុំនឹងបានលាងឡានដោយឥតគិតថ្លៃ នេះជាឱកាសល្អណាស់! វាប្រឡាក់ដីក្រាស់បន្តិច ដោយសារខ្ញុំមិនបានលាងវាប្រហែល១ខែហើយ។ ដូចនេះ ខ្ញុំក៏បានបញ្ឆេះម៉ាស៊ីនឡាន បើកចូលទៅក្នុងកន្លែងដែលមានទឹកបាញ់សាចនោះ។ ពន្លឺថ្ងៃបានចាំងមកលើឡានរបស់ខ្ញុំ ដែលមានពណ៌ខ្មៅ ពេញមួយព្រឹកហើយ ធ្វើឲ្យកញ្ចក់ និងផ្ទៃខាងក្នុងរបស់វាមានកម្តៅក្តៅ។ តែទឹកដែលបានបាញ់ចេញមក ជាទឹកត្រជាក់។ គ្រាន់តែទឹកត្រជាក់បានបាញ់ប៉ះចំកញ្ចក់ខាងមុខដែលមានកម្តៅក្តៅភ្លាម ស្នាមប្រេះបានលេចឡើង យ៉ាងលឿនដូចផ្លេកបន្ទោរ នៅលើកញ្ចក់នោះ ពីលើមកក្រោម។ ការលាងឡានដោយឥតគិតថ្លៃនៅថ្ងៃនោះ ប្រែក្លាយជាការបង់ប្រាក់ជាច្រើន ដើម្បីជួសជុលកញ្ចក់ឡាន។ បើខ្ញុំបាន “ឈប់បង្អង់សិន” ដើម្បីគិតពិចារណា ឬអធិស្ឋាន មុននឹងសម្រេចចិត្តបើកឡានចូលទៅក្នុងកន្លែងទឹកបាញ់សាច់នោះ ម្ល៉េះខ្ញុំក៏មិនចាំបាច់ត្រូវជួសជុលកញ្ចក់ឡានដែរ។ តើអ្នកធ្លាប់ជួបរឿងបែបនេះទេ? ប្រជាជនអ៊ីស្រាអែលធ្លាប់ជួបរឿងដូចនេះ ក្នុងកាលៈទេសៈ ដែលធ្ងន់ធ្ងរជាងនេះ។ ព្រះទ្រង់បានសន្យាថា នឹងជួយពួកគេបណ្តេញជាតិសាសន៍ដទៃ ខណៈពេលដែលពួកគេចូលទឹកដីសន្យា ដែលព្រះអង្គនឹងប្រទានពួកគេ(យ៉ូស្វេ ៣:១០) ដើម្បីកុំឲ្យពួកគេជួបការល្បួង ឲ្យថ្វាយបង្គំព្រះក្លែងក្លាយ(ចោទិយកថា ២០:១៦-១៨)។ តែមានជាតិសាសន៍មួយ បានឃើញពួកអ៊ីស្រាអែលមានជ័យជម្នះក្នុងសង្គ្រាមជាច្រើនដង ក៏បានប្រើនំប៉័ងដែលខូចដុះផ្សិត មកបញ្ឆោតពួកគេឲ្យជឿថា ខ្លួនជាប្រជាជនដែលមកពីស្រុកឆ្ងាយ។…
Read articleហាងកាហ្វេទ្វារចង្អៀត
ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត។ លូកា ១៣:២៤ នំក្រូសង់ មីគាវ សម្លការីសាច់ជ្រូក និងអាហារឈ្ងុយឆ្ងាញ់គ្រប់ប្រភេទ កំពុងរង់ចាំ អ្នកដែលរកឃើញ និងបានចូលទៅដល់ខាងក្នុងហាងកាហ្វេទ្វារចង្អៀត។ ហាងកាហ្វេនេះមានទីតាំង នៅទីក្រុងតៃណាន ប្រទេសតៃវ៉ាន់។ ហាងនេះមានច្រកចូលតាមផ្លូវដឿងហែមតូចចង្អៀតមួយ ដែលមានទទឹងប្រហែល៤០សង់ទីម៉ែត្រ គឺល្មមនឹងឲ្យមនុស្សដែលមានមាឌមធ្យម ប្រជ្រៀតខ្លួនចូលតាមច្រកទ្វារនោះបាន! តែទោះជាមានបញ្ហាប្រឈមមួយនេះក៏ដោយ ក៏ហាងកាហ្វេដ៏ពិសេសមួយនេះ បានទាក់ទាញមនុស្សជាច្រើន ចូលទិញអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ពិសារ។ តើទ្វារចង្អៀតដែលបានពិពណ៌នា នៅក្នុងបទគម្ពីរ លូកា ១៣:២២-៣០ មានលក្ខណៈដូចនេះដែរទេ? មានពេលមួយ គេបានសួរព្រះយេស៊ូវថា “តើមនុស្សដែលបានសង្គ្រោះ មានគ្នាតែបន្តិចទេឬអី?”(ខ.២៣)។ ព្រះអង្គក៏បានឆ្លើយថា “ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ”(ខ.២៤)។ ព្រះអង្គបានប្រើពាក្យប្រៀបប្រដូចនេះ ក៏ដើម្បីជំរុញពួកសាសន៍យូដា កុំឲ្យធ្វើការសន្និដ្ឋានខុស។ មានពួកសាសន៍យូដាជាច្រើនជឿថា ពួកគេនឹងបានចូលនគរព្រះ ព្រោះពួកគេជាកូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំ ឬពួកគេបានកាន់តាមក្រឹត្យវិន័យ។ ប៉ុន្តែ ព្រះយេស៊ូវបានជំរុញពួកគេ ឲ្យខំចូលតាមទ្វារចង្អៀតនោះ “មុនពេលម្ចាស់ផ្ទះបិទទ្វារ”(ខ.២៥)។ ប្រវត្តិគ្រួសារ ឬការប្រព្រឹត្តល្អរបស់យើង មិនអាចជួយយើងឲ្យជានឹងព្រះនោះឡើយ។ មានតែជំនឿលើព្រះយេស៊ូវប៉ុណ្ណោះ ដែលអាចជួយសង្រ្គោះយើង ឲ្យរួចពីបាប…
Read articleការផ្លាស់ប្តូរទស្សនៈ ចំពោះមនុស្សអាក្រក់
តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ? យ៉ូណាស ៤:១១ កាលពីឆ្នាំ១៨៥៤ មេបញ្ជាការកងកាំភ្លើងធំរុស្ស៊ីដ៏ក្មេងវ័យម្នាក់ បានមើលការប្រយុទ្ធគ្នាពីចម្ងាយ ពីទីតាំងកាំភ្លើងធំរបស់គាត់ នៅលើកំពូលភ្នំ។ លោកឡេអូ ថូលស្តយ(Leo Tolstoy) ក៏បានសរសេរក្នុងកំណត់ហេតុរបស់គាត់ថា “ការមើលមនុស្សកាប់សម្លាប់គ្នា គឺជាការសប្បាយម្យ៉ាងដែរ តែរៀងរាល់ពេលព្រឹក និងពេលល្ងាច ខ្ញុំតែងតែចំណាយពេលជាច្រើនម៉ោង មើលគេប្រយុទ្ធគ្នា ពីចម្ងាយ”។ មិនយូរប៉ុន្មានទស្សនៈរបស់លោកថូលស្តយក៏មានការផ្លាស់ប្តូរ។ បន្ទាប់ពីគាត់បានចូលទៅដល់ទីក្រុងសេវ៉ាស្តូប៉ូលដោយផ្ទាល់ ឃើញភាពហិនវិនាស និងទុក្ខវេទនានៅទីនោះ គាត់ក៏បានសរសេរថា “ពេលអ្នកបានទៅដល់កន្លែងនោះដោយផ្ទាល់ អ្នកនឹងបានយល់ ហើយផ្លាស់ប្តូរការគិតខុសពីមុន អំពីសម្លេងបាញ់គ្នាក្នុងទីក្រុង ដែលអ្នកបានឮពីចម្ងាយ”។ ហោរាយ៉ូណាសធ្លាប់ឡើងភ្នំ ដើម្បីរង់ចាំមើលសេចក្តីហិនវិនាសធ្លាក់មកលើទីក្រុងនីនីវេ(យ៉ូណាស ៤:៥)។ គាត់ទើបតែបានព្រមានទីក្រុងដ៏កាចសាហាវនេះ អំពីការជំនុំជម្រះរបស់ព្រះ ដែលជិតមកដល់។ តែពួកអ្នកក្រុងនីនីវេបានប្រែចិត្ត ហើយលោកយ៉ូណាសមិនបានឃើញសេចក្តីហិនវិនាសធ្លាក់មកលើទីក្រុងនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងនេះបានធ្លាក់ចូលទៅក្នុងការអាក្រក់ជាថ្មី មួយសតវត្សរ៍ក្រោយមក ហោរាណាហ៊ុមក៏បានពិពណ៌នា អំពីសេចក្តីហិនវិនាសរបស់ទីក្រុងនេះថា “ឯខែលរបស់មនុស្សខ្លាំងពូកែបានប្រឡាក់ក្រហម ពួកមនុស្សក្លាហានស្លៀកពាក់ក្រហមឆ្អៅ ឯរទេះចំបាំង ក៏ភ្លឺផ្លេកៗនៅថ្ងៃរៀបចំ ហើយគេងាលំពែងដងកកោះយ៉ាងគួរស្ញែង”(ណាហ៊ុម ២:៣)។ ដោយសារទីក្រុងនីនីវេនៅតែបន្តធ្វើអំពើបាបនៅពេលក្រោយៗទៀត ព្រះទ្រង់ក៏បានដាក់ទោសទីក្រុងនេះ។ តែព្រះអង្គបានប្រាប់លោកយ៉ូណាសថា “តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាង១សែន២ម៉ឺននាក់…
Read articleបង្កើនកម្តៅ ឲ្យក្តៅឡើង
ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តចុះ។ វិវរណៈ ៣:១៩ សីតុណ្ហភាព នៅរដ្ឋខូឡូរ៉ាដូ អាចមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលជួនកាល វាឡើង ឬចុះភ្លាមៗ ក្នុងរយៈពេលតែពីរបីនាទីប៉ុណ្ណោះ។ ដូចនេះស្វាមីខ្ញុំចង់ដឹងថា សីតុណ្ហភាព នៅក្នុង និងនៅក្រៅផ្ទះយើង មានភាពខុសគ្នាយ៉ាងណា។ ក្នុងនាមគាត់ជាអ្នកចូលចិត្តប្រើឧបករណ៍វាស់ស្ទង់ គាត់មានចិត្តរីករាយ នៅក្នុងការបើកយក “គ្រឿងលេង” ថ្មីបំផុតរបស់គាត់ ចេញពីប្រអប់មកប្រើ។ វាជាទែរម៉ូមែត្រមួយប្រភេទ ដែលអាចវាស់កម្តៅ នៅ៤កន្លែងផ្សេងគ្នា នៅក្នុងបរិវេណផ្ទះ។ ខ្ញុំក៏បាននិយាយលេងថា វាជាឧបករណ៍ដែលគួរឲ្យអស់សំណើច តែក្រោយមក ខ្ញុំក៏មានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ខ្លួនឯងក៏បានទៅមើលទែរម៉ូមែត្រនោះជាញឹកញាប់ផងដែរ។ ខ្ញុំក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះភាពខុសគ្នានៃកម្តៅក្នុងផ្ទះ និងកម្តៅនៅក្រៅផ្ទះ។ ព្រះយេស៊ូវក៏បានមានបន្ទូល អំពីកម្តៅផងដែរ ដើម្បីពិពណ៌នា អំពី ពួកជំនុំ “ក្តៅមិនក្តៅ ត្រជាក់មិនត្រជាក់” នៅទីក្រុងឡៅឌីសេ ដែលស្ថិតក្នុងចំណោមទីក្រុងទាំង៧ ដែលសម្បូរសប្បាយជាងគេ ដែលមានចែងក្នុងកណ្ឌគម្ពីរវិវរណៈ។ ទីក្រុងនេះមានប្រព័ន្ធធនាគារដែលរីកចម្រើន ប្រជាជនមានសំលៀកបំពាក់ល្អៗ ហើយក៏សំបូរថ្នាំសង្កូវ តែទីក្រុងនេះ បានជួបការលំបាក ដោយសារប្រព័ន្ធផ្គត់ផ្គង់ទឹកខ្សោយ ដូចនេះ គេត្រូវសង់ប្រឡាយទឹកអាកាស ដើម្បីបង្ហូរទឹកមកពីកន្លែងមានទឹកផុស…
Read articleរត់គេចពីអំពើហឹង្សា
បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ។ ម៉ាថាយ ២៦:៥៤ ក្បាច់គុណអៃគីដូ ជាក្បាច់គុណរបស់ជនជាតិជប៉ុន។ មេរៀនដំបូងរបស់ក្បាច់គុណ មានការបង្រៀនដែលខុសពីការរំពឹងទុករបស់អ្នកដែលចង់ហាត់វា។ គ្រូបង្វឹកបានប្រាប់យើងថា ពេលណាមាននរណាម្នាក់ចង់ប្រើហឹង្សាមកលើយើង យើងគួរតែឆ្លើយតបទៅវិញ ដោយ “ការរត់គេចឲ្យឆ្ងាយ” ពីអ្នកនោះ។ គាត់មានប្រសាសន៍ថា “អ្នកគួរតែប្រយុទ្ធដើម្បីការពារខ្លួន នៅពេលដែលអ្នកមិនអាចរត់គេចប៉ុណ្ណោះ”។ តើយើងគួរតែរត់គេចមែនឬ? ខ្ញុំមានការភ្ញាក់ផ្អើលពេលដែលបានឮគាត់និយាយដូចនេះ។ ហេតុអ្វីគ្រូបង្វឹកក្បាច់គុណដ៏ចំណានម្នាក់នេះ ប្រាប់យើងឲ្យរត់គេចពីការវាយតប់គ្នា? ស្តាប់មើលទៅ ដូចជាផ្ទុយនឹងសភាវគតិរបស់យើង តែក្រោយមក គាត់ពន្យល់ថា វិធីការពារខ្លួនល្អបំផុត គឺជាការជៀសវាងការវាយតប់គ្នា។ នេះជាការពិតមែន! ពេលដែលមនុស្សមួយក្រុមមកចាប់ព្រះកាយព្រះយេស៊ូវ លោកពេត្រុសបានឆ្លើយតប ប្រហែលដូចជាអ្នកខ្លះក្នុងចំណោមយើងដែរ ដោយដកដាវកាប់ត្រូវបាវបម្រើសម្តេចសង្ឃ(ម៉ាថាយ ២៦:៥១ និងយ៉ូហាន ១៨:១០)។ តែព្រះយេស៊ូវបានប្រាប់គាត់ឲ្យស៊កដាវទៅក្នុងស្រោមវិញ ហើយមានបន្ទូលថា “បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ”(ម៉ាថាយ ២៦:៥៤)។ ការការពារយុត្តិធម៌គឺជារឿងសំខាន់ តែយើងក៏ចាំបាច់ត្រូវយល់ អំពីបំណងព្រះទ័យព្រះ និងនគររបស់ព្រះអង្គ ដែលមានលក្ខណៈផ្ទុយពីលោកិយ ដោយបង្គាប់យើងឲ្យស្រឡាញ់ខ្មាំងសត្រូវ ហើយធ្វើអំពើល្អ តបនឹងការអាក្រក់(៥:៤៤)។ នេះជាការឆ្លើយតប ដែលខុសពីលោកិយ ហើយព្រះអង្គក៏សព្វព្រះទ័យឲ្យការនេះចម្រើនឡើងនៅក្នុងយើងផងដែរ។ បទគម្ពីរលូកា ២២:៥១…
Read articleការឲ្យដោយចិត្តសប្បុរស
ក៏មិនត្រូវសន្សំបេះផ្លែទំពាំងបាយជូរ ឬរើសផ្លែដែលជ្រុះនៅចំការរបស់ឯងដែរ ត្រូវទុកសំរាប់ឲ្យពួកអ្នកក្រ និងពួកអ្នកស្នាក់វិញ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។ លេវីវិន័យ ១៩:១០ លោកឧត្តមសេនី ឆាល ហ្គរឌិន(Charles Gordonឆ្នាំ ១៨៣៣ ដល់១៨៨៥) បានធ្វើការបម្រើក្សត្រីវិចតូរីយ៉ា នៅប្រទេសចិន និងនៅកន្លែងផ្សេងទៀត តែក្នុងអំឡុងពេលគាត់វិលត្រឡប់មករស់នៅក្នុងចក្រភពអង់គ្លេសវិញ គាត់បានបរិច្ចាគប្រាក់ខែ អស់៩០ភាគរយ។ ពេលគាត់បានទទួលដំណឹងថា មានគ្រោះអត់ឃ្លាននៅខេត្តលែនខាសៀរ គាត់ក៏បានយកមេដាយមាស ធ្វើពីមាសសុទ្ធ ដែលគាត់បានទទួលពីអ្នកដឹកនាំពិភពលោក ផ្ញើទៅតំបន់ខាងជើង ដោយប្រាប់គេឲ្យរំលាយមេដាយមាសនោះ យកទៅលក់យកប្រាក់ទិញនំប៉័ងចែកអ្នកក្រ។ នៅថ្ងៃនោះ គាត់ក៏បានសរសេរក្នុងសៀវភៅកំណត់ហេតុរបស់គាត់ថា “របស់ចុងក្រោយ ដែលខ្ញុំមានក្នុងលោកិយនេះ និងបានឲ្យតម្លៃ គឺខ្ញុំបានថ្វាយដល់ព្រះអម្ចាស់យេស៊ូវហើយ”។ កំរិតនៃភាពសប្បុរសរបស់ឧត្តមសេនីយ៍ហ្គរឌិន ហាក់ដូចជាលើសពីលទ្ធភាពដែលយើងអាចធ្វើបាន តែព្រះទ្រង់តែងតែត្រាស់ហៅរាស្រ្តទ្រង់ ឲ្យជួយទំនុកបម្រុងអ្នកដែលខ្វះខាត។ នៅក្នុងក្រឹត្យវិន័យមួយចំនួន ដែលព្រះអង្គប្រទាន តាមរយៈលោកម៉ូសេ ព្រះអង្គបានបង្គាប់រាស្ត្រព្រះអង្គ មិនឲ្យរើសផលដំណាំខ្លះ ដែលជ្រុះនៅក្នុងស្រែចំការ ឬមិនឲ្យប្រមូលផលដំណាំងទាំងស្រុងឡើយ។ ផ្ទុយទៅវិញ ពេលដែលពួកគេប្រមូលផលដំណាំ ព្រះអង្គបានប្រាប់ពួកគេឲ្យទុកផ្លែទំពាំងបាយជូរ ដែលបានជ្រុះ សម្រាប់អ្នកក្រីក្រ និងជនបរទេសរើស(លេវីវិន័យ ១៩:១០)។ ព្រះទ្រង់សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គ យកចិត្តទុកដាក់ចំពោះជនដែលងាយរងគ្រោះ…
Read article