2013

You are here:
ពីព្រោះ

ថ្ងៃ​មួយ​ កូន​របស់​ខ្ញុំ​ដែល​ទើប​តែ​ដើរ​តតេះ​តតាស់​និយាយ​ថា៖ «ខ្ញុំ​ស្រឡាញ់​ម៉ាក់»។ ខ្ញុំ​ឆ្ងល់​ណាស់ ហេតុ​អ្វី​បាន​ជា​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​និយាយ​បែប​នេះ។ កូន​ខ្ញុំ​ឆ្លើយ​ថា៖ «ពី​ព្រោះ​ប៉ា​លេង​ឡាន​ជា​មួយ​ខ្ញុំ»។ ពេល​ខ្ញុំ​សួរ​​ថា​ តើ​​មាន​ហេតុ​ផល​អី​ទៀត​ទេ កូន​ខ្ញុំ​ឆ្លើ​យ​ថា៖ «អត់​មាន​ទៀត​ទេ»។ ពាក្យ​ឆ្លើយ​បែប​ខ្ញុំ​ញញឹម​ទាំង​ពេញ​ចិត្ត​ណាស់។ តែ​ខ្ញុំ​ក៏​គិត​ទៅ​ដល់​របៀប​ខ្ញុំ​ទាក់​ទង​ជាមួយ​ព្រះ​អង្គ។ តើ​ខ្ញុំ​ស្រឡាញ់ និង​​ទុក​ចិត្ត​ព្រះ​អង្គ​នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ដែរ​ឬទេ​? តើ​យើង​នៅ​តែ​ស្រឡាញ់ និង​ទុក​ចិត្ត​លើ​ទ្រង់​ទេ ពេល​មិន​មាន​ព្រះ​ពរ? លោក​យ៉ូប​ត្រូវ​តែ​ឆ្លើយ​នូវ​សំណួរ​ទាំង​នេះ ពេល​គ្រោះ​មហន្ត​រាយ​ឆក់​យក​ជីវិត​កូន​គាត់ ហើយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​គាត់​អស់​រលីង។ ប្រពន្ធ​គាត់​ប្រាប់​ប្តី​ថា៖ «ប្រមាថ​ព្រះ​ជា​ម្ចាស់ ហើយ​ស្លាប់​ទៅ​ ប្រសើរ​ជាង» (២:៩)ផ្ទុយ​ទៅ​វិញ​ លោក​យ៉ូប​ឆ្លើយ​តប​ថា៖ «យើង​ទទួល​សេចក្តី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្តី​អាក្រក់​ដែរ​ទេ​ឬ?» (ខ១០)។ ពិត​មែន​លោក​យ៉ូប​ត្រូវ​ជំនះ​គ្រប់​ឧប​សគ្គ ក្រោយ​ពេល​សោកនាដ​កម្ម គាត់​ខឹង​នឹង​មិត្ត​សំឡាញ់ ដែល​ចោទ​សួរ​ពី​ព្រះ​ដ៏​មាន​ប្ញទ្ធានុ​ភា​ព។ គាត់​សន្យា​នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់​ថា៖ «ទោះ​បី​ទ្រង់​សម្លាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ»(១៣:១៥)។ សេចក្តី​ស្រឡាញ់​របស់​លោក​យ៉ូប​ ចំពោះ​ព្រះ​បិតា​គង់​នៅ​ស្ថាន​សួគ៌ មិន​មែន​ផ្អែក​លើ​ដំណោះ​ស្រាយ​បែប​ហ្នឹង​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ស្រឡាញ់ និង​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់ ពី​ព្រោះ​ទ្រង់​ជា​ព្រះ​លើ​ទាំង​អស់។ លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖ «ទ្រង់​មាន​ព្រះ​ហប្ញ​ទ័យ​ប្រកប​ដោយ​ប្រាជ្ញា ក៏​មាន​ឥទ្ធិ​ប្ញទ្ធិ​ដ៏​ក្រៃ​លែង (៩:៤)។ សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ជា​ម្ចាស់ ​មិន​មែន​អាស្រ័យ​លើ​ព្រះ​ពរ​ទេ តែ​ដោយ​សារ​ទ្រង់​គឺ​ជា​ព្រះ​លើទាំង​អស់ ។ Jennifer Benson Schuldt

Read article
កំណែទម្រង់ និងការក្រឡាប់ចាក់

គុណ​តម្លៃ​នៃ​ព្រះ​រាជ្យ​ដែល​ព្រះ​យេស៊ូ​បាន​យាង​មក​បង្កើត​ ពិត​ជា​ខុស​ពី​សម័យ​របស់​ទ្រង់។ ពួក​ផារីស៊ី និង​​គ្រូ​ក្រិត្យវិន័យ​ទាម​ទារ​ចង់​បាន​ការ​កោត​សរសើរ​ពី​មហា​ជន។ ហើយ​ពួក​គេ​ច្រើន​នៅ​តែ​ធ្វើ​ដូច្នេះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ នៅ​ក្នុង​គម្ពីរ​លូកា​១៤ ព្រះ​យេស៊ូ​បង្រៀន​ជា​ប្រស្នា​ដល់​ពួក​អ្នក​ដើរ​តាម​ព្រះ​អង្គ​ កុំ​អោយ​ធ្វើ​ដូច្នោះ​ឡើយ។ នៅ​ក្នុង​ប្រស្នា​នោះ​ មាន​មនុស្ស​ដែល​ចង់​អង្គុយ​កន្លែង​មាន​កិត្តិ​យស​ជាង​គេ​ នៅ​ក្នុង​ពិធី​មង្គល​ការ(ខ៧-៨)។ ទ្រង់​មាន​បន្ទូល​ថា ពួក​គេ​នឹង​អាម៉ាស បើ​គេ​ប្រកាស​ជា​សាធារណៈ​អោយ​ទៅ​អង្គុយ​កន្លែង​មួយ​សម​នឹង​ឋានៈ​គា​ត់(ខ៩)​ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តទៀត​ស្តី​អំពី​អ្នក​ដែល​ត្រូវ​គេ​អញ្ជើញ​ក្នុង​ពិធី​ជប់​លៀង។ ទ្រង់​មាន​បន្ទូល​ថា ពួក​គេ​មិន​គួរ​អញ្ជើញ​មិត្ត​សំឡាញ់ និង​ក្រុម​គ្រួសារ​ឡើយ តែ​ពេល​អ្នក​រៀប​ចំ​ពិធី​ជប់​លៀង​ គួរ​អញ្ជើញ​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង​​អ្នក​ខ្វាក់​វិញ យ៉ាង​នោះ​អ្នក​នឹង​បាន​ពរ​ពិត ដ្បិត​មនុស្ស​ទាំង​នោះ​ គ្មា​ន​អ្វី​នឹង​សង​អ្នក​វិញ​ទេ(ខ១៣-១៤)។ ពេល​ឮ​ពាក្យ​នេះ តើ​អ្នក​បាក់​ទឹក​ចិត្ត​ឬ ដែល​អ្ន​កមិន​បាន​អញ្ជើញ​ក្រុម​អ្ន​កមាន​ នៅ​ក្នុង​ក្រុម​ជំនុំ ឬ អ្នក​ជិត​ខាង​អ្នក? ជាប់​គាំង​នៅ​កាំ​ទី​២ ដែល​អ្នក​គួរ​ឡើង​ដល់​កាំ​ទី៨ ឬ​យ៉ាង​ហោច​ណាស់​ដល់​កាំ​ដែល​មាន​មុខ​មាន​មាត់​មែន​ទេ? ចូរ​ស្តាប់​ព្រះ​បន្ទូល​ព្រះ​យេស៊ូ​វិញ៖ «ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ» (ខ១១)។ នេះ​ហើយ​ជា​​ការ​ផ្លាស់​ប្តូរ ហើយ​រាជ្យ​របស់​ព្រះ​ជា​ម្ចាស់​ ខុស​ពី​រាជ្យ​របស់​យើង​រាល់​គ្នា។ Dave Egner

Read article
ប្រឈមមុខនឹងភាពភ័យខ្លាច

អ្នក​ម្តាយ​ម្នាក់​ប្រាប់​កូន​ប្រុស​អាយុ​៥​ឆ្នាំ​ អោយ​ទៅ​យក​ស៊ុប​ប៉េង​ប៉ោះ​មួយ​កំប៉ុង​នៅ​ក្នុង​ទូរ។ កូន​ប្រុស​បដិសេធ​និង​តវ៉ាថា​៖ «វា​ងងឹត​ណាស់​នៅ​ទីនោះ»។ ម្តាយ​ប្រាប់​ចន្នី​ជា​កូន​ថា៖ វា​មិ​ន​អីទេ កុំ​ខ្លាច​អី។ ព្រះ​យេស៊ូ​នៅ​ទីនោះ។ ដូច្នេះ​ ចន្នី​បើក​ទ្វារយឺត​ៗ ហើយ​ឃើញ​ថា​ វា​ងងឹត​មើល​មិន​ឃើញ​សោះ ចន្នី​ស្រែក​ថា​៖ «ព្រះ​យេស៊ូ​អើយ​ ជួយ​ហុច​ស៊ុប​ប៉េង​ប៉ោះ​ខ្ញុំ​មួយ​កំប៉ុង?»។ សាច់​​រឿង​ដ៏​គួរ​អោយ​អស់​សំណើច​នេះ ធ្វើ​អោយ​ខ្ញុំ​នឹក​ដល់​លោក​គេឌាន។ ព្រះ​អម្ចាស់​លេច​មក​គេ​ឌាន ដោយ​ហៅ​គាត់​ថា៖ «នែ​អ្នក​ពូកែ​ក្លាហាន​អើយ ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង» (ចៅហ្វាយ ៦:១២) ហើយ​គាត់​អោយ​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​កណ្តាប់​ដៃ​របស់​ពួក​ម៉ាឌាន(ខ១៤)។ តែ​គេ​ឌាន​ទូល​ព្រះ​អម្ចាស់​ថា៖ «ទូ​លបង្គំ​ជា​គ្រួក្រ​ជាង​គេ​ក្នុង​ពួក​ម៉ា​ណាសេ ហើយ​ទូល​បង្គំ​​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​ពួក​ផ្ទះ​ឪពុក​ទូល​បង្គំ​ផង» (ខ១៥)។ ទោះ​ជា​ព្រះ​អម្ចាស់​មាន​បន្ទូល​តប​ថា៖ «អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ឯង​នឹង​វាយ​សាសន៍​ម៉ាឌាន​ ដូច​ជា​វាយ​នឹង​មនុស្ស​តែ​ម្នាក់»​ (ខ១៦) តែគាត់​នៅ​តែ​ភ័យ​ខ្លាច។ នោះ​គាត់​ទទូច​សុំ​ទ្រង់​សម្តែង​ព្រះ​គុណ និង​​ទី​សំគាល់​អោយ​គាត់​បាន​ដឹង​ផង​(ខ១៧; ៣៦-៤០)។​ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​ព្រះ​អម្ចាស់​ហៅ​គេឌាន​ដែល​ភ័យ​ខ្លាច​ថា អ្នក​ពូកែ​ក្លាហាន​ទៅ​វិញ? ពីព្រោះ​ថ្ងៃ​មួយ​គេ​ឌាន​នឹង​ក្លាយ​ជាមនុស្ស​ក្លាហាន​ដោយ​សារ​ទ្រ​ង់​ជួ​យ​គាត់។ យើង​មិន​ខុស​ពី​គេឌាន​ដែល​សង្ស័យ​ពី​សមត្ថ​ភាព និង​សក្តានុ​ពល​របស់​ខ្លួន។ តែ​កុំ​អោយ​សង្ស័យ​ថា ព្រះ​ជា​ម្ចាស់មិ​នអាច​ធ្វើ​អ្វី​នឹង​អ្នក​បាន​ឡើយ បើ​កាល​ណាយើ​ងទុក​ចិត្ត និង​​ស្តាប់​បង្គាប់​ទ្រង់។ ព្រះ​របស់​គេឌាន​ក៏​ដូច​ជា​ព្រះ​របស់​យើង​ដែរ បើ​ព្រះ​អាច​ជួយ​គេ​ឌាន​បាន ព្រះ​អង្គ​ក៏​អាច​ជួយ​យើង​បាន​ដែរ។ Albert Lee

Read article
ព្រះពរបង្ហូរលើសពីការស្មាន

នាង​ណា​អូមី និង​នាង​រស់​បាន​ឆ្លង​កាត់​ស្ថាន​ភាព​ដ៏​លំបាក​លំបិន។ គ្រួសារ​នាង​ណាអូមី​សុខ​ចិត្ត​ចាក​ចេញ​ពីប្រទេស​អ៊ីស្រាអែល​​ទៅ​ម៉ូអាប់​ ព្រោះ​តែ​គ្រោះ​ទុរ្ភិក្ស។ ខណៈ​ពេល​ពួក​គេ​រស់​នៅ​​ទី​នោះ កូន​ប្រុស​ទាំង​ពីរ​របស់​នា​ង​ក៏​រៀប​ការ​ជា​មួយសា​សន៍​ម៉ូអាប់​គឺ​នាង​អ័រប៉ា និង​នាង​រស់។ ក្រោយ​មក​ប្តី​នាង​ណាអូមី និង​​កូន​ប្រុស​ទាំង​ពី​រ​ក៏​ស្លាប់​បាត់​ទៅ។ តាម​វប្បធម៌រ​បស់​ម៉ូអាប់ ស្រ្តី​ពឹ​ង​ផ្អែ​ក​លើ​បុរស ជា​ហេតុ​ធ្វើ​អោយ​ស្រ្តី​បី​នាក់​ត្រូវ​នៅ​ម៉េម៉ាយ​យ៉ាង​លំបាក​លំបិន។ ព្រះ​​បន្ទូល​ក៏​មក​ដល់​នាង​ណាអូ​មីថា គ្រោះ​ទុរ្ភិក្ស​នៅ​អ៊ីស្រាអែល​បាន​បញ្ចប់​ហើយ ដូច្នេះ​នាង​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ។ នាង​អ័រប៉ា​​ និង​​នាង​រស់​តាម​មក​តាម​ម្តា​យ​ក្មេក តែ​នាង​ណាអូមី​ប្រាប់​អោយ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​នាង​និយាយ​ទាំង​ក្តុល​ក្តួល​ថា៖ «ព្រះ​ហស្ត​នៃ​ព្រះ​យេហូវ៉ា​បាន​លូក​មក​ពាល់​អញ​ហើយ» (នាងរស់ ១:១៣)។ នាង​អ័រ​ប៉ា​សុខ​ចិត្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​នាង​រស់​ព្រ​ម​ទៅ​តាម​ម្តាយ​ ដោយ​បញ្ជាក់​ថា៖ «សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាស​ន៍​ខ្ញុំ ហើយ​ព្រះ​របស់​អ្ន​កម្តាយ​នឹង​បា​ន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ» (១:១៥-១៨)។ នាង​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​ខ្លួន​ ដោយ​សារ​ក្តី​សប្បុរស​របស់​នាង​ណាអូមី​ចំពោះ​នាង​រស់ (១:១៦-១៧; ២:១១-១២) និង​របស់​លោក​បូអូស​ចំពោះ​នាង​រស់(២:១៣-១៤)។ វា​ដូច​ជា​មិន​ទំនង​សោះ​ចំពោះ​មនុស្ស​ពីរ​នាក់៖ ស្រ្តី​សាសន៍​យូដា និង​សាសន៍​ដទៃ ហើយ​នឹង​បូអូស​ជា​កូន​របស់​ស្រ្តី​ពេស្យា​(យ៉ូស្វេ ២:១; ម៉ាថាយ ១:៥)។​ជា​រឿង​អន្ត​រាគមន៍​ដែល​មិន​អាច​ពន្យល់​បាន​គឺ​ថា គាប់​ជួន​ជា​នាង​រស់​ទៅ​ក្នុង​ស្រែ​របស់​បូអូស (២​:៣)។ សាច់​រឿង​នេះ​បញ្ចប់​ដោយ​ទទួល​ព្រះ​ពរ​នឹក​ស្មាន​មិន​ដល់​ គឺ​ថា នាង​ទទួល​បាន​កូន​មួយ​ ដែ​ល​ជា​ខ្សែ​ស្រឡាយ​របស់​ព្រះ​មែស៊ី(៤:១៦-១៧)។ ព្រះ​ជា​ម្ចាស់​សម្តែង​កា​រ​អស្ចារ្យ​នូវ​អ្វី​ដែល​យើង​គិត​ថា​មិន​សូវ​សំខាន់៖ ជំនឿ​ដែល​ផុយ​ស្រួយ មិន​សូវ​មាន​ចិត្ត​សប្បុរស និង​ជា​មនុស្ស​សាមញ្ញ​ម្នាក់ ។ Julie Ackerman Link

Read article
និយាយដោយសង្ខេប

មាន​ពេល​មួយ​នោះ​ ខ្ញុំ​ស្វែង​យល់​ឃើញ​ថា សន្ទរកថា​ដ៏​ល្បី​មួយ​របស់​លោ​ក​អប្រាហាំ​លីង​ខិន មាន​តែ​ពាក្យ​តិច​ជាង​៣០០​ប៉ុណ្ណោះ។ មាន​ន័យ​ថា មាន​ពេល​ខ្លះ​យើង​មិន​ចាំ​បាច់​និយាយ​ច្រើន​ពេក​ទេ ដើម្បី​អោយ​គេ​ចាំ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ចូល​ចិត្ត​ទំនុក​ដំកើង​ ១១៧។ ការ​សង្ខេប​ខ្លី​គឺ​ជា​និមិត្ត​សញ្ញា​មួយ។ អ្នក​និពន្ធ​គម្ពីរ​ទំនុក​ដំកើង​សរសេរ​ជា​៣​០​ពាក្យ មាន​តែ​១៧​ពាក្យ​ប៉ុណ្ណោះ​នៅ​ក្នុង​ភាសា​ហេព្រើ ។ ឱ​សាសន៍​ទាំងឡាយ​អើយ ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា ឱ​ជន​រាល់​គ្នា​អើយ ចូរ​ដំកើង​ទ្រង់​ចុះ ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់​ចំពោះ​យើង​រាល់​គ្នា នោះ​ធំក្រៃ​លែង ហើយ​សេចក្តី​ពិត​នៃ​ព្រះ​យេហូវ៉ា ក៏​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ចុះ! នេះ​​ជា​​ដំណឹង​​ល្អ​​សម្រា​ប់​​អ្នក​​រាល់​​គ្នា។ បទ​​ទំនុក​ដំកើង​នេះ ជា​ព្រះ​រាជ​សារ​ទៅ​កាន់​សាសន៍​ទាំង​ឡាយ ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់ ដែល​ជា​សេចក្តី​ស្រឡាញ់​នៃ​សម្ពន្ធ​មេត្រី​របស់​ទ្រង់ ធំ​ក្រៃ​លែង​ចំពោះ​យើង​រាល់​គ្នា។ ចូរ​គិត​មើល​ ថា​តើ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​មាន​ន័យ​យ៉ាង​ណា ចំពោះ​យើង។ ទ្រង់​ស្រឡាញ់​យើង​ មុន​ពេល​យើង​កើត​នៅ​ផែន​ដី​នេះ ទោះ​ក្រោយ​យើង​ស្លាប់​ក៏​ទ្រង់​នៅ​តែ​ស្រឡាញ់​យើង​ដែរ។ គ្មាន​អ្វី​មួយ​អាច​បំបែក​យើង​ចេញ​ពី​ក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​មាន​នៅ​ក្នុង​អង្គ​ព្រះ​គ្រីស្ទ​យេស៊ូវ​ឡើយ​(រ៉ូម ៨:៣៩)។ ព្រះ​ទ័យ​ទ្រង់​ជា​ប្រភព​ទឹក​នៃ​ក្តី​ស្រឡាញ់​ដែល​ហូរ​មិន​ចេះ​អស់​មិន​ចេះ​ហើយ។ ពេល​ខ្ញុំ​អាន​គម្ពីរ​ទំនុក​ដំកើង​ដ៏​ខ្លី​នេះ ខ្ញុំ​គិត​ថា​គ្មាន​ការ​លើក​ទឹក​ចិត្ត​ណា ពិសេស​ជាង​ការ​រំព្ញក​ពី​ក្តី​សប្បុរស​របស់​ព្រះ​ជា​ម្ចាស់។ សរសើរ​តម្កើង​ព្រះ​អម្ចាស់! David Roper

Read article
មួករបស់ឪពុកខ្ញុំ

នៅ​ក្នុ​ងកា​រ​ប្រកួត​កីឡា​អូឡាំពិក​ មាន​សោក​នាដ​កម្ម​មួយ​កើត​ឡើង។ ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​នា​រដូវ​ក្តៅ​ឆ្នាំ​១៩៩២​នៅ​ក្នុង​ទីក្រុង​បា​សេ​ឡូណា។ ក្រុម​កីឡា​របស់​ប្រទេស​នីមួយ​ៗ​បាន​ដើរ​ជា​ក្បួន​ចូល​ក្នុង​ពហុ​កីឡា​ដ្ឋាន ដែល​មាន​អ្នក​អប​អរ​ចំនួន​៦៥០០០នាក់។ តែ​នៅ​ជ្រុង​មួយ​នៃ​ពហុ​កីឡា​ដ្ឋាន មាន​ការ​រន្ធត់​និង​​ក្រៀម​ក្រំ​កើត​ឡើង ខណៈ​ពេល​លោក​ភីតធ័រ​ កាណុហ្វ ជា​បិតា​អ្នក​ហែល​ទឹក​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​​ដួល​ស្លាប់ ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង។ ៥​ថ្ងៃ​ក្រោយ​មក លោក​រ៉ូន​បាន​បង្ហាញ​មុខ​ ក្នុង​ការ​ប្រកួត​ដោយ​ពាក់​មួក​ឪពុក​របស់​គាត់ ដែល​គាត់​បាន​ទុក​វា​មួយ​ឡែក​មុន​ពេល​ប្រកួត​ចាប់​ផ្តើម។ ហេតុ​អ្វី​បាន​ជា​គាត់​ធ្វើ​ដូច្នេះ​? វា​ជា​ការ​ដឹង​គុណ​របស់​អ្នក​ហែល​ទឹក​ចំពោះ​ឪ​ពុក​គាត់ ដែល​គាត់​រាប់​ថា​ជា​មិត្ត​ដ៏​ល្អ​ម្នាក់។ មួក​នោះ​ពាក់​លើ​ក្បាល​ឪពុក​គាត់ ពេល​ទៅ​ស្ទួច​ត្រី និង​ធ្វើ​អ្វី​ផ្សេង​ទៀត​ជា​មួយ​គ្នា។ ការពាក់មួកបង្ហាញ​ថា គាត់​គោរព​ចំពោះ​ឪពុក​ដែល​នៅ​ក្បែរ លើក​ទឹក​ចិត្ត និង​ណែនាំ​គាត់។ ពេល​លោក​រ៉ូន​មុជ​ចូល​ទៅ​ក្នុង​ទឹក គាត់​មិន​បាច់​មាន​វត្ត​មាន​ឪពុក​ឡើយ តែ​គាត់​ចង​ចាំ​ទុក​ក្នុង​ចិត្ត។ នៅ​ក្នុង​​ថ្ងៃ​​បុណ្យ​ដឹង​គុណ​ឪពុក មាន​របៀប​ជា​ច្រើន​យើង​គោរព​ឪពុក ដូច​ព្រះ​គម្ពីរ​មាន​បង្គាប់​យើង​ស្រាប់​ហើយ​(អេភេសូរ ៦:២)។ មាន​របៀប​មួយ​យើង​អាច​គោរព​គាត់ ទោះ​ជា​គាត់​លែង​នៅ​ជា​មួយ​យើង​ក៏​ដោយ គឺ​យើង​ត្រូវ​ផ្តល់​តម្លៃ​នូវ​អ្វី​ដែល​គាត់​បាន​បង្រៀន​យើង។ តើ​អ្នក​អាច​ធ្វើ​អ្វី​នៅ​ថ្ងៃ​នេះ​បង្ហាញ​ថា​អ្នក​គោរព​លោក​ឪពុក ដូច​ដែល​ព្រះ​គម្ពីរ​បាន​បង្គាប់​មក? Dave Branon

Read article
ផ្តោតការយកចិត្តទុកដាក់

ខ្ញុំ​ចូល​ចិត្ត​លែង​វាយ​កូន​ហ្គោល ដូច្នេះ យូរ​ៗ​ម្តង​ ខ្ញុំ​មើល​វីដេអូ​គេ​បង្រៀន​ពីរ​បៀប​លេង។ ទោះ​ជា​យ៉ាង​ក៏​ដោយ មាន​វីដេអូ​មួយ ពេល​មើល​ទៅ​ខ្ញុំ​អត់​សប្បាយ​ចិត្ត​សោះ​ លោក​គ្រូ​បង្រៀន​បង្ហាញ​ពី​របៀប​វាយ​ដែល​មាន​៨ចំនុច និង​មាន​ចំនុច​តូច​ៗ​ផេ្សង​ទៀត។ គេ​បង្រៀន​ច្រើ​នពេក​ហើយ។ ទោះ​ជា​ខ្ញុំ​មិន​មែន​ជា​អ្នក​លេង​ល្អ​ក៏​ដោយ តែ​ក្រោយ​ពេល​លេង​ច្រើន​ឆ្នាំ​មក​ខ្ញុំ​ដឹង​ថា៖ មុន​ពេល​អ្នក​វាយ បើ​អ្នក​គិត​ច្រើន​ពេក អ្នក​ទំនង​ជា​វាយ​មិន​សូវ​ចំគោល​ដៅ​ល្អ​ទេ។ អ្នក​ត្រូវ​តែ​បង្រួម​គំនិត​អោយ​តូច ហើយ​វាយ​អោយ​ចំ​គោល​ដៅ​ចង់​បាន ដោយ​សម្លឹង​មើល​កូន​បាល់។ គ្រូ​បង្វឹក​ភាគ​ច្រើន​វាយ​ចំ​គោលដៅ​បាន​ល្អ។ នៅ​ក្នុង​កីឡា​វាយ​កូន​ហ្គោល និង​ជីវិ​ត​យើង យើង​ត្រូវ​ផ្តោត​លើ​អ្វី​ដែល​សំខាន់​ជាង​គេ។ នៅ​ក្នុង​គម្ពីរ​ភីលីព​ជំពូក​៣ លោក​ប៉ូល​ពិព៌ណនា​ពីរ​បៀបយើ​ង​ទាក់​ទង​ជា​មួយគ្រិស្ត​បរិស័ទ។ យើង​គួរ​ផ្តោត​លើ​អ្វី​ដែល​សំខាន់​ជាង​រឿង​កំប៉ិក​កំប៉ុក។ លោក​ប៉ូល​មា​នប្រសាសន៍​ថា៖ «តែ​មាន​សេចក្តី​មួយ​នេះ​គឺ​ថា ខ្ញុំ​បំភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ទាំង​រត់​ដំរង់​ទៅ​ឯ​ទី​ដើម្បី​អោយ​បាន​រង្វាន់​នៃ​ការ​ងារ​ដ៏​ខ្ពស់​របស់​ព្រះ​ក្នុ​ងព្រះ​គ្រីស្ទ​យេស៊ូវ»។(ភីលីព ៣:១៣-១៤)។ «មាន​សេចក្តី​តែ​មួយ»។ នៅក្នុង​ពិភព​លោក​ពេញ​ដោយ​ការ​អាក្រក់​នេះ ជា​ការ​សំខាន់​ណាស់​សម្រាប់​កូន​ព្រះ​អង្គ​គ្រប់​រូប​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​គ្មាន​អ្វី​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ជាង​ព្រះ​យេស៊ូ​គ្រិស្ត​នោះ​ឡើ​យ។ តើ​ទ្រង់​សំខាន់​សម្រាប់​អ្នក​ដែរ​ឬទេ? Bill Crowder

Read article
ទ្រព្យសម្បត្តិដ៏ពិតប្រាកដ

ប្រាក់​ជា​អំណាច​មួយ​ ។ យើង​ខំ​ធ្វើ​ការ​រក​ប្រាក់ សន្សំ​ប្រាក់ ចំណាយ​ប្រាក់ និង​ប្រើ​វា​បំពេញ​សេចក្តី​ត្រូវ​ការ​នៅ​ផែន​ដី​នេះ រួច​យើង​ប្រាថ្នា​ចង់​បាន​ ហើយ​ចង់​បាន​ទៀត​មិន​ចេះ​ចប់។ ព្រះ​យេស៊ូ​បង្រៀន​យើង​អោយ​យល់​ដឹង​ ពី​ប្រាក់​ជាង​រឿង​អ្វី​ផ្សេង​ទៀត។ នោះ​យើង​នឹង​ដឹង​ថា ទ្រង់​មិន​បាន​ស្វែង​រក​ប្រាក់​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង​ឡើយ។ ច្បាស់​ណាស់​ថា ទ្រង់​មិន​បាន​បង្រៀន​ដើម្បី​រក​ប្រាក់​ដាក់​ហោ​ប៉ៅ​ទ្រង់​ឡើយ។ ព្រះ​យេស៊ូ​ព្រមាន​ថា ការ​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ និង​​ប្រើ​វា​ដើម្បី​អំណាច​ខ្លួន​ឯង នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការ​អភិវឌ្ឍន៍​ខាង​វិញ្ញណ​ជាង​អ្វី​ផ្សេង​ទៀត។ ព្រះ​យេស៊ូ​និទាន​រឿង​អំពី​«អ្នក​មាន​ឆោត​ល្ងង់​ម្នាក់» ហើយ​ទ្រង់​អោយ​គេ​ស្វែង​រក​សម្បត្តិ​សួគ៌​វិញ (លូកា ១២:១៣-២១) ដោយ​បញ្ជាក់​ថា ទ្រង់​អោយ​និយម​ន័យ​ទ្រព្យ​សម្បត្តិ​ច្រើ​ន​ជាង​យើង​គិត​ដល់។ តើ​សម្បត្តិ​សួគ៌​មាន​ន័យ​យ៉ាង​ដូច​ម្តេច? លោក​ប៉ូល​ប្រាប់​ថា កុំ​អោយ​អ្នក​នៅ​លោកីយ៍​នេះ​អួត​ពី​ទ្រព្យ​គេ ដែល​មិន​ទៀង​នោះ​ឡើយ (១ធីម៉ូថេ ៦:១៧) តែ​ចូរ​បង្គាប់​អោយ​គេ​ធ្វើ​គុណ និង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រយ័ត្ន​នឹង​ជួយ​គេ​ផង (១ធីម៉ូថេ ៦:១៨)។ តើ​គួ​រអោយ​ចាប់​អារម្មណ៍​ទេ? ព្រះ​ជា​ម្ចាស់​វាល់​ទ្រព្យ​សម្បត្តិ​យើង​ ដោយ​គុណភាព​នៃ​ជីវិត និង​ការ​ចែក​ទាន​របស់​យើង​ ដើម្បី​អោយ​ពរ​ដល់​អ្នក​ដទៃ មិន​មែន​ដោយ​បទ​ដ្ឋាន​នៃហិរញ្ញ​វត្ថុ​យើង​ឡើយ តែ​ជា​ដំបូន្មាន​ដ៏ល្អ​សម្រាប់​អ្នក​ណា​ដែល​គិត​ថា សន្តិសុខ និង កេរ្តិ៍​ឈ្មោះ​យើង​ផ្សា​ភ្ជាប់​ជា​មួយ​នឹង​គណនី​ធនាគារ​យើង ។ Joe Stowell

Read article
យើងបានសង្រ្គោះហើយ

ក្រោយ​ពី​ការ​រញ្ជួយ​ដី ​ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​ហៃទី​ បានបញ្ចប់​កាលពី​ខែ​មករា​ឆ្នាំ​២០១០ ទិដ្ឋ​ភាព​នៃ​ការ​បំផ្លិច​បំផ្លាញ និង​ចំនួន​មនុស្ស​បាត់​បង់​ជីវិត ត្រូវ​បាន​ស្តែង​ចេញ​ពី​ការ​ទាញ​មនុស្ស​ទាំង​រស់ ពី​កំទេច​ថ្ម ទោះ​បី​ជា​អ្វី​ៗ​ហាក់​បី​ដូច​ជា​គ្មាន​សង្ឃឹម​ក្តី។ ជំនួយ​លាយ​នឹង​ទឹក​ភ្នែក​បាន​សម្តែង​ពី​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​​ជ្រៅ អស់​អ្នក​ដែល​ធ្វើ​ការ​២៤​ម៉ោង ទោះ​ជា​ត្រូវ​ប្រថុយ​ជីវិត​ខ្លួ​នឯង​ក៏ដោយ គឺ​ធ្វើ​យ៉ាង​ណា​ផ្តល់​ឱកាស​ អោយអ្ន​កដ​ទៃមា​ន​ឱកាស​​រស់​រាន​មាន​ជីវិត។ តើ​អ្នក​គិត​យ៉ាង​ណា បើ​វា​កើត​ឡើង​ចំពោះ​រូប​អ្ន​កផ្ទាល់? តើ​មាន​គេ​ធ្លាប់​ជួយ​សង្រ្គោះ​អ្នក​ដែរ​ឬ​ទេ? នៅ​ក្នុង​គម្ពី​រកូល៉ុស ជំពូក១ លោក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​អ្ន​កជឿ​ព្រះ​យេស៊ូគ្រិស្ត ហើយ​ពួក​គេ​រស់​នៅ​ដោយ​បង្ហាញ​ពី​ភ័ស្តុតាង​នៃ​ជំនឿ​របស់​ពួក​គេ។ គាត់​បាន​អធិស្ឋាន​អោយ​ពួក​គេ​ស្គាល់​បំណង​ព្រះ​ហប្ញទ័យ​ព្រះ​ជាម្ចាស់ និង​​ផ្គាប់​ព្រះ​ទ័យ​ព្រះ​ជា​ម្ចាស់ បន្ទាប់​មក​លោក​ប៉ូល​បាន​ប្រើ​រូបភាព​ដ៏​មាន​អំណាច​មួយ​ក្នុង​ការ​ពិព៌ណនានូ​វ​អ្វី ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​សម្រា​ប់​ពួក​គេ «ទ្រង់​បាន​ប្រោស​យើង​រួច​ពី​អំណាច​នៃសេចក្តី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះ​រាជ​បុត្រា​ស្ងួន​ភ្ងា​នៃ​ទ្រង់។ យើង​រាល់​គ្នា​បាន​សេចក្តី​ប្រោស​លោះ​ក្នុ​ងព្រះ​រាជ​បុត្រា​នោះ គឺ​ជាសេ​ចក្តី​ផ្តាច់​បាប ដោយ​សារ​ព្រះ​លោហិត​ទ្រង់» (កូល៉ុស ១:១៣-១៤)។ ដោយសារ​លោហិត​ព្រះ​គ្រិស្ត យើង​បាន​សង្រ្គោះ! ទ្រង់​បាន​រំដោះ​យើង​ពី​គ្រោះ​ថ្នាក់ ដាក់​យើង​នៅ​​កន្លែង​មាន​សុវត្ថិភាព រំដោះ​​ពី​អំណាច​អារក្ស ស្ថិត​ក្រោ​ម​អំណាច​ទ្រង់​វិញ និង ពី​សេចក្តី​ស្លាប់​នំា​ទៅ​រក​ជីវិត។ បើ​មនុស្ស​ទាំង​អស់​គិត​ពី​សេចក្តី​សង្រ្គោះ​របស់​ទ្រង់​ ពិត​ជា​មាន​តម្លៃ​ណាស់ កាល​ណា​យើង​ចេះ​អរ​ព្រះ​គុណ​ដល់​ព្រះ​ជា​ម្ចាស់​ដែល​បាន​ផ្តល់​ព្រះគុណ និង​ព្រះ​ចេស្តា​មក​យើង ។ David McCasland

Read article
តើខ្ញុំត្រូវអានគម្ពីរលេវីវិន័យដែរ

តើ​ខ្ញុំ​ត្រូវ​តែ​អាន​គម្ពីរ​លេវីវិន័យ​ដែរ​ឬ​ទេ? នាយក​ប្រតិ​បត្តិ​វ័យ​ក្មេង​ម្នាក់​សួរ​ខ្ញុំ​នូវ​សំណួរ​នេះ​ ចេញ​ពី​ចិត្ត ខណៈ​ពេល​ពួក​យើង​ពិភាក្សា​គ្នា​ អំពី​តម្លៃ​នៃ​ការ​ចំណាយ​ពេល​អាន​ព្រះ​គម្ពីរ។ គាត់​មាន​ប្រសាសន៍​ថា៖ «គម្ពីរ​សញ្ញា​ចាស់​ពិបាក​អាន​ និង​គួរ​អោយ​ធុញ​ទ្រាន់​ណាស់»។ មាន​​គ្រិស្ត​បរិស័ទ​ជាច្រើន​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ។ តាម​ពិត​ទៅ គម្ពីរ​សញ្ញាចាស់​រួម​ទាំង​គម្ពីរ​លេវីវិន័យ​ផងដែរ បាន​ប្រាប់​យើង​ពី​ពង្សា​វតា ពិសេស​ផ្ទុយ​ពី​អ្វី​ដែល​មាន​ក្នុង​គម្ពីរ​សញ្ញា​ថ្មី។ តែ​លោក​អេសាយ​ដាស់​តឿន​យើង​ អោយ​ស្វែង​រក​ព្រះ​ជា​ម្ចាស់ (អេសាយ ៥៥:៦) ហើយ​លោក​ក៏​បាន​សន្យា​ថា ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់​នឹង​សំរេច​ តាម​សេចក្តី​ប៉​ង​ប្រាថ្នា​របស់​ព្រះ​ជាម្ចាស់(ខ១១) ហើយ​មាន​ប្រយោជន៍​សម្រាប់​បង្រៀន ការ​រំព្ញក​អោយ​ដឹង​ខ្លួន និង​ការ​ប្រដៅ​ដំរង់ (២ធីម៉ូថេ ៣:១៦)។ ព្រះ​បន្ទូល​ព្រះ​ជា​ម្ចាស់​មិន​ដែល​វិល​មក​វិញ​ ឥត​កើត​ផល​នោះ​ឡើយ(អេសាយ ៥៥:៨-១១) តែ​ជួន​កាល​ព្រះ​បន្ទូល​មិន​ទាន់​កើត​ផល ដរាប​ណា​ចូល​មក​ក្នុង​ចិត្ត​យើង ពេល​យើង​ត្រូវ​ការ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ប្រើ​សេចក្តី​ពិត ដែល​យើង​ចង​ចាំ​ពី​ការ​អាន​ព្រះ​បន្ទូល ហើយ​ទ្រង់​នឹង​ជួយ​អោយ​យើង​យក​ទៅ​អនុវត្ត​ចំ​ពេល​ត្រូវ​ការ។ ឧទាហរណ៍ គម្ពីរ​លេវីវិន័យ ១៩:១០-១១ និយាយ​អំពី​ការ​ប្រកួត​ប្រជែង​ក្នុង​មុខជំ​នួញ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ទុគ៌ត​ជន។ ព្រះ​វិញ្ញាណ​អាច​ក្រើន​រំព្ញក​យើង​អំពី​គំនិត​ទាំង​អស់​នេះ យើង​នឹ​ង​ចេះ​ប្រើ​ព្រះ​បន្ទូល​នេះ បើ​យើង​ចំណាយ​ពេល​អាន​ព្រះ​បន្ទូល​ព្រះ។ ការ​​អាន​​ព្រះ​បន្ទូល​ផ្លាស់​ប្តូរ​គំនិត​យើង​អោយ​ចេះ​រក្សា​ទុក​ព្រះ​បន្ទូល ហើយ​ព្រះ​វិញ្ញាណ​នឹង​ធ្វើ​ការ។ នេះ​ជា​ហេតុ​ផល​ល្អ​ជាង​គេ​ សម្រា​ប់​អោយ​យើង​អាន​គម្ពីរ​លេវីវិន័យ និង​​គម្ពីរ​៦៥​កណ្ឌ​ទៀត Randy Kilgore ។

Read article