2014

You are here:
ការរៀបចំចិត្ត ឲ្យបានត្រឹមត្រូវ

ខ្ញុំ​ចូល​ចិត្ត​អាន​រឿង​លោក​យ៉ូណាស ព្រោះ​រឿង​នេះ​មាន​ខ្លឹម​សារ​ល្អ​ៗ និង​មេរៀ​ន​សំខា​ន់​ៗ​សម្រាប់​អប់​រំ​ជីវិត។ បន្ទាប់​ពីលោ​កយ៉ូ​ណាស​មាន​ចិត្ត​រឹង​រូស​​ ​មិន​ព្រម​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ នៅ​ទី​បំផុត​លោក​យ៉ូណាស់​ក៏បាន​ប្រ កាស់​ព្រះ​បន្ទូល​ ឲ្យ​អ្នក​ក្រុង​នីនីវេ​ប្រែ​ចិត្ត ហើយ​កា​រ​នេះបា​ន​ធ្វើឲ្យ​គាត់​ក្លាយ​ជា​បេសក​ជន ដែល​មាន​ជោគ​ជ័យ​បំផុត នៅ​សម័យ​នោះ។ ពេល​ប្រជាជន​នៅ​ទី​នោះបា​ន​ប្រែចិ​ត្ត ហើយ​ងាក​បែរ​ចេ​ញពីផ្លូ​វ​ទុច្ចរិត​របស់​ខ្លួន ហើយ​ពេល​ដែល​ព្រះ​បន្ទន់​ព្រះ​ទ័​យ លែង​មាន​សេចក្តី​ក្រោធ​ចំពោះ​ពួក​គេ​ទៀ​ត នោះ​អ្នក​ប្រហែល​ជា​រំ​ពឹង​ថា លោក​យ៉ូណាស់​កំពុង​មាន​ចិ​ត្ត រី​ក​រាយ​ហើយ។ តែ​ផ្ទុយ​ទៅវិ​ញ គាត់​មាន​សេចក្តី​កំហឹង ពេល​ដឹង​ថា​ព្រះ​មាន​សេចក្តី​មេត្តា​ ចំ​ពោះប្រជា​ជន​នៅ​ក្រុង​នោះ។ តើ​មក​ពី​ហេតុ​អ្វី? ទោះ​នៅ​ទី​បំផុត គាត់​ព្រម​ស្តាប់​បង្គា​ប់​ព្រះ ដោយ​ធ្វើ​ការ​​ដ៏​ត្រឹម​ត្រូវ នៅ​កន្លែង​ដ៏​ត្រឹម​ត្រូវ​ក៏​ដោយ ក៏​គាត់​នៅ​មាន​ភា​ព​កម្សោយ នៅ​ក្នុង​ជម្រៅ​ចិត្ត​គាត់។ យើង​ក៏​មិន​ខុស​ពី​លោក​យ៉ូណាស់​ដែរ ព្រោះ​បើ​សិន​ជា​យើង​មិន​ប្រុង​ប្រយ័​ត្ន​ទេ លក្ខណៈ​ខាង​វិញ្ញាណ​របស់​យើង“ល្អ” តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ តែ​នៅ ក្នុ​ង​ចិត្ត​យើង​វិញ គឺ​មាន​ភាព​ដាច់​ ឆ្ងា​យ​ពី​ព្រះ។ ទ្រង់​សព្វ​ព្រះ​ទ័យ​បំផុត ចំពោះ​លក្ខណៈ​ពិត នៅ​ក្នុង​ជម្រៅចិ​ត្តរ​បស់​យើង។ ព្រះ​បន្ទូល​ទ្រង់ “​មុ​ត​​ជា​ង​​ដាវ​​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង និង​វិញ្ញាណ”(ហេព្រើ ៤:១២)។ ទ្រង់​ប្រើ​ព្រះ​បន្ទូល​ទ្រង់ ដើម្បី​ធ្វើ​ការ​វះ​កាត់​ដ៏​បរិ​សុទ្ធ ដើម្បី​ដក​យក​ចេញ​នូវ​ភាព​លោភ​លន់ ភាព​មិ​នស្មោះ​ត្រ​ង់ សេចក្តី​សម្អប់ សេចក្តី​ អំណួត និង​ភាពអា​ត្មា និ​យម…

Read article
ការនិយាយស្តី ដោយគ្មានការប្រុងប្រយ័ត្ន

ពេល​ដែល​ខ្ញុំ និង​ភរិយា​រប​ស់​ខ្ញុំ​ទៅ​ចូល​រួម​ជា​ភ្ញៀវ​ ក្នុង​ព្រះ​វិហា​រមួ​យ ដើម្បី​ទស្សនា​កម្ម​វិធី​ប្រគុំ​តន្រ្តី​ពិសេស​មួយ យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មុន​ម៉ោង ដើម្បី​អង្គុយ​នៅ​កន្លែង​ល្អ។ មុន​ពេល​កម្ម​វិ​ធី​ចាប់​ផ្តើម យើង​ក៏​បាន​ស្តាប់​ឮ​សមាជិក​ពួក​ជំនុំពី​រ​នាក់ ដែល​អង្គុ​យ​ពី​ក្រោយ​យើង កំពុង​និយាយ​រអ៊ូរ​ទាំ​អំពី​ព្រះ​វិ​ហារ​របស់ខ្លួ​ន។ ពួក​គេ​បា​នរិះ​ គ​ន់​គ្រូ​គង្វាល ការ​ដឹក​នាំ ការ​លេង​ភ្លេង ការ​ដាក់​អទិភា​ព​នៅ ក្នុ​ងកា​រ​ងារ​បម្រើ​ព្រះ​ និង​កា​រ​អ្វី​ជាច្រើ​ន​ទៀត ដែល​ធ្វើ​ឲ្យ​ពួក​គេមិ​នពេ​ញចិ​ត្ត។ ពួក​គេ​មិន​បាន​ខ្វល់ ឬ​មិន​បាន​ដឹងថា​ មា​នភ្ញៀវ​ពីរ​នាក់ កំពុង​មាន​វត្ថ​មាន​នៅ​ខាង​មុខ​ពួក​គេ​ទេ។ ខ្ញុំ​យល់​ថា កា​រ​សន្ទនាដែ​លមិន​សមរម្យ​របស់​ពួក​គេ អាច​ធ្វើ​ឲ្យ​យើង​ដើរ​ចេញ​ពី​ព្រះ​វិហារ​របស់​ពួក​គេ បើ​សិន​ជា​យើង​កំពុង​ស្វែង​រក​ព្រះ​វិហារ​ថ្មីមួ​យ​កន្លែង សម្រាប់​ទៅចូ​ល​រួម​ថ្វាយ​បង្គំ​ព្រះ​ជា​ប្រចាំ​នោះ។ ការ​អា​ក្រក់​ជាង​នេះ​អាច​កើត​ឡើង បើ​សិន​ជា​ពេល​នោះយើ​ងកំពុ​ងស្វែ​ងរ​ក​ព្រះ តែ​ត្រូវ​បាន​ធ្វើ​ឲ្យ​រវា​ត​ចិត្ត​ចេ​ញ​ទៅវិញ ដោយសារ​ពាក្យ​សម្តី​ដែល​បង្ហា​ញ​ពីកា​រមិ​នពេ​ញចិ​ត្ត​របស់​ពួក​គេ។ ការ​និយាយ​ស្តី​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​របស់​ពួក​គេ មិន​គ្រាន់​តែ​ជាប​ញ្ហានៃ​ពា​ក្យ​សម្តី ឬ​អាកប្ប​កិរិយ៉ាដែ​ល​ពួក​​គេបា​នប​ង្ហាញ​ចេញ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ពួក​គេ​មិន​បាន​ខ្វល់​ខ្វាយ​អំពី​ផល​វិបាក ដែ​ល​ពាក្យ​សម្តី​នោះអា​ច​មាន​ចំពោះ​អ្នក​ដទៃ​ឡើយ។ យើង​ត្រូវ​ប្រើ​ពាក្យ​សម្តី តាម​របៀប​ដែល​ប្រសើរ​ជាង​នេះ គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​ចែង នៅ​ក្នុង​សុភាសិត ១៧:២៧ ថា “អ្នក​​ណា​​​ដែល​មាន​ដំរិះ​រមែង​សំចៃ​ទុក​នូវ​ពាក្យ​សំដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ”។ ជា​ញឹក​ញាប់ យើង​គួរ​តែ​ជៀស​វា​ងកា​រនិ​យាយ​អ្វី តាម​ការ​គិត ឬ​ការ​យល់​ដឹង​របស់​យើង​(ឬ​តាម​ការ​ដែល​យើង​យល់ថា ខ្លួន​ដឹង) តែ​​ផ្ទុយ​ទៅវិ​ញ ចូរ​យើង​ខិត​ខំ​ប្រើ​ពាក្យ​សម្តី ដែល​នាំ​ឲ្យ​មាន​ចិត្ត​ត្រជា​ក់ និង​សេចក្តី​សុខ​សាន្ត​វិញ…

Read article
បន្ទុកដែលផុយស្រួយ

ខណៈ​ពេល​ដែល​ដូឡ័រ(Dolors) កំពុង​បើក​បរ​រថ​យន្ត នៅ​តាម​ផ្លូវ​ជន​បទមួយ នាង​ក៏​បាន​​កត់សំគាល់​ថា មាន​ឡាន​មួយ​គ្រឿង កំពុង​បើក​ពី​ខាង​ក្រោយ​ឡាន​នាង​យ៉ាង​គៀក។ នាង​ស្ទើរ​តែ​អាច​ដឹង​ថា អ្នក​បើក​បរ​​នោះកំពុង​ធុញ​ទ្រាន់​នឹង​ការ​បើក​បរ​របស់​នាង​ ស្រប​​ពេ​លដែលនា​ង​កំពុង​បើក​បរ​យ៉ាង​ប្រុង​ប្រ​យ័ត្ន និង​ខំ​ងាក​រក​មើល​ផ្លូវ មុន​នឹង​បត់​ឡាន​យឺត​ៗ តាម​ផ្លូវ​បត់ ដែល​មាន​បួន​ប្រាំ​កន្លែង។ ជាការ​ពិត​ណាស់ អ្នក​បើក​បរ​នោះមិ​ន​បាន​ដឹង​ទេ​ថា ដូឡ័រ​កំពុង​ដឹក​ដំឡូង​បារំា​ង​កិន​ប្រហែល​៤៥គីឡូ និង​ទឹក​សម្ល​សម្រាប់​ស្រូប​ពី​រ​​ឆ្នាំ ព្រម​ទាំង​អាហារ​ជាច្រើ​ន​មុខ​ទៀត សម្រាប់​កម្ម​វិ​ធី​បរិភោគ​អា​ហារ​ពេល​​យប់ នៅ​ព្រះវិ​ហារ ដែល​ល្មមនឹ​ងអា​ច​ឲ្យ​មនុ​ស្ស​២០​០នាក់​បរិភោគ​ជុំ​គ្នាបា​ន! ពេល​ដូឡ័រ​ដឹងថា អ្នក​បើក​បរ​នោះកំ​ពុ​ងមា​នអា​រម្មណ៍​នឿយ​ណាយ​ នាង​ក៏​គិត​ថា បើ​សិន​ជាគា​ត់គ្រា​ន់តែ​បា​នដឹ​ង​ថា ឡាន​របស់​ខ្ញុំកំ​ពុង​ដឹករបស់​ផុយ​ស្រួល នោះ​គាត់​នឹង​ដឹង​ពី មូ​លហេ​តុដែ​ល​ខ្ញុំ​បើកប​រយឺ​តៗ​ដូចនេះ​​។ រំពេច​នោះ មាន​គំនិ​តមួ​យ​ទៀត​បាន​លេច​ឡើង​នៅក្នុ​ងចិ​ត្ត​នាង​ថា “តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​ខ្វះកា​រ​អត់​ធ្មត់ ចំពោះអ្ន​កដែ​ល​កំពុង​ទទួល​បន្ទុក​ដ៏​ផុយ​ស្រួយ ដោយ​មិន​បាន​ដឹង​អំពី​ការ​លំបាក​របស់​ពួក​គេ?” តើ​យើង​ងាយ​នឹង​ធ្វើ​ការ​សន្និ​ដ្ឋាន​អំពី​អ្នក​ដទៃ ដោយយល់​​ថា ខ្លួន​បាន​ដឹង​អំពី​ការ​ពិត​គ្រប់​យ៉ាង ដែល​មាន​ក្នុង​ស្ថាន​ភាព​របស់​ពួក​គេ​​ឬ? ព្រះ​បន្ទូល​រប​ស់ព្រះ​ដឹក​នាំយើ​ង ឲ្យ​ទៅ​តាម​ទិស​ដៅ ដែល​មាន​ចិត្ត​សប្បុរស ដោយ​បង្រៀន​យើង ឲ្យ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ចិត្ត​សប្បុរស ការ​បន្ទាប​ខ្លួន និង​ការ​អត់​ធ្មត់​(កូល៉ុស ៣:១២)។​ ពេល​ដែ​លយើ​ង​ទ្រាំ​ទ្រ​គ្នា និង​អត់​ទោស​ឲ្យគ្នា​​​ នោះ​យើង​កំពុ​ង​តែ​មាន​សេចក្តី​ស្រឡាញ់​កាន់​​តែ​​ខ្លាំង​​ចំពោះ​​គ្នា​(ខ.១៣)។ ចូរ​យើង​ប្រព្រឹត្តចំ​ពោះអ្នក​ដទៃ តាម​បែប​យ៉ាង​ណា ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​យើង​វិញ​(លូកា ៦:៣១) ដោយ​ចាំ​ថា…

Read article
ការឈ្នះ​ និងការចាញ់

ការ​ប្រកួត​​ជម្រើស​ជើងឯក​​ម៉ាស្ទ័រ ស្ថិត​​ក្នុង​ចំណោម​ការ​ប្រកួត​ដ៏​មាន​កិត្យានុភាព​បំផុត​​របស់​កីឡា​វាយ​កូន​ហ្គោល​ជា​លក្ខណៈ​អា​ជីព​។ នៅ​ឆ្នាំ ២០០៩ លោក​កេ​ន​នី ភ័ររី(Kenny Perry) បាន​ទទួល​​លំដាប់​ថ្នាក់​ទីពីរ ​បន្ទាប់​​បាន​នាំមុខ​គេ ​នៅ​​ក្នុង​ជុំ​​ចុង​​ក្រោយ​។ ​​ក្នុង​​ការសែត New York Time លោក​បីល ផិននីងតុន(Bill Pennington) បាន​ពណ៌នា​ថា លោកភ័ររី “បានខក​ចិត្ត ​តែ​មិនអស់សង្ឃឹម ឬបាក់​ទឹក​ចិត្ត​​ឡើយ” បន្ទាប់​ពី​បាន​​​ចាញ់​ការ​ប្រកួត​នោះ​។ លោក​ភ័ររី​​បាន​​និយា​យ​ថា “ខ្ញុំ​​នឹង​ក្រឡេច​មក​មើល​​រឿង​នេះឡើ​ង​វិញ ម្តង​ម្កាល ​ហើយ​សួរ​ខ្លួន​ឯង​ថា តើ​មាន​អ្វីខ្លះដែ​ល​ខ្ញុំ​អាច​ធ្វើ តាម​របៀប​​ផ្សេង ដើម្បី​ទទួល​ជោគ​ជ័យ នៅ​ពេល​ប្រកួត​លើក​​នោះ ​តែ​​ខ្ញុំ​នឹង​មិន​ឲ្យ​រឿងនោះ​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជា​រហូត​ឡើយ។ ប្រសិន​​បើ​​នេះ​​​ជា​​រឿង​ដ៏​​អាក្រក់​​​បំផុត​​ ​ដែល​​បាន​​កើត​​ឡើង ​​ក្នុ​ងជី​វិត​​ខ្ញុំ​ នោះ​វាជា​​​មេរៀ​ន​ដ៏​​ល្អគួ​​ស​ម​​មួយ​​សម្រាប់​​ខ្ញុំ​។ ខ្ញុំ​​នឹង​​មិ​ន​​ឱ្យបញ្ហានេះ​​តា​ម​រំខាន​ខ្ញុំឡើ​យ​។ ក្នុង​មួយ​ជីវិ​តនេះ​ មាន​​ការ​ជា​​ច្រើន​ទៀ​ត ដែល​សំខាន់​ជាង​បញ្ហា​មួយ​នេះ​…ដូច​នេះ ខ្ញុំ​នឹង​ត្រឡប់​​​ទៅ​​ផ្ទះ​​វិញ​​នៅ​យប់​នេះ​ ​ជាមួ​យ​​នឹង​​គ្រួសារ​​ខ្ញុំ​ ហើយយើង​​​នឹង​ធ្វើ​អ្វី​​ដែល​នាំឲ្យ​ស​ប្បាយ​ចិត្ត​​វិញ”។ ក្នុង​នាម​ជាអ្ន​ក​ដើរ​តាម​ព្រះ​គ្រីស្ទ យើង​ចាំ​បាច់​ត្រូវ​មាន​សមត្ថភា​ព​រៀន​សូត្រ​ពីកា​រ​ខក​ចិត្ត​។ ការ​ផ្ចង់​ចិត្ត​របស់​យើង គឺ​ជា​កក្តា​កំណត់​នៃ​របៀ​ប​ដែល​យើង​ប្រឈម​មុខ​​​នឹង​ជ័យ​ជម្នះ និង​បរាជ័យ​ក្នុង​ជី​វិត។ គឺ​ដូច​ដែលមា​នសេ​ចក្តី​ចែងម​ក​ថា “ដូច្នេះ បើ​​សិន​ជា​អ្នក​រាល់​គ្នា​បាន​រស់​ឡើង​វិញ ជា​មួយ​នឹង​ព្រះគ្រីស្ទ នោះ​ចូរ​ស្វែង​រក​អស់​ទាំង​សេចក្តី ដែល​នៅ​ស្ថាន​លើ​វិញ ជា​ស្ថាន​ដែល​ព្រះគ្រីស្ទ​គង់​ខាង​ស្តាំ​នៃ​ព្រះ…

Read article
ការគិតខុស

មាន​មនុស្ស​បួន​នាក់​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា តាម​យន្ត​ហោះតូ​ច​មួយ។ ក្នុង​ចំណោម​នោះ មាន​អ្នក​​បើក​​យន្ត​ហោះ សាស្ត្រាចា​រ្យ គ្រូគ​ង្វាល និ​ងអ្ន​ក​ឡើង​ភ្នំ។ ពេល​នោះម៉ា​ស៊ីន​យន្ត​ហោះក៏​បាន​ខូច ហើយ​អ្នក​បើក​យន្ត​ហោះបា​នប្រា​ប់​ពួក​គេថា​ “យើង​មាន​​ឆ័ត្រ​​យោង​​តែ​បី​​ទេ នៅ​ក្នុង​យន្ត​ហោះនេះ​។ ដោយសា​រ​យន្ត​ហោះនេះ​រ​បស់​ខ្ញុំ នោះ​ខ្ញុំនឹ​ងយ​ក​ឆ័ត្រ​យោង​មួ​យ”។ គាត់​ក៏​ពាក់​ឆ័ត្រ​យោ​ងនោះ ហើយ​លោត​ចុះបា​ត់។ រី​ឯ​សាស្ត្រាចា​រ្យ​វិញ គាត់​បាន​និយាយ​ថា “ខ្ញុំ​ជា​អ្នក​ចេះដឹ​ង ហើយ​ពិភ​ពលោ​ក​នេះត្រូ​វ​កា​រ​ខ្ញុំ ដូច្នេះ ​ខ្ញុំ​យក​ឆ័​ត្រយោ​ងមួ​យ​ដែរ” ហើយ​គាត់​ក៏លោ​ត​ចេញ​ដែ​រ។ បន្ទាប់​មក គ្រូគ​ង្វាល​បាននិ​យា​យទៅ​កា​ន់​អ្នក​ឡើ​ង​ភ្នំថា “ខ្ញុំ​មិ​ន​ចង់​ធ្វើ​ជា​ម​នុស្ស​អ​ត្មានិ​យ​ម​ទេ ដូច្នេះ ចូរ​អ្នក​យ​ក​ឆ័ត្រ​យោង​ចុ​ង​ក្រោយ​នេះ​ចុះ”​។ អ្នក​ឡើង​ភ្នំ​បាន​ឆ្លើ​យតបថា “នៅ​សល់​ឆ័ត្រ​យោ​ង​ពីរ​ទៀត ដូច្នេះ យើង​អាច​ចែក​គ្នាម្នាក់​មួយ​បាន។ លោក​សាស្ត្រា​ចារ្យ​នោះបា​នយ​ក​កា​បូ​​ប ស្ពា​យ​រប​ស់​ខ្ញុំ ហើយ​បាន​លោត​ចុះ​ទៅបាត់​ហើ​យ ដោយ​ស្មាន​​ថាវា​ជា​ឆ័​ត្រ​យោង!” ទោះ​លោក​សាស្ត្រាចា​រ្យបា​ន​គិត​ថា គាត់​នឹង​អាច​ចុះដ​ល់ដី ​ដោយ​សុវ​ត្តិ​ភាព​ក៏​ដោយ ក៏កា​រ​ធានារ​បស់​គាត់​ គ្រាន់តែ​បា​នផ្អែ​ក​ទៅលើ​កា​រគិ​ត​ខុសប៉ុណ្ណោះ។ មាន​មនុស្ស​មួយ​ចំ​នួន​មាន​កា​រ​គិត​ខុស អំពី​ការ​ធានា​អំពី​សេ​ចក្តី​សង្គ្រោះ។ ពួក​គេជឿ​ថា ការ​ចូល​រួម​កម្ម​វិធី​ថ្វាយ​ប​ង្គំ ការ​ទទួ​លជ្រ​មុជ​ទឹក ឬកា​រខំ​ធ្វើ​ល្អ នឹង​ធ្វើ​ឲ្យព្រះ​ព្រម​ប្រទាន​សេចក្តី​សង្រ្គោះ​ដល់​ខ្លួន។ ប៉ុន្តែ ការ​គិត​របស់​យើង ជា​ការ​គិត​ខុស បើ​សិន​ជា​ការគិ​ត​នោះ មិន​បាន​ផ្អែក​ទៅ​លើ​​ព្រះប​​ន្ទូ​​លព្រះ ដែល​​បាន​​ចែង​​ក្នុង​​ព្រះ​គម្ពីរ​​ទេ​នោះ។ ព្រះ​​អម្ចាស់​​បា​ន​​មា​ន​​បន្ទូ​​ល​​ថា “យើង​​រាល់​​គ្នាបា​​ន​ធ្វើ​​បា​ប”…

Read article
បល្ល័ង្ករបស់ព្រះ មានកង់

ជីន ឌ្រីសកូល(Jean Driscoll) គឺ​ជា​អត្ត​ពលិក​ដ៏​ឆ្នើម​ម្នាក់​។ នាង​បាន​ទទូល​ជ័យ​ជម្នះ​ប្រាំ​បីលើ​ក នៅ​ក្នុង​ការ​រត់​ប្រណាំ​ម៉ារ៉ា​តុន​នៃ​ក្រុង​បូស្តុន។ នាង​ក៏បា​ន​ចូល​រួមប្រកួត​បួន​លើក ក្នុង​កីឡាប៉ារ៉ា​​អូឡាំពិ​ច​សម្រាប់​ជន​ពិការ ហើយ​ឈ្នះបា​ន​មេដាយ​មាស​៥។ ដោយ​សារ​នាង​​មានជ​ម្ងឺ​ឆ្អឹង​ខ្នង​ពីកំ​ណើត នាងក៏​​បាន​ប្រកួត ដោយ​អង្គុយ​នៅ​លើ​រ​ទេះរុញ។ បទគម្ពី​ដានី​យ៉ែល ៧:៩ ស្ថិត​ក្នុង​ចំណោម​បទ​គម្ពីរ ដែល​នាងចូ​ល​ចិត្ត​បំផុត ដែល​បាន​ចែង​ថា “ព្រះ​ដ៏មា​ន​ព្រះ​ជន្ម​ពីចា​ស់​បុរាណ​ទ្រង់​ក៏គ​ង់នៅ​ … បល្ល័ង្ក​ទ្រង់ នោះសុ​ទ្ឋ​តែ​ជាអ​ណ្តាតភ្លើ​ង ហើយ​កង់​នៃ​បល្ល័​ង្កនោះ​ក៏​ជាភ្លើ​ង​ឆេះ​ដែរ”។ ពេលនាងបា​នដឹ​ងថា​ ការ​បើក​សម្តែង​​ដែល​លោកដា​នីយ៉ែ​ល​បាន​ទទួល មាន​ទំនាក់​ទំនង​ជា​មួ​យនឹ​ងស្ថា​នភា​ព​រប​ស់នាង​ផ្ទាល់ នាងមា​ន​ការ​លើ​ក​ទឹក​ចិត្ត​យ៉ា​ងខ្លាំ​ង បាន​ជា​នាង​អាច​លើក​ទឹក​ចិត្ត​ដ​ល់អ្ន​ក​ដទៃ ជា​ប​ន្តទៀ​ត។ នាង​បាន​និយាយ​ថា “ពេល​ណា ខ្ញុំ​មាន​ឱកា​សជ​ជែក​ជាមួ​យ​មនុស្សដែ​ល​អង្គុ​យលើ​រ​ទេះរុ​ញ ដែល​ធុញ​ថប់​នឹង​​ជីវិត​​នៅលើ​រទេះ​រុ​ញ ខ្ញុំ​បា​ន​​ប្រា​​ប់​ពួ​​ក​​គេ​​​ថា ‘ព្រះបាន​ប​ង្កើត​អ្នក​ម​ក ឲ្យ​មាន​រូប​ភាព​ដូច​ទ្រ​ង់ តែរទេះ​រុញរ​ប​ស់អ្ន​ក ត្រូវ​បាន​បង្កើ​តម​ក​ឲ្យមា​នរូប​ដូច​បល្ល័ង្គ​ទ្រង់​ផង​ដែរ!”     ជាកា​រពិ​ត​ណាស់ ការ​បើក​សម្តែង​ដែល​លោ​ក​ដានី​យ៉ែល​បា​នទ​ទួល មិ​នបា​ន​បង្ហាញ​​ថា ព្រះអម្ចាស់​មាន​ភាព​ពិ​ការ​ឡើយ។ តាម​ការ​ពិ​ត អ្នក​ខ្លះយ​ល់ថា​ “បល្ល័ងដែ​ល​មាន​កង់” របស់​ព្រះ ​គឺជា​និមិ​ត្ត​រូប តំណាង​ឲ្យព្រះ​ដែ​លមា​ន​យុត្តិធម៌ដែលជួ​យម​នុស្ស​ជាតិ ដោយ​អំណាច​គ្រប់​គ្រង​។ ហើយ​បទ​គម្ពី​រខ្លះ​ទៀត បាន​និយាយ​អំពី​ការ​ដែ​ល​ព្រះប្រ​ទាន​ជំនួយ ដ​ល់អ្ន​ក​ដែល​ជឿទ្រ​ង់(សុភា​សិត ៣:២៥-២៦ ម៉ាថាយ ២០:២៩-៣៤ អេភេសូរ…

Read article
អំណួត និងការយល់ខុស

ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ កាល​ខ្ញុំ​នៅក្មេ​ង ផ្ទះរ​បស់​ខ្ញុំ​មាន​ពេល​ដោយសេចក្តី​ស្រឡាញ់ និង​ក្តី​អំណរ ប៉ុន្តែ ​ឪពុក​ម្តាយ​របស់​ខ្ញុំ​ច្រើន​តែ​មិន​នៅ​ផ្ទះ។ ពេល​ពួក​គា​ត់មិន​មាន​វត្ត​មាន​ក្នុង​ផ្ទះ ​ខ្ញុំទទួល​បាន​ភាព​កក់​ក្តៅ​បំ​ផុត​ ពី​ផ្ទះ​បាយ និង​ពី​អ្នក​មើល​ថែ​ផ្ទះ​របស់​យើង ឈ្មោះ​អាន្នី ដែល​ជា​មនុស្ស​រស់​រាយ មាន​មាឌ​ល្អិត។ ខ្ញុំ​បាន​ចំណាយ​ពេ​ល​ជាច្រើ​នម៉ោ​ង ជា​មួយ​អ្នក​មី​ង អា​ន្នី ដោយ​អង្គុយ​នៅ​នឹង​តុ ក្នុង​ផ្ទះបា​យ​អាន​សៀវភៅ​ ឬ​លេង​ឧបករណ៍​ក្មេង​លេ​ង និង​ស្តាប់​គាត់​ច្រៀង បទ​ចម្រៀង​គ្រីស្ទ​បរិស័ទ និង​បទ​ទំនុក​តម្កើង ដែល​ជួន​កាល​គាត់​ច្រៀង​តិ​ច​ៗ​យ៉ាង​ពិរស។ ដួង​ចិត្ត​របស់​គាត់​បានប​ង្ហូរ​ចេញ​នូវ​ប្រាជ្ញា ភាព​រីក​រាយ និង​ប​ទ​ចំរៀង ដែល​មិន​ចេះដា​ច់។ នា​ពេល​ព្រឹក​ថ្ងៃ​មួយ ក្នុ​ង​នាម​ជា​ក្មេង​រពឹស​ហួស​ហេតុ ខ្ញុំបា​ន​ប្រើពា​ក្យ​រើស​អើង​ពូជ​សាសន៍​មិន​គប្បី ដែល​ខ្ញុំ​ធ្លាប់​ឮ​គេនិ​យាយ​។ គាត់​ក៏​និយាយ​មក​កាន់​ខ្ញុំថា​ “អូ ក្មួយ​មីង កុំ​ប្រើ​ពាក្យ​ហ្នឹង មិ​នល្អ​ទេ​”។ បន្ទាប់​មក គាត់​ក៏បា​ន​ណែនាំ​ខ្ញុំ ដោយ​សុភាព អំពី​ផល​អាក្រក់ និង​ការ​ឈឺចាប់ ដែល​អាច​កើត​ឡើង​ពីពា​ក្យដែ​លខ្ញុំ​បា​ននិ​យាយ​នោះ ហើយ​ទន្ទឹម​នឹង​នោះ កែវ​ភ្នែក​​​គាត់​ក៏បា​ន​បង្ហាញ​ពីកា​រមិ​នស​ប្បា​យ​ចិត្ត​សោះ​។ ក្រោយ​មក ខ្ញុំ​មិន​ដែល​ប្រើ​ពា​ក្យ​នោះទៀ​ត​ទេ។ ការនេះ​បាន​បង្រៀន​ខ្ញុំ​ថា ពេល​ណា​យើង​បន្ទាប​បន្ថោក​អ្នក​ដទៃ ដោយ​សារ​យើង​យល់​ខុស ពេល​នោះ​គេអា​ចមា​នអា​រម្មណ៍​ឈឺចា​ប់ឥ​ត​ឧបម៉ា។ ព្រះ​បាន​បង្កើតម​នុស្ស​ម្នាក់​ៗ​មក ឱ្យ​ដូច​នឹង​រូប​អង្គ​ទ្រង់ ដូចនេះ យើង​មាន​លក្ខណៈ​ដូច​ព្រះ…

Read article
ការជួបជុំគ្នា

ក្នុង​អំ​ឡុងពេ​ល​បម្រើ​កា​រ​ ជាអ្ន​ក​ផ្សាយព្រះ​បន្ទូលក្នុ​ង​ជួរទ័ព នៅ​បន្ទាយ​ YMCA ក្នុង​ប្រទេស​អេស៊ីព្ទ លោក​អូសវល ឆេមប័រ(Oswald Chambers ឆ្នាំ១៩១៥-១៩១៧)គាត់​បាន​​​ធ្វើ​ឲ្យ​​ប៉ះពាល់​ចិត្ត​ទាហា​ន​ជា​ច្រើន ដែល​ក្រោយមក ពួក​គេ​បាន​ព​លីជី​វិត​ក្នុ​ងស​ង្គ្រាម​លោក​លើក​ទី១​។ នៅថ្ងៃទី៦ វិច្ឆិការ ឆ្នាំ១៩១៦ លោក​ឆាម​ប័រ​បាន​កត់​ចុះក្នុង​សៀវភៅ​កំណត់​ហេតុ​ថា “យើង​ទទួល​សំបុត្រ​មួយ​ច្បាប់ ​ពី​មិត្ត​ភ័ក្ត​ម្នាក់ ដែល​ជា​ជន​ជាតិ​ញូហ្សៀឡិន។ គាត់​បានប្រាប់​​ថា លោក ធេដ ស្ត្រែក(Ted Strack)បាន​ពលីជីវិត​ហើយ។ ដូច​នេះ លោក ធេដ ស្ត្រែក​​បាន​​​ទៅ​​នៅ​ជា​មួយ​ព្រះ​យេស៊ូវ​ហើយ។” គាត់​បាន​រៀប​រាប់​ទៀ​តថា … លោក​ធេដ មាន​រូប​សម្បត្តិ និង​អត្ត​ចរិត​ល្អ និងជា​ពួ​ក​បរិសុ​ទ្ធ​ដ៏​តូច​ម្នាក់ ដែល​មាន​ចិត្ត​ក្លាហាន គួរ​ជា​ទី​រាប់​អាន។ សូម​អរគុណ​ព្រះ​អម្ចាស់ ដែល​នៅ​នឹក​ចាំពី​គា​ត់ … ពួក​គេ​កំពុង​ទៅ​ជួប​ជុំ​គ្នានៅ​នគរ​ស្ថាន​សួគ៌​ម្តង​មួយ​ៗ”។ ពេល​យើង​កំពុង​កើ​តទុ​ក្ខ​ចំពោះកា​រស្លា​ប់​របស់​អ្នក​ជា​ទីស្រ​ឡាញ់ នោះ​យើង​ត្រូវ​ប្រកាន់​ខ្ផាប់​តាម​បន្ទូល​សន្យា​របស់​ព្រះ​យេស៊ូវ អំពី​ជីវិត​អស់​កល្ប​ជានិ​ច្ច។ ក័ណ្ឌ​គម្ពី​រ​វិវរណៈ​បាន​កត់​ត្រា​ថា ព្រះ​បាន​​បើក​សម្តែង ឲ្យលោកយ៉ូហាន​ឃើញ​មនុ​ស្សមួ​យហ្វូ​ង​យ៉ាង​ធំ គេមក​​ពី​គ្រប់សាសន៍ គ្រប់​ទាំង​គ្រួសារ ហើ​យ​គ្រ​​ប់ទាំ​​ង​​ភាសា ក៏​ឈរ​នៅ​ជុំវិញ​បល័ង្ក​របស់​ព្រះ​អម្ចាស់​(៧:៩)។ បទ​គម្ពីរ​នេះ​បាន​ពិពណ៌នា​អំពី​កា​រ​ជួប​ជុំគ្នា​ដ៏មា​នអំ​ណរ​អស់​កល្ប ដែលនឹ​ងកើ​ត​មាន​ជា​ពិត ពេល​ដែល“កូ​ន​ចៀម​ដែល​នៅ​កណ្តាល​បល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ​ទៅ​ដល់​រន្ឋ​ទឹក​នៃ​ជីវិត (៧:១៧)។…

Read article
វិញ្ញាណនៃការញ័រភ័យ

លោកធែន​នីសិន(Tennyson) ជា​កវី​និពន្ធ​បទកំណាព្យ ដែល​មានចំ​ណង​ជើង​ថា “ការសម្រុក​ចូល​របស់​កង​ពល​តូច”។​ គាត់​បាន​​ពិពណ៌នា អំពី​ការ​ដែល​ទ័ព​សេះដ៏​អ​ង់អា​ច កំពុង​ជិះ​សេះចូ​លទៅ​ក្នុ​ង សមរ​ភូមិ ហើយ​គាត់​បាន​ប្រើពាក្យ​ពញ្ញាក់​អារម្មណ៍​ថា “មាន​ទ័ពប្រាំ​មួយ​រយ​នាក់ កំពុ​ងបំ​បោល​សេះ​ចូល ក្នុង​​ជ្រល​ង​​​នៃ​​សេចក្តី​​ស្លាប់”។  ឃ្លា​នេះបា​ន​បង្ហាញ អំពី​សោក​នាដ​កម្ម ដែល​កំពុង​រង់​ចាំពួ​ក​ទ័ព​សេះមួយ​កង​ពល​នោះ។ ពេល​ខ្ញុំ​កំពុង​បម្រើ​ការ​ជា​គ្រូគ​ង្វាល មាន​ពេល​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច ពេលបោះ​ជំហា​ន​ចូល​កន្លែង​ជួប​ជុំ​គ្នា​ក្នុង​ព្រះ​វិហារ។ យើង​អាច​មានកា​របារម្ភ​នៅក្នុ​ង​ចិត្ត ពេល​ដឹង​ថា យើង​កំពុង​ដើរ​ចូល​កន្លែង​​ដែល​មាន​ការ​ប៉ះទ​ង្គិច​គ្នា។ ប៉ុន្តែ នៅ​ក្នុង​ការ​ងារ​ពួក​ជំនុំ យើង​មិន​ចាំបា​ច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច​ដូច​នោះ​ឡើយ។ ពេល​ដែល​គ្រូគ​ង្វាល​វ័យ​ក្មេង​ម្នាក់ ​កំពុង​តយុទ្ធ​នឹងសម្ពាធ​នៃ​ការ​ងារ​បម្រើ​ព្រះ សាវ័កប៉ុ​ល​បាន​សរសេរ​​សំបុត្រលើក​ទឹក​ចិត្ត​គាត់​ថា “កុំឲ្យ​ព្រម​​ស្តា​ប់​​សេច​ក្តីដេញដោ​ល​ ចំកួត ហើយ​ឥត​ច្បាប់​នោះ​ឡើយ​ ដោយដឹ​ង​ថាសេ​ចក្តី​ទាំង​នោះ​នាំឱ្យ​មា​នសេ​ចក្តី​ឈ្លោះប្រកែ​ក​គ្នាទេ”(២ធីម៉ូថេ​  ២:២៣)។ សេចក្តី​បង្រៀ​ននេះ​ គឺ​សម្រាប់​គ្រូគ​ង្វាល ក៏ដូ​ច​ជាស​មាជិកពួ​ក​ជំនុំផង​ដែរ។ ​ពេល​យើង​សម្តែង​ចេញ​នូវ​អាកប្បកិ​រិយ៉ា​ល្អ ក្នុង​ពេល​ប៉ះទ​ង្គិច​គ្នា ភាព​តាន​តឹង​នៃ​ការ​ប្រឈម​មុខ​ដាក់គ្នា​ ក៏​មាន​កា​រថ​យ​ចុះផ​ង​ដែរ តែ​បើយើ​ងមា​ន​ទង្វើរ និ​ងពា​ក្យ​សម្តី​ដ៏​ល្ងង់​ខ្លៅ ​នោះ​ការ​ប៉ះទ​ង្គិ​ចគ្នា​នឹង​មា​ន​សភាព​កាន់​តែ​ធ្ងន់​ឡើង​។ យើង​អាច​ធ្វើ​ជា​គំរូ​ដ៏ល្អ តាម​សេចក្តី​បង្រៀន​ក្នុង​ព្រះគ​ម្ពីរ ដើម្បី​ជៀស​វាង គ្រប់គ្រ​ង និ​ងដោះ​ស្រាយ​បញ្ហាជ​ម្លោះ។ ខ.២៤-២៥ បាន​លើក​ទឹក​ចិត្ត​យើង ឱ្យ​មានចិត្ត​សប្បុរស អ​ត់ធ្មត និង​បន្ទាប​ខ្លួន​ក្នុង​ទំនាក់​ទំន​ង​ជា​មួយ​អ្នក​ដទៃ។ គឺ​ដូច​ដែល​សាវ័ក​យ៉ាកុ​បបា​នមា​នប្រ​សាស​ន៍ថា “រី​ឯផ​លនៃ​សេ​ចក្តី​សុចរិត…

Read article
តើឈប់សិន ឬទៅមុខទៀត?

មាន​ពេល​មួយ​ រាស្រ្ត​​អ៊ីស្រា​អែល​បាន​ជួប​ភាពទាល់​​ ច្រក។  បន្ទាប់ពី​ពួក​គេបា​នរួ​ច​ចេញ​ពី​ភាព​ជា​ទាសករ និង​បាន​ចាក​ចេញ​ពី​នគរ​អេស៊ីព្ទ មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ពួក​គេ​ក៏​បាន​ក្រឡេច​មក​ក្រោយ ឃើញ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​រន្ធត់​ចិត្ត។ ពេ​ល​នោះ​ពួក​គេ​ឃើញ​ដីហុ​យទ្រលោម​ពី​ចម្ងាយ ​កំពុ​ង​បោះពួ​យ​សំដៅម​ក​រ​ក​ពួក​គេ ហើយ​នៅ​ក្នុង​ដី​ហុយទ្រលោម​នោះ ឃើញ​មាន​កង​ទ័ព​ដ៏​ច្រើ​ន​សណ្ឋឹក។ “ជម្ងឺ”​របស់​ស្តេច​ផារ៉ោន​បាន​រើ​ឡើ​ងទៀ​ត​ហើយ គឺ​ជម្ងឺ​នៃចិ​ត្ត​រឹង​ទទឹង​(និក្ខមនំ ១៤:៨)។ នៅ​ទី​បំផុត ស្តេច​ផារ៉ោន ក៏​បាន​បញ្ជា​រទោះច​ម្បាំង ឲ្យ​ដេញ​តាម​លោក​ម៉ូសេ និងពួក​​បណ្តា​ជនរបស់​គាត់។ ពេល​កង​ទ័ពអេស៊ីព្ទ​ដេញ​តាម​ពួកគេ​​ជិត​ទាន់ហើយ អ្វី​ៗ​គ្រប់​យ៉ាង​ហាក់​ដូច​ជា​ត្រូវ​បាត់​បង់។ ពួក​គេ​ទាល់ច្រក​ហើយ ព្រោះមាន​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ នៅខាងមុខ ហើយ​នៅ​ខាង​ក្រោយ​ មាន​ទ័ព​សត្រូវ​ដ៏​ច្រើន​សណ្ឋឹក។ ពួក​គេ​ភ័យ​ស្ល​ត់យ៉ា​ង​ខ្លាំង ហើយ​ស្រែក​ឲ្យ​លោក​ម៉ូសេ និង​ព្រះ​ជួយ។ លោក​​ម៉ូសេ និង​​​ព្រះអ​ម្ចាស់​ក៏បា​ន​ឆ្លើយ​តប ដោយ​បង្គាប់​ដល់​ពួក​គេ។ លោក​ម៉ូសេ​ប្រាប់​ពួក​គេថា​ “ចូរ​ឈរ​ឲ្យ​នឹង ចាំមើ​លសេចក្តី​សង្គ្រោះរ​បស់​ព្រះអ​ម្ចាស់”(១៤:១៣)។ ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា “ចូរ​ដើ​រទៅ​មុ​ខ”(ខ.១៥)។ បើ​ស្តាប់​មួយ​ភ្លែត​ទៅ ការ​បង្គា​ប់​ទាំង​ពីរ​​នេះ​ហាក់ដូចជា​មា​នភា​ពផ្ទុ​យ​គ្នា ប៉ុន្តែ ការ​បង្គាប់​ទាំង​ពីរ​នេះ​សុទ្ធ​តែចេ​ញ​មក​ពី​ព្រះ​អម្ចាស់​ដូច​គ្នា ហើយ​សុទ្ធ​តែត្រឹ​មត្រូ​វ។ ជា​បឋម ពួក​គេ​ត្រូវ “ឈ​រ​ឲ្យ​នឹង” ឬ“ឲ្យ​មាំមួន” ដើម្បី​រង់​ចាំ​ទទួល​ការ​បង្គាប់​មក​ពី​ព្រះ​អម្ចាស់។ ចុះ​បើ​សិន​ជា​ពួក​គេ​ស្រាប់​តែ​នាំ​គ្នាស​ម្រុក​ចូល​សមុទ្រ​ក្រហម ​ដោយ​មិន​បាន​ទូល​សួ​រ​ព្រះ​ជាមុ​នសិ​ន តើនឹ​ង​មាន​រឿ​ងអ្វី​កើ​តឡើ​ង? ប៉ុន្តែ ពេល​ដែល​ពួក​គេ​ឈរ​នឹង​មួយ​កន្លែង ពួក​គេ​ក៏​បាន​ទទួល​សេចក្តី​បង្គាប់​​ពី​ព្រះ​អម្ចាស់។ ពេល​នោះ​អ្វី​ដែ​លពួក​គេ…

Read article