June 2015

You are here:
ថ្មដាជាទីជ្រកកោន

ក្នុង​ពេល​សម្រាក​លំហែ​កាយ នៅ​ឆ្នាំមួ​យ ខ្ញុំ​បាន​ដើរ​តាមបណ្តោយ​ឆ្នេរ​នៃ​បឹង​ដ៏ធំ​មួ​យ។ ពេលដែ​លខ្ញុំ​ដើ​រ​ទៅ​រកដុំថ្មធំ​ៗដែ​ល​គរ​លើគ្នា ខ្ញុំ​ក៏ក​ត់​សំគាល់​ឃើញ​ថា មាន​រន្ធ​ដ៏តូច​មួយ នៅ​ចន្លោះ​ថ្ម ហើយ​សង្កេត​ឃើញ​ថា មាន​រុក្ខជា​តិ​ដ៏​តូច​មួយ បាន​ចាក់​ឫស​នៅក្នុ​ង​រន្ធ​តូ​ចនោះ​។ រុក្ខ​ជាតិ​នោះ​ហាក់​ដូច​ជា​កំពុ​ងស្រូ​ប​យក​ព​ន្លឺថ្ងៃ​ និង​ទឹក​ឲ្យបា​ន​គ្រ​ប់គ្រា​ន់ ហើយទ​ន្ទឹ​មនឹ​ង​នោះ​ វា​កំពុង​តែរ​ក​ជម្រក​សម្រាប់កា​រពា​រខ្លួន ​ដើម្បីកា​លណា​មាន​ភ្លៀង​ធ្លា​ក់ខ្លាំ​ង ឬ​មាន​ខ្យល់​ព្យុះបក់​បោក​មក នោះ​ស្លឹក​ដ៏​ទ​ន់ជ្រា​យ​រប​ស់វា​ នឹង​មិន​ជ្រុះ​ឡើយ។​ ជម្រក​ដ៏មា​ន​សុវត្ថិភា​ពរ​បស់​រុក្ខ​ជា​តិនោះ បាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំ ​អំពី​បទ​ទំនុក​បរិសុទ្ធ ដែល​ខ្ញុំ​ធ្លាប់​ច្រៀង​ថា “ឱ​ថ្មដា​​ដ៏​អស់កល្ប ជា​ជម្រក​នៃ​ទូលបង្គំ សូម​ឲ្យទូ​លប​ង្គំ​លា​ក់ខ្លួ​ន នៅ​ក្នុង​ទ្រង់”។ ពាក្យ​ពេចន៍​មួយ​ឃ្លា​នេះ បាន​ឆ្លុះប​ញ្ចាំង​អំពី​ការ​​អ្វី ដែល​មនុ​ស្សជា​ច្រើ​ន​ចង់​បា​ន ពេល​ដែល​យើង​មាន​បញ្ហាជាមួ​យម​នុស្ស ដែល​មានបំ​ណង​អាក្រក់ គឺ​មនុស្ស​ដែ​ល​មាន​អត្ត​ចរិក​អួត​អាង សាហាវ ហើ​យ​គ្មាន​ការកោ​ត​ខ្លាច​ព្រះ(ទំនុកដំកើង ៩៤:៤-៧)។ ពេល​ដែល​យើង​ក្លាយ​ជាជ​ន​រង​គ្រោះ នៃទ​ង្វើរបស់​អ្នក​ដទៃ យើង​អាច​នឹក​ចាំ​អំពី​ទីប​ន្ទាល់​រប​ស់អ្ន​ក​និ​ពន្ធ​ទំនុក​ដំកើង ដែលបា​ន​មាន​ប្រសាសន៍​ថា “​ព្រះ​យេហូវ៉ា​​ទ្រង់​​ជា​​ទី​ពឹ​ង​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ គឺ​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ជា​ថ្មដា ដែល​ទូលបង្គំ​ពឹងពាក់​បាន”(ខ.២២)។ ព្រះ​ទ្រង់​ជា​ថ្មដា​រប​ស់យើ​ង យើង​អាច​ពឹង​ផ្អែក​ទៅលើ​ទ្រង់ ហើយ​មាន​ភាព​រឹង​មាំឡើ​ង។ ទ្រង់​ជាទី​​ជ្រក​កោន​រប​ស់យើង ដូចនេះ ទ្រង់អា​ច​ផ្តល់​ឲ្យ​នូវ​សុវ​ត្ថិភា​ព ទាល់តែ​ប​ញ្ហាបា​ន​កន្លង​ផុតទៅ​។ អ្នក​និព​ន្ធទំ​នុក​ដំកើង​បាន​រំឭក​យើងថា​ “​ឯ​ង​​នឹង​ជ្រក​នៅ​ក្រោម​​ចំអេង​ស្លាប​របស់​ទ្រង់”(ទំនុកដំកើង ៩១:៤)។ ដោយ​សារ​យើង​មាន​ព្រះ​ជាអ្ន​ក​ការ​ពា​រយើង នោះ​យើង​មិន​ចាំបាច់​ត្រូវ​ខ្លាច​នរណា​ម្នាក់​ធ្វើអ្វី​…

Read article
ប្រកួតទាំងមាន ការឈឺចាប់

លោក​ហ្ការី ខាធ័រ​ ជា​អ្នក​ចាប់​បាល់​ដ៏​ល្បីឈ្មោះ​នៅ​ក្នុងកា​រ​ប្រកួត​វាល​កូន​បាល់បេ​ស​ប៊ល។​ គាត់ក៏​ជាអ្ន​ក​ដើរ​តាម​ព្រះយេស៊ូវផ​ង​ដែរ។ គាត់​ជា​កី​ឡាករ​អាជីព​អស់​រយៈ​ពេល​១៩​ឆ្នាំ ហើយក្នុ​ងរ​យៈពេ​ល​នេះ គាត់​បាន​ទទួល​កម្លាំង និង​ការ​អត់​ធន់ ពីសេ​ចក្តី​ជំនឿ​លើ​ព្រះ ដើម្បី​ប្រកួត​ជារៀ​ង​រាល់​ថ្ងៃ​។ បន្ទាប់​ពីលោ​ក​ខាតធ័​រទើ​ប​តែទ​ទួល​មរណៈភា​ព ដោយសា​រ​ជម្ងឺ​មហារី​កខួ​រក្បាល ក្នុងអាយុ៥៧ឆ្នាំ កាសែត វល ស្រ្ទ៊ីត ជ័រនល(Wall Street Journal) បាន​ចេញ​ផ្សាយ​អត្ថ​បទ​មួយ ដែល​ក្នុង​នោះ លោក​អេឌ្រូ ក្លា​វិន​(Andrew Klavan) ដែល​ជា​អ្នក​និពន្ធ បាន​មាន​ប្រសាសន៍​ថា ជីវិត​របស់​គាត់ បាន​ទទួល​ឥទ្ធិ​ពល​មក​ពី​លោក​ខាត​ធ័រ។ ក្នុង​ចុង​ទសវត្សរ៍ឆ្នាំ​ ១៩៨០ ជីវិត​រ​បស់​លោក​ក្លា​វិន មាន​ការ​ធ្លាក់​ចុះយ៉ា​ងខ្លាំ​ង បាន​ជា​គាត់​ចង់​ធ្វើ​អត្ត​ឃាត ដើម្បី​បញ្ចប់​ជីវិត។ តែក្រោយមក​ គាត់​ក៏បាន​ស្តាប់​គេ​សម្ភាស​លោក​ខាតធ័រ បន្ទាប់​ពីកា​រប្រ​កួត​មួយ។ ក្រុម​របស់លោ​កខាតធ័​រ គឺ​ក្រុម​ញូយ៉កមេតស៍(New York Mets) បាន​ប្រកួត​ឈ្នះ ហើយក្នុ​ងនា​ម​ជាអ្ន​កចា​ប់​បាល់​ដែល​មា​នវ័​យ​ចំណាស់ គាត់បា​ន​ជួយ​ដល់​ក្រុម ​ដោយ​ខំរត់​យ៉ាង​ខ្លាំង នៅក្នុ​ងចំ​ណុច​សំខាន់ នៃ​ការ​ប្រកួត។ គេ​បាន​សួរ​លោកខា​តធ័រ​ថា តើ​គាត់​អាច​រត់​ខ្លាំង​យ៉ាង​នេះ​ ដោយរ​បៀប​ណា ពេល​ដែល​គាត់​ឈឺក្បា​លជ​ង្គង់​ដូច​នេះ​។ គាត់​ក៏បា​ន​ប្រា​ប់គេថា​ “ជួន​កាល​អ្នក​ចាំបា​ច់​ត្រូវ​ប្រ​កួត ទាំង​មាន​ការ​ឈឺ​ចា​ប់”។ ពាក្យ​ដ៏សាម​ញ្ញមួ​យឃ្លា​នេះ​…

Read article
ពាក្យគ្រប់ម៉ាត់សុទ្ធ តែសំខាន់

លោកគីម ភីគ(Kim Peek) គឺជាមនុស្សដែលមាន​សមត្ថ​ភាព​ចង​ចាំដ៏​អ​ស្ចារ្យ។ គាត់​បាន​ចាំរឿង​ល្ខោនរ​បស់​លោក​សេក​ស្ពៀរ​គ្មាន​កន្លែង​ចន្លោះ។ ក្នុង​អំឡុង​ពេល​នៃកា​រស​ម្តែង រឿង​យ​ប់​ពី​១២ លោក​ភីគ​ក៏​បានកត់​សំគាល់ឃើ​ញថា​ តួរ​សម្តែង​បាន​រំលង​ពាក្យ​មួយ​ម៉ាត់ នៅក្នុងឃ្លា​មួ​យ នៅក្នុ​ងកា​រ​សម្តែង។ លោក​ភីគក៏​បា​នក្រោក​ឈរឡើ​ង​ភ្លាម ហើយ​ស្រែក​ថា “ឈប់​សិន!” សិល្បៈក​រ​រូប​នោះ ក៏​បាន​សូម​អភ័​យទោ​ស ហើយនិ​យាយ​ថា គាត់​មិន​នឹក​ស្មាន​ថា​ នឹង​មាន​អ្ន​កប្រ​កាន់ ចំពោះ​​កា​រ​រំលង​ពាក្យ​មួយ​ម៉ាត់​នោះទេ​។ លោកភី​គក៏​​ឆ្លើយ​តប​ថា​ “ប៉ុន្តែ បើ​លោក ​សេក​ស្ពៀរ​នៅ​ទីនេះ​ដែរ គា​ត់មុ​ខ​ជា​ប្រកាន់​ហើយ”។ ពាក្យ​សម្តីសំ​ខាន់​ណាស់ ជាពិ​សេស​នៅពេ​ល​ដែល​ពាក្យ​សម្តី​នោះ ​ជាព្រះប​ន្ទូល​ដែល​បាន​ចេញ​ពី​ព្រះ​ឱស​ព្រះមក។ លោក​ម៉ូសេបា​ន​ដាស់​តឿន​ពួក​អ៊ីស្រាអែល​ថា “មិន​ត្រូវ​​ឲ្យ​​ឯ​ង​រាល់​គ្នា​បន្ថែម​បញ្ចូល​អ្វីៗ​ ក្នុង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ដល់​ឯង ឬ​កាត់​ចោល​អ្វី​ណា​មួយ​ឡើយ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្ត​ផង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​មក​ឯង​នេះ”(ចោទិយកថា ៤:២)។ ជា​ញឹកញា​ប់ លោក​ម៉ូសេបា​នរំ​ឭក​ពួក​អ៊ីស្រា​អែល ឲ្យនឹ​ក​ចាំអំ​ពីសេ​ចក្តីមេ​ត្តាក​រុ​ណា និង​សេចក្តី​ស្មោះ​ត្រង់​របស់ព្រះ​ ដែល​ទ្រង់​មាន​ចំពោះ​ពួ​កគេ​កាល​ពី​មុន។ ប៉ុន្តែ ទន្ទឹមនឹ​ង​នោះ គាត់ក៏​បា​ននិ​យាយសង្កត់​ធ្ង​ន់ អំពី​សារៈសំ​ខាន់​នៃកា​រស្តា​ប់ប​ង្គាប់ តា​មព្រះ​រាជ​បញ្ជារ​បស់ព្រះ​ផ​ងដែ​រ នៅ​ពេល​ដែល​ពួកគេ​ត្រៀម​ខ្លួន​ ចូល​ទឹក​ដី​សន្យា។ ទ្រង់​បាន​ប្រាប់​​ពួ​ក​គេថា​ ការស្តា​ប់ប​ង្គាប់ នាំ​មក​នូវ​ព្រះ​ពរ​ក្នុងការ​​រស់​នៅ ហើយ​នាំ​ឲ្យបា​នម​រតក​ជា​បរិបូរ(ខ.៣៩-៤០)។ ព្រះ​រា​​ជ​បញ្ចា និង​ក្រឹត្យ​វិន័យ​របស់​ព្រះ…

Read article
មិនមែនជាការប្រថុយ

ថ្មី​ៗ​នេះ មិត្ត​រួម​ការ​ងារ​របស់​ខ្ញុំម្នា​ក់ បាន​ចែក​ចាយ​បទ​ពិសោធន៍ ដែល​គាត់​មាន នៅ​ក្នុង​ការ​លោត​ខ្សែ​យឺត ពី​លើស្ពាន ដែល​ខ្ញុំមិ​ន​ចង់​សាកល្ប​ង​ឡើយ។ ការ​ពិពណ៌​នា​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំយ​ល់ថា​ ការ​លោត​ខ្សែ​យឺត​ពី​លើ​ស្ពាន មាន​លក្ខណៈ​ដ៏​គួរ​ឲ្យ​ទា​ក់ទាញ ហើយ​ក៏​គួរ​ឲ្យ​ខ្លាច​ផង​ដែរ។ សម្រាប់​ខ្លួន​ខ្ញុំផ្ទា​ល់ ខ្ញុំ​មិន​យល់​ថា ការ​លោត​ដាំ​ក្បាលចុះ​ក្រោ​មពី​លើ​ស្ពា​ន កំពស់​រាប់​សិប​ម៉ែត្រ ដោយ​មាន​កៅស៊ូ​យក្ស​ចង​ភ្ជាប់​ជើង គឺ​ជាកា​រ​កម្សាន្ត​សប្បាយ​ឡើយ។ ប៉ុន្តែ គាត់​បាន​​រៀ​បរា​ប់ថា​ គាត់​លោត​ដោយ​មាន​ខ្សែ​សុវត្ថិ​ភាព​ចង​ភ្ជាប់​ខ្លួន​គា​ត់ ដោយ​ចំណង​ពីរ ជា​បន្ថែម​​ទៀត ដើម្បី​កុំឲ្យ​មានគ្រោះ​ថ្នាក់។ គាត់មា​នទំ​នុកចិ​ត្ត​យ៉ាង​ខ្លាំង នៅក្នុ​ងកា​រលោត​ពីកំ​ពស់​ដ៏​ខ្ពស់​នោះ ដោយ​សារ​គាត់​បាន​ដឹងច្បាស់​ថា​ គេ​បា​នផ​លិត និង​សាក​ល្បង​ចំណង​ដ៏រឹង​មាំ​នោះយ៉ាង​ប្រុង​ប្រយ័ត្ន​រួច​ជា​ស្រេច​ហើយ។ ពេល​ដែល​ខ្ញុំ​ឮគា​ត់និ​យាយ​ដូ​ច​នេះ ខ្ញុំក៏​បា​ននឹក​ចាំ​ថា សម្រាប់អ្ន​ក​ដើរ​តាម​ព្រះគ្រី​ស្ទ ការ​រស់​នៅ​ក្នុង​លោកិយ ដែល​មាន​ពេញ​ដោយ​អំពើ​បាប មិន​មែន​ជា​ការ “លោត​នៃ​សេចក្តី​ជំនឿ” ទាំង​ងងឹត​ងងល់​នោះ​ឡើយ។ ព្រោះយើ​ងអា​ច​ដឹង​ថា យើង​ក៏មា​ន​ចំណង​សុវត្ថិ​ភាព​មួយ​គូរ ដែល​អាច​ការពា​រយើ​ងឲ្យ​មាន​សុ​វត្ថិភាព សូម្បី​តែ​នៅក្នុ​ងពេល​ដ៏ង​ងឹត​បំផុត​ក៏​ដោ​យ។ ក្នុងបទ​គម្ពីរ​អេភេសូរ ២:៨-៩ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន”។ ចំណង​សុវត្ថិ​ភាព​ទាំង​ពីរនោះ គឺ​ជាព្រះ​គុ​ណ និង​សេចក្តី​ជំនឿ លើកិ​ច្ចការ​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រេច…

Read article
សត្វចាបដែល លោភលន់

ជា​រៀង​រាល់​ឆ្នាំ ពេល​ដែល​ខ្ញុំ​ដំឡើង​ឧបករណ៍​ដាក់​ចំណី​ឲ្យ​សត្វ​ចាប​ហាំមីង ខ្ញុំ​ឃើញ​សត្វ​ចាប​ដ៏​តូច​ល្អិត​ទាំង​នោះ ដណ្តើម​កន្លែង​ស៊ី​ចំណី។ ទោះ​បី​ជា​​ឧបករណ៍នោះ មាន​មុខ​បួន សម្រាប់​ឲ្យ​សត្វ​ចាប់​ទាំង​នោះចូ​ល​ទំ​ស៊ី​ចំណី​ក៏​ដោយ ក៏​ពួក​វា​នៅ​តែ​ដណ្តើម​កន្លែង​គ្នាទៅវិ​ញ​ទៅមកដដែល​។ មុខ​នីមួយ​ៗ​សុទ្ធ​តែ​មាន​ទឹក​ផ្អែម​ៗ​ដូច​គ្នា សម្រាប់​ឲ្យ​សត្វ​បក្សី​ទាំង​នោះ​ចូល​បឺត​ស្នើ​គ្នា​។ ពេលដែល​ខ្ញុំ​ឃើញ​ពួក​វា​ដណ្តើម​ចំណី​គ្នា ដោយ​ភាព​លោភ​លន់​យ៉ាង​ដូច​នេះ ខ្ញុំ​ក៏​គ្រវី​ក្បាល ទាំង​ហួស​ចិត្ត។ ប៉ុន្តែ ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​បាន​ឆ្ងល់​ផង​ដែ​រ​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំងាយ​នឹង​មើល​ឃើញ​ភាព​លោភ​លន់​របស់​សត្វ​បក្សី តែ​មិន​ងាយ​នឹង​មើល​ឃើញ​ភាព​លោភ​លន់​របស់​ខ្លួន​ឯង? នៅ​ក្នុង ​“តុ​អាហារ​របស់​ព្រះ” ជា​ញឹក​ញាប់ ខ្ញុំ​ចង់​បាន​កៅ​អី​ដែល​អ្នក​ដទៃ​កំពុង​អង្គុយ ទោះ​ខ្ញុំ​ដឹង​ថា​ គ្រប់​ទាំង​ការ​ល្អ​គឺ​សុទ្ធ​តែ​មាន​ប្រភព​មក​ពី​ព្រះ​ដូ​ច​គ្នា ហើយ​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់​ក៏​មិន​ដែល​ចេះរី​ង​ស្ងួត​ក៏ដោ​យ។​ ដោយ​សារ​ព្រះ​អាច​រៀប​តុ​ឲ្យយើ​ង នៅ​មុខ​ខ្មាំង​សត្រូវ​របស់​យើង​(ទំនុក​ដំកើង ២៣:៥) ហេតុ​អ្វី​បាន​ជាយើ​ង​នៅ​តែ​ខ្លាច​អ្នកដទៃ មាន​កន្លែង​ល្អ​ជាង​យើង​? ព្រះ​អម្ចាស់​អាច​ប្រទា​ន​ឲ្យ​យើង​មាន “ចិត្ត​ស្កប់​ស្កល់ ក្នុង​គ្រប់​ការ​ទាំង​អស់” ដើម្បី​ឲ្យ​យើង​អាចធ្វើ​កា​រ​ល្អ​គ្រប់​យ៉ាង ជា​បរិបូរ​(២​កូរិនថូស ៩:៨)។ ពេល​ដែល​យើង​ទទួល​ស្គាល់ សារៈ​សំខាន់​នៃ​កិច្ច​ការ​ដែល​យើង​ធ្វើ ក្នុង​នាម​ជា​អ្នក​បម្រើ​នៃ​ព្រះគុ​ណ​របស់​ព្រះ​(១ពេត្រុស ៤:១០) នោះ​យើង​នឹង​ឈប់​ឈ្លោះប្រ​កែក​គ្នា ដើម្បី​ដណ្តើម​កន្លែង​របស់​អ្នក​ដទៃ ហើយ​មាន​ចិត្ត​ដឹង​គុណ​ព្រះ សម្រាប់​កន្លែង​ដែល​ទ្រង់​បាន​ប្រទាន​យើង ដើម្បី​បម្រើ​អ្នក​ដទៃ​ជួស​ទ្រង់។–Julie Ackerman Link

Read article
ថ្វាយសិរីល្អដល់ព្រះ

មាន​​ពេល​​មួ​យ​​លោក​​ចេសិន​(Jason) បាន​​​ទៅ​​ចូល​រួម​​ជា​​ភ្ញៀវ នៅក្នុ​​ង​​ក​ម្ម​​វិធី​​​ថ្វាយ​​ប​ង្គំ​​ព្រះ ក្នុ​ង​​ព្រះ​វិហារ​​មួ​យ​។ គេ​ក៏បា​នសុំ​ឲ្យគា​ត់ច្រៀ​ងប​ទ​ចម្រៀង​ពិសេស​មួយប​ទ ហើយ​គា​ត់​នៅតែ​មា​នអំ​ណរ នៅក្នុ​ង​ការ​ចូល​រួ​ម​នៅពេល​នោះ ទោះបី​ជា​ការ​ស្នើរ​សុំនេះ​ ត្រូវ​បាន​ធ្វើឡើ​ង មុនពេល​កម្ម​វិធី​ថ្វាយ​បង្គំ​នឹង​ចាប់​ផ្តើម ពីរ​បីនា​ទី​ទៀត​​ក៏​​ដោយ។​ គាត់​ក៏បា​ន​ជ្រើស​រើស​បទ​ទំនុកប​រិសុទ្ធ ដែល​មាន​ចំណងជើង​ថា “ថ្វាយ​សិរីល្អ​ដ​ល់​ព្រះ” ព្រោះបទ​នេះមា​​ន​ន័យណាស់ ជាពិ​សេសចំ​ពោះខ្លួ​ន​គាត់​ផ្ទា​ល់។ ដោយ​សារ​គាត់​គ្មាន​ពេល​គ្រប់​គ្រាន់ សម្រាប់​ត្រៀម​ខ្លួន គាត់​ក៏​បាន​ហាត់​សមម្នា​ក់​ឯង រយៈ​ពេល​ពី​របី​នាទី​ នៅជា​ន់​ក្រោម​ដី​នៃ​ព្រះវិហារ​នោះ ហើយ​គាត់​ក៏​បាន​ច្រៀង​គោក​យ៉ាង​ពិរោះ ដោយ​គ្មាន​ភ្លេង នៅក្នុ​ង​ក​ម្មវិ​ធី​ថ្វាយ​បង្គំ​ពេល​នោះតែ​ម្ត​ង។ បី​បួន​សប្តាហ៍​ក្រោ​យម​ក លោក​ចេសិន​ក៏​បាន​ដឹង​ថា ​នៅក្នុង​ព្រះ​វិហា​រនោះ​ មាន​អ្នក​ខ្លះ​មិន​ពេញ​ចិត្ត​នឹង​ការ​ច្រៀង​របស់​គាត់​ទេ​។ ពួក​គេយ​ល់ថា​ គាត់​គ្រាន់​តែ​សំញែង​សមត្ថ​ភាព​ឲ្យ​គេមើ​​លប៉ុ​ណ្ណោះ។ ពួក​គេមិ​នដែ​លស្គា​ល់គាត់ទេ បាន​ជា​ពួក​គេស​ន្និដ្ឋាន​ថា គាត់ច្រៀ​ង ដើម្បី​តែ​ធ្វើ​ឲ្យពួ​កគេ​ស្ងើច​សរសើរ ហើ​យមិ​ន​គោរព​ប្រតិប​ត្តិ​ដល់​ព្រះ។ ក្នុង​ព្រះ​គម្ពី​រ​សញ្ញាចា​ស់ យើង​ឃើញ​ថា ព្រះបា​នជ្រើ​ស​តាំង​ពួក​​អ្នក ដែល​មាន​ជំនាញ​ សម្រាប់​ឲ្យ​ចូល​រួម នៅ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ ក្នុង​ព្រះ​វិហារ។ ទ្រង់​បានជ្រើស​រើស ដោយ​រាប់​ចាប់​ពី​កម្ម​ករ​សំណង់ រហូត​ដល់​អ្នក​នាំ​ថ្វាយ​បង្គំ ដោយ​​ផ្អែក​ទៅ​លើ​ជំនាញ​របស់​ពួក​គេ(១​របាក្សត្រ ១៥:២២ ២៥:១,៧)។ ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​យើង​ម្នាក់​ៗ មាន​ជំនាញ និង​អំណោយ​ទាន​ខាង​វិញ្ញាណ​ខុស​ៗ​គ្នា​ សម្រាប់​ឲ្យ​យើង​ប្រើ ដើម្បី​សិរីល្អ​ទ្រង់​(កូល៉ុស ៣:២៣-២៤)។ កាល​ណា​យើង​បម្រើ​ព្រះ​អម្ចាស់​ ដោយ​ចិត្ត​ចង់​ថ្វាយ​សិរីល្អ​ដល់​ទ្រង់…

Read article
តើទ្រង់ជាមិត្តភ័ក្រក្នុងក្តីស្រមៃឬ?

កាល​ពីពេ​ល​កន្លង​ទៅ ខ្ញុំ​បាន​ឮ​គេនិ​យាយប្រា​ប់ខ្ញុំ​​ថា មានគេ​ផ្ស​ព្វផ្សាយ​នៅលើ​ផ្ទាំ​ងផ្សា​យ​ពាណិជ្ជ​កម្ម នៅតា​មផ្លូ​វ​ធំៗ​ថា​ “ព្រះជា​មិត្ត​ភ័​ក្រដែ​ល​មាន​តែក្នុ​ងក្តី​ស្រមៃ ​ចូរទ​ទួល​ស្គាល់កា​រ​ពិត នោះ​ជា​​កា​រប្រ​សើរ​សម្រា​ប់យើ​ង​ទាំង​អស់​គ្នា”។ ជាកា​រ​ពិត​ណាស់ អ្នក​ដែល​ហ៊ាន​សរសេរ​យ៉ាង​ដូចនេះ​ បានប្រៀ​ប​ធៀប​គ្រីស្ទ​ប​រិស័ទ ទៅនឹ​ង​កូន​ក្មេង ​ដែលប​ង្កើត​ឲ្យមា​ន​មិត្ត​ភ័ក្រ​ម្នាក់ នៅ​ក្នុង​ការ​ស្រ​មើ​ស្រមៃ​របស់​ខ្លួន។ ប៉ុន្តែ តើ​ព្រះ​គ្រាន់​តែ​ជា​មិត្ត​ភ័ក្រ​នៅ​ក្នុ​ង​ក្តី​ស្រមៃ​របស់​យើង​ឬ?​ ជា​ការ​ពិត​ណាស់ យើង​មាន​ភស្តុតាង​បញ្ជាក់ថា​ ព្រះ​ពិតជា​មាន​មែន។ ចូរ​ពិចារ​ណាអំ​ពី​ទ្រឹស្តី​ដែល​មាន​ដូច​តទៅ : ការ​ករ​កើត​នៃពិ​ភព​លោក បាន​បង្ហាញ​ថា ក្នុង​សក​លោក​នេះ មាន​អ្នក​រចនា​ម្នាក់ ដែល​បាន​បង្កើត​របស់​សព្វ​សារ​ពើម​ក(រ៉ូម ១:១៨-២០)។ សម្ប​ជញ្ញៈ​របស់​មនុស្ស​ជួយ ឲ្យ​មនុស្ស​ដឹង​ខុស​ត្រូវ ហើយ​ការ​នេះ​បង្ហាញ​ថា មាន​អ្នក​ដាក់​ក្រឹត្យ​វិន័យ នៅ​ក្នុង​សម្ប​ជញ្ញៈ​របស់​យើង​(រ៉ូម ២:១៤-១៥)។ ភាព​ប៉ិន​ប្រសប់​​ដែលយើ​ង​បង្ហាញ​ចេញ នៅ​ក្នុង​តន្រ្តី និង​សីល្បៈ ឆ្លុះប​ញ្ចាំង​អំពី​ភាពប៉ិ​នប្រ​សប់ ដែល​ព្រះ​អាទិករ​មាន​(និក្ខមនំ ៣៥:៣១-៣២)។ ព្រះ​គ្រីស្ទ​បាន​បើក​សម្តែង ​ឲ្យយើ​ងដឹ​ង​ថា ព្រះ​មាន​លក្ខណៈ​ដូច​ម្តេ​ច តាម​រយៈ​ការ​យាង​មក​យក​កំណើតជា​ម​នុស្ស​(ហេព្រើ ១:១-៤)។ ហើយ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះវិ​ញ្ញាណ ក្នុង​ចិត្ត​គ្រីស្ទ​បរិស័​ទម្នា​ក់​ៗ ​បង្ហាញ​ពីភា​ពពិ​ត​រប​ស់ព្រះ​(កាឡាទី ៥:២២-២៣)។ ព្រះ​គម្ពី​របា​នប្រា​ប់​យើ​ងថា​ នឹង​មាន​អ្នក​ដែល​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់ ភាព​ពិត​របស់ព្រះ​(២ពេត្រុស ៣:៤-៦)។ ប៉ុន្តែ លោក​យ៉ាកុ​បបា​នរំ​ឭក​យើង អំពី​ភា​ព​ពិត​រប​ស់ទ្រ​ង់ និង​ការ​ដែលអ្ន​ក​ជឿ​ព្រះ​ក្នុង​គ្រាសញ្ញាចា​ស់…

Read article
ការនៅជាប់នឹងព្រះ

នាពេលព្រឹកថ្ងៃមួយ បន្ទាប់ពីខ្ញុំក្រោកពីដំណេក ខ្ញុំក៏បានដឹងថា អ៊ីនធើ​ណែត​នៅ​ផ្ទះ​ខ្ញុំ បាន​ដាច់​ហើយ​។ អ្នក​ផ្តល់​សេវ៉ា​កម្ម​រប​ស់ខ្ញុំ ​បាន​ធ្វើ​តេស្ត​ខ្លះ​ៗ ហើយ​ក៏បា​នស​ន្និដ្ឋា​នថា ខ្ញុំ​ត្រូ​វផ្លា​ស់ប្តូរ​ម៉ូដិម​ថ្មី ដើម្បី​ឲ្យ​អ៊ីន​​ធើ​ណិត​​ដំណើរ​ការ​ដូច​ដើម​វិញ ប៉ុន្តែ ពួក​គេអា​ច​ផ្លាស់​ឲ្យ​ខ្ញុំ​យ៉ាង​ឆាប់​បំផុត នៅ​ថ្ងៃ​ស្អែក។ ខ្ញុំ​ក៏មាន​កា​រ​ស្រង៉ាក​ចិត្ត​បន្តិច ពេល​ដែល​ខ្ញុំគិ​តអំ​ពី​ការ​រស់​នៅ ដោយ​គ្មាន​អ៊ីន​ធើណែត​ប្រើ ​ក្នុង​រយៈ​ពេល​២៤​ម៉ោ​ង។ ខ្ញុំក៏​គិ​តថា​ តើ​ខ្ញុំ​អាច​រស់​ដោយ​របៀ​បណា​ បើ​គ្មាន​អ៊ីន​ធើណែត​ប្រើ។ បន្ទាប់​មក​ខ្ញុំ​ក៏សួ​រខ្លួ​នឯ​ង​ថា​ តើខ្ញុំ​មា​នកា​រ​ស្រង៉ាក​ចិត្ត​ផង​ដែរ​ឬ​ទេ បើសិ​ន​ជា​ទំនាក់​ទំនង​ដែល​ខ្ញុំ​មាន​ជាមួ​យ​ព្រះ ​ត្រូវ​បាន​កាត់​ផ្តាច់​អ​ស់រ​យៈ​ពេ​ល១​ថ្ងៃ​? យើង​អាច​ប​ន្ត​ភ្ជាប់​ទំនាក់​ទំន​ងជា​មួ​យព្រះ​ ដោយ​ចំណា​យពេ​លជា​មួយ​ព្រះ​បន្ទូល​ទ្រង់ និង​នៅក្នុ​ងកា​រ​អធិស្ឋានបា​នគ្រ​ប់​ពេល។ បន្ទាប់​មក យើង​ត្រូ​វ​ធ្វើ​ជា “អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូ​ល​ព្រះ”(យ៉ាកុប ១:២២-២៤)។ អ្នក​និព​ន្ធទំ​នុក​ដំកើង ជំពូក ១១៩ បាន​ទទួល​ស្គាល់ សារៈ​សំខាន់​នៃ​កា​រ​នៅ​ជាប់​ជា​មួយនឹងព្រះ​។ គាត់​បាន​ទូល​សូម​ឲ្យ​ព្រះ បង្រៀន​​ផ្លូ​វ​នៃ​​អស់​ទាំង​បញ្ញត្ត​ទ្រង់​​មក​​គាត់(ខ.៣៣-៣៤)។ បន្ទាប់ម​ក គាត់​ក៏បា​នអ​ធិស្ឋាន​ថា គាត់រក្សាទុ​កឲ្យ​អស់​ពីចិ​ត្តរ​បស់​គាត់​(ខ.៣៤) ហើយ​ដើរ​​ទៅ​​តាម​​ផ្លូវ​ច្រក​នៃ​សេចក្តី​បង្គាប់របស់​ទ្រង់(ខ.៣៥) ហើយង្វែរ​ភ្នែក​របស់គាត់ មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍(ខ.៣៧)។ អ្នក​និពន្ធ​ទំនុក​ដំកើង “នៅជា​ប់” ជា​មួយ​ព្រះ ដោយជ​ញ្ជឹង​គិត ហើយអនុវត្តតា​មព្រះ​ប​ន្ទូល​ទ្រង់។ ព្រះបា​នប្រ​ទា​នឲ្យ​យើង​មា​នព្រះបន្ទូ​​លទ្រង់ ​​ជា​ចង្កៀង​ដល់​ជើង​យើង ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ ដែល​នាំយើ​ងទៅ​រ​កទ្រ​ង់។–C.P. Hia  

Read article
កិច្ចការ ដែលមិនទាន់ បញ្ចប់

ពេល​លោក​លេអូ ផ្លាស(Leo Plass) មាន​អាយុ៩៩​ឆ្នាំ គាត់​បាន​ទទួលប​រិញ្ញា​ប័ត្រ​មហា​វិទ្យា​ល័យ ​ពីសកល​វិទ្យា​ល័យ​អូរីហ្គិន ខាង​កើត(Oregon)។ គាត់​បានឈប់​រៀន​យក​សញ្ញា​ប័ត្រ​គ្រូប​ង្រៀន នៅ​សកល​វិទ្យា​ល័យ ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ ដើម្បី​ទៅ​រក​ប្រាក់​ចំណូលនៅ​ក្នុង​ឧស្សាហ៍​កម្ម​កាប់​ឈើ។ ៧០​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​បន្ត​ការ​សិក្សាបា​ន​ក្រេឌីត​៣​ទៀត ដើម្បី​ឲ្យ​គាត់​អាច​បញ្ចប់​ការ​សិក្សានៅ​សកល​វិទ្យា​ល័យ ហើយដោះ​ស្រា​យ​បញ្ហា​ដ៏សំ​ខាន់ ដែល​គាត់​មិន​ទាន់​បាន​បញ្ចប់ នៅ​ក្នុង​ជីវិត​គាត់។​ ក្នុ​ងចំ​ណោម​យើង មាន​មនុស្ស​ជា​ច្រើន​មាន​បញ្ហា​ដូច​លោកលេ​អូ​ដែរ។ បញ្ហា​ដែល​យើង​មិន​ទាន់​បញ្ចប់ អាច​ជា​បញ្ហាដែ​ល​យើង​មិន​ទាន់​បាន​និយាយ​សុំ​ទោ​សគេ ហើយ​បញ្ហា​ដែល​សំខាន់​បំផុ​តនោះ គឺ​ការ​សម្រេច​ចិត្ត​ខាង​វិញ្ញាណដែល​យើង​មិន​ទាន់​បាន​បញ្ចប់។ ចោរម្នា​ក់ ក្នុង​ចំណោម​ចោ​រ​ដែល​គេឆ្កា​ង​ជា​មួយ​ព្រះ​យេស៊ូវ ​បាន​ដឹង​ខ្លួន​ថា គាត់​ចាំ​បាច់​ត្រូ​វសម្រេច​ចិត្ត​ទទួ​លជឿ​ទ្រ​ង់។ ពេល​ដែល​គាត់​នៅស​ល់ដ​ង្ហើម​ចុង​ក្រោយ គាត់ក៏​បា​នដឹ​ងថា​ ព្រះ​យេស៊ូវ​ជា​នរណា ហើយ​ចង់​ទៅ​​នៅ​ជាមួ​យ​ទ្រង់​ក្នុ​ង​នគរ​ស្ថាន​សួគ៌​ដែរ​។ គាត់​បាន​ទទួល​ស្គាល់​ថា គាត់​ជា​មនុស្ស​មាន​​បាប ហើយ​ព្រះ​យេស៊ូវ​គ្មាន​ទោស​អ្វី​សោះ ​ហើយ​គាត់​ក៏​ទូល​ទ្រង់​ថា “ព្រះ​អម្ចាស់​​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូលបង្គំ​ផង”(លូកា ២៣:៤២)។ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​តប​ថា “ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថានបរមសុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ”(ខ.៤៣)។​ ព្រះ​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​នរណា​ម្នាក់​វិនាស​ឡើយ​(២ពេត្រុស ៣:៩)។ សេចក្តី​សង្រ្គោះ​របស់​ទ្រង់ គឺ​សម្រាប់​ឲ្យ​មនុស្ស​ម្នាក់​ៗ​ទទួល ដោយ​មិន​ប្រកាន់​អាយុ សុខភាព ឬ​ដំណាក់​កាល​នៃជីវិត​ឡើយ។ ការ​ប្រទាន​សេចក្តី​សង្រ្គោះនេះ​ គឺ​បើ​កចំ​ហរ​សម្រាប់​អ្នក។ សូម​កុំ​រង់​ចំា​ទទួល​ជឿ​ព្រះយេស៊ូវ នៅពេ​ល​ក្រោយ​ឡើយ​(២កូរិនថូស…

Read article
ក្រេបយករស់ជាតិ គ្រប់ម៉ាត់

ជាញឹក​ញាប់ ម៉ាទី(Martie) ភរិយា​ខ្ញុំ បាន​និយាយ​ប្រាប់​ខ្ញុំថា​ “បង​ចូ(Joe) បង​ញាំលឿ​ន​ម្ល៉េះ! សូម​បង​ញាំតា​ម​សម្រួល ឲ្យ​បាន​សប្បាយ​ខ្លះផ​ង”។ តាម​ធម្មតា ​ខ្ញុំបា​ន​ញាំបា​យ​ហើយ​មុន​នាង ព្រោះនា​ង​ចំណាយ​ពេល​ក្រេប​យក​រស​ជាតិ​គ្រប់​ម៉ាត់។ យ៉ាង​ណាមិ​ញ ខ្ញុំ​ឆ្ងល់​ថា តើ​ក្នុង​ចំណោម​យើង​រាល់​គ្នា មានម​នុស្ស​ប៉ុន្មាន​នាក់ ដែល​ចូល​ចិត្ត​អាន​ព្រះបន្ទូល​ព្រះ ឲ្យ​ឆាប់​ចប់ ដោយ​មិន​បាន​ក្រេប​យក​រស់​ជាតិ​ដ៏ពិ​តនៃ​ព្រះបន្ទូល​ទ្រង់។ អ្នកនិ​ពន្ធ​ទំនុ​កដំ​កើង​បាន​មាន​ប្រសាសន៍ថា ​“ព្រះ​បន្ទូល​​​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូលបង្គំ​ទៅ​ទៀត!”(ទំនុកដំកើង ១១៩:១០៣)។ បទ​គម្ពី​រនេះ ពិត​ជាមា​នន័​យ​ចំពោះ​ខ្ញុំណាស់! តើយើ​ង​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ ពី​ការ​អរ​សប្បាយ​នឹង​អាហារ​ដ៏​សម្បូរ​បែប​នៃ​ព្រះ​គម្ពីរ? ការ​បរិភោគ​ព្រះ​បន្ទូល​ព្រះជា​អា​ហារ​ប្រចាំថ្ងៃ​ ជួយ​ការ​ពារ​ចិត្ត​​ដែល​កំពុ​ង​ខ្វះជីវ​ជាតិ ​មិន​ឲ្យរង​គ្រោះ ដោយសា​រ​ការ​ថប់​បារម្ភ សេចក្តី​អំណួត ការ​ភ័យ​ខ្លាច និង​ការ​ល្បួង ហើយជួ​យច​ម្រើន​កម្លាំ​ងយើង នៅ​ក្នុង​ដំណើរ​ដ៏មា​នជ័​យ​ជម្នះ​។ ព្រះ​បន្ទូល​ព្រះប្រ​ទាន​នូវ​ប្រាជ្ញា និង​ការ​យល់​ដឹង(ខ.៩៨-១០០)។ ហើយ​បង្ខាំង​ជើង​របស់យើ​ង ឲ្យ​វៀរចាក​ពីផ្លូ​វអា​ក្រក់(ខ.១០១)។ អាហារ​ខាង​សាច់​ឈាម​ជួយ​ចិញ្ចឹម​រូបកា​យ​យើង ឲ្យ​មាន​ជីវ​ជា​តិគ្រ​ប់គ្រា​ន់ ទន្ទឹមនឹ​​ងនោះ ព្រះប​ន្ទូល​ព្រះ គឺ​ជា​អាហារ​ដែល​ជួយ​ចិញ្ចឹម​គំនិត អារម្មណ៍ និង​បំណង​ចិត្ត​របស់​​យើង។​ យើង​មិន​ត្រូវ​អាន​ព្រះបន្ទូល​ទាំង​ប្រញាប់ប្រ​ញាល់ ដើម្បី​ឲ្យ​ឆាប់​បាន​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​ឡើយ។ យើង​ចាំបា​ច់​ត្រូវ​អាន​ព្រះប​ន្ទូល ដោយ​ចំណាយ​ពេល​វេលា​ឲ្យបា​ន​សមរម្យ នៅ​កន្លែង​ដែល​យើង​ពិត​ជា​អាច​ប្រកប​ជា​មួយ​ព្រះ។ ចូរ​ចំណាយ​ពេល អរ​សប្បាយ​នឹង​ការ​ក្រេប​យក​ជីវ​ជា​តិ​ដ៏​សម្បូរ​បែប នៃ​ព្រះប​ន្ទូ​ល​ព្រះ។–Joe…

Read article