សំបុត្ររបស់លោកស៊ី អេស លូវីសា
ក្នុងខែកញ្ញា ឆ្នាំ១៩៦១ លោកហាវេយ ខាលសិន(Harvey Karlsen) គឺជាសិស្សវិទ្យាល័យម្នាក់ នៅសង្កាត់ប្រ៊ូកលីន ក្រុងញូយ៉ក។ កាលនោះគាត់បានសរសេរសំបុត្រផ្ញើទៅលោក ស៊ី អេស លូវីស(C.S. Lewis) នៅប្រទេសអង់គ្លេស។ លោកហាវេយ បានអានសៀវភៅរឿងដែលលោកលូវីសនិពន្ធ ដែលមានចំណងជើងថា សំបុត្ររបស់អារក្ស ហើយបានសួរគាត់ថា “ពេលអ្នកនិពន្ធសៀវភៅនេះ តើសាតាំងបានធ្វើទុក្ខអ្នកទេ? បើសិនជាវាបានធ្វើទុក្ខអ្នកមែន តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីទប់ទល់នឹងវា?” បីសប្តាហ៍ក្រោយមក លោកលូវីសក៏បានសរសេរសំបុត្រផ្ញើមកវិញ ដែលក្នុងនោះ គាត់បានបញ្ជាក់ថា គាត់នៅតែជួបការល្បួងជាច្រើន។ គាត់មានប្រសាសន៍ថា ពេលគាត់ជួបការល្បួងទាំងនោះ “ប្រហែលជា … ការសំខាន់បំផុត គឺយើងត្រូវតែបន្តសរសេរសៀវភៅនេះ ដោយគ្មានការបាក់ទឹកចិត្ត ទោះបីជាយើងច្រើនតែចាញ់ល្បួងមែន តែយើងត្រូវក្រោកឈរឡើង ហើយសូមការអត់ទោសពីព្រះ”។ កណ្ឌគម្ពីរសំបុត្រ ក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលសាវ័កយ៉ូហានបានសរសេរ មានពេញទៅដោយការលើកទឹកចិត្ត ឲ្យមានការទ្រាំអត់ ពេលជួបការល្បួង។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “កូនតូចៗ រាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះទ្រង់បានអត់ទោសបាបរបស់អ្នករាល់គ្នាហើយ ដោយយល់ដល់ព្រះនាមទ្រង់ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលទ្រង់គង់នៅតាំងពីដើមរៀងមក…
Read article