“ខ្ញុំ…សុំ..ទោស”
ឲ្យតែមានបុគ្គលដែលមានឈ្មោះល្បីណាម្នាក់ បានធ្វើអ្វីមួយខុស ហើយបន្ទាប់មក ក៏បានសារភាពជាសាធារណៈ ជាធម្មតា សារពត៌មានប្រញាប់ចុះផ្សាយអំពីរឿងនោះជាលម្អឹត ឲ្យសាធារណៈជនបានដឹង។ អ្នកដែលល្បីឈ្មោះនោះ អាចជាកីឡាករ ដែលគេប៉ូលីសបានចាប់ខ្លួន ដោយសារបើកបរដោយមានជាតិស្រវឹង។ ឬអាចជាអ្នកនយោបាយណាម្នាក់ ដែលបានធ្វើអ្វីមួយលួចលាក់ ត្រូវគេទាន់។ ពេលដែលយើងឮអ្នកទាំងនោះនិយាយទាក់ៗថា “ខ្ញុំ …សូម…ទោស” នោះយើងប្រហែលជាឆ្ងល់ថា ពួកគេពិតជាចង់កែខ្លួនមែន ឬគ្រាន់តែនិយាយសូមទោស ដើម្បីដោះខ្លួនឲ្យរួចតែមួយពេលនោះ។ ត្រង់ចំណុចនេះ មានតែព្រះទេដែលជ្រាបអំពីចិត្តរបស់មនុស្សម្នាក់ៗ។ ពេលដែលយើងអានបទគម្ពីរ ដែលចែងអំពីការសារភាពរបស់ស្តេចដាវីឌ ដែលជាស្តេចដ៏ល្បីល្បាញ យើងឃើញថា ការប្រែចិត្តដ៏ពិតមានលក្ខណៈដូចម្តេចខ្លះ។ ក្នុងការមានបន្ទូលបើកចំហរ អំពីអំពើបាបរបស់ទ្រង់ ក្នុងបទគម្ពីរទំនុកដំកើង ៥១ ក្សត្រដ៏អាម៉ាស់អង្គនេះ បានទូលសូមសេចក្តីមេត្តាពីព្រះ បន្ទាប់ពីបានបិទបាំងអំពើបាបរបស់ខ្លួន អស់មួយរយៈពេលមក(២សាំយ៉ូអែល ១២:១-១៣ ទំនុកដំកើង ៣២:៣-៥)។ ទ្រង់បានទទួលស្គាល់ថា ទ្រង់ត្រូវការការលាងសម្អាតរបស់ព្រះ(ខ.៧-១០) ហើយទ្រង់ក៏បានអបអរសាទរការស្អាងឡើងវិញ តាមរយៈការបម្រើ និងការថ្វាយបង្គំ(ខ.១១-១៧)។ យើងរាល់គ្នាបានធ្វើបាប ខ្វះមិនដល់សិរីល្អរបស់ព្រះ។ ពេលដែលយើងមានអារម្មណ៍ថា មានបន្ទុកនៃអំពើបាបដ៏ធ្ងន់ កំពុងសង្កត់មកលើយើង នោះយើងចាំបាច់ត្រូវលន់តួបាប ដើម្បីសូមការអត់ទោសពីព្រះ ហើយព្រះអង្គនឹងលើកយើងឡើង(១យ៉ូហាន ១:៩)។ ព្រះដ៏ធំប្រសើរនៃយើង បានធ្វើឲ្យអំពើបាបរបស់យើង…
Read article