November 2015

You are here:
ការ​យក​ចិត្ត​ទុក​ដា​ក់​ដ៏​​ពិត

ក្នុង​យប់​ដំបូង ​នៃ​ការ​បោះ​ជំ​រំ​គ្រួសារ​ អ្ន​កដឹ​ក​នាំការ​បោះជំរំ​បា​នជូ​នដំណឹង​ដល់​ក្រុ​មគ្រួ​សារ​ទាំង​ឡាយ​ អំពី​កាល​វិភាគ សម្រាប់​ការ​បោះ​ជំរំមួយ​សប្តាហ៍នោះ។ ពេល​គាត់​ចែ​កចា​យ​ចប់​ គាត់​បានសួ​រ​ពួក​គេថា​ តើមា​នន​រណាមា​ន​យោប​ល​អ្វីទេ​? ពេល​នោះ មាន​ក្មេង​ស្រី​ម្នាក់​បាន​ក្រោក​ឈរឡើង​ ហើយ​និយាយ​អំពាវ​នាវ​សុំ​ជំនួ​យ ធ្វើ​ឲ្យ​យើង​មានកា​រប៉ះ​​ពាល់ចិ​ត្ត​យ៉ាង​ខ្លាំង។ នាង​បាន​ចែក​ចាយ​អំពី​ប្អូន​ប្រុស​តូច​របស់​នាង ដែល​ជាក្មេងប្រុ​សដែ​លមា​ន​តម្រូវ​ការ​ពិសេស ហើយ​ពិបា​កមើ​ល​ថែរ។ នាង​បាន​ប្រាប់​យើង​ថា ប​ញ្ហា​នេះបា​ន​ធ្វើ​ឲ្យ​ក្រុម​គ្រួសា​ររប​ស់​នាង មាន​ការ​ពិបាកយ៉ា​ងណា​ ហើយនា​ង​បាន​សូម​ឲ្យ​គេរា​ល់គ្នា​ ឧស្សាហ៍ក្រ​ឡេច​មើ​លក្មេ​ង​ប្រុសនោះ ក្នុង​ពេល​មួយ​សប្តាហ៍​នោះ​ផង​ នោះជា​កា​រ​អំពាវ​នាវ ដែល​កើត​ចេ​ញពី​​ការខ្វ​ល់​ខ្វាយ​ដ៏​ពិ​ត ដែលនា​ង​មាន​ចំពោះ​ប្អូ​នប្រុ​ស និង​ឪពុ​កម្តាយរ​បស់​នាង។ ក្នុង​ពេល​មួយ​សប្តាហ៍​នោះ ខ្ញុំ​មាន​ការ​សប្បាយចិ​ត្ត​ណាស់ ដែល​បាន​ឃើញ​ពួក​គេជួ​យ​យ​កអ​សារ​គ្រួសារ​មួយ​នោះ។ ការ​អំពា​វនា​វ​រប​ស់​នាង នៅ​យប់​នោះ ជាកា​ររំ​ឭក​ដ៏​ស្រទ​ន់​ឲ្យយើ​ងនឹ​​ក​ចាំថា​ យើងរា​ល់គ្នា​ងា​យនឹ​ង​វក់​វី​នឹងជី​វិត និង​បញ្ហារ​បស់​យើងណាស់ រហូត​ដ​ល់​យើង​មិនបា​នមើ​លឃើ​ញ​តម្រូវ​ការ​រ​ប​ស់អ្ន​ក​ដទៃ​។ ត្រង់​ចំណុ​ចនេះ​ សាវ័កប៉ុ​ល​បាន​បកស្រា​យអំ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​យើង យ៉ាង​ដូ​ចនេះ​ថា​ “កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​​តែ​​ប្រយោជន៍​​ផ្ទា​ល់​ខ្លួ​ន​​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”(ភីលីព ២:៤)។ ខ​គម្ពីរ​បន្ទាប់ បាន​ប្រាប់យើង​ឲ្យ​យ​កត​ម្រាប់​តាម​ព្រះយេស៊ូ​វ គឺ​ដូច​ដែលមាន​សេចក្តី​ចែង​ថា “ត្រូវ​​តែ​​មាន​​គំនិត​​គិ​ត​​ដូច​​​ជា​ព្រះគ្រីស្ទ​យេស៊ូវ​វិញ”។ ការ​មើល​ថែរ​របស់​យើង បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​អ្នក​ដែល​កំពុ​ង​មាន​ទុក្ខ ដែល​ជា​ការ​យក​គំរូ​តាម​ព្រះយេ​ស៊ូវ​។ សូម​យើងសម្រាក​នៅ​ក្នុង​ព្រះគុណ​ព្រះ​ ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ជួយ​ឲ្យ​យើង មាន​លទ្ធ​ភាព​បម្រើអ្ន​ក​ដទៃ ពេល​ដែល​ពួក​គេ​មាន​តម្រូវ​ការ​។—Bill Crowder

Read article
អ្នករួមដំណើរ

ថ្មី​ៗ​នេះ ពេល​ដែល​ខ្ញុំ​ទៅលេងមិ​ត្តភ័​ក្រ ដែល​ធ្លាប់​បញ្ចប់​ការ​សិក្សា​នៅ​សាលាព្រះ​គ​ម្ពីរ​ជា​មួយ​គ្នា ខ្ញុំ​ក៏​បាន​ដឹង​ថា មាន​មិត្ត​ភ័ក្រ​របស់​យើង​ជា​ច្រើន   បាន​លាចាក​លោក​ទៅ​ហើយ។ កា​រ​នេះបា​នរំ​ឭ​ក​ខ្ញុំយ៉ា​ងច្បា​ស់ថា​ ជីវិ​តរ​បស់​មនុ​ស្ស​ពិ​ត​ជា​ខ្លីណា​ស់។ ​អាយុរបស់មនុស្សយើង គឺបា​ន​ត្រឹម​៧០​ឆ្នាំ​ទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០​ឆ្នាំប៉ុណ្ណោះ ដ្បិត​អាយុ​យើង​​ឆាប់ក​ន្លង​ទៅ ហើយ​យើង​​ហើរ​ទៅ​បាត់ (ទំនុកដំកើង ៩០:១០)។ អ្នកនិ​ពន្ធ​ទំ​នុ​ក​ដំកើ​ង​ពិ​ត​ជានិ​យាយ​ត្រូវ​មែ​ន។ យើង​ជាអ្នក​ដ​ទៃ ជា​អ្នក​ដំណើរ​ដូ​ចជា​​ពួក​ឰយុកោ​ដែរ​(៣៩:១២)។ ភាព​រួញ​ខ្លី​នៃជីវិត​បាន​ធ្វើ​ឲ្យ​យើង​​គិត​អំ​ពី “ចុង​បញ្ចប់” នៃ​ជី​វិ​តយើ​ង និង​ចំនួន​ថ្ងៃ​ដែ​ល​យើ​ងនៅ​ស​ល់ ដែល​កន្ល​ងផុ​ត​ទៅ​ឆាប់​រហ័ស​ណាស់​(ខ.៤)។ យើង​មាន​អារម្ម​ណ៍ដឹ​ងកា​ន់​តែច្បា​ស់អំ​ពីប​ញ្ហានេះ​ ពេល​ដែល​ចុង​បញ្ច​ប់នៃ​ជី​វិត​យើង កា​ន់​តែ​រំគិត​មក​ដល់។ លោកិយនេះមិនមែនជាផ្ទះរបស់យើងទេ យើងគ្រាន់តែជាអ្នកដំណើរ ដែលមកសំណាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ។ តែយើងមិនធ្វើដំណើរតែម្នាក់ឯងទេ។ យើង​ជាអ្ន​កដំណើរ​ ដែល​មា​នព្រះ​គ​ង់នៅ​ និង​រួម​ដំ​ណើរជា​មួយ(៣៩:១២) ដូចនេះ​ យើង​មិន​ត្រូវ​ខ្លាច​ឧបស័គ្គ​នៅ​តាម​ផ្លូវ មិន​ត្រូវ​ខ្លាច ឬ​មាន​ការ​ព្រួយ​បារ​ម្ភ​ឡើយ។ យើងធ្វើ​ដំ​ណើរ​ឆ្លង​កាត់​លោ​កិយ​នេះ ហើយ​ចូល​ទៅ​ក្នុង​នគរ​ព្រះ ជា​មួយ​នឹ​ង​ព្រះ​វរ​បិតា ​ដែល​មាន​ក្តី​ស្រឡាញ់ ដែល​តែង​តែ​រួម​ដំណើរ និ​ងនាំ​ផ្លូ​វយើ​ងជា​និ​ច្ច។ យើង​ជា​អ្នក​ដំណើរ ក្នុង​លោកិយ​នេះ តែ​យើង​មិន​ដែល​ធ្វើ​ដំណើរ​តែ​ម្នាក់ឯ​ង​ឡើយ(៧៣:២៣-២៤)។ យើង​មាន​ព្រះ​មួ​យអង្គ ដែ​លមា​ន​បន្ទូល​ថា​ “ខ្ញុំ​នឹង​គង់​នៅ​ជា​មួយអ្ន​ក​ជានិ​ច្ច”(ម៉ាថាយ ២៨:២០)។ ឪពុក​ម្តាយ ប្តី​ប្រពន្ធ និង​មិត្ត​ភ័​ក្រយើ​ង មិន​អាច​នៅ​ក្បែរ​យើង​គ្រប់​ពេ​លឡើ​យ​…

Read article
ស្វាគមន៍ការវិល ត្រឡប់មកវិញ

លោក​ជីម(Jim) បាន​សម្រេ​ច​ចិ​ត្ត​ដើ​រតា​មព្រះ​យេ​ស៊ូវ ពេល​គាត់​មាន​អាយុ១​០​ឆ្នាំ។ ១៥​ឆ្នាំ​ក្រោយ​មក ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់​មាន​ការ​ខ្សោយ​ទៅ​ៗ។ គាត់​បាន​​អនុវ​ត្តតា​មទ​ស្សនវិ​ជ្ជា ដែល​បង្រៀន​ឲ្យ​រស់​នៅ   ស​ម្រាប់តែ​ពេ​លប​ច្ចុប្បន្ន ហើយ​ក៏​ប្រែជាមា​ន​ទ​ម្លាប់​អាក្រក់​មួយ​ចំនួន​។ បន្ទាប់​មក ជីវិត​រប​ស់គា​ត់ហា​ក់ដូ​ច​ជា​ជួប​ក្តី​អន្ត​រាយ​។ គាត់​មានប​ញ្ហា​នៅក​ន្លែង​ធ្វើកា​រ។ សមាជិ​ក​គ្រួសារ​របស់​គាត់​៣​នាក់ បាន​ស្លាប់​ស្ទើរ​តែ​ក្នុង​ពេល​តែមួយ​។ លោកជី​ម​ក៏ចា​ប់ផ្តើ​មមាន​ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ ក្នុង​ជីវិត ដោយ​គ្មាន​អ្វី​ជាទី​ពឹង​ទៀត​ឡើយ។ តែ​ថ្ងៃ​មួយ គាត់​បាន​អាន​បទ​គម្ពីរ ​ទំនុក​ដំកើង ១២១:២ ដែលចែ​ង​ថា “សេចក្តី​ជំនួយ​របស់​ខ្ញុំម​កតែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះដែលបង្កើ​តផ្ទៃ​មេ​ឃ និង​ផែន​ដី”។ ព្រះ​បន្ទូល​បានចាក់ទំ​លុះកា​រ​ភ័យ​ខ្លា​ច និង​កា​រ​ភ័ន​ច្រ​ឡំ ដែលមា​ន​ក្នុង​ចិ​ត្ត​គា​ត់។ គាត់​ក៏​បាន​ងាក​ម​ករ​ក​ព្រះ ដើម្បី​ទទួល​ជំនួយ​ពី​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​ក៏បាន​ទ​ទួល​ស្វាគ​មន៍​គាត់។ ដំណើរជី​វិត​ខាង​វិញ្ញាណ​រប​ស់លោ​កជី​ម បាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំ ​អំពី​ប្រវត្តិ​សាស្រ្តរ​បស់​ជន​ជា​តិអ៊ីស្រា​អែល។ ជន​ជាតិ​អ៊ីស្រាអែលមាន​ទំ​នាក់​ទំនង​ដ៏ពិ​សេ​សជា​មួយ​ព្រះ ​ព្រោះ​ពួក​គេ​ជារា​ស្រ្តជ្រើ​សតាំ​ងរ​បស់​ព្រះអ​ង្គ(នេហេមា ៩:១-១៥)។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ពួកគេ​បា​នបះ​បោរ​ និងមិ​នអើ​ពើរចំ​ពោះសេច​ក្តីល្អ​រប​ស់​ព្រះ​ ដោយ​ងាក​ចេញ​ពី​ព្រះអ​ង្គ ហើយ​ដើរ​ទៅ​តាម​ផ្លូវ​របស់​ខ្លួន​វិញ(ខ.១៦-២១)។ តែពេលដែលពួកគេងាកមករកព្រះអង្គវិញ ហើយប្រែចិត្ត ព្រះអង្គ   “បានត្រៀមខ្លួនជាស្រេច   ដើម្បីអត់ទោសឲ្យពួកគេ   ព្រះអង្គក៏សន្តោស ហើយមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសជាបរិបូរ”​(ខ.១៧)។ ពេលដែលយើងបានដឹងថា ព្រះអង្គមានព្រះទ័យល្អដូចនេះ យើងមានទឹកចិត្តនឹងចូលទៅក្បែរព្រះអង្គ…

Read article
វីរៈបុរសដែលឈ្នះបាប

កន្លង​មក   មាន​គេ​សួរ​ខ្ញុំ​នូវ​សំណួ​រ​មួ​យ   ដែល​ពិបាក​ឆ្លើ​យណា​ស់​ថា “តើ​អ្នក​អាច​រ​ស់នៅ ​ដោយ​មិ​ន​ប្រព្រឹត្ត​អំពើបា​បសោះ​ បាន​រយៈពេ​ល​យូរ​ប៉ុណ្ណា​? តើបា​នមួ​យ​អាទិត្យ ឬ​មួយ​ថ្ងៃ ឬ​ក៏​មួ​យម៉ោ​ង​ទេ?” តើ​យើ​ងអា​ច​ឆ្លើយ​សំណួរ​ដូច​នេះ ដោយ​របៀប​ណា? ​បើ​យើង​ពិ​ត​ជា​ស្មោះត្រ​ង់​មែននោះ​ យើ​ងប្រ​ហែល​ជា​និយាយ​ថា “ខ្ញុំ​មិន​អាច​រ​ស់​នៅ ដោយ​មិន​ប្រព្រឹត្ត​អំពើ​បាប សូម្បី​តែ​មួយ​ថ្ងៃ”។ ពុំ​នោះ​ទេ បើ​យើង​ក្រឡេច​មក​មើល ​សប្តាហ៍មុន យើង​ប្រហែល​ជា​ឃើញ​ថា យើង​មិន​បាន​លន់​តួបា​ប នៅចំ​​ពោះ​ព្រះឡើ​យ ពោល​គឺ​សូម្បី​តែ​អំពើ​បាប​ដ៏​តូច​មួយ ក៏​យើង​មិន​បាន​លន់​តួ​ផង​។ បើ​សិន​ជា​យើង​និយាយ​ថា យើង​មិន​ដែល​បាន​ធ្វើ​អំពើ​បាបសោះ   ក្នុង​គំនិត ឬ​សកម្ម​ភាព​របស់​យើង បាន​មួយ​សប្តាហ៍​ហើយ នោះ​យើង​បោក​ខ្លួន​ឯង​ទេ។ ព្រះ​ទ្រង់​ជ្រាប​អំពី​ចិត្ត​រ​ប​ស់យើ​ង​។ ព្រះអ​ង្គ​ជ្រាប​ថា យើង​ឆាប់​ឆ្លើយ​តប​ចំ​ពោះព្រះ​វិញ្ញាណ​បរិសុទ្ធ​ឬ​អត់ ពេល​ដែល​ព្រះ​អង្គ​ដាស់​តឿន​យើង​ឲ្យ​ភ្ញាក់​ខ្លួន។ បើ​យើង​ពិត​ជា​​ស្គាល់​ខ្លួ​ន​ឯង​មែ​ន នោះចូ​រ​យើង​ជញ្ជឹង​គិត​បទ​គម្ពីរ ១យ៉ូហាន ១:៨ ដែល​បាន​ចែង​ថា “បើ​​សិ​ន​​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ”។ យើងពិ​ត​ជាមិ​ន​ចង់​ធ្វើ​ខុស ​នឹង ខ.១០ ដែល​ចែង​ថា “បើ​យើង​ថា យើង​មិន​ដែល​ធ្វើ​បាប​សោះ … ហើយ​ព្រះបន្ទូល​ទ្រង់​មិន​នៅ​ក្នុង​យើង​ទេ”។ សំណួរ​មួយ​ទៀត ដែល​មាន​ការ​លើក​ទឹ​កចិ​ត្តជា​ង​ គឺសួ​រ​ថា “តើព្រះ​មា​នកា​រ​ឆ្លើយ​តប​យ៉ាង​ណា…

Read article
ព្រះ​អង្គ​សក្តិ​សម​នឹង​ទ​ទួលកា​រស​រសើរ

ខ្ញុំ​រស់​នៅជា​មួ​យ​ស្វាមី​របស់​ខ្ញុំ ក្នុង​តំបន់​ដាច់​ស្រយ៉ាល​មួយ ដែល​ហុំព័ទ​ដោយ​កសិដ្ឋា​ន​ជា​ច្រើន ដែល​នៅ​ទីនោះ​ មាន​ពាក្យស្លោក​ដ៏ពេញ​និយម​មួយ ដែល​​ពោ​ល​ថា​ “បើ​អ្នក​ញាំអា​ហារមួ​យ​ពេល​ នៅ​ថ្ងៃនេះ​ នោះ​ចូ​រអរគុណ​កសិ​ករ”។ កសិករ​ពិត​ជា​សក្តិ​សម នឹង​ទទួល​ការ​ដឹង​គុណ​ពី​យើង​រាល់​គ្នា។ ពួក​គេ​ធ្វើ​ការ​ធ្ងន់​ៗ ក្រោម​កំដៅ​ថ្ងៃ ដែល​មាន​ការ​ភ្ជួរ​រាស់​ដី ការ​ដាំ​ដុះ និង​ប្រមូល​ផល​ដំណាំ ដែល​ជា​អាហារ ដែល​ជួយ​មិ​ន​ឲ្យ​យើង​ដាច់​ពោះ​ស្លាប់។​ ប៉ុន្តែ ជា​រៀង​រា​ល់​ពេល​ដែល​ខ្ញុំ​អរ​គុណ​កសិករ ​ខ្ញុំ​ក៏​ព្យាយាម​នឹក​ចាំថា​ ខ្ញុំ​ក៏​ត្រូវ​ថ្វាយ​ការ​សរសើរ​ដល់​ព្រះ​ផង​ដែរ ព្រោះ​ព្រះ​អង្គ​ជា​អ្នក​ដែលទទួល​ខុស​ត្រូ​វ នៅ​​ក្នុង​ការ​បង្កើ​ត​អាហា​រ ឲ្យ​យើង​ប​រិភោគ។ ព្រះ​អ​​ង្គប្រ​ទាន​ពន្លឺ ទឹក​ភ្លៀង និង​បង្កើត​ថាម​ពល​ក្នុង​គ្រាប់​ពូជ ដែល​ធ្វើ​ឲ្យ​វា​មានកម្លាំងចា​ក់​ឫស​ចូល​ក្នុ​ងដី ហើយ​​បង្កើត​ផ្លែ​​ផ្កា​។​ ទោះ​បី​ជាលោ​កិយ និង​អ្វី​ៗ​ទាំង​អស់​នៅក្នុ​ងលោ​កិយ ជា​កម្ម​សិទ្ធិ​រ​បស់​ព្រះក៏ដោ​យ(ទំនុកដំកើង ២៤:១) ក៏​ព្រះ​អង្គ​បា​នស​ម្រេច​ព្រះទ័យ ជ្រើស​រើស​ម​នុស្ស ឲ្យ​ធ្វើ​ជាអ្ន​ក​ថែ​រក្សា​របស់​ទាំង​អ​ស់នោះ​។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុ​ងកា​រប្រើ​ប្រា​ស់ធ​នធា​ន​របស់​ផែន​ដី   ​តាមដែល​ព្រះអ​ង្គ​ស​​ព្វព្រះ​​ទ័​យ ឲ្យយើ​ង​ធ្វើ ក្នុង​​លោកិយ​នេះ(​១១៥:១៦)។ យើ​ង​ជា​អ្នក​ថែរក្សាស្នា​ព្រះ​ហស្ត​ខាងសា​ច់ឈាម​របស់​ព្រះ ទន្ទឹម​នឹងនោះ​ យើង​ក៏​ជា​អ្នក​អនុវត្ត​តាម​ការ​រៀប​ចំ ដែល​ព្រះអ​ង្គ​មាន​ស​ម្រាប់សង្គ​ម​ផង​ដែ​រ។ យើង​អនុវត្ត​តាម ដោយ​ផ្តល់​នូ​វការគោ​រព​ដល់​អ្នក ​ដែលព្រះ​អង្គ​បាន​ដាក់​ឲ្យ​ធ្វើ​ជា​រដ្ឋ​អំណាច ដោយ​បង់​ពន្ធ ដោយផ្តល់កា​រគោ​រពដ​ល់​អ្នក​ដែ​លគួ​រ​គោរព និង​ដោយ​សង​បំណុល​នៃសេ​ចក្តី​ស្រឡាញ់ ដែល​យើង​បាន​ជំ​ពាក់​គេ(រ៉ូម ១៣:៧-៨)។ តែ​យើ​ងត្រូ​វ​ថ្វាយ​ការសរសើរ​ដំកើង…

Read article
ជើងឯកដែលមិនចេះភ័យខ្លាច

កាល​នៅពី​ក្មេ​ង ខ្ញុំ​មាន​បញ្ហា​គេ​ង​ក្រលក់។​ ពេល​ដែល​ឪពុ​កម្តា​យ​រប​ស់​ខ្ញុំ​បិ​ទភ្លើ​ង មិន​ទាន់​បា​ន​យូរ​ប៉ុន្មានផ​ង ​ខ្ញុំក៏​មើល​ទៅ​ខោអាវដែ​ល​ខ្ញុំ​បាន​បោះទៅលើកៅ​អី ​ឃើញ​មាន​រូ​ប​រា​ង្គដូ​ច​ស​ត្វនា​គ​ភ្លើ​ង ធ្វើ​ឲ្យ​ខ្ញុំមា​នកា​រភ័យ​ខ្លា​ច​ណាស់ ហើយខ្ញុំ​ក៏​មា​នកា​រត​ក់​ស្លត់​ផង​ដែរ ពេល​ដែល​ខ្ញុំ​ស្រមៃ​ឃើញស​ត្វអ្វី​មួ​យ កំពុ​ងលា​ក់ខ្លួ​ន​ក្រោមគ្រែ​​របស់​ខ្ញុំ បាន​ជា​ខ្ញុំគេ​ងក្រ​លក់។ ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា មិន​មែន​មាន​តែ​ក្មេ​ង​ៗទេ​ ដែលទៅ​ណាមិន​​រួច ដោយសារ​មា​នកា​រ​​ភ័​យ​ខ្លាច។ ការ​ភ័យ​ខ្លាច​រារាំង​មិន​ឲ្យ​យើងអត់ទោ​ស​ឲ្យគេ​ មិន​ហ៊ាន​ចេញ​មុ​ខ ក្នុង​កន្លែង​ការ​ងារ ឬ​មិន​ហ៊ាន​លះបង់​ធ​នធា​នរ​ប​ស់​យើង ថ្វាយ​ដល់​នគរ​ព្រះ ឬ​មួយមិ​ន​ហ៊ាន​និយាយ​ថាទេ ពេល​ដែល​មិត្ត​ភ័ក្រ​យើង​សុទ្ធ​តែនិ​យាយ​ថា បាទ ឬចាស។ ការ​នេះបា​នប​ណ្តាល​ឲ្យយើង​ត្រូវ​ប្រយុទ្ធ​ នឹង​សត្វ​នាគ​ភ្លើង​ជា​ច្រើន​ក្បាល ​នៅ​ក្នុ​ង​ជីវិ​តរប​ស់យើ​ង។ ពេល​ខ្ញុំអា​ន​បទ​គ​ម្ពីរ​ដែ​លចែ​ង អំពី​ការ​ដែល​ពួ​កសាវ័​ក​នៅ​ក្នុ​ងទូ​ក ពេល​ជួប​ខ្យ​​ល់ព្យុះ​ ខ្ញុំមា​ន​កា​រភ្ញាក់​ផ្អើ​ល​ណា​ស់ ពេលដែ​ល​បាន​ដឹងថា មាន​តែ​ព្រះយេស៊ូវ​ទេ​ ដែល​មិន​មាន​ការ​ភ័យ​ខ្លាច ក្នុង​ហេតុ​ការណ៍​នោះ។ ព្រះ​អង្គ​មិន​ខ្លាច​ខ្យល់​ព្យុះ ព្រះ​អង្គ​មិន​ខ្លាច​មនុស្ស​ឆ្គួត នៅ​ក្នុង​កន្លែង​កប់​ខ្មោច ហើយក៏​មិន​ខ្លា​ចវិ​ញ្ញាអា​ក្រក់​មួយ​កង​ព​ល ដែល​បាន​សណ្ឋិត​គាត់​ឡើយ(ម៉ាថាយ ៨:២៣-៣៤) ពេល​យើង​ជួប​ការភ័​យខ្លា​ច យើង​ចាំ​បាច់​ត្រូ​វ​ស្តាប់​ព្រះយេស៊ូវ​សួរ​យើង​ថា ​“ហេតុ​អ្វី​បាន​ជា​ភ័យ​ដូច្នេះ”?(ខ.២៦) ហើយត្រូ​វ​នឹក​ចាំ​ថា ព្រះ​អង្គ​នឹង​មិន​ចាក​ចោ​លយើ​ង ឬបោះ​បង់​ចោល​យើង​ឡើ​ង(ហេព្រើ ១៣:៥-៦)។ គ្មាន​ការ​អ្វី​ដែ​លព្រះ​អ​ង្គ​មិន​អាច​ជម្នះ​នោះ​ឡើយ ដូច​នេះ គ្មាន​អ្វី​ដែល​ព្រះអ​ង្គ​ខ្លាច​ឡើយ។ ដូច​នេះ លើក​ក្រោយ ពេលដែ​លអ្ន​ក​ជួប​ការ​ភ័យ​ខ្លាច…

Read article
ការជួយអ្នកដទៃ

នៅក្នុង​​តំបន់​ដែល​មាន​ធ្លាក់​ព្រឹល   ពេលដែ​ល​មាន​ព្យុះ​ព្រឹល​ម្ត​ងៗ​ វាល​ស្មៅ​ទាំង​ឡាយ​ត្រូវបា​ន​គ្រប​ដណ្តប់​ដោយ​ព្រឹល​​អស់ ដូច​នេះ កសិករ​ត្រូវ​តែ​យកស្មៅ​ និង​ចំបើង​ទៅ​ដាក់​ឲ្យ​ដ​ល់​មាត់​គោ នៅក្នុង​ហ្វូង។ ពេល​ដែល​គេ​បោះ​ចំបើ​ងពី​លើ​រឺម៉ក និង​ឡាន សត្វ​គោឈ្មោលដែ​លខ្លាំ​ង​ជាង​គេ​តែង​តែ​ដណ្តើម​កន្លែង​ខាង​មុខ​គេ     ធ្វើឲ្យ​ស​ត្វគោ​ដែ​លខ្សោ​យ ​ហើយខ្លា​ច​គេ ទៅនៅ​​ខាង​ក្រោយ ដោយ​ទទួល​ចំណី​បានតិ​ច​តួ​ច ឬ​មិន​ទទួល​ចំណី​សោះតែ​ម្ត​ង បើ​សិ​ន​ជា​កសិករ​មិន​ធ្វើ​អន្ត​រាគម​ន៍ ឲ្យ​ចំ​បើង​បា​ន​ទៅ​ដល់មា​ត់ពួ​ក​វាទេ​នោះ។​ យ៉ាង​ណាមិ​ញ អ្នក​ធ្វើការ​ផ្នែក​មនុស្ស​ធម៌ ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន និង​កន្លែង​ចែក​អាហារ ក៏​បាន​លើក​ឡើង​ថា បញ្ហា​ដូច​នេះ ក៏​កើត​មាន​ក្នុង​ជំរុំជ​ន​ភៀស​ខ្លួន និង​កន្លែងចែក​អាហារ​ផង​ដែរ​។ ពេល​ដែល​ពួក​គេ​បើ​កទ្វា​រ​ឲ្យប្រជាជនដែ​លខ្វះ​ខា​ត ចូល​មក​ទទួ​លអាហា​រ អ្នក​ដែល​ខ្សោយ និង​ខ្លាច​គេ ប្រហែល​ជា​មិន​អាច​មក​ឈរ​នៅ​ខាង​មុខ​ទេ​។ អ្នក​ធ្វើ​កា​រ​ផ្នែក​មនុស្ស​ធម៌​​ទាំ​ងនោះ ត្រូវ​ចាត់​វិធាន​ការ ​ធ្វើ​យ៉ាងណា​​ឲ្យអា​ហារ​បាន​ទៅដ​ល់ដៃ​អ្ន​ក​ដែល​ខ្សោយ អ្ន​កដែ​ល​គ្មាន​កម្លាំង ​និង​អ្នកដែ​លមា​ន​ជម្ងឺ។ ពួកគេកំពុងតែអនុវត្តតាមគោលការណ៍ ដែលព្រះបានប្រទាន តាំងពីយូរមកហើយ។ ក្នុងបទគម្ពីរ​លេវីវិន័យ ជំពូក១៩ លោកម៉ូសេបានបង្គាប់​អ្នក​ធ្វើ​ស្រែ និង​អ្នក​ធ្វើចំ​ការ​ទំពាំង​បាយ​ជូរ ​ឲ្យទុក​ផលដំ​ណាំខ្លះ​ៗ ​ដើម្បី​ឲ្យ​អ្នក​ក្រ និង​អ្នក​ស្រុកក្រៅ​ អា​ចមា​នអា​ហារសម្រាប់​​បរិភោគ​(ខ.​៩-១០)។ យើងក៏​អា​ចធ្វើ​ជា​អ្ន​កប​ម្រើ ដល់​អស់​អ្នក​ដែល​ទន់​ខ្សោយ និង​អស់​ក​ម្លាំង​ផង​ដែ​រ។ យើង​មាន​វិធី​ថ្វាយ​ព្រះ​កិត្តិនាម​ដ​​ល់​ព្រះ ដោយ​ជួយ​អ្នក​ដទៃ ទោះ​យើង​ជា​គ្រូប​​ង្រៀន ដែល​​លើ​ក​​ទឹ​ក​ចិត្តសិ​ស្សដែ​លមិ​នមា​ត់មិន​​ករ​ឲ្យបើ​ក​មាត់​និយាយ ឬ​ជា​បុគ្គ​លិក​ ដែល​រង់​ចាំ​ជួយ​មិត្ត​រួម​ការងារ​ដែល​កំ​ពុង​ជួប​ការ​លំបាក…

Read article
បំណែក​នៃ​រូបភាព

ក្នុង​ពិធី​បុណ្យ​ខួប​កំណើ​ត​របស់​គ្រីស្ទី(Kriste) នាង​បា​ន​ធ្វើ​នូ​វ​រឿងដ៏​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ គឺ​នាង​បា​នឲ្យ​អំណោយ​ដល់​ភ្ញៀវ​ម្នាក់​ៗ ដែល​មាន​វត្តមា​នក្នុ​ង​ពិ​ធីនោះ​។ នាង​បានឲ្យ​កា​តមួ​យស​ន្លឹកម្នា​ក់​ៗ ដែល​នាង​បាន​ស​រសេរ ដើ​ម្បី​បង្ហាញ​ថា យើង​ម្នាក់​ៗ​សំខាន់​ចំពោះ​នាង​ប៉ុណ្ណា ហើយ​ថែមទាំ​ង​សរសេ​រ​ព្រះ​បន្ទូល​លើក​ទឹក​ចិត្ត អំពី​អត្ត​សញ្ញាណ​ដែ​​លព្រះ​ស​ព្វព្រ​ទ័យ​ឲ្យ​យើង​ម្នាក់​ៗ​មា​ន។ នាង​ក៏​បាន​ភ្ជាប់​ជាមួ​យកា​តនី​មួយ​ៗ នូវ​បំណែក​រូប​ភាពតូច​មួយ ដែល​នាង​បាន​យ​កចេ​ញ ពី​​រូប​ភាព​​​ផ្គុំចូ​ល​គ្នាមួយ​ផ្ទាំង​ធំ​​ ដើម្បី​​រំ​ឭ​ក​​ឲ្យ​​យើ​ង​​បា​ន​​ដឹ​​ង​​ថា ​យើង​​ម្នា​ក់​ៗសុ​ទ្ធ​​តែពិ​​សេស​ ហើយ​សំខាន់​ចំពោះផែ​ន​ការ​ព្រះ។ បទពិសោ​ធន៍​ដ៏​ល្អ​នេះ បាន​ជួយ​ឲ្យ​ខ្ញុំមា​នកា​រយ​ល់​ដឹង​ថ្មីមួយ អំពី​បទ​គម្ពីរ ១កូរិនថូស ១២។ សាវ័ក​ប៉ុល​បាន​ប្រៀប​ប្រដូ​​ចពួក​ជំនុំ ដែល​ជារូ​ប​កា​យព្រះ​គ្រី​ស្ទ ទៅនឹ​ង​ខ្លួន​របស់​មនុស្ស។ យើង​ម្នាក់​ៗសុទ្ធ​តែ​ជាផ្នែ​កមួ​យ​នៃរូប​កាយ​ព្រះ​គ្រីស្ទ គឺ​មិន​ខុស​ពីការ​ដែ​លរូប​កាយ​របស់​យើងផ្សំឡើ​ងពី​ដៃ​ ជើង ភ្នែក ត្រចៀក ។ល។ គ្មាន​អ្នក​ដើរ​តា​មព្រះ​​គ្រី​ស្ទណា​ ដែលអា​ច​អះ​អាង​ថា ខ្លួន​អាច​រស់​នៅ ដោយ​ដាច់​ចេញ​ពី​រូប​កាយ​ព្រះ​គ្រីស្ទ​ឡើយ ហើយ​ក៏​គ្មាន​អវយវៈ​មួយ​ណា ដែល​អាច​និយាយ​ថា អ​វយវៈ​ដទៃ​ទៀត​គ្មាន​ប្រយោជ​ន៍នោះ​ដែរ​(ខ.១២-១៧)។ ម្យ៉ាងទៀត “​ព្រះ​​ទ្រ​ង់​​បា​ន​​ដាក់​​ចុះ​នូវ​​អវយវៈ​នីមួយ​ៗ ក្នុង​​រូបកាយ​​តាម​​ព្រះហ​ឫទ័​យ​​ទ្រង់”(ខ.១៨)។ យើង​ងាយ​នឹង​មា​នអា​រម្មណ៍ថា​​​ ខ្លួ​នមិ​នសូ​វសំ​ខាន់​ដូច​អ្នក​ដ​ទៃ ដែល​មាន​អំណោយ​ទាន​ខុស​ពី​យើង និង​ប្រហែ​ល​ជា​មាន​អំណោយ​ទានដែ​លនាំ​ឲ្យ​ពួ​កគេ​ចេ​ញ​មុខ​មាត់​ច្រើន​ជាង​យើង។ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ ព្រះអ​ម្ចាស់ សព្វ​ព្រះ​ទ័យ​នឹង​ឲ្យយើង ​ឲ្យតម្លៃ​ខ្លួន​ឯង ​ដូចដែល​ព្រះ​អង្គ​បា​នបង្កើ​ត​យើង​ ឲ្យ​មាន​លក្ខណៈ​ពិសេស ហើយ​មាន​តម្លៃ​ដ៏ខ្ព​ស់​ក្នុ​ង​ព្រះ​អង្គ។ អ្នក​ជាបំ​ណែក​តូច​មួយ​នៃ​រូប​ភាព​មួ​យផ្ទាំ​ងធំ ដែល​មិន​មាន​ភាព​ពេញ​លេញ​ឡើយ បើ​សិន​ជា​គ្មាន​​ចំណែក​រ​បស់​អ្នក​ទេ​នោះ។…

Read article
ពេលដែ​ល​គួរ​ ឲ្យ​ខ្មា​ស់​អៀន

ពន្លឺ​ភ្លើង​ពិល​ដែល​បញ្ចាំង​ចេញ​ ពីឡា​នរ​បស់ប៉ូ​លីស បាន​នាំឲ្យ​ខ្ញុំ​​ផ្តោតអារម្មណ៍ ម​ក​លើ​អ្នក​បើក​ឡាន​ម្នាក់ ដែល​ប៉ូលីស​​ឲ្យគាត់​អែ​បខា​ង ដោយ​សារ​គា​ត់បា​នបំ​ពាន​ច្បាប់​ចរា​ចរណ៍។ ពេល​ដែល​មន្ត្រី​ប៉ូលីស​កាន់​សៀវភៅ​ផាក​ពិន័យ ដើរ​ត្រឡប់​មក​ឡាន​របស់​គាត់​វិញ ខ្ញុំ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា អ្នក​បើក​បរ​កំពុង​អង្គុយ ដោយភា​ពអៀ​ន​ខ្មាស់ និង​អស់​សង្ឃឹម នៅ​ពី​ក្រោយ​ចង្កូត​ឡាន។ នាង​ខំ​​​ខ្ទប់​មុខ​ខ្លួន​ឯង​ មិន​ឲ្យ​អ្នក​ដំណើរដែ​លបើ​ក​បរ​កាត់​តាម​នោះឃើ​ញ ដោយ​សង្ឃឹម​ថានឹ​ងអា​ច​លាក់​អត្ត​សញ្ញាណ​របស់​ខ្លួន។ សកម្ម​ភាព​រប​ស់​នាង​បា​ន​ធ្វើ​ឲ្យ​ខ្ញុំសួ​រខ្លួ​នឯ​ង​ថា តើយើង​អា​ច​មាន​ការ​ខ្មាស​អៀន​ប៉ុណ្ណា ពេល​ដែល​គេឃើ​ញយើង​ទទួល​លទ្ធ​ផល​អាក្រក់ ដោយសា​រ​ការ​សម្រេច​ចិត្ត​ខុស។ ពេល​ដែល​គេ​យក​ស្រ្តី​មាន​កំហុស​ម្នាក់​ មក​ដាក់​នៅ​ចំពោះមុ​ខ​ព្រះ​យេស៊ូវ គេ​បាន​បង្ហា​ញ​ឲ្យ​បណ្តាជន​ដឹងអំពី​​អំពើផឹតក្បត់ដែលនា​ង​បាន​ប្រ​ព្រឹត្ត ហើយ​ពេល​នោះ បណ្តា​ជន​មិន​គ្រា​ន់​តែ​ឈរ​មើល​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំ​ងបា​ន​ទាម​ទា​ឲ្យ​ដាក់​ទោសនាង​ផ​ងដែ​រ​ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​បង្ហាញ​នូវ​សេចក្តីមេ​តា្តចំ​ពោះនា​ង​។ មាន​តែ​ព្រះអ​ង្គទេ​ ដែល​មាន​សិទ្ធិ​កាត់​ទោស​​អំពើ​បាប​របស់​នាង តែ​ព្រះអ​ង្គ​បាន​ឆ្លើយ​តប​ចំពោះ​នាង ដោយ​ក្តី​អាណិត។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​អ្នក​ចោទ​ប្រកាន់​ទាំង​នោះ ចេញ​ទៅ​អស់​ហើយ ព្រះ​អង្គ​មាន​បន្ទូលទៅ​កា​ន់នា​ង​ថា​ “ខ្ញុំ​​​ក៏​​​មិន​​​កាត់​​ទោ​ស​​នាង​​​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ”(យ៉ូហាន ៨:១១)។ ក្តី​អាណិត​រប​ស់​ព្រះអ​ង្គ​បានរំ​ឭក​យើង​ អំពី​ព្រះ​គុណ​រប​​ស់ព្រះអ​ង្គ ដែ​លអ​ត់ទោ​សបា​ប ហើយ​ព្រះរា​ជប​ញ្ជា​ដែល​ព្រះ​អង្គ​មាន​ចំពោះនាង បាន​បង្ហាញ​អំពី​បំណង​ព្រះ​ទ័យ​ដ៏​អស្ចារ្យ​របស់​ព្រះអ​ង្គ ដែលច​ង់​ឲ្យ​យើង​រស់​នៅ ដោយអំ​ណរ​នៃ​ព្រះគុណ​របស់​ព្រះ​អង្គ។​ ធាតុ​ផ្សំ​ទាំង​ពីរ​នេះ បានប​ង្ហាញ​អំពី​ជម្រៅ​នៃ​ព្រះទ័យ​ ដែល​ព្រះ​គ្រីស្ទ​មាន​ចំពោះ​យើង​ ពេល​ដែល​យើង​ជំពប់​ដួល។ សូម្បី​តែ​នៅក្នុ​ងពេ​ល​ដែល​យើ​ងមា​ន​ភាព​អាម៉ាស់​បំផុត ដោយ​សារ​កំហុស​របស់​យើង ក៏​យើង​នៅ​តែអា​ចស្រែក​អំពាវ​រក​ព្រះ​អង្គ ​ហើយ​រក​ឃើញ​ថា ព្រះគុ​ណ​ព្រះ​អង្គ​ពិត​ជា​អស្ចារ្យ​មែន។…

Read article
កំណត់​ហេតុ​ អំពី​មហន្ត​រាយ

ពេល​ដែល​សង្រ្គាម​លោក​លើក​ទី​១ បានផ្ទុះឡើ​ង លោក​អ៊ីវ ខុនក្រាស​(Yves Congar)    ទើប​តែមា​ន​​អាយុ​១០​ឆ្នាំ​ទេ ហើយ​គាត់​កំពុង​រស់​នៅ ​ក្នុងក្រុង​មួយ​ក្នុង​ប្រទេស​បារាំង ដែល​ត្រូវ​កង​ទ័ព​អាឡឺម៉ង់​ឈ្លាន​ពាន។ ម្តាយ​រប​ស់គា​ត់​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​សរសេរ​សៀវភៅកំ​ណត់​ហេតុ​ប្រ​ចាំ​ថ្ងៃ ហើយ​ពេល​នោះ គាត់​ក៏​បាត​កត់​ត្រា ដោយ​ការ​ពិពណ៌នាយ៉ា​ងក្បោះ​​ក្បាយ អំពី​ការ​គ្រប់​គ្រង​របស់​ពួក​កង​ទ័ព ហើយ​មាន​ការ​សរ​សេរ​លម្អិត អម​ទៅ​ដោយ​ការ​គូរ​រូប​ភាព ដា​​ក់ពណ៌​ទៀត​​ផង។ គាត់​បាន​កត់​ត្រា តាម​ទស្សនៈ​របស់​ក្មេង​ៗ អំពី​មហន្ត​រាយ​ដែល​បាន​កើត​ឡើង​នៅ​សម័យ​នោះ។ ការ​អ្វី​ដែលគា​ត់​បាន​ឃើញ​ផ្ទាល់​ភ្នែក ពិត​ជា​មាន​ផល​ប៉ះ​ពាល់​មក​លើ​គាត់​យ៉ាង​ខ្លាំង បាន​ជា​គាត់​ដឹង​ថា ព្រះ​បាន​ត្រាស​ហៅ​គាត់ ​ឲ្យ​នាំ​អ្នក​ដទៃ​ ឲ្យ​ទទួល​សេចក្តី​សង្ឃឹម​ពី​ព្រះ​គ្រីស្ទ។ ជា​ច្រើន​សត​វត្សរ៍​កន្ល​ង​ទៅ លោក​ហោរា​យេរេមា ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក ​ដែល​បាន​ឃើញ​ការ​ឈ្លាន​ពាន​ទីក្រុង​យេរូសាឡិម ដោយ​អធិ​រាជ​​នេប៊ូក្នេសារ។ គាត់​បាន​កត់​ត្រា នៅក្នុ​ងសៀ​វ​ភៅកំ​ណត់​ហេតុ​រ​បស់​គា​ត់ អំពី​ការ​អ្វី​ដែល​គាត់​បាន​សង្កេត​ឃើញ ក្នុង​សម័យ​នោះ ហើយ​សៀវ​ភៅក​ត់​ត្រានោះ ក៏​បាន​ក្លាយ​ជា​កណ្ឌ​បរិ​ទេវ នៃ​ព្រះគម្ពី​រស​ញ្ញាចា​ស់។ ទោះ​បី​ជាលោ​កហោ​រារូ​ប​នេះ​ កំពុង​ស្ថិត​ក្នុង​ពេល​ដ៏​ធុញ​ថប់ យ៉ា​ង​​​ណា​ក៏​​​ដោយ ក៏​គាត់​នៅ​​តែ​​រ​ក​​ឃើញ​​ក្តី​​​សង្ឃឹម ក្នុង​​​ព្រះ​​ទ័​យ​​ព្រះ។​ បាន​ជាគា​ត់ស​រសេរ​ថា “កុំ​​តែ​​មាន​​សេចក្តី​​សប្បុរស​​របស់​​ព្រះ​យេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់”(៣:២២-២៣)។ យើង​ប្រហែល​ជា​បាន​ជួប​ប្រទះ ឬបា​ន​ឃើញ​មហន្ត​រាយ​កើត​ឡើង ក្នុង​ពេល​ផ្សេ​ង​ៗ…

Read article