កំណត់​ហេតុ​ អំពី​មហន្ត​រាយ

ពេល​ដែល​សង្រ្គាម​លោក​លើក​ទី​១ បានផ្ទុះឡើ​ង លោក​អ៊ីវ ខុនក្រាស​(Yves Congar)    ទើប​តែមា​ន​​អាយុ​១០​ឆ្នាំ​ទេ ហើយ​គាត់​កំពុង​រស់​នៅ ​ក្នុងក្រុង​មួយ​ក្នុង​ប្រទេស​បារាំង ដែល​ត្រូវ​កង​ទ័ព​អាឡឺម៉ង់​ឈ្លាន​ពាន។ ម្តាយ​រប​ស់គា​ត់​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​សរសេរ​សៀវភៅកំ​ណត់​ហេតុ​ប្រ​ចាំ​ថ្ងៃ ហើយ​ពេល​នោះ គាត់​ក៏​បាត​កត់​ត្រា ដោយ​ការ​ពិពណ៌នាយ៉ា​ងក្បោះ​​ក្បាយ អំពី​ការ​គ្រប់​គ្រង​របស់​ពួក​កង​ទ័ព ហើយ​មាន​ការ​សរ​សេរ​លម្អិត អម​ទៅ​ដោយ​ការ​គូរ​រូប​ភាព ដា​​ក់ពណ៌​ទៀត​​ផង។ គាត់​បាន​កត់​ត្រា តាម​ទស្សនៈ​របស់​ក្មេង​ៗ អំពី​មហន្ត​រាយ​ដែល​បាន​កើត​ឡើង​នៅ​សម័យ​នោះ។ ការ​អ្វី​ដែលគា​ត់​បាន​ឃើញ​ផ្ទាល់​ភ្នែក ពិត​ជា​មាន​ផល​ប៉ះ​ពាល់​មក​លើ​គាត់​យ៉ាង​ខ្លាំង បាន​ជា​គាត់​ដឹង​ថា ព្រះ​បាន​ត្រាស​ហៅ​គាត់ ​ឲ្យ​នាំ​អ្នក​ដទៃ​ ឲ្យ​ទទួល​សេចក្តី​សង្ឃឹម​ពី​ព្រះ​គ្រីស្ទ។

ជា​ច្រើន​សត​វត្សរ៍​កន្ល​ង​ទៅ លោក​ហោរា​យេរេមា ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក ​ដែល​បាន​ឃើញ​ការ​ឈ្លាន​ពាន​ទីក្រុង​យេរូសាឡិម ដោយ​អធិ​រាជ​​នេប៊ូក្នេសារ។ គាត់​បាន​កត់​ត្រា នៅក្នុ​ងសៀ​វ​ភៅកំ​ណត់​ហេតុ​រ​បស់​គា​ត់ អំពី​ការ​អ្វី​ដែល​គាត់​បាន​សង្កេត​ឃើញ ក្នុង​សម័យ​នោះ ហើយ​សៀវ​ភៅក​ត់​ត្រានោះ ក៏​បាន​ក្លាយ​ជា​កណ្ឌ​បរិ​ទេវ នៃ​ព្រះគម្ពី​រស​ញ្ញាចា​ស់។ ទោះ​បី​ជាលោ​កហោ​រារូ​ប​នេះ​ កំពុង​ស្ថិត​ក្នុង​ពេល​ដ៏​ធុញ​ថប់ យ៉ា​ង​​​ណា​ក៏​​​ដោយ ក៏​គាត់​នៅ​​តែ​​រ​ក​​ឃើញ​​ក្តី​​​សង្ឃឹម ក្នុង​​​ព្រះ​​ទ័​យ​​ព្រះ។​ បាន​ជាគា​ត់ស​រសេរ​ថា “កុំ​​តែ​​មាន​​សេចក្តី​​សប្បុរស​​របស់​​ព្រះ​យេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់”(៣:២២-២៣)។

យើង​ប្រហែល​ជា​បាន​ជួប​ប្រទះ ឬបា​ន​ឃើញ​មហន្ត​រាយ​កើត​ឡើង ក្នុង​ពេល​ផ្សេ​ង​ៗ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ថា អំណាច​របស់​ខ្មាំងសត្រូវកំពុងចូលលុកលុយក្នុងជីវិតយើងហើយ។ តែពេលដ៏យ៉ាប់យឺននោះ មិនស្ថិតស្ថេរជាដរាបឡើយ។ ហើយសេចក្តីសង្ឃឹមរបស់យើងអាចស្ថិតស្ថេរនៅបាន ដោយផ្អែកទៅលើភាពស្មោះត្រង់ និងការផ្គតផ្គង់ របស់ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ គឺមិនខុសពីលោកយេរេមាឡើង។ ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​អង្គ ចេះតែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជា​និច្ច សេចក្តី​ស្មោះ​ត្រ​ង់​រប​ស់​ព្រះ​អង្គ មាន​ភាព​អស្ចារ្យ​ណាស់!—Dennis Fisher

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles