November 2015

You are here:
ការនឹកចាំអំពីព្រះបន្ទូលរបស់ព្រះវរបិតា

ពេល​ដែល​លោក​ជីម ដាវីឌសិន(Jim Davidson) ឡើង​ភ្នំ​រេនា គាត់​បាន​ឆ្លង​ស្ពាន​ដែល​កើត​ឡើង​ពី​ព្រឹល​គរ​លើ​គ្នា​ ហើយ​ស្ពាន​នោះ​ក៏បាក់​ស្រុត ធ្វើ​ឲ្យ​គាត់​ធ្លាក់​ចូល​ក្នុង​ប្រលោះ​​ផ្ទាំង​​ទឹកកក​ដ៏​ជ្រៅ។ លោក​ជីម​បាន​ឈរ​ទាំង​មាន​ឈាម និង​ស្នាម​ជាំ ក្នុង​រូង​ទឹក​កក​ដ៏ងងឹត ហើយ​ពេល​នោះ គាត់​ក៏​នឹ​ក​ចាំថា​ កាលពី​ក្មេង ឪពុក​គាត់​បាន​រំឭ​កគា​ត់ជា​​ច្រើន​ដង​ថា គាត់​អាច​សម្រេច​ការ​ធំបាន បើ​សិន​ជា​គាត់​ក្រាញ់​ននាល​នឹង​ការ​លំបាក មិន​ព្រម​រាថយ។ ពាក្យ​សម្តី​នោះ​ក៏​បាន​ជួយ​លើក​ទឹក​ចិត្ត​លោក​ជីម ខណៈពេ​ល​ដែល​គាត់​ខំ​តោង​ឡើង​តាម​ជញ្ជាំង​ទឹក​កក ចេញ​ពី​ល្អាង​​ទឹកកក​ដ៏​ងងឹត​នោះ ទៅ​កាន់​ទី​សុវត្ថិ​ភាព ដោយ​ចំណាយ​ពេល​អស់​៥​ម៉ោង ដោយប្រើ​ឧបករណ៍​ដែល​គាត់​មាន​បន្តិច​បន្តួច និង​ក្នុង​ស្ថាន​ភា​ព​ដ៏​ពិបាក​ក្រែ​លែង។ យ៉ាង​ណាមិ​ញ មាន​ពេល​ខ្លះ​អ្នក​និពន្ធ​ទំនុក​ដំកើង​ក៏ធ្លា​ប់​ឆ្លងកា​ត់​ការ​ពិបាក​ ដូច​លោកជី​មផ​ង​ដែរ ពោល​គឺ​គាត់ហា​ក់​ដូច​ជា​បាន​ខំ​តោងឡើ​ង ចេញ​ពី​រូង​ភ្នំនៃ​​​ទុ​ក្ខវេ​ទនា និងការឈឺ​ចា​ប់ ដោយ​រំឭក​ខ្លួន​ឯង អំពី​ព្រះ​បន្ទូល​របស់​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌។ គាត់​បាន​ទទួល​ស្គាល់ថា​ បើសិន​ជា​ព្រះ និង​ព្រះបន្ទូល​របស់​ព្រះអ​ង្គ មិនបា​ន​ទ្រទ្រង់​គាត់ ឲ្យ​មាន​ក្តី​អំណរ​ទេ នោះគា​ត់​មុខ​ជា​ស្លាប់ ក្នុ​ងទុក្ខ​វេទនា​នោះហើយ​(ទំនុកដំកើង ១១៩:៩២)។ គាត់​បាន​បង្ហាញ​នូវ​ទំនុក​ចិត្តទាំ​ង​ស្រុង ចំពោះ​ព្រះ​បន្ទូល​ដ៏​អស់​កល្ប​ នៃ​ព្រះ​អម្ចាស់​(ខ.៨៩) និង​ទុក​ចិត្ត​លើ​ភាព​ស្មោះត្រ​ង់ នៃ​លក្ខណៈ​សម្បត្តិ​របស់​ព្រះ​អង្គ​(ខ.៩០)។ ដោយ​សារ​តែ​ភាព​ស្មោះត្រ​ង់​របស់​ព្រះ អ្នក​និព​ន្ធ​ទំនុក​ដំកើង​ បាន​ប្តេជ្ញា​ចិត្ត​ថា ​គាត់នឹ​ង​មិន​បំភ្លេ​ច​ព្រះ​បន្ទូ​ល ដែ​លព្រះ​អ​ង្គ​​មាន​មក​កាន់​គាត់​ទេ ព្រោះ​ព្រះប​ន្ទូល​ព្រះអង្គ​ មាន​តួនាទី​ដ៏​សំខាន់​បំផុត នៅ​ក្នុង​ការ​ជួយ​រំដោះ​ជីវិត​គាត់ និង​នាំ​ឲ្យ​គាត់​មាន​កម្លាំង​ឡើង​វិញ។…

Read article
ថ្មដា

ពេល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ម៉ាសាឈូសេត យើង​បាន​ទៅ​មើល​ថ្ម​ដា​ផ្លាយ​ម៉ោត ដែល​ជានិ​មិត្ត​រូ​ប​ដ៏សំ​ខាន់ ក្នុង​សហ​រដ្ឋ​អាមេរិក។ គេ​បាន​និយាយ​តគ្នា ជាច្រើ​ន​ជំនាន់​ថា មាន​គ្រីស្ទ​បរិស័​ទមួ​យ​ក្រុម ដែល​បាន​គេច​ខ្លួន​មក​រក​កន្លែង​រស់​នៅ​ថ្មី បាន​ធ្វើ​ដំណើរ​មក​ទ្វីប​អាមេរិក ​ដោយ​ជិះ​សំពៅ​ឈ្មោះ​មេយ​ផ្លោ​វើរ ក្នុង​ឆ្នាំ១៦២០ ហើយ​បាន​បោះជំ​ហាន​ចូល​កន្លែង​នោះ​មុខ​គេ។ យើ​ងបាន​ស្វែង​យល់​យ៉ាង​រីក​រាយ អំពី​អត្ថ​ន័យ​នៃ​ថ្ម​ដាមួ​យ​នេះ តែទន្ទឹម​នឹង​នោះ យើង​ក៏​មាន​ការ​ភ្ញាក់​ផ្អើល និង​ខក​ចិត្ត ដែល​បាន​ឃើញ​ថ្ម​ដា​នោះ មាន​ទំហំ​តូច​ណាស់។ យើង​ក៏​បាន​ដឹងថា កាល​ពី​ដើម​ឡើយ​ថ្មដានោះ​ មាន​ទំហំ​ធំ​ជាង​នេះបី​ដ​ង តែ​ដោយសារ​សំណឹក និង​មាន​មនុស្ស​ធ្វើ​ឲ្យ​វាបែក​បន្តិច​ម្តង​ៗ បាន​ជា​វា​មាន​ទំហំ​តូច​ដូច​នេះ។ យ៉ាង​ណាមិ​ញ ព្រះ​គម្ពីរ​បាន​ប្រៀប​ប្រដូច​ព្រះយេស៊ូវ ទៅនឹ​ង​ថ្មដា(១កូរិនថូស ១០:៤) ដែល​មិន​ចេះ​ប្រែ​ប្រួល​(ហេព្រើ ១៣:៨)។ ព្រះ​អង្គ​ជា​ថ្មដា​​ដ៏​រឹង​មាំ ដែលយើ​ង​អាច​សង់​ជីវិត​យើង នៅ​លើថ្ម​ដានោះ​បា​ន។ ព្រះ​យេស៊ូវ​សង់​ពួក​ជំនុំ(ស្ថាប័ន​នៃ​អ្នក​ជឿព្រះ​) នៅលើ​​គ្រឹះ ​ដែល​មាន “ព្រះយេស៊ូ​វ​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក”។ អ្នក​ជឿ​ព្រះ​ទាំ​ងអ​ស់ រួម​​គ្នា​តែមួ​យ​ក្នុង​ព្រះ​អង្គ(អេភេសូរ ២:២០-២២)។ ព្រះ​យេស៊ូវ​ជា​ថ្ម​ដា​ដ៏រឹង​មាំ ដែលយើ​ង​អាច​តាំង​នៅ​មិន​ឲ្យ​រលំ ពេល​ដែ​លព្យុះ​នៃ​ជីវិត​បក់​បោក​មក​លើ​យើង(ម៉ាថាយ ៧:២៥)។ មាន​អ្នក​និពន្ធ​ម្នាក់ ឈ្មោះ ម៉ាដេលេន ឡ អែងហ្គល(Madeleine L’Engle) បាន​មាន​ប្រសាសន៍​ថា “វា​ជា​ការ​ល្អ ដែលយើ​ង​ត្រូវ​ពិនិត្យ​មើល​ក្រោមជើង​យើង…

Read article
ព្រះពរនៃការថ្វាយដង្វាយ

ក្នុង​សម័យ​ព្រះ​យេស៊ូវ ពួក​អាចារ្យ​ពឹង​ផ្អែ​ក​ទៅ​លើដ​ង្វាយ​របស់​ប្រជា​ជន តែ​ក៏​មាន​ពួក​អាចារ្យ​ដែល “ឆស៊ី​ផ្ទះស្រ្តីមេ​ម៉ាយ​”ផង​ដែរ​(ម៉ាកុស ១២:៤០)។ ដូច​នេះ ស្ត្រី​មេម៉ាយ​មិន​សម​នឹង​យក​ប្រាក់​ដែល​នាងនៅ​ស​ល់​តែ​ពីរ​ស្លឹង មក​ដាក់​ដង្វាយ​ឲ្យស្ថា​​ប័ន​​​ដ៏​ពុក​រលួយ​នេះឡើ​យ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បា​ន​ឲ្យត​ម្លៃ ចំពោះទ​ង្វើរ​បស់​គាត់ ដែលបា​នប​ង្ហាញ​ពី​អាកប្ប​កិរិយ៉ា​ដ៏​ត្រឹ​ម​ត្រូវ ដែល​យើង​​ត្រូវមា​ន​ចំពោះលុ​យ​(ខ.៤១-៤២)។ ពេល​ដែល​លោក​ហ្គរឌិន ខូសប៊ី(Gordon Cosby) កំពុង​មាន​នាទី​ជា​គ្រូគ​ង្វាល​នៃ​ព្រះ​វិហារ​ព្រះ​សង្រ្គោះ ក្នុង​រដ្ឋ​វ៉ាស៊ីនតុន ឌីស៊ី​ គាត់​បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ខែ​ស្ទើរ​តែ​មិន​អាច​ចិញ្ចឹម   និង​ទិ​ញ​សំលៀក​បំពាក់​   សម្រាប់​កូនទាំង​៦​នាក់។ ប៉ុន្តែ ជា​រៀង​រាល់​អាទិត្យ គាត់​បាន​ដាក់​ដង្វា​យ ​៤ដុ​ល្លាក្នុ​ង​ថាសដ​ង្វាយ ដោ​យ​ចិត្ត​ស្មោះត្រ​ង់ជា​និច្ច។ មាន​អ្នក​ដឹក​នាំម្នាក់​ក្នុង​ព្រះ​វិហារ​នោះ ​បានស្នើ​លោ​កគ្រូ​​ខូសប៊ី ឲ្យទៅជួ​បស្ត្រី​មេ​ម៉ាយ​រូប​នោះ ហើយប​ញ្ជា​ក់ដ​ល់គា​ត់​ថា គាត់មិនចាំបាច់​ដាក់​ដង្វាយ​នោះ​ទេ ហើយ​គាត់អា​ច​ប្រើ​​វា​ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គ្រួសារ​របស់​ខ្លួន​វិញ។ លោក​ខូស​ប៊ី​ក៏​បាន​ធ្វើ​តាម​យោបល​របស់​អ្នក​ដឹ​កនាំ​។ ពេល​នោះ ស្ត្រី​មេម៉ាយ​ក៏​បាន​ឆ្លើយ​តប​ថា “ការ​ដាក់​ដង្វា​យ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​មានភា​ពថ្លៃ​ថ្នូ​រ និង​មាន​ន័យ។ ហេតុ​អ្វី​លោក​គ្រូច​ង់​ដក​យក​ចេញ​នូវ​ការ​ដ៏​ប្រពៃ​នេះ​?” គាត់​បាន​ស្គាល់​គន្លឹះ នៃកា​រ​ដាក់​ដង្វាយ ដែល​អា​ច​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ថ្វាយ បាន​ច្រើន​ជាង​អ្នក​ទទួ​ល​ដង្វាយ​ទៅ​ទៀត។ ជា​ការ​ពិត​ណាស់ អ្នកដែ​ល​​ស្ថិត​ក្នុង​ភាព​ក្រីក្រ ត្រូវ​ការ​ជំនួយ​ផ្នែក​ហិរញ្ញ​វត្ថុ​។ ប៉ុន្តែ តម្រូវ​ការ​នៃ​ការ​ថ្វាយ​ដង្វាយ អាច​សំខា​ន់ដូ​ច​តម្រូវ​ការ​​នៃ​ការ​ទទួល​ដង្វាយ​ផង​ដែរ។ ការ​ថ្វាយ​ដង្វាយ នាំ​ឲ្យ​យើង​នឹក​ចាំថា​ យើង​រស់​នៅ​ដោយ​សារ​ព្រះ​គុណ​ព្រះ…

Read article
ជ័យ​ជម្នះ​នៅ​កន្លែ​ង​ពីរ​ផ្សេង​គ្នា

មាន​​ពេល​​មួយ ស្តេច​ដាវីឌ ត្រូវ​ប្រឈម​មុខ​ជា​មួយ​នឹង​ខ្មាំង​សត្រូវ   ដែល​ទ្រង់​ធ្លាប់​យក​ឈ្នះ​កាល​ពី​មុន។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ទ្រង់​បាន​ផ្តួល​កូលីយ៉ាត ដែល​ជា​កំពូល​អ្នក​ប្រយុទ្ធ​របស់​សាសន៍​ភីលីស្ទីន ដោយ​ប្រើក្រួ​ស​រលីង​ៗ​មួយ​ដុំ ដែល​​កា​ល​​នោះ ទ្រង់​គ្រាន់​តែ​​​​ជា​​ក្មេង​​គង្វាល​ចៀមប៉ុណ្ណោះ(១សាំយ៉ូអែល​ ១៧)។ ​ពេល​ដែល​​ដាវីឌ​​​ក្លាយ​ជា​ស្តេច​នៃ​​​អ៊ីស្រាអែល ទ្រង់​​ក៏​ត្រូវ​តទល់​នឹង​សាសន៍​​ភីលីស្ទីន​​ម្តង​​ទៀត! ពួក​គេបា​ន​ដឹង​ថា ទ្រង់​បាន​ក្លាយ​ជា​ស្តេចនៃ​​នគរ​អ៊ីស្រាអែល​ហើយ បាន​​ជា​​​ពួក​​គេ​​សម្រេច​​​ចិត្ត​​លើក​​ទ័​ព​​មក​​ម្តង​​​ទៀត(២សាំយ៉ូអែល ៥:១៧)។ តើ​យើង​ត្រូ​វ​ធ្វើ​អ្វី​មុន​គេ ពេល​ដែល​មានប​ញ្ហា​កើត​ឡើង? ពេ​ល​នោះ យើង​អាច​មាន​ការ​តក់​ស្លត់។ យើង​អាច​រិះ​រក​វិធី​ដោះ​ស្រាយ។ ពុំ​នោះ​ទេ យើង​អាច​អធិស្ឋាន ជា​មុនសិ​ន   តាម​គំរូ​របស់​ស្តេច​ដាវីឌ។ “ស្តេចដា​វីឌ​បានទូ​លសួ​រ ដ​ល់​ព្រះ​អម្ចាស់”(ខ.១៩) ហើយ​ព្រះ​អង្គ​ក៏​បាន​ដឹក​នាំ​ស្តេចអ​ង្គ​នេះ។ កាល​នោះ ស្តេច​ដាវីឌ​ត្រូ​វ​ធ្វើសង្រ្គាម​នឹង​ពួក​ភីលីស្ទីន នៅក​ន្លែង​ពីរ​ផ្សេង​គ្នា គឺ​នៅបា​ល-ពេរ៉ាស៊ីម និង​​វាល​​ច្រ​ក​​ភ្នំ​​រេផែម​។ ​ជាការ​ប្រសើរ​ណាស់ ដែល​ទ្រង់​បាន​ប្រឹក្សា​យោបល​ជា​មួយ​ព្រះ​អម្ចាស់ ព្រោះ​ក្នុង​សមរ​ភូមិ​ទាំង​ពីរ​នោះ ទ្រង់​ត្រូវ​ប្រើ​យុទ្ធ​សាស្រ្ត​ពីរ​ផ្សេង​គ្នា​។ ព្រះ​អង្គ​បាន​ប្រហារ​ពួក​ខ្មាំង​សត្រូវ ដោយ​ព្រះអង្គ​ទ្រង់​ផ្ទាល់ ក្នុង​កន្លែង​ទីមួ​យ បាន​ជាស្តេ​ចដា​វីឌ​មានប​ន្ទូល​ថា ព្រះ​អម្ចាស់​បាន​ទម្លាយ​មក​លើ​ខ្មាំង​សត្រូវ​របស់​យើង នៅ​ចំពោះ​មុខ​ដូច​ទឹក​ធ្លាយទំ​នប់​(ខ.២០)។ ហើយ​នៅ​កន្លែង​មួយ​ទៀត ព្រះ​អម្ចាស់​បាន​ឲ្យស្តេច​ដាវីឌ​អនុវត្ត​តាម​ផែន​ការ​របស់​ព្រះ​អង្គ ហើយ​ពេល​ដែល​ទ្រង់​អនុវត្ត​តាម​ព្រះ​អង្គ​ ពួក​អ៊ីស្រាអែល​ក៏​បាន​ទទួល​ជ័យជម្នះ(ខ.២៣-២៥)។ ជា​រៀង​រាល់​ថ្ងៃ យើងជួ​ប​ប្រទះ​បញ្ហាជា​ច្រើ​ន ដែ​លត្រូវ​ឆ្លង​កាត់។ ទោះ​បី​ជា បញ្ហា​ទាំង​អស់​មិន​មាន​ដំណោះ​ស្រាយ​ដូ​ច​គ្នា​ក៏​ដោយ ក៏​យើងត្រូវ​តែ​ប្រឹក្សា​យោល​ជា​មួយ​នឹ​ង​ព្រះជា​និច្ច​មុន​នឹ​ង​សម្រេច​ចិត្ត​ដោះ​ស្រាយ​បញ្ហា​នីមួយ​ៗ​។ បន្ទាប់ម​ក…

Read article
មានពេលសម្រាប់គ្រប់ការទាំងអស់

ក្នុង​ទសវត្ស​រ៍​ឆ្នាំ១​៩៦០ ក្រុមច​ម្រៀង​រ៉ក់​បែប​ប្រពៃណី ដែល​មាន​ឈ្មោះថា​ “ដឹ បាយអឺដស៍”(The Byrds) បាន​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ ដែលមាន​ចំណង​ជើង​ថា “ចូរ​ងាកម​ក! ងាក​មក! ងាក​មក!”។ បទ​ចម្រៀង​នេះ​ពិត​ជា​ល្បីល្បា​ញណា​ស់ បាន​ជា​គេ​ឲ្យ​ចំណាត់​ថ្នាក់​លេខ​មួយ​ ក្នុងប​ញ្ជី​បទ​ចម្រៀង​ទាំង​១០០​បទ ដែ​ល​ល្បីជា​ង​គេ នៅ​សម័យ​នោះ ក្នុង​សារ​ពត័​មាន​តន្រ្តី​ប៊ីល​ប៊​ត​(Billboard) ហើយ​ថែម​ទាំង​ទទួល​បាន​នូវ​ប្រជាប្រិយភាព ​ទូទាំង​ពិភព​លោក​ផង​ដែរ។ បទ​ចម្រៀង​នេះ មាន​ទំនុក​ដែល​បាន​ធ្វើ​ឲ្យអ្នក​ស្តាប់ទាំង​ឡាយ​ មាន​ការ​ជក់​ចិត្ត​ឌិត​អារម្មណ៍​ណាស់​។ តែ​អ្វី​ដែល​គួ​រឲ្យចា​ប់អា​រម្មណ៍​នោះ​ គឺទំ​នុក​នៃបទច​ម្រៀង​នេះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​កណ្ឌ​សាស្តា នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​ក្នុង​នោះអ្ន​ក​និព​ន្ធបា​នថ្លែ​ងថា​ “មាន​​ពេ​ល​​សំរា​ប់​​គ្រប់​​ទាំង​​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ”(៣:១)។ បន្ទាប់​មក អ្នកនិពន្ធ​បាន​រៀប​រាប់ អំពី​រដូវ​កាល​មួ​យ​ចំនួន ដែល​មនុស្ស​ពើប​ប្រទះក្នុ​ងជី​វិត ដែល​មាន​ដូ​ច​ជា ការ​កើត និង​ការ​ស្លាប់ ការ​រក​បាន និង​ការ​បាត់បង់ ទឹកភ្នែ​ក និង​សំណើច ការ​សោកស​ង្រេង និង​ការ​លោត​រាំ។ រដូវ​កាលក្នុងជី​វិត​របស់​យើង​ក៏​មាន​ការប្រែ​ប្រួល​ពីមួ​យពេល​​ទៅ​មួយពេល​ ដូច​រដូ​វ​កាល ក្នុង​ធម្មជាតិ​ផង​ដែរ។ ស្ថាន​ភាព​របស់​យើង ​មិនស្ថិត​នៅដ​ដែល​ជា​រៀង​រហូត​ទេ។ ជួន​កាល យើង​ទទួល​ស្វាគមន៍​ការ​ប្រែ​ប្រួល​ក្នុង​ជីវិត​រប​ស់យើ​ង។ ប៉ុន្តែ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ពិបាក​ស្វាគមន៍​ការ​ប្រែប្រួ​ល ជា​ពិសេស នៅពេ​លដែ​ល​ការប្រែ​ប្រួ​លនោះ​…

Read article
រង្វាន់​សម្រាប់​អាកប្ប​កិរិយ៉ា​ល្អ

នៅ​ក្នុង​ក្រុម​កុមារ នៃ​ព្រះវិហារ​របស់​ខ្ញុំ យើង​តែង​តែ​ឲ្យកា​ត​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ៗ ពេល​ដែល​យើង​កត់​សម្គាល់​ឃើញ​ថា ពួក​គេ​មាន​អាកប្ប​កិរិយ៉ា​ល្អ។ ពួក​គេ​ក៏​បាន​សន្សំ​កាត​នោះ​ឲ្យបា​នច្រើ​ន ដើម្បី​ទទួល​រង្វាន់ សម្រាប់​អាកប្ប​កិរិយ៉ា​ល្អ ដែល​ខ្លួន​ធ្លាប់​មាន​កន្លង​មក។ យើង​កំពុង​តែ​ព្យាយាម​បង្រៀន​ក្មេង​ៗ​ ឲ្យកាន់តែ​មាន​អាកប្ប​កិរិយ៉ា​ល្អ ជាជា​ង​ផ្តោត​ទៅ​លើ​ចំណុច​អាក្រក់​របស់​ពួក​គេ។ មាន​ពេលមួយ​ អ្នក​ដឹក​នាំ​របស់​យើង​ម្នាក់ បាន​ឲ្យ​កាត​មួយ​សន្លឹក​ដល់​ក្មេង​ប្រុស​អាយុ១១​ឆ្នាំម្នា​ក់ ឈ្មោះធីរី(Tyree)។ ពេល​នោះធី​រី​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​សូម​អរគុណ​លោក​គ្រូ ​ប៉ុន្តែ ខ្ញុំ​មិ​នត្រូវ​ការ​កាត​នេះ​ទេ។ ខ្ញុំ​ចង់​មាន​អាកប្ប​កិរិយ៉ា​ល្អ ហើយ​មិ​នច​ង់​បាន​រង្វាន់ សម្រាប់​អាកប្ប​កិរិយ៉ា​ល្អនោះឡើ​យ”។ សម្រាប់​កុមារា​ម្នាក់នេះ កា​រ​ធ្វើល្អ គឺ​ជា​រង្វាន់​សម្រាប់​ខ្លួន​គាត់។ គា​ត់​ពិត​ជា​ចូល​ចិត្ត​ធ្វើល្អ​   ក្នុង​ការ​រស់​នៅ   ទោះបីជា​គា​ត់​បាន​ទទួ​ល​រង្វា​ន់​ឬ​អត់​ក៏​ដោយ។ ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងនឹងទទួលរង្វាន់នៅថ្ងៃណាមួយ។ បទគម្ពីរ ២កូរិនថូស ៥:១០ បានចែងថា គ្រប់​​គ្នានឹង​បាន​ទទួល​រង្វាន់ តាម​​កា​រ​​ដែ​ល​​បាន​ធ្វើ ពី​​កាល​​នៅ​​ក្នុង​​រូបកាយ​​រៀង​​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី”។ ប៉ុន្តែ យើង​មិន​គួរ​ប្រព្រឹត្តល្អក្នុង​ការ​រស់​នៅ ដោយ​សារ​តែ​យើងមា​នបំ​ណង​ចង់​បាន​រង្វា​ន់នោះ​ឡើ​យ ហើយក៏​មិ​ន​មែន​ដើម្បី​ឲ្យបា​នសេ​ចក្តី​សង្រ្គោះនោះ​ដែរ។ ផ្ទុយ​ទៅវិ​ញ យើងគួ​រ​ប្រព្រឹត្ត​ល្អ ​ដោយសារ​យើង​មាន​បំណង​ចិត្ត​ ចង់​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និងដើ​ម្បី​ធ្វើ​ឲ្យ​ព្រះអ​ង្គ​សព្វ​ព្រះ​ទ័យ។ ពេល​ដែល​យើ​ងស្រ​ឡាញ់​ព្រះ យើង​មាន​ចិត្ត​ចង់​ផ្គាប់​ព្រះទ័​យ​ព្រះ​អង្គ ដែល​បាន​ស្រឡាញ់​យើ​ង​ជា​មុន​(១យ៉ូហាន ៤:១៩) ហើយ​បម្រើព្រះ​អ​ង្គ ដោយ​ចិត្ត​បរិសុទ្ធ(សុភាសិត ១៦:២…

Read article
ផ្លោះរបងថ្ម

លោក​ពលបាល រីឆាត ឃើកលែន(Richard KirkLand) ជា​ទាហាន​របស់​កង​ទ័ព​សហព័ន្ធ ក្នុង​សម័យ​សង្រ្គាម​ស៊ីវិល​របស់​អាមេរិ​ក​(ឆ្នាំ ១៨៦១-១៨៦៥)។ ពេល​កង​ទ័​ពសហភាព​ទទួល​បរា​ជ័យ នៅ​ក្នុង​ការ​វាយ​សម្រុក​ចូល​ភ្នំ​ម៉ារី ហាយ ក្នុង​អំឡុង​ពេល​សង្រ្គាម​នៅ​ហ្វ្រេដឺរីក​បឺក មាន​ទាហាន​ជា​ច្រើន​បាន​របួស ហើយ​ត្រូវ​គេទុ​កចោ​ល ក្នុង​ទឹក​ដី​ដែល​នៅច​ន្លោះគូ​រស​ត្រូ​វទាំ​ងពី​រ ដូច​នេះ លោក​ឃើក​លែន​ក៏​បាន​សុំ​ការ​អនុញ្ញាត ចូល​ទៅ​ជួយ​សង្រ្គោះ​ពួ​ក​គេ។ គាត់​បាន​ប្រមូល​ដប​ទឹក ហើយ​ផ្លោះរបង​ថ្ម ទៅ​ជួយ​ទាហាន​ណា​ដែល​គាត់​ឃើញ​មុន​គេ។ គេ​បា​ន​ហៅ​គាត់ថា​ “ទេវតា​នៃម៉ា​រី ហាយ” នៅ​ពេល​ដែល​គាត់​បាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ផ្ទាល់​ខ្លួន​ ដើម្បី​បង្ហាញ​នូវ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​គ្រីស្ទ ដល់​ទាហាន​របស់​សត្រូវ។ មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​នឹង​ត្រូ​វ​ទៅ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ ក្នុង​សមរ​ភូមិ​ខាង​សាច់​ឈាម តែ​ទន្ទឹម​នឹង​នោះ ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ យើង​អាច​រក​ឃើញ​មនុ​ស្ស​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​យើង ដែល​កំពុង​រង​ទុក្ខ​វេទ​នា ដោយសារ​ភាព​ឯក​កោ ការបា​ត់​បង់ បញ្ហា​សុខ​ភាព និង​អំពើ​បាប។ ប្រហែល​ជា​មាន​សម្លេង​រំខាន​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​យើង​មិនអាចឮពួកគេស្រែកដង្ហើយរក​សេចក្តីមេត្តា ការកម្សាន្តចិត្ត សេចក្តីសង្ឃឹម និងជំនួយ។ លោក​ឃើកលែន​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​អ្នក​ដទៃ ដូច​ព្រះគ្រី​ស្ទ​ដែរ ជា​គំរូ​នៃ​ការ​អនុវត្ត​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​យេស៊ូវ ​ដែល​បាន​បង្គា​ប់ឲ្យ “ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន​ឯង”(ម៉ាថាយ ៥:៤៤)។ ត្រង់​ចំណុ​ចនេះ សាវ័ក​ប៉ុល​បាន​ដង​ស្រង់​បទ​គម្ពីរ សុភាសិត ២៥:២១ “បើ​សិន​ណា​ជា​ខ្មាំងសត្រូវ​អ្នក​ឃ្លាន នោះ​ចូរ​ឲ្យ​គេ​បរិភោគ​ចុះ បើ​គេ​ស្រេក…

Read article
ចូរស្ងប់រំងាប់

ខ្សែ​ភាព​យន្ត ដែ​ល​មាន​ចំណង​ជើង​ថា រទេះ​អគ្គី ជា​រឿង​ដែល​បានរំ​ឭក​ដល់​ដំណើរ​ជីវិត​របស់​លោក​អេរិក លីឌែល(Eric Liddle) ដែលជា​កីឡា​ករ​ដែល​បាន​ទទួ​ល​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​ឆ្នាំ​១៩២៤ នៅ​ទីក្រុង​បារីស មុន​ពេល​គា​ត់​ចេញ​ទៅ​ធ្វើការ​ជា​បេសក​ជន នៅ​ប្រទេស​ចិន។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​សង្រ្គាម​លោក​លើក​ទីពីរ​បាន​ផ្ទុះឡើ​ង លោក​លីឌែល​ក៏បា​ន​បញ្ជូន​គ្រួសារ​គាត់ ទៅ​រក​កន្លែង​សុវត្តិ​ភាព ក្នុង​ប្រទេស​កាណាដា តែ​គាត់​នៅ​បន្ត​រស់​នៅ​ក្នុង​ប្រទេស​ចិន។ មិនយូរប៉ុន្មាន គេក៏បានចាប់លោកលីឌែល និងបេសកជនបរទេស​ដទៃ​ទៀត ដាក់​ក្នុង​ជំរុំ​ឃុំ​ឃាំង​របស់​ប្រទេស​ជប៉ុន។ បន្ទាប់​ពី​គាត់​បាន​រស់​នៅ​ក្នុង​មន្ទី​ឃុំឃាំង អស់​រយៈ​​ពេល​ជា​ច្រើន​ខែ​ក្រោយ​មក គាត់​ក៏​បាន​មានប​ញ្ហាសុខ​ភាព​ ហើយ​គ្រូ​ពេទ្យពិ​និត្យ​ឃើញ​ថា គាត់​ប្រហែល​ជា​មាន​សាច់​​ដុះ​ក្នុង​ខួរ​ក្បាល។ ជា​រៀង​រាល់​ពេល​ល្ងាច​ថ្ងៃ​អាទិត្យ មាន​ក្រុម​ភ្លេង​មួយ​ក្រុម បានមក​លេង​ភ្លេង​នៅ​ក្បែរ​មន្ទី​រ​ពេទ្យ ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​គេលេង​បទ “ចូរ​ស្ងៀម​នៅ ឱ​វិញ្ញាណ​ខ្ញុំ​អើយ”។ ខ្ញុំ​គិត​ថា ពេលដែ​ល​គាត់កំ​ពុង​ស្តាប់​បទ​នេះ គាត់​ក៏​ប្រាកដ​ជា​ជញ្ជឹង​គិត អំពី​អត្ថ​ន័យ​នៃ​បទ​នេះ ដែលមាន​ខ្លឹម​សារ​​ដូច​តទៅ​នេះ​ថា ចូរ​ស្ងប់​រំងាប់ ឱ​វិញ្ញាណ​ខ្ញុំអើយ : ពេលវេ​លា​កន្ល​ងទៅ​យ៉ាង​ឆាប់​រហ័ស / តើ​ពេល​ណា យើង​នឹង​បាន​ទៅ​នៅជា​មួយ​ព្រះអម្ចាស់​ជា​រៀង​រហូត / ពេល​ដែល​ការ​ខក​ចិត្ត ​ការសោក​សង្រេង និង​ការ​ភ័យ​ខ្លាចរ​លាយ​បាត់​អស់ / ចូរ​បំភ្លេច​ទុក្ខ​ព្រួយ ក្តី​អំណរ​របស់​ក្តី​ស្រឡាញ់​កើត​មាន​ជាថ្មី / ចូ​រ​ស្ងប់​រំងាប់ ឱវិ​ញ្ញាណ​ខ្ញុំ​អើយ…

Read article
នរណានិយាយការពិត?

ក្នុង​អំឡុង​ពេល​នៃយុ​ទ្ធ​នា​ការ​ឃោសនា​បោះឆ្នោ​ត ជ្រើស​រើស​ប្រធានា​ធិបតី​នៃ​សហ​រដ្ឋ​អាមេរិក ទូរទស្សន៍​ទាំង​ឡាយ​បាន​ផ្សាយ​អំពី​ការ​ថ្លែង​សន្តរ​កថា និង​កិច្ច​ពិភាក្សា​តទល់ ដែល​ច្រើន​តែ​រាប់​បញ្ចូល “ការ​ពិនិត្យ​រក​មើល​ការ​ពិត” ដោយ​អ្នក​វិភាគ ដែល​ធ្វើ​ការ​ប្រៀប​ធៀប​សន្ត​រក​ថា​របស់​បេ-កជន ដែល​ឈរ​ឈ្មោះជា​ប្រធានា​ធិបតី នឹង​ប្រវត្តិ​ពិត​របស់​ពួក​គេ ដើម្បី​ឲ្យ​ប្រជា​ជន​បាន​ដឹង ថា​ពួ​ក​គេកំពុង​និយាយ​ការ​ពិត ឬ​និយាយ​​ប្រឌិត ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន? សាវ័​ក​យ៉ូហាន​បាន​កត់​ទុក​ អំពី​ការ​សន្ទ​នា​រវាង​ព្រះ​យេស៊ូវ ជាមួ​យនឹ​ង​មនុស្ស​មួយ​ក្រុម ដែល​ជឿ​ថា ព្រះ​យេស៊ូវ​​កំពុ​ង​មាន​បន្ទូល​​កុហក់ អំពី​ព្រះ​អង្គ​ទ្រង់។ ពេល​នោះ​ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​គេ​ថា “បើ​​អ្នក​​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច”(យ៉ូហាន ៨:៣១-៣២)។ ពួក​គេ​​ទូ​ល​ថា យើង​​រា​ល់​​​គ្នា​​ជា​​ពូជ​​លោក​អ័ប្រាហាំ ក៏​​មិន​​ដែល​ធ្វើ​ជា​បាវ​បំរើ​របស់​អ្នក​ណា​ឡើយ “ម្តេច​ក៏​អ្នក​ថា យើង​នឹង​បាន​រួច​ដូច្នេះ”(ខ.៣៣)។ ពេល​ដែល​ការ​សន្ទនា​ចេះ​​តែ​បន្ត ព្រះ​យេស៊ូវ​នៅ​តែ​មាន​បន្ទូល​ថា ព្រះ​អ​ង្គ​ពិ​តជា​បាន​ប្រាប់​ការ​ពិត​មែន​(ខ.៣៤,៤០,៤៥-៤៦,៥១)។ អ្នក​ខ្លះ​ជឿព្រះ​អង្គ តែ​អ្នក​ផ្សេង​ទៀត នៅ​តែ​ខឹង​នឹង​ព្រះ​អង្គ ហើយ​មិន​​ព្រម​ជឿ។ សព្វ​ថ្ងៃ​នេះ កិច្ច​ពិភាក្សា​តទល់​នេះ នៅ​តែ​បន្ត​មាន។ អ្នក​ដែល​ប្រឆាំង​នឹ​ង​ព្រះយេស៊ូវ ក្នុង​សម័យ​នេះ បាន​ព្យាយាម​និយាយ​បង្ខូច​ព្រះ​បន្ទូល​របស់​អង្គ ហើយ​លើក​ហេតុ​ផល​ថា ព្រះ​អង្គ​បា​ន​មាន​បន្ទូល​កុហក់។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាក​ដថា​” ហើយ​ព្រះអ​ង្គស​ន្យា​ថា ព្រះ​អង្គ​នឹង​ប្រទាន​នូវ​សេរី​ភាព ដែល​យើង​អាច​រក​បាន​តែ​នៅ​ក្នុ​ងព្រះអង្គ​ប៉ុណ្ណោះ។ ការ​កត់​ត្រា​រប​ស់​ព្រះគ​ម្ពីរ អំពី​ដំណើរ​ជីវិត​របស់​ព្រះយេ​ស៊ូវ គឺ​សក្តិ​សម​នឹ​ង​ឲ្យ​យើង “ពិនិត្យ​រក​មើល​ការ​ពិត”…

Read article
គំរូនៃសេចក្តីស្រឡាញ់

មាន​ស្លោក​មួយ​ឃ្លា​ពោល​ថា “គេ​អាច​កាត់​សេចក្តី​ថា យើង​មាន​ចិត្ត​ល្អ ឬ​ចិត្ត​អាក្រក់ មិន​មែន​ដោយ​សារ​យើង​មាន​សេចក្តី​ស្រឡាញ់​ច្រើន​ប៉ុណ្ណា​ឡើយ តែ​ដោយ​សារ​អ្នក​ដទៃ​បាន​ស្រឡាញ់​យើង​ខ្លាំង​ប៉ុណ្ណា​ទៅ​វិ​ញ​ទេ”។ ពាក្យ​ស្លោក​នោះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ខ្សែ​ភាព​យន្ត ដែល​មាន​ចំណង​ជើង​ថា មេ​ធ្មប់​នៃ​នគរ​អូហ្ស។ ខ្ញុំ​ឃើញ​គេ​ដាក់​តាំង​ពាក្យ​ស្លោក​នោះ   នៅ​លើ​ជញ្ជាំង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ។ គេ​ប្រហែល​ជា​យល់​ថា​រឿងមេធ្មប់​នៃ​នគរអូហ្ស ជា​រឿង​ដ៏​ល្អមួ​យហើយ​ ប៉ុន្តែ វា​មិន​មែន​ជាប្រភព​នៃ​ការ​បង្រៀន​ខាង​វិញ្ញាណ ដែល​យើង​អាច​ជឿ​ទុក​ចិត្ត​បាន​នោះ​ឡើយ​។ ដ្បិត​ព្រះទ្រ​ង់​មាន​សេចក្តី​បង្រៀន ដែល​ផ្ទុយ​ពី​ពាក្យ​ស្លោក​នេះ។ ព្រះ​អង្គ​បា​នប្រទាន​ក្រឹត្យ​វិន័យ​ធំ​ៗ​ពី​រ គឺ​ឲ្យ​ស្រឡាញ់​ព្រះ​អង្គ​ជា​ទី​មួយ ហើយ​ស្រឡាញ់​អ្នក​ដទៃ​(ម៉ាកុស ១២:២៨-៣១)។ គ្មាន​ខ​គម្ពីរ​ណា ដែល​បង្រៀន​យើង​ឲ្យ​រំពឹង​ចង់​បាន​សេចក្តី​ស្រឡាញ់​ពី​អ្នក​ដទៃ​វិញ​ឡើយ។ តាម​ពិត ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល ក្នុង​សេចក្តី​អធិ​ប្បាយ​ដ៏​ល្បី​បំផុត​របស់​ព្រះ​អង្គ​ថា​ “អ្នក​​រា​ល់​​គ្នា​​មា​ន​​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌”(ម៉ាថាយ ៥:១១-១២)។ ពេល​ដែល​យើង​និយាយ​អំពី​សេចក្តី​ស្រឡាញ់ យើង​ចាំ​បាច់​ត្រូវ​ដឹង​ថា : ព្រះ​អង្គ​បាន​ស្រឡាញ់​យើង មុន​យើង​ស្រឡាញ់​ព្រះ​អង្គ​(១យ៉ូហាន ៤:១៩)។ គឺ​ដូច​ដែល​លោក​ម៉ូសេ​បាន​ប្រាប់​ពួក​អ៊ីស្រាអែល​ថា ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ស្រឡាញ់​ពួក​គេ​(ចោទិយកថា ១០:១៥) ហេតុ​ដូច​នេះ​ហើយ​ ពួក​គេ​ត្រូវ​ស្រឡាញ់​អ្នក​ដទៃ ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​ពួក​គេ​​មិន​ស្គាល់​ផង(ខ.១៩)។ កាល​ណាយើ​ង​បាន​ទទួល​សេចក្តី​ស្រឡាញ់​ពី​ព្រះ​ហើយ នោះ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​នាំ​អ្នក​ដទៃ ឲ្យ​បាន​ទទួល​សេចក្តី​ស្រឡាញ់​រប​ស់​ព្រះ​អង្គ​ផង​ដែរ។ ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់…

Read article