2015

You are here:
តើទ្រង់ជាមិត្តភ័ក្រក្នុងក្តីស្រមៃឬ?

កាល​ពីពេ​ល​កន្លង​ទៅ ខ្ញុំ​បាន​ឮ​គេនិ​យាយប្រា​ប់ខ្ញុំ​​ថា មានគេ​ផ្ស​ព្វផ្សាយ​នៅលើ​ផ្ទាំ​ងផ្សា​យ​ពាណិជ្ជ​កម្ម នៅតា​មផ្លូ​វ​ធំៗ​ថា​ “ព្រះជា​មិត្ត​ភ័​ក្រដែ​ល​មាន​តែក្នុ​ងក្តី​ស្រមៃ ​ចូរទ​ទួល​ស្គាល់កា​រ​ពិត នោះ​ជា​​កា​រប្រ​សើរ​សម្រា​ប់យើ​ង​ទាំង​អស់​គ្នា”។ ជាកា​រ​ពិត​ណាស់ អ្នក​ដែល​ហ៊ាន​សរសេរ​យ៉ាង​ដូចនេះ​ បានប្រៀ​ប​ធៀប​គ្រីស្ទ​ប​រិស័ទ ទៅនឹ​ង​កូន​ក្មេង ​ដែលប​ង្កើត​ឲ្យមា​ន​មិត្ត​ភ័ក្រ​ម្នាក់ នៅ​ក្នុង​ការ​ស្រ​មើ​ស្រមៃ​របស់​ខ្លួន។ ប៉ុន្តែ តើ​ព្រះ​គ្រាន់​តែ​ជា​មិត្ត​ភ័ក្រ​នៅ​ក្នុ​ង​ក្តី​ស្រមៃ​របស់​យើង​ឬ?​ ជា​ការ​ពិត​ណាស់ យើង​មាន​ភស្តុតាង​បញ្ជាក់ថា​ ព្រះ​ពិតជា​មាន​មែន។ ចូរ​ពិចារ​ណាអំ​ពី​ទ្រឹស្តី​ដែល​មាន​ដូច​តទៅ : ការ​ករ​កើត​នៃពិ​ភព​លោក បាន​បង្ហាញ​ថា ក្នុង​សក​លោក​នេះ មាន​អ្នក​រចនា​ម្នាក់ ដែល​បាន​បង្កើត​របស់​សព្វ​សារ​ពើម​ក(រ៉ូម ១:១៨-២០)។ សម្ប​ជញ្ញៈ​របស់​មនុស្ស​ជួយ ឲ្យ​មនុស្ស​ដឹង​ខុស​ត្រូវ ហើយ​ការ​នេះ​បង្ហាញ​ថា មាន​អ្នក​ដាក់​ក្រឹត្យ​វិន័យ នៅ​ក្នុង​សម្ប​ជញ្ញៈ​របស់​យើង​(រ៉ូម ២:១៤-១៥)។ ភាព​ប៉ិន​ប្រសប់​​ដែលយើ​ង​បង្ហាញ​ចេញ នៅ​ក្នុង​តន្រ្តី និង​សីល្បៈ ឆ្លុះប​ញ្ចាំង​អំពី​ភាពប៉ិ​នប្រ​សប់ ដែល​ព្រះ​អាទិករ​មាន​(និក្ខមនំ ៣៥:៣១-៣២)។ ព្រះ​គ្រីស្ទ​បាន​បើក​សម្តែង ​ឲ្យយើ​ងដឹ​ង​ថា ព្រះ​មាន​លក្ខណៈ​ដូច​ម្តេ​ច តាម​រយៈ​ការ​យាង​មក​យក​កំណើតជា​ម​នុស្ស​(ហេព្រើ ១:១-៤)។ ហើយ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះវិ​ញ្ញាណ ក្នុង​ចិត្ត​គ្រីស្ទ​បរិស័​ទម្នា​ក់​ៗ ​បង្ហាញ​ពីភា​ពពិ​ត​រប​ស់ព្រះ​(កាឡាទី ៥:២២-២៣)។ ព្រះ​គម្ពី​របា​នប្រា​ប់​យើ​ងថា​ នឹង​មាន​អ្នក​ដែល​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់ ភាព​ពិត​របស់ព្រះ​(២ពេត្រុស ៣:៤-៦)។ ប៉ុន្តែ លោក​យ៉ាកុ​បបា​នរំ​ឭក​យើង អំពី​ភា​ព​ពិត​រប​ស់ទ្រ​ង់ និង​ការ​ដែលអ្ន​ក​ជឿ​ព្រះ​ក្នុង​គ្រាសញ្ញាចា​ស់…

Read article
ការនៅជាប់នឹងព្រះ

នាពេលព្រឹកថ្ងៃមួយ បន្ទាប់ពីខ្ញុំក្រោកពីដំណេក ខ្ញុំក៏បានដឹងថា អ៊ីនធើ​ណែត​នៅ​ផ្ទះ​ខ្ញុំ បាន​ដាច់​ហើយ​។ អ្នក​ផ្តល់​សេវ៉ា​កម្ម​រប​ស់ខ្ញុំ ​បាន​ធ្វើ​តេស្ត​ខ្លះ​ៗ ហើយ​ក៏បា​នស​ន្និដ្ឋា​នថា ខ្ញុំ​ត្រូ​វផ្លា​ស់ប្តូរ​ម៉ូដិម​ថ្មី ដើម្បី​ឲ្យ​អ៊ីន​​ធើ​ណិត​​ដំណើរ​ការ​ដូច​ដើម​វិញ ប៉ុន្តែ ពួក​គេអា​ច​ផ្លាស់​ឲ្យ​ខ្ញុំ​យ៉ាង​ឆាប់​បំផុត នៅ​ថ្ងៃ​ស្អែក។ ខ្ញុំ​ក៏មាន​កា​រ​ស្រង៉ាក​ចិត្ត​បន្តិច ពេល​ដែល​ខ្ញុំគិ​តអំ​ពី​ការ​រស់​នៅ ដោយ​គ្មាន​អ៊ីន​ធើណែត​ប្រើ ​ក្នុង​រយៈ​ពេល​២៤​ម៉ោ​ង។ ខ្ញុំក៏​គិ​តថា​ តើ​ខ្ញុំ​អាច​រស់​ដោយ​របៀ​បណា​ បើ​គ្មាន​អ៊ីន​ធើណែត​ប្រើ។ បន្ទាប់​មក​ខ្ញុំ​ក៏សួ​រខ្លួ​នឯ​ង​ថា​ តើខ្ញុំ​មា​នកា​រ​ស្រង៉ាក​ចិត្ត​ផង​ដែរ​ឬ​ទេ បើសិ​ន​ជា​ទំនាក់​ទំនង​ដែល​ខ្ញុំ​មាន​ជាមួ​យ​ព្រះ ​ត្រូវ​បាន​កាត់​ផ្តាច់​អ​ស់រ​យៈ​ពេ​ល១​ថ្ងៃ​? យើង​អាច​ប​ន្ត​ភ្ជាប់​ទំនាក់​ទំន​ងជា​មួ​យព្រះ​ ដោយ​ចំណា​យពេ​លជា​មួយ​ព្រះ​បន្ទូល​ទ្រង់ និង​នៅក្នុ​ងកា​រ​អធិស្ឋានបា​នគ្រ​ប់​ពេល។ បន្ទាប់​មក យើង​ត្រូ​វ​ធ្វើ​ជា “អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូ​ល​ព្រះ”(យ៉ាកុប ១:២២-២៤)។ អ្នក​និព​ន្ធទំ​នុក​ដំកើង ជំពូក ១១៩ បាន​ទទួល​ស្គាល់ សារៈ​សំខាន់​នៃ​កា​រ​នៅ​ជាប់​ជា​មួយនឹងព្រះ​។ គាត់​បាន​ទូល​សូម​ឲ្យ​ព្រះ បង្រៀន​​ផ្លូ​វ​នៃ​​អស់​ទាំង​បញ្ញត្ត​ទ្រង់​​មក​​គាត់(ខ.៣៣-៣៤)។ បន្ទាប់ម​ក គាត់​ក៏បា​នអ​ធិស្ឋាន​ថា គាត់រក្សាទុ​កឲ្យ​អស់​ពីចិ​ត្តរ​បស់​គាត់​(ខ.៣៤) ហើយ​ដើរ​​ទៅ​​តាម​​ផ្លូវ​ច្រក​នៃ​សេចក្តី​បង្គាប់របស់​ទ្រង់(ខ.៣៥) ហើយង្វែរ​ភ្នែក​របស់គាត់ មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍(ខ.៣៧)។ អ្នក​និពន្ធ​ទំនុក​ដំកើង “នៅជា​ប់” ជា​មួយ​ព្រះ ដោយជ​ញ្ជឹង​គិត ហើយអនុវត្តតា​មព្រះ​ប​ន្ទូល​ទ្រង់។ ព្រះបា​នប្រ​ទា​នឲ្យ​យើង​មា​នព្រះបន្ទូ​​លទ្រង់ ​​ជា​ចង្កៀង​ដល់​ជើង​យើង ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ ដែល​នាំយើ​ងទៅ​រ​កទ្រ​ង់។–C.P. Hia  

Read article
កិច្ចការ ដែលមិនទាន់ បញ្ចប់

ពេល​លោក​លេអូ ផ្លាស(Leo Plass) មាន​អាយុ៩៩​ឆ្នាំ គាត់​បាន​ទទួលប​រិញ្ញា​ប័ត្រ​មហា​វិទ្យា​ល័យ ​ពីសកល​វិទ្យា​ល័យ​អូរីហ្គិន ខាង​កើត(Oregon)។ គាត់​បានឈប់​រៀន​យក​សញ្ញា​ប័ត្រ​គ្រូប​ង្រៀន នៅ​សកល​វិទ្យា​ល័យ ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ ដើម្បី​ទៅ​រក​ប្រាក់​ចំណូលនៅ​ក្នុង​ឧស្សាហ៍​កម្ម​កាប់​ឈើ។ ៧០​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​បន្ត​ការ​សិក្សាបា​ន​ក្រេឌីត​៣​ទៀត ដើម្បី​ឲ្យ​គាត់​អាច​បញ្ចប់​ការ​សិក្សានៅ​សកល​វិទ្យា​ល័យ ហើយដោះ​ស្រា​យ​បញ្ហា​ដ៏សំ​ខាន់ ដែល​គាត់​មិន​ទាន់​បាន​បញ្ចប់ នៅ​ក្នុង​ជីវិត​គាត់។​ ក្នុ​ងចំ​ណោម​យើង មាន​មនុស្ស​ជា​ច្រើន​មាន​បញ្ហា​ដូច​លោកលេ​អូ​ដែរ។ បញ្ហា​ដែល​យើង​មិន​ទាន់​បញ្ចប់ អាច​ជា​បញ្ហាដែ​ល​យើង​មិន​ទាន់​បាន​និយាយ​សុំ​ទោ​សគេ ហើយ​បញ្ហា​ដែល​សំខាន់​បំផុ​តនោះ គឺ​ការ​សម្រេច​ចិត្ត​ខាង​វិញ្ញាណដែល​យើង​មិន​ទាន់​បាន​បញ្ចប់។ ចោរម្នា​ក់ ក្នុង​ចំណោម​ចោ​រ​ដែល​គេឆ្កា​ង​ជា​មួយ​ព្រះ​យេស៊ូវ ​បាន​ដឹង​ខ្លួន​ថា គាត់​ចាំ​បាច់​ត្រូ​វសម្រេច​ចិត្ត​ទទួ​លជឿ​ទ្រ​ង់។ ពេល​ដែល​គាត់​នៅស​ល់ដ​ង្ហើម​ចុង​ក្រោយ គាត់ក៏​បា​នដឹ​ងថា​ ព្រះ​យេស៊ូវ​ជា​នរណា ហើយ​ចង់​ទៅ​​នៅ​ជាមួ​យ​ទ្រង់​ក្នុ​ង​នគរ​ស្ថាន​សួគ៌​ដែរ​។ គាត់​បាន​ទទួល​ស្គាល់​ថា គាត់​ជា​មនុស្ស​មាន​​បាប ហើយ​ព្រះ​យេស៊ូវ​គ្មាន​ទោស​អ្វី​សោះ ​ហើយ​គាត់​ក៏​ទូល​ទ្រង់​ថា “ព្រះ​អម្ចាស់​​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូលបង្គំ​ផង”(លូកា ២៣:៤២)។ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​តប​ថា “ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថានបរមសុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ”(ខ.៤៣)។​ ព្រះ​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​នរណា​ម្នាក់​វិនាស​ឡើយ​(២ពេត្រុស ៣:៩)។ សេចក្តី​សង្រ្គោះ​របស់​ទ្រង់ គឺ​សម្រាប់​ឲ្យ​មនុស្ស​ម្នាក់​ៗ​ទទួល ដោយ​មិន​ប្រកាន់​អាយុ សុខភាព ឬ​ដំណាក់​កាល​នៃជីវិត​ឡើយ។ ការ​ប្រទាន​សេចក្តី​សង្រ្គោះនេះ​ គឺ​បើ​កចំ​ហរ​សម្រាប់​អ្នក។ សូម​កុំ​រង់​ចំា​ទទួល​ជឿ​ព្រះយេស៊ូវ នៅពេ​ល​ក្រោយ​ឡើយ​(២កូរិនថូស…

Read article
ក្រេបយករស់ជាតិ គ្រប់ម៉ាត់

ជាញឹក​ញាប់ ម៉ាទី(Martie) ភរិយា​ខ្ញុំ បាន​និយាយ​ប្រាប់​ខ្ញុំថា​ “បង​ចូ(Joe) បង​ញាំលឿ​ន​ម្ល៉េះ! សូម​បង​ញាំតា​ម​សម្រួល ឲ្យ​បាន​សប្បាយ​ខ្លះផ​ង”។ តាម​ធម្មតា ​ខ្ញុំបា​ន​ញាំបា​យ​ហើយ​មុន​នាង ព្រោះនា​ង​ចំណាយ​ពេល​ក្រេប​យក​រស​ជាតិ​គ្រប់​ម៉ាត់។ យ៉ាង​ណាមិ​ញ ខ្ញុំ​ឆ្ងល់​ថា តើ​ក្នុង​ចំណោម​យើង​រាល់​គ្នា មានម​នុស្ស​ប៉ុន្មាន​នាក់ ដែល​ចូល​ចិត្ត​អាន​ព្រះបន្ទូល​ព្រះ ឲ្យ​ឆាប់​ចប់ ដោយ​មិន​បាន​ក្រេប​យក​រស់​ជាតិ​ដ៏ពិ​តនៃ​ព្រះបន្ទូល​ទ្រង់។ អ្នកនិ​ពន្ធ​ទំនុ​កដំ​កើង​បាន​មាន​ប្រសាសន៍ថា ​“ព្រះ​បន្ទូល​​​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូលបង្គំ​ទៅ​ទៀត!”(ទំនុកដំកើង ១១៩:១០៣)។ បទ​គម្ពី​រនេះ ពិត​ជាមា​នន័​យ​ចំពោះ​ខ្ញុំណាស់! តើយើ​ង​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ ពី​ការ​អរ​សប្បាយ​នឹង​អាហារ​ដ៏​សម្បូរ​បែប​នៃ​ព្រះ​គម្ពីរ? ការ​បរិភោគ​ព្រះ​បន្ទូល​ព្រះជា​អា​ហារ​ប្រចាំថ្ងៃ​ ជួយ​ការ​ពារ​ចិត្ត​​ដែល​កំពុ​ង​ខ្វះជីវ​ជាតិ ​មិន​ឲ្យរង​គ្រោះ ដោយសា​រ​ការ​ថប់​បារម្ភ សេចក្តី​អំណួត ការ​ភ័យ​ខ្លាច និង​ការ​ល្បួង ហើយជួ​យច​ម្រើន​កម្លាំ​ងយើង នៅ​ក្នុង​ដំណើរ​ដ៏មា​នជ័​យ​ជម្នះ​។ ព្រះ​បន្ទូល​ព្រះប្រ​ទាន​នូវ​ប្រាជ្ញា និង​ការ​យល់​ដឹង(ខ.៩៨-១០០)។ ហើយ​បង្ខាំង​ជើង​របស់យើ​ង ឲ្យ​វៀរចាក​ពីផ្លូ​វអា​ក្រក់(ខ.១០១)។ អាហារ​ខាង​សាច់​ឈាម​ជួយ​ចិញ្ចឹម​រូបកា​យ​យើង ឲ្យ​មាន​ជីវ​ជា​តិគ្រ​ប់គ្រា​ន់ ទន្ទឹមនឹ​​ងនោះ ព្រះប​ន្ទូល​ព្រះ គឺ​ជា​អាហារ​ដែល​ជួយ​ចិញ្ចឹម​គំនិត អារម្មណ៍ និង​បំណង​ចិត្ត​របស់​​យើង។​ យើង​មិន​ត្រូវ​អាន​ព្រះបន្ទូល​ទាំង​ប្រញាប់ប្រ​ញាល់ ដើម្បី​ឲ្យ​ឆាប់​បាន​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​ឡើយ។ យើង​ចាំបា​ច់​ត្រូវ​អាន​ព្រះប​ន្ទូល ដោយ​ចំណាយ​ពេល​វេលា​ឲ្យបា​ន​សមរម្យ នៅ​កន្លែង​ដែល​យើង​ពិត​ជា​អាច​ប្រកប​ជា​មួយ​ព្រះ។ ចូរ​ចំណាយ​ពេល អរ​សប្បាយ​នឹង​ការ​ក្រេប​យក​ជីវ​ជា​តិ​ដ៏​សម្បូរ​បែប នៃ​ព្រះប​ន្ទូ​ល​ព្រះ។–Joe…

Read article
សំបុត្ររបស់លោកស៊ី អេស លូវីសា

ក្នុងខែ​កញ្ញា ឆ្នាំ១៩៦១ លោក​ហាវេយ ខាលសិន(Harvey Karlsen) គឺ​ជា​សិស្ស​វិទ្យា​ល័យ​ម្នាក់ នៅ​សង្កាត់​ប្រ៊ូក​លីន ក្រុង​ញូយ៉ក។ កាល​នោះគា​ត់​បាន​សរសេរ​សំបុត្រ​ផ្ញើទៅ​លោ​ក ស៊ី អេស លូវីស(C.S. Lewis)​ នៅ​ប្រទេស​អង់​គ្លេស។ លោក​ហាវេយ បាន​អាន​សៀវ​ភៅ​រឿង​ដែល​លោក​លូវីស​និពន្ធ ដែល​មាន​ចំណង​ជើង​ថា សំបុត្រ​របស់​អារក្ស ហើយ​បាន​សួរ​គាត់​ថា “ពេល​អ្នក​និពន្ធ​សៀវ​ភៅ​នេះ តើ​សាតាំង​បា​នធ្វើ​ទុក្ខ​អ្នក​ទេ? បើ​សិន​ជា​វា​បាន​ធ្វើ​ទុក្ខ​អ្នក​មែន តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទប់​ទល់​នឹង​វា?” បី​សប្តាហ៍​ក្រោយ​មក លោក​លូវីស​ក៏​បាន​សរ​សេរ​សំបុត្រ​​ផ្ញើ​មក​វិញ ដែល​ក្នុង​នោះ គាត់​បាន​បញ្ជាក់​ថា គាត់​នៅតែ​ជួ​ប​ការ​ល្បួង​ជា​ច្រើន។​ គាត់​មាន​ប្រសាសន៍​ថា ពេលគាត់​ជួប​ការ​ល្បួង​ទាំង​នោះ “ប្រហែល​ជា … ការ​សំខាន់​បំផុត គឺ​យើង​ត្រូវ​តែ​បន្ត​សរសេរ​សៀវ​ភៅ​នេះ ដោយ​គ្មាន​ការ​បាក់​ទឹក​ចិត្ត ទោះ​បី​ជា​យើង​ច្រើន​តែ​ចាញ់​ល្បួង​មែន តែ​យើង​ត្រូវ​ក្រោក​​ឈ​រ​ឡើង ហើយ​សូម​ការ​អត់​ទោសពី​​ព្រះ”។ កណ្ឌ​គម្ពី​រសំ​បុត្រ ក្នុង​ព្រះគ​ម្ពីរ​ស​ញ្ញាថ្មី​ ដែល​សាវ័ក​យ៉ូហាន​បាន​សរសេរ មាន​ពេញ​ទៅ​ដោយ​ការលើ​កទឹ​កចិ​ត្ត ឲ្យ​មាន​ការ​ទ្រាំអ​ត់ ពេល​ជួប​ការ​ល្បួង។ គឺដូ​ចដែ​ល​គាត់​បាន​មាន​ប្រសាសន៍​ថា “កូន​​តូ​ចៗ រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ ​ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម​រៀង​មក…

Read article
ការស្តាប់បង្គាប់ គឺជា ការថ្វាយបង្គំព្រះ

ពេលដែលខ្ញុំកំពុងធ្វើដំណើរ ជាមួយក្រុមចម្រៀង មក​ពីសា​លាវិ​ទ្យាល័​យគ្រី​ស្ទប​រិស័ទ ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីក​រាយ​ណាស់ ដែលបា​ន​ឃើញ​សិស្ស​សាលា​ទាំង​នោះ សរសើរ​ដំកើ​ងព្រះ នៅក្នុ​ងការ​ដឹក​នាំក​ម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ នៅ​ក្នុង​ព្រះ​វិហារ ដែល​យើង​បាន​ម​ក​ធ្វើ​ទស្ស​នៈ​កិច្ច​។ ​តែ​មាន​ការ​មួយ ដែល​កាន់​តែ​គួ​រ​ឲ្យ​ចាប់​អារម្ម​ណ៍​ជាង​នេះ​ទៀត ដែល​បាន​កើ​តឡើ​ង​នៅ​ក​ន្លែង ដែល​នៅមិ​ន​ឆ្ងាយ​ពី​ព្រះវិហា​រនោះ​។ ថ្ងៃ​មួយ សិស្ស​សាលាមួ​យក្រុ​ម​នេះ​ បាន​ដឹង​ថា ស្រ្តីម្នាក់​មិន​មា​ន​លុយ​ចា​ក់​សាំ​ង​ឡាន​ទេ​ ហើយ​ព្រះ​ក៏បាន​ប៉ះ​ពា​ល់ចិ​ត្ត​ពួ​ក​គេ ​ឲ្យ​រ៉ៃប្រា​ក់​ដង្វា​យ សម្រាប់​ជួយ​នាង​។ ពួក​គេ​ក៏ប្រ​មូ​លបា​ន​ប្រា​ក់ ​ដែល​ល្មម​នឹ​ងឲ្យ​នា​ងចាក់​សាំង​ឡាន​នាង បាន​ដ​ល់ពី​រ​បី​លើ​ក។ ការ​ថ្វាយ​បង្គំ និ​ងស​រសើរ​ដំកើ​ង​ព្រះ ក្នុង​ព្រះវិហារ គឺ​ជារឿ​ងដ៏​សំ​ខាន់ ទន្ទឹ​មនឹ​ង​នោះ ការ​ចេ​ញទៅ​ពិ​ភ​ពពិ​ត​ខាង​ក្រៅ ហើយ​ថ្វាយ​ប​ង្គំទ្រ​ង់ តាម​រ​យៈ​ការ​ស្តា​ប់ប​ង្គា​ប់​ជា​ប្រចាំ​ថ្ងៃ ក៏​ជារឿ​ង​សំខា​ន់ណា​ស់​ដែ​រ។ គំរូដ៏​ល្អរ​បស់​សិ​ស្សសា​លា​ទាំ​ងនោះ​ បាន​បណ្តាល​ចិត្ត​យើង ឲ្យ​គិត​ពិចារណា​អំពី​ជីវិត​របស់​យើង។ ​តើយើងថ្វា​យប​ង្គំព្រះ​តែ​នៅ​ក្នុង​ព្រះវិ​ហារទេ​ឬ​? ពុំនោះទេ​ តើយើ​ងប​ន្ត​ថ្វាយ​បង្គំទ្រ​ង់ នៅ​ខាង​ក្រៅព្រះ​វិហា​រ​ទៀត ដោយ​ការ​ស្តាប់​បង្គា​ប់​ទ្រង់ នៅ​ក្នុង​កា​ររ​ស់នៅ​ប្រចាំ​ថ្ងៃរ​ប​ស់យើ​ង ដោយ​ស្វែង​រក​ឱកាស​បម្រើទ្រ​ង់​ឬ​ទេ? ក្នុងប​ទ​គម្ពីរ ១សាំយ៉ូអែល១៥ យើង​ឃើញ​ថា ព្រះអ​ម្ចា​ស់បា​នឲ្យ​ស្តេ​ច​សូល​ធ្វើ​កិច្ច​ការ​មួយ​ ប៉ុន្តែ ទ្រង់​បា​ន​ធ្វើខុ​ស(ខ.២០-២១) ដោយ​ប្រើកា​រ​ថ្វាយ​ប​ង្គំ(ការ​ថ្វាយ​យ​ញ្ញបូ​ជា) ជា​លេស សម្រាប់​បន្ត​ធ្វើ​ខុស ដោយមិ​ន​ស្តា​ប់ប​ង្គា​ប់ព្រះ​ទៅ​វិញ​។ ព្រះទ្រ​ង់​ក៏​បា​នឆ្លើ​យ​តប​ថា ​“ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញបូជា”(ខ.២២)។…

Read article
តើខ្ញុំមានកំណើត មកពីណា?

ខ្ញុំមានមិត្តភ័ក្រជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ដែលមានអាយុ​៧​ឆ្នាំ ឈ្មោះ តូបៀស(Tobias)។ មា​ន​ពេល​មួយ ​គាត់​បាន​សួរ​​នូវសំ​ណួរ​មួយ ដែល​ធ្វើឲ្យ​ប៉ះ​ពាល់​ចិត្ត​ខ្ញុំ ថា “ដោយសារអ័​ដាំម និង​នាង​អេវ៉ា មាន​ស្បែក​សរ តើ​ម​នុស្សស្បែកខ្មៅ​កើត​ចេ​ញពី​ណា​ម​ក?” ខ្ញុំក៏​បា​នប្រា​ប់គា​ត់​ថា យើងមិ​នដឹ​ង​ថា ពួក​គេមា​ន​ស្បែ​កពណ៌​អ្វីទេ​ ហើយ​ខ្ញុំ​ក៏​សួរគាត់​ថា តើហេ​តុ​អ្វីបា​ន​ជា​គាត់​គិ​តថា​ ពួកគេ​មា​ន​ស្បែក​ពណ៌ស​រ។ គាត់​ក៏និ​យាយ​ថា ពេល​គាត់​មើល​សៀ​វភៅ​រឿង​ព្រះគ​ម្ពីរ នៅ​ព្រះវិហារ និ​ង​នៅប​ណ្ណាល័​យ គាត់​តែង​ឃើញ​រូបគំនូ​រ​រប​ស់អ្ន​ក​ទាំ​ងពី​រ​មាន​ស្បែក​ស​រជា​និ​ច្ច។ ខ្ញុំមា​នកា​រស្រង៉ាក​ចិត្ត ហើយច​ង់​ដឹង ថា​តើគា​ត់​បា​នគិ​ត​ថា​ ខ្លួន​គាត់​មាន​តម្លៃ​​​តិ​ចជា​ង​មនុ​ស្សស្បែ​ក​ស​រ ឬ​គិត​ថា​ ខ្លួនមិ​ន​មែ​ន​ជាស្នា​ព្រះហ​ស្តព្រះ​ឬ​ ពេល​ដែ​លគា​ត់​ឃើញ​រូ​បគំ​នូរ​បស់​អ័ដាំម ​និងនា​ង​អេវ៉ា​មាន​ស្បែ​ក​សរ ខណៈ​ពេល​ដែ​លគា​ត់​​មាន​ស្បែក​ខ្មៅនោះ​។ មនុស្ស​ទាំង​អ​ស់​សុ​ទ្ធ​តែមា​ន​ដើ​មកំណើត នៅ​ក្នុង​ព្រះ​ដ៏ជាព្រះ​អ​ទិក​រ ដូច​នេះ​ មនុស្ស​យើ​ងមា​ន​តម្លៃ​ស្មើ​គ្នា។​ គឺដូ​ច​ដែល​សា​វ័ក​ប៉ុល​បា​ននិ​យាយ​​ប្រាប់​អ្នកក្រុ​ង​អា​ថែន​ថា​ “ទ្រង់​​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១ ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន និង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា”(កិច្ចការ ១៧:២៦)។ យើងរា​ល់​គ្នា​សុទ្ធ​តែ​ “កើត​ចេញ​ពី​ឈាម​តែ​មួ​យ”។ លោក​ដារ៉ែល បក់(Darrell Bock) បាន​សរសេរ នៅក្នុ​ង​សៀវ​ភៅ​ពន្យ​ល់​គ​ម្ពី​រកិ​ច្ច​ការ​ថា​ ​“អ្នក​ក្រុងអា​ថែនពិ​បាកនឹ​ងទទួលយកកា​រប​ញ្ជាក់ រប​ស់សា​វ័ក​ប៉ុល នៅពេ​លនោះ​ ព្រោះពួ​កគេ​មា​នមោ​ទ​នៈ​ភាព​ ដោយ​បាន​ចាត់​ទុកខ្លួ​ន​ឯង​ជា​ពូ​ជសា​ស​ន៍ដែ​ល​ខ្ព​ង់​ខ្ពស់​ជា​ងគេ​…

Read article
ការការពារចិត្ត

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក​ន្លង​មក​នេះ​ ខ្ញុំបា​នប​ង្រៀនព្រះបន្ទូ​ល នៅក្នុ​ង​ថ្នាក់​រៀន​ព្រះ​គម្ពីរ​យុ​វជន ក្នុង​ពួក​ជំនុំ​ប្រចាំតំ​បន់​មួ​យក​ន្លែង ហើយ​ខ្ញុំ​បាន​ខិត​ខំ​ពិចារណា​អំពី​បទ​គម្ពីរ យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បីត្រៀ​ម​ឆ្លើ​យ​សំណួរ​ផ្សេង​ៗ ​នៅក្នុ​ងពេ​លប​ង្រៀន។ ក្រោយម​ក ក្នុង​អំឡុង​ពេល​ឆមាស​ទី​១ នៃ​ការ​បង្រៀន​របស់​ខ្ញុំ នៅ​សាលា​ព្រះ​គម្ពីរ ពេល​ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ មាន​ពេល​មួយ ខ្ញុំ​ក៏​បាន​ដឹង​ខ្លួន​ថា ខ្ញុំ​បាន​ផ្តល់​នូវ​ចម្លើយ​មិន​ត្រឹម​ត្រូវ ចំពោះ​សំណួរ​ដែល​ស្រ្តី​ម្នាក់​បាន​សួរ​ចេញ​ពីចិ​ត្ត ក្នុង​ពេល​បង្រៀន​នៅ​ថ្ងៃ​មួយ។​ ខ្ញុំដឹ​ង​ច្បាស់ថា ​ចម្លើយ​របស់​ខ្ញុំ នៅ​ថ្ងៃនោះ​ បាន​នាំឲ្យ​គា​ត់មា​នកា​រធ្លា​ក់​ទឹកចិត្ត អស់​រយៈ​ពេ​ល២​ឆ្នាំ​មក​ហើ​យ ដូច​នេះ ដើម្បី​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ​ឡើង​វិ​ញ ខ្ញុំមា​ន​ចិត្ត​អន្ទះ​សារ​ច​ង់ ប្រាប់​គាត់ថា​ ខ្ញុំ​បាន​ឆ្លើយ​ខុស​​ហើយ។​ ខ្ញុំ​ក៏ប្រ​ញាប់​ត្រឡ​ប់ម​ក​ផ្ទះ​វិញ ហើយ​ទូរ​ស័ព្ទ​ទៅ​គាត់ ដើម្បីសុំ​អភ័យ​ទោស សម្រា​ប់កំហុ​សរ​បស់​ខ្ញុំ។ គាត់​ក៏​មិន​បាន​និយាយ​អ្វី​អ​ស់មួ​យ​សន្ទុះ ហើយ​ក៏ប​ញ្ចេញ​សម្លេង​របៀប​ឆ្ងល់​ថា “សុំ​ទោស ខ្ញុំ​មិន​បាន​ចាំពី​ប​ញ្ហានោះទេ​ ​នៅពេល​នេះ”។ ពេល​ឮគា​ត់​និយាយ​ដូច​នេះ ខ្ញុំ​ក៏បា​ន​ដឹង​ថា គាត់​មិន​បាន​ចាំ​ពីរឿ​ង​នោះ ហើយ​ក៏មិ​ន​បាន​ពិបាក​ចិត្ត​ដោយសារ​រឿង​នេះ​ដែ​រ។ ​គឺនៅ​ពេ​ល​នោះ​ហើយ ដែ​លខ្ញុំ​បា​នដឹ​ង​ថា ព្រះ​ទ្រង់​តែង​តែ​ការពារ​សេចក្តី​ពិត​របស់​ទ្រង់ នៅ​ពេល​ដែល​យើង​មាន​ការ​លូត​លាស់ នៅក្នុ​ង​ការ​យល់​ដឹង​ព្រះប​ន្ទូ​លទ្រ​ង់។ ខ្ញុំ​សូម​អរ​ព្រះគុ​ណព្រះ​ ដែល​បាន​ការ​ពារ​ចិត្តរ​បស់​ស្ត្រីម្នា​ក់​នេះ ​មិ​នឲ្យ​រ​ងគ្រោះ​ ដោយ​សារ​ការ​ឆ្លើ​យ​ខុស​នោះ។ យើង​ជាម​នុស្ស ហើយ​ជួន​កាល យើង​និ​យាយ​ខុស ពេ​ល​ដែល​យើង​ចែ​ក​ចាយ​ព្រះ​បន្ទូល​ព្រះ ដល់​អ្នក​ដទៃ។…

Read article
ការនាំមុខ

សៀវ​ភៅរឿ​ង បង​ប្អូន​រួម​អាវុធ ដែល​លោក​ស្ទីហ្វិន អេម​ប្រូស(Stephen Ambrose) បាន​និពន្ធ បាន​និយាយ​ផ្តោត​ទៅ​លើដំ​ណើរ​ជីវិត​រប​ស់ក​ងព​លតូ​ចអ៊ីហ្ស៊ី(Easy)​នៃ​កង​ទ័ព​អាមេរិក ដែល​រាប់​ចាប់​ពី​ការ​ហ្វឹក​ហាក់​របស់ពួ​ក​គេ នៅរ​ដ្ឋ​ចចជា(Georgia) មក​ដល់​ពេល​សម្រុក​ចូលខេ​ត្ត​នរមែនឌី នៅ​ថ្ងៃ​ឌីដេយ(D-Day នៅ​ថ្ងៃទី​៦​ ខែមិថុនា ឆ្នាំ១៩៤៤) ហើយ​រហូត​មក​ដល់​ចុង​បញ្ចប់​នៃ​រឿង​នេះ ​ដែលនិ​យាយ​អំពី​ការ​ប​ញ្ចប់​នៃ​សង្រ្គាម​លោកលើ​ក​ទី​ពីរ។ ក្នុង​សម័យ​សង្រ្គា​មដ៏​យូ​រនោះ​ លោកមេ​​បញ្ជា​ការ​រីឆាត វីនធ័រ(Richard Winters) ជា​អ្នក​ដឹក​នាំ​កង​ពល​តូច​អ៊ីហ្ស៊ី។ លោក​វីនធ័រ ជា​មេប​ញ្ជាកា​រ​ដ៏ល្អ​ម្នាក់​ ព្រោះគា​ត់តែ​ង​នាំ​មុខ​ពល​ទាហាន​របស់​គាត់ នៅ​ក្នុង​សម​រ​ភូមិ​ជា​និច្ច។ ពេល​កំពុង​ប្រយុទ្ធ​គ្នា កង​ទ័ព​រប​ស់គា​ត់ច្រើ​ន​តែឭ​គា​ត់និ​យាយ​​​ថា “មកតាមខ្ញុំ​!”។ ​មេប​ញ្ចា​ការ​ដ​ទៃទៀ​ត ប្រហែល​ជា​ចូល​ចិត្ត​បញ្ជា​ពីខា​ងក្រោ​យ​ទ័​ពរ​ប​ស់ខ្លួ​ន ដោយ​កុំឲ្យ​មា​នគ្រោះ​ថ្នា​ក់ ប៉ុន្តែ ​ពេល​ដែល​កង​ពល​របស់​គាត់​ចូល​សម​រភូ​មិ គាត់​តែង​តែ​នាំ​មុន​ពួក​គេមិ​ន​ដែល​ខា​ន​ឡើ​យ។ ព្រះ​យេស៊ូ​វ​ជា​អ្នក​ដឹក​នាំ​ដ៏ពិ​ត សម្រាប់​កូន​ស្ងួន​ភា្ញរ​បស់​ទ្រង់។ ទ្រង់​ជ្រាប​ថា យើង​ត្រូវ​ការ​អ្វី ហើយ​តើមា​ន​ចំណុច​ណា ដែលយើ​ង​ងាយ​រង​គ្រោះ​បំ​ផុត។ ការ​ដឹក​នាំរ​បស់​ទ្រង់ បា​ន​ធ្វើ​ឲ្យ​បទ​គម្ពី​រទំ​នុកដំ​កើង ជំពូក​២៣ ក្លាយ​ជា​បទ​ចម្រៀង​ដែល​គេ​ស្រឡាញ់​បំផុត នៅ​​ក្នុ​ងចំ​ណោមបទទំ​នុក​ដំកើង ក្នុង​ព្រះគ​​ម្ពីរ។ ក្នុ​ងខ​.២ ស្តេច​ដាវី​ឌបា​ន​មាន​ប្រសាសន៍​ថា អ្នក​គង្វាល “​ឲ្យ​​ខ្ញុំ​​ដេក​​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី ទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ” ហើយ​ទ្រង់​មាន​បន្ទូល​ថែម​ទៀត​ក្នុ​ង​ខ.៣ ថា “ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើង​វិញ ទ្រង់​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​សុចរិត…

Read article
លើសពីពត៌មាន

តើ​កិរិយ៉ា​របស់​មនុ​ស្សមា​នកា​រប្រែ​ប្រួ​ល ដោយ​របៀប​ណា? នៅក្នុ​ងសៀ​វ​ភៅ ដែល​មាន​ចំណ​ងជើ​ង​ថា “សត្វ​ដែល​មា​នស​ង្គម” ដែល​លោក​ដាវីឌ ប្រ៊ូក(David Brooks) បាននិ​ពន្ធ គាត់​បាន​កត់​សំ​គាល់​ឃើញ​ថា​ អ្នក​ជំនាញ​មួយ​ចំ​នួន បាន​មាន​ប្រសាសន៍​ថា មនុស្ស​យើង​គ្រាន់​តែត្រូ​វកា​រ​ការ​បង្រៀន អំ​ពីគ្រោះ​ថ្នាក់​ក្នុ​ង​រយៈ​ពេល​វែង ដែល​នឹង​​កើត​ឡើ​ងពី​អាកប្ប​កិរិយ៉ា​អាក្រក់។ ឧទាហរណ៍ “ការ​ជក់​បារីអាច​នាំ​ឲ្យកើ​ត​ជម្ងឺ​មហារីក។ ការ​ផឹត​ក្បត់​បំផ្លាញ​គ្រួសារ ​ហើយកា​រកុ​ហក់​បំផ្លាញ​ការ​ទុក​ចិ​ត្ត។ ដូច​នេះ យើង​អាច​សន្និ​ដ្ឋាន​បាន​​ថា ពេលដែ​ល​យើង​រំឭ​កអ្ន​កដ​ទៃ ឲ្យ​ភ្ញាក់​ដឹង​​ខ្លួនពីភាព​ល្ង​ង់ខ្លៅ​ នៃ​អាកប្ប​កិរិយ៉ា​រ​បស់​ពួក​​គេ នោះ​ពួក​គេ​អាច​មាន​ចិ​ត្ត​ចង់​ឈប់​ធ្វើ​ការ​ទាំង​នោះ។ គេ​យល់​ថា ហេតុ​ផល និង​បំណង​ចិត្ត​របស់​មនុស្ស គឺ​ជា​កត្តាដ៏​សំខាន់ នៅ​ក្នុង​ការ​ធ្វើកា​រ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ដើម្បី​គ្រប់​គ្រង​ខ្លួនឯ​ង។ ប៉ុន្តែ ទ្រឹស្តី​ទាំង​នេះ សុទ្ធ​តែ​មិន​អាចប​ង្ហាញ​ថា មា​នប្រ​សិទ្ធិភា​ព”។ និយាយ​រួម បើ​យើងគ្រា​ន់​តែ​ប្រាប់​ពត៌​មាន ដើម្បី​ឲ្យ​ពួក​គេ​ភ្ញាក់​ខ្លួន នោះ​មិន​ទាន់​គ្រប់​គ្រាន់​ល្មម​នឹង​អាច​កែ​ប្រែ​អាកប្ប​កិរិយ៉ា​របស់​មនុស្ស​បាន​ឡើយ។ ក្នុង​នា​ម​ជាអ្ន​ក​ដើរ​តាម​ព្រះគ្រី​ស្ទ យើង​ចង់​មាន​ការ​លូត​លាស់​ និង​ការ​ផ្លាស់​ប្រែ​ខាង​វិញ្ញាណ​។ កាល​ពីជា​ង​២ពា​ន់​ឆ្នាំមុន ព្រះ​យេស៊ូវ​បាន​ប្រាប់​សិស្ស​ទ្រង់ ពី​របៀប​ដែល​យើង​អាច​មានកា​រលូ​ត​លា​ស់ និង​ផ្លាស់​ប្រែ​ខា​ង​វិញ្ញាណ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​ប​ន្ទូល​ថា “ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ទេ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ”(យ៉ូហាន…

Read article