2015

You are here:
ពិបាកស្រឡាញ់

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើការជាអ្នកប្រឹក្សាយោបលក្មេងប្រុសមួយចំនួន ដែលមិនស្តាប់បង្គាប់ឪពុកម្តាយ។ ពេលនោះខ្ញុំបានដឹងអំពីការលំបាក នៅក្នុងការប្រឈមមុខនឹងអាកប្បកិរិយ៉ារបស់ពួកគេ។ ពួកគេចូលចិត្តធ្វើបានសត្វ ដែលគេចិញ្ចឹមនៅក្នុងសួនសត្វសម្រាប់កុមារ ហើយជួនកាលបានឈ្លោះប្រកែកគ្នា។ ដូចនេះ ខ្ញុំក៏បានប្រើវិធីសាស្រ្តស្ងៀមស្ងាត់ និងរឹងមាំ ដើម្បីដឹកនាំពួកគេ។ ហើយទោះបីជាពួកគេ ចេះតែធ្វើឲ្យខ្ញុំមានអារម្មណ៍ពិបាកទទួលក៏ដោយ ក៏ខ្ញុំនៅតែយកចិត្តទុកដាក់ នៅក្នុងការបំពេញសេចក្តីត្រូវការរបស់ពួកគេជានិច្ច។​ ទោះបីជាខ្ញុំបានបង្ហាញចេញនូវភាពសប្បុរស និងសេចក្តីស្រឡាញ់ក៏ដោយ ក៏នៅក្នុងចិត្តខ្ញុំ ខ្ញុំច្រើនតែមានអារម្មណ៍ថា ខ្ញុំកំពុងតែ“អត់ធ្មត់ចំពោះពួកគេ”។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះវរបិតា ដែលគង់នៅស្ថានដ៏ខ្ពស់ បានផ្គត់ផ្គង់កូនរបស់ទ្រង់ ដែលបះបោរទាស់នឹងទ្រង់។ ទាក់ទងនឹងរឿងរបស់រាស្រ្តអ៊ីស្រាអែល ក្នុងអំឡុងពេលដែលពួកគេភាសខ្លួនចេញពីនគរអេស៊ីព្ទ សាវ័ក​ប៉ុល​​បានមានប្រសាសន៍ថា “ព្រះទ្រង់​បាន​ទ្រាំទ្រនឹង​កិរិយា​របស់​គេ នៅ​ទី​រហោស្ថាន ក្នុង​រវាង​ប្រហែល​ជា​៤០​ឆ្នាំ”(កិច្ចការ ១៣:១៨)។​ ក្នុងព្រះគម្ពីរដើមជាភាសាក្រិក ពាក្យ “ទ្រាំទ្រ” ច្រើនតែមានន័យថា ផ្គត់ផ្គង់សេចក្តីត្រូវការរបស់មនុស្ស ដោយចិត្តអត់ធ្មត់ ទោះបីជាពួកគេឆ្លើយតប ដោយការរមើលគុណក៏ដោយ។ ពេលដែលយើងខិតខំមើលថែរអ្នកដទៃ ដោយការយកចិត្តទុកដាក់ អ្នកខ្លះប្រហែលជាមិនឆ្លើយតបជាវិជ្ជមាន ចំពោះយើងឡើយ។ ពេលដែលមានរឿងនេះកើតឡើង នោះយើងចាំបាច់ត្រូវនឹកចាំថា ព្រះទ្រង់ក៏មានការអត់ធ្មត់ចំពោះយើងផងដែរ។ ហើយទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់មក ដើម្បីជួយឲ្យយើងឆ្លើយតប ដោយសេចក្តីស្រឡាញ់ ចំពោះអ្នកដែលយើងពិបាកស្រឡាញ់ ឬអ្នកដែលមិនចេះដឹងគុណ (កាឡាទី ៥:២២-២៣)។…

Read article
ស្មោះត្រង់ដល់ទីបញ្ចប់

ក្នុងការប្រកួតការរត់ប្រណាំម៉ារ៉ាតុន សាឡូម៉ូន ខេលឌ័រ(Salomon Kielder) មានកីឡាករម្នាក់បាន​រត់​ចេញពី​ការ​ប្រកួត ពេលដែលគាត់រត់បានចម្ងាយផ្លូវ៣២គីឡូ​ម៉ែត្រ​ហើយ រួចគាត់ក៏បានឡើងជិះឡានក្រុង ទៅកាន់តំបន់ព្រៃមួយ ដែលនៅក្បែរទីផ្ទាច់ព្រាត់។ បន្ទាប់មក គាត់ក៏រត់ចេញពីព្រៃ​នោះ ចូល​ក្នុងការប្រកួតវិញ ហើយដណ្តើមបានពាន់រង្វាន់លេខបី។ តែក្រោយមក ពួកមន្ត្រីរៀបចំការប្រកួតក៏បានសួរនាំគាត់ ពីមូលហេតុដែលគាត់បានលេងផ្លូវកាត់យ៉ាងដូចនេះ គាត់ក៏បានសារភាពថា កាលនោះដោយសារគាត់រត់ហត់ខ្លាំងពេក ទើបគាត់សម្រេចចិត្តធ្វើដូចនោះ។​ ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើន ដែលអាចយល់អំពីការខ្សោះកម្លាំងរបស់កីឡាដ៏ទន់ខ្សោយម្នាក់នេះ ខណៈពេលដែលយើងកំពុងរត់ប្រណាំង ខាងជំនឿក្នុងនាមជាគ្រីស្ទបរិស័ទ។ យ៉ាងណាមិញ ព្រះគម្ពីរហេព្រើបានលើកទឹកចិត្តយើងឲ្យ “​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់”(១២:១)។ ដើម្បីរត់ប្រណាំងដោយចិត្តអំណត់ យើងត្រូវទម្លាក់អំពើបាប ដែលកំពុងតែរារាំងយើងនោះចោល ហើយត្រូវជម្រុះបន្ទុក ដែលកំពុងតែធ្វើឲ្យយើងពិបាកបោះជំហានទៅមុន។​ យើងត្រូវតែមមុលទៅមុខ ទោះបីជាមានការបៀតបៀនក៏ដោយ(២ធីម៉ូថេ ៣:១២)។ ដើម្បីកុំឲ្យយើងមានភាពខ្សោះល្វើយ និងការបាក់​ទឹកចិត្តក្នុងវិញ្ញាណយើង(ហេព្រើ ១២:៣) ព្រះគម្ពីរបានជម្រុញយើងឲ្យផ្តោតទៅលើព្រះគ្រីស្ទ។ កាលណាយើងផ្តោតទៅលើទ្រង់ ជាជាងផ្តោតទៅលើបញ្ហារបស់យើង នោះយើងនឹងកត់សម្គាល់ឃើញថា ទ្រង់ក៏កំពុងតែរត់ប្រណាំងទន្ទឹមនឹងយើងផងដែរ ដើម្បីជួយទ្រយើង ពេលយើងជំពប់ដួល(២កូរិនថូស​ ១២:៩) ហើយលើកទឹកចិត្តយើង ឲ្យយកគំរូតាមទ្រង់ (១ពេត្រុស ២:២១-២៤)។ កាលណាយើង​ផ្តោតចក្ខុយើងទៅរក “​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង”(ហេព្រើ…

Read article
ឥឡូវនេះខ្ញុំមើលឃើញ

អ្នកស្រីដេបូរ៉ា ខេនឌ្រីក(Deborah Kendrick) ចូលចិត្តចូលរួមកម្មវិធីប្រគុំតន្រ្តីប្រដវេយ(Broadway) ដែលមានការសម្តែងកាយវិការ ទោះបីជាគាត់ពិការភ្នែក ហើយតែងតែពិបាកយល់អំពីបរិយ៉ាកាសជុំវិញ និងកាយវិការរបស់អ្នកសម្តែងនៅលើឆាកក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ គាត់បានចូលរួមទស្សនាការសម្តែងរឿងមួយ ដែលនៅក្នុងនោះ គឺបានប្រើបច្ចេកវិទ្យាថ្មីមួយ ដែលជួយឲ្យអ្នកទស្សនាស្តាប់ការពិពណ៌នាអំពីសកម្មភាពនៅលើឆាក តាមរយៈកូនវិទ្យុអែហ្វអិម​(FM)​តូចមួយ។ ការពិពណ៌នាអំពីកម្មវិធី និងសកម្មភានៅលើឆាកនោះ ត្រូវបានធ្វើឡើង ស្របទៅតាមភ្លើងពណ៌នៅលើឆាក និងសម្លេងនៃកម្មវិធី។ នៅក្នុងការចេញផ្សាយរបស់កាសែត ដឺ កូឡុំបឺស ឌីស្ពេច (The Columbus Dispatch) គាត់បានមានប្រសាសន៍ថា “បើអ្នកសួរថា តើខ្ញុំបានមើលការសម្តែងកាលពីសប្តាហ៍មុននៅក្រុងញូយ៉កទេ នោះខ្ញុំនឹងឆ្លើយងថា ចាស … ខ្ញុំពិតជាបានមើល ការសម្តែងនោះ យ៉ាងប្រាដកមែន”។ ពេលដែលខ្ញុំបានស្តាប់​គាត់ចែកចែក ពីបទពិសោធន៍ដែលគាត់មាន​នៅពេលនោះ ខ្ញុំក៏បាននឹកចាំអំពីការពិពណ៌​នាអំពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការ​ជួយឲ្យយើងយល់ព្រះបន្ទូលព្រះ។ មុនពេលដែលព្រះយេស៊ូវយាងទៅឈើឆ្កាង ទ្រង់បានប្រាប់ពួកសិស្សទ្រង់ថា “ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ”(យ៉ូហាន ១៤:២៦)។ ពេលដែលយើងបើកព្រះគម្ពីរ ដើម្បីអាន ឬសិក្សាព្រះបន្ទូលព្រះ ព្រះវិញ្ញាណ​នៃសេចក្តីពិតទ្រង់គង់នៅជាមួយយើង…

Read article
ធូលីដី

ពេលដែលព្រះជ្រើសរើសធូលីដី ដើម្បីបង្កើតអ័ដាំម​ តាមរបៀបដ៏វិចិត្រ(លោកុប្បត្តិ ២:៧) ទ្រង់មិនចាំបាច់បារម្ភថា ទ្រង់នឹងខ្វះធូលីដី ដើម្បីបង្កើតជារូបគាត់ឡើយ។ អ្នកស្រីហាណា ហមស៍(Hannah Holmes) ដែលជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អាថ៌កំបាំងនៃជីវិតរបស់ធូលីដី។ គាត់បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ មានធូលីដីនៅវាលរហោស្ថាន បានហុយឡើងទៅលើមេឃ ដែលជាមានទម្ងន់សរុបពី១ ទៅ៣ពាន់លានតោន។ ធូលីដី១ពាន់លានតោន អាចដាក់ក្នុងទូរថភ្លើង១៤លានទូ ដូចនេះ រថភ្លើងមួយនោះត្រូវមានប្រវែងដ៏វែង ដែលអាចរំព័ទខ្សែបន្ទាត់អេក្វាទ័ររបស់ផែនដីបាន៦ជុំ”។​ គ្មាននរណាម្នាក់ចាំបាច់ត្រូវទិញធូលីដីឡើយ ព្រោះយើងម្នាក់ៗសុទ្ធតែមានធូលីដី ដែលលើសពីការចង់បានរបស់យើង។ ក្នុងផ្ទះខ្ញុំមានធូលីដីច្រើនណាស់ ខ្ញុំអាចមិនខ្វល់ពីវា យូរប៉ុណ្ណាក៏បាន។ មូលហេតុនោះគឺ : បើខ្ញុំមិនរំខានវាទេ នោះវាក៏មិនសូវគួរឲ្យចាប់អារម្មណ៍ដែរ។ តែនៅទីបំផុត ធូលីដីនោះក៏កើនឡើងកាន់តែខ្លាំង ធ្វើឲ្យខ្ញុំមិនអាចធ្វើពុតជាមិនអើពើរ នឹងវាបានទៀតឡើយ។ ដូចនេះ ខ្ញុំក៏យកឧបករណ៍បោសសម្អាតរបស់ខ្ញុំចេញមក ហើយចាប់ផ្តើមសម្អាតវា នៅកន្លែងណាដែលមានវា។ ពេលដែលខ្ញុំសម្អាតធូលីដីនោះ ខ្ញុំក៏មើលផ្ទៃដ៏ភ្លឺរលោងរបស់រនាបផ្ទះ។ បន្ទាប់មក ខ្ញុំក៏បាននឹងចាំទៀតថា ព្រះបានបានប្រើធូលីដី ដែលជារបស់ដែលយើងមិនឲ្យតម្លៃ ដើម្បីបង្កើតអ្នកនិងខ្ញុំ ក៏ដូចជាបង្កើតអ្នកដទៃទៀត(លោកុប្បត្តិ ២:៧)។ ពេលដែលខ្ញុំដឹងអំពីការពិត ដែលថា ព្រះបានប្រើធូលីដី ដើម្បីបង្កើតមនុស្សមក…

Read article
ម្តងម្នាក់ៗ

លោកអេឌវើត ផេយសិន(Edward Payson) គឺជាគ្រូ​អធិប្បា​យ​ដ៏​ល្បី​ម្នាក់ នៅក្នុ​ងស​ម័យ​មុន។ មាន​ពេល​មួយ មាន​មនុ​ស្ស​តែ​ម្នា​ក់​ប៉ុណ្ណោះ​បា​​ន​មកអង្គុយស្តា​ប់កា​រ​អធិ​ប្បាយរប​ស់គា​ត់ ព្រោះនៅ​ថ្ងៃ​អាទិ​ត្យនោះមាន​ព្យុះប​ក់​បោក​ម​ក។ ជាច្រើ​ន​ខែ​ក្រោ​យ​មក​ បុរសម្នាក់នោះ​ក៏​បា​ន​ជម្រា​ប​គា​ត់​ថា “ខ្ញុំ​ទទួ​ល​កា​រប៉ះ​ពា​ល់​ចិត្ត កាល​ពីថ្ងៃ​នោះ​ ហើយ​ក៏បា​ន​ទ​ទួល​ជឿ​ព្រះ​ស​ង្គ្រោះ។ ដ្បិត​នៅថ្ងៃ​នោះ ពេល​ដែល​លោ​ក​គ្រូអ​ធិ​ប្បា​យអំ​ពី​អំ​ពើបា​ប និងសេចក្តីស​ង្រ្គោះ ខ្ញុំ​ក៏​បាន​ក្រ​ឡេចមើ​ល​ជុំវិ​ញ​ខ្លួ​ន​ខ្ញុំ ​ក្រែង​លោលោក​គ្រូកំ​ពុ​ង​និ​យាយ​សំ​ដៅ​ទៅរ​ក​អ្ន​ក​ផ្សេង ប៉ុន្តែ​ ដោយ សារពេលនោះ​ មា​ន​តែខ្ញុំ​ម្នាក់ដែ​លអ​ង្គុ​យក្នុ​ង​ព្រះ​វិ​ហារ នោះខ្ញុំគ្មាន​ជម្រើ​ស​អ្វី​ក្រៅ​ពី​ទ​ទួលយ​ក​ពាក្យ​គ្រ​ប់​ម៉ាត់​ដែល​លោក​គ្រូអធិប្បាយ ទុក​ដាក់​ក្នុ​ង​ចិត្ត និង​គំនិ​ត​ខ្ញុំតែ​​ម្តង”។ ព្រះទ្រ​ង់ស​ង្រ្គោះ​ម​នុស្ស​ម្ត​ង​ម្នា​ក់​ៗ។ បើអ្ន​ក​មា​ន​ឱកាស​នាំម​នុ​ស្សម្នា​ក់ឲ្យ​ទ​ទួល​ជឿ​ព្រះ​ ការនោះ​ជាក​ន្លែ​ង​បំពេ​ញបេសក​កម្ម​រ​បស់​អ្នក​ហើ​យ។ គឺដូចដែ​លមា​ន​ពា​ក្យស្លោ​ក​មួ​យពោ​ល​ថា “វិញ្ញាណ​នីមួយដែ​លមា​ន​ព្រះ​គ្រីស្ទ​ គឺជា​បេ​សក​ជន ​ហើយវិ​ញ្ញាណ​ដែ​ល​គ្មា​នព្រះ​គ្រី​ស្ទ ជា​កន្លែ​ង​បំ​ពេញ​បេ​សក​ក​ម្ម​ហើ​យ”។ មនុ​ស្សតែ​ម្នា​ក់មិ​ន​អាច​ឈោ​ងចា​ប់​លោកិ​យ​ទាំង​មូ​ល​បាន​ឡើ​យ តែយើ​ង​អាច​​ស្រឡាញ់អ្នកជិ​ត​ខា​ង​យើង​។​ យើ​ង​អា​ចសួ​រ​ថា “តើ​អ្នក​ជិតខាងខ្ញុំជានរ​ណា?” អ្នកជិត​ខា​ង​យើ​ង ជាអ្នកដែ​លយើង​ជួ​បតា​ម​ផ្លូវ។ គឺដូចកា​ល​ដែ​លព្រះ​វិ​ញ្ញា​ណ​នាំលោ​ក​ភី​លីព​ ទៅជួ​បម​នុ​ស្ស​ក​ម្រៀវសាសន៍អេ​ធី​យ៉ូពី​ ​ដែល​កំ​ពុ​ងអា​ន​ព្រះ​គម្ពី​រ ហើ​យត្រូ​វ​កា​រ​ឲ្យន​រ​ណាម្នា​ក់​ជួ​យព​ន្យ​ល់​គា​ត់ (កិច្ចការ ៨:២៦-៣៥)។ ព្រះវិញ្ញាណបាន​ឲ្យ​លោក​ភី​លី​ព​មាន​ពា​ក្យ​ដែល​និ​យា​យត្រូ​វ​ចំ​ណុច ហើយបុរស​កម្រៀ​វ​រូ​បនោះ​ ​ក៏បា​ន​ទ​ទួល​ជឿ​ព្រះ​គ្រី​ស្ទ ​នៅ​​ពេ​ល​​​នោះ​(ខ.៣៧)។ ចូរ​អធិ​ស្ឋា​ន​សូ​មឲ្យ​ព្រះ​ប្រ​ទា​នម​នុ​ស្ស​​ដែល​ទ្រ​ង់បា​ន​រៀ​ប​ចំ។ ទ្រង់នឹ​ង​នាំ​អ្ន​កទៅ​ក​​ន្លែងដែលអ្ន​ក​ត្រូ​វទៅ​ ដោយត្រូ​វ​ពេ​លផ​ង​ ដើម្បី​ឲ្យអ្ន​ក​និ​យាយ​ទៅ​កាន់​អ្ន​ក​នោះ។​ ទ្រង់​នឹង​មា​ន​បន្ទូលតាមរ​យៈ​បបូ​រ​មាត់​រ​ប​ស់​អ្ន​ក​​ ​ធ្វើការតា​មរ​យៈ​ដៃរ​ប​ស់​អ្នក…

Read article
ត្រូវបានបង្កើតមកយ៉ាងអស្ចារ្យ

កាល​ពីពេ​ល​ថ្មីៗ​នេះ ពេលដែ​លវេ​ជ្ជបណ្ឌិត​ពិនិត្យភ្នែក​រប​ស់​ខ្ញុំ គាត់​បាន​យ​កឧ​បករណ៍​ម្យ៉ាង​ចេញ​មក ដែល​ខ្ញុំ​មិន​ធ្លា​ប់​ឃើ​ញ​ពី​មុ​នម​ក​។ ខ្ញុំ​ក៏​សួរ​គា​ត់​​ថា ឧបករណ៍​នោះ​ជា​ឧ​បក​រ​ណ៍​អ្វីដែ​រ​ គាត់​ក៏ឆ្លើ​យ​ថា​ “ខ្ញុំនឹ​ងប្រើឧបក​រណ៍នេះ​ ​ដើម្បីថ​ត​រូប​ភា​ព ដែលនៅ​ផ្នែ​កខា​ង​ក្រោ​យនៃគ្រាប់​ភ្នែ​ក​រ​បស់​អ្ន​ក”​។ ពេល​នោះ​ ​ខ្ញុំ​មាន​កា​រ​​ស្ងើ​ចស​រសើរចំពោះអ្នក​ដែ​ល​បា​នឆ្នៃប​ង្កើ​តឧ​បករណ៍ ដែល​អាច​ថ​ត​រូបយ៉ាង​ដូច​នេះ​បា​ន​។​ ប៉ុន្តែ ខ្ញុំកា​ន់តែ​កោ​ត​សរ​សើរ​កា​រ​​ដែលវេជ្ជបណ្ឌិ​ត​រូប​នេះ​ អាច​យ​ក​​​រូប​ភា​ព​ដែ​ល​​ថ​ត​បាន​នោះ​​ មក​មើល​​យល់។ គាត់​មាន​ប្រ​សា​សន៍​ថា​ “យើងអា​ច​ប្រ​មូល​ពត៌មានល​ម្អិត​ជា​ច្រើ​ន អំពី​សុ​ខ​ភាព​ជា​ទូ​ទៅ​រប​ស់​អ្នក ដោយ​គ្រាន់​តែមើ​ល​រូ​បខា​ង​ក្រោ​យគ្រាប់​ភ្នែ​ក​រប​ស់​អ្នក​ប៉ុ​​ណ្ណោះ”។ ប្រសាសន៍​រប​ស់​គា​ត់​បា​នធ្វើ​ឲ្យ​ខ្ញុំ​មា​ន​ការ​ភ្ញា​ក់​ផ្អើល។ វាពិត​ជាគួ​រ​ឲ្យ​ក​ត់​សំ​គា​ល់ណា​ស់​ ដែល​គេអា​ច​ពិ​និ​ត្យ​មើលសុខភាពរ​ប​ស់ម​នុ​ស្ស​ម្នាក់​ទាំ​ង​ស្រុ​ង ដោយ​គ្រាន់​តែ​ពិនិត្យមើល​សុ​ខ​ភាព​រ​បស់ភ្នែ​ក។ ដូច​នេះ ព្រះអម្ចា​ស់ពិត​ជា​បា​នយ​ក​ព្រះ​ទ័យទុក​ដា​ក់​​​យ៉ា​ងខ្លាំង នៅ​ក្នុង​កា​រ​ដា​ក់ភា​ព​លម្អិ​តដូ​ច​នេះ​ នៅក្នុងរូ​បកា​យដែ​ល​ទ្រ​ង់បា​នប​ង្កើត! កា​រ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ​ អំ​ពី​ប​ន្ទូល​រ​បស់​ស្តេ​ច​ដា​វីឌ ដែល​ជាអ្នកនិពន្ធ​ទំ​នុ​កដំ​កើង ដែល​បាន​ប​ក​ស្រាយ​អំ​ពី​ភា​ពប៉ិ​ន​ប្រ​ស​ប់រ​ប​ស់​ព្រះ​យ៉ា​ងដូ​ច​នេះ​ថា “ទូល​បង្គំ​​នឹ​ង​​អ​រ​​ព្រះ​គុណ​​​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ”(ទំនុកដំកើង ១៣៩:១៤)។ ភាព​សាំញុំាដ៏អ​ស្ចា​រ្យនៃ​រូប​កា​យ​រប​ស់យើង​ បាន​ឆ្លុះប​ញ្ចាំង​អំពី​ភា​ព​វ័​យ​ឆ្លាត និង​ប្រា​ជ្ញា​របស់​ព្រះអា​ទិ​ក​រ​ដ៏អ​ស្ចា​រ្យ​នៃយើ​ង​។ ភាព​អស្ចា​រ្យ​នៃ​កា​រ​រច​នា​រប​ស់​ទ្រ​ង់ ​គឺ​មិន​​គ្រាន់​តែ​បាន​ធ្វើ​​ឲ្យយើងស្ងើ​ចស​រ​សើរ​ប៉ុ​ណ្ណោះ​ទេ ​តែថែ​ម​ទាំ​ងនាំ​ឲ្យ​យើ​ងថ្វា​យ​បង្គំ​ទ្រ​ង់​ ដោយ​ហេតុ​ផ​ល​ច្រើ​​ន​រាប់មិនអស់។​–Bill Crowder

Read article
រឹងមាំតាមរយៈទុក្ខលំបាក

ជា​ញឹក​ញាប់ កម្ម​វិធី​ថ្វា​យ​ប​ង្គំ​ព្រះនៅ​ព្រះ​វិហារ ច្រើន​តែប​ញ្ចប់ ដោយ​ការ​អ​ធិស្ឋា​ន​សូ​មព្រះ​ព​រ។ ហើយ​ការ​អធិ​ស្ឋាន​សូ​មព្រះ​ពរ ដែល​គេប្រើ​ជា​ទូ​ទៅ​នោះ​ គឺជា​កា​រអធិស្ឋាន​តា​ម​លំនាំ​នៃសេ​ច​ក្តីប​ញ្ច​ប់ ក្នុង​សំ​បុត្រ​ទីមួយ​របស់​សាវ័ក​ពេត្រុស ដែល​ចែង​ថា​ “​សូមព្រះ​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិចហើយ”(១ពេត្រុស ៥:១០)។ តែ​ជួនកា​​ល នៅក្នុងកា​រអ​ធិ​ស្ឋា​ននេះ​ ​គេ​បាន​លុ​ប​ចោល​ឃ្លា​ដែ​ល​ថា “បន្ទាប់ពីអ្នកបា​នរ​ងទុ​ក្ខបន្តិចហើ​យ”។​ តើដោ​យ​សា​មូល​ហេ​តុ​​អ្វី?ប្រហែលមក​ពី​ ការ​និយា​យ​អំ​ពី​ការរង​ទុ​ក្ខ មិន​ពិរោះ​ស្តាប់ហើយ​មើល​ទៅ​។ ទោះ​បីជា​យ៉ា​ង​ណា​ក៏​ដោ​យ ត្រង់ចំ​ណុ​ច​នេះ យើង​មិន​គួ​រ​មាន​កា​រភ្ញា​ក់​ផ្អើ​លឡើ​យ​ ពេ​ល​ដែល​ទុ​ក្ខលំ​បា​កកំ​ពុងកើតមា​នក្នុ​ង​ជី​វិត​យើង។ សាវ័ក​ប៉ុល​បា​ន​ដឹង​យ៉ា​ង​ច្បាស់​ថា​ ការរ​ង​ទុ​ក្ខ​មាន​កា​រ​លំ​បាក​ប៉ុ​ណ្ណា បាន​ជា​គា​ត់ស​រសេរ​ក្នុងសំ​បុត្រ​របស់​គាត់​ថា​ “ឯ​អស់​អ្នក​ណា​ដែល​ចង់​រ​ស់ ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះគ្រីស្ទយេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្តី​បៀត​បៀន​ដែរ”(២ធីម៉ូថេ ៣:១២)។ បើសិន​ជា​យើង​រ​ស់​នៅ​ ដោយ​ការ​ចុះ​ចូ​ល​ព្រះ(​១ពេត្រុស ៥:៦) ហើយ​តយុទ្ធនឹ​ង​អារក្ស (ខ.៩) នោះយើង​អា​ច​រំពឹ​ង​ថា​ គេនឹ​ង​និយា​យប​ង្ខូច​យើ​ង​ គេ​មិន​យ​ល់​អំ​ពី​យើង​ ហើយ​ថែម​ទាំង​កេងចំណេញពី​យើ​ងទៀ​​ត។ តែសា​វ័​ក​ពេត្រុ​ស​បា​ន​មាន​ប្រសា​ស​ន៍​ថា ព្រះ​ទ្រង់មា​ន​គោលបំណងច្បាស់​លា​ស់ ពេល​ដែ​ល​ទ្រង់​អ​នុញ្ញាត​ឲ្យមា​ន​កា​រ​រង​ទុ​ក្ខ​ទាំង​នោះ​កើត​ឡើ​ងចំ​ពោះ​​យើង។ គោលបំ​ណ​ង​រ​ប​ស់ទ្រ​ង់ គឺ​ដើ​ម្បី “ប្រោស​​ឲ្យ​​​អ្ន​ក​​រា​ល់​​គ្នា​​​បាន​​​គ្រ​ប់​​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង”(ខ.១០)។ ផ្លូវដែល​ព្រះ​ទ្រង់​ដឹ​ក​នាំ​យើង​ ដើម្បី​ឲ្យ​យើង​លូតលា​ស់ខា​ង​វិ​ញ្ញាណ គឺច្រើ​ន​តែ​មា​ន​កា​រឆ្លងកាត់កា​រលំ​បា​ក ប៉ុន្តែ ការ​លំបា​កទាំ​ង​នោះ បានជួ​យធ្វើ​ឲ្យ​យើ​ងមា​ន​ភា​ពរឹងប៉ឹ​ងឡើ​ង…

Read article
ប្រែពីក្រៀមក្រោះ ទៅជាស្រស់ស្អាត

រដូវ​ផ្ការីក ជា​ពេល​ដែល​ព្រះ​ទ្រ​ង់​រំ​ឭក​យើង​ថា​ អ្វី​ៗមិ​ន​នៅដដែលជា​និច្ច​ ដូច​ដែល​យើង​បា​ន​ឃើញ​នោះឡើ​យ។ ក្នុងរ​យៈពេ​ល​ពី​របី​ស​ប្តាហ៍​ដ៏ខ្លី​ ​អ្វីៗដែ​ល​ហា​ក់ដូ​ច​ជា​​ក្រៀម​ក្រោះ​​អ​​ស់​សង្ឃឹម ក៏បា​នប្រែ​​ជាមា​ន​ជី​វិ​ត​យ៉ា​ងស្រ​ស់​​ស្រាយ​វិញ។ ដើម​ឈើដែ​ល​ជ្រុះ​រុះរោយ​ស្លឹក​អ​ស់ នៅ​សល់​តែ​​មែក​ដែលមាន​រៀ​ង​ដូច​ដៃ​ ដែល​លើក​ឡើ​ង ឆ្ពោះ​ទៅ​រ​កផ្ទៃ​មេ​​ឃ ក្នុង​រដូ​វ​រងា ដែល​ហាក់​ដូច​ជា​កំពុ​ង​តែ​អង្វ​រ​សុំ​ខោអាវ​ដ​ណ្ត​ប់ខ្លួន​ឲ្យបា​ត់​រ​ងានោះ​ ក៏បា​ន​ផ្លា​ស់ប្រែ​ទៅ​ជា​ចេញ​ស្លឹ​ក​ ចេញ​ផ្កាដ៏​ស្រស់​បំ​ព្រង​វិ​ញ។ ដើម​ផ្កា​ដែល​ក្រៀ​មស្វិ​ត ហើយ​​រុះរោយធ្លា​ក់​ទៅលើ​ដី ​ដោយ​ចា​ញ់​​អាកា​ស​ធាតុ​ត្រ​ជា​ក់ ក៏​បាន​ងើបឡើ​ង​វិ​ញយឺ​ត​ៗ ​ដោ​យមិ​ន​ព្រម​ចុះ​ចាញ់​សេ​ចក្តី​ស្លា​ប់។ ព្រះ​គម្ពីរបរិសុទ្ធបា​នចែ​ង​អំពី​ស្ថា​នភា​ព​ខ្លះ​ ដែល​ហាក់ដូច​ជា​គ្មាន​សង្ឃឹម​ទា​ល់តែ​សោះ​។ ក្នុង​នោះ មាន​បុរស​អ្នក​មានម្នា​ក់​ឈ្មោះយ៉ូ​ប ដែលព្រះ​ទ្រ​ង់បា​ន​ហៅគា​ត់​ថា មនុស្ស​ទៀង​ត្រង់ (យ៉ូប ២:៣)។ គ្រោះ​មហន្ត​រាយ​ក៏​បា​នម​ក​ដល់ ​ហើយ​លោក​យ៉ូ​បក៏​បា​ត់ប​ង់​អ្វី​ៗ​ដែលសំខាន់​ចំពោះ​គាត់។ ក្នុងពេ​លដ៏​វេ​ទនា​នោះ​ គាត់​បាន​មា​នប្រ​សា​សន៍​​ថា “អស់​ទាំង​ថ្ងៃ​អាយុ​របស់​ខ្ញុំ…កន្លង​ទៅ ឥត​មាន​ទី​សង្ឃឹម​ឡើយ”(៧:៦)។ អ្វី​ដែលបា​ន​កើត​ឡើ​ង​​នោះ បានធ្វើ​ឲ្យ​លោក​យ៉ូ​ប និង​មិ​ត្តសំ​ឡាញ់​រ​បស់​គាត់​ យល់ថា​ ​ព្រះបា​នដា​ក់​ទោ​សគា​ត់​ហើយ តែនោះមិន​មែ​នជាកា​រពិ​តទេ​។ ​ផ្ទុយ​ទៅ​វិញ​ ព្រះទ្រ​ង់​មាន​កា​រជឿ​ជាក់​យ៉ា​ង​ខ្លាំង​ ទៅ​លើភា​ព​ទៀ​ងត្រង់រប​ស់លោ​ក​យ៉ូ​ប បាន​ជា​ទ្រង់​អ​នុញ្ញា​ត​ឲ្យ​គាត់​ត​យុទ្ធ​នឹ​ង​សាំតាំ​ង។​ ក្រោយ​មក សេចក្តី​សង្ឃឹម និង​ជីវិ​ត​រប​ស់លោ​ក​យ៉ូប​ក៏ត្រូ​វបាន​ព្រះ​ប្រទាន​ពរ​ ឲ្យ​បា​ន​ប្រែជា​ថ្មី​ឡើ​ង​វិញ។ ដំណើរ​ដ៏ស្មោះ​ត្រ​ង់​ នៃកា​រម​ក​ដល់​នៃ​រដូ​វ​ផ្ការី​ក​ជា​រៀង​រា​ល់ឆ្នាំ​ បាន​កម្សា​ន្ត​ចិត្ត​​ខ្ញុំ ពេលដែល​ខ្ញុំធ្លា​ក់ចូ​ល​ក្នុ​ងស្ថា​ន​ភាព ដែល​ហា​ក់ដូ​ច​ជាគ្មា​ន​សង្ឃឹ​ម។​ ដោយ​សារ​យើ​ងមា​ន​ព្រះ នោះ​យើងនៅ​តែ​មាន​ស​ង្ឃឹម​ជា​និច្ច​។…

Read article
ការកម្សាន្តចិត្តសព្វគ្រប់

ក្នុងអំឡុងពេលដែលខ្ញុំកំពុងបម្រើការ ជាបុគ្គលិកផ្នែកធនធាន​មនុស្ស នៅ​ក្រុម​ហ៊ុនសំ​ណង់មួ​យ យើង​បាន​ទទួលកា​រងា​រ​សា​ងស​ង់​មួយ​ចំ​នួ​ន នៅ​ក្នុ​ង​រដ្ឋជិត​ខាង​មួយ។ ការនេះមា​ន​ន័​យថា​ កម្មករ​សំណង់​រប​ស់​យើង ត្រូវ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​រយៈ​ពេល​២​ម៉ោ​ង ដើម្បី​ទៅ​ធ្វើ​ការក្នុ​ង​រដ្ឋនោះជា​រៀ​ង​រាល់​ថ្ងៃ​ ដោយ​បូក​រួម​ទាំង​រយៈ​ពេល​ធ្វើ​ការ​ងារសំណង់​មួយ​ថ្ងៃ​ពេញ​ទៀ​ត។ ដើម្បី​កាន់​បន្ថ​យ​បន្ទុក​របស់​ពួក​គេ យើង​ក៏បា​នក​ក់​ប​ន្ទប់​ផ្ទះ​សំណាក់តា​ម​ផ្លូវ ឲ្យ​ពួក​គេ សម្រាប់​ថ្ងៃ​ដែលពួ​ក​គេ​ធ្វើការ ប៉ុន្តែ ទន្ទឹម​នឹង​នោះ​ យើង​ក៏​បានរៀ​បចំ​ឲ្យ​មា​ន​ឡាន​ទួ​រី​សមួ​យ​ចំនួ​ន និង​អ្នក​បើក​​បរ សម្រាប់​អ្នក​ដែ​ល​ចង់​ស្នា​ក់​នៅផ្ទះ​សំ​ណា​ក់។ ពេល​នោះ ​យើង​សង្កេ​ត​ឃើញ​ថា​ កម្មករ​រប​ស់​យើ​ងស្ទើ​រ​តែ​ទាំ​ង​អស់​បានស​ម្រេច​ចិ​ត្ត​ជិះ​ឡាន​ទួ​រីស។ មាន​កម្ម​ករ​ម្នាក់ ក្នុង​ចំណោម​កម្មករ​ដែ​លឆេ​វ​ឆា​វ​បំផុតរបស់​យើង បាន​លះចោ​លអ​ត្ត​ច​រិត​មិ​ន​ល្អ​​រ​ប​ស់គា​ត់ ពេល​ដែល​គា​ត់រៀ​ប​រា​ប់​ប្រាប់​យើ​ង​ អំពី​ការ​រំ​ភើ​បចិ​ត្ត​ និង​ការ​​ភ្ញាក់ផ្អើលរប​ស់​ភ​រិយា​ និង​កូន​ប្រុ​ស​ទាំង​៤​នា​ក់រ​ប​ស់​គា​ត់ នៅ​ក្នុង​យប់ដំ​បូង ដែល​គាត់​ធ្វើ​កា​រផ្លូ​វ​ឆ្ងា​យ​ជាមួ​យ​យើ​ង។​ ថ្ងៃ​នោះ ​គាត់​មិន​បាន​ប្រាប់​ពួក​គេថា​ គា​ត់បា​ន​ស​ម្រេច​ចិត្ត​ជិះឡា​ន​ទួរីស​ត្រឡ​ប់ម​ក​ផ្ទះ​វិ​ញទេ​ ដូច​នេះ គាត់​ក៏បា​នត្រ​ឡប់​មក​ផ្ទះវិ​ញ ដោយ​មិន​ឲ្យពួ​ក​គេដឹ​ង ដើម្បី​ធ្វើ​ឲ្យពួក​គេភ្ញា​ក់​ផ្អើ​ល។ ក្រោយ​មក ភរិយា​រប​ស់​គាត់​បា​ន​ទូរ​ស័ព្ទម​ក​ម្ចា​ស់ក្រុ​មហ៊ុន​យើង​ថា ក្រុម​គ្រួសារ​រប​ស់​ពួកគេ​​នឹ​ង “ស្ម័ក្រ​ស្មោះអ​ស់មួ​យជី​វិត” ចំពោះអ្ន​កណា​ក៏​ដោ​យ ដែល​យល់​អំ​ពី​សារៈសំខាន់​ដែល​គ្រួ​សារ​មា​ន​ចំ​ពោះ​ កម្មក​រនី​មួ​យ​ៗ។ យ៉ាងណា​មិ​ញ ពួក​សិស្ស​ព្រះ​យេ​ស៊ូ​វបា​ន​ដើរ​តា​ម​ទ្រង់​ ដោយ​បាន​ចា​កចេ​ញ​ពី​គ្រួ​សារ​រ​បស់ខ្លួន ដូច​នេះ​ សម្រាប់​អ្នក​ដែ​លបា​ន​ចា​ក​ចេញ​ពី​ផ្ទះ​ ទោះ​ក្នុង​រ​យៈពេ​ល​ខ្លី​ក៏​ដោយ ក៏​នឹង​បា​ន​យល់អំពីកា​រក​ម្សាន្តចិ​ត្ត​ ដែលពួ​ក​សិស្សរ​ប​ស់ទ្រ​ង់​បាន​ទ​ទួល ពី​ព្រះ​បន្ទូ​ល ដែល​ទ្រង់​បា​ន​មាន​ប​​ន្ទូលសន្យាថា…

Read article
ជ្រោយនៃទុក្ខវេទនា

នៅថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ ១៧៧០ សំពៅ​របស់​លោក​ចេមស៍ ឃុគ(James Cook) ដែល​អ្នក​រុក​រក ដែល​មាន​ស​ញ្ជា​តិ​អង់​គ្លេ​ស​ បាន​បើ​កប៉ះ​នឹ​ង​ថ្ម​ប៉ប្រះ​ទឹ​​ក នៅឆ្នេ​រ​ភាព​ខា​ង​ជើង នៃ​ប្រទេស​អូ​ស្រ្តាលី។ គាត់​ក៏បា​ន​​បើកនា​វា​នោះ ងាក​ទៅរ​ក​ទឹ​ក​ជ្រៅវិ​ញ តែ​​គាត់​នៅ​តែ​ប៉ះថ្ម​ប៉​ប្រះ​ទឹកទៀ​ត ហើយ​លើក​នេះកា​រ​ប៉ះទ​ង្គិ​ចស្ទើ​រ​តែ​បាន​ធ្វើ​​ឲ្យ​សំពៅ​​របស់គាតលិ​ច។ បទ​ពិសោធន៍​នេះ​បាន​បណ្តាល​ចិត្ត​លោកឃុ​គ ឲ្យ​សរសេរ នៅ​ក្នុង​សៀ​វ​ភៅកំ​ណ​ត់​ហេតុ​រ​បស់សំពៅនោះ​ថា ​“ខ្ញុំដា​ក់ឈ្មោះ​ទី​តាំងខា​ងជើ​ង​នោះ​ថា​ ជ្រោយទុ​ក្ខវេ​ទ​នា ព្រោះនៅ​ទី​នេះ មាន​កា​រ​លំបា​ក់​គ្រ​ប់​យ៉ាង​កើត​ឡើង”។ មាន​មនុ​ស្ស​ជា​ច្រើ​ន ​បាន​ដក​ពិសោ​ធ​នឹង​កា​រ​លំ​បាក ដែលហា​ក់ដូ​ច​ជា​កា​រចា​ប់​ផ្តើម នៃការ​លំបា​ក​ជា​ច្រើន​ទៀត ដែល​​កើ​តឡើ​ង​ជា​ប​ន្តបន្ទាប់​គ្នា ដែល​មាន​ដូ​ច​ជា ការ​បាត់​​បង់​ការងា​រ ការ​ស្លាប់​រ​ប​ស់ម​នុស្ស​ជា​ទី​ស្រឡាញ់ ការ​លែង​លះទាំង​បង្ខំ ឬកា​រ​មា​នសុ​ខ​ភា​ព​ចុះខ្សោ​យជា​ដើម។​ ទោះ​បីជា​បញ្ហាវិ​បត្តិ​ហាក់​ដូ​ច​ជា “ជ្រោយ​​នៃ​ទុ​ក្ខ​វេ​ទនា” របស់​យើងក៏ដោយ ក៏​ព្រះទ្រង់​នៅ​តែ​មាន​អំ​ណាច​លើទាំ​ង​អ​ស់ ហើយ​ទ្រង់​ពិត​ជា​នៅ​តែ​គ្រ​ប់គ្រ​ង​ស្ថា​ន​កា​រណ៍​រ​ប​ស់​យើង។​ ទ្រង់​​សព្វ​ព្រះ​ទ័​យ​នឹង​ប្រើ​ទុក្ខ​លំបា​ក​របស់យើង ដើម្បី​ឲ្យ​យើង​មា​នភា​ព​សាំ​ថ្នឹក​។ គឺដូចដែលសាវ័ក​យ៉ាកុ​ប​បាន​មា​ន​ប្រ​សាស​ន៍​ថា “បង​​ប្អូន​អើយ កាល​​ណា​​​អ្ន​ក​​​រាល់​​​គ្នា​​មា​ន​​​សេចក្តី​ល្បួង​​ផ្សេងៗ​ នោះ​ត្រូ​វ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់​ខ្ជួន”(យ៉ាកុប ១:២-៣)។ “សេចក្តីខ្ជា​ប់ខ្ជួន” គឺមា​ន​ន័​យថា​ ​យើង​នៅ​តែ​មាន​អំ​ណា​ច ឬ​មាន​​សមត្ថ​ភាព​អត់​ធ្ម​ត់​នឹ​ង​កា​រ​លំ​បាក។ ក្នុងពេ​លដែ​លអ្ន​ក​កំ​ពុង​ស្ថិត​នៅ​ ក្នុងកា​រលំ​បា​កដែ​ល​ធ្វើ​ឲ្យ​ជី​វិត​ផ្លា​ស់​ប្រែ នោះ​ចូរ​ចាំ​ថា…

Read article