គេមិនខ្វល់ពីខ្ញុំ
មានពេលមួយ ចេន(Jane) បានបញ្ចេញយោបល ក្នុងការប្រជុំ នៅកន្លែងធ្វើការ ហើយពេលនោះ គ្មាននរណាម្នាក់ឆ្លើយតបឡើយ។ ដូចនេះ នាងក៏បាននិយាយសាឡើងវិញម្តងទៀត ហើយនៅតែគ្មាននរណាឆ្លើយតបដដែល។ មិត្តរួមការងាររបស់នាង មិនយកចិត្តទុកដាក់ចំពោះពាក្យសម្តីរបស់នាងសោះ។ ពេលនោះ នាងក៏បានដឹងថា ទស្សនៈរបស់នាងមិនមានតម្លៃចំពោះពួកគេទេ។ នាងមានអារម្មណ៍ថា គេមិនអើពើរចំពោះនាង និងមើលនាងមិនឃើញទេ។ ត្រង់ចំណុចនេះ អ្នកប្រហែលជាមានអារម្មណ៍ដូចនេះផងដែរ ពេលដែលគេមិនអើពើរនឹងអ្នក។ យ៉ាងណាមិញ សាសន៍អ៊ីស្រាអែល ដែលជារាស្រ្តរបស់ព្រះ ក៏ធ្លាប់មានអារម្មណ៍ដូចនេះផងដែរ(អេសាយ ៤០)។ ពួកគេជឿថា ព្រះអម្ចាស់មិនបានទតមើល ឬយល់អំពីទុក្ខវេទនា ដែលពួកគេមានជារៀងរាល់ថ្ងៃ ក្នុងការតស៊ូឲ្យរួចពីសេចក្តីស្លាប់ឡើយ។ នៅសម័យនោះ នគរខាងត្បូងត្រូវគេនិរទេស ឲ្យទៅធ្វើជាឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន ហើយពួកគេបានរអ៊ូរទាំថា ព្រះអម្ចាស់មិនបានទតមើលផ្លូវដែលពួកគេប្រព្រឹត្ត ហើយព្រះអង្គក៏មិនបានជ្រាបអំពីរឿងរ៉ាវរបស់ពួកគេ(ខ.២៧)។ លោកហោរាអេសាយបានមានប្រសាសន៍ថា បើធៀបនឹងព្រះដ៏មានចេស្តា “អស់ទាំងសាសន៍ប្រៀបដូចជាទឹក១ដំណក់នៅក្នុងថាំង ហើយក៏រាប់ទុកដូចជាលំអងធូលី នៅលើថាសជញ្ជីងដែរ”(ខ.១៥) ហើយគាត់ក៏ចង់ឲ្យពួកអ៊ីស្រាអែល ដឹងផងដែរថា ព្រះអង្គរមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ(ខ.២៩)។ លោកអេសាយបានមានប្រសាសន៍ផងដែរថា បើពួកគេសង្ឃឹមដល់ព្រះអម្ចាស់ នោះព្រះអង្គនឹងប្រទានឲ្យពួកគេមានកម្លាំងជាថ្មី គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី…
Read article