អនុស្សាវរីយ៍ដែលបានភ្លេច
ថ្មីៗនេះ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលបានរាប់អានគ្នាកាលពីវ័យយុវជន បានផ្ញើសារអេឡិចត្រូនិចមកខ្ញុំ ដោយភ្ជាប់រូបភាពមួយសន្លឹក ដែលក្រុមកីឡាករអនុវិទ្យាល័យរបស់យើង បានថតជាមួយគ្នា។ ក្នុងរូបថតសរខ្មៅមានផ្ទៃគ្រើមៗមួយសន្លឹកនោះ មានក្មេងជំទុងមួយក្រុម ដែលខ្ញុំមិនសូវចាំមុខ កំពុងឈរថតជាមួយគ្រូបង្វឹករបស់យើងពីរនាក់។ ភ្លាមនោះ ខ្ញុំក៏បាននឹកឃើញអនុស្សាវរីយ៍ដ៏រីករាយកាលពីមុខ ដែលយើងបានរត់បន្តាក់គ្នាចម្ងាយជាង១គីឡូម៉ែត្រកន្លះ និងជាងកន្លះគីឡូម៉ែត្រ។ ខ្ញុំមានចិត្តសប្បាយ ក្នុងការនឹកចាំអំពីពេលដែលបានកន្លងទៅនោះ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏បានដឹងខ្លួនផងដែរថា ខ្ញុំងាយនឹងភ្លេចអនុស្សាវរីយ៍ទាំងនោះប៉ុណ្ណា ហើយបន្តទៅចាប់អារម្មណ៍នឹងរឿងផ្សេងវិញ។ ខណៈពេលដែលដំណើរជីវិតរបស់យើង កំពុងរំគិលទៅមុខ យើងងាយនឹងភ្លេចទីកន្លែង មនុស្ស និងហេតុការណ៍ ដែលសំខាន់ចំពោះយើង ក្នុងដំណើរដ៏វែងឆ្លាយ។ ពេលវេលាកន្លងផុត ថ្ងៃម្សិលមិញបានរសាត់ទៅ ហើយយើងប្រែជាជក់ចិត្តនឹងរឿងក្នុងពេលបច្ចុប្បន្ន។ ពេលដែលមានបញ្ហាដូចនេះកើតឡើង យើងក៏អាចភ្លេចថា ព្រះទ្រង់ល្អចំពោះយើងយ៉ាងណា កាលពីមុខ។ ប្រហែលមកពីហេតុនេះហើយ បានជាស្តេចដាវីឌបានសរសេរក្នុងទំនុកដំកើងថា “ឱព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលរួមនៅក្នុងខ្លួនអញ ចូរសរសើរដល់ព្រះនាមបរិសុទ្ធនៃទ្រង់ដែរ ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ”(ទំនុកដំកើង ១០៣:១-២)។ នេះសុទ្ធតែជាចំណុចដែលយើងត្រូវនឹកចាំ ជាពិសេសនៅពេលដែលការឈឺចាប់ កំពុងតែញាំញីជីវិតយើង។ ពេលដែលយើងមានអារម្មណ៍ច្របូកច្របល់ ហើយមានអារម្មណ៍ថា គេលែងនឹកចាំពីយើងហើយ នោះយើងចាំបាច់ត្រូវរំឭកឡើងវិញ អំពីការអ្វីដែលព្រះអង្គធ្លាប់ធ្វើសម្រាប់យើង។ កាលណាយើងនឹកចាំអំពីការទាំងនោះ…
Read article