ការសួរសំណួរផ្សេង

ពេល​ដែល​ជីវិត​យើ​ង​ជួប​សោ​កនាដក​ម្ម មានសំ​ណួរ​ជាច្រើ​ន​បា​នចោ​ទ​ឡើ​ង។  ពេល​​យើង​​​បា​ត់​បង់ម​នុស្ស​ជាទី​​ស្រឡាញ់ យើង​​ប្រហែល​ជា​ទូល​សួរ​ព្រះ​ នូវសំ​ណួរ​ជា​ច្រើន ដែល​មាន​ដូច​ជា​ “ហេតុអ្វី​បានជា​ព្រះអង្គ​បណ្តោយឲ្យ​មា​នរឿ​ង​នេះ​កើតឡើ​ង?” “តើវា​ជាកំ​ហុស​របស់​អ្នកណា​?” “តើ​ព្រះអ​ង្គជ្រា​ប​ទេថា​ ទូលប​ង្គំ​ឈឺ​ចា​ប់ប៉ុ​ណ្ណា​?” សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទា​ល់ ពេល​ដែល​កូន​ស្រីរប​ស់​ខ្ញុំ​​ស្លាប់​​យ៉ាង​​សោក​សៅ ខ្ញុំក៏​​បា​​ន​​សួរ​សំណួរ​ដូច​នេះផ​ង​ដែរ។

ព្រះគ​ម្ពីរ​យ៉ូប​បាន​ក​ត់​ទុក​នូវសំណួរ ដែល​លោកយ៉ូ​បបា​នសួ​រ​ ពេល​គាត់​កំពុង​អង្គុយរៀ​ប​រាប់​ពីទុក្ខវេ​ទនា​របស់​គាត់ ដល់​មិត្ត​សំឡាញ់​ទាំង​ឡា​យ។​ គាត់​បាន​បាត់បង់គ្រួសារ និងទ្រព្យសម្បត្តិអស់ ហើយថែមទាំងធ្លាក់ខ្លួនមានជម្ងឺទៀត។ បាន​ជាគា​ត់សួ​រ​ថា​ “ហេតុ​អ្វី​បាន​ជា​ឲ្យ​មាន​ពន្លឺ​ភ្លឺ ដល់​មនុស្ស​រង​វេទនា ព្រម​ទាំង​ឲ្យ​ជីវិត ដល់​អ្នក​ដែល​មាន​សេចក្តី​ជូរ​ចត់​ក្នុង​ចិត្ត​ដូច្នេះ”(៣:២០)។ ក្រោយ​មក​ គាត់​ក៏​បា​ន​សួរ​ទៀ​ត​ថា​ “តើ​កំ​ឡាំង​ខ្ញុំ​ជា​អ្វី ដែល​ខ្ញុំ​នឹង​នៅ​ចាំ​ទៀត តើ​ចុង​បំផុត​ខ្ញុំ​ជា​យ៉ាង​ណា បាន​ជា​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​អត់”(៦:១១)។ “ដែល​​សង្កត់សង្កិន​ដូច្នេះ តើ​មាន​ប្រយោជន៍​ដល់​ទ្រង់​ឬ?”(១០:៣)។ ក្នុងលោ​កិយ​នេះ មាន​មនុស្ស​ជាច្រើ​ន​ បានឈ​រនៅ​ទី​បញ្ចុះស​ពរ​បស់​អ្នក​ដែល​ឆាប់​លាចាក​លោក  ហើយ​ពួក​គេ​ក៏បា​ន​សួរ​សំ​ណួរ​​ ស្រដៀង​នឹង​សំណួរ​​លោក​យ៉ូបផ​​ង​​​ដែរ។

ប៉ុន្តែ​ ពេល​ដែល​អ្ន​កបាន​អាន​ក​ណ្ឌគម្ពីរ​យ៉ូ​ប រហូត​ដល់​ចុ​ងបញ្ចប់​ អ្នក​នឹង​មា​ន​​ការ​ភ្ញាក់​ផ្អើល។ ពេលដែ​លព្រះ​អ​ម្ចាស់​ឆ្លើយ​ត​ប ចំពោះ​លោក​យ៉ូ​ប​(ជំពូក ៣៨-៤១) គឺ​ព្រះអ​ង្គ​បា​ន​ឆ្លើ​យ​តប តាម​របៀប​ដែល​គេ​មិ​ននឹ​ក​ស្មា​ន​ដ​ល់។ ព្រះ​អង្គ​ក៏​បាន​កែ​ប្រែ​ស្ថា​ន​ការណ៍ ហើយ​សួរ​លោកយ៉ូប​វិញ ​ដោយសំ​ណួរ​ផ្សេ​ង ដែល​បង្ហា​ញពី​ប្រា​ជ្ញា និងអំ​ណាចគ្រ​ប់​គ្រង​របស់​ព្រះអ​​ង្គ។ គឺសំ​ណួរ​អំពី​ស្នា​​ព្រះ​ហស្តដ៏​អ​ស្ចារ្យរ​បស់​ព្រះ​អ​ង្គ ដែលមា​ន​ដូ​ចជា​ ផែនដី ផ្កាយ និង​សមុទ្រ​ជា​ដើ​ម។ ហើយ​សំណួរ​ទាំង​នោះ សុទ្ធ​តែនាំ​ឲ្យ​គេ​គិត​ នឹង​ស្ងែង​ខ្លាច​ដ​ល់​ព្រះដែ​ល​មាន​អំ​ណា​ចគ្រ​ប់​គ្រ​ង មាន​គ្រប់​ចេស្តា និ​ង​ជា​សេចក្តី​ស្រឡាញ់​។ ជាពិសេសគឺ​បា​ន​ធ្វើ​ឲ្យគេ​ដឹ​ង​ថា ​ព្រះអ​ង្គ​​កំពុងឃុំគ្រង​ជីវិតពួ​ក​គេ តាម​ផែនកា​រ​​ព្រះអ​ង្គ។-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles