សត្វត្រីដែលហែលចេញពីនុយ
មានពេលមួយ ខ្ញុំបានទៅស្ទូចត្រីយ៉ាងស្ងប់ស្ងាត់ នៅលើផ្ទៃទឹកដ៏ថ្លាយង់ ក្នុងបឹងភីយ៉ាត ដោយបោះផ្លែសន្ទូច នៅក្បែរកន្លែងដែលមានសារ៉ាយក្នុងទឹកច្រើន។ ខ្ញុំតាមមើលត្រីធំមួយក្បាល ជាប្រភេទត្រីមាត់តូច កំពុងអើតក្បាលចេញពីគុម្ភសារ៉ាយ រកមើលចំណី។ វាក៏បានហែលសំដៅមករកជន្លេន នៅចុងខ្សែសន្ទូចរបស់ខ្ញុំ ដែលកំពុងល្បួងវា។ វាក៏បានសម្លក់សម្លឹងនុយមួយនោះ ហើយក៏ហែលចូលទៅក្នុងសារ៉ាយវិញ។ វាក៏បានធ្វើដូចនេះជាច្រើនដងទៀត ទាល់តែវាបានឃើញផ្លែសន្ទូច ទើបវាគ្រវីកន្ទុយ ហើយចូលទៅក្នុងកន្លែងលាក់ខ្លួនរបស់វាវិញបាត់ លែងចេញមកក្រៅទៀត។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការល្បួងរបស់សាតាំង ដែលប្រើនុយជាប់នឹងផ្លែសន្ទូច យោលចុះឡើងពីមុខយើង។ យើងមើលទៅនុយនោះដូចឆ្ងាញ់ណាស់។ នុយនោះបានសន្យាថា យើងនឹងបានស្កប់ចិត្តមិនខាន។ តែសាតាំងអាចប្រើអំណាចរបស់វាត្រឹមតែប៉ុណ្ណេះឯង។ វាមិនអាចបង្ខំយើង ឲ្យខាំផ្លែសន្ទូចនោះបានឡើយ។ យើងជាអ្នកធ្វើការសម្រេចចិត្តថា ត្រូវស៊ីនុយនោះឬក៏អត់។ ពេលដែលយើងបានទទួលការដាស់តឿនពីព្រះវិញ្ញាណបរិសុទ្ធ ហើយសម្រេចចិត្តថា មិនស៊ីនុយ នោះសាតាំវាអាចធ្វើបានតែប៉ុណ្ណឹងឯង។ ម្យ៉ាងទៀត សាវ័កយ៉ាកុបបានប្រាប់យើង ឲ្យរត់ចេញពីវា(៤:៧)។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងអាចទទួលការកម្សាន្តចិត្ត ពីសាវ័កពេត្រុស ដែលគាត់ក៏ធ្លាប់ជួបការល្បួងដ៏ធំនោះផងដែរ(ម៉ាថាយ ២៦:៣៣-៣៥)។ ពេលគាត់ជិតដល់ចុងបញ្ចប់នៃជីវិតគាត់ គាត់បានសរសេរថា “ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ … ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន”(១ពេត្រុស ៥:៨-៩)។…
Read article