2017
- Home
- 2017
ដ្បិតគឺដោយព្រះគុណ…
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ។-អេភេសូរ ២:៨
Read articleអំណោយនៃក្តីសង្ឃឹម
ពេលដែលខ្យល់ព្យុះកំបុតត្បូង បានបក់កាត់ក្រុងតាក់ក្លូបាន ប្រទេសភីលីពីន ក្នុងឆ្នាំ ២០១៣ មានមនុស្សប្រហែល១ម៉ឺននាក់ បានបាត់បង់ជីវិត ហើយអ្នកដែលបានរួចជីវិត ត្រូវបាត់បង់ជម្រក និងគ្មានការងារធ្វើ។ ស្បៀងអាហារ និងឧបករណ៍ប្រើប្រាស់ដែលចាំបាច់ក៏មានការខ្វះខាត។ បីខែក្រោយមក ខណៈពេលដែលក្រុងមួយនេះកំពុងតែព្យាយាមក្រោកឈរឡើង ចេញពីការបំផ្លិចបំផ្លាញនោះ មានទារកម្នាក់បានចាប់កំណើត នៅតាមជញ្ជើមផ្លូវ ក្បែរក្រុងតាក់ក្លូបាន ក្នុងពេលដែលនៅមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង។ ទោះបីជាអាកាសធាតុបានធ្វើឲ្យគេនឹកចាំ អំពីរឿងដ៏ឈឺចាប់ ដែលទើបតែបានកើតឡើងយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋបានរួមគ្នារកបានពេទ្យឆ្មបម្នាក់ ហើយក៏បានដឹកម្តាយនិងកូនទាំងពីរនាក់ ទៅកាន់គ្លីនិក។ ទារកនោះក៏បានរួចជីវិត មានការធំធាត់ឡើង ហើយក៏បានក្លាយជានិមិត្តរូបនៃក្តីសង្ឃឹម ក្នុងពេលដែលពេញដោយភាពអស់សង្ឃឹម នៅតំបន់នោះ។ ពេលដែលប្រជាជនអ៊ីស្រាអែលកំពុងទទួលរងការគៀបសង្គត់ពីសាសន៍ភីលីស្ទីន អស់រយៈពេល៤០ឆ្នាំ មានព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់មួយ បានកើតឡើង ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ ក្នុងអំឡុងពេលនោះ មានទេវតាមួយអង្គបានមកឲ្យដំណឹងដល់ស្ត្រីសាសន៍អ៊ីស្រាអែលម្នាក់ថា នាងនឹងមានទម្ងន់បង្កើតបានកូនប្រុសដ៏ពិសេសម្នាក់(ពួកចៅហ្វាយ ១៣:៣)។ ទេវតាបានប្រាប់នាងថា កូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយមក “វានឹងចាប់តាំងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន”(ខ.៥)។ កូនប្រុសនោះមានឈ្មោះថា សាំសុន ជាអំណោយនៃក្តីសង្ឃឹមដល់សាសន៍អ៊ីស្រាអែល ក្នុងពេលដ៏វេទនា។ យើងមិនអាចជៀសផុតពីបញ្ហាបានឡើយ តែព្រះយេស៊ូវមានអំណាចសង្រ្គោះយើង ឲ្យរួចផុតពីភាពអស់សង្ឃឹម។ ព្រះយេស៊ូវបានប្រសូត្រ “ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្តីងងឹត ហើយក្នុងម្លប់នៃសេចក្តីស្លាប់…
Read articleកន្លែងដែលត្រូវនៅ
ពេលវេលា ព្រឹត្តិការណ៍ និងមនុស្សមានទំនាក់ទំនងគ្នា ដូចអំបោះរាប់ពាន់សសៃ ដែលត្បាញចូលគ្នា ដូចក្រណាត់ បង្កើតជាទីកន្លែង។ ផ្ទះជាទីកន្លែងដ៏ល្អ នៅពេលដែលយើងប្រឹងប្រែងអស់ពីសមត្ថភាព ដោយក្តីស្រឡាញ់ឥតលក្ខខ័ណ្ឌ ដើម្បីធ្វើឲ្យវាក្លាយជាកន្លែងដ៏មានន័យ មានភាពកក់ក្តៅ និងមានសុវត្ថិភាព។ ទីកន្លែងនាំមកនូវអនុស្សាវរីយ កប់ជ្រៅក្នុងវិញ្ញាណរបស់យើង។ ទោះទីកន្លែងរបស់យើងមិនល្អឥតខ្ចោះក៏ដោយ ក៏វាបានចងភ្ជាប់ចិត្តយើង ដោយមនោសញ្ចេតនា ហើយទាក់ទាញចិត្តយើង ដូចដែកឆក់។ ជាញឹកញាប់ ព្រះគម្ពីរបានចែងអំពីទីកន្លែងសំខាន់ៗ។ ឧទាហរណ៍ ព្រះគម្ពីរបាននិយាយ អំពីការដែលលោកនេហេមា ចង់កសាងទីក្រុងយេរូសាឡិមឡើងវិញ(នេហេមា ១:៣-៤ ២:២)។ ម្យ៉ាងទៀត ព្រះយេស៊ូវក៏បានលើកទឹកចិត្តយើង ដោយមានបន្ទូល អំពីទីកន្លែងដ៏សំខាន់បំផុត។ គឺដូចដែលទ្រង់មានបន្ទូលថា “កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា”(យ៉ូហាន ១៤:១-២)។ សម្រាប់អ្នកដែលមានអនុស្សាវរីយ៍ល្អជាច្រើន នៅលើផែនដីនេះ ពួកគេងាយយល់អំពីទីកន្លែងដែលព្រះយេស៊ូវបានមានបន្ទូលសន្យានោះ ហើយក៏រំពឹងថា ខ្លួននឹងបានទៅទីនោះផង។ ហើយសម្រាប់អ្នកដែលស្វែងរកកន្លែង ដែលមានការកម្សាន្តចិត្ត និងសុវត្ថិភាព ព្រះយេស៊ូវបានសន្យាថា ថ្ងៃណាមួយ ពួកគេនឹងឮចម្រៀងដ៏ពិរោះ ដែលគេច្រៀង ក្នុងនគរស្ថានសួគ៌…
Read articleផ្លូវកាត់ដ៏គ្រោះថ្នាក់
ក្នុងអំឡុងពេលនៃការបោះឆ្នោតក្នុងប្រទេសខ្ញុំ កាលពីពេលថ្មីៗនេះ មានស្រ្តីជាម្តាយម្នាក់ កំពុងមានការខ្វះខាត ហើយក៏បានលក់សន្លឹកឆ្នោតរបស់នាងឲ្យគេ ជាថ្នូរនឹងកន្ទបកូនង៉ែតមួយកញ្ចប់។ ខ្ញុំបានពិភាក្សាជាមួយគាត់ អំពីផលប្រយោជន៍នៃបេក្ខជនប្រធានាធិបតីនីមួយៗ ដែលបានឈរឈ្មោះបោះឆ្នោត ហើយខ្ញុំមានការខកចិត្តណាស់ ដែលនាងបានសម្រេចចិត្តឲ្យគេទិញទឹកចិត្តយ៉ាងដូចនេះ។ រយៈពេល៦ខែក្រោយមក បន្ទាប់ពីបេក្ខជនដែលនាងបានបោះឆ្នោតឲ្យ បានឈ្នះក្នុងការបោះឆ្នោត ប្រជាជនមានការពិបាកកាន់តែខ្លាំង ដោយសារការដំឡើងពន្ធ។ សព្វថ្ងៃនេះ ទំនិញគ្រប់មុខបានឡើងថ្លៃ ដោយរាប់បញ្ចូលទាំងកន្ទបកូនង៉ែតផង។ ក្នុងប្រទេសជាច្រើន ទូទាំងពិភពលោក អំពើពុករលួយមិនមែនទើបតែកើតមានទេ។ តែភាពពុករលួយខាងវិញ្ញាណ ក៏មិនមែនទើបតែកើតមានដែរ។ សាតាំងធ្លាប់ព្យាយាមល្បួងព្រះយេស៊ូវ ឲ្យ “លក់” ឧត្តម្ភគតិរបស់ទ្រង់(ម៉ាថាយ ៤:១-១០)។ កាលនោះ មេល្បួងបានមករកទ្រង់ ពេលដែលទ្រង់កំពុងអស់កម្លាំង និងឃ្លាន។ វាក៏បានទូលទ្រង់ ឲ្យប្រើផ្លូវកាត់ ដើម្បីឲ្យបាននំប៉័ងក្តៅៗ ដោយប្រើការអស្ចារ្យ តាមការល្បួងរបស់វា រួចវាយកនគរក្នុងលោកិយ និងភាពរុងរឿងរបស់នគរទាំងនោះ មកល្បួងទ្រង់ទៀត។ តែព្រះយេស៊ូវទ្រង់ជ្រាបច្បាស់ថា ផ្លូវកាត់នោះ ជាខ្មាំងសត្រូវដ៏គ្រោះថ្នាក់។ ផ្លូវកាត់ប្រហែលជាអាចជួយឲ្យមនុស្សគេចចេញពីសេចក្តីទុក្ខ តែនៅចុងបញ្ចប់នៃផ្លូវកាត់នោះ មានការឈឺចាប់ហួសវិស័យ។ ព្រះយេស៊ូវទ្រង់ប្រើពាក្យ “មានសេចក្តីចែងទុកមកដូច្នេះ”បីដង នៅក្នុងការឆ្លើយតបការល្បួងរបស់អារក្ស(ខ.៤,៧,១០)។ ដូចនេះ ទ្រង់បានប្រកាន់ខ្ជាប់នូវសេចក្តីពិត ដែលទ្រង់បានជ្រាបពីព្រះ និងពីព្រះបន្ទូលទ្រង់ ដែលមានចែងក្នុងព្រះគម្ពីរបរិសុទ្ធ។…
Read articleភ្ញៀវដែលមិនបានអញ្ជើញ
ថ្មីៗនេះ កូនប្រុស និងកូនប្រសាររបស់ខ្ញុំ បានទូរស័ព្ទមកប្រាប់ខ្ញុំថា កាលពីពេលយប់ មានសត្វប្រជៀវពីរក្បាល ចូលផ្ទះពួកគេ។ ខ្ញុំដឹងថា សត្វប្រជៀវជាផ្នែកមួយដ៏សំខាន់ ក្នុងប្រព័ន្ធអេកូឡូហ្ស៊ី តែពួកវាមិនមែនជាសត្វដែលខ្ញុំចូលចិត្ត ក្នុងចំណោមស្នាព្រះហស្តទាំងឡាយរបស់ព្រះ ជាពិសេស នៅពេលដែលពួកវាហើរចូលក្នុងផ្ទះខ្ញុំ។ ប៉ុន្តែ ខ្ញុំនិងភរិយាខ្ញុំបានអរព្រះគុណព្រះ ដែលយើងអាចទៅផ្ទះកូនយើង ដើម្បីជួយដេញសត្វប្រជៀវ។ ហើយបានជួយបិទប្រហោងតាមជញ្ជាំងផ្ទះ ព្រោះសត្វប្រជៀវ ប្រហែលជាអាចចូលក្នុងផ្ទះពួកគេ តាមប្រហោងនោះ ក្នុងនាមជាភ្ញៀវដែលមិនបានអញ្ជើញ។ សេចក្តីទុក្ខក៏ជាភ្ញៀវដែលមិនបានអញ្ជើញផងដែរ ដែលចេះតែវាយលុកចូលក្នុងជីវិតយើង។ ពេលយើងមានទុក្ខលំបាក យើងងាយនឹងមានចិត្តតក់ស្លត់ ឬអស់សង្ឃឹម។ ប៉ុន្តែ ស្ថានភាពដ៏ពិបាកទាំងនេះ អាចជាឧបករណ៍ ដែលព្រះវរបិតានៃយើង បានប្រើដើម្បីធ្វើឲ្យយើងផ្លាស់ប្រែ ឲ្យមានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ។ ហេតុនេះហើយ បានជាសាវ័កយ៉ាកុបបានសរសេរថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន ចូរទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ”(យ៉ាកុប ១:២-៤)។ ពេលយើងមានទុក្ខព្រួយ ឬការឈឺចាប់ យើងមិនត្រេកអរសប្បាយទេ។ ប៉ុន្តែ ពេលដែលទុក្ខព្រួយ ដែលជាភ្ញៀវដែលមិនបានអញ្ជើញទាំងនោះ បានមកដល់ យើងអាចមើលទៅព្រះហស្តព្រះ…
Read articleកេរ្តិ៍ឈ្មោះល្អ
លោកឆាល ផុនហ្ស៊ី(Charles Ponzi) បានខូចឈ្មោះជារៀងរហូត ដោយសារការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ ដែលគាត់បានប្រព្រឹត្តរហូតដល់ក្លាយជាផ្លូវនៃជីវិតគាត់។ បន្ទាប់ពីគាត់បានប្រព្រឹត្តបទឧក្រឹដ្ឋកំរិតស្រាលផ្នែកហិរញ្ញវត្ថុ ហើយជាប់គុកមួយរយៈពេលខ្លី ក្នុងដើមឆ្នាំ ១៩២០ គាត់ក៏បានចាប់ផ្តើមចំណាយពេល៤៥ថ្ងៃ ដើម្បីផ្តល់ឲ្យអ្នកវិនិយោក នូវទឹកប្រាក់៥០ភាគរយ ពីទឹកប្រាក់សរុបដែល គាត់បានគេងប្រវ័ញ្ចពីពួកគេ ហើយក្នុងរយៈពេល៩០ថ្ងៃ គាត់ក៏បានប្រគល់ឲ្យគេវិញ១០០ភាគរយ។ ទោះបីជារឿងនេះ ពិបាកនឹងឲ្យយើងជឿក៏ដោយ ក៏គាត់ពិតជាបានប្រគល់លុយនោះទៅឲ្យគេវិញ។ លោកប៉ុនហ្ស៊ីបានគេងប្រវ័ញ្ចលុយគេ ដោយយកលុយរបស់អ្នកវិនិយោកក្រោយៗ ទៅបង់ឲ្យអ្នកវិនិយោកមុនៗ ហើយចាយវាយសប្បាយ ក្នុងជីវភាពដ៏ហឺហារ។ ក្នុងខែសីហា ឆ្នាំ១៩២០ គេក៏បានរកឃើញថា គាត់បានក្លែងបន្លំយកលុយអ្នកវិនិយោក អស់២០លានដុល្លា ហើយធ្វើឲ្យធនាគាចំនួនប្រាំ ខាតបង់លុយជាច្រើន។ លោកផុនហ្ស៊ីក៏បានជាប់គុកអស់៣ឆ្នាំ។ ក្រោយមក គេក៏បាននិរទេសគាត់ ទៅប្រទេសអ៊ីតាលី ហើយគាត់ក៏បានស្លាប់ ដោយគ្មានលុយមួយកាក់មួយសេនជាប់ខ្លួន ក្នុងឆ្នាំ ១៩៤៩ ក្នុងអាយុ៦៦ឆ្នាំ។ កណ្ឌគម្ពីរសុភាសិតជាកណ្ឌគម្ពីរសញ្ញាចាស់ ដែលច្រើនតែបាននិយាយប្រៀបធៀបកេរ្តិ៍ឈ្មោះមនុស្សមានប្រាជ្ញា និងមនុស្សល្ងង់។ គឺដូចមានសេចក្តីចែងថា “សេចក្តីនឹកចាំពីមនុស្សសុចរិត នោះនាំឲ្យមានពរ តែឈ្មោះរបស់មនុស្សអាក្រក់ រមែងពុករលួយទៅ … អ្នកណាដែលប្រព្រឹត្តដោយទៀតត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ”(សុភាសិត ១០:៧,៩)។…
Read articleព្រះទ្រង់កំពុងស្តាប់
នៅថ្ងៃ មុនពេលលោកប៊ីលី ក្រាហាំ(Billy Graham) ធ្វើបទសម្ភាស ក្នុងឆ្នាំ ១៩៨២ ក្នុងកម្មវិធីទូរទស្សន៍មានចំណងជើងថា ថ្ងៃនេះ លោកឡារី រ៉ូស(Larry Ross) ដែលជានាយកផ្នែកទំនាក់ទំនងសាធារណៈ បានស្នើសុំឲ្យលោកក្រាហាំ មានបន្ទប់មួយសម្រាប់អធិស្ឋានម្នាក់ឯង មុនពេលការសម្ភាសចាប់ផ្តើម។ ប៉ុន្តែ ពេលលោកក្រាហាំ បានមកដល់ស្ទូឌីយ៉ូ អ្នកជំនួយរបស់គាត់ក៏បានឲ្យដំណឹងលោករ៉ូសថា លោកក្រាហាំ មិនត្រូវការបន្ទប់អធិស្ឋានទេ។ គាត់ថា “លោកក្រហាំបានអធិស្ឋាន ចាប់តាំងពីពេលគាត់ក្រោកពីគេង ពេលព្រឹកនេះ គាត់បានអធិស្ឋានពេលគាត់ញាំអាហារពេលព្រឹក គាត់បានអធិស្ឋាននៅក្នុងឡាន ពេលធ្វើដំណើរមកទីនេះ ហើយគាត់ក៏ប្រហែលជានឹងអធិស្ឋានទៀត នៅក្នុងបទសម្ភាសទាំងមូល”។ ក្រោយមក លោករ៉ូសក៏បានមានប្រសាសន៍ថា “នេះជាមេរៀនដ៏ល្អ សម្រាប់ឲ្យខ្ញុំរៀនសូត្រ ក្នុងនាមខ្ញុំជាយុវជន”។ ការអធិស្ឋានឥតឈប់ឈរ មិនមែនជាព្រឹត្តិការណ៍នោះទេ តែជាវិធីទំនាក់ទំនងជាមួយព្រះ។ ទំនាក់ទំនងដ៏ជិតស្និទ្ធនេះ កើតមាន ពេលដែលរាស្រ្តរបស់ព្រះយល់ថា ការអធិស្ឋានឥតឈប់ឈរ គឺជាអ្វីដែលពួកគេត្រូវអនុវត្តជាប្រចាំ ក្នុងជីវិត។ បទគម្ពីរទំនុកដំកើង បានលើកទឹកចិត្តយើង ឲ្យចាប់ផ្តើមថ្ងៃនីមួយៗ ដោយលើកសម្លេងឡើង អធិស្ឋានដល់ព្រះអម្ចាស់(ទំនុកដំកើង ៥:៣) ដើម្បីឲ្យយើងបានសន្ទនាជាមួយទ្រង់ ពេញមួយថ្ងៃ(៥៥:១៧) ហើយនៅចំពោះមុខការចោទប្រកាន់ និងមួលបង្កាច់…
Read article