ការថ្វាយការគោរពដល់ព្រះ ដោយការអរព្រះគុណ
គ្រូពេទ្យមិនបានចងចញ្ចើមទេ ពេលដែលគាត់កំពុងតែនិយាយជាមួយស្វាមីខ្ញុំ អំពីការពិនិត្យមើលជម្ងឺមហារីករបស់គាត់។ គាត់បានញញឹម ហើយលើកទឹកចិត្តយើង ឲ្យចាប់ផ្តើមថ្ងៃថ្មីនីមួយៗ ដោយការអរព្រះគុណព្រះ។ គាត់ថា យ៉ាងហោចណាស់ យើងគួរតែអរព្រះគុណព្រះអង្គ សម្រាប់ការបីយ៉ាង។ ស្វាមីខ្ញុំក៏បានយល់ស្របនឹងយោបល់របស់គាត់ ដោយដឹងថា ការដឹងគុណព្រះ ជួយឲ្យចិត្តយើងបើកចំហរ ដើម្បីស្វែងរកការកម្សាន្តចិត្ត នៅក្នុងសេចក្តីល្អរបស់ព្រះ។ ដូចនេះ ស្វាមីរបស់ខ្ញុំក៏បានចាប់ផ្តើមថ្ងៃនីមួយៗ ដោយការសរសើរដំកើងព្រះជាម្ចាស់ថា ព្រះអង្គអើយ សូមអរព្រះគុណ សម្រាប់ការគេងលក់ស្រួល កាលពីយប់មិញ។ សូមអរព្រះគុណ សម្រាប់គ្រែគេងដែលសម្អាតបានស្អាត។ សូមអរព្រះគុណ សម្រាប់ថ្ងៃរះ។ សូមអរព្រះគុណ សម្រាប់អាហារពេលព្រឹកនៅលើតុ។ សូមអរព្រះគុណ សម្រាប់ស្នាមញញឹមនៅលើបបូរមាត់ទូលបង្គំ។ ពាក្យនីមួយៗ គឺបាននិយាយចេញពីចិត្ត។ ប៉ុន្តែ តើពាក្យទាំងនោះ អាចក្លាយជាអសារឥតការដែរទេ? តើការសរសើរដំកើង សម្រាប់រឿងលម្អិតដ៏តូច សំខាន់ចំពោះព្រះជាម្ចាស់ ដែលមានគ្រប់ចេស្តាឬទេ? ក្នុងបទគម្ពីរទំនុកដំកើងជំពូក៥០ លោក អេសាភដែលជាអ្នកដឹកនាំក្រុមភ្លេងរបស់ស្តេចដាវីឌ បានផ្តល់ឲ្យនូវចម្លើយដ៏ច្បាស់លាស់មួយ សម្រាប់សំណួរនេះ។ គាត់ថា ព្រះជាម្ចាស់ “អញមិនយកគោឈ្មោលពីផ្ទះឯង ឬពពែឈ្មោលពីក្រោលឯងឡើយ”(ខ.៩)។ កាលពីសម័យមុន គោឈ្មោល និងពពែឈ្មោល គឺជាដង្វាយអរព្រះគុណ ដែលពួកអ៊ីស្រាអែលបានថ្វាយដល់ព្រះជាម្ចាស់។…
Read article