2018

You are here:
កម្លាំងសម្រាប់ការធ្វើដំណើររបស់អ្នក

រឿង​ជើង​សត្វ​ក្តាន់​ញី​ជាន់​នៅ​លើ​ទី​ខ្ពស់ គឺ​ជា​រឿង​ប្រៀប​ប្រដូច អំពី​ជីវិត​គ្រីស្ទ​បរិស័ទ ដែល​ផ្អែក​លើ​បទ​គម្ពីរ ហាបាគុក ៣:១៩។ រឿង​នេះ​និយាយ​អំពី​ដំណើរ​ជីវិត​របស់​តួអង្គ​ឈ្មោះ​ម៉ាច់ អាហ្វ្រេត(ប្រែ​ថា ខ្លាច​ច្រើន) ដែល​បាន​ធ្វើ​ដំណើរ ជា​មួយ​អ្នក​គង្វាល​។ ប៉ុន្តែ ម៉ាច់ អាហ្រេត​មាន​ការ​ភ័យ​ខ្លាច ទើប​នាង​សុំ​ឲ្យ​អ្នក​គង្វាល​បីនាង។ អ្នក​គង្វាល​ក៏​បាន​ឆ្លើយ​តប ដោយ​ក្ដី​សប្បុរស​ថា “ខ្ញុំ​អាច​បី​ឯង​ឡើង​រហូត​ដល់​ទី​ខ្ពស់ ដោយ​មិន​ទុក​ឲ្យ​ឯង​ដើរ​ឡើង​ ដោយខ្លួន​ឯង​ក៏​បាន​។ ប៉ុន្តែ បើ​ខ្ញុំ​បន្ត​ធ្វើ​ដូច្នេះ ឯង​នឹង​មិន​អាច​ហ្វឹក​ហាត់​ជើង​ឯង​ឲ្យ​រឹង​មាំ ដូច​ជើង​ក្តាន់ ហើយ​ឯង​ក៏​មិន​អាច​អម​ដំណើរ​ខ្ញុំ និង​ទៅ​ណា​មក​ណា​ជា​មួយ​ខ្ញុំ​បាន​ឡើយ”។ តួរ​អង្គ ម៉ាច់ អាហ្រ្វេត ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ សំណួរ​របស់​ហោរា​ហាបាគុក ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ (ហើយ​និយាយ​តាម​ត្រង់ នោះ​ក៏​ជា​សំណួរ ដែល​ខ្ញុំ​ធ្លាប់​សួរ​ផង​ដែរ)។ លោក​ហាបាគុក​សួរ​ថា  “ហេតុ​អ្វី​ខ្ញុំ​ត្រូវ​រង​ការ​ឈឺ​ចាប់?” “ហេតុ​អ្វី​បាន​ជា ការ​ធ្វើដំណើរ​របស់​ខ្ញុំ​ពិបាក​យ៉ាង​នេះ?” ហោរា​ហាបាគុក​រស់​នៅ​ស្រុក​យូដា នៅ​ចុង​សតវត្សរ៍​ទី​៧ មុនគ្រីស្ទ​សករាជ មុន​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​និរទេស​ខ្លួន។ លោក​ហាបាគុក​កត់​សម្គាល់​ឃើញ​ថា សង្គម​ដែល​គាត់​រស់​នៅ បាន​មើល​រំលង​អំពើ​អយុត្ដិ​ធម៌ ហើយ​ត្រូវ​បាន​ញាំ​ញីដោយ​ការ​ភ័យ​ខ្លាច ចំពោះ​ការ​ឈ្លាន​ពាន ពី​ចក្រ​ភព​បាប៊ីឡូន​(ហាបាគុក ១:២-១១)។ គាត់​បាន​ទូល​សូម​ឲ្យ​ព្រះ​អម្ចាស់ ធ្វើ​អន្ដរាគមន៍ និង​ដក​ទុក្ខ​វេទនា​ចេញ(១:១៣)។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា ទ្រង់​នឹង​សម្រេច​សេចក្តី​យុត្តិ​ធម៌…

Read article
ទឹកចិត្តរបស់លោកមីកលីយ៉ូ

ពេល​ដែល​លោក​ប៉ូលីស មីកលីយ៉ូ(Miglio) ត្រឡប់​មក​ការិយាល័យ​ប៉ូលីស​វិញ គាត់​ក៏​បាន​ផ្អែក​ទៅ​លើ​ជញ្ជាំង ដោយ​មាន​ការ​នឿយ​ហត់​ពេក​។ មុន​នោះ​បន្តិច មាន​គេ​ទូរស័ព្ទ​មកប្តឹង​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។​ ហើយ​ដោយ​ព្រោះ​តែ​រឿង​ក្ដីនេះ គាត់​ត្រូវ​ចំណាយ​ពេល​អស់​ពាក់​កណ្ដាល​វេណ​ធ្វើ​ការ​របស់​គាត់។ អំពើ​ហិង្សា​នោះ​បណ្តាល​ឲ្យ​បុរស​ដែល​ជា​មិត្ត​ប្រុស​ត្រូវ​នគរ​បាល​​ឃាត់​ខ្លួន ចំណែក​ឯ​កូន​ស្រី​តូច ត្រូវ​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់។ ហើយ​ស្រ្តី​ជា​ម្ដាយ​ដែល​កំពុង​ភ័យ​ញ័រ ​មាន​ការ​ភ័ន្ត​ភាំង​ ដោយ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​ជួប​រឿង​បែប​នេះ។ ការ​ប្តឹង​តាម​ទូរស័ព្ទ​នេះ បាន​ធ្វើ​ឲ្យ​អំពល់​ទុក្ខ​ដល់​មន្រ្តី​នគរ​បាល​វ័យ​ក្មេង​រូប​នេះ អស់​រយៈ​ពេល​យ៉ាង​យូរ។ លោក​នាយ​របស់​គាត់​បាន​មាន​ប្រសាសន៍ ដោយ​ក្ដី​អាណិត​អាសូរ​ថា “ក្នុង​រឿង​នេះ អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ទេ”។ ប៉ុន្តែ វា​មិន​ពិត​ដូច​ពាក្យ​គាត់​និយាយ​ទេ។ មន្ត្រី​នគរ​បាល​ខ្លះ ហាក់​ដូច​ជា​អាច​ទុក​ការងារ​ចោល នៅ​ពេល​ដែល​ដល់​ម៉ោង​ចេញ​ពី​ធ្វើ​ការ។ ប៉ុន្តែ លោក​វិគ មីកលីយ៉ូ​មិន​ធ្វើ​ដូច្នោះ​ទេ ជា​ពិសេស​ចំពោះ​ករណី​ដ៏​លំបាក​មួយ​នេះ។ ទឹក​ចិត្ត​របស់​លោក​មីកលីយ៉ូ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេស៊ូវ។ មាន​ពេល​មួយ ពួក​សិស្សរបស់​ទ្រង់​បាន​មក​រក​ទ្រង់ ហើយ​សួរ​ទ្រង់​ថា “តើ​អ្នក​ណា​ធំ​ជាង​គេ ក្នុង​នគរ​ស្ថាន​សួគ៌?”(ម៉ាថាយ ១៨:១)។ នៅ​ពេល​នោះ ទ្រង់បាន​ហៅ​កូន​ក្មេង​តូច​ម្នាក់ មក​ឯ​ទ្រង់ រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា “បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជាកូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន​សួគ៌​ពុំ​បាន​ឡើយ” (ខ.៣)។ បន្ទាប់​មក ទ្រង់​បាន​ដាស់​តឿន​យ៉ាង​ច្បាស់​ថា មិន​ត្រូវ​​ឲ្យ​នរណា ធ្វើ​ឲ្យ​កូន​តូច​ណា​ម្នាក់​រវាត​ចិត្ត​ឡើយ​(ខ.៦)។ តាម​ពិត​ទៅ កូន​ក្មេង​តូច​ៗ​ពិសេស​ណាស់…

Read article
ការអំពាវនាវសុំជំនួយ

កាល​ពី​ឆ្នាំ ​២០១៦ មាន​គ្រោះ​ថ្នាក់​ក្នុង​ជណ្ដើរ​យន្ត ​នៅ​ទីក្រុង​ញូយ៉ក បាន​បណ្តាល​ឲ្យ​មនុស្ស​៥នាក់​បាត់​បង់​ជីវិត និង​៥១​នាក់​រង​របួស។ ក្រោយ​មក​ អាជ្ញា​ធរ​ទីក្រុង​ញូយ៉ក​ក៏បាន​បើក​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ ដើម្បី​អប់​រំ​ប្រជាជន​ អំពី​របៀប​រក្សា​ភាព​ស្ងប់​ស្ងាត់ ហើយ​ស្វែង​រក​សុវត្ថិភាព។ ករណី​ដែល​គ្រោះ​ថ្នាក់​បំផុត នៅ​ក្នុង​ជណ្តើរ​យន្ត​ ​គឺ​នៅ​ពេល​ដែល​មនុស្ស​ខំ​ព្យាយាម​ជួយ​ខ្លួន​​ឯង នៅ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង។ អាជ្ញា​ធរ​បាន​ផ្តល់​ការ​ណែ​នាំ​ថា ដំណោះ​ស្រាយ​ល្អ​បំផុត គឺ​គ្រាន់​តែ “​ចុក​កណ្ដឹង រួច​នៅ​ឲ្យ​ស្ងៀម ហើយ​រង់​ចាំ”។ អាជ្ញាធរ​ទទួល​បន្ទុក​ផ្នែក​សំណង់​អគារ បាន​ប្ដេជ្ញា​ថា នឹង​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ​ ដើម្បី​ការពារ​ប្រជាជន​ ​ឲ្យ​រួច​ផុត​ពី​ការ​រង​របួស ហើយ​ស្រោចស្រង់​ពួកគេ ពី​ស្ថាន​ភាព​គ្រោះ​ថ្នាក់។ នៅ​ក្នុង​ព្រះ​គម្ពីរ​កិច្ច​ការ សាវ័ក​ពេត្រុស​បាន​អធិប្បាយ​ព្រះ​បន្ទូល​ អំពី​កំហុស​ឆ្គង​នៃ​ការ​ព្យាយាម​ជួយ​សង្រ្គោះ​ខ្លួន​ឯង​។ លោក​លូកា ដែល​ជា​អ្នក​និពន្ធ​កណ្ឌ​កិច្ចការ​ បាន​កត់​ត្រា​អំពី​ព្រឹតិ្ត​ការណ៍​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន ដែល​ក្នុង​នោះ ពួក​អ្នក​ជឿ​ ព្រះ​យេស៊ូវ​គ្រីស្ទ ចាប់​តាំង​និយាយ​ជា​ភាសា ដែល​ពួក​គេ​មិន​ចេះ​និយាយ(កិច្ចការ ២:១-១២)។​ នៅ​ពេល​នោះ សាវ័ក​ពេត្រុស​ក៏​ក្រោក​ឡើង ហើយ​ពន្យល់​ដល់​ពួក​បង​ប្អូន​សាសន៍​យូដាថា​ អ្វី​ដែល​ពួក​គេ​កំពុង​តែ​ឃើញ​នេះ គឺ​បាន​សម្រេច​បទ​ទំនាយ​ ដែល​មាន​តាំង​ពី​សម័យ​បុរាណ​មក (យ៉ូអែល ២:២៨-៣២) ដែល​និយាយ​អំពី​ការ​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ និង​ថ្ងៃ​នៃ​សេចក្តី​សង្រ្គោះ។ នៅ​ថ្ងៃ​នោះ មនុស្ស​អាច​មើល​ឃើញ គេ​ទទួល​ព្រះ​ពរ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​បាន​ឃើញ​នៅ​ក្នុង​អ្នក​ដែល​បាន​ទទួល​ជឿ​ព្រះ​នាម​ព្រះយេស៊ូវ ដើម្បី​ឲ្យ​បាន​សង្រ្គោះ…

Read article
ផ្ទះនៅលើថ្មដា

បន្ទាប់​ពី​មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​រស់​នៅ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ពួក​គេ​ក៏​បាន​រក​ឃើញ​ថា ​បន្ទប់​ទទួល​ភ្ញៀវ​បាន​ស្រុត ដោយ​មាន​ស្នាម​ប្រេះ នៅ​លើ​ជញ្ជាំង ហើយ​បង្អួច​ក៏​បើក​លែង​បាន​ទៀត។ ក្រោយ​មក​ ពួក​គេ​ក៏​បាន​ដឹង​ថា  កាល​ពី​មុន គេ​បាន​សាង​សង់​បន្ទប់​នោះ​បន្ថែម ដោយ​គ្មាន​គ្រឹះ។ ការ​កែ​លម្អ​សំណង់​ដែល​គេ​បាន​សង់ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដូច​នេះ ត្រូវ​ការ​ពេល​វេលា​រាប់​ខែ ព្រោះ​ជាង​ត្រូវ​ចាក់​គ្រឹះ​ថ្មី​។ ពួក​គេ​ក៏​បាន​ឲ្យ​ជាង​ជួស​ជុល​រួច​រាល់ ហើយ​ពេល​ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​របស់​ពួក​គេ ​ខ្ញុំ​មិន​ឃើញ​បន្ទប់​នោះ​មាន​ភាព​ខុស​ប្លែក​អ្វី​ច្រើន​ទេ ទោះ​ស្នាម​ប្រេះ​លែង​ឃើញ​មាន​ទៀត ហើយ​បង្អួច​ក៏​អាច​បិទ​បើក​ឡើង​វិញ​ក្តី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​បាន​យល់​ឃើញ​ថា ការ​មាន​គ្រឹះ​រឹង​មាំ​ គឺ​ពិត​ជា​សំខាន់​ណាស់។ ​ជីវិត​របស់​យើង​ ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច អំពី​អ្នក​សង់​ផ្ទះ​ដែល​ឈ្លាស​វៃ និង​អ្នក​សង់​ផ្ទះ​ម្នាក់​ទៀត ដែល​មាន​ភាព​ល្ងង់​ខ្លៅ(លូកា ៦:៤៦-៤៩)។ អស់​អ្នក​ណា​ដែល​ស្ដាប់​ព្រះ​បន្ទូល​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម គឺ​ធៀប​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា ដែល​សង់​ផ្ទះ​របស់​ខ្លួន នៅ​លើ​គ្រឹះ​រឹង​មាំ គឺខុសពី​អ្នក​ណា​ដែល​ស្ដាប់​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​មិន​ស្តាប់​បង្គាប់​តាម។ សម្រាប់​អ្នក​ដែល​ស្ដាប់​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​ ​ព្រះ​យេស៊ូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កាល​ណា​មាន​ព្យុះ​ភ្លៀង​បោក​បក់​មក នោះ​ផ្ទះ​របស់​ពួក​គេ​នឹង​ជាប់​រឹង​មាំ​ដដែល។ សេចក្តី​ជំនឿ​របស់​ពួកគេ​ នឹង​មិន​ត្រូវ​រង្គើ​ឡើយ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​រក​បាន​សន្តិភាព​ក្នុង​ចិត្ត ដោយ​ដឹង​ថា កាល​ណា​យើង​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ  ហើយ​ប្រព្រឹត្ត​តាម​ ទ្រង់​នឹង​សង់​គ្រឹះ​រឹង​មាំ​សម្រាប់​ជីវិត​របស់​យើង។ យើង​អាច​ពង្រឹង​សេចក្តី​ស្រឡាញ់​របស់​យើង​ ចំពោះ​ទ្រង់…

Read article
ទ្រង់បានស្រឡាញ់ទូលបង្គំដែរទេ?

កាល​ពី​ខ្ញុំ​នៅ​វ័យ​ជំទង់​នៅ​ឡើយ ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​ដំណាក់​កាល​នៃ​ការ​រឹង​ចចេស ទាស់​នឹង​ម្ដាយ​របស់​ខ្ញុំ។ ឪពុក​របស់​ខ្ញុំ​បាន​ទទួល​មរណ​ភាព តាំង​ពី​មុន​ពេល​ដែល​ខ្ញុំ​ឈាន​ចូល​វ័យ​ជំទង់ ដូច​នេះ ម្តាយ​របស់​ខ្ញុំ​ត្រូវ​ទទួល​បន្ទុក​ដឹក​នាំ​នាវា​គ្រួសារ ឆ្លង​កាត់​សាគរ​ដែល​មាន​ព្យុះ​ភ្លៀង​តែ​ម្នាក់​ឯង ដោយ​គ្មាន​ជំនួយ​ពី​ឪពុក​ខ្ញុំ។។ ខ្ញុំ​នៅ​ចាំ​ថា កាល​នោះ ខ្ញុំ​ធ្លាប់​គិត​ថា ម្តាយ​ខ្ញុំ​មិន​ចង់​ឲ្យ​ខ្ញុំ​មាន​ការ​សប្បាយ​ ហើយ​តាម​មើល​ទៅ គាត់​ប្រហែល​ជា​មិន​ស្រឡាញ់​ខ្ញុំ​ទេ។ បាន​ជា​ខ្ញុំ​គិត​ដូច​នេះ ព្រោះ​គាត់​ច្រើន​តែ​ហាម​ខ្ញុំ ជា​ញឹក​ញាប់ មិន​ឲ្យ​ធ្វើ​នេះ ឬ​ធ្វើ​នោះ។ ក្រោយ​មក ទើប​ខ្ញុំដឹង​ថា គាត់​បាន​ហាម​ឃាត់ ចំពោះ​តែ​សកម្មភាព​ណា ដែល​មិន​ល្អ​សម្រាប់​ខ្ញុំ​ប៉ុណ្ណោះ​ ព្រោះ​ គាត់​ស្រឡាញ់​ខ្ញុំ។ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្លាប់​បាន​ចោទ​សួរ​ថា ព្រះ​ទ្រង់​បាន​ស្រឡាញ់​ពួក​គេ​ឬ​អត់ គឺ​ដោយ​សារ​កាល​នោះ ពួក​គេ​បាន​ជាប់​ក្នុង​ភាព​ជា​ឈ្លើយ​សឹក នៅ​ក្នុង​ចក្រ​ភព​បាប៊ីឡូន។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ឲ្យ​ពួក​គេ​ធ្លាក់​ចូល​ភាព​ជា​ឈ្លើយ​សឹក​នោះ គឺ​ដើម្បី​កែ​តម្រង់​ពួក​គេ ដោយ​សារ​ពួក​គេ​បន្ត​បះ​បោរ​ទាស់​នឹង​ទ្រង់។ ដូច​នេះ ព្រះ​ទ្រង់​ក៏​បាន​ចាត់​ហោរា​ម៉ាឡាគី ឲ្យ​មក​ឯ​ពួក​គេ។ ទ្រង់​ក៏​បាន​ចាប់​ផ្តើម​មាន​ព្រះ​បន្ទូល​ ដោយ​ប្រាប់​ពួក​គេ​ថា ទ្រង់​បាន​ស្រឡាញ់​ពួក​គេ​រាល់​គ្នា (ម៉ាឡាគី ១:២)។ ពួកអ៊ីស្រាអែល​បាន​ឆ្លើយ​តប​ ដោយ​ចិត្ត​សង្ស័យ ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ​គឺ​ហាក់​ដូច​ជា​ចង់​សួរ​ថា “​តើ​ទ្រង់​ពិត​ជា​ស្រឡាញ់​ពួក​គេ​មែន​ឬ?” ប៉ុន្តែ ព្រះ​ទ្រង់​បាន​រំឭក​ពួក​គេ តាមរយៈ​ហោរា​ម៉ាឡាគី​ថា ទ្រង់​បាន​សំដែង​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដោយ​ទ្រង់​បាន​ជ្រើស​រើស​ពួក​គេ ជា​ជាង​ជ្រើស​រើស​ពួក​សាសន៍​អេដំម។…

Read article
ការរៀនទុកចិត្ត

កាល​ខ្ញុំ​នៅ​វ័យ​ជំទង់​នៅ​ឡើយ ពេល​ខ្លះ ខ្ញុំ​បាន​តមាត់​ដាក់​ម្ដាយ​របស់​ខ្ញុំ នៅ​ពេល​ណា​ដែល​គាត់​ព្យាយាម​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​មាន​សេចក្តី​ជំនឿ។ គាត់​ប្រាប់​ខ្ញុំ​ថា “កូន​ត្រូវ​ទុកចិត្ត​ព្រះ​អង្គ​ជា​និច្ច។ ទ្រង់​នឹង​ថែរក្សា​កូន​ជា​និច្ច”។ ហើយ​ខ្ញុំ​ក៏​តប​ទៅ​គាត់​វិញ​ថា “វា​មិន​ងាយ​ស្រួល​ដូច​ម៉ាក់​និយាយ​ទេ! ព្រះ​អង្គ​ជួយ​ដល់​តែ​អស់​អ្នក​ណា ដែល​ចេះ​ជួយ​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះ!” ប៉ុន្តែ ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល គ្មាន​ខគម្ពីរ​ណា​ដែល​ចែង​ថា “ព្រះ​ទ្រង់​ជួយ​តែ​អ្នក​ណា ដែល​ជួយ​ខ្លួន​ឯង” នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​បន្ទូល​របស់​ទ្រង់​បាន​បង្រៀន​យើង​ឲ្យពឹង​ផ្អែក​លើ​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ ជា​ប្រចាំ​ថ្ងៃ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាបព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី? ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយសារ​សេចក្តី​ខ្វល់ខ្វាយ​បាន​ឬ​ទេ?” (ម៉ាថាយ ៦:២៦-២៧)។​ អ្វី​ៗ​គ្រប់​យ៉ាង​ដែល​យើង​មាន  ដែល​ធ្វើ​ឲ្យ​យើង​អរ​សប្បាយ សូម្បី​តែ​កម្លាំង​ដែល​យើង​មាន​ ក្នុង​ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត និង “ជួយ​ខ្លួន​ឯង” សុទ្ធ​តែ​ជា​អំណោយ​ទាន​ ដែល​មក​ពី​ព្រះ​វរ​បិតា​នៃ​យើង​រាល់​គ្នា​ ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​បាន​ស្រឡាញ់ និង​ឲ្យ​តម្លៃ​យើង លើស​ពី​លទ្ធ​ភាព​ដែល​យើង​អាច​យល់​ដឹង។ ខណៈ​ពេល​ដែល​ម្តាយ​របស់​ខ្ញុំ ​ជិត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់ ​គាត់​កើត​មាន​ជំងឺ​ភ្លេច​ភ្លាំង ដែលធ្វើ​ឲ្យ​គាត់​បាត់​បង់​គំនិត​ច្នៃ​ប្រឌិត និង​ការ​ចង​ចាំ ប៉ុន្តែ ទំនុក​ចិត្ត​…

Read article
គោរពប្រតិបត្តិព្រះជាម្ចាស់ជានិច្ច

លោក​បេនយ៉ាមីន ប៊្លូម៏(Benjamin Bloom) ដែល​ជា​អ្នក​ចិត្ត​សាស្រ្ត​ វិស័យ​អប់រំ ដែល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ អំពី​របៀប​ជួយ​យុវជន ឲ្យ​អភិវឌ្ឍន៍​អំណោយ​ទាន​របស់​ខ្លួន។ គាត់​បាន​ធ្វើ​ការ​សិក្សា អំពី​កុមារ​ភាព​ របស់​អ្នក​សម្តែង​ល្បី​ៗ​ចំនួន​១២០នាក់ ដែល​រួម​មាន អត្ត​ពលិក សីល្បៈ​ករ និង​អ្នក​ប្រាជ្ញ​ ហើយ​ជា​លទ្ធ​ផល គាត់​បាន​រក​ឃើញ​ថា អ្នក​ទាំង​នោះ​មាន​ចំណុច​រួម​មួយ​ដែល​ដូច​គ្នា គឺ​ថា ពួក​គេ​សុទ្ធ​តែ​បាន​ចំណាយ​ពេល​វេលា​យ៉ាង​យូរ​ៗ ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់ យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត។ តាម​ការ​ស្រាវជ្រាវ​របស់ លោក​ប៊្លូម បាន​ឲ្យ​ដឹង​ថា ដើម្បី​រីក​លូត​លាស់​ក្នុង​ផ្នែក​ណា​មួយ នៃ​ជីវីត​របស់​យើង យើង​ចាំ​បាច់​ត្រូវ​មាន​ការ​លត់​ដំ។ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿ​របស់​យើង ជា​មួយ​ព្រះ​ជា​ម្ចាស់ យើង​ក៏​ត្រូវ​មាន​ការ​លត់​ដំ ខាង​វិញ្ញាណ ​ដោយ​ចំណាយ​ពេល​ប្រកប ឲ្យ​បាន​ទៀង​ទាត់​ជា​មួយ​ទ្រង់។ ការ​នេះ​នឹង​ជួយ​ឲ្យ​យើង​ទុក​ចិត្ត​ទ្រង់​កាន់​តែ​ខ្លាំង។ លោក​ដានីយ៉ែល គឺ​ជា​គំរូ​ដ៏​ល្អ​មួយ សម្រាប់​អ្នក​ដែល​ចង់​ដាក់​អាទិភាព ទៅ​លើ​ការ​ដើរ​ជា​មួយ​ព្រះ ដោយ​ការ​លត់​ដំ។ កាល​នៅ​ក្នុង​វ័យ​យុវជន លោក​ដានីយ៉ែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន និង​ប្រកប​ដោយ​ប្រាជ្ញា(១:៨)។ លោក​បាន​ប្ដេជ្ញា​ចិត្ត​ ចំពោះ​ការ​អធិស្ឋាន​យ៉ាង​ទៀង​ទាត់ ដើម្បី “អរ​ព្រះ​គុណ​ដល់​ព្រះ” (៦:១០)។ លោក​ដានីយ៉ែល​បាន​ស្វែង​រក​បំណង​ព្រះ​ទ័យ​ព្រះ​ជា​ញឹកញាប់​ នៅ​ក្នុង​ការ​រស់​នៅ បាន​ជា​មនុស្ស​នៅ​ជុំវិញ​គាត់​ ងាយ​នឹង​សម្គាល់​ថា ជីវិត​របស់​គាត់​មាន​ពេញ​ដោយ​សេចក្ដី​ជំនឿ។ តាម​ការ​ពិត ស្ដេច​ដារីយុស​បាន​ហៅ​លោក​ដានីយ៉ែល​ថា…

Read article
មិនឲ្យជាប់នៅក្នុងអតីតកាល

នៅ​ឯ​កិច្ច​ពិភាក្សា​តុ​មូល​មួយ ស្ដី​ពី​ការ​ផ្សះ​ផ្សា មាន​អ្នក​ចូល​រួម​ម្នាក់​បាន​ថ្លែង​យ៉ាង​ឈ្លាស​វៃ​ថា “ចូរ​កុំ​ធ្វើ​ឲ្យ​មនុស្ស​ ជាប់​នៅ​ក្នុង​ពេល​អតីត​កាល​ឡើយ”។ គាត់​បាន​សង្កេត​ឃើញ​ថា ជា​ទូទៅ​ មនុស្ស​យើង​ច្រើន​តែ​នឹក​ចាំ​អំពី​កំហុស​របស់​គេ ហើយ​មិន​ចង់​ផ្ដល់​ឱកាស​ ឲ្យ​គេ​កែ​ប្រែ​ទេ។ ​មាន​ពេល​ជា​ច្រើន​ដង នៅ​ក្នុង​ដំណើរ​ជីវិត​របស់​សាវ័ក​ពេត្រុស ព្រះ​ទ្រង់​អាច​ “​បង្កក” គាត់​ ឲ្យ​ជាប់​ក្នុង​កំហុស ​នៅ​ពេល​អតីត​កាល។ ប៉ុន្តែ ទ្រង់​មិន​ដែល​បង្កក​គាត់​ម្ដង​ណា​ឡើយ។ មាន​ពេល​មួយ លោក​ពេត្រុស​ ដែល​ជា​សាវ័ក​ដ៏​ឆេះ​ឆួល ធ្លាប់​បាន ប្រាប់​ព្រះយេស៊ូវ​ឲ្យ​ធ្វើ​ខុស​នឹង​ព្រះ​បន្ទូល​ទ្រង់ ហើយ​ក៏​ត្រូវ​ទ្រង់​​ស្ដី​បន្ទោស​ឲ្យ(ម៉ា​ថាយ ១៦:២១-២៣)។ ក្រោយ​មក លោក​ពេត្រុស​ក៏​បាន​បដិសេធ​ថា​ មិន​ស្គាល់​ព្រះ​គ្រីស្ទ​(យ៉ូហាន ១៨:១៥-២៧) រួច​ព្រះ​អម្ចាស់​ក៏​បាន​ស្អាង​គាត់​ឡើង​វិញ(២១:១៥-១៩)។ ហើយ​គាត់​ក៏​ធ្លាប់​បាន រួម​ចំណែក​នៅ​ក្នុង​ការ​បែង​ចែក​ជាតិ​សាសន៍ ក្នុង​ពួក​ជំនុំ​ផង​ដែរ។ បញ្ហា​នេះ​បាន​កើត​មាន​ឡើង នៅពេល​ដែល​លោក​ពេត្រុស (ឬ​ហៅ​ថា កេផាស) បាន​ដក​ខ្លួន​ចេញ​ពី​ពួក​សាសន៍​ដទៃ (កាឡាទី ២:១១-១២)។ ​មុន​នោះ​បន្តិច គាត់​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​សាសន៍​ដទៃ ជា​ធម្មតា។ ប៉ុន្តែ ​ពួក​សាសន៍​យូដា​ខ្លះ​បាន​មក​ទទូច​ ឲ្យ​មាន​ការ​កាត់​ស្បែក​ជា​ចាំបាច់​ សម្រាប់​ពួក​អ្នក​ជឿ​ដល់​ព្រះ​គ្រីស្ទ។ ហេតុ​នេះ​ហើយ លោក​ពេត្រុស​ក៏​បាន​គេច​ចេញ​ពី​ពួក​សាសន៍​ដទៃ ដែល​មិន​បាន​កាត់​ស្បែក​។ ទង្វើ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ការ​វិល​ត្រឡប់​ដ៏​គ្រោះ​ថ្នាក់ ទៅ​រក​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ។​ សាវ័ក​ប៉ុល​ក៏​បាន​ហៅ​អាកប្ប​កិរិយា​របស់​ពេត្រុស​ថា “ទង្វើ​មាន​ពុត”…

Read article
អ្នកថ្វាយដោយចិត្តសប្បុរស

មាន​ពេល​មួយ ពួក​ជំនុំ​របស់​ខ្ញុំ​បាន​ធ្វើ​ការ​រំឭក អំពី​ការ​គ្រប់​យ៉ាង ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​កន្លង​មក ក្នុង​ប្រវត្តិ​នៃ​ពួក​ជំនុំ​របស់​ យើង។ បន្ទាប់​មក ​ក្រុម​អ្នក​ដឹកនាំ​បាន​ធ្វើ​បទ​បង្ហាញ ទៅ​កាន់​សមាជិក​ពួក​ជំនុំ​ទាំង​មូល នូវ​សំណើរ​សុំ ឲ្យ​មាន​ការ​សាង​សង់​ក្លឹប​ហាត់​ប្រាណ​ថ្មី​មួយ ដើម្បី​ជួយ​ឲ្យ​យើង​អាច​បម្រើ​ដល់​សហគមន៍​ បាន​កាន់​តែ​ប្រសើរ​ឡើង។ ក្រុម​អ្នក​ដឹកនាំ​ក៏​បាន​ប្រកាស​ថា ពួក​គេ​នឹង​ធ្វើ​ការ​សន្យា​ជាលាយ​លក្ខណ៍​អក្សរ​មុន​គេ ថានឹង​ដាក់​ដង្វាយ​ឧបត្ថម្ភ សម្រាប់​ការ​សាង​សង់​នេះ។ ដំបូង​ឡើយ ខ្ញុំ​បាន​អធិស្ឋាន​ទាំង​ចិត្ត​រារែក ដោយ​ភាព​អាត្មា​និយម​ ព្រោះ​មិន​ចង់​ថ្វាយ​ប្រាក់​ លើស​ពី​ចំនួន​ដែល​យើង​បាន​ប្ដេជ្ញា​ចិត្ត​ថ្វាយ​រួច ហើយ។ ប៉ុន្តែ ខ្ញុំ​និង​ស្វាមី​របស់​ខ្ញុំក៏​បាន​ព្រម​ចិត្ត​គ្នា អធិស្ឋាន​សម្រាប់​ដំណើរ​ការ​សាង​សង់​នោះ។​ ខណៈ​ពេល​ដែល​យើង​កំពុង​គិត​ អំពី​ការ​ទាំង​អស់​ ដែល​ព្រះ​នៅ​តែ​បន្ត​ផ្គត់​ផ្គង់​ ដល់​យើង​ ទី​បំផុត យើង​ក៏​បាន​សម្រេច​ចិត្ត​​ បន្ថែម​ការ​ថ្វាយ​ដង្វាយ ប្រចាំ​ខែ។ ជា​លទ្ធ​ផល​ ​ដង្វាយ​សរុប​ដែល​បាន​មកពី​គ្រប់​ក្រុម​គ្រួសារ​ នៃ​ព្រះ​វិហារ​របស់​យើង មាន​ចំនួន​គ្រប់គ្រាន់​ ដើម្បី​ចំណាយ​ទៅ​លើ​ការ​សាងសង់​អគារ​រួច​រាល់​ទាំង​ស្រុង។ យើង​ក៏​បាន​អរ​ព្រះ​គុណ​ដល់​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​ដែល​ទ្រង់​បាន​ប្រើ​ប្រាស់​ក្លឹប​ហាត់​ប្រាណ​នោះ តាម​មធ្យោ​បាយ​ជា​ច្រើន ដើម្បី​ធ្វើ​ពិធី​សម្រាប់​សហគមន៍ ចាប់​តាំង​ពី​ពួក​យើង​បាន​សម្ភោធ​បើក​ឲ្យ​ប្រើ​ប្រាស់​មក។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ស្ដេច​ដាវីឌ ដែល​ជា​អ្នក​ថ្វាយ​ដ៏​សទ្ធា​ម្នាក់​ទៀត។ ទោះ​បី​ជា​ព្រះ​អម្ចាស់​មិន​បាន​ជ្រើស​រើស​ស្ដេច​ដាវីឌ ឲ្យ​ស្អាង​ព្រះវិហារ​ថ្វាយ​ព្រះ​អង្គ​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​បាន​ថ្វាយ​គ្រប់​អស់​ទាំង​ធន​ធានដែល​ទ្រង់​មាន សម្រាប់​គម្រោង​សាង​សង់​នោះ(១របាក្សត្រ ២៩:១-៥)។ ពួក​មន្រ្តី​ថ្នាក់​ក្រោម​របស់​ទ្រង់ ក៏​បាន​ថ្វាយ​ដង្វាយ យ៉ាង​សប្បុរស​ផង​ដែរ(ខ.៦-​៩)។ ស្ដេច​ដាវីឌ​ជ្រាប​ថា…

Read article
យើងនឹងឃើញព្រះយេស៊ូវ

ពេល​ដែល​ខ្ញុំ​មើល​ទៅ​អាសនា ពី​កន្លែង​ខ្ញុំ​ឈរ​អធិស្ឋាន​ ក្នុង​ពិធី​បុណ្យ​សព​ ខ្ញុំ​ក៏​បាន​ឃើញ​ស្លាក​ធ្វើ​ពី​ស្ពាន់ ដែល​គេ​បាន​ឆ្លាក់​បទ​គម្ពីរ យ៉ូហាន ១២:២១ ពី​លើ​ថា “លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ​យេស៊ូវ”។ ពេល​នោះ ខ្ញុំ​នឹក​គិត​ក្នុង​ចិត្ត​ថា បទ​គម្ពីរ​នេះ គឺ​សក្កិ​សម​នឹង​ឲ្យ​យើង​ពិចារណា អំពី​ការ​ដែល​យើង​មើល​ឃើញ​ព្រះ​យេស៊ូវ នៅ​ក្នុង​ជីវិត​របស់​ស្រ្តី​ម្នាក់ ដែល​យើង​កំពុង​តែ​ប្រារព្ធ​ពិធី​បុណ្យ​សព​ជូន​គាត់ ដោយ​ទឹក​ភ្នែក និង​ស្នាម​ញញឹម។ ​នាង​ជួប​ប្រទះ​នឹង​បញ្ហា ដែល​ត្រូវ​ប្រឈម​មុខ ព្រម​ទាំង​ការ​ខក​ចិត្ត​ជា​ច្រើន កាល​នាង​នៅ​រស់ តែទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​នាង​នៅ​តែ​មិន​បោះ​បង់​សេចក្តី​ជំនឿ​ ដែល​នាង​មាន ចំពោះ​ព្រះ​គ្រីស្ទ​ឡើយ។ ​​ហើយ​យើង​អាច​មើល​ឃើញ​ព្រះ​យេស៊ូវ នៅ​ក្នុង​ជីវិត​គាត់ គឺ​ដោយ​ព្រោះ​តែ​ព្រះវិញ្ញាណ​នៃ​ព្រះ ដែល​ទ្រង់​គង់​នៅ​ក្នុង​នាង។ ព្រះ​គម្ពីរ​ដំណឹងល្អ​ ​យ៉ូហាន បាន​រៀប​រាប់ ​អំពី​ព្រឹត្តិ​ការណ៍ បន្ទាប់​ពី​ព្រះយេស៊ូវ​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​គង់​លើ​ខ្នង​សត្វ​លា (យ៉ូហាន ១២:១២-១៦)។ ពេល​នោះ​មាន​សាសន៍​ក្រេក​ខ្លះ​ បាន​មក​ឯ​ភីលីព ដែល​ជា​សាវ័ក​ម្នាក់​របស់​ព្រះ​យេស៊ូវ សួរ​គាត់​ថា “លោក​ម្ចាស់​ . . . យើង​ខ្ញុំ​ចង់​ឃើញ​ព្រះយេស៊ូវ” (ខ.២១)។ ពួក​គេ​ទំនង​ជា​មាន​បំណង​ចង់​ដឹង អំពី​ការ​ប្រោស​ជំងឺ និង​ការ​អស្ចារ្យ​ ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ប៉ុន្តែ ពួកគេ​មិន​មែន​ជា​សាសន៍​យូដា…

Read article