ព្រះយេស៊ូវជ្រាបថា ហេតុអ្វី?
ខ្ញុំមានមិត្តភក្តិម្នាក់ ដែលមានការធូរស្បើយខ្លះៗ ពីជម្ងឺ ប៉ុន្តែ នៅតែតយុទ្ធនឹងផ្នែកដ៏ឈឺចាប់ នៃជម្ងឺរបស់ខ្លួន។ មិត្តភក្តិដទៃទៀតបានជាពីការញៀនថ្នាំ ប៉ុន្តែ នៅតែមានអារម្មណ៍ថា មិនមានភាពគ្រប់គ្រាន់ ហើយក៏ស្អប់ខ្លួនឯង។ ហើយខ្ញុំក៏បានឆ្ងល់ថា ហេតុអ្វីបានជាព្រះទ្រង់មិនប្រោសពួកគេឲ្យបានជាទាំងស្រុង គឺប្រោសឲ្យបានជាម្តងជាសម្រេច? បទគម្ពីរម៉ាកុស ៨:២២-២៦ បានចែងអំពីព្រឹត្តិការដែលព្រះយេស៊ូវប្រោសបុរសពិការភ្នែកម្នាក់ ឲ្យមើលឃើញ។ ពីដំបូងទ្រង់នាំបុរសនោះ ទៅឆ្ងាយពីភូមិ។ បន្ទាប់មក ទ្រង់ក៏បានស្តោះពីលើភ្នែករបស់បុរសនោះ ហើយក៏បាន “ដាក់ព្រះហស្តទ្រង់ពីលើគាត់”។ បុរសនោះក៏បាននិយាយថា គាត់មើលឃើញមនុស្សដើរ “មើលទៅដូចជាដើមឈើ”។ បន្ទាប់មក ទ្រង់ក៏បានពាល់ភ្នែកគាត់ម្តងទៀត ហើយលើកនេះ ភ្នែកគាត់បានភ្លឺឡើង “ឃើញច្បាស់ទាំងអស់”។ នៅក្នុងព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ព្រះបន្ទូល និងកិច្ចការដែលទ្រង់បានធ្វើ ច្រើនតែធ្វើឲ្យពួកបណ្តាជន និងសិស្សទ្រង់មានការភ្ញាក់ផ្អើល(ម៉ាថាយ ៧:២៨ លូកា ៨:១០ ១១:១៤) ហើយពួកសិស្សជាច្រើនក៏បានដកខ្លួនថយចេញ មិនតាមទ្រង់ទៀត ដោយសារស្តាប់មិនយល់ (យ៉ូហាន ៦:៦០-៦៦)។ ជាការពិតណាស់ ការអស្ចារ្យដែលមានពីរផ្នែកនេះ ក៏បាននាំឲ្យគេមានការភ័ន្តច្រឡំផងដែរ។ ហេតុអ្វីបានជាទ្រង់មិនប្រោសបុរសម្នាក់នោះ ភ្លាមៗ តែម្តង ឲ្យជា ដោយមិនចាំបាច់ត្រូវប្រោសគាត់ពីរដង? យើងមិនដឹងថា…
Read article