2018

You are here:
ការលាក់បាំងការឈឺចាប់របស់យើង

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អធិប្បាយ​ព្រះ​បន្ទូល​ព្រះ នៅ​ព្រះ​វិហារ​ប្រចាំ​តំបន់​មួយ​កន្លែង ហើយ​ប្រធាន​បទ​របស់​ខ្ញុំ និយាយ​អំពី​រឿង​ដ៏​ស្មោះ​ត្រង់​មួយ ដែល​បង្រៀន​ឲ្យ​យើង​បើក​បង្ហាញ​ភាព​ប្រេះ​បែក​របស់​យើង នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់ ហើយ​ទទួល​ការ​ប្រោស​ឲ្យ​ជា ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន។ មុន​ពេល​បិទ​ភ្នែក អធិស្ឋាន លោក​គ្រូ​គង្វាល​ក៏​បានឈរ​នៅ​លើ​ផ្លូវ​ដើរ​នៅ​ចន្លោះ​ជួរ​កៅអី ក្នុង​ព្រះ​វិហារ ហើយ​ក៏​បាន​មើល​មុខ​ពួក​ជំនុំ​របស់​គាត់ ដែល​កំពុង​ជួប​ជុំ​គ្នា នៅ​ថ្ងៃនោះ ហើយ​ក៏​បាន​មាន​ប្រសាសន៍​ថា “ក្នុង​នាម​ជា​គ្រូ​គង្វាល​របស់​អ្នក​ទាំង​អស់​គ្នា ខ្ញុំ​មាន​ឯក​សិទ្ធិ ដែល​បាន​ឃើញ​អ្នកទំាង​អស់​គ្នា មាន​វត្ត​មាន​នៅ​ព្រះ​វិហារ នៅ​ពេល​ពាក់​កណ្តាល​នៃ​សប្តាហ៍ ហើយ​បាន​ស្តាប់​ទី​បន្ទាល់​នៃ​ភាព​ប្រេះ​បែក​របស់​អ្នក​ទាំង​អស់​គ្នា ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ បន្ទាប់​មក នៅ​ក្នុង​កម្ម​វិធី​ថ្វាយ​បង្គំ នៅ​ចុង​សប្តាហ៍ ខ្ញុំ​មាន​ចិត្ត​ឈឺ​ចាប់ ដែល​បាន​ឃើញ​អ្នក​រាល់​គ្នា​លាក់​បាំង​ការ​ឈឺ​ចាប់​របស់​ខ្លួន​ឯង”។ ខ្ញុំ​ឈឺ​ចិត្ត​ ចំពោះ​ការ​ឈឺ​ចាប់​ដែល​គេ​បាន​លាក់​ទុក ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​យាង​មក​ប្រោស​ឲ្យ​ជា។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​ពិពណ៌នា​ថា ព្រះ​បន្ទូល​ព្រះ ជា​ព្រះ​បន្ទូល​ដ៏​រស់ និង​សកម្ម។ មនុស្ស​ជា​ច្រើន​យល់​ថា ព្រះ​បន្ទូល​ព្រះ គឺ​ជា​ព្រះ​គម្ពីរ​ប៊ីប ប៉ុន្តែ ព្រះ​បន្ទូល​ព្រះ គឺ​មិន​គ្រាន់​តែ​ជា​ពាក្យ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ទៀត។ ព្រះ​យេស៊ូវ​ជា​ព្រះ​បន្ទូល​ដ៏​រស់ របស់​ព្រះ។ ទ្រង់​ពិនិត្យ​មើល​ចិត្ត​គំនិត និង​អាកប្ប​ករិយ៉ា​របស់​យើង ហើយ​ក៏​ស្រឡាញ់​យើង​ជា​និច្ច។ ព្រះ​យេស៊ូវ​បាន​សុគត ដើម្បី​បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ បាន​គ្រប់​ពេល។ យើង​រាល់​គ្នាសុទ្ធ​តែ​ដឹង​ថា យើង​មិន​អាច​ប្រាប់​អ្វី​ៗ​ទាំង​អស់ ដល់​មនុស្ស​រាល់​គ្នា​បាន​ទេ ប៉ុន្តែ…

Read article
ទ្រង់ជ្រាបអំពីយើង

តើ​ព្រះ​ទ្រង់​ជ្រាប អំពី​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ​ទេ ពេល​ដែល​ខ្ញុំ​កំពុង​តែ​បើក​បរ នៅ​ពេល​យប់ ក្នុង​ចម្ងាយ​ផ្លូវ​១៦០គីឡូ​ម៉ែត្រ ទៅ​កាន់​ភូមិ​របស់​ខ្ញុំ? ស្ថាន​ភាព​របស់​ខ្ញុំ​នៅ​ពេល​នោះ ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ឆ្លើយ​សំណួរ​នេះ តាម​ធម្មតា​បាន​ឡើយ។ ខ្ញុំ​បាន​ក្តៅ​ខ្លួន​កាន់​តែ​ខ្លាំង ហើយ​ឈឺ​ក្បាល​ទៀត។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​ដឹង​ថា ទ្រង់​កំពុង​តែ​គង់​នៅ​ជា​មួយ​ទូល​បង្គំ តែ​ទូល​បង្គំ​កំពុង​តែ​មិន​ស្រួល​ខ្លួន!” ដោយ​សារ​ការ​អស់​កម្លាំង ហើយ​ខ្សោយ ខ្ញុំ​ក៏​បាន​ចត​ឡាន នៅ​លើ​ចិញ្ចើម​ថ្នល់ នៅ​ក្បែរ​ភូមិ​តូច​មួយ។ ១០​នាទី​ក្រោយមក ខ្ញុំ​ក៏​បាន​ឮ​សម្លេង​គេ​ស្រែក​សួរ​ខ្ញុំ​ថា “សួរស្តី តើ​អ្នក​ត្រូវ​ការ​ឲ្យ​ខ្ញុំ​ជួយ​ទេ?” វា​ជា​សម្លេង​របស់​បុរស​ម្នាក់ ដែល​បាន​មក​ជា​មួយ​គ្នា​គាត់ ពី​ក្នុង​សហគមន៍​ក្នុង​ភូមិ​នោះ។ វត្ត​មាន​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ជាង​មុន។ ពេល​ដែល​ពួក​គេ​ប្រាប់​ខ្ញុំ​ថា ភូមិ​របស់​ពួក​គេ​មាន​ឈ្មោះ ណា មី នយ៉ាឡា(Naa mi n’yala គឺ​មាន​ន័យ​ថា “ព្រះ​ដ៏​ជា​ស្តេច ទ្រង់​ជ្រាប​អំពី​ខ្ញុំ!”) ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​កាត់​សហគមន៍​មួយ​នេះ រាប់​សិប​ដង​ហើយ មិន​ដែល​បាន​ឈប់ នៅ​ទីនោះ​ទេ។ ពេល​នេះ ព្រះ​អម្ចាស់​បាន​ប្រើ​ឈ្មោះ​ភូមិ​នេះ ដើម្បី​រំឭក​ខ្ញុំ​ថា ជា​ការ​ពិត​ណាស់ ទ្រង់​ជា​មហាក្សត្រ ដែល​បាន​គង់​នៅ​ជា​មួយ​ខ្ញុំ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ម្នាក់​ឯង តាម​ផ្លូវ​នេះ ទាំង​មាន​ជម្ងឺ។ ដោយ​មាន​ការ​លើក​ទឹក​ចិត្ត…

Read article
យុថ្កា សម្រាប់ពេលយើងភ័យខ្លាច

តើ​អ្នក​ជា​មនុស្ស​ដែល​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ឬ? ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ការ​ព្រួយ​បារម្ភ។ ខ្ញុំ​តយុទ្ធ​នឹង​ការ​ថប់​បារម្ភ  ស្ទើរ​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​ព្រួយ​បារម្ភ​អំពី​រឿង​ធំ។ ខ្ញុំ​ព្រួយ​បារម្ភ​អំពី​រឿង​តូចៗ។ ជួន​កាល ខ្ញុំ​ហាក់​ដូច​ជា​មាន​ការ​ព្រួយ​បារម្ភគ្រប់​រឿង។ កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​ជំទង់ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​រក​ប៉ូលីស ពេល​ដែល​ខ្ញុំ​បាត់​មិន​ឃើញឪពុក​ម្តាយ​ខ្ញុំ ត្រឡប់​មក​ផ្ទះ ប្រហែល​បួន​ម៉ោង។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀត កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។ ដោយ​សារ​សេចក្តី​ល្អ និង​អំណាច​ចេស្តា​របស់​ព្រះ ហើយ​ដោយសារ​ទ្រង់​បាន​ចាត់​ព្រះ​យេស៊ូវ ឲ្យ​មក​សុគត​ជួស​យើង ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​បានដឹកនាំ​យើង នោះ​យើង​មិន​ត្រូវ​ឲ្យ​ការ​ភ័យ​ខ្លាច​គ្រប់​គ្រង​ជីវិត​យើង​ឡើយ។ យើង​អាច​ជួប​ការ​ពិបាក​ជា​ច្រើន ប៉ុន្តែ ព្រះទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង ក្នុង​គ្រប់​ការ​ទាំង​អស់។ ពេល​ដែល​ខ្ញុំ​ស្ថិត​ក្នុង​ពេល​ដែល​មាន​ការ​ភ័យ​ខ្លាច ខ្ញុំ​បាន​រក​ឃើញ​ជំនួយ​ដ៏​អស្ចារ្យ នៅ​ក្នុង​បទ​គម្ពីរ អេសាយ ៥១:១២-១៦។ ក្នុង​បទ​គម្ពីរ​នេះ ព្រះ​ទ្រង់​បាន​រំឭក​រាស្រ្ត​របស់​ទ្រង់ ដែល​បាន​ជួប​ទុក្ខ​វេទនា​ដ៏​ធ្ងន់​ធ្ងរ​ថា ទ្រង់​នៅ​តែ​គង់​នៅជា​មួយ​ពួក​គេ ហើយ​ព្រះ​វត្ត​មាន​ទ្រង់ ក៏​កម្សាន្ត​ចិត្ត​ពួក​គេ​ជា​និច្ច។ ទោះ​អ្វី​ៗ​ហាក់​ដូច​ជា​អាក្រក់​យ៉ាង​ណា​ក៏​ដោយ ទ្រង់ ជា​អ្នក​ដែល​កម្សាន្ត​ចិត្ត​យើង​រាល់​គ្នា គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ​ស្រាប់​(ខ.១២)។ ខ្ញុំស្រឡាញ់ ព្រះ​បន្ទូល​សន្យា​មួយ​នេះ។ ព្រះ​បន្ទូល​សន្យា​ទ្រង់​បាន​ធ្វើ​ជា​យុថ្កា​ជួយ​ឲ្យ​ព្រលឹង​ខ្ញុំ​មាន​ភាព​នឹង​នរ។ ខ្ញុំ​បាន​តោង​ព្រះ​បន្ទូល​សន្យា​មួយ​នេះ ម្តង​ហើយ​ម្តង​ទៀត ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​អាច​ទ្រាំ​ទ្ររួច និង​នៅ​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា “កំហុស​ច្រំ​ដែល”របស់​ខ្ញុំ បាន​សង្កត់​មក​លើ​ខ្ញុំ (ខ.១៣)។ តាម​រយៈ​បទ​គម្ពីរ​នេះ ព្រះ​ទ្រង់​បាន​ក្រើន​រំឭក​ខ្ញុំ ​ឲ្យ​ងាក​ចេញ​ពី​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ…

Read article
អ្នកស្រុកក្រៅស្វាគមន៍អ្នកស្រុកក្រៅ

កាល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ផ្លាស់​ប្តូរ​ទី​លំនៅ ទៅទី​ក្រុង​ស៊ីអេធល(Seattle) ដើម្បី​ឲ្យ​បាន​រស់​នៅ​ក្បែរ​ប្អូន​ស្រី​គាត់ យើង​មិន​ដឹង​ថា យើង​នឹង​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​មួយ​ណា ឬ​ធ្វើ​ការ​នៅ​ទីណា​ទេ។ ព្រះវិហារ​ប្រចាំ​តំបន់​នោះ ក៏​បាន​ជួយ​យើង រក​បាន​ផ្ទះ​ជួល​មួយ​កន្លែង មាន​បន្ទប់​គេង​ជា​ច្រើន​បន្ទប់។ យើង​អាច​ប្រើ​បន្ទប់​គេង​មួយ ហើយ​ជួល​បន្ទប់​ទាំង​ប៉ុន្មាន ដែល​នៅ​សល់ ឲ្យ​សិស្ស​មក​ពី​ក្រៅ​ប្រទេស។ ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​ក្រោយ​មក​ទៀត យើង​បាន​ក្លាយ​ជា​អ្នក​ស្រុក​ក្រៅ ដែល​បាន​ទទួល​ស្វាគមន៍​អ្នក​ស្រុក​ក្រៅ ដោយ​ចែក​រំលែក​ផ្ទះ និង​អាហារ​របស់​យើង​ជា​មួយ​មនុស្ស ដែល​មក​ពី​តំបន់​ខុស​ៗ​គ្នា ក្នុង​ពិភព​លោក។  យើង និង​អ្នក​បម្រើ​ក្នុង​ផ្ទះ​យើង ក៏​បាន​ស្វាគមន៍​សិស្ស​មក​ពី​ប្រទេស​ក្រៅ​រាប់​សិប​នាក់ ឲ្យចូល​រៀន​ព្រះ​គម្ពីរ​ជុំគ្នា នៅ​ក្នុង​ផ្ទះ​យើង រៀង​រាល់​ពេល​ល្ងាច​ថ្ងៃ​សុក្រ។ កាល​ពី​សម័យ​ដើម រាស្រ្ត​របស់​ព្រះ ក៏​បាន​ដឹង​ផង​ដែរ​ថា ការ​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ មាន​ន័យ​យ៉ាង​ដូច​ម្តេច។ អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ ពួក​អ៊ីស្រាអែល​បាន​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ និង​ជា​ទាសករ នៅ​ក្នុង​នគរ​អេស៊ីព្ទ។ ក្នុង​បទ​គម្ពីរ លេវីវិន័យ ជំពូក ១៩ ព្រះ​ទ្រង់​បាន​បង្គាប់​ពួក​គេ​ឲ្យ “គោរព​កោត​ខ្លាច​ឪពុក​ម្តាយ” ហើយ “កុំ​ឲ្យ​លួច​របស់​ទ្រព្យ​អ្នក​ដទៃ”(ខ.៣,១១) ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​រំឭក​រាស្រ្ត​ទ្រង់ ឲ្យ​យក​អសារ​អ្នក​ស្រុក​ក្រៅ​ផង​ដែរ ព្រោះ​ពួក​គេ​ដឹង​ថា ការ​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ និង​មាន​ការ​ភ័យខ្លាច មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច(ខ.៣៣-៣៤)។ យើង​រាល់​គ្នា ដែល​ជា​អ្នក​ដើរ​តាម​ព្រះ មិន​សុទ្ធ​តែ​ធ្លាប់​បាន​ដក​ពិសោធន៍​នឹង​ជីវិត​ជា​ជន​ដែល​ត្រូវ​គេ​និរទេសទេ…

Read article
ព្រះនៃទីជម្រៅ

លោកវ៉ត អាផេលធិន(Ward Appeltans) ដែល​ជា​ជីវ​វិទូ​ឯកទេស​ផ្នែក​ជីវិត​សត្វ​នៅ​ក្នុង​ទឹក បាន​មាន​ប្រសាសន៍​ថា “ពេល​ដែល​អ្នក​មុជ​ចុះ​ទៅ​ក្នុង​ទឹក​សមុទ្រ ដែល​មាន​ជម្រៅ​ជ្រៅ រៀង​រាល់​ពេល​ដែល​អ្នក​យក​គំរូ​ណា​មួយ ចេញ​ពី​ទឹក​សមុទ្រ​មក អ្នក​នឹង​រក​ឃើញ​ពូជ​សត្វ​ថ្មី​ៗ​ជា​និច្ច”។ កាល​ពី​ឆ្នាំ​មុន អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​ជីវិត​សត្វ​ក្នុង​សមុទ្រ ១៤២១​ប្រភេទ​ទៀត។ ជា​ការ​ពិត​ណាស់ យើង​នៅ​មិន​ទាន់​ស្គាល់ ជីវិត​សត្វ​ពាក់​កណ្តាល​ទៀត នៅ​ក្នុង​ជម្រៅ​ទឹក​សមុទ្រ​ដែល​នៅ​ខាង​ក្រោម។ ក្នុង​បទ​គម្ពីរ​យ៉ូប ៣៨-៤០ ព្រះ​ទ្រង់​បាន​ពិពណ៌​នា​អំពី​ស្នា​ព្រះ​ហស្ត​ដែល​ទ្រង់​បាន​បង្កើត ដើម្បី​ជា​ប្រយោជន៍​ដល់​លោក​យ៉ូប។ នៅ​ក្នុង​ជំពូក​ទាំង​បី​ដែល​មាន​លក្ខណៈ​កំណាព្យ​នេះ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​សង្កត់​ធ្ងន់ អំពី​ភាព​អស្ចារ្យ​នៃ​អាកាស​ធាតុ ភាព​ធំ​ទូលាយ នៃ​ចក្រ​វាល និង​សត្វ​ជា​ច្រើន​ប្រភេទ នៅ​ក្នុង​ជម្រក​របស់​ពួក​វា។ មាន​របស់​ជា​ច្រើន ដែល​យើង​អាច​សង្កេត​មើល។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល អំពី​ក្រពើរ​មួយ​ប្រភេទ ដែល​ជា​សត្វ​ធំ​សំបើម អាថ៌​កំបាំង ក្នុង​មួយ​ជំពូក​ទាំង​មូល។ សត្វ​ចម្លែក​នោះ ខុស​ពី​សត្វ​ដទៃ​ទៀត វា​មាន​ស្រការ​ដែល​រឹង​មាំ​ដូច​អាវ​ក្រោះ មិន​អាច​ឲ្យ​គេ​ចាក់​នឹង​ស្ន​បាន​ឡើយ​(យ៉ូប ៤១:៧,១៣) ​វា​មាន​កម្លាំង​ខ្លាំង​(ខ.១២) ហើយ​ក៏​មាន “ធ្មេញ​គួរ​ឲ្យ​ខ្លាច”(ខ.១៤)។ “អណ្តាត​ភ្លើង​បាន​ចេញ​ពី​មាត់​វា​មក … ហើយ​ផ្សែង​ក៏​ហុច​ចេញ​ពី​រន្ធ​ច្រមុះ​វា”(ខ.១៩-២០)។ “នៅ​លើ​ផែន​ដី គ្មាន​សត្វ​ណា​ខ្លាំង​ដូច​វា​ឡើយ”(ខ.៣៣)។ ដូច​នេះ ព្រះ​ទ្រង់​បាន​មាន​បន្ទូល អំពី​សត្វ​ដ៏​ធំ​សម្បើម ដែល​យើង​មិន​ដែល​បាន​ឃើញ។ តើ​នេះ​ជា​ចំណុច​សំខាន់ នៃបទ​គម្ពីរ​យ៉ូប…

Read article
ចូរស្ងៀមនៅ ឲ្យព្រលឹងខ្ញុំអើយ!

ចូរ​យើង​នឹក​ស្រមៃ​អំពី​ឪពុក​ឬ​ម្តាយ​ម្នាក់ ដែល​ឈ្ងោក​មក​រក​កូន​របស់​ខ្លួន​ ដោយ​ប្រើ​ម្រាម​ដៃ​ដាក់​ថ្មម​ៗ ពី​មុខ​ច្រមុះ និង​បបូរ​មាត់​ខ្លួន ហើយ​និយាយ​ប្រាប់​កូន​ឲ្យ​រំងាប់​អារម្មណ៍។ ឥរិយ៉ាបថ និង​ពាក្យ​សម្តី​ដ៏​សាមញ្ញ​នេះ គឺ​ដើម្បី​កម្សាន្តចិត្ត និង​រំងាប់​អារម្មណ៍​របស់​ក្មេង​តូច ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​ខក​ចិត្ត ការ​មិន​សប្បាយ​ចិត្ត ឬ​ការ​ឈឺ​ចាប់។ ទិដ្ឋ​ភាព​ដូច​នេះ បាន​កើត​មាន​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា ហើយ​មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ ឬ​បាន​ទទួល​នូវការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​យ៉ាង​ដូច​នេះ។ ពេល​ដែល​ខ្ញុំ​ជញ្ជឹង​គិត អំពី​បទ​គម្ពីរ ទំនុក​ដំកើង ១៣១:២ ខ្ញុំក៏បាន​នឹក​ឃើញ​រឿង​នេះ។ ភាសា និង​ភាព​ស៊ីសង្វាក់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ បាន​បង្ហាញ​ថា ស្តេចដាវី​ដែល​ជា​អ្នក​និពន្ធ​ទំនុក​មួយ​នេះ បានពិសោធន៍​នឹង​ការ​អ្វី​មួយ ដែល​នាំ​ឲ្យ​គាត់​មាន​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ។ តើ​អ្នក​ធ្លាប់​ពិសោធន៍​នឹង​ការ​ខក​ចិត្ត ឬ​បរា​ជ័យ ដែល​នាំ​ឲ្យ​អ្នក​មាន​ការ​អធិស្ឋាន ដោយ​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ​ដែរ​ឬទេ? តើ​អ្នក​ធ្វើ​ដូច​ម្តេច ពេល​ដែល​អ្នកបាន​ដួល​ចុះ ដោយ​សារ​កាលៈ​ទេសៈ​នៃ​ជីវិត? ពេល​ដែល​អ្នក​បាន​ធ្លាក់​ការ​ប្រឡង ឬ​បាត់​បង់​ការងារ ឬ​ទំនាក់​ទំនង​របស់​អ្នក​បាន​បញ្ចប់? សម្រាប់​ស្តេច​ដាវីឌ​វិញ ទ្រង់​បាន​បើក​ចំហរ​ចិត្ត​ ថ្វាយ​ព្រះ​អម្ចាស់ ហើយ​ក៏​បាន​ឆែក​ពិនិត្យ និង​រៀប​ចំ​ចិត្ត​ខ្លួន​ឯង​ឡើង​វិញ ដោយ​ភាព​ស្មោះ​ត្រង់​(ទំនុកដំកើង ១៣១:១)។ ទ្រង់​ក៏​ទទួល​បាន​សន្តិ​ភាព​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក​របស់​ទ្រង់ ដោយ​រក​បាន​ការ​ស្កប់​ចិត្ត ដូច​ក្មេង​តូច​ដែល​ស្កប់​ចិត្ត ពេល​ដែល​បាន​នៅ​ជា​មួយ​ម្តាយ​ខ្លួន(ខ.២)។ កាលៈ​ទេសៈ​នៃ​ជីវិត​មាន​ការ​ផ្លាស់​ប្តូរ ហើយ​ជួន​កាល យើង​ត្រូវ​ដួល​ចុះ។ តែ​យើង​នៅ​តែ​អាច​មាន​ក្តី​សង្ឃឹម…

Read article
អំណោយទានជាច្រើន គោលបំណងតែមួយ

ពោត គឺ​ជា​អាហារ​ដ៏​សំខាន់ នៅ​ក្នុង​ប្រទេស​មិច​ស៊ីកូ ដែល​ជា​ប្រទេស​កំណើត​របស់​ខ្ញុំ។ នៅ​ទីនោះ មាន​ពោត​ជា​ច្រើន​ប្រភេទ។ អ្នក​អាច​រក​បាន​ពោត​ពណ៌​លឿង ពណ៌​ត្នោត ពណ៌​ក្រហម និង​ពណ៌​ខ្មៅ ហើយ​ថែម​ទាំង​មាន​ពោត​ពណ៌​លក្ខណ៍ ដែល​មាន​ពណ៌​ចម្រុះ​អុច​ៗ​ដ៏​ស្អាត​អស្ចារ្យ​ផង​ដែរ។ ប៉ុន្តែ តាម​ធម្មតា ប្រជាជន​នៅ​ទីក្រុង មិន​បរិភោគ​ពោត​ដែល​មាន​ពណ៌​ចម្រុះ​អុច​ៗ​ឡើយ។ លោកអ័ម៉ាដូ រ៉ាមីរេស(Amado Ramirez) ដែល​ជា​ម្ចាស់​ភោជ្ជនីយ​ដ្ឋាន និង​អ្នក​ស្រាវ​ជ្រាវ បាន​ពន្យល់​ថា ប្រជាជន​នៅ​ទីក្រុង​ជឿ​ថា ពោត​ដែល​មាន​ពណ៌​តែ​មួយ គឺ​ជា​តំណាង​ឲ្យ​ភាព​ស្មើ​គ្នា។ ប៉ុន្តែ ពោត​ដែល​មាន​ពណ៌​ចម្រុះ​អុច​ៗ មាន​រស់​ជាតិ​ល្អ ហើយ​គេ​អាច​យក​វា ទៅ​ធ្វើ​នំប៉័ង​បន្ទះ​ដ៏​ឈ្ហុយ​ឆ្ងាញ់។ ពួក​ជំនុំ​ព្រះ​គ្រីស្ទ គឺ​មាន​លក្ខណៈ​ស្រដៀង​នឹង​ពោត​ដែល​មាន​ពណ៌​ចម្រុះ ជាង​ពោត​ដែល​មាន​ពណ៌​តែ​មួយ។ សាវ័ក​ប៉ុល​បាន​ប្រើ​រូប​ភាព​នៃ​រូប​កាយ​តែ​មួយ ដើម្បី​ពិពណ៌​នា​អំពី​ពួក​ជំនុំ ព្រោះ​យើង​ម្នាក់​ៗ​ជា​អវយវៈ​នៃ​រូប​កាយ​តែ​មួយ របស់​ព្រះ​តែ​មួយ ដែល​បាន​ប្រទាន​យើង​ម្នាក់​ៗ ឲ្យ​មាន​អំណោយ​ទាន​ខុស​ៗ​គ្នា។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា យើង “​មាន​មុខ​ងារ​ផ្សេងៗ ពី​គ្នា តែ​គឺ​ជា​ព្រះ​អម្ចាស់​ដដែល​ទេ។ ព្រម​ទាំង​មាន​របៀប​ធ្វើ​ផ្សេងៗ ពី​គ្នា​ទៀត តែ​គឺ​ជា​ព្រះ​ដដែល​នោះ​ឯង ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់ ក្នុង​មនុស្ស​ទាំង​អស់”(១កូរិនថូស ១២:៥-៦)។ កាល​ណា​យើង​ជួយ​យក​អសារ​គ្នា នៅ​ក្នុង​ភាព​ចម្រុះ​គ្នា ដែល​យើង​មាន​ក្នុង​ពួក​ជំនុំ នោះ​មាន​ន័យ​ថា យើង​កំពុង​បង្ហាញ​ឲ្យ​គេ​ស្គាល់​សេចក្តី​សប្បុរស…

Read article
ការប្រកាស អំពីការពឹងផ្អែក

ម្តាយ​របស់​ឡរ៉ា(Laura) កំពុង​តែ​ប្រយុទ្ធ​នឹង​ជម្ងឺ​មហារីក។ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ឡរ៉ា និង​មិត្ត​ភក្តិ​របស់​នាង ក៏​បានអធិស្ឋាន​ឲ្យ​គាត់។ មិត្ត​ភក្តិ​របស់​គាត់ ដែល​ក្លាយ​ជា​ជន​ពិការ​អស់​ជា​ច្រើន​ឆ្នាំ ដោយ​សារ​ជម្ងឺ​ពិការ​ខួរ​ក្បាល បានអធិស្ឋាន​ថា “ព្រះ​អម្ចាស់​អើយ ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង សម្រាប់​ទូល​បង្គំ។ សូម​ព្រះអង្គ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង សម្រាប់​ម្តាយ​របស់​ឡរ៉ា​ផង​ដែរ។” ឡរ៉ា​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​មិត្ត​ភក្តិ​របស់​នាង “ប្រកាស់ អំពី​ការ​ពឹង​ផ្អែក” ទៅ​លើ​ព្រះអម្ចាស់ នៅ​ពេល​នោះ។ នាង​ក៏​បាន​ជញ្ជឹង​គិត អំពី​ពេល​នោះ ហើយ​ក៏​បាន​និយាយ​ថា “តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​ការ​ទ្រង់ ក្នុង​គ្រប់​ការ​ទាំង​អស់? ដូច​នេះ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ត្រូវ​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​ការ​ទ្រង់ ក្នុង​គ្រប់​ការ​ទាំង​អស់”។ ក្នុង​អំឡុង​ពេល ដែល​ព្រះ​យេស៊ូវ​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​ទ្រង់ នៅ​លើ​ផែន​ដី​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ទ្រង់​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​វរបិតា​ទ្រង់ ជាប់​ជា​និច្ច។ ​គេ​ប្រហែល​ជា​គិត​ថា ព្រះ​យេស៊ូវ​មាន​ភាព​គ្រប់​គ្រាន់​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់ ព្រោះ​ទ្រង់​ជា​ព្រះ ដែល​មាន​រូប​កាយ​ជា​មនុស្ស។ ប៉ុន្តែ ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​នោះ បាន​សួរ​ទ្រង់​ អំពី​មូល​ហេតុ​ដែល​ទ្រង់ “ធ្វើ​ការ” នៅ​ថ្ងៃ​ឈប់​សម្រាក​តាម​ក្រឹត្យ​វិន័យ ដោយ​ប្រោស​គេ​ឲ្យ​ជា​ពី​ជម្ងឺ នៅ​ថ្ងៃ​ឈប់​សម្រាក។ ទ្រង់​ក៏​បាន​ឆ្លើយ​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី…

Read article
សម្រស់ដែលបានលាក់កំបាំង

ខ្ញុំ​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​បន្តិច​បន្តួច ឲ្យ​កូន​ៗ​របស់​ខ្ញុំ​ពាក់​ឧបករណ៍​លិប​ទឹក ដើម្បី​ទស្សនា​ទិដ្ឋ​ភាព​នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​ខារីប៊ីន នៅ​ក្បែរ​ឆ្នេរ​កោះ​តូបាហ្គោ។ ប៉ុន្តែ បន្ទាប់​ពី​ពួក​គេ​បាន​លិប​ទឹក​ហើយ ពួក​គេ​ក៏​បាន​ងើប​ពី​ទឹក​វិញ ដោយ​ចិត្ត​រីក​រាយ។ ពួក​គេ​លាន់​មាត់​ថា “មាន​ត្រី​រាប់​ពាន់​ក្បាល តាម​ប្រភេទ​ខុស​ៗ​គ្នា! ពិត​ជា​ស្រស់​ស្អាត​ណាស់! កូន​មិន​ដែល​បាន​ឃើញ​ត្រី​មាន​ពណ៌​ស្អាត​ចឹង​ទេ!” ដោយ​សារ​ផ្ទៃ​ទឹក​សមុទ្រ​ខារីប៊ីន មាន​លក្ខណៈ​ស្រដៀង​នឹង​ផ្ទៃ​បឹង​ទឹក​សាប នៅ​ក្បែរ​ផ្ទះ​យើង នោះ​កូន​ៗ​របស់​ខ្ញុំ​អាច​ខក​ខាន​មិន​បាន​គយ​គន់​សម្រស់ ដែល​បាន​បង្កប់​ខ្លួន នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​នោះ បើ​សិន​ជា​ពួក​គេ​មិន​បាន​ចាប់អារម្មណ៍​នឹង​ការ​លិប​ទឹក​សមុទ្រ នៅ​ថ្ងៃ​នោះ​ទេ។ ពេល​ហោរា​សាំយ៉ូអែល ទៅ​ភូមិ​បេថ្លេហិម ដើម្បី​ចាក់​ប្រេង​តាំង​កូន​ប្រុស​របស់​លោក​យ៉ូសេ ឲ្យ​ធ្វើ​ជា​ស្តេច​បន្ទាប់ សម្រាប់​នគរ​អ៊ីស្រាអែល លោក​សាំយ៉ូអែល​ក៏​បាន​ឃើញ​លោក​អេលាប ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីសាយ ហើយ​ក៏បាន​ពេញ​ចិត្ត​នឹង​គាត់ ដោយ​មើល​តែ​សម្បក​ក្រៅ ។ លោក​ហោរា​គិត​ថា គាត់​បាន​រក​ឃើញ​មនុស្ស​ត្រូវ​ហើយ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​បដិសេធន៍​មិន​ព្រម​រើស​លោក​អេលាប។ ព្រះ​ទ្រង់​ក៏​បាន​រំឭក​លោក​សាំយ៉ូអែល​ថា ទ្រង់ “​មិន​ទត​ចំពោះ​សេចក្តី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ”​(១សាំយ៉ូអែល ១៦:៧)។ ដូចនេះ លោក​សំាយ៉ូអែល​ក៏​បាន​សួរ​រក​កូន​ប្រុស​ផ្សេង​ទៀត។ ដាវីឌ ដែល​ជា​កូន​ប្រុស​ពៅ មិន​មាន​វត្ត​មាន​នៅ​ពេលនោះ​ទេ ព្រោះ​គាត់​កំពុង​មើល​ថែរ​ចៀម​របស់​គ្រួសារ​គាត់។ គេ​ក៏​បាន​ទៅ​ហៅ​ដាវីឌ​ឲ្យ​មក ហើយ​ព្រះ​អម្ចាស់​ក៏​បាន​បង្គាប់​លោក​សាំយ៉ូអែល ឲ្យ​ចាក់​ប្រេង​តាំង​ឲ្យ​គាត់។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មើល​មនុស្ស​តែ​សម្បក​ក្រៅ ហើយ​មិន​បាន​ចំណាយ​ពេល​ពិនិត្យ​មើល​ចិត្ត​ដែល​នៅ​ខាង​ក្នុង​ឡើយ…

Read article
ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់

ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត​ជា​មួយ​ចៅ​ៗ​របស់​ខ្ញុំ យើង​មាន​ការ​សប្បាយ​រីក​រាយ នៅ​ក្នុង​ការ​មើល​ការ​ផ្សាយ​ផ្ទាល់ ​តាម​អ៊ីន​ធើណិត ដែល​ផ្តោត​ទៅ​លើ​សកម្ម​ភាព​របស់​សត្វ​ឥន្ទ្រី​មួយ​គ្រួសារ ក្នុង​រដ្ឋ​ផ្លូរីដា។​ ជា​រៀង​រាល់​ថ្ងៃ យើង​បាន​បើក​មើល​ការ​ផ្សាយ​នោះ ដើម្បី​ទស្សនា​សត្វ​ឥន្រ្ទី​មួយ​សំបុក​នោះ ដែល​មាន​មេ បា និង​កូន​តូច​របស់​ពួក​វា​មួយ​ក្បាល ខណៈ​ពេល​ដែល​ពួក​វា​កំពុង​តែ​ចេញ​ចូល​សំបុក្រ​របស់​ពួក​វា ដែល​ខ្ពស់​ឆ្ងាយ​ពី​ដី ដើម្បី​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។​ ជា​រៀង​រាល់​ថ្ងៃ មេ​ឥន្រ្ទី និង​ឥន្រ្ទី​ឈ្មោល បាន​ថែរ​ទាំ​កូន​ឥន្រ្ទី​នោះ ដោយ​នាំ​យក​ត្រី មក​ពី​ទន្លេ​នៅ​ក្បែរ​នោះ ដើម្បី​បំប៉នវា​។ គ្រួសារ​ដ៏​តូច​របស់​សត្វ​ឥន្រ្ទី​នេះ បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ការ​ពិពណ៌នា​របស់​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​ចែង​អំពី​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ (ទំនុក​ដំកើង ជំពូក ១០៤)  ជា​ការ​ពិពណ៌​នា​ដ៏​ក្បោះ​ក្បាយ នូវ​រូប​ភាព​នៃ​ការ​បង្កើត​របស់​ព្រះ ដោយ​ព្រះ​ហស្ត​ដ៏​ប៉ិន​ប្រសប់​របស់​ទ្រង់ ដែល​មាន​ដូច​តទៅ : យើង​បាន​មើល​ឃើញ​ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ ដែល​ជាប់​ទាក់​ទង​នឹង​ចក្រ​វាល ដែល​ទ្រង់​បាន​បង្កើត(ខ.២-៤)។ យើង​បាន​ពិសោធន៍​នឹង​ស្នា​ព្រះ​ហស្ត​នៅ​លើ​ផែន​ដី ដែល​មាន​ដូច​ជា​ទឹក ភ្នំ ជ្រលង​ភ្នំ(ខ.៥-៩)។ យើង​អរ​សប្បាយ​នឹង​សិរីល្អ​នៃ​អំណោយ​ដែល​ព្រះ​ជា​ម្ចាស់​ប្រទាន ដូច​ជា​សត្វ​ទាំង​ឡាយ និង​សត្វ​បក្សី ព្រម​ទាំង​រុក្ខ​ជាតិ​ផង(ខ.១០-១៨)។ យើង​មាន​ការ​ស្ងើច​សរសើរ ចំពោះ​ការ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​ឲ្យ​មាន​វដ្ដ ដែល​ជា​ដំណើរ​វិល​ទៅ​មក ដូច​ជា ពេល​ថ្ងៃ ​និង​ពេល​យប់ ភាព​ងងឹត និង​ពន្លឺ ការ​ធ្វើ​ការ និង​ការ​សម្រាក​(ខ.១៩-២៣)។…

Read article