2018

You are here:
សូមបើកភ្នែកទូលបង្គំ

កាល​ខ្ញុំ​បាន​ទៅ​ទស្សនា​ព្រះវិហារ​ឆូរ៉ា​ដ៏​ស្រស់​ស្អាត ក្នុង​ទីក្រុង​អ៊ីស្តាន​ប៊ូល​ ជា​លើក​ដំបូង ខ្ញុំ​បាន​មើល​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង និង​ផ្ទាំង​គំនូរ​ការ៉ូ​បិទ​របស់​ចក្រ​ភព​ប៊ីហ្សានធីន នៅ​លើ​ពិដាន ហើយ​ក៏​អាច​ស្វែង​យល់​អំពី​សាច់​រឿង​មួយ​ចំនួន ក្នុង​ព្រះ​គម្ពីរ តាម​រូប​គំនូរ​ទំាង​នោះ។ ប៉ុន្តែ មាន​ចំណុច​ជា​ច្រើន ដែល​ខ្ញុំ​បាន​មើល​រំលង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​នៅ​លើក​ទីពីរ ខ្ញុំ​មាន​អ្នក​នាំ​ដើរ​ទស្សនា​ម្នាក់ ទៅ​ជា​មួយ។​ គាត់​បាន​ចង្អុល​បង្ហាញ អំពី​ភាព​លម្អិត​ទាំង​អស់ ដែល​ខ្ញុំ​បាន​មើល​រំលង កាល​ពី​មុន ហើយ​ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​យល់​ច្បាស់​អំពី​សាច់​រឿង នៅ​លើ​ផ្ទាំង​គំនូរ។ ឧទាហរណ៍ ផ្ទាំងគំនូរ​ទី​មួយ បាន​ពិពណ៌​នា អំពី​ដំណើរ​ជីវិត​របស់​ព្រះ​យេស៊ូវ ដូច​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ដំណឹង​ល្អ​លូកា។ ជួន​កាល ពេល​យើង​អាន​ព្រះ​គម្ពីរ យើង​មាន​ការ​យល់​ដឹង អំពី​រឿង​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ ប៉ុន្តែ តើ​យើង​យល់អំពី​ទំនាក់​ទំនង ដែល​ជា​ភាព​លម្អិត​នៅ​ក្នុង​សាច់​រឿង ដែល​បាន​ចាក់​ស្រេស បង្កើត​ជា​សាច់​រឿង​ទាំង​មូល​ឬ​ទេ? យើង​អាច​ស្វែង​យល់​អំពី​ចំណុច​លម្អិត​ទាំង​នោះ ដោយ​ប្រើ​សៀវភៅ​ដែល​ពន្យល់​បទ​គម្ពីរ និង​ឧបករណ៍​សម្រាប់​សិក្សា​ព្រះគម្ពីរ​ដទៃ​ទៀត ប៉ុន្តែ យើង​ក៏​ត្រូវ​ការ​អ្នក​នាំ​ផ្លូវ ដែល​បើក​ភ្នែក​យើង ហើយ​ជួយ​ឲ្យ​យើង​មើល​ឃើញ​ភាព​អស្ចារ្យ​នៃ​ការ​បើក​សម្តែង​របស់​ព្រះ ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ។ អ្នក​នាំ​ផ្លូវ​របស់​យើង គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​បង្រៀនយើង “នូវ​គ្រប់​សេចក្តី​ទាំង​អស់”(យ៉ូហាន ១៤:២៦)។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ផង​ដែរ​ថា ព្រះវិញ្ញាណ​ក៏ “​ផ្ទឹម​ពន្យល់​សេចក្តី​ខាង​វិញ្ញាណ ដោយ​សារ​សេចក្តី​ខាង​ឯ​វិញ្ញាណ​”(១កូរិនថូស ២:១៣)។…

Read article
នាឡិការ និងប្រតិទិន

លោក​ឪពុក​ខ្ញុំ​បាន​លា​ចាក​លោក នៅ​វ័យ​៥៨​ឆ្នាំ។ ចាប់​តាំង​ពី​ពេល​នោះ​មក ជា​រៀង​រាល់​ឆ្នាំ ពេល​ដែល​ខួប​នៃ​មរណៈ​ភាព​របស់​គាត់​មក​ដល់ ខ្ញុំ​បាន​នៅ​ស្ងៀម​មួយ​រយៈ​ពេល ដើម្បី​នឹក​ចាំ​អំពី​គាត់  និង​អំពី​ឥទ្ធិ​ពល​ដែល​គាត់​មាន​មក​លើ​ជីវិត​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​រស់​នៅ​ដោយ​គ្មាន​ឪពុក​ខ្ញុំ ច្រើន​ជាង​រស់​នៅ​ដោយ​មាន​គាត់ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ជញ្ជឹង​គិត អំពី​ភាព​រួញ​ខ្លី​នៃ​ជីវិត​ខ្ញុំ។ យើង​អាច​មាន​ការ​ពិបាក ដោយ​សារ​ហេតុ​ការណ៍ ដែល​កើត​ឡើង​នៅ​ពេល​ណា​មួយ ក៏​ដូច​ជា​ពិបាក ដោយ​សារ​អារម្មណ៍ ដែល​ទទួល​បាន​ពី​ហេតុ​ការណ៍​នោះ។ យើង វាស់​ស្ទង់ ពេល​វេលា ដោយ​ប្រើ​នាឡិការ និង​ប្រតិ​ទិន ប៉ុន្តែ យើង ចង​ចាំ អំពី​ពេល​វេលា ដោយ​សារ​តែ​ហេតុការណ៍​ដែល​បាន​កើត​ឡើង។ ក្នុង​កាលៈ​ទេសៈ​នៃ​ជីវិត​យើង ដែល​បាន​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​បំផុត  យើង​អាច​ពិសោធន៍​នឹង​ក្តី​អំណរ ការ​បាត់​បង់ ព្រះ​ពរ ការ​ឈឺ​ចាប់ ជោគ​ជ័យ និង​បរាជ័យ។ ព្រះគម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ជន​ទាំងឡាយ​អើយ ចូរ​ទុក​ចិត្ត​នឹង​ទ្រង់​ជានិច្ច ចូរ​អ្នក​រាល់​គ្នា​ប្លុង​ចិត្ត​នៅ​ចំពោះ​ទ្រង់ ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​សំរាប់​យើង​ខ្ញុំ”(ទំនុកដំកើង ៦២:៨)។ ស្តេច​ដាវីឌ​មិន​បាន​ពោល​ពាក្យ​ដ៏​មាន​ទំនុក​ចិត្ត​នេះ  នៅ​ពេល​សុខ​ស្រួល​នោះ​ឡើយ។ កាល​នោះ ទ្រង់​កំពុង​តែ​ត្រូវ​ពួក​ខ្មាំង​សត្រូវ​ឡោម​ព័ទ្ធ(ខ.៣-៤)។ ប៉ុន្តែ ទ្រង់នៅ​តែ​ចង់​ចាំ ដោយ​ស្ងាត់​ស្ងៀម នៅ​ចំពោះ​ព្រះ(ខ.១,៥) ដោយ​រំឭក​យើង​ថា សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ (ខ.១២) ធំ​ជាង​ពេល​ដែល​យើង​មាន​ការ​ពិបាក។…

Read article
វ័យទំពារ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ភរិយា​ខ្ញុំ​បាន​ឲ្យ​កូន​ឆ្កែ​មួយ​ក្បាល មក​ខ្ញុំ។ វា​ជា​ពូជ​ឆ្កែ​ប្រម៉ាញ់​ឡាប្រាឌរ។ យើង​បាន​ដាក់​ឈ្មោះឲ្យ​វា​ថា ម៉ាក(Mark)។ ថ្ងៃ​មួយ ពេល​ដែល​វា​កំពុង​តែ​ចំណាយ​ពេល នៅ​ក្នុង​បន្ទប់​សិក្សា​របស់​ខ្ញុំ ខ្ញុំ​កំពុង​តែ​ផ្តោត​អារម្មណ៍​ទៅ​លើ​កិច្ចការ​នៅ​លើ​តុ​របស់​ខ្ញុំ ហើយ​ក៏​បាន​ឮ​សម្លេង​គេ​ហែក​ក្រដាស់ ពី​ក្រោយ​ខ្នង​ខ្ញុំ។  ខ្ញុំ​ក៏​បាន​ងាក​ទៅ​ក្រោយ ឃើញ​កូន​ឆ្កែ​មួយ​ក្បាល​នោះ កំពុង​មាន​ទឹក​មុខ​ដឹង​ថា​ខ្លួន​ខុស នៅ​ពី​មុខ​សៀវភៅ​ដែល​កំពុង​បើក ហើយ​មាន​សន្លឹក​សៀវភៅ​មួយ​សន្លឹក​កំពុង​តែ​យោល​ជាប់​នឹង​មាត់​វា។ ពេទ្យ​សត្វ​បាន​ប្រាប់​យើង​ថា ម៉ាក​កំពុង​តែ​ឆ្លង​កាត់ “វ័យ​ទំពារ”។ ពេល​ដែល​កូន​ឆ្កែ​ជ្រុះ​ធ្មេញ​ទឹក​ដោះ​របស់​វា ធ្មេញ​អចិន្ត្រៃ​របស់​វា​ក៏​បាន​ដុះ​ឡើង ធ្វើ​ឲ្យ​វា​ឈឺ​ជើង​ធ្មេញ ។ វា​ក៏​បាន​ព្យាយាម​បំបាត់​ការ​ឈឺ​ចាប់ ដោយ​ទំពារ​របស់​របរ​ស្ទើរ​គ្រប់​មុខ។ ដូច​នេះ យើង​ត្រូវ​តែ​ឃ្លាំ​មើល​ម៉ាក ដោយ​ប្រុង​ប្រ​យ័ត្ន ដើម្បី​កុំ​ឲ្យ​វា​ទំពារ​អ្វី ដែល​អាច​គ្រោះ​ថ្នាក់​ដល់​ខ្លួន​វា​បាន ហើយ​យើង​ក៏​បាន​នាំ​វា ឲ្យ​ទៅ​ទំពារ​របស់​ដែល​នាំ​ឲ្យ​វា​មាន​សុខ​ភាព​ល្អ​វិញ។ ម៉ាក​ចេះ​តែ​ចង់​ទំពារ​នេះ​ទំពារ​នោះ​ជា​និច្ច បាន​ខ្ញុំ​ត្រូវ​ឧស្សាហ៍​មើល​វា។ ការ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​នឹក​គិត​ថា តើ​សព្វ​ថ្ងៃ​នេះ ​យើង “ទំពារ” អ្វី​ខ្លះ នៅ​ក្នុង​ចិត្ត និង​គំនិត​របស់​យើង។ តើ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​ផ្តល់​អាហារ ឲ្យ​វិញ្ញាណ​ដ៏អស់​កល្ប​ដែរ​ឬ​ទេ ពេល​ដែល​យើង​អាន ឬ​បើក​មើល​អ៊ីន​ធើណែត ឬ​ក៏​មើល​ទូរទស្សន៍? ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង “​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ…

Read article
ចូរឈប់បង្អង់សិន

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អង្គុយ​លេង​ជា​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ នៅ​មាត់​សមុទ្រ ដែល​មាន​ភាព​ស៊ី​សង្វាក់​បែប​ធម្មជាតិ​ឥត​ឈប់​ឈរ។ ពេល​ដែល​ថ្ងៃ​លិច នៅ​ឯ​នាយ​ជើង​មេឃ ទឹក​រលក​បាន​បក់​មក​ឆ្នេរ មួយ​ហើយ​មួយ​ទៀត ដោយ​ចំកោង​ខ្លួន​ឡើង​ទៅ​លើ ហើយ​ក៏​រលា​ខ្លួន​ចុះ​មក​ក្រោម​វិញ មក​រក​ម្រាម​ជើង​របស់​យើង ដោយ​ការ​ផ្អាក​តែ​បន្តិច​ប៉ុណ្ណោះ នៅ​ចន្លោះ​រលក​នីមួយ​ៗ។ នាង​ក៏​បាន​និយាយ​ទាំង​ញញឹម​ថា “ខ្ញុំ​ស្រឡាញ់​សមុទ្រ​ណាស់។ វា​មាន​ចលនា​ឥត​ឈប់​ឈរ ធ្វើ​ឲ្យ​ខ្ញុំ​អាច​ឈប់​សម្រាក”។ មនុស្ស​ជា​ច្រើន​ព្យាយាម​ឈប់​សម្រាក ទំាង​ពិបាក។​ យើង​ធ្វើ​នេះ ធ្វើ​នោះ ទៅ​នេះ ទៅ​នោះ​ឥត​ឈប់​ឈរ ​ដោយ​ការ​ភ័យ​ខ្លាច​ថា យើង​នឹង​បាត់​បង់​អ្វី​ម្យ៉ាង បើ​សិន​ជា​យើង​បញ្ឈប់​ការ​ប្រឹង​ប្រែង​របស់​យើង។ ពុំ​នោះ​ទេ យើង​ខ្លាច​មិន​ហ៊ាន​ប្រឈម​មុន​នឹង​ការ​ពិត នៅ​ពេល​បច្ចុប្បន្ន ដែល​យើង​បាន​ព្យាយាម​ធ្វើ​ការ​គេច​វេស ដោយ​ការ​ប្រឹង​ប្រែង​របស់​យើង។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៤៦:៨-៩ ព្រះ​ទ្រង់​បាន​បង្ហាញ​អំណាច​ដ៏​ខ្ពស់​បំផុត​របស់​ទ្រង់។ ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ា ជា​ការ​ហិនវិនាស ដែល​ទ្រង់​បាន​ធ្វើ​នៅ​ផែនដី ទ្រង់​បណ្តាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់ រហូត​ដល់​ចុង​ផែនដី ទ្រង់​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​អស់​ទាំង​រទេះ​ចំបាំង​នៅ​ក្នុង​ភ្លើង”។ ព្រះ​នៃ​យើង​ទ្រង់​ជា​ព្រះ​ដែល​សកម្ម​ជា​និច្ច ដែល​បាន​ធ្វើ​ការ​របស់​ទ្រង់ ដើម្បី​បង្កើត​ភាព​ស្ងប់​សុខ នៅ​ក្នុង​ភាព​វឹក​វរ នៅ​ក្នុង​ជីវិត​យើង។ ហើយ​នៅ​ក្នុង ខ.១០ ទ្រង់​បាន​មាន​បន្ទូល​ថា “ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ”។ ជា​ការ​ពិត​ណាស់…

Read article
ទំនាក់ទំនងដែលបានកាត់ផ្តាច់

សម្លេង​ស្រែក​យំ​ដ៏​សង្វែក បាន​លាន់​ឮ​ខ្លាំង ពុះ​ជ្រែក​អាកាស នៅ​ពេល​រសៀល ដែល​ត្រូវ​បាន​គ្រប​ដណ្តប់ ដោយ​ភាព​ងងឹត។ ខ្ញុំ​ក៏​បាន​ស្រមៃ​ថា សម្លេង​នោះបាន​លាន់​ឮ​ខ្លាំង ជាង​សម្លេង​មិត្ត​ភក្តិ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ដែល​នៅ​ជុំ​គ្នា ក្រោម​ព្រះ​បាទ​ទ្រង់​ពេល​ទ្រង់​កំពុង​ជាប់​លើ​ឈើ​ឆ្កាង។ សម្លេង​នោះ​ក៏​ប្រាកដ​ជា​បាន​លប់​លើ​សម្លេង​ទួញថ្ងូរ​របស់​ចោរ​ដែល​ជិត​ស្លាប់ នៅ​សង្ខាង​ព្រះ​យេស៊ូវ​ហើយ។ ជា​ការ​ពិត​ណាស់ សម្លេង​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ស្តាប់​ឮ មាន​ភាព​តក់​ស្លត់​នៅ​ថ្ងៃ​នោះ។ នៅ​ពេល​រសៀល​ថ្ងៃ​នោះ ព្រះ​យេស៊ូវ​បាន​ស្រែក​ឡើង​ថា “អេលីៗ​ល៉ាម៉ាសាបាច់ថានី?” ជា​សម្លេង​ស្រែក ដោយ​ការ​ឈឺ​ចាប់​ជា​ទី​បំផុត ខណៈ​ពេល​ដែល​ទ្រង់​កំពុង​តែ​ជាប់​នៅ​លើ​ឈើ​ឆ្កាង​នៃ​សេចក្តី​អាម៉ាស់​ នៅ​លើ​ភ្នំ​កុលកូថា ឬភ្នំ​រលា​ក្បាល(ម៉ាថាយ ២៧:៤៥-៤៦)។ ទ្រង់​ស្រែក​ថា “ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ?” ខ្ញុំ​គិត​ថា គ្មាន​ពាក្យ​សម្តី​អ្វី ដែល​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ស្លុត​ចិត្ត ជាង​ព្រះ​បន្ទូល​នេះ​ឡើយ។ ចាប់​តាំង​ពី​ពេល​អស់​កល្ប​ជា​និច្ច​រៀង​មក ព្រះយេ​ស៊ូវ​មាន​ការ​ប្រកប​ដ៏​ល្អ​ឥត​ខ្ចោះ​ជា​មួយ​ព្រះ​វរ​បិតា។ ព្រះ​ដ៏​ជា​ព្រះ​ត្រៃ​ឯក បី​អង្គ​រួម​មក​តែ​មួយ បាន​បង្កើត​ចក្រ​វាល ហើយ​ក៏​បាន​បង្កើត​មនុស្ស​មក ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់ ហើយ​ក៏​មាន​ផែន​ការ​ជួយ​សង្រ្គោះ​ពួក​គេ បន្ទាប់​ពី​ពួក​គេ​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។ ក្នុង​រយៈ​ពេល​ដ៏​វែង​អស់​កល្ប​ជា​និច្ច មុន​ពេល​ទ្រង់​ជាប់​ឆ្កាង គ្មាន​ពេល​ណា ដែល​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា មិន​បាន​មាន​ការ​ប្រកប​ដ៏​ពេញ​លេញ​ជា​មួយ​គ្នា​នោះ​ឡើយ។ តែ​នៅ​ថ្ងៃ​នោះ ខណៈ​ពេល​ដែល​ទារុណ​កម្ម នៅ​លើ​ឈើ​ឆ្កាង កំពុង​តែ​បន្ត​ធ្វើ​ឲ្យ​ព្រះយស៊ូវ​មាន​ការ​ឈឺ​ចាប់ ទ្រង់​ក៏​បានដាច់​ចេញ​ពី​ព្រះ​វត្ត​មាន​នៃ​ព្រះ​វរ​បិតា ជា​លើក​ទី​មួយ ទន្ទឹម​នឹង​ពេល​ដែល​ទ្រង់​កំពុង​តែ​ទទួល​បន្ទុក​នៃ​អំពើ​បាប​ទាំង​អស់…

Read article
ពេលដែលយើងប្រើពាក្យសម្តីខុស

កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ផ្ញើរ​សារ​មួយ ទៅ​ខារី(Cari) ភរិយា​របស់​ខ្ញុំ ដោយ​ប្រើ​សារ​សម្លេង ដែល​ទូរស័ព្ទ​ប្រែ​វា​ទៅជា​សារ​អក្សរ។ ខ្ញុំ​កំពុង​តែ​ដើរ​ចេញ​ទៅ​ក្រៅ ដើម្បី​ទៅ​ទទួល​គាត់ ចេញ​ពី​ធ្វើ​ការ ហើយ​ចង់​ផ្ញើរ​សារ​ប្រាប់​គាត់​ថា “តើ​អូន​ចង់​ឲ្យ​បង​ទៅ​ទទួល​អូន នៅ​កន្លែង​ណា ស្រី​ចាស់?” ខារី​មិន​ប្រកាន់​ទេ ពេល​ដែល​ខ្ញុំ​ហៅ​គាត់ “ស្រី​ចាស់” ព្រោះ​វា​ជា​ឈ្មោះ​សម្រាប់​ហៅ​ក្រៅ ដោយ​ក្តី​ស្រឡាញ់​ដែល​យើង​ប្រើ​នៅ​ក្នុង​ផ្ទះ​យើង។ ប៉ុន្តែ ទូរ​ស័ព្ទ​ខ្ញុំ​ចាប់​មិន​បាន​ពាក្យ​ដែល​ខ្ញុំ​និយាយ ហើយ​បែរ​ជា​ផ្ញើរ​ពាក្យ “គោចាស់” ទៅ​គាត់។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ខារី​ឆាប់​យល់​អំពី​បញ្ហា ដែល​ទើប​កើត​ឡើង ហើយ​ក៏​គិត​ថា វា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​។ ក្រោយ​មក គាត់​ក៏​បាន​បង្ហោះ​សារ​នោះ នៅ​ក្នុង​បណ្តាញ​សង្គម ហើយ​ក៏​សួរ​គេ​ថា តើ​គាត់​គួរ​តែ​អន់​ចិត្ត​ឬ​ទេ? យើងក៏​បាន​អស់​សំណើច​ទាំង​អស់​គ្នា ដោយ​សារ​រឿង​នេះ។ ការ​ឆ្លើយ​តប​របស់​ភរិយា​ខ្ញុំ ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​ពាក្យ​ដែល​ឆ្គាំ​ឆ្គង នៅ​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះ ដែល​ទ្រង់​ជ្រាប​អំពី​សេចក្តី​កម្សោយ​របស់​យើង ដោយ​សេចក្តី​ស្រឡាញ់ ពេល​ដែល​យើង​អធិស្ឋាន​ទៅ​រក​ទ្រង់។ យើង​ប្រហែល​ជា​មិន​ដឹង​ថា ត្រូវ​និយាយ​អ្វី​ទេ ពេល​ដែល​យើង​អធិ​ស្ឋាន ឬ​មិន​ដឹង​ថា ត្រូវ​ទូល​សូម​អ្វី​ផង ប៉ុន្តែ ពេល​ដែល​យើង​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​គ្រីស្ទ​ហើយ​ ព្រះ​វិញ្ញាណ​ដែល​គង់​នៅ​ក្នុង​យើង “​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ”(រ៉ូម ៨:២៦)…

Read article
មើលទៅឯនាយជើងមេឃ

ពេល​ដែល​សាឡាង​ហៀប​នឹង​ចេញ​ដំណើរ​ទៅ​មុខ កូន​ស្រី​ដ៏​តូច​ល្អិត​របស់​ខ្ញុំ បាន​និយាយ​ថា នាង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។ នាង​បាន​ចាប់​ផ្តើម​ពុល​រលក​ហើយ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ចង់​ក្អួត​ផង​ដែរ។ ខ្ញុំ​ក៏​បាន​រំឭក​ខ្លួន​ឯង “ឲ្យ​មើល​ទៅ​ឯ​នាយ​ជើង​មេឃ”។ អ្នក​ធ្វើ​ការ​នៅ​លើក​ប៉ាល់​ បាន​និយាយ​ថា ការ​ធ្វើ​ដូច​នេះ អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្បើយ​ឡើង​វិញ។ ព្រះ​ដែល​បាន​បង្កើត​ជើង​មេឃ(យ៉ូប ២៦:១០) ជ្រាប​ថា ជួន​កាល ក្នុង​ជីវិត​យើង យើង​អាច​មាន​ការ​ភ័យ​ខ្លាច និង​នឿយ​ហត់។ យើង​អាច​មាន​អារម្មណ៍​ធូរ​ស្បើយ​ឡើង​វិញ ដោយ​ផ្តោត​ទៅ​លើ​អ្វី​មួយ ដែល​នៅ​ឆ្ងាយ តែ​ស្ថិត​ស្ថេរ ដែល​ជា​កន្លែង​ចុង​ក្រោយ ដែល​យើង​នឹង​ទៅ​ដល់ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​យើង នៅ​លើ​ផែន​ដី។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​យល់​អំពី​បញ្ហា​នេះ។ គាត់​ដឹង​ថា អ្នក​អាន​សំបុត្រ​របស់​គាត់​កំពុង​តែ​មាន​ការ​បាក់​ទឹកចិត្ត​។ ការ​បៀត​បៀន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជា​ច្រើន​នាក់ ភាស​ខ្លួន​ចេញ​ពី​ទី​លំនៅ។ ដូច​នេះ គាត់​ក៏​បាន​រំឭក​ពួក​គេ​ថា មនុស្ស​នៃ​សេចក្តី​ជំនឿ​ដទៃ​ទៀត ក៏​បាន​អត់​ទ្រាំ​នឹង​ទុក​លំបាក​ក្រៃ​លែង ហើយ​ក៏​បាត់​បង់​ទីលំនៅ​ផង​ដែរ។ ពួក​គេ​បាន​អត់​ទ្រាំ​នឹង​ការ​លំបាក​គ្រប់​យ៉ាង ព្រោះ​ពួក​គេ​កំពុង​តែ​ទន្ទឹង​រង់​ចាំ ការ​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​នោះ។ ក្នុង​នាម​ជា​ជន​ភាស​ខ្លួន អ្នក​អាន​សំបុត្រ​របស់​គាត់ អាច​សម្លឹង​មើល​ទៅ​ទី​ក្រុង ដែល​ព្រះ​ទ្រង់​ជា​អ្នក​សង់ គឺ​ទីក្រុង​នៃនគរ​ស្ថាន​សួគ៌ ដែល​ព្រះ​ទ្រង់​បាន​ត្រៀម​ទុក​សម្រាប់​ពួក​គេ(ហេព្រើរ ១១:១០,១៤,១៦)។ ដូច​នេះ ជា​ចុង​ក្រោយ អ្នក​និពន្ធ​ក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​កណ្ឌ​សំបុត្រ​ហេព្រើរ ឲ្យ​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា…

Read article
ការគោរព សម្រាប់អ្នកដែលបានធ្វើការដ៏ល្អប្រពៃ

បន្ទាប់​ពី​លោក​ចេមស៍(James) បាន​ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ​គាត់ អស់​រយៈ​ពេល​ពីរ​ទសវត្សរ៍ ក្នុង​នាម​ជា​អ្នក​បើក​បរ​ឧទ្ធម្ភាគ​ចក្រ​យោធា គាត់​ក៏​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​បម្រើ​ដល់​សហគមន៍​របស់​គាត់។ ប៉ុន្តែ ដោយ​សារ​គាត់​នឹក​ឧទ្ធម្ភាគ​ចក្រ​ពេក គាត់​ក៏​បាន​ទៅ​ទទួល​ការ​ងារ ជា​អ្នក​បើក​បរឧទ្ធម្ភាគ​ចក្រ​សង្រ្គោះ​បន្ទាន់ ឲ្យ​មន្ទីរ​ពេទ្យ​ក្នុង​តំបន់​ដែល​គាត់​រស់​នៅ។ គាត់​ក៏​បាន​បើក​បរ​ឧទ្ធម្ភាគ​ចក្រ រហូត​ដល់​ពេល​គាត់​មាន​វ័យ​ចាស់។ ឥឡូវ​នេះ យើង​ដល់​ពេល​ដែល​ត្រូវ​និយាយ​លា​គាត់។​ ខណៈ​ពេល​ដែល​មិត្ត​ភក្តិ ក្រុម​គ្រួសារ និង​មិត្ត​រួម​ការងារ​ដែលមាន​ឯក​សណ្ឋាន កំពុង​តែ​ឈរ​តម្រៀប​គ្នា នៅ​ទី​បញ្ចុះ​សព មិត្ត​រួម​ការងារ​របស់​គាត់​ម្នាក់ ក៏​បាន​ប្រើ​វិទ្យុ​ទាក់​ទង​ ដើម្បី​ឲ្យ​គេ​បំពេញ​បេសក​កម្ម​ឧទ្ធម្ភាក​ចក្រ​ជា​លើក​ចុង​ក្រោយ សម្រាប់​លោក​ចេមន៍​។ មិន​យូរ​ប៉ុន្មាន យើង​ក៏បាន​ឮ​សម្លេង​ស្លាប​ចក្រ​ឧទ្ធម្ភាគ​ចក្រ ដែល​កំពុង​តែ​វិល​ជក់​ខ្យល់ ងាយ​ឲ្យ​យើង​ចំណាំ​បាន​ពី​ចម្ងាយ។​ យើង​ក៏​បានឃើញ​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង កំពុង​តែ​ហោះ​ឆ្វែល​ជុំវិញ​សួន​បញ្ចុះ​សព ហើយ​ក៏​បាន​សំកាំង​មួយ​សន្ទុះ នៅ​លើ​អាកាស ដើម្បី​ធ្វើ​ការ​គោរព ចំពោះ​សព​របស់​លោក​ចេមស៍ ហើយ​ក៏​បាន​បើក​ត្រឡប់​ទៅ​មន្ទីរ​ពេទ្យ​វិញ។ នៅ​ពេល​នោះ សូម្បី​តែ​មន្ត្រី​ទាហាន​ដែល​មាន​វត្ត​មាន​នៅ​ទីនោះ ក៏​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ដែរ។ ពេល​ដែល​ស្តេច​សូល និង​បុត្រា​ទ្រង់ ព្រះ​នាម​យ៉ូណា​ថាន បាន​បាត់​បង់​ព្រះ​ជន្ម​នៅ​ក្នុង​សង្រ្គាម ដាវីឌ​ក៏​បាន​និពន្ធ​បទ​ទំនួញ ដែល​មាន​ចំណង​ជើង​ថា “ទំនួញ​នៃ​ធ្នូ” (២សាំយ៉ូអែល ១:១៧)។ គឺ​ដូច​ដែល​ទ្រង់​បាន​ថ្លែង​ឡើង​ថា “ឱ​សាសន៍​អ៊ីស្រាអែល​អើយ អ្នក​ដ៏​ជា​សិរីល្អ​នៃ​ឯង បាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង ឱះឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ”(ខ.១៩)។ យ៉ូណាថាន គឺ​ជា​មិត្ត​ជិត​សិ្នទ្ធ​បំផុត របស់​ដាវីឌ…

Read article
ឲ្យគេឃើញព្រះគ្រីស្ទនៅក្នុងជីវិតខ្ញុំ

មាន​ពេល​មួយ​ស្វាមី​ខ្ញុំ​បាន​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ រយៈ​ពេល​១​ខែ​ទើប​ត្រឡប់​មក​វិញ ហើយ​មិន​យូរ​ប៉ុន្មាន ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា មិន​អាច​ទ្រាំ​ទ្រ​រួច ចំពោះ​តម្រូវ​ការ​នៃ​ការងារ ផ្ទះ និង​កូន​ៗ​របស់​ខ្ញុំ។ ការ​ងារ​តែង​និពន្ធ​របស់​ខ្ញុំ ក៏​ជិត​ហួរ​ពេល​កំណត់។ ម៉ាស៊ីន​កាត់​ស្មៅ​ក៏​ខូច​ទៀត។ សាលា​រៀន​របស់​កូន​ខ្ញុំ​បាន​វ៉ា​កង​ហើយ បាន​ជា​ពួក​គេ​ក៏​អផ្សុក ដោយ​សារ​នៅ​ផ្ទះ​ច្រើន​ពេក។ តើ​ខ្ញុំ​គួរ​តែ​រាប់​រង​កិច្ច​ការ​ទាំង​អស់​នេះ តែ​ម្នាក់​ឯង​ ដោយ​របៀប​ណា? មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ធ្វើអ្វី​ៗ តែ​ម្នាក់​ឯង​ទេ។ មិត្ត​ភក្តិ​ជា​ច្រើន​មក​ពី​ព្រះវិហារ បាន​មក​ជួយ​ខ្ញុំ។ លោក​ចស(Josh) បាន​មក​ជួយ​ជួស​ជុល​ម៉ាស៊ីន​កាន់​ស្មៅ​របស់​ខ្ញុំ។ លោក​ចន(John) បាន​យក​អាហារ​ថ្ងៃ​ត្រង់​មក​ឲ្យ​យើង​ញាំ។ អ្នក​ស្រី​ខាស៊ីឌី(Cassidy) បាន​ជួយ​បោក​ខោអាវ​ឲ្យ​យើង​ទៀត។ ចំណែក​អ្នក​ស្រី​អាប៊ី(Abi)វិញ ក៏​បាន​នាំ​កូន​យើង ទៅ​លេង​ជា​មួយ​កូន​គាត់ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចប់​ការងារ​របស់​ខ្ញុំ។ ព្រះ​ទ្រង់​បាន​ធ្វើ​ការ តាម​រយៈ​មិត្ត​ភក្តិ​ទាំង​អស់​នេះ ដើម្បី​ជួយ​ផ្គត់​ផ្គង់​ខ្ញុំ។ ពួក​គេ​បាន​ធ្វើ​ជា​គំរូ​ដ៏​រស់ នៃ​សហគមន៍​មួយ​ប្រភេទ ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់ នៅ​ក្នុង បទ​គម្ពីរ​រ៉ូម ជំពូក​១២។ ពួក​គេ​បាន​ស្រឡាញ់ ដោយ​ចិត្ត​ស្មោះ​ត្រង់(ខ.៩) គិត​អំពី​តម្រូវ​ការ​របស់​អ្នក​ដទៃ ជា​ជាង​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​(ខ.១០) ហើយ​បាន​ចែក​រំលែក​ដល់​ខ្ញុំ ពេល​ដែល​ខ្ញុំ​មាន​ការ​ខ្វះ​ខាត ហើយ​ក៏​មាន​ភាពចៅរ៉ៅ​ចំពោះ​ក្រុម​គ្រួសារ​ខ្ញុំ​ផង(ខ.១៣)។ ដោយសារ​តែ​សេចក្តី​ស្រឡាញ់ ដែល​មិត្ត​ភក្តិ​ខ្ញុំ​បាន​បង្ហាញ​ចេញ​ដល់​ខ្ញុំ ខ្ញុំ​ក៏​បាន​អរ​សប្បាយ ដោយ​មាន​សេចក្តី​សង្ឃឹម ហើយ “អត់​ធន់…

Read article
គ្មាននរណាម្នាក់ចូលចិត្តខ្ញុំទេ

កាល​នៅ​ពី​ក្មេង ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ឯក​កោ ត្រូវ​គេ​បដិសេធន៍ ឬ​អាណឹត​ខ្លួន​ឯង ជួន​កាល​ ម្តាយ​ខ្ញុំ​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ខ្ញុំ ដោយ​ច្រៀង​ចម្រៀង​ខ្លី​ដ៏​ពេញ​និយម​មួយ​បទ ដែល​គេ​ច្រៀង​ថា “គ្មាន​នរណា​ចូល​ចិត្ត​ខ្ញុំ​ទេ គ្រប់​គ្នា​សុទ្ធ​តែ​ស្អប់​ខ្ញុំ។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ទៅ​ញាំ​ដង្កូវ​ហើយ”។ បន្ទាប់​ពី​ស្នាម​ញញឹម​បាន​លេច​ឡើង នៅ​លើ​ផ្ទៃ​មុខ​ដ៏ស្រពោន​របស់​ខ្ញុំ គាត់​ក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​យល់ អំពី​ទំនាក់​ទំនង​ដ៏​ពិសេស​ជា​ច្រើន និង​មូល​ហេតុ​ដែល​ខ្ញុំ​ត្រូវ​ដឹង​គុណ ដែល​ខ្ញុំ​មាន​ស្រាប់​ហើយ។ ក្រោយ​មក​ ខ្ញុំ​ក៏​បាន​អាន​បទ​គម្ពីរ​ដែល​ចែង​អំពី​ស្តេច​ដាវីឌ។ មាន​ពេល​មួយ ទ្រង់​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់ខ្វល់​ពី​ទ្រង់​ទេ បទ​ចម្រៀង​ខ្លី​នោះ ក៏​បាន​បន្លឺ​ឡើង​នៅ​ក្នុង​ត្រចៀក​ខ្ញុំ។ ប៉ុន្តែ ស្តេច​ដាវីឌ​មិន​បាន​មាន​បន្ទូល​ពន្លើស អំពី​ការ​ឈឺ​ចាប់​របស់​ទ្រង់​សោះ​ឡើយ។ ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា ឯកកោ​ ដែល​កើត​មាន​ជា​ធម្មតា នៅ​ក្នុង​វ័យ​របស់​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា ស្តេច​ដាវីឌ​មាន​អារម្មណ៍​ឯកោ ដោយ​សារ​មូល​ហេតុ​ដ៏​ច្បាស់​លាស់។ ទ្រង់​បាន​និពន្ធ​អំពី​សេចក្តី​នេះ នៅ​ក្នុង​ទី​ងងឹត ក្នុង​ជម្រៅ​នៃ​រូង​ភ្នំ ជា​កន្លែង​ដែល​ទ្រង់​កំពុង​លាក់​ខ្លួន​ពី​ស្តេច​សូល ដែល​បាន​ដេញ​តាម​សម្លាប់​ទ្រង់(១សាំយ៉ូអែល ២២:១ ២៤:៣-១០)។ ស្តេច​ដាវីឌ​បាន​ទទួល​ការ​ចាក់​ប្រេង​តាំង ឲ្យ​ធ្វើ​ជា​ស្តេច​របស់​សាសន៍​អ៊ីសា្រ​អែល បន្ទាប់​ពី​ស្តេច​សូល(១៦:១៣)។ ទ្រង់​ធ្លាប់​ធ្វើ​ការ​បម្រើ​ស្តេច​សូល​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ ក្រោយ​មក ទ្រង់​ក៏​បាន​រត់​គេច ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត ដើម្បី​ឲ្យ​រួច​ពី​ការ​តាម​សម្លាប់។ ស្ថិត​ក្នុង​ពេល​ដ៏​ឯក​កោ​នោះ ទ្រង់​ក៏​បាន​ស្រែក​រក​ព្រះ ដោយ​បន្លឺ​ឡើង​ថា…

Read article