2018

You are here:
ការរំពឹងចង់ឲ្យព្រះមែស៊ីជួយ

មាន​ពេល​មួយ​ឡាន​របស់​ស្វាមី​ខ្ញុំ ដេរ​មិន​ឆេះ។ មើល​ទៅ​ជាង​ឡាន ដែល​មក​ជួស​ជុល​ឡាន មាន​វ័យ​ក្មេង​ណាស់ គឺ​ក្មេង​ពេក មិន​អាច​ជួស​ជុល​បាន​ទេ។ ស្វាមី​របស់​ខ្ញុំ​ខ្វះ​ទំនុក​ចិត្ត​ចំពោះ​គាត់ ហើយ​ក៏​បាន​និយាយ​ខ្សិប​ៗ​ប្រាប់​ខ្ញុំ​ថា “គាត់​នៅ​ក្មេង​ណាស់”។ ពេល​ដែល​ខ្ញុំ​ដឹង​ថា សា្វមី​ខ្ញុំ​មិន​ទុក​ចិត្ត​គាត់ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​អ្នក​ភូមិ​ណាសារ៉ែត ដែល​បាន​រអ៊ូរទាំ ពេល​ដែល​ពួក​គេ​មាន​មន្ទិល​ចំពោះ​ព្រះ​យេស៊ូវ។ ពេល​ដែល​ព្រះ​យេស៊ូវ​បង្រៀន ក្នុង​សាលា​ប្រជុំ ពួក​គេ​ក៏​បាន​សួរ​គ្នា​ថា “តើ​គាត់​មិន​មែន​ជា​កូនរ​បស់​ជាង​ឈើ​ទេ​ឬ​អី?”(ម៉ាថាយ ១៣:៥៥)។ ពួក​គេ​ក៏​បាន​ចំអក​ឲ្យ​ទ្រង់ ដោយ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា បុគ្គល​ម្នាក់ ដែល​ពួក​គេ​បាន​ស្គាល់​នោះ បាន​ប្រោស​ជម្ងឺ និង​បង្រៀន​ព្រះ​បន្ទូល បាន​ជា​ពួក​គេ​ចោទ​សួរ​ថា “តើ​អ្នក​នេះ​បាន​ចំណេះ និង​ការ​ឫទ្ធិបារមី​ទាំង​នេះ​ពី​ណា​មក?”(ខ.៥៤)។ ពួក​គេ​មិន​បាន​ជឿ​ព្រះ​យេស៊ូវ​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​មាន​ការ​រវាត​ចិត្ត ពេល​ដែល​ពួក​គេ​ដឹង​ថា ទ្រង់​មាន​អំណាច នៅ​ក្នុង​ការ​បង្រៀន និង​ធ្វើ​ការ​អស្ចារ្យ(ខ.១៥,៥៨)។ នៅ​ក្នុង​ការ​រស់​នៅ​ធម្មតា ប្រចាំ​ថ្ងៃ យើង​ក៏​ប្រហែល​ជា​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទុក​ចិត្ត​ប្រាជ្ញា និង​អំណាច​របស់​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង​ផង​ដែរ។ ពេល​ដែល​យើង​មិន​បាន​រំពឹង​ឲ្យ​ទ្រង់​ជួយ​យើង យើង​ក៏​បាន​បាត់​ឱកាស​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើ​ការ​អស្ចារ្យ ដែល​នាំ​ឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ​(ខ.៥៨)។ សូម​ត្រឡប់​មក​រឿង​របស់​ខ្ញុំ​វិញ។ ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ដឹង​ថា ជំនួយ​ដែល​គាត់​ត្រូវ​ការ ​គឺ​កំពុង​តែ​ឈរ​នៅ​ពី​មុខ​គាត់​ស្រាប់​ហើយ។ ទី​បំផុត ស្វាមី​ខ្ញុំ​ក៏​ព្រម​ទទួល​ជំនួយ​ពី​យុវជន​ម្នាក់​នោះ ដោយ​អនុញ្ញាត​ឲ្យ​គាត់​មើល​អាគុយ​ឡាន​ចាស់​របស់​យើង។ គាត់គ្រាន់​តែ​មួល​ខ្ចៅ​តែ​បន្តិច ម៉ាស៊ីន​ឡាន​ក៏​មាន​ដំណើរ​ការ​ឡើង​វិញ…

Read article
ជាកម្មសិទ្ធរបស់ព្រះអម្ចាស់

សព្វ​ថ្ងៃ​នេះ យើង​ងាយ​នឹង​កត់​សម្គាល់​ឃើញ​ថា “ការ​សាក់​រូប” កំពុង​តែ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង។ អ្នក​ខ្លះ​បាន​សាក់​រូប​តូច​ៗ​ ស្ទើរ​តែ​មើល​មិន​ដឹង។ អ្នក​ខ្លះ​ទៀត រាប់​ចាប់​ពី​កីឡា​ករ ដល់​តារា​ភាព​យន្ត ក៏​ដូច​ជា​មនុស្ស​ទូទៅ​ជា​ច្រើន បាន​សម្រេច​ចិត្ត​សាក់​រូប​ដែល​មាន​ពណ៌​ចម្រុះ ឬ​សាក់​ពាក្យ និង​ការ​រចនា​ផ្សេង​ៗ នៅ​លើ​រូប​កាយ​របស់​ខ្លួន។ រឿង​នេះ​បាន​ក្លាយ​ជា​ទំនោរ​ ដែល​ហាក់​ដូច​ជា​មិន​សាប​រលាប​ដោយ​ងាយ​ៗ​ឡើយ គឺ​ទំនោរ​ដែល​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ជា​សរុប ៣​ពាន់​លាន​ដុល្លា ​ពី​អាជីវ​កម្ម​សាក់​រូប​នៅ​ទូទាំង​ពិភព​លោក ក្នុង​ឆ្នាំ​ ២០១៤ និង​ប្រាក់​ចំណូល​សរុប ៦៦​លាន​ដុល្លា បាន​ពី​ការ​លប់​រូប​សាក់ នៅ​ទូទាំង​ពិភព​លោក។ អ្នក​អាច​មាន​ទស្សនៈ​ផ្សេង​ៗ​គ្នា​ អំពី​ការ​សាក់​រូប រឿង​នេះ​​ តែ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​អំពី​បទ​គម្ពីរ​អេសាយ ជំពូក ៤៤ ដែលបាន​ពិពណ៌​នា ក្នុង​ន័យ​ធៀប អំពី​មនុស្ស​ដែល​សរសេរ​នៅ​លើ​ដៃ​របស់​ខ្លួន​ឯង​ថា “ខ្ញុំ​ជា​របស់​ផង​ព្រះ​យេហូវ៉ា”(ខ.៥)។ ​ការ​សរសេរ​នៅ​លើ​ដៃ​របស់​ខ្លួន​ឯង​នេះ គឺ​ជា​ចំណុច​សំខាន់​បំផុត​នៃ​បទ​គម្ពីរ​នេះ​ទាំង​មូល ដែល​បាន​និយាយ អំពី​ការ​ដែល​ព្រះ​អម្ចាស់យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​អ្នក ដែល​ទ្រង់​បាន​ជ្រើស​រើស​(ខ.១)។ ពួក​គេ​អាច​ពឹង​ផ្អែក​លើ​ជំនួយ​របស់​ទ្រង់​(ខ.២) ហើយ​ព្រះអង្គ​នឹង​ប្រទាន​ពរ​ទឹក​ដី និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ពួក​គេ​(ខ.៣)។ ការ​សរសេរ​ពី​លើ​ដៃ​ថា “ខ្ញុំ​ជា​របស់​ផង​ព្រះ​យេហូវ៉ា” គឺ​ជាការ​សរសេរ​ពាក្យ​ធម្មតា តែ​មាន​អំណាច ដែល​បាន​បញ្ជាក់​ថា រាស្រ្ត​របស់​ព្រះ​ដឹង​ថា ពួក​គេ​ជា​កម្ម​សិទ្ធិ​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​​ថែរក្សា​ពួក​គេ។ អ្នក​ដែល​ចូល​មក​រក​ព្រះ​ជា​ម្ចាស់ ដោយ​ទទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ…

Read article
សេចក្តីស្រឡាញ់ ដែលស្ថិតស្ថេរ

មាន​ពេល​មួយ ប៉ា​របស់​ខ្ញុំ​បាន​ស្រែក​ពី​ចម្ងាយ​ថា “ប៉ា​ស្រឡាញ់​កូន!” ខណៈ​ពេល​ដែល​ខ្ញុំ​បិទ​ទ្វារ​ឡាន ហើយ​ដើរ​ចូល​សាលា​រៀន។ កាល​នោះ ខ្ញុំ​នៅ​រៀន​ថ្នាក់​ទី​៦ ហើយ​យើង​មាន​ទម្លាប់​ធ្វើ​ដូច​នេះ រៀង​រាល់​ពេល​ព្រឹក អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ ពេល​យើង​ទៅ​ដល់​សាលា​រៀន ប៉ា​តែង​តែ​និយាយ​ថា “សូម​ឲ្យ​កូន​មាន​ថ្ងៃ​ដ៏​ល្អ! ប៉ា​ស្រឡាញ់​កូន!” ហើយ​ខ្ញុំ​គ្រាន់​តែ​តប​គាត់​វិញ​ថា “ប៉ា កូនជម្រាប​លា”។ ខ្ញុំ​មិន​បាន​ខឹង​គាត់ ឬ​មិន​អើពើ​ចំពោះ​គាត់​នោះ​ទេ។ កាល​នោះ គឺ​ដោយ​សារ​ខ្ញុំ​រវល់​ផ្តោត​ទៅ​លើ​ការ​គិត​របស់​ខ្លួន​ឯង​ខ្លាំង​ពេក បាន​ជា​មិន​បាន​ចាប់​អារម្មណ៍ នឹង​ពាក្យ​ពេចន៍​ដែល​គាត់​បាន​និយាយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្តី​ស្រឡាញ់​របស់​ប៉ា​ខ្ញុំ នៅ​តែ​មិន​ប្រែ​ប្រួល​ ចំពោះ​ខ្ញុំ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ក៏​មិន​ចេះ​ប្រែ​ប្រួល ហើយ​ល្អ​លើស​សេចក្តី​ស្រឡាញ់​របស់​ប៉ា​ខ្ញុំ​ទៅ​ទៀត។ សេចក្តី​ស្រឡាញ់របស់​ទ្រង់​ស្ថិត​ស្ថេរ​ជា​ដរាប។ ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ បាន​ប្រើ​ពាក្យ ហេសេដ  ដើម្បី​និយាយ​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នេះ។ គេ​បាន​ប្រើ​ពាក្យ​នេះ​ជា​ច្រើន​ដង នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​គ្រាន់​តែ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣៦ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ ២៦​ដង។ នៅ​ក្នុង​ការ​បក​ប្រែ​ពាក្យ​នេះ គេ​ពិបាក​នឹង​ស្វែង​រក​ពាក្យ ដែល​មាន​អត្ថ​ន័យ​ត្រូវ​នឹង​ពាក្យ​នេះ ​ទាំង​ស្រុង។ ជា​ទូទៅ​គេ​បក​ប្រែ​ពាក្យ​នេះ​ថា “សេចក្តី​សប្បុរស” “សេចក្តី​ស្រឡាញ់​ដ៏​សប្បុរស” “សេចក្តី​មេត្តា” ឬ “ភាព​ស្មោះ​ត្រង់”។ ពាក្យ​ហេសេដ គឺ​ត្រូវ​បាន​ប្រើ​សំដៅ ទៅ​លើ​សេចក្តី​ស្រឡាញ់ ដែល​ផ្អែក​ទៅ​លើ​ការ​ប្តេជ្ញា​ចិត្ត…

Read article
ព្រះដ៏អស់កល្ប

កាល​ពី​ពេល​ថ្មី​ៗ​នេះ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ដែល​រក​ស៊ី​ទិញ​លក់​ផ្ទះ ដើម្បី​ចិញ្ចឹម​ជីវិត បាន​ទទួល​មរណៈ​ភាព ដោយ​សារ​ជម្ងឺ​មហា​រីក។ ពេល​ដែល​ខ្ញុំ និង​ស៊ូ(Sue)ភរិយា​របស់​ខ្ញុំ ជជែក​គ្នា​អំពី​អ្នក​ស្រី​ផាតស៊ី(Patsy) ភរិយា​របស់​ខ្ញុំ​ក៏​បាន​រំឭក​ថា ជា​ច្រើន​ឆ្នាំកន្លង​ទៅ អ្នក​ស្រី​ផាតស៊ី​បាន​នាំ​បុរស​ម្នាក់ ឲ្យ​ទទួល​ជឿ​ព្រះ​យេស៊ូវ ហើយ​គាត់​ក៏​បាន​ក្លាយ​ជា​មិត្ត​ភក្តិ​ដ៏​ល្អ​របស់​យើង។ យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ពេល​ដែល​យើង​នឹក​ចាំ​ថា អ្នក​ស្រី​ផាតស៊ី មិន​គ្រាន់​តែ​ជួយ​ក្រុម​គ្រួសារ​ជា​ច្រើន ឲ្យ​រក​បាន​ផ្ទះ​ដ៏​ល្អ​សម្រាប់​រស់​នៅ​ក្នុង​សហគមន៍​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បាន​ជួយ​អ្នក​ដទៃ ឲ្យ​រក​បាន​ផ្ទះ​ដ៏​អស់​កល្ប​ជា​និច្ច​ផង​ដែរ។ ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​ត្រៀម​ខ្លួន សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​យើង​រាល់​គ្នា ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ជា​ពិសេស ​ចំពោះ​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង​ផង​ដែរ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់​ថា “នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា”(យ៉ូហាន ១៤:២)។ យើង​ចង់​មាន​ផ្ទះ​ដ៏​ស្រស់​ស្អាត ក្នុង​ជីវិត​នេះ គឺ​កន្លែង​ដ៏​ពិសេស សម្រាប់​ក្រុម​គ្រួសារ​យើង​បរិភោគ​អាហារ គេង និង​នៅ​ជុំ​គ្នា យ៉ាង​មាន​សុភ​មង្គល។ ប៉ុន្តែ ចូរ​យើង​គិត​ស្រមៃ​ថា យើង​បាន​បោះ​ជំហាន ចូល​ទៅ​ក្នុង​ជីវិត​នៅ​នគរ​ស្ថាន​សួគ៌ ហើយ​ក៏​បាន​ឃើញ​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង ដែល​ព្រះ​ទ្រង់​បាន​រៀប​ចំ​ឲ្យ​យើង។ តើ​ពេល​នោះ​នឹង​មាន​ភាព​អស្ចារ្យ​ប៉ុណ្ណា? ចូរ​យើង​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​ប្រទាន​យើង ឲ្យ​មាន​ជីវិត “ពេញ​បរិបូរ”(យ៉ូហាន ១០:១០) ដែល​រាប់​បញ្ចូល​ព្រះ​វត្ត​មាន គង់​នៅ​ជា​មួយ​យើង នៅ​ពេល​សព្វ​ថ្ងៃ…

Read article
ព្រះហស្តរបស់ព្រះ ដែលយើងមើលមិនឃើញ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ត្រូវ​បាន​ប្តី​ប្រពន្ធ​ដែល​ជា​បេសកជន​មក​ពី​សហរដ្ឋ​អាមេរិក យក​ទៅ​ចិញ្ចឹម ហើយ​គាត់​ក៏​បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ប្រទេស​ហ្កាណា។ បន្ទាប់​ពី​ក្រុម​គ្រួសារ​គាត់​បាន​វិល​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ គាត់​ក៏​បាន​ចាប់​ផ្តើម​ចូល​រៀន​នៅ​មហា​វិទ្យាល័យ ប៉ុន្តែ គាត់​ក៏​បាន​បោះ​បង់​ការ​សិក្សា។ ក្រោយ​មក គាត់​ក៏​បាន​ចូល​ធ្វើ​ទាហាន ដែល​បាន​នាំ​ឲ្យ​គាត់​មាន​លទ្ធ​ភាព​បង់​ថ្លៃ​មហាវិទ្យា​ល័យ ហើយ​ធ្វើ​ដំណើរ​ទូទាំង​ពិភព​លោក។ ព្រះ​ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ជីវិត​គាត់ ក្នុង​ពេល​ដ៏​ពិបាក ដោយ​រៀប​ចំ​ខ្លួន​គាត់ សម្រាប់​តួនាទី​ដ៏​ពិសេស​មួយ។ សព្វ​ថ្ងៃ​នេះ គាត់​បាន​និពន្ធ និង​កែ​សម្រួល​សៀវភៅ​គ្រីស្ទ​បរិស័ទ ដែល​កំពុង​តែ​បម្រើ​ប្រិយ​មិត្ត​អ្នក​អាន​អន្តរ​ជាតិ។ ភរិយា​របស់​គាត់ ក៏​មាន​ទីបន្ទាល់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។ គាត់​បាន​ប្រឡង​ធ្លាក់​ថ្នាក់​គីមី​វិទ្យា ក្នុង​អំឡុង​ឆ្នាំ​ទី​មួយ នៅ​មហា​វិទ្យាល័យ ដោយ​សារ​គាត់​ត្រូវ​លេប​ថ្នាំ​ដែល​ធ្វើ​ទុក្ខ​ខ្លាំង ដើម្បី​ព្យាបាល​ជម្ងឺ​ស្កន់។ បន្ទាប់​ពី​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន គាត់​ក៏​បាន​ផ្លាស់​ប្តូរ ពី​ការ​សិក្សា​វិទ្យា​សាស្ត្រ ទៅ​ជា​ការ​សិក្សា​ភាសា​គ​របស់​អាមេរិក ដែល​ងាយ​ស្រួល​រៀន​ជាង​គីមី​វិទ្យា។ ពេល​ដែល​គាត់​រំឭក​អំពី​រឿង​នេះ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “ព្រះ​ជា​ម្ចាស់​បាន​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃ​ជីវិត​របស់​ខ្ញុំ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ដែល​ប្រសើរ​ជាង​មុខ”។ សព្វ​ថ្ងៃ​នេះ គាត់​បាន​នាំ​មនុស្ស​គ​ថ្លង់​ជា​ច្រើន ឲ្យ​ទទួល​ព្រះ​បន្ទូល​ដែល​នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ តាម​រយៈ​ភាសា​គ។ តើ​នៅ​ពេល​ខ្លះ អ្នក​ធ្លាប់​ឆ្ងល់​ថា ព្រះ​កំពុង​តែ​ដឹក​នាំ​អ្នក​ទៅ​កន្លែង​ណា​ទេ?  បទ​គម្ពីរ​ទំនុក​ដំកើង ១៣៩:១៦ បាន​ទទួល​ស្គាល់ព្រះហស្ត​ដ៏​មាន​ចេស្តា ដែល​ធ្វើ​ការ​ក្នុង​ជីវិត​យើង យ៉ាង​ដូច​នេះ​ថា “ព្រះ​នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូលបង្គំ ក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ ទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់ គឺ​អស់​ទាំង​ថ្ងៃ​អាយុ ដែល​បាន​តម្រូវ​ឲ្យ​ទូលបង្គំ​រស់​នៅ ក្នុង​កាល​ដែល​មិន​ទាន់​មាន​ថ្ងៃ​ណា​មួយ​នោះ​នៅ​ឡើយ”។…

Read article
ថ្ងៃណូអែលដ៏ឯកោ

មាន​ពេល​មួយ ខ្ញុំ​មាន​ភាព​ឯកោ​បំផុត នៅ​ថ្ងៃ​បុណ្យ​ណូអែល នៅ​ក្នុង​ខ្ទម​របស់​ជីតា​ខ្ញុំ នៅ​ក្បែរ​ក្រុង​សាកូហ្គូ នៅ​ភាគ​ខាង​ជើង​នៃប្រទេស​ហ្កាណា។ កាល​នោះ ខ្ញុំ​មាន​អាយុ​តែ​១៤​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ឪពុក​ម្តាយ និង​បង​ប្អូន​បង្កើត​របស់​ខ្ញុំ កំពុង​តែ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ ចម្ងាយ​រាប់​ពាន​គីឡូ​ម៉ែត្រ។ កាល​ពី​ឆ្នាំ​មុន​ ខ្ញុំ​តែង​តែ​នៅ​ជា​មួយ​ពួក​គេ និង​នៅ​ជា​មួយ​មិត្ត​ភក្តិ​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា ធ្វើ​ឲ្យ​ការប្រារព្ធ​ពិធី​បុណ្យ​ណូអែល តែង​តែ​មាន​ភាព​ធំ​ដុំ និង​សប្បាយ​មិន​អាច​ភ្លេច​បាន។ ប៉ុន្តែ បុណ្យ​ណូអែល នៅ​ឆ្នាំ​នោះ​មាន​ភាព​ស្ងាត់​ស្ងៀម និង​ឯកោ​ណាស់។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​គេង​លើ​កន្ទេល ដែល​បាន​ក្រាល​ពី​លើ​កម្រាល​ឥដ្ឋ នៅ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំ​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​បទ​ចម្រៀង​ប្រចាំ​តំបន់​មួយ​បទ ដែល​គេ​ច្រៀង​ថា “ឆ្នាំ​ចាស់​បាន​ចប់​ហើយ បុណ្យ​ណូអែល​បាន​មក​ដល់ ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​ចាប់​កំណើត​ហើយ។ សូម​សេចក្តី​សុខ​សាន្ត និង​ក្តី​អំណរ បាន​កើត​មាន ដល់​មនុស្ស​គ្រប់​គ្នា”។ ខ្ញុំ​ក៏​បាន​ច្រៀង​បទ​ចម្រៀង​នេះ​ម្តង​ហើយ​ម្តង​ទៀត ដោយ​ការ​ទួញ​យំ។ ជី​ដូន​របស់​ខ្ញុំ​ក៏​បាន​ចូល​មក ហើយ​សួរ​ខ្ញុំ​ថា “តើ​ចៅ​កំពុង​ច្រៀង​បទ​អី​ហ្នឹង?” កាល​នោះ តា​យាយ​របស់​ខ្ញុំ មិន​ដឹង​ថា បុណ្យ​ណូអែល​ជា​បុណ្យ​អ្វី​ទេ ហើយ​ក៏​មិន​ស្គាល់​ព្រះ​គ្រីស្ទ​ដែរ។ ដូច​នេះ​ ខ្ញុំ​ក៏​បាន​ចែក​ចាយ​ប្រាប់​ពួក​គាត់ អំពី​ការ​អ្វី​ដែល​ខ្ញុំ​បាន​ដឹង អំពី​បុណ្យ​ណូអែល។ ពេល​នោះ ខ្ញុំ​ក៏​បាន​ជម្នះ​ភាព​ឯកោ​របស់​ខ្ញុំ។ កាល​ស្តេច​ដាវីឌ នៅ​ក្មេង​ ទ្រង់​ធ្លាប់​នៅ​យាម​សត្វ​ចៀម​តែ​ម្នាក់​ឯក ហើយ​ជួន​កាល​មាន​សត្វ​សាហាវ​មក​រំខាន។ ពេល​នោះ…

Read article
ដៃដែលចាំជួយជ្រោង

កូន​ៗ​របស់​ខ្ញុំ​អរសប្បាយ នឹង​ការ​ជិះ​ស្គី​លើ​ទឹក​កក ដ៏​រំភើប​រីក​រាយ នៅ​ក្រោយ​ផ្ទះ ក្នុង​អំឡុង​ពេល​រដូវ​រងា នៅ​រដ្ឋ​អីដាហូ។ កាល​ពួក​គេ​នៅ​ក្មេង ការ​រៀន​ជិះ​ស្គី​មាន​ឧប​ស័គ្គ​ជា​ច្រើន បាន​ជា​ខ្ញុំ​ពិបាក​នឹង​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​បោះ​ជំហាន ទៅ​លើ​ផ្ទៃ​ខាង​លើ​នៃទឹកកក ព្រោះ​ពួក​គេ​ដឹង​ថា ការ​ដួល​នៅ​លើ​ទឹក​កក អាច​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ។ ពេល​ណា​ពួកគេ​រអិល​ជើង​ ខ្ញុំ ឬ​ស្វាមី​របស់​ខ្ញុំ តែង​តែ​ឈោង​ទៅ​ចាប់​ពួក​គេ ឲ្យ​ឈរ​ឲ្យ​ត្រង់​ខ្លួន​ឡើង​វិញ។ ការ​មាន​នរណា​ម្នាក់ នៅ​ចាំ​ជួយ​យើង ពេល​យើង​ដួល​ចុះ គឺ​ជា​រង្វាន់ ឬ​អំណោយ​នៃ​ការ​ជួយ ដូច​ដែល​បាន​ពិពណ៌នា នៅ​ក្នុង​បទ​គម្ពីរ​សាស្តា។ ការ​មាន​គ្នា សម្រាប់​ធ្វើ​ការ​ជា​មួយ ធ្វើ​ឲ្យ​ការងារ​របស់​យើង​កាន់​តែ​មាន​ភាព​រលូន និង​មាន​ប្រសិទ្ធិ​ភាព​(៤:៩) ហើយ​មិត្ត​សំឡាញ់​នាំ​មក​នូវ​ភាព​កក់​ក្តៅ សម្រាប់​ជីវិត​យើង​។ ពេល​ណា​យើង​ជួប​ឧប​ស័គ្គ ការ​មាន​នរណា​ម្នាក់ មក​នៅ​ក្បែរ​យើង ដើម្បី​ផ្តល់​ជំនួយ​ជាក់​ស្តែង និង​ជំនួយ​ផ្លូវ​ចិត្ត គឺ​ពិត​ជា​មាន​ប្រយោជន៍​ណាស់។ ទំនាក់​ទំនង​ដូច​នេះ អាច​ផ្តល់​ឲ្យ​យើង នូវ​កម្លាំង គោល​បំណង និង​ការ​កម្សាន្ត​ចិត្ត។ ពេល​ដែល​យើង​ដួល​ចុះ នៅ​លើ​ទឹកកក​ដ៏​ត្រជាក់​នៃ​ជីវិត ដែល​មាន​ទុក្ខ​លំបាក តើ​យើង​មាន​នរណា​ម្នាក់ នៅ​ចាំ​ជួយ​យើង​ទេ? ព្រះ​ជា​ម្ចាស់ គឺ​ជា​អ្នក​ដែល​នៅ​ចាំ​ជួយ​យើង។ ពុំ​នោះ​ទេ ពេល​ដែល​នរណា​ម្នាក់ ត្រូវ​ការ​មិត្ត​ភក្តិ​ជួយ តើ​យើង​អាច​ជួយ​ជ្រោង​ពួក​គេ​ឡើង ដើម្បី​ធ្វើ​ជា​ការ​ឆ្លើយ​តប​របស់​ព្រះ​ជា​ម្ចាស់​ឬ​ទេ?…

Read article
សំណួរនៅថ្ងៃបុណ្យណូអែល

មុន​ពេល​ប្រតិទិន​ឈាន​ចូល​ដល់​ខែ​ធ្នូ ការ​អប​អរ​បុណ្យ​ណូអែល​ក៏​បាន​ចាប់​ផ្តើម នៅ​ក្នុង​ក្រុង​ខាង​ជើង ដែល​ជា​ក្រុង​របស់​ខ្ញុំ។ ខ្ញុំបាន​ឃើញ​ការិយ៉ាល័យ​សុខា​ភិបាល​មួយ​កន្លែង មាន​ការ​តុប​តែង​ដើម​ណូអែល ដោយ​យក​ភ្លើង​ពណ៌​មក​ចង​លម្អ ឲ្យ​មាន​ពណ៌​ចម្រុះ សម្រាប់​បញ្ចេញ​ពន្លឺ​ដ៏​គួរ​ឲ្យ​គយ​គន់​នៅ​ពេល​យប់។ ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​ក្រុម​ហ៊ុន​មួយ មាន​ការ​តុប​តែង​អគារ​របស់​ខ្លួន ឲ្យ​មាន​រូប​រាង​ដូច​កញ្ចប់​កាដូ​បុណ្យ​ណូអែល​ដ៏​ធំ​សម្បើម​មួយ ដែល​គេ​បាន​វេច​ខ្ចប់​យ៉ាង​ឆើត​ឆាយ។ នៅ​តំបន់​នោះ គេ​ឃើញ​ភស្តុតាង​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ស្ទើរ​គ្រប់​ទី​កន្លែង ឬ​យ៉ាង​ហោច​ណាស់ ពេល​នោះ ជា​រដូវ​កាល​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម សម្រាប់​ពិធី​បុណ្យ​ណូអែល។ អ្នក​ខ្លះ​ចូល​ចិត្ត​ការ​ដាក់​បង្ហាញ​ដ៏​ឆើត​ឆាយ​ទាំង​នោះ។ អ្នក​ខ្លះ​ទៀត​ក៏​បាន​គិត​ថា ការ​តុង​តែង​ទាំង​នោះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។ ប៉ុន្តែ ដែល​សំខាន់​នោះ គឺ​យើង​មិន​ត្រូវ​ចោទ​សួរ អំពី​របៀប​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ យើង​ម្នាក់​ៗ​ចាំ​បាច់​ត្រូវ​ពិចារណា​ថា តើ​ការ​ប្រារព្ធ​បុណ្យ​ណូអែល មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង។ រយៈ​ពេល​ជាង​៣០​ឆ្នាំ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ប្រសូត្រ ទ្រង់​បាន​ចោទ​សួរ​សិស្ស​ទ្រង់​ថា “តើ​មនុស្ស​ទាំង​ឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?”(ម៉ាថាយ ១៦:១៣)។ ពួក​គេ​ក៏​បាន​ឆ្លើយ​ថា អ្នក​ខ្លះ​ថា ទ្រង់​ជា​លោក​យ៉ូហាន​បាទីស្ទ​ ខ្លះ​ថា ទ្រង់​ជា​លោក​អេលីយ៉ា ឬ​ប្រហែល​ជា​ហោរា​ម្នាក់​ទៀត។ បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​សួរ​ពួក​គេ​ផ្ទាល់​ខ្លួន​ម្នាក់​ៗ​ថា តើ​ពួក​គេ​គិត​ថា ទ្រង់​ជានរណា?(ខ.១៥)។ លោក​ពេត្រុស ក៏​បាន​ឆ្លើយ​ថា “ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់”(ខ.១៦)។ ​នៅ​ឆ្នាំ​នេះ មនុស្ស​ជា​ច្រើន​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល ដោយ​មិន​បាន​គិត​ថា…

Read article
សូមអរគុណ ដែលអ្នកជាមនុស្សល្អ

កាល​ខ្ញុំ​កំពុង​ថែ​ទាំ​ម្តាយ​ខ្ញុំ នៅ​មជ្ឈ​មណ្ឌល​ព្យាបាល​ជម្ងឺ​មហារីក ខ្ញុំ​ក៏​បាន​ស្គាល់​អ្នក​ស្រី​ឡូរី(Lori) ដែល​ជា​អ្នក​មើល​ថែ​ស្វាមី​របស់​គាត់​ឈ្មោះ ហ្វ្រែង(Frank) ដែល​ជា​អ្នក​ជម្ងឺ​មហារីក​ម្នាក់​ទៀត  នៅ​បន្ទប់​ផ្សេង ក្នុង​អគារ​តែ​មួយ។ ខ្ញុំ​បាន​ជជែក​គ្នា​លេង ​សើច​សប្បាយ និង​ចែក​ចាយ​ពី​អារម្មណ៍ ហើយ​អធិស្ឋាន​ជា​មួយ​អ្នក​ស្រី​ឡូរី ក្នុង​អគារ​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​គ្នា។ យើង​អរសប្បាយ​នៅ​ក្នុង​ការ​យក​អសារ​គ្នា ទៅ​វិញ​ទៅ​មក ក្នុង​អំឡុង​ពេល​ដែល​យើង​កំពុង​តែ​មើល​ថែ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង។ ថ្ងៃ​មួយ ខ្ញុំ​ខក​មិន​បាន​ឡើង​ជិះ​ឡាន​ក្រុង​ឲ្យ​ទាន់​ពេល​វេលា ដែល​ឡាន​ក្រុង​នោះ តែង​តែ​ដឹក​អ្នក​ដែល​រស់​នៅ​ក្នុង​កន្លែង​នោះ ដោយ​ឥត​គិត​ថ្លៃ ទៅ​កន្លែង​លក់​គ្រឿង​ទេស។ អ្នក​ស្រី​ឡូរី​ក៏​ហៅ​ខ្ញុំ ឲ្យ​ឡើង​ជិះ​ឡាន​គាត់ ទៅ​ហាង​ទំនិញ នៅ​ពេល​ល្ងាច​ថ្ងៃ​នោះ។ ខ្ញុំ​ក៏​បាន​ឡើង​ជិះ​ឡាន​គាត់ ទាំង​ស្រក់​ទឹក​ភ្នែក ដោយ​ការ​ដឹង​គុណ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា “ខ្ញុំ​អរ​គុណ ដែល​អ្នក​គឺ​ជា​មនុស្ស​ល្អ”។ ខ្ញុំ​ពិត​ជា​អរគុណ​គាត់ ដោយ​សារ​គាត់​ជា​មនុស្ស​ល្អ គឺ​មិន​គ្រាន់​តែ​ដោយ​សារ​ការ​អ្វី​ដែល​គាត់​បាន​ធ្វើ​សម្រាប់​ខ្ញុំ ក្នុង​នាម​ជា​មិត្ត​ភក្តិ​នោះ​ឡើយ។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០០ បាន​បង្ហាញ​ចេញ​នូវ​ការ​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដោយសារ​ទ្រង់​គឺ​ជា​ព្រះ គឺ​មិន​គ្រាន់​តែដោយ​សារ​ការ​អ្វី ដែល​ទ្រង់​បាន​ធ្វើ​ប៉ុណ្ណោះ​ឡើយ។ ក្នុង​បទ​គម្ពីរ​នេះ អ្នក​និពន្ធ​បាន​អញ្ជើញ “មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី”(ខ.១) ឲ្យ “ថ្វាយ​បង្គំ​ព្រះ​អម្ចាស់ ដោយ​អរ​សប្បាយ”(ខ.២) ហើយ​ដឹង​ច្បាស់​ថា “ព្រះ​អម្ចាស់ គឺ​ជា​ព្រះ”(ខ.៣)។ ព្រះ​អាទិករ​នៃ​យើង បាន​អញ្ជើញ​យើង ឲ្យ​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់ ឲ្យ…

Read article
កន្លែងដែលមានសុវត្ថិភាព

ខ្ញុំ និង​បង​ប្រុស​របស់​ខ្ញុំ បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ក្នុង​តំបន់​ជើង​ភ្នំ ដែល​មាន​មាន​ព្រៃ​ដុះ​ច្រើន ក្នុង​រដ្ឋ​វើជីនា​ខាង​លិច ដែល​បាន​ផ្តល់​ឲ្យ​នូវ​ទេសភាព​ដ៏​សម្បូរ​បែប សម្រាប់​ឲ្យ​យើង​ធ្វើ​អ្វី តាម​ការ​ស្រមើ​ស្រមៃ​របស់​យើង។ កាល​នៅ​ក្មេង យើង​បាន​ធ្វើ​តាម​សាច់​រឿង ដែល​យើង​ឃើញ​មាន​ក្នុង​រឿង​ដែល​យើង​បាន​អាន និង​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​យើង​បាន​ទស្សនា ដោយ​តោង​វល្លិ​ធំ​ៗ យោល​ខ្លួន​ចុះ​ឡើង ដូច​តួ​អង្គ​តាហ្សង់ ឬ​សង់​ផ្ទះ​នៅ​លើ​ដើម​ឈើ ដូច​ក្រុម​គ្រួសារ​រ៉ូប៊ីនសិន ដែល​ជា​ជន​ជាតិ​ស្វីស​ជា​ដើម។ ការ​សាង​សង់​បន្ទាយ​ទ័ព ក៏​ជា​អ្វី​ដែល​យើង​ចូល​ចិត្ត​លេង​ជាង​គេ​ផង​ដែរ ដោយ​យើង​បាន​កុហក់​ខ្លួន​ឯង​ថា យើង​មាន​សុវត្ថិ​ភាព រួច​ពីការ​វាយ​ប្រហារ​ផ្សេង​ៗ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក កូន​ៗ​របស់​ខ្ញុំ​ក៏​បាន​នាំ​គ្នា​លេង​សង់​បន្ទាយ​ទ័ព ដោយ​ប្រើ​ភួយ កម្រាល​ពួក និងខ្នើយ​កើយ ដើម្បី​សាង​សង់ “កន្លែង​ដ៏​មាន​សុវត្ថិ​ភាព” ផ្ទាល់​ខ្លួន ប្រឆាំង​នឹង​សត្រូវ​ក្នុង​ការ​ស្រមៃ​របស់​ពួក​គេ។ យើង​ហាក់​ដូច​ជាមាន​សុភាវ​គិត ដែល​ចង់​បាន​កន្លែង​លាក់​ខ្លួន ដែល​យើង​អាច​មាន​អារម្មណ៍​ថា មាន​សុវត្ថិ​ភាព និង​សុខ​សាន្ត។ ពេល​ដែល​ស្តេច​ដាវីឌ ដែល​ជា​អ្នក​ចម្រៀង និង​កវី​កំណាព្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ស្វែង​រក​កន្លែង​ដែល​មាន​សុវត្ថិ​ភាព ទ្រង់​បាន​ស្វែង​រក​កន្លែង​ជ្រក​កោន​នោះ នៅ​ក្នុង​ព្រះ​ជា​ម្ចាស់ គឺ​មិន​បាន​ទៅ​រក​នៅ​កន្លែង​ផ្សេង​ឡើយ។ គឺ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​បទ​គម្ពីរ ​ទំនុក​ដំកើង ៤៦:១-២ ថា “ព្រះ​ទ្រង់​ជា​ទីពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ”។ ពេល​ដែល​អ្នក​ពិចារណា…

Read article