ផ្លាស់ប្រែឲ្យដូចព្រះ ដែលជាគ្រូរបស់យើង
សិស្សមិនមែនលើសជាងគ្រូទេ តែអ្នកណាដែលបានគ្រប់លក្ខណ៍ នោះនឹងបានដូចជាគ្រូដែរ។ លូកា ៦:៤០ ក្នុងវីដេអូដ៏ល្បីល្បាញមួយ ក្នុងបណ្ដាញសង្គម គេឃើញកូនសិស្សការ៉ាតេដូខ្សែក្រវ៉ាត់សរ អាយុ៣ឆ្នាំម្នាក់ កំពុងធ្វើត្រាប់តាមគ្រូបង្វឹករបស់នាង។ នាងមានចិត្តឆេះឆួល និងការជឿជាក់ ក្នុងការហ្វឹកហាត់នេះណាស់ បានជានាងខិតខំយកតម្រាប់តាមសកម្មភាព និងការនិយាយស្តីរបស់គ្រូបង្វឹក តាមរបៀបដែលគួរឲ្យស្រឡាញ់ខ្លាំងណាស់។ យ៉ាងហោចណាស់ នាងធ្វើបានល្អគួរសម។ ព្រះយេស៊ូវធ្លាប់មានបន្ទូលថា “សិស្សមិនមែនលើសជាងគ្រូទេ តែអ្នកណាដែលបានគ្រប់លក្ខណ៍ នោះនឹងបានដូចជាគ្រូដែរ”(លូកា ៦:៤០)។ ព្រះអង្គបានប្រាប់សិស្សព្រះអង្គថា ការយកតម្រាប់តាមព្រះអង្គ ក៏រាប់បញ្ចូលការមានចិត្តសប្បុរស សេចក្តីស្រឡាញ់ និងមិនថ្កោលទោសអ្នកដទៃផងដែរ(ខ.៣៧-៣៨) ហើយក៏ស្គាល់អ្នកដែលពួកគេដើរតាមផងដែរ បានជាព្រះអង្គមានបន្ទូលថា “តើមនុស្សខ្វាក់អាចនឹងដឹកមនុស្សខ្វាក់បានឬទេ តើមិនធ្លាក់ទៅក្នុងរណ្តៅទាំង២នាក់ទេឬអី”(ខ.៣៩)។ សិស្សរបស់ព្រះអង្គចាំបាច់ត្រូវដឹងថា ខ្នាតគំរូនេះមិនមាននៅក្នុងការបង្រៀនរបស់ពួកផារិស៊ី ដែលជាមនុស្សខ្វាក់កំពុងដឹកនាំមនុស្សទៅរកសេចក្តីហិនវិនាស(ម៉ាថាយ ១៥:១៤)។ ហើយពួកគេចាំបាច់ត្រូវដឹងអំពីសារៈសំខាន់នៃការដើរតាមគ្រូរបស់ពួកគេ។ ដូចនេះ គោលដៅរបស់សិស្សព្រះយេស៊ូវ គឺត្រូវផ្លាស់ប្រែឲ្យមានលក្ខណៈដូចព្រះយេស៊ូវ។ ហេតុនេះហើយ ពួកគេចាំបាច់ត្រូវផ្ដោតអារម្មណ៍យ៉ាងប្រុងប្រយ័ត្ន មកលើការបង្រៀនរបស់ព្រះអង្គ អំពីសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ ហើយអនុវត្តតាមផងដែរ។ ក្នុងនាមយើងជាអ្នកជឿ ដែលត្រាប់តាមព្រះយេស៊ូវ ចូរយើងថ្វាយជីវិតយើងដាច់ដល់ព្រះ ដែលជាគ្រូរបស់យើង ដើម្បីឲ្យយើងអាចផ្លាស់ប្រែមានលក្ខណៈដូចព្រះអង្គ ក្នុងការចេះដឹង ប្រាជ្ញា និងអាកប្បកិរិយា។ មានតែព្រះអង្គទេ…
Read article