February 2023

You are here:
ផ្លាស់ប្រែឲ្យដូចព្រះ ដែលជាគ្រូរបស់យើង

សិស្ស​មិនមែន​លើស​ជាង​គ្រូ​ទេ តែ​អ្នកណា​ដែល​បាន​គ្រប់លក្ខណ៍ នោះ​នឹង​បាន​ដូចជា​គ្រូ​ដែរ។ លូកា ៦:៤០ ក្នុង​វីដេអូ​ដ៏​ល្បីល្បាញ​មួយ ក្នុង​បណ្ដាញ​សង្គម គេ​ឃើញ​កូនសិស្ស​ការ៉ាតេដូ​ខ្សែ​ក្រ​វ៉ាត់​សរ អាយុ៣ឆ្នាំ​ម្នាក់ កំពុង​ធ្វើត្រាប់​តាម​គ្រូ​បង្វឹក​របស់​នាង។ នាង​មានចិត្ត​ឆេះឆួល និង​ការ​ជឿជាក់ ក្នុង​ការ​ហ្វឹកហាត់​នេះ​ណាស់ បាន​ជា​នាង​ខិតខំ​យកតម្រាប់តាម​សកម្មភាព និង​ការ​និយាយ​ស្តី​របស់​គ្រូ​បង្វឹក តាមរបៀប​ដែល​គួរឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់។ យ៉ាងហោចណាស់ នាង​ធ្វើ​បាន​ល្អ​គួរសម។ ព្រះយេស៊ូវ​ធ្លាប់​មាន​បន្ទូល​ថា “សិស្ស​មិនមែន​លើស​ជាង​គ្រូ​ទេ តែ​អ្នកណា​ដែល​បាន​គ្រប់លក្ខណ៍ នោះ​នឹង​បាន​ដូចជា​គ្រូ​ដែរ”(លូកា ៦:៤០)។ ព្រះអង្គ​បាន​ប្រាប់​សិស្ស​ព្រះអង្គ​ថា ការ​យក​តម្រាប់​តាម​ព្រះអង្គ ក៏​រាប់​បញ្ចូល​ការ​មានចិត្ត​សប្បុរស សេចក្តី​ស្រឡាញ់ និង​មិន​ថ្កោល​ទោស​អ្នកដទៃ​ផង​ដែរ(ខ.៣៧-៣៨) ហើយក៏​ស្គាល់​អ្នក​ដែល​ពួក​គេ​ដើរតាម​ផង​ដែរ បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ថា “តើ​មនុស្ស​ខ្វាក់​អាច​នឹង​ដឹក​មនុស្ស​ខ្វាក់​បាន​ឬទេ តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង២​នាក់​ទេ​ឬ​អី”(ខ.៣៩)។ សិស្ស​របស់​ព្រះអង្គ​ចាំបាច់​ត្រូវ​ដឹង​ថា ខ្នាត​គំរូ​នេះ​មិន​មាននៅ​ក្នុង​ការ​បង្រៀន​របស់​ពួក​ផា​រិ​ស៊ី ដែល​ជា​មនុស្ស​ខ្វាក់​កំពុង​ដឹកនាំ​មនុស្ស​ទៅ​រក​សេចក្តី​ហិន​វិនាស(ម៉ាថាយ ១៥:១៤)។ ហើយ​ពួក​គេ​ចាំបាច់​ត្រូវ​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ដើរតាម​គ្រូ​របស់​ពួក​គេ។ ដូចនេះ គោលដៅ​របស់​សិស្ស​ព្រះយេស៊ូវ​ គឺ​ត្រូវ​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះយេស៊ូវ​។ ហេតុនេះ​ហើយ ពួក​គេ​ចាំបាច់​ត្រូវ​ផ្ដោត​អារម្មណ៍​យ៉ាង​ប្រុងប្រយ័ត្ន មក​លើ​ការ​បង្រៀន​របស់​ព្រះអង្គ អំពី​សេចក្តី​សប្បុរស និង​សេចក្តី​ស្រឡាញ់ ហើយ​អនុវត្ត​តាម​ផង​ដែរ។ ក្នុង​នាម​យើង​ជា​អ្នកជឿ ដែល​ត្រាប់តាម​ព្រះយេស៊ូវ​ ចូរ​យើង​ថ្វាយ​ជីវិត​យើង​ដាច់​ដល់​ព្រះ ដែល​ជា​គ្រូ​របស់​យើង ដើម្បីឲ្យ​យើង​អាច​ផ្លាស់​ប្រែ​មាន​លក្ខណៈ​ដូច​ព្រះអង្គ ក្នុង​ការចេះដឹង ប្រាជ្ញា និង​អាកប្ប​កិរិយា។ មានតែ​ព្រះអង្គ​ទេ…

Read article
ព្រះពរ នៅពេលស្រក់ទឹកភ្នែក

មាន​ពរ​ហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​សេចក្តី​កំសាន្តចិត្ត។ ម៉ាថាយ ៥:៤ ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយ​ពី​យុវជន​ម្នាក់ នៅ​ប្រទេស​អង់គ្លេស ដែល​ក្នុង​នោះ គាត់​បាន​រៀបរាប់​ថា ឪពុក​គាត់(មាន​អាយុ៦៣ឆ្នាំ) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ស្ថានភាព​ដែល​គួរឲ្យ​ព្រួយបារម្ភ។ យើង​មិនដែល​ជួបគ្នា​ទេ តែ​ការងារ​ដែល​ឪពុក​គាត់​បាន​ធ្វើ មាន​ចំណុច​ដែល​ដូចគ្នា​ជាច្រើន។ គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ថត​វីដេអូ​ចែកចាយ​ការ​លើក​ទឹកចិត្ត និង​ការ​អធិស្ឋាន ដើម្បី​លើក​ទឹកចិត្ត​ឪពុក​គាត់។ ខ្ញុំ​មានការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​ខ្ញុំ​ថត​វីដេអូ​ចែកចាយ​ព្រះ​បន្ទូល​ខ្លីៗ និង​អធិស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជា។ គាត់​ប្រាប់​ខ្ញុំ​ថា ឪពុក​គាត់​បាន​មើល​វីដេអូ​នោះ និង​បាន​បង្ហាញ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង។ គួរឲ្យ​សោក​ស្តាយ​ណាស់ ពីរបី​ថ្ងៃក្រោយ​មក ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយទៀត ដែល​បាន​ប្រាប់​ខ្ញុំ​ថា ឪពុក​គាត់​បាន​លាចាក​លោក​ហើយ។ ឪពុក​គាត់​បាន​កាន់ដៃ​ម្តាយ​គាត់​ជាប់ នៅពេល​ឪពុក​គាត់​ផុតដង្ហើម។ ខ្ញុំ​អាណិត​គាត់​ខ្លោចចិត្ត ពេល​ដែល​បានឃើញ​សេចក្តី​ស្រឡាញ់ និង​ភាព​សោកសៅ​យ៉ាងនេះ។ ក្រុម​គ្រួសារ​មួយ​នេះ​បាន​បាត់បង់​ស្វាមី និង​ឪពុក​លឿន​ពេក។ តែ​យើង​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​បានឮ​ព្រះយេស៊ូវ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា “មាន​ពរ​ហើយ អស់អ្នក​ដែល​យំសោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”(ម៉ាថាយ ៥:៤)។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​មិន​មែន​កំពុងតែ​មាន​បន្ទូល​ថា ទុក្ខវេទនា និង​ការ​សោកសង្រេង​គឺជា​រឿង​ល្អ​នោះ​ទេ តែ​ផ្ទុយទៅវិញ ព្រះអង្គ​សព្វព្រះទ័យ​ឲ្យ​យើង​ដឹង​ថា សេចក្តី​មេត្តា និង​សេចក្តី​សប្បុរស​របស់​ព្រះអង្គ បាន​ចាក់​បង្ហូរ​មក​លើ​អស់អ្នក​ដែល​ត្រូវការ​សេចក្តី​មេត្តា​របស់​ព្រះអង្គ​បំផុត។ អ្នក​ដែល​កំពុង​ជាប់​ខ្លួន នៅក្នុង​ការ​សោកសង្រេង ដោយ​មនុស្សជា​ទីស្រឡាញ់​បាន​ស្លាប់ ឬ​ដោយសារ​អំពើបាប​របស់​ខ្លួនឯង…

Read article