July 2023

You are here:
រង់ចាំព្រះអង្គ

ការ​ជឿ​ថា ព្រះ​មាន​មែន និង​ការដែល​យើង​ពិតជា​ជឿ​ព្រះ​មែន គឺ​មាន​ភាព​ខុសប្លែក​គ្នា​ខ្លាំង​ណាស់។ នៅ​ថ្ងៃនេះ​ដែរ លោក​គ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​អំពី​សេចក្តី​ជំនឿ​ពិតប្រាកដ ដែល​រាប់បញ្ចូល​ការ​ជឿ​ព្រះបន្ទូល​សន្យា ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ក្នុង​ពិភពលោក​របស់​ទ្រង់។ អត្ថបទ តើ​អ្នក​ធ្លាប់​សង្កេតឃើញ​ថា ការ​រង់ចាំ​ព្រះ​មានការ​ពិបាក​ឬទេ? តើ​ការរស់នៅ ផ្អែក​ទៅលើ​ព្រះបន្ទូល​សន្យា​របស់​ព្រះ មានការ​លំបាក​ឬទេ? អ្នក​ប្រហែល​ជា​បាន​ឮ​គេ​និយាយ​អំពី​បញ្ហា​នេះ​ឡើង​ស៊ាំ​ហើយ តែ​ការ​ជឿ​ថា​ព្រះ​ពិតជា​មាន​មែន និង​ការ​ជឿ​ព្រះ មិន​ដូចគ្នា​ទេ។ ជំនឿ​ពិតប្រាកដ​របស់​គ្រីស្ទបរិស័ទ មិនមែន​គ្រាន់តែ​ជឿ​ថា ព្រះ​ពិតជា​មាន​មែន​នោះ​ទេ តែ​ក៏​ជា​ការ​ជឿ​ព្រះ ដោយ​រស់នៅ​ក្នុង​ជីវិត ផ្អែក​ទៅ​លើ​ការ​ទុកចិត្ត​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​ផង​ដែរ។ ពេលណា​ទុក្ខ​លំបាក​កើតមាន​ក្នុង​ជីវិត​យើង យើង​ក៏​បាន​ខំ​ស្វែង​រក​សុភមង្គល និង​ការ​ស្កប់ចិត្ត ដោយ​មិនបាន​ទុក​ចិត្ត​លើ​ផ្លូវ​របស់​ព្រះ។ យើង​មិនបាន​រង់ចាំ​សុភមង្គល និង​ក្តី​អំណរ​ពេញលេញ ដែល​ព្រះអង្គ​បាន​សន្យា​ប្រទាន​ដល់​អ្នក​ទុកចិត្ត និង​ស្តាប់​បង្គាប់​ព្រះអង្គ​ទេ ហើយ​យើង​និយាយ​ថា “ខ្ញុំ​មើល​ព្រះ​មិនឃើញ​ទេ តើ​ទ្រង់​នៅ​ទីណា? ខ្ញុំ​នឹង​ស្វែងរក​សុភមង្គល និង​ការ​ស្កប់ចិត្ត តាមផ្លូវ​របស់ខ្ញុំ។ ខ្ញុំ​ចង់បាន​សុភមង្គល ក្នុង​ពេលឥឡូវនេះ ខ្ញុំ​មិន​អាច​រង់ចាំ​បានទេ”។ តែ​ព្រះបន្ទូល​ព្រះ​ក៏បាន​ប្រាប់​យើង​ថា “ចូរ​បន្ត​រង់ចាំ ទោះ​យូរ​យ៉ាងណាក៏ដោយ”។ បុរស និង​ស្រ្តី​នៃ​សេចក្តី​ជំនឿ​រង់ចាំ ដោយ​ជំនឿ និង​ចិត្ត​អត់ធ្មត់​យ៉ាងដូច​នេះឯង។  

Read article
ស្រឡាញ់អ្នកជិតខាងរបស់អ្នក

គឺ​ត្រូវឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង​វិញ។ លេវី​វិន័យ ១៩:១៨ មាន​ល្បែង​កម្សាន្ត​ដ៏​សប្បាយរីករាយ​មួយ ដែលគេ​បាន​លេង​ក្នុង​ក្រុម​យុវជន តែ​យើង​បាន​រៀនសូត្រ​នូវ​មេរៀន​មួយ ដែល​ក្នុង​នោះ ជាជាង​ផ្លាស់​ប្តូរ​អ្នកជិតខាង​របស់​យើង យើង​រៀន​ស្រឡាញ់​អ្នកជិតខាង​ដែល​យើង​មាន​វិញ។ ក្នុង​ល្បែង​កម្សាន្ត​នេះ គេ​ឲ្យ​អ្នកចូលរួម​ទាំងអស់​អង្គុយ​ជាប់គ្នា បង្កើត​ជា​រង្វង់​ធំ​មួយ លើកលែងតែ​ម្នាក់ ដែល​ត្រូវ​ឈរ​នៅ​កណ្តាល​រង្វង់​នោះ។ អ្នក​ឈរ​ក៏បាន​សួរ​អ្នក​អង្គុយ​ម្នាក់​ថា “តើ​អ្នក​ស្រឡាញ់​អ្នកជិតខាង​របស់​អ្នក​ទេ?” អ្នក​ដែល​កំពុង​អង្គុយ​នោះ អាច​ឆ្លើយ​បាន​ពីរ​យ៉ាង​ថា បាទ ឬទេ។ គាត់​ត្រូវ​សម្រេចចិត្ត​ថា គាត់​នឹង​ផ្លាស់​ប្តូរ​អ្នកជិតខាង​របស់​គាត់ ជាមួយ​អ្នក​ម្នាក់ទៀត​ឬ​អត់។ ក្នុង​ជីវិត​ពិត តើ​យើង​មិន​ចង់​ជ្រើសរើស​យក​តែ​អ្នកជិតខាង​ដែល​យើង​ចូលចិត្ត​ទេ​ឬ? ជាពិសេស នៅពេល​ដែល​យើង​មាន​មិត្ត​រួមការ​ងារ​ដែល​មិន​ចុះសម្រុង​ជាមួយ​យើង ឬ​អ្នក​រស់នៅ​ជាប់​ផ្ទះ​យើង ដែល​ចូលចិត្ត​ចាក់​សម្លេង​ធុង​បាស​ឮៗ ខុសពេល​ខុសវេលា។ ទោះជាយ៉ាងណា​ក៏ដោយ យើង​ចាំបាច់​ត្រូវ​រៀន​រស់នៅ ឬ​ធ្វើ​ការ​ជាមួយ​អ្នកជិតខាង ដែល​ពិបាក​រស់នៅ​ក្បែរ ឬ​ពិបាក​ធ្វើ​ការ​ជាមួយ។ កាល​ពួក​អ៊ីស្រាអែល​ផ្លាស់​ចូល​ទៅ​រស់នៅ​ក្នុងទឹក​ដី​សន្យា ព្រះ​ទ្រង់​បាន​ប្រទាន​ពួក​គេ​នូវ​សេចក្តី​បង្គាប់​ដ៏​សំខាន់​មួយ ឲ្យ​រស់នៅ​ជា​រាស្រ្ត ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​បង្គាប់​ពួក​គេ “ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង”(លេវី​វិន័យ ១៩:១៨) ដែល​រាប់បញ្ចូល​ទាំង​ការ​មិន​និយាយដើម ឬ​មិន​និយាយបង្ខូច​គេ មិន​កេង​ចំណេញ​ពី​អ្នកជិតខាង ហើយ​ទៅ​ប្រឈមមុខ​ដោះស្រាយ​ដោយ​ផ្ទាល់ ពេល​យើង​មាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ជាមួយ​ពួក​គេ(ខ.៩-១៨)។ ការ​ស្រឡាញ់​មនុស្ស​គ្រប់គ្នា មិនមែន​ជា​ការ​ងាយ​ទេ តែ​យើង​អាច​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ដោយ​សេចក្តី​ស្រឡាញ់ តាមដែល​ព្រះយេស៊ូវ​ធ្វើ​ការ នៅក្នុង និង​តាម​រយៈ​យើង។ ព្រះ​ទ្រង់​នឹង​បំពេញ​យើង…

Read article
វដ្ដនៃការអត់ឱនទោស

សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ ហើយ​សូមកុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើងខ្ញុំ​បាន​រួចពី​សេចក្តី​អាក្រក់​វិញ។ លូកា ១១:៤ តើន​រណា​អត់ទោស​ឲ្យ​នរណា​មុន? ព្រះយេស៊ូវ​មាន​បន្ទូល​ថា “សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ”(លូកា ១១:៤)។ ម្យ៉ាងទៀត សាវ័ក​ប៉ុល​ក៏​មានប្រសាសន៍​ផង​ដែរ​ថា “ចូរ​អត់ទោស​ឲ្យ​គេ​ចុះ ដូចជា​ព្រះគ្រីស្ទ​បាន​អត់ទោស​ឲ្យ​អ្នករាល់គ្នា​ដែរ” (កូល៉ុស ៣:១៣)។ ពេល​ដែល​ព្រះយេស៊ូវ​បង្រៀន​យើង ឲ្យ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង “ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស” ឲ្យ​គេ គឺ​ព្រះអង្គ​មិនមែន​កំពុង​មាន​បន្ទូល​ថា យើង​ជា​អ្នក​អត់ទោស​មុន​នោះ​ទេ។ ផ្ទុយទៅវិញ ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង ពេល​យើង​ទទួល​ជឿ​ព្រះគ្រីស្ទ(កិច្ចការ ១០:៤៣)។ បន្ទាប់មក យើង​អត់ទោស​ឲ្យ​អ្នកដទៃ បន្ទាប់ពី​បាន​ទទួលការ​អត់ទោស ជា​បទពិសោធន៍​ដែល​ប្រេះ​បែក ប្រែជា​ពេញដោយ​អំណរ ការ​ដឹងគុណ និង​មាន​សង្ឃឹម។ វិញ្ញាណ​នៃ​ការ​អត់ទោស​នេះ​ជា​សញ្ញា​បង្ហាញថា យើង​បាន​ទទួលការ​អត់ទោស​បាប ដែល​សង្គ្រោះ​យើង​ឲ្យ​រួចពី​បាប​ហើយ។ បាន​សេចក្តី​ថា ការ​អត់ទោស​ឲ្យ​អ្នកដទៃ​បង្ហាញថា យើង​មាន​ជំនឿ យើង​មានការ​រួបរួម​ជាមួយ​ព្រះគ្រីស្ទ យើង​មាន​ព្រះវិញ្ញាណ​ពេញដោយ​ព្រះគុណ និង​បន្ទាប​ព្រះ​កាយ គង់នៅ​ក្នុង​យើង។ ប៉ុន្តែ យើង​នៅតែ​ប្រព្រឹត្ត​អំពើបាប(១យ៉ូហាន ១:៨,១០)។ ដូចនេះ យើង​នៅតែ​ត្រូវ​ងាក​ទៅ​រក​ព្រះ ដើម្បីឲ្យ​ព្រះគ្រីស្ទ​ធ្វើ​ព្រះរាជកិច្ច​សម្រាប់​យើង​ជាថ្មី គឺ​ព្រះរាជកិច្ច​នៃ​ការ​អត់ទោស​បាប។ យើង​មិន​អាច​ងាក​ទៅ​រក​ព្រះ ដោយ​ទំនុកចិត្ត​បាន​ឡើយ…

Read article
ទីពឹងជ្រករបស់យើងរាល់គ្នា

ព្រះ​ទ្រង់​ជាទី​ពឹង​ជ្រក​សំរាប់​យើងខ្ញុំ។ ទំនុកដំកើង ៦២:៨ កាល​ពីមុន ក្នុង​តំបន់​អាមេរិក​ខាងជើង សត្វ​ក្របីព្រៃ​ធ្លាប់តែ​រស់នៅ និង​ផ្លាស់ទី​ទៅមក ក្នុង​តំបន់​វាលទំនាប​មួយ ដោយ​ជនជាតិ​ដើម​អាមេរិក​បាន​មក​ប្រ​ម៉ាញ់​សត្វ​ក្របីព្រៃ​ទាំងនោះ រហូតដល់​ពេល​ដែល​ជនជាតិ​ស្បែក​ស​បាន​មក​តាំងទីលំនៅ ដោយ​នាំ​ហ្វូង​សត្វស្រុក​ចូល​មក​ចិញ្ចឹម ហើយ​បាន​ធ្វើការ​ដាំដុះ។ ក្រោយមក គេ​ក៏បាន​ប្រើ​ដី​នៅ​ទីនោះ ជា​កន្លែង​ផលិត​​សារធាតុ​គីមី បន្ទាប់ពី​កំពង់​ផែ​ភើល ហាប័រ បាន​ទទួលរង​ការ​វាយ​ប្រហារ ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី២ ហើយ​ក្រោយមក​ទៀត គេ​ថែមទាំង​ប្រើ​វា​ជា​កន្លែង​បង្កើត​អាវុធ ក្នុង​សម័យ​សង្រ្គាម​ត្រជាក់។ តែ​ថ្ងៃមួយ គេ​ក៏បាន​រក​ឃើញ​សំបុក​របស់​សត្វ​ឥន្រ្ទី​ពូជ​ក្បាល​ទំពែក នៅ​ទីនោះ ហើយ​មិនយូរ​ប៉ុន្មាន គេ​ក៏បាន​បង្កើត​ឧទ្យានជាតិ​ជម្រក​សត្វព្រៃ នៅ​តំបន់​នោះ មាន​ក្រឡ​ផ្ទៃ៦ពាន់​ហិច​តា ដែល​រាប់បញ្ចូល​ទាំង​វាលទំនាប តំបន់​លិច​ទឹក និង​តំបន់​ព្រៃ នៅ​ជាយក្រុង នៃ​ទី​ក្រុង​ដេនវើ រដ្ឋ​ខូ​ឡូ​រ៉ា​ដូ។ ឧទ្យានជាតិ​នេះ​ស្ថិត​ក្នុងចំណោម តំបន់​ការពារ​សត្វព្រៃ​នៅ​ជាប់​ទីប្រជុំជន ដែលធំ​ជាងគេ នៅ​អាមេរិក ជា​កន្លែង​ការពារ​ដ៏​សុខសាន្ត​សម្រាប់​សត្វព្រៃ ជាង៣ពាន់​ពូជសត្វ ដែល​រាប់​ចាប់តាំងពី​សត្វ​សំពោច​ជើង​ខ្មៅ ដល់​សត្វ​ទីទុយ ដែល​មាន​រូង​ក្នុង​ដី សត្វ​ឥន្រ្ទី​ក្បាលទំពែក​​ និង​សត្វ​ក្របីព្រៃ​ដែល​ត្រាច់ចរ​ទៅមក។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​ប្រាប់​យើង​ថា “ព្រះ​ទ្រង់​ជាទី​ពឹង​ជ្រក​សម្រាប់​យើងខ្ញុំ”(៦២:៨)។ ព្រះអង្គ​ជាទី​ពឹង​ជ្រក ដែល​ធំជាង​កន្លែងជ្រក​កោន​ណា​ទាំងអស់​នៅ​លើ​ផែនដី។ ព្រះអង្គ​ជាទី​ពឹង​ជ្រក​ពិតប្រាកដ មាន​សុវត្ថិភាព និង​ការ​ការពារ ដែល​ក្នុង​ព្រះអង្គ…

Read article
បានរាប់យើងបញ្ចូលក្នុងការតាំងសេចក្តីសញ្ញា

នៅ​ទីនេះ អញ​នឹង​ធ្វើឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់ចែង​ចង្កៀង១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ អញ​នឹង​យក​សេចក្តី​ខ្មាស តាក់តែង​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​លោក តែ​នៅ​លើ​ក្បាល​លោក​វិញ នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង។ ទំនុកដំកើង ១៣២:១៧-១៨ តើន​រណា​ខ្លះ ដែល​នឹង​ទទួលផល​ប្រយោជន៍ ពី​ព្រះបន្ទូល​សន្យា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ស្តេច​ដាវីឌ? បទ​គម្ពីរ​ទំនុកដំកើង ១៣២:១៧-១៨ បាន​ចែងថា : “នៅ​ទីនេះ អញ​នឹង​ធ្វើឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់ចែង​ចង្កៀង១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ អញ​នឹង​យក​សេចក្តី​ខ្មាស តាក់តែង​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​លោក តែ​នៅ​លើ​ក្បាល​លោក​វិញ នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង”។ ឥឡូវនេះ​សូម​យើង​ភ្ជាប់​ខគម្ពីរ​នេះ​ជាមួយ​បទ​គម្ពីរ អេសាយ ៥៥:១,៣ ដែល​បាន​ចែងថា “ហឺយ អស់អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិភោគ​ទៅ …ហើយ​អញ​នឹង​តាំង​សេចក្តី​សញ្ញា​នឹង​ឯង​រាល់គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺជា​សេចក្តី​មេត្តាករុណា​ស្មោះត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ”។ បើ​ខ្ញុំ​មើលទៅ​ឈើឆ្កាង តាមន័យ​នេះ ខ្ញុំ​អាច​បក​ស្រាយ​បទ​គម្ពីរ​នេះ​ថា ៖ អស់អ្នក​ណា​ដែល​ចូល​មក​រក​ព្រះ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​ព្រះអង្គ ដោយ​ស្រេកឃ្លាន​អ្វី​ដែល​ព្រះ​មាន​សម្រាប់​យើង ក្នុង​ព្រះគ្រីស្ទ ជាជាង​ពឹងផ្អែក​លើ​អត្តសញ្ញាណ​របស់​យើង ឬអ្វី​ដែល​យើង​ធ្វើ នោះ​ព្រះ​ទ្រង់​នឹង​តាំង​សញ្ញា​នឹង​អ្នកនោះ។ តើ​យើង​ចាំ​ថា…

Read article
បានតភ្ជាប់នឹងប្រភពនៃថាមពល

កុំ​ឲ្យ​ពន្លត់​ព្រះវិញ្ញាណ។ ១ថែ​ស្សា​ឡូ​និច ៥:‌១៩ ក្រុម​គ្រួសារ​ខ្ញុំ​ដឹង​ថា ភ្លើង​នៅផ្ទះ​យើង​បាន​ដាច់ បន្ទាប់ពី​មាន​ខ្យល់ព្យុះ(ដែល​កើតមានឡើង​ជា​ធម្មតា ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ) តែ​សភាវគតិ​របស់ខ្ញុំ បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ចុច​កុង​តាក់​បើក​ភ្លើង​ ពេល​ខ្ញុំ​ចូល​ក្នុង​បន្ទប់។ ភ្លើង​នៅ​តែ​មិន​ភ្លឺ បន្ទប់​របស់ខ្ញុំ​នៅតែ​ងងឹត​ដដែល។ ខ្ញុំ​ដឹង​ហើយ​ថា ខ្សែ​ដែល​បាន​តភ្ជាប់​នឹង​ប្រភព​ចរន្ត​អគ្គិសនី​បាន​ដាច់ តែ​ខ្ញុំ​នៅតែ​រំពឹង​ថា អគ្គីស​នី​នៅតែ​មាន។ បទពិសោធន៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ពិត​ខាងវិញ្ញាណ។ មាន​ពេល​ជា​ញឹកញាប់​ពេក​ហើយ ដែល​យើង​រំពឹង​ចង់បាន​ព្រះ​ចេស្តា​ព្រះ នៅពេល​ដែល​យើង​មិនបាន​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ជា​ប្រភព​នៃ​ព្រះ​ចេស្តា។ ក្នុង​បទ​គម្ពីរ ១ថែ​ស្សា​ឡូ​និច សាវ័ក​ប៉ុល​បាន​បង្រៀន អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដំណឹងល្អ មិនគ្រាន់​តែ“ដោយ​ពាក្យសំដី​តែប៉ុណ្ណោះ​ទេ គឺ​ដោយ​ព្រះ​ចេស្តា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ”(១:៥)។ ហើយ​ពេលណា​យើង​ទទួលយក​ការ​អត់ទោស​បាប​ពី​ព្រះ យើង​​ក៏អាច​ទទួល​ព្រះ​ចេស្តា​របស់​ព្រះវិញ្ញាណ ក្នុង​ជីវិត​យើងផងដែរ។ ព្រះ​ចេស្តា​ព្រះអង្គ​ជួយ​យើង​បង្កើត​ផល​ផ្លែ ដែល​ជា​ចារិក​លក្ខណៈ ដូចជា ក្តី​ស្រឡាញ់ ក្តី​អំណរ សេចក្តី​សុខសាន្ត និង​ភាព​អត់ធ្មត់​ជាដើម(កាឡាទី ៥:២២-២៣) ហើយក៏​បាន​ប្រទាន​យើង​នូវ​អំណោយទាន សម្រាប់​បម្រើ​ពួក​ជំនុំ ដែល​មានការ​បង្រៀន ការ​ធ្វើជា​អ្នកជំនួយ និង​គ្រប់គ្រង(១កូរិនថូស ១២:២៨)។ សាវ័ក​ប៉ុល​បាន​ដាស់តឿន​អ្នកអាន​សំបុត្រ​គាត់ កុំ​ឲ្យ​ពន្លត់​ព្រះវិញ្ញាណ​ឡើយ(១ថែ​ស្សា​ឡូ​និច ៥:១៩)។ យើង​ប្រហែល​មិន​បាន​បើក​ចំហ​ចិត្ត​ឲ្យ​ព្រះវិញ្ញាណ​បញ្ចេញ​ព្រះ​ចេស្តា​ក្នុង​ជីវិត​យើង ដោយ​យើង​មិន​អើពើ​ចំពោះ​ព្រះវ​ត្ត​មាន​ព្រះ ឬ​បដិសេធន៍​ការដឹកនាំ​របស់​ព្រះអង្គ(យ៉ូហាន ១៦:៨)។ ប៉ុន្តែ យើង​មិន​ត្រូវ​រស់នៅ ដោយ​ការ​ដាច់​ចេញពី​ព្រះអង្គ​នោះ​ឡើយ។…

Read article