គ្មានអ្វីអាចកើតឡើងដោយចៃដន្យឡើយ
ចក្រវាលមិនអាចកើតមានឡើង “ដោយចៃដន្យ” នោះឡើយ ព្រោះភាពចៃដន្យមិនមានអំណាចធ្វើអ្វីកើតឡើយ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូមធ្វើការបកអាក្រាតការកុហករបស់រឿងទេវកថា ដែលជាការសន្និដ្ឋានរបស់អ្នករិះគន់ជាច្រើន ដែលបានបដិសេធថា ព្រះមិនមែនជាប្រភព ដែលធ្វើឲ្យពិភពលោកកើតមានឡើង។ អត្ថបទ តើមានឱកាសប៉ុន្មានភាគរយ ដែលអាចឲ្យអ្វីៗកើតមាន ដោយចៃដន្យបាន? គ្មានអ្វីអាចកើតឡើង ដោយចៃដន្យបានឡើយ ព្រោះភាពចៃដន្យមិនអាចធ្វើអ្វីកើតទេ។ ខ្ញុំធ្លាប់មានការពិភាក្សាជាមួយសាស្ត្រាចារ្យម្នាក់ នៅសកលវិទ្យាល័យហាវើត ដែលបានប្រាប់ខ្ញុំថា ចក្រវាលនេះបានកើតមានឡើង ដោយចៃដន្យ។ ខ្ញុំក៏បានលើកឧទាហរណ៍ ដោយប្រើកាក់មួយ ដើម្បីធ្វើការពន្យល់គាត់។ ខ្ញុំប្រាប់គាត់ថា “បើខ្ញុំមានកក់៥០សេនមួយ ដែលផ្ទៃម្ខាងមានរូបក្បាលមនុស្ស ផ្ទៃម្ខាងទៀតមានលេខ៥០ ហើយបោះវាឡើងទៅលើ តើមានឱកាសប៉ុន្មានភាគរយ ដែលវានឹងធ្លាក់ចុះមកដី ដោយមានរូបក្បាលមនុស្សផ្ងារទៅលើ?” គាត់ក៏បានឆ្លើយថា “គឺមានឱកាស៥០ភាគរយ”។ ខ្ញុំក៏សួរគាត់ទៀតថា “តើឱកាស៥០ភាគរយនោះ មានឥទ្ធិពលខ្លាំងប៉ុណ្ណា មកលើកាក់នោះ ដើម្បីឲ្យវាធ្លាក់ចុះមក មានរូបក្បាលមនុស្សផ្ងារទៅលើ?” គាត់ក៏បានសួរខ្ញុំវិញថា “តើអ្នកចង់មានដូចម្តេច?” ខ្ញុំក៏ប្រាប់គាត់ថា “ដែលកាក់នោះធ្លាក់ចុះមក ដោយផ្ទៃម្ខាងមានរូបក្បាលមនុស្សផ្ងាទៅលើ ហើយផ្ទៃម្ខាងទៀតដែលមានលេខ៥០ផ្កាប់ទៅក្រោម គឺអាស្រ័យទៅលើកត្តាសម្ពាធ ដែលបានជំរុញវាខ្លាំងប៉ុណ្ណា និងកត្តាដង់ស៊ីតេនៃខ្យល់…
Read article