2023

You are here:
យើងជាទូតតំណាងព្រះគ្រីស្ទ

សូមអាន ២កូរិនថូស ៥:១១-២០ ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះគ្រីស្ទ ហាក់​ដូចជា​ព្រះ​ទ្រង់​អង្វរ​ដោយសារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះគ្រីស្ទ​ថា ចូរ​ឲ្យ​បានជា​មេ​ត្រី​នឹង​ព្រះ​ចុះ​។ ២កូរិនថូស ៥:២០ ការ​ប្រកួត​ប្រជែង ក្នុង​សម័យ​អ៊ីនធឺណិត កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​។ ក្រុម​ហ៊ុន​ទាំងឡាយ​កំពុង​ស្វែងរក​វិធី​សាស្រ្ត​ដ៏​ប៉ិន​ប្រសប់ ដើម្បី​ទាក់ទាញ​អតិថិជន​របស់​ខ្លួន​។ ខ្ញុំ​សូម​លើកយក​ឧទាហរណ៍​របស់​ក្រុម​ហ៊ុន​រថយន្ត​ស៊ូបារុ(Subaru)។ គេឮ​ល្បី​ថា ម្ចាស់​រថយន្ត​ស៊ូបារុ​មាន​ការ​ពេញ​ចិត្ត​រថយន្ត​ម៉ាក​ស៊ូបារុ​ខ្លាំង​ណាស់ បានជា​ពួកគេ​មិន​ងាយ​ប្តូរ​ចិត្ត​ទៅ​ប្រើ​ប្រាស់​រថយន្ត​ម៉ាក​ផ្សេង​ឡើយ​។ ដូច​នេះ ក្រុម​ហ៊ុន​រថយន្ត​ស៊ូបារុ​ក៏​បាន​អញ្ជើញ​អ្នក​គាំទ្រ​ផលិតផល​រថយន្ត​ស៊ូបារុ​ខ្លាំង​បំផុត ឲ្យ​ធ្វើ​ជា​ទូត​សុឆន្ទៈ​របស់​ក្រុម​ហ៊ុន​។ វិបសាយ​របស់​ក្រុម​ហ៊ុន​នេះ​បាន​ចេញ​ផ្សាយ​ព័ត៌មាន​ថា “ទូត​សុឆន្ទៈ​របស់​រថយន្ត​ស៊ូបារុ គឺជា​មនុស្ស​មួយ​ក្រុម ដែល​បាន​ស្ម័គ្រ​ចិត្ត​ប្រើ​ទឹក​ចិត្ត​ស្រឡាញ់ និង​ភាព​ក្លៀវក្លា​របស់​ខ្លួន ដើម្បី​ជួយ​ផ្សព្វផ្សាយ​ផលិត​រថយន្ត​ស៊ូបារុ និង​ជួយ​កសាង​អនាគត​របស់​យីហោ​ឡាន​មួយ​នេះ​ឲ្យ​កាន់តែ​ជោគជ័យ”។ ក្រុម​ហ៊ុន​នេះ​ចង់​ឲ្យ​ម្ចាស់​រថយន្ត​ស៊ូបារុ​ទាំងឡាយ ក្លាយ​ជា​ផ្នែក​មួយ​នៃ​អត្ត​សញ្ញាណ​របស់​មនុស្ស ពោល​គឺ​អត្ត​សញ្ញាណ​ដែល​ពួកគេ​ស្រឡាញ់​យ៉ាង​ខ្លាំង បានជា​ពួកគេ​មិន​អាច​ឃាត់​ចិត្ត​ខ្លួនឯង​មិន​ឲ្យ​ផ្សព្វផ្សាយ​ផលិតផល​រថយន្ត​ស៊ូបារុ​បាន​។ ក្នុង​បទ​គម្ពីរ ២កូរិនថូស ជំពូក៥ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ទូត​មួយ​ប្រភេទ​ទៀត ដែល​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ដើរ​តាម​ព្រះយេស៊ូវ​។ គាត់​ថា “ដូច្នេះ ដែល​ស្គាល់​សេចក្តី​ស្ញែង​ខ្លាច​របស់​ព្រះអម្ចាស់ នោះ​យើង​ខ្ញុំ​ក៏ខំ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ”(ខ.១១)។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ទៀត​ថា “គឺ​ពី​ដំណើរ​ដែល​ព្រះ​ទ្រង់​គង់​ក្នុង​ព្រះគ្រីស្ទ កំពុង​ផ្សះផ្សា​លោកីយ៍​នឹង​ព្រះអង្គ​ទ្រង់ ឥត​ប្រកាន់​ទោស​គេ​ទៀត ហើយ​ទ្រង់​បាន​ប្រគល់​ព្រះបន្ទូល ពី​ការ​ផ្សះ​ផ្សា​នោះ​មក​យើង​ខ្ញុំ​។ ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះគ្រីស្ទ ហាក់​ដូចជា​ព្រះ​ទ្រង់​អង្វរ​ដោយសារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះគ្រីស្ទ​ថា ចូរ​ឲ្យ​បានជា​មេ​ត្រី​នឹង​ព្រះ​ចុះ”(ខ.១៩-២០)។ ក្រុម​ហ៊ុន​ជា​ច្រើន​បាន​សន្យា​ថា…

Read article
អំណាចនៃការអធិស្ឋានឥតរសាយចិត្ត

សូមអាន លូកា ១៨:១-៨ នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញថា ត្រូវតែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ​។ លូកា ១៨:១ កាលពី​ឆ្នាំ១៩១៧ អ្នក​ស្រី​អ៊ែន ខូន(Ann Cone) ជា​ជាង​កាត់​ដេរ​វ័យ​ក្មេង​ម្នាក់ ដែល​មាន​ចិត្ត​រំភើប​រីករាយ ពេល​ដែល​បាន​ជាប់​ឈ្មោះ​ចូល​រៀន នៅ​សាលា​បង្រៀន​ឆ្នៃ​ម៉ូត​ល្បី​បំផុត នៅ​ទីក្រុង​ញូយ៉ក​។ តែ​នៅពេល​ដែល​គាត់​បាន​ធ្វើ​ដំណើរ​មកពី​រដ្ឋ​ផ្លូរីដា មកដល់​សាលា​នោះ ដើម្បី​ចុះ​ឈ្មោះ​ចូល​រៀន នាយក​សាលា​ក៏បាន​ប្រាប់​នាង​ថា សាលា​របស់​គាត់​មិន​ស្វាគមន៍​នាង​ឡើយ​។ គាត់​ថា “ខ្ញុំ​សូម​និយាយ​ឲ្យ​ត្រង់ អ្នក​ស្រីខូន យើង​មិន​បាន​ដឹង​សោះ​ថា អ្នក​ស្រី​ជា​ជនជាតិ​ស្បែក​ខ្មៅ”។ នាង​បដិសេធន៍​មិន​ព្រម​ចេញពី​សាលា​នោះ​ឡើយ ហើយ​ក៏​បាន​អធិស្ឋាន​ខ្សឹប​ៗ សូម​ព្រះអង្គ​ជួយ​ឲ្យ​គាត់​បាន​នៅ​រៀន​ក្នុង​សាលា​នោះ​។ ពេល​ឃើញ​នាង​មាន​ចិត្ត​តស៊ូ​ដូច​នេះ នាយក​សាលា​ក៏បាន​អនុញ្ញាត​ឲ្យ​នាង​នៅ​រៀន​ទីនោះ តែ​ត្រូវ​អង្គុយ​រៀន​ដាច់​ដោយឡែក សិស្ស​ដែល​ជា​ជនជាតិ​ស្បែក​ស ដោយ​គេ​បាន​បើកចំហ​ទ្វារ​ខាង​ក្រោយ​ថ្នាក់​រៀន ឲ្យ​នាង​បាន​ស្តាប់​សម្លេង​គ្រូ​បង្រៀន​។ អ្នក​ស្រី​អ៊ែន​មាន​អំណោយ​ទាន ដែល​មិន​អាច​ប្រកែក​បាន ដោយ​នាង​បាន​បញ្ចប់​ការ​សិក្សា មុន​សិស្ស​ដទៃ​ទៀត៦ខែ ហើយក៏​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​លំដាប់​ខ្ពស់ ដែល​រួម​មាន​ភរិយា​របស់​លោក​ប្រធានាធិបតី​អាមេរិក ចន អេហ្វ ខេនេឌី(John F. Kennedy) ដោយ​នាង​បាន​ឆ្នៃ​ម៉ូត​រ៉ូប​អាពាហ៍​ពិពាហ៍​​ឲ្យ​គាត់ ហើយ​ក្រោយ​មក រ៉ូប​នោះ​ក៏បាន​មាន​ភាព​ល្បី​ល្បាញ​ទូ​ទាំង​ពិភពលោក។ នាង​ថែម​ទាំង​បាន​ដេរ​រ៉ូប​នោះ​ពីរ​ដង ដោយ​សូម​ព្រះ​អង្គ​ជួយ​នាង បន្ទាប់​ពី​ទុយោ​ទឹក​បាន​បែក​នៅ​ជាន់​ខាង​លើ​ហាង​កាត់ដេរ​របស់​នាង ធ្វើ​ឲ្យ​ខូច​រ៉ូបទី១​។…

Read article
ធាតុផ្សំនៃទស្សនៈរបស់គ្រីស្ទបរិស័ទ

គ្រីស្ទបរិស័ទ​ជា​មនុស្ស ដែល​មានការ​គិត និង​ការរស់នៅ ដែល​ដឹក​នាំ​ដោយ​សេចក្តី​ពិត​អំពី​ព្រះ ដែល​បាន​បើក​សម្ដែង ក្នុង​ព្រះ​គម្ពីរប៊ីប។ នៅ​ថ្ងៃនេះ​ដែរ លោក​គ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​លើកឡើង អំពី​ធាតុផ្សំ​សំ​ខាន់ៗទាំង៥ នៃ​ទស្សនៈ​របស់​គ្រីស្ទបរិស័ទ។ អត្ថបទ ជីវិត និង​ទស្សនៈ​របស់​គ្រីស្ទបរិស័ទ ត្រូវ​មាន​របៀប​នៃ​ការ​គិត ដើម្បី​ដឹង​ឲ្យ​ច្បាស់​ថា អ្វី​ដែល​យើង​បានដឹង​ពិត​ឬ​មិន​ពិត។ តើន​រណា​កំពុង​និយាយ​ការពិត ក្នុង​លោកិយ​នេះ? តើ​អ្នក​ទុកចិត្ត​នរណា? តើន​រណា​កំពុង​ប្រាប់​ការពិត? តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នកដឹង​ថា គាត់​កំពុង​និយាយ​ការពិត? សំណួរ​ទាំងនេះ​សុទ្ធតែ​ទាក់ទង​នឹង​ចំណេះដឹង។ សំណួរ​សំខាន់​បំផុត​នោះ​គឺ តើ​សេចក្តី​ពិត​ជា​អ្វី? ហើយ​យើង​ក៏​ត្រូវ​សួរ​អំពីអ្វី​ដែល​មាន​ពិតមែន។ តើមាន​អ្វីខ្លះ​ដែល​ពិតជា​មាន​មែន? នេះ​ជា​សំណួរ​ដែល​ទាក់ទង​នឹង​ហេតុផល។ “តើន​រណា​ជា​សេចក្តី​ពិត?” នេះ​ជា​សំណួរ​បែប​ទេវ​សាស្ត្រ។ “តើ​សេចក្តី​ពិត​មាន​ទំនាក់ទំនង​នឹង​ខ្ញុំ ហើយ​កំណត់​អត្តសញ្ញាណ​របស់ខ្ញុំ​យ៉ាង​ណា​ខ្លះ?” នេះ​ជា​សំណួរ​បែប​មនុស្ស​សាស្ត្រ។ ហើយ​សំណួរ​ផ្នែក​ក្រមសីលធម៌​គឺ តើ​សេចក្តី​ពិត​បាន​បង្គាប់​ខ្ញុំ​ដូចម្តេច​ខ្លះ? ទាំងនេះ​ជា​ធាតុផ្សំ​នៃ​ជីវិត និង​ទស្សនៈ​របស់​គ្រីស្ទបរិស័ទ។ បើ​អ្នក​មិន​អើពើ ចំពោះ​ធាតុផ្សំ​ណាមួយ អ្នក​នឹង​មាន​ទស្សនៈ​ខុសឆ្គង​អំពី​ពិភពលោក និង​អំពី​ខ្លួនឯង​មិនខាន។  

Read article
ព្រះយេស៊ូវជាបងប្រុសយើង

សូមអាន ហេព្រើរ ២:១០-១៨ ទ្រង់​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង​ប្អូន​ទេ​។ ហេព្រើរ ២:១១ ព្រីជ័រ វ៉កឃ័រ(Bridger Walker) ជា​ក្មេង​ប្រុស​អាយុ៦ឆ្នាំ ដែល​បាន​ការពារ​ប្អូន​ស្រី​គាត់ ពេល​ដែល​ឆ្កែកាច​មួយ​ក្បាល បាន​រត់​សំដៅ​មក​ខាំង​ប្អូន​ស្រី​គាត់​។ ព្រីជ័រ​ក៏​បាន​ប្រញាប់​លោត​ទៅ​ពាំង​ពីមុខ​ប្អូន​ស្រី​គាត់ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ ធ្វើ​ជា​ខែល​ការពារ​នាង ឲ្យ​រួច​ផុត​ពី​ការ​វាយ​ប្រហារ​ដ៏​កាច​សាហាវ​របស់​សត្វ​ឆ្កែ​។ បន្ទាប់ពី​គាត់​បាន​ទទួល​ការ​សង្គ្រោះ​បន្ទាន់ ហើយ​ពេទ្យ​បាន​ដេរ​មុខ​របួស​ឲ្យ​គាត់​បាន៩០ថ្នេរ គាត់​ក៏បាន​ធ្វើ​ការ​បក​ស្រាយ​ថា បើ​ថ្ងៃ​នោះ ​មាន​នរណា​ម្នាក់​ត្រូវ​ស្លាប់ នោះ​គាត់​បាន​សុខ​ចិត្ត​ស្លាប់​ជំនួស​ប្អូន​ស្រី​គាត់​។ អរ​ព្រះគុណ​ព្រះអង្គ ដែល​គ្រូ​ពេទ្យ​កែសម្ផស្ស​បាន​ជួយ​ព្យាបាល​មុខ​គាត់​។ តែ​សេចក្តី​ស្រឡាញ់​ក្នុង​នាម​ជា​បង​ប្រុស ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់ នៅ​ក្នុង​រូបថត​គាត់​ឱប​ប្អូន​ស្រី​គាត់ ដែល​មនុស្ស​រាប់​លាន​នាក់​បាន​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម នៅតែ​មាន​ភាព​រឹងមាំ​ជានិច្ច​។ វា​ជា​រឿង​ល្អ​ណាស់ ដែល​សមាជិក​គ្រួសារ​ថែរក្សា​ការពារ​គ្នា ទៅវិញ​ទៅមក​។ បង​ប្អូន​ដែល​ល្អ​ជួយ​យើង ពេលណា​យើង​មាន​បញ្ហា ហើយ​នៅ​ក្បែរ​យើង​ពេលណា​យើង​មាន​ការ​ភ័យ​ខ្លាច ឬ​ឯកោ​។ តាម​ពិត បង​ប្អូន​ដែល​ល្អ​បំផុត​របស់​យើង នៅតែ​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ខ្លះ​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​របួស​ជាប់​ក្នុង​ចិត្ត​។ ទោះជា​យ៉ាងណា​ក៏ដោយ យើង​មាន​បង​ប្រុស​ម្នាក់​ដែល​តែងតែ​នៅ​ក្បែរ​យើង​ជានិច្ច​។ បង​ប្រុស​នោះ​គឺជា​ព្រះយេស៊ូវ​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ប្រាប់​យើង​ថា ព្រះគ្រីស្ទ​បាន​នាំ​យើង​ចូល​គ្រួសារ​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់ ដោយ​យក​កំណើត​ជា​មនុស្ស មាន​សាច់​មាន​ឈាម ហើយ​បាន​ដូច​បង​ប្អូន​ទ្រង់​គ្រប់​ជំពូក(២:១៤,១៧)។ ជា​លទ្ធផល ព្រះយេស៊ូវ​បាន​ក្លាយ​ជា​បង​ប្រុស​យើង​ពិត​ប្រាកដ ហើយ​ព្រះ​អង្គ​អរ​ព្រះទ័យ​ក្នុង​ការ​ហៅ​យើង​ថា “បង​ប្អូន”របស់​ព្រះអង្គ(ខ.១១)។ យើង​ហៅ​ព្រះ​យេស៊ូវ​ថា…

Read article
នៅម្នាក់ឯង តែមិនឯកោ

សូមអាន លោកុប្បត្តិ ៤០:៨-១៥,២០-២៣ ចំណែក​នាយ​ពិសេស​ថ្វាយ​ពែង គាត់​ភ្លេចឈឹង​មិន​បាន​នឹក​ចាំ​យ៉ូសែប​សោះ​។ លោកុប្បត្តិ ៤០:២៣ ពេល​ដែល​អ្នក​ស្តាប់​អ្នក​ទោស​ចែក​ចាយ​រឿង​របស់​ពួកគេ អ្នក​នឹង​បាន​ដឹង​ច្បាស់​ថា ភាព​ឯកោ និង​ភាព​កណ្តោច​កណ្ដែង អាច​ជា​ផ្នែក​ដែល​ពិបាក​បំផុត នៅ​ក្នុង​ការ​រស់នៅ​ជា​អ្នក​ទោស ក្នុង​ពន្ធ​ធនាគារ​។ តាម​ពិត ការ​សិក្សា​មួយ​បាន​បង្ហាញថា ទោះ​ពួកគេ​បាន​ជាប់​នៅ​ក្នុង​ពន្ធ​ធនាគារ មាន​រយៈ​ពេល​ប៉ុណ្ណា​ក៏ដោយ អ្នក​ទោស​ភាគ​ច្រើន​មាន​សាច់​ញាតិ ឬ​មិត្ត​ភក្តិ​មក​សួរ​សុខ​ទុក្ខ តែ​ពីរ​ដង​ប៉ុណ្ណោះ ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​ជាប់​ពន្ធ​ធនាគារ​។ ភាព​ឯកោ​បាន​កើត​មាន​ចំពោះ​ពួកគេ ជា​ប្រចាំ​។ ខ្ញុំ​មិន​ដឹង​ថា លោក​យ៉ូសែប​មាន​ការ​ឈឺ​ចាប់​ប៉ុណ្ណា​ទេ ពេល​ដែល​គាត់​ជាប់​នៅ​ក្នុង​គុក ដោយសារ​គេ​បាន​ចោទ​បង្ខូច​គាត់​។ តែ​ព្រះ​ទ្រង់​បាន​ប្រទាន​ពន្លឺ​នៃ​សេចក្តី​សង្ឃឹម​ដល់​គាត់​។ ព្រះ​អង្គ​បាន​ជួយ​គាត់ ឲ្យ​កាត់​ស្រាយ​ការ​យល់សប្តិ​យ៉ាង​ត្រឹម​ត្រូវ ឲ្យ​អ្នក​ទោស​ម្នាក់​ដែល​ជាប់ឃុំ​ជាមួយ​គាត់ ដែល​អ្នក​នោះ​ជា​អ្នក​បម្រើ​ជំនិត​របស់​ស្តេច​ផារ៉ោន​។ លោក​យ៉ូសែប​ក៏បាន​ប្រាប់​បុរស​នោះ​ថា បុរស​នោះ​នឹង​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​ធម្មតា​វិញ ហើយ​គាត់​ក៏​បាន​សុំ​ឲ្យ​បុរស​នោះ​ទូល​ថ្វាយ​ស្តេច​ផារ៉ោន​អំពី​គាត់ ដើម្បី​ឲ្យ​គាត់​អាច​មាន​សេរី​ភាព​ផង​ដែរ(លោកុប្បត្តិ ៤០:១៤)។ តែ​បុរស​នោះ​បាន​ភ្លេច​លោក​យ៉ូសែប​(ខ.២៣)។ លោក​យ៉ូសែប​បាន​រង់​ចាំ​អស់២ឆ្នាំ​។ ក្នុង​អំឡុង​ពេល​រង់​ចាំ​នោះ កាលៈទេសៈ​របស់​គាត់​ហាក់​ដូចជា​គ្មាន​សញ្ញា​នៃ​ការ​ផ្លាស់​ប្តូរ​សោះ តែ​គាត់​មិន​ដែល​នៅ​តែឯង​ឡើយ ព្រោះ​ព្រះ​ទ្រង់​តែងតែ​គង់នៅ​ជាមួយ​គាត់​ជានិច្ច​។ ទី​បំផុត អ្នក​បម្រើ​រូប​នោះ​ក៏បាន​នឹក​ចាំ​អំពី​ការ​សន្យា​របស់​ខ្លួន ហើយ​លោក​យ៉ូសែប​ក៏​ត្រូវ​គេ​ដោះ​លែង បន្ទាប់​ពី​បាន​កាត់​ស្រាយ​ការ​យល់សប្តិ​ឲ្យ​ស្តេច​ផារ៉ោន(៤១:៩-១៤)។ ទោះ​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា គេ​បាន​ភ្លេច​យើង ហើយ​យើង​ឯកោ​យ៉ាងណា​ក៏ដោយ ក៏​យើង​អាច​តោង​ឲ្យ​ជាប់​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​កូន​ព្រះ​អង្គ​ថា ព្រះអង្គ​នឹង​មិន​ភ្លេច​ពួកគេ​ឡើយ(អេសាយ ៤៩:១៥)។—Lisa…

Read article
ព្រះទ្រង់ប្រទានការបញ្ជាក់ តាមរយៈព្រះយេស៊ូវ

ដ្បិត​ទោះ​បើ​មាន​សេចក្តី​សន្យា​របស់​ព្រះ​យ៉ាងណាក៏ដោយ ក៏​នៅ​សុទ្ធតែ​ជា «បាទ»ក្នុង​ទ្រង់ ហើយ«អា​ម៉ែ​ន»ក្នុង​ទ្រង់​ដែរ សំរាប់​នឹង​ចំរើន​សិរីល្អ​ដល់​ព្រះ ដោយសារ​យើង​រាល់គ្នា។ ២កូរិនថូស ១:២០ ការអធិស្ឋាន ជា​កន្លែង​ដែល​អតីតកាល និង​ពេល​អនាគត​មានការ​តភ្ជាប់​គ្នា​ម្តង​ហើយ​ម្តង​ទៀត ក្នុង​ជីវិត​យើង។ ខ្ញុំ​សូម​លើកយក​រឿង​នេះ​មក​និយាយ នៅពេល​នេះ ព្រោះ​ក្នុង​ខ​នេះ សាវ័ក​ប៉ុល​បាន​តភ្ជាប់​ការអធិស្ឋាន ជាមួយនឹង​សេចក្តី​សន្យា​របស់​ព្រះ ដែល​សុទ្ធតែ “បាទ” តាមរបៀប​ដែល​គួរឲ្យ​ចាប់អារម្មណ៍។ ក្នុង​បទ​គម្ពីរ ២កូរិនថូស ១:២០ គាត់​ចង់​ប្រាប់​យើង​ថា ហេតុនេះ​ហើយ តាមរយៈ​ទ្រង់ នោះ​យើង​និយាយ​ថា អា​មែន ដល់​ព្រះ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ នេះ​បើ​យើង​និយាយ​ឲ្យ​ងាយ​ស្តាប់។ គឺ​ដូចដែល​គាត់​បាន​មានប្រសាសន៍​ថា “ដ្បិត​ទោះ​បើ​មាន​សេចក្តី​សន្យា​របស់​ព្រះ​យ៉ាងណាក៏ដោយ ក៏​នៅ​សុទ្ធតែ​ជា «បាទ»ក្នុង​ទ្រង់ ហើយ«អា​ម៉ែ​ន»ក្នុង​ទ្រង់​ដែរ សំរាប់​នឹង​ចំរើន​សិរីល្អ​ដល់​ព្រះ ដោយសារ​យើង​រាល់គ្នា”។ បើ​អ្នក​ឆ្ងល់​ថា ហេតុអ្វី​គ្រីស្ទបរិស័ទ​និយាយ​ថា អា​មែន នៅ​ចុងបញ្ចប់​នៃ​ការអធិស្ឋាន ហើយ​ឆ្ងល់​ថា ប្រពៃណី​នៃ​ការប្រើ​ពាក្យ​នេះ​មាន​ប្រភព​មក​ពីណា ខ្ញុំ​សូម​ឆ្លើយ​ដូចតទៅ។ ពាក្យ​អា​មែន គឺជា​ពាក្យ​ដែលគេ​យកចេញ​ពី​ភាសា​ហេព្រើរ មក​ប្រើ​ជា​ភាសា​ក្រិក​  ដោយ​គ្មាន​ការបកប្រែ គឺ​ដូចដែល​គេ​យក​មក​ប្រើ ជា​ភាសា​អង់គ្លេស និង​ភាសា​ភាគច្រើន ដោយ​គ្មាន​ការបកប្រែ។ ក្នុង​ភាសា​ហេព្រើរ ពាក្យ​នេះ​ជា​ការ​បញ្ជាក់​ដ៏​រឹងមាំ​ណាស់…

Read article
ឈោងចាប់អ្នកដទៃ តាមវិធីសាស្ត្រថ្មីៗ

សូមអាន ១កូរិនថូស ៩:១៩-២៣ គឺ​បាន​ត្រឡប់ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយសារ​សណ្ឋាន​ទាំង​នោះ​ឯង​។ ១កូរិនថូស ៩:២២ អ្នក​ស្រី​ម៉ារី ស្លេសស័រ(Mary Slessor) ជិះ​សំពៅ​ទៅ​ប្រទេស​ខាឡាបា(សព្វថ្ងៃ ជា​ប្រទេស​នីហ្សេរីយ៉ា) នៅ​ទ្វីប​អាហ្រ្វិក នៅ​ចុង​ទសវត្សរ៍ ឆ្នាំ១៨០០​។ ពេល​នោះ គាត់​មាន​ចិត្ត​ក្លៀវក្លា ក្នុង​ការ​បន្ត​ការងារ​បេសកកម្ម​របស់​លោក​ដេវីឌ លីវវីងស្តូន(David Livingstone)។ កិច្ចការ​ទីមួយ​ដែលគេ​ចាត់​តាំង​ឲ្យ​គាត់​ធ្វើ គឺជា​ការ​បង្រៀន​នៅ​សាលា​រៀន ខណៈ​ពេល​ដែល​គាត់​រស់នៅ​ជាមួយ​បេសកជន​ដទៃ​ទៀត ហើយ​បាន​រស់នៅ​បែក​ពី​ស្វាមី​របស់​គាត់ ដោយ​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​មនុស្ស ដែល​នាង​កំពុង​ធ្វើ​ការ​បម្រើ​។ ការ​ដែល​គាត់​ទៅ​រស់​នៅ​ជា​មួយ​ប្រជាជន​ដូចនេះ គឺ​ជា​រឿង​ដ៏​ចម្លែក នៅ​សម័យ​នោះ​។ អ្នក​ស្រី​ម៉ារី​ក៏បាន​ទទួល​ចិញ្ចឹម​ក្មេងៗ​រាប់​សិប​នាក់ ដែលគេ​បាន​បោះបង់ចោល​។ អស់​រយៈ​ពេល​ជាង៤០ឆ្នាំ គាត់​បាន​នាំក្តី​សង្ឃឹម និង​ដំណឹង​ល្អ​ទៅដល់​អ្នក​ដែល​អស់​សង្ឃឹម និង​ត្រូវ​ការ​សេចក្តី​សង្គ្រោះ​។ សាវ័ក​ប៉ុល​បាន​ដឹង អំពី​សារៈសំខាន់​នៃ​ការ​បំពេញ​តម្រូវ​របស់​មនុស្ស​នៅ​ជុំវិញ​យើង​។ គាត់​បាន​លើក​ឡើង ក្នុង​បទ​គម្ពីរ ១កូរិនថូស ១២:៤-៥ ថា “រីឯ​អំណោយ​ទាន នោះ​មាន​ផ្សេង​ៗ​ពី​គ្នា តែ​គឺជា​ព្រះ​វិញ្ញាណ​ដដែល​ទេ ហើយក៏​មាន​មុខងារ​ផ្សេងៗ ពី​គ្នា តែ​គឺជា​ព្រះអម្ចាស់​ដដែល​ទេ”។ ដូច​នេះ គាត់​បាន​បម្រើ​អ្នក​ដទៃ ដោយ​ការ​សម្រប​ខ្លួន​។ ឧទាហរណ៍ គាត់​ថា…

Read article
ពេលដែលព្រះដ៏ជាជាងស្មូនកាន់ខាងយើង

វេទនា​ដល់​អ្នកណា​ដែល​តតាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​អំបែង​ឆ្នាំង១នៅក្នុង​អស់ទាំង​អំបែង​នៅ​ផែនដី តើ​ដីឥដ្ឋ​នឹង​ប្រកែក​ចំពោះ​ជាង​ស្មូន​ថា តើ​ធ្វើអ្វី​ដូច្នេះ ឬ​ការ​ដែល​ឯង​ធ្វើនឹង​ហ៊ាន​ថា គេ​គ្មាន​ថ្វីដៃ​ទេ ឬអី? អេសាយ ៤៥:៩ យើង​កាន់តែ​ចង់​សរសើរ​ដំកើង​ព្រះ​តេជះ​របស់​ព្រះអង្គ ពេលណា​យើង​ជញ្ជឹងគិត​អំពី​ព្រះអង្គ ដោយ​ផ្អែក​ទៅលើ​ព្រះរាជកិច្ច​នៃ​ការបង្កើត​របស់​ព្រះអង្គ (បង្កើត​របស់​សព្វសារពើ ចេញ​ពី​ភាព​ទទេ)។ ព្រះអង្គ​បង្គាប់​ភាព​ទទេ ហើយ​វា​ក៏​ស្តាប់​បង្គាប់ ហើយ​ក្លាយជា​អ្វីមួយ។ ព្រះអង្គ​បង្កើត​ដីឥដ្ឋ​ចេញពី​ភាព​ទទេ ហើយ​បង្កើត​យើង​ចេញពី​ដីឥដ្ឋ ជា​ឆ្នាំងដី​ដែល​ព្រះអម្ចាស់​បាន​សូន(អេសាយ ៤៥:៩) ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ ក្នុង​គោលដៅ​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ និង​ពឹងផ្អែក​លើ​ព្រះអង្គ​ទាំងស្រុង។ “ត្រូវឲ្យ​ដឹង​ថា ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើងខ្ញុំ យើងខ្ញុំ​ជា​របស់​ផង​ទ្រង់ យើងខ្ញុំ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម នៅ​ទី​គង្វាល​របស់​ទ្រង់(ទំនុកដំកើង ១០០:៣)។ យើង​មាន​ចិត្តចង់​បន្ទាបខ្លួន ពេល​ដែល​បានដឹង​ថា យើង​ជា​ចៀម និង​ជា​ឆ្នាំងដី​របស់​នរណា​ម្នាក់។ ព្រឹក​នេះ ពេល​ខ្ញុំ​អាន​បទ​គម្ពីរ​អេសាយ ខ្ញុំ​ក៏បាន​ឃើញ​ការប្រកាស​មួយទៀត អំពី​ព្រះ​តេជះ​របស់​ព្រះ។ ពេលណា​ខ្ញុំ​គិត​អំពី​អំណាច​ធំ​បណ្តាច់ និង​សិទ្ធិ​របស់​ព្រះ ក្នុងនាម​ជា​ព្រះ​អាទិករ​ក្នុង​ពេល​តែមួយ មាន​បន្ទុះ​មួយ​បាន​កើតឡើង​ក្នុងចិត្ត​ខ្ញុំ។ បទ​គម្ពីរ​អេសាយ ៣៣:២១ បាន​ចែងថា “គឺ​ព្រះយេហូវ៉ា​ទ្រង់​នឹង​គង់​ជាមួយនឹង​យើង​រាល់គ្នា​នៅ​ទីនោះ”។ ត្រង់​ចំណុច​នេះ​មានន័យថា ព្រះអង្គ​កាន់​ខាងយើង។ គឺ​កាន់​ខាងយើង។ ព្រះ​អាទិករ​កាន់​ខាងយើង គឺ​មិនមែន​ទាស់​នឹង​យើង​ទេ។ ព្រះអង្គ​កាន់​ខាងយើង…

Read article
ព្រះដ៏ស្មោះត្រង់អស់កល្ប

សូមអាន ទំនុក​ដំកើង ៣៣:១-១១ ដ្បិត​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ត្រឹម​ត្រូវ ហើយ​បណ្តា​កិច្ចការ​នៃ​ទ្រង់​បាន​ធ្វើ​ដោយ​ស្មោះ​ត្រង់​ដែរ​។ ទំនុក​ដំកើង ៣៣:៤ កាល​ហ្សាវា(Xavier) កំពុង​រៀន​នៅ​សាលា​បឋម ខ្ញុំ​បាន​ជូន​គាត់​ទៅ​សាលា និង​ទៅ​ទទួល​គាត់​ចេញពី​រៀន​ ជា​ទៀងទាត់។ ថ្ងៃ​មួយ ខ្ញុំ​បាន​ទៅ​ទទួល​គាត់​យឺត​។ ខ្ញុំ​បាន​ចត​ឡាន ហើយ​ក៏​បាន​អធិស្ឋាន​បណ្តើរ រត់​ទៅ​រក​ថ្នាក់​រៀន​គាត់​បណ្តើរ​។ ខ្ញុំ​ក៏បាន​ឃើញ​គាត់​កំពុង​អង្គុយ​ឱប​កាបូប​ស្ពាយ​គាត់ នៅ​លើ​បង់ ក្បែរ​គ្រូ​បង្រៀន​ម្នាក់​។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ខឹង​នឹង​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​មក​ទទួល​គាត់​យឺត​។ ខ្ញុំ​មិន​បន្ទោស​គាត់​ទេ ខ្ញុំ​ក៏​ខឹង​នឹង​ខ្លួនឯង​ដែរ​។ ខ្ញុំ​ស្រឡាញ់​កូន​ប្រុស​ខ្ញុំ តែ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា ថ្ងៃ​ក្រោយ គាត់​អាច​មាន​ការ​ខក​ចិត្ត​ចំពោះ​ខ្ញុំ​ទៀត ហើយក៏​អាច​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត​។ ដូច​នេះ ខ្ញុំ​ក៏បាន​ខិតខំ​បង្រៀន​ឲ្យ​គាត់​បាន​ដឹង​ថា មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ចេះ​ធ្វើ​ខុស ជា​រឿង​ធម្មតា តែ​ព្រះ​ទ្រង់​មិន​ដែល​ធ្វើ​ខុស​ព្រះបន្ទូល​សន្យា​ឡើយ​។ បទ​គម្ពីរ ទំនុក​ដំកើង ជំពូក៣៣ បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​អបអរ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ ដោយ​ការ​សរសើរ​ដោយ​អំណរ(ខ.១-៣) ព្រោះ “ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ត្រឹម​ត្រូវ ហើយ​បណ្តា​កិច្ចការ​នៃ​ទ្រង់​បាន​ធ្វើ​ដោយ​ស្មោះ​ត្រង់​ដែរ”(ខ.៤)។ ព្រះ​ទ្រង់​បាន​បង្កើត​ពិភព​លោក​ឡើង ធ្វើ​ជា​ភស្តុតាង​បញ្ជាក់​អំពី​ព្រះ​ចេស្ដា និង​បង្ហាញ​ថា យើង​អាច​ពឹង​ផ្អែក​ព្រះអង្គ​បាន(ខ.៥-៧) ហេតុ​នេះ​ហើយ អ្នក​និពន្ធ​ទំនុក​ដំកើង​ក៏បាន​អំពាវនាវ ឲ្យ​មនុស្ស​នៅ​ផែនដី​ថ្វាយបង្គំ​ព្រះអង្គ(ខ.៨)។ ពេលណា​ផែនការ​យើង​បរាជ័យ ឬ​មាន​មនុស្ស​ដែល​បោះបង់ចោល​យើង…

Read article
ទោះយើងជានរណាក៏ដោយ?

សូមអាន រ៉ូម ៥:៦-១០ តែឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង​។ រ៉ូម ៥:៨ លោក​រ៉ូបឺត ថដ លីនខិន(Robert Todd Lincoln) បាន​រស់នៅ ក្រោម​ស្រមោល​របស់​ឪពុក​គាត់ គឺ​លោក​ប្រធានាធិបតី​អាមេរិក អ័ប្រាហាំ លីនខិន(Abraham Lincoln)។ បន្ទាប់ពី​ឪពុក​គាត់​បាន​ស្លាប់​ជា​ច្រើន​ឆ្នាំ​ហើយ អត្ត​សញ្ញាណ​របស់​លោក​រ៉ូបឺត ត្រូវ​បាន​គ្រប​ដណ្តប់​យ៉ាង​លើស​លប់ ទៅ​ដោយ​ភាព​ល្បី​ល្បាញ​របស់​ឪពុក​គាត់​។ មិត្ត​ភក្តិ​របស់​គាត់ ឈ្មោះ នី​កូឡាស មួរេយ បាត់ល័រ(Nicholas Murray Butler) បាន​សរសេរ​ថា លោក​រ៉ូបឺត​ច្រើនតែ​និយាយ​ថា គេ​បាន​តែងតាំង​គាត់​ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ ហើយ​ក្រោយមក គេ​តែងតាំង​គាត់​ជា ឯក​អគ្គ​រាជទូត​អាមេរិក​ប្រចាំ​ចក្រភព​អង់គ្លេស ហើយក៏​បាន​ឲ្យ​គាត់​ធ្វើ​ជា​ប្រធាន​ក្រុម​ហ៊ុន​ភូល​មិន​។ តែ​គាត់​ថា គេ​បាន​ប្រគល់​មុខ​នាទី​ទាំង​អស់​នេះ​ឲ្យ​គាត់ ដោយសារ​គាត់​ជា​កូន​របស់​លោក​អ័ប្រាហាំ លីនខិន​ប៉ុណ្ណោះ មិនមែន​ដោយសារ​សមត្ថភាព​របស់​គាត់​នោះ​ទេ។ មិនមែន​មាន​តែ​កូន​ជន​ល្បី​ឈ្មោះ​ប៉ុណ្ណោះ​ទេ ដែល​ជួប​រឿង​ដែល​គួរ​ឲ្យ​នឿយណាយ​ដូច​នេះ​។ យើង​រាល់​គ្នា​សុទ្ធតែ​ធ្លាប់​មាន​អារម្មណ៍​ថា គេ​មិន​ឲ្យ​តម្លៃ​យើង ដោយសារ​គេ​ដឹង​ថា យើង​ជា​នរណា​។ តែ​យើង​អាច​ដឹង​ច្បាស់​ថា យើង​មាន​តម្លៃ ដោយសារ​ព្រះ​ទ្រង់​ស្រឡាញ់​យើង​។ សាវ័ក​ប៉ុល​បាន​ទទួល​ស្គាល់​ថា យើង​ជា​នរណា​កាល​យើង​នៅ​រស់​ក្នុង​អំពើបាប…

Read article