2023

You are here:
ការមើលឃើញជាថ្មី

អញ​នឹង​ធ្វើ​ផ្លូវ១នៅ​ទី​រហោស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់។ អេសាយ ៤៣:១៩ មាន​ពេល​មួយ ខ្ញុំ​បាន​ពាក់​វ៉ែនតា​ដែល​ទើប​កាត់​ថ្មី ហើយ​បោះជំហាន​ចូល​ទៅ​ក្នុង​ព្រះវិហារ។ ពេល​ខ្ញុំ​អង្គុយ​ចុះ ខ្ញុំ​ក៏បាន​ឃើញ​មិត្ត​ភក្តិ​ម្នាក់​កំពុង​អង្គុយ នៅ​ជួរ​ម្ខាងទៀត​ក្នុង​ព្រះវិហារ។ ពេល​ខ្ញុំ​គ្រវី​ដៃ​ដាក់​គាត់ ខ្ញុំ​មើលឃើញ​គាត់​ច្បាស់ ដូច​នៅ​ជិត​ខ្ញុំ​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ឈោង​ទៅ​រក​គាត់ ទោះ​គាត់​កំពុង​អង្គុយ​នៅ​ចម្ងាយ​បួន​ប្រាំ​ម៉ែត្រ​ពី​ខ្ញុំ​ក៏ដោយ។ ក្រោយមក ពេល​យើង​ជជែកគ្នា បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ចប់ ខ្ញុំ​ក៏បាន​ដឹង​ថា គាត់​បាន​អង្គុយ​នៅកន្លែង​ដដែល​ទេ។ តាមពិត ខ្ញុំ​អាច​មើលឃើញ​គាត់​ច្បាស់​ជាង​មុន និង​នៅ​ជិត​ជាង​មុន គឺ​ដោយសារ​ខ្ញុំ​បាន​ពាក់​វ៉ែនតា​ថ្មី​។ កាល​ព្រះ​ទ្រង់​មាន​បន្ទូល​តាមរយៈ​ហោរា​អេសាយ ព្រះអង្គ​ជ្រាប​ថា ពួក​អ៊ីស្រាអែល​ដែល​កំពុង​រស់នៅ​ជា​ឈ្លើយសឹក ក្នុង​ចក្រភព​បាប៊ីឡូន ចាំ​បាច់​ត្រូវ​មាន​ការ​មើល​ឃើញ​ជាថ្មី។ ព្រះអង្គ​ប្រាប់​ពួក​គេ​ថា “អញ​នឹង​ធ្វើការ១ថ្មី​វិញ ការនោះ​នឹង​លេចឡើង​ឥឡូវ តើ​ឯង​រាល់គ្នា​នឹង​មិន​ស្គាល់​ទេ​ឬ អញ​នឹង​ធ្វើ​ផ្លូវ១នៅ​ទី​រហោស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់”(អេសាយ ៤៣:១៩)។ ហើយ​ព្រះបន្ទូល​នៃ​សេចក្តី​សង្ឃឹម​របស់​ព្រះអង្គ បាន​រំឭក​ពួក​គេ​ថា ព្រះអង្គ​បាន​បង្កើត​ពួក​គេ ប្រោស​លោះ​ពួក​គេ ហើយនឹង​គង់នៅ​ជាមួយ​ពួក​គេ។ ព្រះអង្គ​បាន​លើកទឹកចិត្ត​ពួក​គេ​ថា ពួក​គេ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ(ខ.១)។ ទោះ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​អ្វីក៏ដោយ​នៅ​ថ្ងៃនេះ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រទាន​នូវ​ការ​មើលឃើញ​ដែល​ល្អ​ជាង​មុន ដល់​អ្នក។ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ(ខ.៤) យើង​អាច​​ឃើញ​ការ​ជាច្រើន ដែល​ព្រះអង្គ​កំពុង​ធ្វើ​នៅ​ជុំវិញ​ខ្លួន​យើង។ តើ​អ្នក​អាច​មើលឃើញ​ការអ្វី​ដែល​ព្រះអង្គ​កំពុង​ធ្វើ នៅពេល​ដែល​អ្នក​កំពុង​មានការ​ឈឺចាប់ និង​ជាប់ចំណង​ឬទេ? ចូរ​យើង​មានការ​មើលឃើញ​ជាថ្មី​ខាងវិញ្ញាណ ដើម្បី​មើលឃើញ​ការ​ថ្មីៗ…

Read article
បេសកកម្មជួយសង្គ្រោះ

ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់ ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​នឹង​ឆ្លើយតប​ចំពោះ​គេ។ ទំនុកដំកើង ៣៨:១៥ នៅ​ប្រទេស​អូស្ត្រាលី អ្នក​ស្ម័គ្រចិត្ត​មួយ​ក្រុម នៅ​អង្គការ​សង្គ្រោះ​សត្វ បាន​រក​ឃើញ​សត្វ​ចៀម​វង្វេង​មួយ​ក្បាល មាន​រោម​ដ៏​កខ្វក់ និង​កន្តាញ់ ដែល​មាន​ទម្ងន់​ជាង​៣៧​គីឡូក្រាម។ អ្នក​សង្គ្រោះ​សង្ស័យ​សត្វ​ចៀម​នោះ​បាន​វង្វេងបាត់ នៅក្នុង​ព្រៃ អស់​រយៈពេល​យ៉ាង​ហោច​ណាស់​៥​ឆ្នាំ។ អ្នក​ស្ម័គ្រចិត្ត​ក៏បាន​ជួយ​សម្រាល​បន្ទុក​វា ដោយ​ការ​កាត់​រោម​ដ៏​ធ្ងន់​របស់​វា យ៉ាង​លំបាកលំបិន។ បន្ទាប់ពី​វា​បាន​រួចផុត​ពី​បន្ទុក​ដ៏​ធ្ងន់​នោះ វា​ក៏បាន​ស៊ី​ចំណី។ ជើង​របស់​វា​កាន់តែ​មាន​ភាពរឹងមាំ។ វា​មានទំនុក​ចិត្ត និង​ការ​ស្កប់ចិត្ត​កាន់តែ​ខ្លាំង ពេល​ដែល​វានៅជិត​អ្នក​សង្គ្រោះ​របស់​វា និង​សត្វ​ដទៃទៀត នៅកន្លែង​ថែរក្សា​សត្វ​ដែលគេ​បាន​សង្គ្រោះ។ ស្តេច​ដាវីឌ​ជា​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ដែល​បាន​យល់​អំពី​ការឈឺចាប់ ដោយសារ​បន្ទុក​ដ៏​ធ្ងន់ និង​ត្រូវ​គេ​បំភ្លេច​ចោល និង​វង្វេង ហើយ​មាន​ព្រះទ័យ​ស្រេកឃ្លាន​ការ​ជួយ​សង្គ្រោះ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង​ជំពូក ៣៨ ស្តេច​ដាវីឌ​ក៏បាន​ស្រែក​រក​ព្រះ។ ទ្រង់​បាន​ជួប​ភាព​ឯកោ ការក្បត់ និង​ភាព​អស់សង្ឃឹម(ខ.១១-១៤)។ តែ​ទ្រង់​បាន​អធិស្ឋាន ដោយ​ទំនុកចិត្ត​ថា “ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​នឹង​ឆ្លើយតប​ចំពោះ​គេ”(ខ.១៥)។ ស្តេច​ដាវីឌ​មិន​បាន​បដិសេធន៍​ថា ទ្រង់​មិន​មានទុក្ខ​លំបាក ឬ​លាក់បាំង​ទុក្ខ​លំបាក​ក្នុង​ព្រះទ័យ និង​ជំងឺ​ក្នុង​ព្រះ​កាយ​ទ្រង់​នោះ​ឡើយ(ខ.១៦-២០)។ ផ្ទុយទៅវិញ ទ្រង់​ទុកចិត្ត​ថា ព្រះ​ទ្រង់​គង់នៅ​ក្បែរ…

Read article
ព្រះគុណ​ដែល​យើង​មិន​អាច​បដិសេធន៍​​បាន

តើ​ព្រះ​ទ្រង់​បាន​អូស​មនុស្ស​ខ្លះ​ចូល​នគរ​ទ្រង់ ទាំង​ពួក​គេ​មិន​ចង់​ចូល ដោយ​ជើង​ធាក់​​ដី ហើយ​ស្រែក​ដាក់​ទ្រង់ ហើយ​ទន្ទឹម​នឹង​នោះ ព្រះអង្គ​បាន​រារាំង​អ្នកដទៃ​ទៀត ដែល​ស្រេកឃ្លាន​បាន​សេចក្តី​សង្គ្រោះ មិន​ឲ្យ​ចូល​នគរ​ទ្រង់​ឬ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ​ការយល់​ច្រឡំ​ដែល​មនុស្ស​មាន​ជា​ធម្មតា អំពី​គោល​លទ្ធិ​នៃ​ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​​បាន។ អត្ថបទ ខ្ញុំ​នៅចាំ​ថា កាល​ខ្ញុំ​កំពុង​រៀន​នៅ​សាលា​ព្រះគម្ពីរ មាន​សាស្ត្រា​ចារ្យ​ម្នាក់​បង្រៀន​កណ្ឌ​គម្ពីរសញ្ញាថ្មី ហើយ​គាត់​ក៏​ជា​នាយក​នៃ​សាលា​ព្រះគម្ពីរ​នេះ​ផង​ដែរ។ ថ្ងៃមួយ នៅក្នុង​ម៉ោង​រៀន មាន​សិស្ស​ម្នាក់​បាន​លើកដៃ​ឡើង ហើយ​និយាយ​ថា “តើ​លោក​គ្រូ​ជឿ​គោល​លទ្ធិ​នៃ​ការ​ជ្រើសរើស​របស់​ព្រះ​ឬទេ?” លោក​សាស្ត្រា​ចារ្យ​បាន​បង្ហាញ​អារម្មណ៍​ទើសទាល់​បន្តិច ចំពោះ​សំណួរ​នោះ។ ហើយ​គាត់​ក៏​មាន​ប្រសាសន៍​ត្រង់ៗថា គាត់​មិន​ជឿ​ទេ។ ព្រោះ​គាត់​មិន​ជឿ​ថា ព្រះ​ទ្រង់​បាន​អូស​មនុស្ស​ចូល​នគរ​ទ្រង់ ទាំង​ពួក​គេ​មិន​ចង់​ចូល ដោយ​ជើង​ធាក់​​ដី ហើយ​ស្រែក​ដាក់​ទ្រង់​នោះ​ទេ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​បាន​រារាំង​អ្នកដទៃ​ទៀត មិន​ឲ្យ​ចូល ទោះ​ពួក​គេ​ពិតជា​ចង់​ចូល​នគរ​ទ្រង់​នោះ​ឡើយ។ ហើយ​ខ្ញុំ​ក៏​មានការ​ភ្ញាក់ផ្អើល ដោយសារ​នេះ​ជា​ការ​និយាយ​ខុស និង​ពន្លើស​យ៉ាងធ្ងន់ធ្ងរ អំពី​ទេវ​សាស្រ្ត​កំណែទម្រង់ ហើយក៏​ដោយសារ​អ្នក​ដែល​កំពុង​និយាយ​នេះ ថែមទាំង​ជា​អ្នក​ដែល​គួរតែ​ដឹង​ច្បាស់​ជាង​នេះ ដោយ​គាត់​រៀនសូត្រ​ខ្ពង់ខ្ពស់ អំពី​គោល​លទ្ធិ​របស់​ពួក​ជំនុំ ។ល។ តែ​ខ្ញុំ​ក៏បាន​គិតថា “បើ​អ្នកដឹកនាំ​ពួក​ជំនុំ មានបទពិសោធន៍ និង​ការអប់រំ​ច្រើនយ៉ាង​នេះ មានការ​យល់​ច្រឡំ អំពី​ព្រះគុណ​ដែល​មិន​អាច​បដិសេធន៍​​បាន​ទៅ​ហើយ តើមាន​មនុស្ស​ប៉ុន្មាន​នាក់…

Read article
មានការចាប់ផ្តើមដ៏តូច

តែឯង ឱ​បេថ្លេហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅក្នុង​ពួក​យូដា​ទាំង​ពាន់ៗ នឹង​មាន​ម្នាក់​កើត​ចេញពី​ឯង​មក​ឲ្យ​អញ អ្នកនោះ​ត្រូវ​ឡើងជា​អ្នកគ្រប់គ្រង​លើ​អ៊ីស្រាអែល។ មីកា ៥:១ ស្ពាន​ព្រូ​គ្លី​ន(Brooklyn) ត្រូវ​បាន​គេ​ចាត់ទុកជា “អច្ឆរិយ​វត្ថុ​ទី៨” ពេល​ដែល​ការសាងសង់​ស្ពាន​នេះ​បាន​ចប់​សព្វគ្រប់​នៅ​ឆ្នាំ១៨៨៣។ ប៉ុន្តែ ខ្សែ​កាប​ដែក​មួយ​ខ្សែ ដែល​បាន​ចងភ្ជាប់​ស្ពាន​នេះ ពី​ប៉ម​មួយ​ទៅ​ប៉ម​មួយ​មាន​ភាព​ចាំបាច់ ដើម្បី​ឲ្យ​ការ​សាងសង់​ស្ពាន​នេះ​ទទួល​បាន​ជោគជ័យ។ គេ​ក៏បាន​បន្ថែម​ខ្សែកាប​ជាច្រើន ពីលើ​ខ្សែកាប​មួយ​ខ្សែ​នោះ ទាល់​តែ​ខ្សែកាប​តូច​មួយ​ក្លាយជា​ខ្សែកាប​ធំ​សម្បើម ដែល​គួបផ្សំ​ជាមួយ​ខ្សែកាប​ធំ​បី​ខ្សែ​ទៀត។ ពេល​ការសាងសង់​បាន​បញ្ចប់ ខ្សែកាប​ធំ​នីមួយៗ​បាន​កើតឡើង​ពី​ខ្សែ​កា​បតូចៗជាង៥ពាន់​ខ្សែ ដែល​បាន​ជួយ​ទ្រទ្រង់​ស្ពាន​យោល ដែល​វែង​ជាងគេ​បំផុត នៅ​សម័យ​នោះ។ ដូចនេះ ការ​ចាប់ផ្តើម​ដ៏​តូច​បាន​ប្រែក្លាយ​ជាផ្នែក​ដ៏​ធំ​មួយ​របស់​ស្ពាន​ព្រូ​គ្លី​ន។ ព្រះជន្ម​របស់​ព្រះយេស៊ូវ​នៅ​លើ​ផែនដី បាន​ចាប់ផ្តើម​ពីតូច​ទៅ​ធំ​ផង​ដែរ ដោយ​ព្រះអង្គ​ប្រសូត​ជា​ទារក​តូច ផ្ទំ​នៅក្នុង​ស្នូក ក្នុង​ភូមិតូច​មួយ(លូកា ២:៧)។ ហោរា​មីកា​បាន​ថ្លែង​ទំនាយ​អំពី​ការ​ប្រសូត​ដ៏​តូច​ទាប​របស់​ព្រះអង្គ យ៉ាងដូច​នេះ​ថា “តែឯង ឱ​បេថ្លេហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅក្នុង​ពួក​យូដា​ទាំង​ពាន់​ៗ នឹង​មាន​ម្នាក់​កើត​ចេញពី​ឯង​មក​ឲ្យ​អញ អ្នកនោះ​ត្រូវ​ឡើងជា​អ្នកគ្រប់គ្រង​លើ​អ៊ីស្រាអែល ដើមកំណើត​របស់​អ្នកនោះ​បាន​ចាប់តាំងពី​បុរាណ គឺ​ពី​អស់​កល្ប​រៀងមក”(មីកា ៥:១ និង ម៉ាថាយ ២:៦)។ ព្រះអង្គ​មានការ​ចាប់ផ្តើម​ដ៏​តូច​ទាប តែ​ព្រះអង្គ​ជា​អ្នកដឹកនាំ និង​អ្នក​គង្វាល ដែល​មាន​ព្រះនាម និង​បេសកកម្ម​ឈោង​ទៅដល់ “ចុង​ផែនដី​បំផុត”(មីកា ៥:៣)។ ព្រះយេស៊ូវ​បាន​ប្រសូត​ក្នុង​កន្លែង​តូច​ទាប ដោយ​បន្ទាប​ព្រះ​កាយ…

Read article
ជ្រើសរើសយកក្តីអំណរ

ចូរ​អរ​សប្បាយ ក្នុង​ព្រះអម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង។ ភីលីព ៤:៤ លោក​ឃី​ធ(Keith) មានការ​បាក់ទឹកចិត្ត ខណៈ​ពេល​ដែល​គាត់​ដើរ​យឺតៗ កាត់តាម​កន្លែង​លក់​បន្លែ និង​ផ្លែឈើ ក្នុង​ផ្សា​ទំនើប។ ដៃ​របស់​គាត់​បាន​ញ័រ ជា​រោគសញ្ញា​ទីមួយ នៃ​ជំងឺ​ប៉ាក់គីនសិន។ តើ​គាត់​នៅសល់​ពេល​ប៉ុន្មាន​ទៀត មុន​ពេល​គុណភាព​នៃ​ជីវិត​របស់​គាត់​ចាប់ផ្តើម​ចុះ​ខ្សោយ​យ៉ាង​ឆាប់​រហ័ស? តើ​ភរិយា និង​កូន​ៗ​របស់​គាត់ នឹង​មានការ​ពិបាក​យ៉ាងណា? តែ​ភ្លាម​ៗ​នោះ លោក​ឃីធ​ក៏បាន​អស់សំណើច​នឹង​ខ្លួនឯង ធ្វើឲ្យ​ភាព​អាប់អួរ​រលាយ​បាត់​អស់។ គាត់​បាន​មើលតាម​ប្រឡោះ​ធ្នើរ​ដាក់​ដំឡូងបារាំង ឃើញ​បុរស​ម្នាក់​រុញ​ក្មេងប្រុស​ពិការ​ម្នាក់​នៅ​លើ​រទេះរុញ។ បុរស​នោះ​ក៏បាន​ឱន​ចុះ ហើយ​ខ្សឹប​ដាក់​ត្រចៀក​កូនប្រុស​គាត់ ដែល​មាន​ទឹកមុខ​ញញឹម​ជាប់​ជានិច្ច។ គាត់​ស្ថិត​ក្នុង​សភាព​ដែល​ពិបាក​ជាង​លោក​ឃីធ​ឆ្ងាយណាស់ តែ​គាត់ និង​ឪពុក​គាត់​កំពុងតែ​រក​ឃើញ​ក្តី​អំណរ នៅកន្លែង​ណា​ដែល​ពួក​គេ​អាច​រក​ឃើញ​បាន។ កាល​សាវ័ក​ប៉ុល​កំពុង​សរសេរ​សំបុត្រ​ផ្ញើ​ពី​ក្នុង​គុក ឬ​ក្នុង​ពេល​ជាប់ឃុំ​ខ្លួន​ក្នុង​ផ្ទះ ខណៈ​ពេល​ដែល​គាត់​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​ជំនុំជម្រះ​ទោស​គាត់ គាត់​ហាក់ដូចជា​គ្មាន​សិទ្ធិ​ដើម្បី​អរ​សប្បាយ​នោះ​ឡើយ(ភីលីព ១:១២-១៣)។ អធិរាជ​ណេរ៉ូ(Nero) ជា​មនុស្ស​អាក្រក់​ដែល​ល្បី​ខាង​ប្រើ​អំពើ​ហិង្សា និង​ភាព​សាហាវ​ព្រៃផ្សៃ ដូចនេះ សាវ័ក​ប៉ុល​មានហេតុ​ផល ដែល​ត្រូវ​ព្រួយបារម្ភ។ គាត់​ក៏បាន​ដឹងផង​ដែរ​ថា មាន​គ្រូ​ខុសឆ្គង​ជា​ច្រើន កំពុង​ឆ្លៀត​ឱកាស ក្នុង​ពេល​អវត្តមាន​របស់​គាត់ ដើម្បី​ស្វែងរក​ភាព​រុងរឿង​សម្រាប់​ខ្លួន​ឯង។ ពួក​គេ​យល់ឃើញ​ថា ខ្លួន​អាច​បន្ថែម​ទុក្ខ​លំបាក​ដល់​សាវ័ក​ប៉ុល ពេល​គាត់​កំពុង​ជាប់ឃុំ(ខ.១៧)។ តែ​សាវ័ក​ប៉ុល​បានសម្រេច​ចិត្ត​អរ​សប្បាយ(ខ.១៨-២១) ហើយ​គាត់​ក៏បាន​ប្រាប់​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព ឲ្យ​យក​តម្រាប់​តាម​គាត់។ គឺ​ដូចដែល​គាត់​ប្រាប់​ពួក​គេ​ថា…

Read article