January 2024

You are here:
បម្រើ​អ្នក​ដទៃ ថ្វាយ​ព្រះយេស៊ូវ

លោកុប្បត្តិ ៣៦-៣៨ និង ម៉ាថាយ ១០:២១-៤២ ម៉ាកុស ១០:៣៥-៤៥ អ្នកណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ​។ ម៉ាកុស ១០:៤៣ តួ​សម្ដែង​ស្រី ឈ្មោះ នីស៊ែល នីខូល(Nichelle Nichols) មាន​គេ​នឹក​ចាំ​អំពី​គាត់ ភាគ​ច្រើន​ដោយសារ​គាត់​បាន​សម្ដែង​តួ​អនុសេនីយ៍ទោ​អ៊ូរ៉ា(Uhura) ក្នុង​រឿង​ការ​ធ្វើ​ដំណើរ​ក្នុង​ភព​ផ្កាយ​។ ការ​ដើរតួ​ក្នុង​រឿង​នេះ បាន​នាំ​ឲ្យ​គាត់​ទទួល​បាន​ជោគជ័យ ក្នុង​អាជីព ដោយ​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​ស្រ្តី​អាមេរិក​ស្បែក​ខ្មៅ​មុនគេ ដែល​បាន​ដើរតួ​សម្ដែង ក្នុង​កម្ម​វីធី​ទូរទស្សន៍​ធំៗ​។ តែ​រឿង​នេះ​ក៏បាន​នាំ​ឲ្យ​គាត់​ជោគជ័យ​លើស​ពី​នេះ​ទៀត​។ អ្នក​ស្រី​នីស៊ែល​បាន​លា​ឈប់​ពី​ការ​សម្ដែង ក្នុង​ខ្សែ​ភាពយន្ត​ការ​ធ្វើ​ដំណើរ​ក្នុង​ភព​ផ្កាយ ក្នុង​រដូវ​កាលទី១ ដើម្បី​វិល​ត្រឡប់​ទៅ​រក​អាជីព​ក្នុង​សាល​មហោស្រព​វិញ​។ ប៉ុន្តែ បន្ទាប់មក គាត់​ក៏​បាន​ជួប​លោក​ម៉ាទីន លូស័ត ឃីង(Martin Luther King Jr) ដែល​បាន​ជំរុញ​គាត់ មិន​ឲ្យ​ចាក​ចេញពី​ការ​សម្ដែង​នោះ​។ លោក​ម៉ាទីន លូស័រ ឃីង បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទីមួយ​ហើយ ដែល​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​មាន​មុខ នៅ​លើ​កញ្ចក់​ទូរទស្សន៍ ក្នុង​ការ​ដើរតួ​ជា​មនុស្ស​មាន​បញ្ញា ដែល​អាច​ធ្វើ​អ្វីៗ​ក៏បាន សូម្បីតែ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ភព​ផ្កាយ​ក៏ដោយ​។ តាមរយៈ​ការ​សម្ដែង​ជា​ឧត្តម​សេនីយ៍​អ៊ូរ៉ា អ្នក​ស្រី​នីស៊ែល​ទទួល​បាន​ជោគជ័យ​ដែល​សំខាន់​ជាង​នេះ​ទៀត ដែល​ជា​ការ​បង្ហាញ​ស្ត្រី និង​កុមារ​ជា​ជន​ជាតិ​ស្បែក​ខ្មៅ នូវ​ការ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​។…

Read article
ក្តី​សង្ឃឹម​សម្រាប់​គ្រីស្ទបរិស័ទ​ដែល​មិនល្អ​ឥត​ខ្ចោះ

ដ្បិត​ទ្រង់​ធ្វើឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយសារ​ដង្វាយ​តែ១នោះ។ ហេព្រើរ ១០:១៤ ខគម្ពីរ​នេះ មាន​ពេញ​ទៅ​ដោយ​ការ​លើកទឹកចិត្ត សម្រាប់​មនុស្ស​មាន​បាប ដែល​មិន​គ្រប់លក្ខណ៍​ដូច​យើង ហើយក៏​មាន​ពេញ​ទៅ​ដោយ​ការ​លើកទឹកចិត្ត ឲ្យ​មាន​សេចក្តី​បរិសុទ្ធ​ផង​ដែរ។ បទ​គម្ពីរ​នេះ​មានន័យថា អ្នក​អាច​មានការ​ធានា​ថា អ្នក​អាច​ឈរ​ដោយ​ភាព​គ្រប់​លក្ខណៈ និង​ពេញលេញ នៅក្នុង​ព្រះ​នេត្រ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ មិនមែន​ដោយសារ​អ្នក​ល្អឥតខ្ចោះ​ក្នុង​ពេលឥឡូវនេះ​នោះ​ទេ គឺ​ដោយសារ​អ្នក​មិនល្អ​ឥត​ខ្ចោះ តែ​កំពុង “ទទួល​ការ​ញែក​ចេញ” និង“ធ្វើ​ឲ្យ​បរិសុទ្ធ” ដោយ​ចាកចេញ​ពី​ភាព​មិនល្អ​ឥត​ខ្ចោះ ឆ្ពោះទៅ​រក​សេចក្តី​បរិសុទ្ធ​កាន់តែ​ខ្លាំង​ឡើង​ៗ។ នេះ​ជា​ចំណុច​សំខាន់​នៃ​បទ​គម្ពីរ​ហេព្រើរ ១០:១៤។ តើ​ជំនឿ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​អន្ទះសា​ចង់​បោះបង់​ចោល​អំពើបាប ហើយ​មានការ​ចម្រើន​ឡើង ក្នុង​សេចក្តី​បរិសុទ្ធ​ឬទេ? ជំនឿ​នោះ​ជា​ប្រភេទ​ជំនឿ​ដែល​អាច​មើល​ទៅ​ព្រះគ្រីស្ទ ក្នុង​ភាព​មិនល្អ​ឥត​ខ្ចោះ​របស់​ខ្លួន ហើយ​ទូល​ព្រះអង្គ​ថា “ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​ល្អឥតខ្ចោះ ក្នុង​ព្រះនេត្រព្រះ​អង្គ​ហើយ”។ ជំនឿ​នេះ​នាំឲ្យ​យើង​អធិស្ឋាន​ថា “ឱ​ព្រះគ្រីស្ទ​អើយ ថ្ងៃនេះ​ទូលបង្គំ​បាន​ធ្វើអំពើ​បាប​ហើយ។ ទូលបង្គំ​ស្អប់​បាប​របស់​ទូលបង្គំ។ ដ្បិត​ព្រះអង្គ​បាន​ចារ​ក្រឹត្យវិន័យ​ព្រះអង្គ ពីលើ​ចិត្ត​ទូលបង្គំ ហើយ​ទូលបង្គំ​ចង់​ស្តាប់​បង្គាប់​ព្រះអង្គ។ ហើយ​ព្រះអង្គ​កំពុង​ធ្វើការ​ក្នុង​ទូលបង្គំ នូវ​អ្វី​ដែល​គាប់​ព្រះទ័យ​ព្រះអង្គ(ហេព្រើរ ១៣:២១)។ ដូចនេះ ទូលបង្គំ​ស្អប់​អំពើ​បាប ដែល​ទូលបង្គំ​នៅ​តែ​បន្ត​ប្រព្រឹត្ត ហើយ​ស្អប់​គំនិត​ដែល​មាន​បាប ដែល​ទូលបង្គំ​កំពុងតែ​មាន”។ នេះ​ជា​ជំនឿ​ដ៏​ពិត និង​ត្រឹមត្រូវ ដែល​នាំឲ្យ​បាន​សង្គ្រោះ។ នេះ​ជា​ជំនឿ ដែល​អាច​យល់​ច្បាស់​ អំពី​សេចក្តី​ដែល​ចែងថា…

Read article
ព្រះអង្គ​ទទួល​យក​អំពើ​បាប

លោកុប្បត្ដិ ៣៣-៣៥ និង ម៉ាថាយ ១០:១-២០ អេសាយ ៥៣:១-៦ ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង​។ អេសាយ ៥៣:៤ គ្រោះ​មហន្ត​រាយ​នៃ​រោង​ចក្រ​នុយក្លេអ៊ែរ នៅ​ខេត្ត​ហ្វ៊ូ​គូស៊ីម៉ា ប្រទេស​ជប៉ុន កាលពី​ឆ្នាំ២០១១ ដែល​បណ្តាល​មកពី​​គ្រោះ​រញ្ជួយ​ដី បាន​បញ្ចេញ​ជាតិ​ពុល​វិទ្យុ​សកម្ម​ដ៏​ច្រើន​លើស​លប់ ហើយ​បាន​បង្ខំ​ពលរដ្ឋ​ជាង១៥ម៉ឺន​នាក់ ឲ្យ​ចាក​ចេញពី​តំបន់​ដែល​ទទួល​ផល​ប៉ះ​ពាល់​។ អ្នក​ស្រុក​ម្នាក់​បាន​រៀប​រាប់​ថា “គ្រោះ​មហន្ត​រាយ​នេះ ប្រៀប​ដូចជា​ព្រិល​ដែលគេ​មើល​មិន​ឃើញ ធ្លាក់​មក​លើ​ខេត្ត​ហ្វ៊ូ​គូស៊ីម៉ា ហើយ​បន្ត​ធ្លាក់ និង​គ្រប​ដណ្តប់​ពីលើ​តំបន់​នោះ”។ គេ​បាន​រក​ឃើញ​ជាតិ​វិទ្យុ​សកម្ម​ក្នុង​កំរិត​ខ្ពស់​នៅ​ក្នុង​បន្លែ សាច់ និង​តំបន់​ទេសចរណ៍ ដែល​ស្ថិត​នៅ​ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ​ពី​រោង​ចក្រ​នុយក្លេអ៊ែ​។ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជាតិពុល​នោះ អ្នក​រស់នៅ​ក្នុង​តំបន់​នោះ ក៏បាន​ចាប់​ផ្តើម​ដាំ​ដើម​ផ្កាឈូក​រ័ត្ន ដែល​​គេ​ឮ​ល្បី​ថា ពួកវា​អាច​ស្រូប​យក​ជាតិ​វិទ្យុ​សកម្ម​បាន​។ ពួក​គេ​បាន​យក​គ្រាប់​ផ្កាឈូក​រ័ត្ន​ជាង២សែន​គ្រាប់​ទៅ​ដាំ​នៅ​ទីនោះ ហើយ​សព្វថ្ងៃ​នេះ ដើម​ផ្កាឈូក​រ័ត្ន​រាប់​លាន​ដើម កំពុង​មាន​ផ្ការីក​ស្គុះ​ស្គាយ ក្នុង​ខេត្ត​ហ៊្វ​គូស៊ីម៉ា​។ ព្រះ​ទ្រង់​បាន​រចនា និង​បង្កើត​ដើម​ផ្កាឈូក​រ័ត្ន ឲ្យ​មាន​អត្ថ​ប្រយោជន៍​ច្រើន​លើស​ពី​ការ​រំពឹង​គិត​របស់​យើង​។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ដំណោះ​ស្រាយ​ដែល​ព្រះយេស៊ូវ​បាន​ប្រើ ដើម្បី​ប្រោស​ពិភពលោក​ទាំងមូល​ឲ្យ​ជា​។ ព្រះគ្រីស្ទ​បាន​ទទួលយក​ការ​ឈឺ​ចាប់​របស់​យើង ដាក់​នៅ​លើ​ព្រះ​កាយ​ព្រះអង្គ ហើយ​បាន “រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង”(អេសាយ ៥៣:៤)។ ព្រះអង្គ​បាន​ទទួលយក​គ្រប់​ទាំង​ការ​អាក្រក់ អំពើបាប និង​ការ​រីក​សាយ​ភាយ​នៃ​អំពើ​បាប​ក្នុង​លោកិយ និង​មធ្យោបាយ​ទាំង​អស់​ដែល​មនុស្ស​បាន​ប្រើ ដើម្បី​បំផ្លាញ​ខ្លួនឯង​។…

Read article
ជំនឿ​តូចបំផុត

ដូច្នេះ មិន​សំរេច​នឹង​អ្នកណា​ដែល​ចង់បាន ឬ​នឹង​អ្នកណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេចនឹង​ព្រះ ដែល​មាន​សេចក្តី​មេត្តាករុណា​វិញ។ រ៉ូម ៩:១៦ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះអង្គ យើង​ត្រូវ​ដឹង​ច្បាស់​ថា នៅដើម​ឆ្នាំ​ថ្មីនេះ អ្វី​គ្រប់យ៉ាង​ដែល​យើង​នឹង​ទទួល​ពី​ព្រះអង្គ គឺ​ដោយសារ​សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ។ គ្រប់​ទាំង​ការ​សប្បាយ ឬ​ការ​ឈឺចាប់​ដែល​យើង​នឹង​ជួប គឺ​សុទ្ធតែ​ ដោយសារ​សេចក្តី​មេត្តា​កុរ​ណា។ មូលហេតុ​ដែល​ព្រះគ្រីស្ទ​យាងចុះ​មក​ក្នុង​លោកិយ​នេះ គឺ​ដើម្បី“ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ​ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់”(រ៉ូម ១៥:៩)។ យើង​បាន​កើតជា​ថ្មី “តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់”(១ពេត្រុស ១:៣)។ យើង​អធិស្ឋាន​រាល់ថ្ងៃ “ដើម្បី​ទទួល​សេចក្តី​មេត្តា​កុរ​ណា”(ហេព្រើរ ៤:១៦) ហើយ​ឥឡូវនេះ យើង​កំពុងតែ “រង់ចាំ​សេចក្តី​មេត្តាករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ឲ្យបាន​ជីវិត​អស់​កល្ប​ជានិច្ច”(យូដាស ១:២០)។ បើ​គ្រីស្ទបរិស័ទ​ណា​ម្នាក់​បង្ហាញ​ចេញ​នូវ​លក្ខណៈ​ដែល​គួរឲ្យ​ជឿ នោះ​គឺ​គាត់​មាន​លក្ខណៈ​គួរឲ្យ​ជឿ ដោយសារ “សេចក្តី​មេត្តាករុណា​របស់​ព្រះអម្ចាស់” (១កូរិនថូស ៧:២៥)។ ក្នុង​បទ​គម្ពីរ លូកា ១៧:៥-៦ ពួក​សាវ័ក​បាន​ទូល​សូម​ព្រះអម្ចាស់​ថា “សូម​ចម្រើន​សេចក្តី​ជំនឿ​ដល់​យើងខ្ញុំ​ទៀត​ផង!” ហើយ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “បើ​អ្នករាល់គ្នា​មាន​សេចក្តី​ជំនឿ​ដូច​គ្រាប់ពូជ១យ៉ាង​ល្អិត នោះ​នឹង​និយាយទៅ​ដើម​មន​នេះ​ថា ចូរ​ឯង​រលើង​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ នោះ​គង់តែ​នឹង​ស្តាប់​បង្គាប់​អ្នក​ដែរ”។ ម្យ៉ាងទៀត បញ្ហា​ក្នុង​ជីវិត និង​ការងារ​គ្រីស្ទបរិស័ទ គឺ​មិន​ស្ថិតនៅ​លើ​កម្លាំង ឬ​បរិមាណ​នៃ​ជំនឿ​របស់​យើង​ទេ ព្រោះ​កម្លាំង…

Read article
ការ​ស៊ូ​ទ្រាំ​ថ្វាយ​ព្រះយេស៊ូវ

លោកុប្បត្តិ ៣១-៣២ និង ម៉ាថាយ ៩:១៨-៣៨ ហេព្រើរ ១២:១-៣ ចូរ​ពិចារណា​មើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​មាន​បាប … ក្រែងលោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយហត់ ហើយ​រសាយ​ចិត្ត​ចេញ​។ ហេព្រើរ ១២:៣ កាល​ខ្ញុំ​កំពុង​រៀន​នៅ​សាលា​ព្រះ​គម្ពីរ កាល​ប៉ុន្មាន​ឆ្នាំ​មុន យើង​មាន​កម្មវិធី​ថ្វាយបង្គំ​ប្រចាំ​សប្តាហ៍​។ ក្នុង​ពេល​ថ្វាយបង្គំ​មួយ​លើក​នោះ ខណៈ​ពេល​ដែល​សិស្ស​ទាំងឡាយ​កំពុង​ច្រៀង​បទ “ព្រះអម្ចាស់​អស្ចារ្យ” ខ្ញុំ​សង្កេត​ឃើញ​សាស្ត្រាចារ្យ​បី​រូប កំពុង​ច្រៀង​ដោយ​ចិត្ត​ឆេះ​ឆួល​។ ទឹក​មុខ​របស់​ពួក​គាត់​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ ដោយសារ​សេចក្តី​ជំនឿ​ដែល​ពួក​គាត់​មាន​ចំពោះ​ព្រះអម្ចាស់​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ខណៈ​ពេល​ដែល​ពួក​គាត់​ម្នាក់ៗ​កំពុង​មាន​ជំងឺ​ដំណាក់​ចុង​ក្រោយ សេចក្តី​ជំនឿ​របស់​ពួក​គាត់​បាន​ជួយ​ឲ្យ​ពួក​គាត់​អាច​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក និង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​។ សព្វថ្ងៃ​នេះ ការ​នឹក​ចាំ​អំពី​របៀប​ដែល​ពួក​គាត់​ច្រៀង​សរសើរ​ដំកើង​ព្រះ បាន​បន្ត​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​បន្ត​ដំណើរ​ទៅមុខ​ទៀត ក្នុង​ទុក្ខ​លំបាក​របស់​ខ្ញុំ​។ សម្រាប់​ខ្ញុំ ពួក​គាត់​ស្ថិត​ក្នុង​ចំណោម​គំរូ​នៃ​ការ​លើក​ទឹក​ចិត្ត​របស់​មនុស្ស​ជា​ច្រើន ដែល​រស់នៅ​ដោយ​ជំនឿ​។ ពួក​គាត់​បាន​រំឭក​ខ្ញុំ អំពី​របៀប​ដែល​យើង​អាច​អនុវត្ត​តាម​ការ​បង្រៀន​ក្នុង​បទ​គម្ពីរ​ហេព្រើរ ១២:២-៣ ឲ្យ​មើលទៅ​ព្រះយេស៊ូវ​ជាប់​ជានិច្ច ដែល​ព្រះអង្គ “បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង … ឲ្យតែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់”(ខ.២)។ ពេលណា​ទុក្ខ​លំបាក ដោយសារ​ការ​បៀតបៀន ឬ​បញ្ហា​ប្រឈម​ក្នុង​ជីវិត ធ្វើ​ឲ្យ​យើង​ពិបាក​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ចូរ​យើង​យក​គំរូ​តាម​អ្នក​ដែល​បាន​ធ្វើ​តាម​ព្រះបន្ទូល​ព្រះ ហើយ​ទុកចិត្ត​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​។ យើង​អាច “រត់​ក្នុង​ទី​ប្រណាំង ដែល​នៅមុខ​យើង ដោយ​អំណត់”(ខ.១) ដោយ​ចាំ​ថា ព្រះយេស៊ូវ…

Read article
ព្រះអង្គ​គង់នៅ​ជាមួយ​អ្នក​បម្រើ​ព្រះអង្គ

លោកុប្បត្តិ ២៩-៣០ និង ម៉ាថាយ ៩:១-១៧ លោកុប្បត្តិ ៣៩:១៩-២៣ ព្រះយេហូវ៉ា​ទ្រង់​គង់​ជាមួយនឹង​គាត់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ នោះ​ទ្រង់​ធ្វើ​ឲ្យ​ចំរើន​ឡើង​គ្រប់​ជំពូក​។ លោកុប្បត្តិ ៣៩:២៣ ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​មួយ ក្នុង​តំបន់​មជ្ឈិម​បូព៌ា ពេល​ដែល​លោក រេហ្សា(Reza) បាន​ទទួល​ព្រះ​គម្ពីរប៊ីប​មួយ​ក្បាល គាត់​ក៏បាន​ស្គាល់​ព្រះយេស៊ូវ ហើយ​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះអង្គ​។ គាត់​បាន​អធិស្ឋាន​ជា​លើក​ដំបូង ក្នុង​ព្រះ​នាម​ព្រះគ្រីស្ទ​សូម​ព្រះអង្គ​ប្រើ​គាត់ ជា​អ្នក​បម្រើ​ព្រះអង្គ​។ ក្រោយមក បន្ទាប់ពី​គាត់​បាន​ចាក​ចេញពី​ជំរុំ​នោះ ព្រះអង្គ​ក៏​បាន​ឆ្លើយតប​ការ​អធិស្ឋាន​របស់​គាត់ ដោយ​ប្រទាន​ពរ​គាត់​ឲ្យ​មាន​ការងារ​ធ្វើ ជាមួយ​អង្គការ​មនុស្ស​ធម៌ ហើយ​ក៏​បាន​វិល​ត្រឡប់​មក​ជំរុំ​វិញ ដើម្បី​បម្រើ​មនុស្ស​ដែល​គាត់​បាន​ស្គាល់ និង​ស្រឡាញ់​។ គាត់​ក៏បាន​បង្កើត​ក្លឹប​កីឡា ថ្នាក់​រៀន​ភាសា និង​កន្លែង​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់ ព្រោះ​គាត់​ចង់​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន ដើម្បី​ផ្តល់​ឲ្យ​ប្រជាជន​គាត់​នូវ​សេចក្តី​សង្ឃឹម​។ គាត់​ក៏បាន​មើល​ឃើញ​កម្មវិធី​ទាំង​នេះ ជា​ឱកាស​ដើម្បី​បម្រើ​អ្នក​ដទៃ និង​ចែក​ចាយ​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​។ ពេល​លោក រេហ្សា​ អាន​ព្រះ​គម្ពីរ គាត់​ក៏បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពី​រឿង​លោក​យ៉ូសែប ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​។ គាត់​បាន​កត់​សំគាល់​ឃើញថា ព្រះ​ទ្រង់​បាន​ប្រើ​លោក​យ៉ូសែប កាល​គាត់​នៅ​ក្នុង​គុក ដើម្បី​សម្រេច​ផែនការ​ព្រះអង្គ​។ ដោយសារ​ព្រះអង្គ​គង់នៅ​ជា​មួយ​លោក​ យ៉ូសែប ព្រះអង្គ​ក៏​បាន​បង្ហាញ​សេចក្តី​សប្បុរស​ដល់​គាត់ និង​ប្រទាន​ពរ​គាត់​ជា​ច្រើន​។​មេ​គុក​បាន​ឲ្យ​លោក​យ៉ូសែប​មើល​ការ​ខុស​ត្រូវ​ក្នុង​គុក ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​លោក​យ៉ូសែប…

Read article
ផ្ដោត​ទៅលើ​ការ​ដើរ​តាម​ព្រះយេស៊ូវ

លោកុប្បត្តិ ២៧-២៨ និង ម៉ាថាយ ៨:១៨-៣៤ យ៉ូហាន ២១:១៧-២៤ បើសិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ​។ យ៉ូហាន ២១:២២ មាន​ពេល​មួយ​ខ្ញុំ​ប្រាប់​កូន​ស្រី​ខ្ញុំ ឲ្យ​សម្អាត​បន្ទាប់​ខាង​មុខ មុន​ពេល​ចូល​គេង​។ គាត់​ក៏​បាន​ឆ្លើយតប​ភ្លាមៗ ដោយ​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​ខ្ញុំ​មិន​ប្រាប់​ប្អូន​ស្រី​គាត់​ឲ្យ​ទៅ​សម្អាត​បន្ទប់​នោះ​ដែរ? ការ​ប្រចាំ​គ្នា​យ៉ាង​ដូច​នេះ​ ជា​ការ​ប្រឆាំង​តិចតួច​ដែល​កើត​ឡើង​ជា​ញឹក​ញាប់ នៅ​ក្នុង​គ្រួសារ​ខ្ញុំ កាល​កូន​ស្រី​ខ្ញុំ​នៅ​ក្មេង​។ ខ្ញុំ​តែងតែ​ឆ្លើយតប​ទៅ​ពួកគេ​វិញ ដូច​សព្វ​មួយ​ដង​ថា “កូន​កុំ​បារម្ភ​អំពី​បង​ប្អូន​របស់​កូន​អី​។ ម៉ាក់​ប្រគល់​ភារកិច្ច​នេះ ឲ្យ​កូន​ធ្វើ​ហើយ”។ ក្នុង​បទ​គម្ពីរ​យ៉ូហាន​ជំពូក ២១ យើង​ឃើញថា បញ្ហា​ដ៏​សាមញ្ញ​នេះ ក៏បាន​កើត​ឡើង​ក្នុង​ចំណោម​ពួក​សាវ័ក​ផង​ដែរ​។ ព្រះយេស៊ូវ​ទើបតែ​បាន​ស្អាង​លោក​ពេត្រុស​ឡើង​វិញ បន្ទាប់ពី​គាត់​បាន​បដិសេធន៍​ព្រះ​អង្គ​បី​ដង(មើល យ៉ូហាន ១៨១៥-១៨,២៥-២៧)។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ទៅ​កាន់​គាត់​ថា “ចូរ​មក​តាម​ខ្ញុំ​ចុះ!”(២១:១៩) ដែល​ជា​ព្រះ​រាជ​បញ្ជា​ដ៏​សាមញ្ញ តែ​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​។ ព្រះយេស៊ូវ​ក៏បាន​ពន្យល់​លោក​ពេត្រុស​ថា គាត់​នឹង​ដើរ​តាម​ព្រះអង្គ​រហូត​ដល់​អស់​ជីវិត(ខ.១៨-១៩)។ លោក​ពេត្រុស​មិន​បាន​យល់​ព្រះបន្ទូល​ព្រះយេស៊ូវ​ច្បាស់​ទេ បាន​ជា​គាត់​ទូល​សួរ​ព្រះអង្គ អំពី​សាវ័ក​ម្នាក់​ទៀត​ដែល​នៅ​ក្រោយ​គាត់​ថា “តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ?”(ខ.២១)។ ព្រះយេស៊ូវ​ក៏​បាន​ឆ្លើយ​ថា “បើសិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ”(ខ.២២)។ ជា​ញឹក​ញាប់ យើង​ក៏​មាន​បញ្ហា​នេះ​ដូច​សាវ័ក​ពេត្រុស​ផង​ដែរ! យើង​ចង់​ដឹង​អំពី​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​របស់​អ្នក​ដទៃ…

Read article
ការ​អំពាវនាវ​ឲ្យ​អធិស្ឋាន

លោកុប្បត្ដិ ២៥-២៦ និង ម៉ាថាយ ៨:១-១៧ នេហេមា ១:៤-១១ កាល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​ក៏​អង្គុយ​យំ ហើយ​សៅសោក​នៅ​អស់​ពីរបី​ថ្ងៃ ខ្ញុំ​ក៏​តម ហើយ​អធិស្ឋាន នៅ​ចំពោះ​ព្រះ​នៃ​ស្ថាន​សួគ៌​។ នេហេមា ១:៤ លោក​អាប្រាហាំ លីនខិន(Abraham Lincoln) បាន​ប្រាប់​រឿង​អាថ៌កំបាំង​មួយ​ដល់​មិត្ត​ភក្តិ​របស់​គាត់​ម្នាក់​ថា គាត់​បាន​ទទួល​ការ​ជំរុញ​ចិត្ត​ជា​ច្រើន​លើក​ច្រើន​សារ ឲ្យ​លត់​ជង្គង់​ចុះ ដោយ​ការ​ជឿ​ជាក់​មិន​អាច​ប្រកែក​បាន​ថា គាត់​មិន​មាន​កន្លែងណា​ផ្សេង​ទៀត​ដែល​ត្រូវ​ទៅ​ទេ​។ ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិក ដ៏​គួរ​ឲ្យ​ភ័យ​តក់ស្លុត លោក​ប្រធានាធិបតី អាប្រាហាំ លីនខិន​មិន​គ្រាន់តែ​បាន​ចំណាយ​ពេល​អធិស្ឋាន​យ៉ាង​ខ្ជាប់ខ្ជួន តែ​ក៏បាន​អំពាវនាវ​ប្រជាជន​ទូ​ទាំង​ផ្ទៃ​ប្រទេស​ឲ្យ​ចូល​រួម​អធិស្ឋាន​ជាមួយ​គាត់​ផង​ដែរ​។ ក្នុង​ឆ្នាំ ១៨៦១ គាត់​បាន​ប្រកាស​ជ្រើស​រើស​យក​ថ្ងៃ​មួយ ធ្វើ​ជា “ទិវា​បន្ទាប​ខ្លួន​អធិស្ឋាន​តម”។ ហើយ​គាត់​ក៏បាន​ប្រារព្ធ​ទិវា​នេះ​ម្តង​ទៀត នៅ​ឆ្នាំ១៨៦៣ ដោយ​លើក​ឡើង​ថា ប្រទេស​ជាតិ និង​មនុស្ស​ម្នាក់ៗ​មាន​កាតព្វកិច្ច​ពឹង​ផ្អែកលើ​អំណាច​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ ដោយ​សារភាព​បាប និង​កំហុស​របស់​ខ្លួន នៅ​ចំពោះ​ព្រះអង្គ ដោយ​ការ​បន្ទាប​ខ្លួន សោក​ស្តាយ​ចំពោះ​បាប​របស់​ខ្លួន តែ​មាន​ក្តី​សង្ឃឹម​ដ៏​មុត​មាំ​ថា ការ​ប្រែ​ចិត្ត​ពិត​ប្រាកដ​នឹង​នាំ​ទៅ​រក​សេចក្តី​មេត្តា និង​ការ​អត់​ទោស​បាប”។ បន្ទាប់ពី​ពួក​អ៊ីស្រាអែល​បាន​រស់នៅ​ជា​ចំណាប់​ខ្មាំង ក្នុង​ចក្រភព​បាប៊ីឡូន​បាន៧០ឆ្នាំ ស្តេច​ស៊ីរូស ក៏បាន​អនុញ្ញាត​ឲ្យ​ពួក​អ៊ីស្រាអែល​វិល​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ​។ ពួក​សំណល់​នៃ​សាសន៍​អ៊ីស្រាអែល​ក៏​បាន​វិល​ត្រឡប់​។ ពេល​ដែល​លោក​នេហេមា(នេហេមា ១:៦) ដែល​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច​បាប៊ីឡូន(ខ.១១)…

Read article
ស្រឡាញ់​តាម​របៀប​ជា​ច្រើន​រាប់​មិន​អស់

លោកុប្បត្ដិ ២៣-២៤ និង ម៉ាថាយ ៧ យេរេមា ៣១:១-៦ អើ អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​។ យេរេមា ៣១:៣ ក្នុង​បទ​កំណាព្យ​ដែល​អ្នក​ស្រី​អេលី​ហ្សាបិត បារេត(Elizabeth Barrett)បាន​និពន្ធ មាន​ចំណង​ជើង​ថា បទ​ពាក្យ៧របស់​ជនជាតិ​ប៉ទុយហ្កាល់ ស្ថិត​ក្នុង​ចំណោម​បទ​កំណាព្យ​ដែល​ល្បី​ល្បាញ​បំផុត ក្នុង​ភាសា​អង់គ្លេស​។ ក្នុង​កំណាព្យ​នោះ គាត់​បាន​សរសេរ​ឃ្លា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា “តើ​ខ្ញុំ​អាច​ស្រឡាញ់​បង យ៉ាង​ដូច​ម្តេច​ខ្លះ? ខ្ញុំ​សូម​រាប់​របៀប​ដែល​ខ្ញុំ​ស្រឡាញ់​បង”។ គាត់​បាន​សរសេរ​បទ​កំណាព្យ​នេះ ជូន​លោក​រ៉ូបឺត ប្រោននីង(Robert Browning) មុន​ពេល​អ្នក​ទាំង​ពីរ​រៀប​ការ​ជាមួយ​គ្នា​។ លោក​រ៉ូបឺត​មាន​ការ​រំភើប​ចិត្ត​ណាស់ ហើយក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​ស្រី​អេលី​ហ្សាបិត ឲ្យ​បោះពុម្ព​ផ្សាយ​កម្រ​បទ​កំណាព្យ​របស់​គាត់​ទាំង​អស់​។ ប៉ុន្តែ ភាសា​នៃ​បទ​ពាក្យ៧នេះ មាន​ភាព​ទន់ភ្លន់​ខ្លាំង ព្រោះ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់​ជាមួយ​លោក​រ៉ូបឺត ដូច​នេះ គាត់​មាន​ការ​ខ្មាសអៀន ហើយ​ក៏​បាន​បោះពុម្ព​ផ្សាយ ដោយ​ឲ្យ​គេ​គិត​ស្មានថា វា​ជា​បទ​កំណាព្យ​ដែល​គេ​បក​ប្រែ​ពី​អ្នក​និពន្ធ​ជនជាតិ​ព័រទុយហ្គាល់​។ ជួនកាល យើង​អាច​មាន​អារម្មណ៍​ខ្មាសអៀន ពេល​យើង​បើក​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​អ្នក​ដទៃ​។ តែ​ព្រះ​គម្ពីរ​បាន​បើក​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដោយ​គ្មាន​ការ​លាក់លៀម​ឡើយ​។ កណ្ឌ​គម្ពីរ​យេរេមា​បាន​រំឭក​អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះអង្គ​បាន​បង្ហាញ​រាស្រ្ត​ព្រះអង្គ ដោយ​ព្រះបន្ទូល​ដ៏​ស្រទន់​ថា ព្រះអង្គ​បាន​ស្រឡាញ់​ពួកគេ ដោយ​សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប ហើយ​បាន​ទាញ​នាំ​ពួក​គេ​ឲ្យ​ត្រឡប់​មក​រក​ព្រះអង្គ​វិញ ដោយ​សេចក្តី​សប្បុរស​ដ៏​ស្ថិត​ស្ថេរ(យេរេមា ៣១:៣)។ ទោះ​រាស្រ្ត​ព្រះ​អង្គ​បាន​ងាក​ចេញពី​ព្រះអង្គ​ក៏ដោយ…

Read article
ព្រះ​អង្គ​សង្គ្រោះ​ដែល​ស្ម័គ្រ​ព្រះទ័យ​លះបង់

លោកុប្បត្តិ ២០-២២ និង ម៉ាថាយ ៦:១៩-៣៤ រ៉ូម ៥:៦-៨ ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង​។ រ៉ូម ៥:៨ កាល​នី​កូឡាស(Nicholas)កំពុង​បើកបរ នៅ​ពេលយប់​រំលង​អាធ្រាត្រ គាត់​ក៏បាន​ឃើញ​អគ្គីភ័យ​កំពុង​ឆាប​ឆេះ​ផ្ទះ​មួយ​ខ្នង​។ គាត់​ក៏​បាន​ឈប់​ឡាន​នៅ​លើ​ផ្លូវ​ចូល​ផ្ទះ​នោះ ហើយក៏​បាន​ប្រញាប់​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​កំពុង​ឆេះ​ ដោយ​បាន​នាំ​ក្មេងៗ​បួន​នាក់​ចេញ​ខាង​ក្រៅ​ដោយ​សុវត្ថិភាព​។ ពេល​ដែល​ក្មេង​ជំទង់​ជា​អ្នក​មើល​ក្មេង​​ដឹង​ថា មាន​ក្មេង​ម្នាក់​ទៀត កំពុង​ជាប់​នៅ​ខាង​ក្នុង​នៅឡើយ នាង​ក៏បាន​ប្រាប់​លោក​នី​កូឡាស​។ គាត់​ក៏បាន​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​។ គាត់​ក៏បាន​ជាប់​នៅ​ក្នុង​ជាន់​ទីពីរ​ជាមួយ​ក្មេង​ស្រី​អាយុ៦ឆ្នាំ​ម្នាក់ ដោយ​មិន​អាច​ចុះ​មក​ខាង​ក្រោម​វិញ​បាន​។ គាត់​ក៏បាន​វាយ​បំបែក​បង្អួច​ផ្ទះ រួច​លោត​ចេញ​មក​ខាង​ក្រៅ ដោយ​សុវត្ថិភាព ជា​មួយ​ក្មេង​នៅ​ក្នុង​ដៃ​គាត់ ស្រប​ពេល​ដែល​ក្រុម​ពន្លត់​អគ្គីភ័យ​បាន​មកដល់​។ យប់​នោះ គាត់​បាន​ជួយ​សង្គ្រោះ​ក្មេង​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ដោយសារ​គាត់​គិត​អំពី​ជីវិត​របស់​អ្នក​ដទៃ ជា​សំខាន់​ជាង​ខ្លួនឯង​។ លោក​នី​កូឡាស​បាន​បង្ហាញ​ចេញ​នូវ​វីរភាព ដោយ​ការ​ស្ម័គ្រ​ចិត្ត​លោះ​បង់​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដើម្បី​អ្នក​ដទៃ​។ ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​មាន​អំណាច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​សេចក្តី​ស្រឡាញ់​ដែល​មាន​ការ​លះបង់ ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​ចេញ​មក ដោយ​ការ​លះបង់​ព្រះ​ជន្ម ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​បាប និង​សេចក្តី​ស្លាប់​។ “ដ្បិត​កាល​យើង​នៅ​ខ្សោយ​នៅឡើយ លុះ​ដល់​កំណត់​ហើយ នោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​ទមិល​ល្មើស”(រ៉ូម ៥:៦)។ សាវ័ក​ប៉ុល​បាន​និយាយ​សង្កត់​ធ្ងន់​ថា ព្រះយេស៊ូវ​ជា​ព្រះ​ដែល​បាន​យក​កំណើត​ជា​មនុស្ស បាន​សម្រេច​ព្រះទ័យ​លះបង់​ព្រះ​ជន្ម ដើម្បី​បង់​ថ្លៃលោះ​យើង​ឲ្យ​រួច​ពី​បាប ដែល​យើង​មិន​អាច​លោះ​ខ្លួន​យើង​ឲ្យ​រួច​បាន​។ “តែ​ឯ​ព្រះ​ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា…

Read article