ព្រះអម្ចាស់ គឺជាគ្រឹះដ៏រឹងមាំ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
អេសាយ ៣៣:២-៦ នឹងមានសេចក្តីសុខស្រួលនៅក្នុងគ្រាឯង ព្រមទាំងសេចក្តីសង្គ្រោះប្រាជ្ញា និងដំរិះជាបរិបូរដែរ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងបានជាឃ្លាំងរបស់ឯង។ អេសាយ ៣៣:៦ ផ្ទះរបស់ខ្ញុំមានផ្ទះបាយចាស់ទ្រុឌទ្រោម និងមានរនាបបាក់ស្រុត ដូចនេះ យើងចាំបាច់ត្រូវជួសជុលវា។ បន្ទាប់ពីជាងសំណង់បានវាយកំទេចផ្ទះនោះមួយផ្នែកធំ ពួកគេក៏បានចាប់ផ្តើមជីកដី ដើម្បីសង់គ្រឹះថ្មី។ ពេលនោះ រឿងដែលគួរឲ្យចាប់អារម្មណ៍ក៏បានកើតឡើង។ ខណៈពេលដែលជាងកំពុងជីកដី ពួកគេកាយបានបំណែកឥដ្ឋការ៉ូជាច្រើន រួមទាំងដបសូដាពីទសវត្សរ៍ឆ្នាំ១៨៥០ ហើយថែមទាំងរកឃើញកាំបិតចាស់ៗទៀតផង។ តើគេបានសង់ផ្ទះនេះនៅលើកន្លែងចាក់សំរាមចាស់ឬ? គ្មាននរណាដឹងទេ ហេតុនេះហើយ វិស្វករក៏បានប្រាប់យើងថា ពួកគេត្រូវជីកគ្រឹះឲ្យបានជ្រៅជាងមុន ពុំនោះទេ ជញ្ជាំងផ្ទះរបស់យើងនឹងចេញស្នាមប្រេះមិនខាន។ គេសង់គ្រឹះឲ្យបានរឹងមាំ ដើម្បីឲ្យផ្ទះមានភាពរឹងមាំ។ ជីវិតយើងក៏មានលក្ខណៈដូចនេះដែរ។ កាលពួកអ៊ីស្រាអែលរង្គោះរង្គើដោយសារខ្មាំងសត្រូវ ហោរាអេសាយបានអធិស្ឋានសូមឲ្យពួកគេបន្តមានភាពរឹងមាំ(អេសាយ ៣៣:២-៤)។ ប៉ុន្តែ ភាពរឹងមាំរបស់ពួកគេមិនកើតចេញពីភាពក្លាហាន ឬអាវុធនោះទេ តែដោយសារពួកគេបានសង់ជីវិតរបស់ពួកគេ នៅលើព្រះ។ គឺដូចដែលលោកហោរាបានមានប្រសាសន៍ថា “ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញដាក់ថ្ម១នៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងហើយ ជាថ្មជ្រុងទីដ៏មានដំឡៃដែលបាន ដាក់យ៉ាង មាំមួន ឯអ្នកណាដែលជឿ នោះមិនត្រូវរួសរាន់ឡើយ”(២៨:១៦)។ ព្រះយេស៊ូវក៏បានមានបន្ទូលស្រដៀងនេះផងដែរ ដោយបង្រៀនថា អស់អ្នកដែលសង់ជីវិតរបស់ខ្លួន នៅលើប្រាជ្ញារបស់ព្រះអង្គដែលជាគ្រឹះដ៏រឹងមាំ…
Read article