adamholz

You are here:
ភាពពុកផុយក្នុងរូបកាយ

រឿង​នោះ​បាន​កើត​ឡើង ដោយ​ការ​រមាស់​ក។ ខ្ញុំ​ក៏​បាន​គិត​ថា ខ្ញុំ​ប្រហែល​មាន​បញ្ហា​សុខភាព​ហើយ។ តាម​ពិត ការ​រមាស់​ក​នោះ គឺ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​ធំ។ វា​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ធ្វើ​ទុក្ខ​ផ្លូវ​ដង្ហើម។ ជំងឺ​ផ្តាសាយ​ធំ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្អក​ខ្លាំង ហើយ​យូរ ហើយ​ក៏​បាន​ប្រែ​ក្លាយ​ជា​ជំងឺ​រលាក​សួត។​ ការ​ក្អក​ខ្លាំង​អស់​រយៈ​ពេល​៨​សប្តាហ៍ ពិត​ជា​ពិបាក​ណាស់ តែ​វា​បាន​បណ្តាល​ឲ្យ​ខ្ញុំ​បន្ទាប​ខ្លួន។ ខ្ញុំ​មិន​បាន​គិត​ថា ខ្លួន​ឯង​មាន​វ័យ​ចាស់​ទេ។ តែ​ខ្ញុំ​មាន​វ័យ​ចាស់​ល្មម​នឹង​អាច​ចាប់​ផ្តើម​គិត​ថា ខ្ញុំ​កំពុង​តែ​ឆ្ពោះ​ទៅ​រក​វ័យ​ចាស់​ហើយ។ ចំពោះ​បញ្ហា​សុខភាព​ដែល​វាយ​ប្រហារ​មក​លើ​យើង ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់ សមាជិក​ក្រុម​តូច នៅ​ព្រះវិហារ​ខ្ញុំ​បាន​ហៅ​វា​ជា​លក្ខណៈ​កំប្លែង​ថា ជំងឺ​ពុក​ផុយ។ ប៉ុន្តែ ដំណើរ​នៃ​ភាព​ពុក​ផុយ ដែល​កំពុង​កើត​មាន គឺ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​នោះ​ឡើយ។ ក្នុង​បទ​គម្ពីរ​កូរិនថូស ជំពូក​៤ សាវ័ក​ប៉ុល​បាន​សរសេរ អំពី​ភាព​ពុក​រលួយ​ខាង​វិញ្ញាណ​ផង​ដែរ។ ជំពូក​នោះ​បាន​ពិពណ៌នា អំពី​ការ​បៀតបៀន ដែល​គាត់ និង​ក្រុម​របស់​គាត់​បាន​ស៊ូទ្រាំ។ ការ​បំពេញ​បេសកកម្ម​របស់​គាត់​បាន​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ បាន​ជា​គាត់​ទទួល​ស្គាល់​ថា “មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុករលួយ​ទៅ”។ ប៉ុន្តែ ទោះ​រូបកាយ​គាត់​មាន​ការ​ចុះ​ខ្សោយ ដោយសារ​ជំងឺ ការ​បៀតបៀន និង​ស្ថានភាព​ដ៏​ពិបាក សាវ័ក​ប៉ុល​ប្រកាន់​ខ្ជាប់​នូវ​ក្តី​សង្ឃឹម​ដ៏​ស្ថិតស្ថេរ​របស់​គាត់ បាន​ជា​គាត់​ពោល​ថា “នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​”(ខ.១៦)។ គាត់​បាន​លើក​ឡើង​ថា “សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ”(ខ.១៧)។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​សរសេរ​អត្ថបទ​នេះ ភាព​ពុក​ផុយ​កំពុង​កើត​មាន​ក្នុង​ទ្រូង​របស់​ខ្ញុំ…

Read article
ទិសដៅនៃជីវិត

តើ​មាន​អ្វី​កំណត់​ទិស​ដៅ​នៃ​ជីវិត​របស់​យើង? ខ្ញុំ​ធ្លាប់​ឮ​គេ​ឆ្លើយ​សំណួរ​នេះ នៅ​កន្លែង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ គឺ​នៅកន្លែង​បង្រៀន​បើក​បរ​ម៉ូតូ។ ខ្ញុំ​និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ខ្លះ ចង់​ជិះ​ម៉ូតូ ដូច​នេះ យើង​ក៏​បាន​ទៅ​រៀន​បើក​បរ​ម៉ូតូ។ ការហ្វឹក​ហាត់​របស់​យើង​មាន​ផ្នែក​មួយ ដែល​បង្រៀន​យើង​ឲ្យ​ផ្តោត​ទៅ​លើ​គោល​ដៅ។ គ្រូ​បង្វឹក​របស់​យើង​មាន​ប្រសាសន៍​ថា “នៅ​ពេល​ណា​មួយ​ អ្នក​នឹង​ប្រឈម​មុខ​នឹង​ឧប​ស័គ្គ ដែល​មិន​បាន​រំពឹង​ទុក។ បើអ្នក​សម្លឹង​មើល​វា​មិន​ដាក់​ភ្នែក ហើយ​ផ្តោត​ទៅ​លើ​វា នោះ​អ្នក​នឹង​កាច់​ចង្កូត​ម៉ូតូ ទៅ​បុក​វា​មិន​ខាន។ ប៉ុន្តែ បើ​អ្នក​ងាកចេញ​ពី​វា ហើយ​បើក​បង្ហួស​វា ទៅ​រក​គោល​ដៅ ដែល​អ្នក​ត្រូវ​ទៅ​ឲ្យ​ដល់ នោះ​តាម​ធម្មតា អ្នក​អាច​ជៀស​វា​រួច”។ បន្ទាប់មក គាត់​ក៏​បាន​និយាយ​បន្ថែម​ថា “ទី​កន្លែង​ដែល​អ្នក​សម្លឹង​ឆ្ពោះ​ទៅ​រក គឺ​ជា​ទិស​ដៅ ដែល​អ្នក​កំពុង​តែ​ទៅ”។ នេះ​ជា​គោលការណ៍​ដ៏​សាមញ្ញ ​តែ​សំខាន់ ដែល​យើង​ត្រូវ​ប្រើ ក្នុង​ជីវិត​ខាង​វិញ្ញាណ​ផង​ដែរ។ ពេល​ណា​យើង “ផ្តោត​ទៅ​លើ​ឧប​សគ្គ” ដែល​ជា​បញ្ហា ឬ​ជា​ទុក្ខ​លំបាក​របស់​យើង នោះ​ការ​រស់​នៅ​របស់​យើង ក៏​នៅ​តែ​ក្រវែល​ជុំវិញ​ឧប​ស័គ្គ​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​មើល​រំលង​បញ្ហា​របស់​យើង ហើយ​ផ្តោត​ទៅ​រក​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។ បទ​គម្ពីរ​ទំនុក​ដំកើង ១២១:១ បាន​ចែង​ថា “ខ្ញុំ​នឹង​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តែ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពី​ណា?” អ្នក​និពន្ធ​ទំនុក​ដំកើង​នេះ ក៏​បាន​ឆ្លើយ​ថា “សេចក្តី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី…

Read article
ក្តីសង្ឃឹមជាយុត្តិសាស្ត្ររបស់យើង

រហូត​មក​ដល់​ពេល​ដែល​ខ្ញុំ​កំពុង​សរសេរ​អត្ថ​បទ​នេះ ក្រុម​កីឡា​បាល់​ទាត់ ដែល​ខ្ញុំ​ចូល​ចិត្ត​បាន​ប្រកួត​ចាញ់​ប្រាំ​បី​លើក​ ជា​បន្ត​បន្ទាប់។ រៀង​រាល់​ពេល​ដែល​ក្រុម​មួយ​នេះ​ប្រកួត​ចាញ់ ខ្ញុំ​ពិបាក​នឹង​សង្ឃឹម​ថា ពួក​គេ​អាច​ស្រោច​ស្រង់​ខ្លួន​ឯង​ឡើង​វិញ ក្នុង​រដូវ​កាល​នេះ។ គ្រូ​បង្វិក​បាន​ធ្វើ​ការ​កែ​សម្រួល​រៀង​រាល់​សប្តាហ៍ ប៉ុន្តែ ពួក​គេ​នៅ​តែ​មិន​បាន​ទទួល​ជ័យ​ជម្នះ។ ខ្ញុំ​ក៏​បាន​និយាយ​លេងជា​មួយ​មិត្ត​រួម​ការងារ​ខ្ញុំ​ថា ខ្ញុំ​មិន​ហ៊ាន​ធានា​ទេ​ថា ពួក​គេ​នឹង​បាន​ទទួល​លទ្ធ​ផល​ផ្សេង​ពី​នេះ។ ខ្ញុំ​ក៏​បាន​និយាយ​ប្រាប់​គាត់​ថា “ការ​សង្ឃឹម​មិន​មែន​ជា​យុទ្ធ​សាស្រ្ត​ទេ”។ នេះ​ជា​រឿង​ពិត នៅ​ក្នុង​កីឡា​បាល់​ទាត់ ព្រោះ​បើ​គ្រាន់​តែ​សង្ឃឹម គឺ​មិន​អាច​នាំ​ឲ្យ​ទទួល​ជ័យ​ជម្នះ​បាន​ឡើយ។ ប៉ុន្តែ ជីវិត​ខាង​វិញ្ញាណ​របស់​យើង មាន​លក្ខណៈ​ផ្ទុយ​ពី​នេះ។ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​ប្រើ​សេចក្តី​សង្ឃឹម​ជា​យុទ្ធ​សាស្រ្ត​របស់​ទ្រង់​ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់​ថែម​ទាំង​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​តោង​ទ្រង់​ឲ្យ​ជាប់ ដោយ​ជំនឿ និង​ការ​ទុក​ចិត្ត ដែល​ជា​យុទ្ធ​សាស្រ្ត​តែ​មួយ ដែល​នាំ​ទៅ​រក​ជ័យ​ជម្នះ​។ លោកិយ​នេះ ច្រើន​តែ​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត ប៉ុន្តែ ក្តី​សង្ឃឹម​អាច​ធ្វើ​ជា​យុថ្កា ដែល​ជួយ​ឲ្យ​យើង​ជាប់​នៅ​ក្នុង​សេចក្តី​ពិត​របស់​ព្រះ ក្នុង​អំឡុង​ពេល​ដ៏​វឹក​វរ។ ហោរា​មីកា​បាន​យល់​អំពី​រឿង​នេះ ដែល​ជា​រឿង​ពិត។ គាត់​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ពេល​ដែល​ពួក​អ៊ីស្រាអែល​ងាក​បែរ​ចេញ​ពីព្រះ​ជា​ម្ចាស់។ “វរ​ហើយ​ខ្ញុំ … មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ”(៧:១-២)។ ប៉ុន្តែ បន្ទាប់​មក គាត់​ក៏​បាន​ផ្តោត​ចិត្ត​ជា​ថ្មី​ម្តង​ទៀត ទៅ​លើ​សេចក្តី​សង្ឃឹម​ដ៏​ពិត​របស់​គាត់។ គឺដូច​ដែល​គាត់​បាន​ថ្លែង​ថា “ឯ​ចំណែក​ខ្លួន​ខ្ញុំៗ​នឹង​ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា ខ្ញុំ​នឹង​រង់ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​ស្តាប់​ខ្ញុំ”(ខ.៧)។ តើ​ធ្វើ​ដូច​ម្តេច…

Read article
ឪពុកនៅពេទ្យធ្មេញ

មាន​ពេល​មួយ ខ្ញុំ​និង​កូន​ប្រុស​របស់​ខ្ញុំ ដែល​មាន​អាយុ​១០​ឆ្នាំ បាន​ទៅជួ​បពេ​ទ្យធ្មេ​ញ។ ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្ញុំ​នឹង​បាន​ទទួល​មេរៀន អំពី​ដួង​ចិត្ត​របស់​ឪពុក នៅ​កន្លែង​នោះ​ទេ តែ​ថ្ងៃ​នោះ ខ្ញុំ​ក៏រៀ​ន​បាន​នូវ​មេរៀន​ដ៏​ល្អមួ​យ​។ ខ្ញុំ​បាន​នាំគា​ត់ ទៅ​ជួប​ពេទ្យ​ធ្មេញ ព្រោះ​ធ្មេញ​ថ្មី​របស់​គាត់ បាន​ដុះ​ពី​ក្រោម​ធ្មេញ​ទឹក​ដោះ ដែល​មិន​ទាន់​ជ្រុះ​នៅ​ឡើយ។ យើង​ត្រូវ​ដក​ធ្មេញ​ទឹក​ដោះ​នោះចេញ គឺ​​គ្មាន​ជម្រើស​ផ្សេង​ទេ។ កូន​ប្រុស​ខ្ញុំ​ក៏​បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា “ប៉ា តើ​យើង​មាន​ជម្រើស​ផ្សេង​ទេ? តើ​យើង​អាច​រង់​ចាំ​មើល​​ធ្មេញ​នោះ នឹង​ទៅជា​យ៉ាង​ណា? ប៉ា កូន​មិន​ចង់​ដក​ធ្មេញ​ហ្នឹង​​​ទេ!” ខ្ញុំ​អាណិត​គាត់​ណាស់ តែ​ខ្ញុំ​ត្រូវ​ប្រាប់​គាត់​ថា យើង​ត្រូវ​តែ​ដក​វា​ចោល គឺគ្មាន​ជម្រើស​ផ្សេង​ទេ។ ខ្ញុំ​ក៏​បាន​កាន់​ដៃ​គាត់ ខណៈ​ពេល​ដែល​គាត់​កំពុង​រើ​ខ្លួន​ចុះ​ឡើង​ៗ និង​រមូល​ខ្លួន នៅ​ពេល​ដែលពេទ្យធ្មេញ​កំពុង​ដក​ធ្មេញ​ក្បាល​រឹង​នោះចេញ។​ ទឹកភ្នែក​ខ្ញុំ​ក៏បា​នស្រ​ក់ចុះ​ផង​ដែរ​។ ខ្ញុំ​មិន​អាច​ដក​កា​រ​ឈឺចា​ប់​ចេញ​ពី​គាត់​បាន​ទេ អ្វី​ដែល​ខ្ញុំអា​ចផ្តល់​ឲ្យគាត់ គឺ​វត្ត​មាន​របស់​ខ្ញុំ​នៅ​ក្បែរ​គាត់ ក្នុង​ពេល​នោះ។ ខ្ញុំក៏​បាន​នឹក​ចាំ​ អំពី​យប់​ដែល​ព្រះយេស៊ូវ​អធិស្ឋាន នៅ​សួន​ច្បារ​កេតសេម៉ានី ដើម្បី​សូម​ឲ្យ​ព្រះ​វរបិតា​ទ្រង់ ប្រទាន​ដំណោះស្រាយ​ផ្សេង​។ តើ​ព្រះវរបិតា​មាន​ព្រះទ័យ​ឈឺចាប់​យ៉ាង​ណា ពេល​ដែល​ព្រះ​រាជ​បុត្រា​ជាទីស្រឡាញ់​របស់​ទ្រង់​ស្ថិត​ក្នុង​ការ​ឈឺ​ចាប់​ខ្លាំង​យ៉ាង​នេះ? តែ​គ្មាន​ដំណោះ​ស្រាយ​អ្វី​ផ្សេង​ទៀត ដើម្បី​ជួយ​សង្រ្គោះ​រាស្រ្តរ​បស់​ទ្រង់​ឡើយ។ ក្នុង​ជីវិត​រប​ស់យើ​ង ជួន​កាល យើង​ជួប​រឿង​ដ៏​ឈឺ​ចាប់ ដែល​មិន​អាច​ជៀស​រួច ដូ​ចកូ​នប្រុ​សខ្ញុំ​ដែរ។ ប៉ុន្តែ ដោយសារ​ព្រះ​រាជកិច្ច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង តាម​រយៈ​ព្រះ​វិញ្ញាណ​ទ្រង់ ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌តែ​ងតែ​គង់​នៅ​ជាមួយ​យើង​ជា​និច្ច…

Read article
បន្លាដែលចាក់ទំលុះ

មាន​ពេល​មួយ​ចង្អុល​ដៃ​របស់​ខ្ញុំ បាន​មុត​បន្លា ហើយ​ឈាម​ក៏​បាន​ហូរ​ចេញ​មក។ ខ្ញុំ​ក៏​បាន​ស្រែក​ថ្ងូរ ហើយ​ប្រញាប់​ដកដៃ​ចេញ​មក​វិញ តាម​សុភាវគតិ​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ទេ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​ខ្ញុំ​មុត​ដៃ ដោយ​សារ​ខ្ញុំ​លួស​មែក​គុម្ពោត​ព្រៃ​ដែល​មាន​បន្លា​ច្រើន ដោយ​មិន​បាន​ប្រើ​ស្រោម​ដៃ។ ម្រាម​ដៃ​ខ្ញុំ​ក៏​បាន​ចុក​ខ្ទោក​ៗ ហើយ​ឈាម​ក៏​បាន​ហូរ​ចេញ​មក។ ពេល​ខ្ញុំ​ស្វែង​រក​បង់​រំ​របួស ខ្ញុំ​ក៏​ស្រាប់​តែ​នឹក​គិត អំពី​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្ញុំ។ មុន​ពេល​គេ​យក​ព្រះ​អង្គ​ទៅ​ឆ្កាង គេ​បាន​យក​ភួង​បន្លា​មក​ពាក់​ពី​លើ​ព្រះ​កេស​ទ្រង់(យ៉ូហាន ១៩:១-៣)។ ខ្ញុំ​ក៏​បាន​គិត​ថា​ បើ​បន្លា​តែ​មួយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​យ៉ាង​នេះ​ហើយ ចុះ​ទំ​រាំ​តែ​បន្លា​ជា​ច្រើន ដែល​គេ​បាន​ក្រង​ធ្វើ​មកុដ​ពាក់​ពី​លើ​ព្រះ​កេស​ព្រះ​យេស៊ូវ តើ​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ប៉ុណ្ណា? នេះ​គ្រាន់​តែ​ជា​ការឈឺ​ចាប់​ខាង​រូប​កាយ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ ដែល​ទ្រង់​បាន​ទទួល​រង មុន​ពេល​ទ្រង់​សុគត។ គេ​បាន​វាយ​ខ្នង​ទ្រង់ នឹង​រំពាត់​ខ្សែទៃ ហើយ​យក​ដែក​គោល​មក​ដំ​ទំលុះ​ក​ដៃ និង​ប្រអប់​ជើង​ទ្រង់​ទៀត។ សូម្បី​តែ​ពេល​ដែល​ទ្រង់​បាន​សុគតហើយ​ ក៏​គេ​នៅ​តែ​យក​លំពែង​មក​ចាក់​ទំលុះ​ចំហៀង​ទ្រង់​ទៀត។ ប៉ុន្តែ ព្រះ​យេស៊ូវ​ក៏​បាន​ទទួល​រង​ការ​ឈឺ​ចាប់​ខាង​វិញ្ញាណ​ផង​ដែរ។ បទ​គម្ពីរ​អេសាយ ជំពូក​ ៥៣ ខ.៥ បាន​ប្រាប់​យើងថា “ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី”។ ត្រង់​ចំណុច​នេះ លោក​អេសាយ​បាន​និយាយ​អំពី​មេត្រី​ភាព សំដៅ​ទៅ​លើ​ការ​អត់​ទោស​បាប។ ព្រះយេស៊ូវ​បាន​អនុញ្ញាត​ឲ្យ​គេ​ចាក់​ទំលុះ​ព្រះ​កាយ​ទ្រង់ ដោយ​បន្លា ដែក​គោល និង​លំពែង គឺ​ដើម្បី​ជួយ​ឲ្យ​យើង​មាន​មេត្រី​ភាព​ខាង​វិញ្ញាណ​ជា​មួយ​នឹង​ព្រះ​ជា​ម្ចាស់។ ការ​លះ​បង់​របស់​ទ្រង់…

Read article
ឪពុកដែលច្រៀងបំពេរកូន

មុន​ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​មាន​កូន គ្មាន​នរណា​ប្រាប់​យើង​ថា ការ​ច្រៀង​ចម្រៀង​ឲ្យ​ក្មេង​ៗ​ស្តាប់ មាន​សារៈ​សំខាន់​ប៉ុណ្ណា​ទេ។ សព្វ​ថ្ងៃ​នេះ កូន​ទីមួយ​មាន​អាយុ​១០​ឆ្នាំ កូន​ទីពីរ​មាន​អាយុ​៨​ឆ្នាំ ហើយ​កូន​ទី​៣ អាយុ​៦​ឆ្នាំ។ ប៉ុន្តែ ពួក​គេ​ទាំង​បី សុទ្ធ​តែ​ពិបាក​ចូល​គេង ពី​ព្រលប់។ រៀង​រាល់​យប់ ខ្ញុំ​និង​ភរិយា​ខ្ញុំ បាន​ដាក់​វេណ​គ្នា បំពេរ​ពួក​គេ។ ពួក​គេកាន់​តែ​ឆាប់​គេង​លក់ កាន់​តែ​ល្អ។ តាំង​ពី​ដើម​មក ​ខ្ញុំ​បាន​ចំណាយ​ពេល​ជា​សរុប រាប់​រយ​ម៉ោង ច្រៀង​រហឹម​ៗ ឲ្យ​ពួក​គេ​ឆាប់​គេង​លក់។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ច្រៀង​ឲ្យ​កូន​ៗ​យើង​គេង ជា​រៀង​រាល់​យប់ អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ការ​ច្រៀង​បំពេរ​នេះ បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ចំណង​នៃ​សេចក្តី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ ចំពោះ​ពួក​គេ លើស​ក្តី​ស្រមៃ​របស់​ខ្ញុំ។​ តើ​អ្នក​ដឹង​ទេ​ថា ព្រះ​គម្ពីរ​បាន​ពិពណ៌នា​ថា ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ក៏​កំពុង​តែ​ច្រៀង​បំពេរ​កូន​ៗ​របស់​ទ្រង់ផងដែរ? ពេល​ដែល​ខ្ញុំ​គិត​អំពី​ការ​ដែល​ខ្ញុំ​ច្រៀង​ឲ្យ​កូន​ខ្ញុំ​ស្តាប់ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ការ​ដែល ព្រះ​វរបិតា​ដែលគង់​នៅ​ស្ថាន​សួគ៌ បាន​បញ្ចេញ​ព្រះ​សូរ​សៀង​ច្រៀង សម្រាប់​រាស្រ្ត​ទ្រង់។ នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​សេផានា ​មាន​សេច​ក្តី​ចែង​ថា ទ្រង់​នឹង​មាន​សេចក្តី​រីក​រាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង(៣:១៧)។ កណ្ឌ​គម្ពីរ​នៃ​បទ​ទំនាយ របស់​ហោរា​សេផានា ច្រើន​តែ​ដាស់​តឿន អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ជា​ម្ចាស់ ដែល​នឹង​ធ្លាក់មក​លើ​អ្នក​ដែល​បដិសេធ​ទ្រង់។ ប៉ុន្តែ…

Read article
ការដើរតាមផ្លូវរបស់ព្រះជាម្ចាស់

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្រួសារ​ខ្ញុំ ក្នុង​ចំណោម​ហ្វូង​មនុស្ស​ជា​ច្រើន។ ខ្ញុំ​ក៏​បាន​ប៉ះ​ស្មា​កូន​ប្រុស​ខ្ញុំ ហើយប្រាប់​គាត់​ថា យើង​ត្រូវ​ដើរ​តាម​ផ្លូវ​នេះ ទើប​តាម​ទាន់​ម្តាយ ​និង​ប្អូន​ស្រី​គាត់ ដែល​នៅ​ខាង​មុខ​យើង។ ខ្ញុំ​បាន​ធ្វើ​ដូច​នេះ​កាន់​តែ​ញឹក​ញាប់ ខណៈ​ពេល​ដែល​ពេល​វេលា​កាន់​តែ​រំគិល​ទៅ​មុខ នៅ​ក្នុង​សួន​កម្សាន្ត ដែល​ក្រុម​គ្រួសារ​ខ្ញុំ​កំពុង​ចូល​ទស្សនា។ គាត់​ក៏​បានចាប់​ផ្ដើម​ធុញ ហើយ​កាន់​តែ​ងាយ​បែក​អារម្មណ៍។ ខ្ញុំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គាត់ មិន​ព្យាយាម​ដើរ​តាម​ពួក​គេ? បន្ទាប់​មក ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​វិញ​ថាតើ​ខ្ញុំ​បាន​ធ្វើ​ដូច​គាត់ ប៉ុន្មាន​ដង​ហើយ? តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បានងាក​បែរ​ចេញ​ពី​ការ​ដើរ​តាម ហើយ​ស្ដាប់​បង្គាប់​ព្រះ ដោយ​ធ្លាក់​ក្នុង​ការ​ល្បួង ដែល​នាំ​ខ្ញុំ​ឲ្យ​ដេញ​តាម អ្វី​ដែល​ខ្ញុំ​ចង់​បាន ជា​ជាង​ស្វែង​រក​ផ្លូវ​ទ្រង់? សូម​យើង​គិត​អំពី​ពាក្យ​របស់​ហោរា​អេសាយ ដែល​ព្រះ​ជា​ម្ចាស់ បាន​បង្គាប់​ឲ្យ​ថ្លែង​ប្រាប់​ប្រជា​ជន​អ៊ីស្រាអែល​ថា “ហើយ​កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ”  (អេសាយ ៣០:២១)។ នៅ​ដើម​ជំពូក​នេះ ព្រះ​ទ្រង់​បាន​ស្ដី​បន្ទោស​រាស្ដ្រ​របស់​ទ្រង់ ចំពោះ​ការ​បះ​បោរ​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ​អង្គ​បាន​សន្យា​ថា ប្រសិន​បើ​ពួក​គេ​ពឹង​ផ្អែក​កម្លាំង​របស់​ព្រះ​អង្គ ជា​ជាង​ទុក​ចិត្ត​លើ​ផ្លូវ​របស់​ខ្លួន​ឯង​(ខ.១៥) នោះ​ទ្រង់​នឹង​បង្ហាញ​ភាព​ទន់​ភ្លន់ និង​ការ​អាណិត​អាសូរ ដល់​ពួក​គេ​(ខ.១៨)។ ព្រះ​ទ្រង់​បង្ហាញ​សេចក្ដី​សប្បុរស​របស់​ទ្រង់​ដល់​យើង តាម​រយៈ​សេចក្តី​សន្យា​ថា នឹង​ដឹក​នាំ​យើង ដោយ​ព្រះ​វិញ្ញាណ​របស់​ទ្រង់។ ការ​នោះ​អាច​កើត​ឡើង​បាន នៅ​ពេល​យើង​ទូល​ថ្វាយ​ទ្រង់ ពី​បំណង​ចិត្ត​របស់​យើង…

Read article
កំពុងដំណើរការ ឬចប់សព្វគ្រប់?

ការ​បញ្ចប់​ការ​ងារ​ គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ស្កប់​ចិត្ត។ ឧទាហរណ៍ ជា​រៀង​រាល់​ខែ​នីមួយៗ ការ​ទទួល​ខុស​ត្រូវ​នៃ​ការងារ​របស់​ខ្ញុំ​ ត្រូវ​ផ្លាស់​ប្ដូរ​ចេញ​ពី​ផ្នែក​មួយ ទៅ​កាន់​ផ្នែក​មួយ​ទៀត គឺ​ផ្លាស់​ប្តូរ​ពី “ផ្នែក​កំពុង​ដំណើរ​ការ​ទៅ​មុខ” ទៅ​កាន់ “​ផ្នែក​ចប់​សព្វ​គ្រប់”​។ ខ្ញុំ​ចូល​ចិត្ត ចុច​ប៊ូតុង​​ “ភាព​ចប់​សព្វ​គ្រប់”។ ប៉ុន្តែ នៅ​ខែ​មុន នៅ​ពេល​ដែល​ខ្ញុំ​បាន​ចុច​វា​ ខ្ញុំ​ក៏​បាន​នឹក​គិត​ថា ឱ​បើ​ខ្ញុំ​អាច​ជម្នះ​ភាព​កម្សោយ នៅ​ក្នុង​សេចក្តី​ជំនឿ​របស់​ខ្ញុំ​ យ៉ាង​ងាយ​ស្រួល​ ដូច​ការ​ចុច​ប៊ូតុង​នេះ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ​! តាម​មើល​ទៅ ជីវិត​គ្រីស្ទ​បរិស័ទ ហាក់​ដូច​ជា​អាច​មាន​លក្ខណៈ ដែល​ហាក់​ដូច​ជា​កំពុង​ដំណើរ​ការ​ទៅ​មុខ ជា​និច្ច គឺ​មិន​ដែល​ចប់​សព្វ​គ្រប់​សោះ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​នឹក​ចាំ បទ​គម្ពីរ​ហេព្រើរ ១០:១៤។ បទ​គម្ពីរ​នេះ​ចែង​អំពី ដង្វាយ​យញ្ញ​បូជា​របស់​ព្រះ​គ្រីស្ទ​ដែល​បាន​ប្រោស​លោះ​យើង​រាល់​គ្នា​ទាំង​ស្រុង។ ដូច្នេះ អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ការ​នេះ ប្រៀប​បី​ដូច​ជា ព្រះ​ទ្រង់​បាន​ចុច “ប៊ូតុង ភាព​ចប់​សព្វ​គ្រប់” ជំនួស​យើង​រួច​ស្រេច​ហើយ។ ការ​សុគត​របស់​ព្រះ​យេស៊ូវ​ បាន​ជួយ​យើង នូវ​អ្វី​ដែល​យើង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ ដោយ​ទ្រង់​បាន​កែ​ប្រែ​យើង ឲ្យ​បាន​ត្រឡប់​ជា​ឥត​សៅ​ហ្មង នៅ​ចំពោះ​ព្រះ​នេត្រ​ទ្រង់ នៅ​ពេល​ដែល​យើង​ទទួល​ជឿ​ទ្រង់។ ទ្រង់​បាន​ធ្វើ​ការ​នោះ​ម្ដង​ជា​សម្រេច គឺ​ដូច​ដែល​ទ្រង់​បាន​ប្រកាស​ថា ការ​ស្រេច​ហើយ! (យ៉ូហាន ១៩:៣០)។…

Read article
បុរសដែលកំពុងតែញញឹម

តាម​ធម្មតា ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​ទៅ​ទិញ​ទំនិញ នៅ​ហាង​លក់​គ្រឿង​ទេស​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​វា​ជា​ផ្នែក​មួយ​ នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​ធ្វើ​ជា​ប្រចាំ។ ប៉ុន្តែ កិច្ច​ការ​នេះ មាន​ផ្នែក​មួយ ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន។ នោះ​គឺ​ការ​ឈរ​ចាំ​គិត​លុយ នៅ​ឯ​បញ្ជរ​គិត​លុយ​របស់​លោក​ហ្វ្រេត(Fred)។ ជា​ញឹក​ញាប់ ហ្វ្រេតបាន​បង្វែរ​ការ​គិត​លុយ ទៅ​ជា​ការ​សម្តែង។ គាត់​ពិត​ជា​មាន​ការ​រហ័ស​រហួន ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ហើយ​ក៏​តែង​តែ​មាន​ទឹក​មុខ​ញញឹម​ស្រស់ ហើយ​ថែម​ទាំង​រាំ (ពេល​ខ្លះ គាត់​ច្រៀង​ទៀត) ខណៈ​ពេល​ដែល​គាត់​បោះ​ទំនិញ​(ដែល​មិន​ផុយ​ស្រួយ) ចូល​ទៅ​ក្នុង​ថង់​ផ្លា​ស្ទីក​។ ប្រាកដ​​ណាស់ លោក​ហ្វ្រេត​ពិត​ជា​ពេញ​ចិត្ត​នឹង​ការងារ​មួយ​នោះ ដែល​គេ​អាច​មើល​ឃើញ​ថា វា​ការងារ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​បំផុត។ ហើយ មិន​យូរ​ប៉ុន្មាន ភាព​ក្លៀវ​ក្លា​របស់​គាត់ បាន​ធ្វើ​ឲ្យ​មាន​ភាព​រីក​រាយ ដល់​មនុស្ស​ជា​ច្រើន នៅ​កន្លែង​គិត​លុយ ក្នុង​ហាង​ទំនិញ​នោះ។ របៀប​ដែល​លោក​ហ្វ្រេត​បំពេញ​ការងារ​របស់​គាត់ ធ្វើ​ឲ្យ​ខ្ញុំ​គោរព និង​ឲ្យ​តម្លៃ​ណាស់។ គាត់​មាន​អាកប្ប​កិរិយា​ដ៏​រីករាយ និង​មាន​ចិត្ត​ចង់​បម្រើ ហើយ​យក​ដាក់​ទុក​ដាក់ ចំពោះ​ភាព​លម្អិត គឺ​ត្រូវ​នឹង​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​ពិពណ៌នា នៅ​ក្នុង​ព្រះ​គម្ពីរ​កូល៉ុស ៣:២៣ អំពី​របៀប​ដែល​យើង​រាល់​គ្នា​ត្រូវ​បំពេញ​ការងារ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់”។ នៅ​ពេល​ដែល​យើង​មាន​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះយេស៊ូវ ការងារ​អ្វីក៏​ដោយ​ដែល​យើង​ធ្វើ គឺ​សុទ្ធ​តែ​ផ្ដល់​ឱ​កាស​ឲ្យ​យើង​សម្តែង​ចេញ​ឲ្យ​អ្នក​ដទៃ​ឃើញ​ព្រះវត្ត​មាន​របស់​ទ្រង់ នៅ​ក្នុង​ជីវិត​របស់​យើង។ គ្មាន​កិច្ចការ​ណា…

Read article
ឃ្មំ និងពស់

មាន​បញ្ហា​ខ្លះ បុរស​ជា​ឪពុក​ជា​អ្នក​ចេញ​មុខ​ដោះ​ស្រាយ។ ឧទាហរណ៍ ថ្មី​ៗ​នេះ កូន​ៗ​របស់​ខ្ញុំ​បាន​ឃើញ​ឃ្មុំ​ចូល​ទៅ​ធ្វើសំបុក នៅ​ក្នុង​ប្រឡោះ ក្នុង​រាន​ហាន​ខាង​មុខ​ផ្ទះ​យើង។ ខ្ញុំ​ក៏​បាន​យក​ថ្នាំ​បាញ់​ដេញ​សត្វ​ល្អិត​មួយ​កំប៉ុង ចេញ​ទៅ​ប្រយុទ្ធ​នឹង​ពួក​វា។ ខ្ញុំ​ក៏​ត្រូវ​ឃ្មំ​ទិច​៥​មេ។ ខ្ញុំ​មិន​ចូល​ចិត្ត​ឲ្យ​សត្វ​ល្អិត​ទិច​ទេ។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ខ្លួន​ឯង​ឈឺ​សាច់ ជា​ជាង​ឲ្យ​ប្រពន្ធ​កូន​ត្រូវ​សត្វ​ល្អិត​ទិច។ និយាយ​រួម ការ​ថែរក្សា​សុខុមាល​ភាព​របស់​គ្រួសារ​ខ្ញុំ គឺជា​ការងារ​ចម្បង​គេ​របស់​ខ្ញុំ។  កូន​ៗ​របស់​ខ្ញុំ​យល់​អំពី​តម្រូវ​ការ​នេះ ហើយ​ពួក​គេ​ក៏​បាន​រំពឹង​ឲ្យ​ខ្ញុំ​ជួយ​បំពេញ។ ពួក​គេ​ទុក​ចិត្ត​ថា ខ្ញុំ​នឹង​ការពារ​ពួក​គេ ឲ្យ​រួច​ពី​ការ​អ្វី​ដែល​ពួក​គេ​ភ័យ​ខ្លាច។ ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក​៧ បាន​បង្រៀន​ថា យើង​ក៏​គួរ​តែ​ទូល​ថ្វាយ​អំពី​តម្រូវ​ការ​របស់​យើង ដល់​ព្រះ​ជា​ម្ចាស់​ផង​ដែរ(ខ.៧) ដោយ​ទុក​ចិត្ត​ថា ទ្រង់​នឹង​ឆ្លើយ​តប​ការ​ទូល​សូម​របស់​យើង។ ដើម្បី​ពន្យល់​អំពី​រឿង​នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រៀប​ធៀប​ថា “ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា។ ឬ​បើ​វា​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ​អី?”(ខ.៩-១០)។ សម្រាប់​ឪពុក​ម្តាយ​ដែល​មាន​ក្តី​ស្រឡាញ់ ប្រាកដ​ជា​ដឹង​ច្បាស់​ថា ត្រូវ​ឆ្លើយ​ដូច​ម្តេច ចំពោះ​សំណួរ​នេះ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ឆ្លើយ​តែ​ម្តង ដើម្បី​ជំរុញ​ចិត្ត​យើង កុំ​ឲ្យ​អស់​ជំនឿ ចំពោះ​សេចក្តីល្អ​ដ៏​សប្បុរស​របស់​ព្រះ​វរបិតា​នៃ​យើង។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត”(ខ.១១)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ…

Read article