ឪពុកដែលច្រៀងបំពេរកូន
មុនពេលខ្ញុំ និងភរិយារបស់ខ្ញុំមានកូន គ្មាននរណាប្រាប់យើងថា ការច្រៀងចម្រៀងឲ្យក្មេងៗស្តាប់ មានសារៈសំខាន់ប៉ុណ្ណាទេ។ សព្វថ្ងៃនេះ កូនទីមួយមានអាយុ១០ឆ្នាំ កូនទីពីរមានអាយុ៨ឆ្នាំ ហើយកូនទី៣ អាយុ៦ឆ្នាំ។ ប៉ុន្តែ ពួកគេទាំងបី សុទ្ធតែពិបាកចូលគេង ពីព្រលប់។ រៀងរាល់យប់ ខ្ញុំនិងភរិយាខ្ញុំ បានដាក់វេណគ្នា បំពេរពួកគេ។ ពួកគេកាន់តែឆាប់គេងលក់ កាន់តែល្អ។ តាំងពីដើមមក ខ្ញុំបានចំណាយពេលជាសរុប រាប់រយម៉ោង ច្រៀងរហឹមៗ ឲ្យពួកគេឆាប់គេងលក់។ ប៉ុន្តែ ពេលដែលខ្ញុំច្រៀងឲ្យកូនៗយើងគេង ជារៀងរាល់យប់ អ្វីដែលអស្ចារ្យនោះ គឺការច្រៀងបំពេរនេះ បានជួយឲ្យខ្ញុំមានចំណងនៃសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ ចំពោះពួកគេ លើសក្តីស្រមៃរបស់ខ្ញុំ។ តើអ្នកដឹងទេថា ព្រះគម្ពីរបានពិពណ៌នាថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ក៏កំពុងតែច្រៀងបំពេរកូនៗរបស់ទ្រង់ផងដែរ? ពេលដែលខ្ញុំគិតអំពីការដែលខ្ញុំច្រៀងឲ្យកូនខ្ញុំស្តាប់ ខ្ញុំក៏បាននឹកចាំ អំពីការដែល ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ បានបញ្ចេញព្រះសូរសៀងច្រៀង សម្រាប់រាស្រ្តទ្រង់។ នៅចុងបញ្ចប់នៃកណ្ឌគម្ពីរសេផានា មានសេចក្តីចែងថា ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង(៣:១៧)។ កណ្ឌគម្ពីរនៃបទទំនាយ របស់ហោរាសេផានា ច្រើនតែដាស់តឿន អំពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលនឹងធ្លាក់មកលើអ្នកដែលបដិសេធទ្រង់។ ប៉ុន្តែ…
Read article