Dave Branon

You are here:
ផ្តល់​កិត្តិយស​ដល់​អ្នក​ទន់​ខ្សោយ

២សាំយ៉ូអែល ៩:១-១០ តែ​ឯ​ខ្លួន​អ្នក នឹង​បរិភោគ​នៅ​តុ​ជាមួយនឹង​យើង​ជានិច្ច​។ ២សាំយ៉ូអែល ៩:៧ មាន​កីឡា​ប្រភេទ​ថ្មី​មួយ នៅ​សម្រាប់​សិស្ស​វិទ្យាល័យ ហើយ​កីឡា​ប្រភេទ​ថ្មី​មួយ​នេះ ស្ថិត​ក្នុង​ចំណោម​ការ​ប្រកួត​ដែល​នាំមក​នូវ​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​បំផុត ដែល​យើង​ធ្លាប់​បាន​ឃើញ​។ កីឡា​នេះ​មាន​ធាតុ​ផ្សំ​ជា​ច្រើន ដូច​កីឡា​ផ្សេង​ដែល​មាន​អ្នក​គាំទ្រ​ស្រែក​ហូរ​លើក​ទឹក​ចិត្ត មាន​អា​ប៊ីត និង​ក្តារ​កត់​ពិន្ទុ​។ ប៉ុន្តែ វា​មាន​ចំណុច​ខុស​ប្លែក​ដ៏​សំខាន់​មួយ​នៅ​ត្រង់ថា ក្រុម​នីមួយៗ​មាន​សមាជិក៥នាក់ ដែល​ក្នុង​ចំណោម​នោះ មាន​កីឡាករ​ពីរ​នាក់​មាន​កាយ​សម្បទា​គ្រប់​គ្រាន់ ហើយ៣នាក់​ទៀត​ជា​ជន​ពិការ ក្នុង​ទម្រង់​ណាមួយ​។ សកម្មភាព​នៃ​ការ​ប្រកួត​ក្នុង​ទីលាន ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ចិត្ត​រំភើប​ណាស់ ខណៈ​ពេល​ដែល​កីឡាករ​ជួយ​គ្នា លើក​ទឹក​ចិត្ត និង​កំឡា​ចិត្ត​គ្នា​ទៅវិញ​ទៅមក ទោះ​ពួកគេ​ស្ថិត​នៅ​ក្នុង​ក្រុម​ផ្សេង​គ្នា​ក៏ដោយ​។ គោលបំណង​ធំ​បំផុត​របស់​កីឡា​នេះ គឺ​ដើម្បី​លើក​ទឹកចិត្ត​​សិស្ស ដែល​មិន​មាន​ឱកាស​ដក​ពិសោធ​នឹង​ភាព​សប្បាយ​រីករាយ ក្នុង​ការ​ប្រកួត​កីឡា​ ដូច​អ្នក​ផ្សេង។ ការ​ផ្តល់​កិត្តិយស និង​ឲ្យ​តម្លៃ​សិស្ស​យ៉ាង​ដូច​នេះ អាច​កើត​មាន​បាន ដោយសារ​សាលា​រៀន​នេះ​មាន​ថ្នាក់​ដឹកនាំ​ប្រកបដោយ​ប្រាជ្ញា និង​មាន​ម្ចាស់​ការ​។ ហើយ​ការ​ប្រឹង​ប្រែង​របស់​ពួកគេ បាន​ក្រើន​រំឭក​យើង អំពី​គំរូ​ដ៏​ល្អ​ដែល​ស្តេច​ដាវីឌ​បាន​បន្សល់​ទុក​ឲ្យ ក្នុង​ព្រះ​គម្ពីរប៊ីប​។ នៅ​សម័យ​របស់​ស្តេច​ដាវីឌ គេ​មាន​ទម្លាប់​និយាយ​ថា មនុស្ស​ខ្វាក់ និង​ពិការ​ជើង មិន​អាច​ចូល​វាំង​បានទេ(២សាំយ៉ូអែល ៥:៨)។ គេ​និយាយ​ដូច​នេះ ក្នុង​ន័យធៀប សំដៅ​មក​លើ​ខ្មាំង​សត្រូវ​របស់​ទ្រង់​។ ទោះជា​យ៉ាងណា​ក៏ដោយ ស្តេច​ដាវីឌ​បាន​សម្រេច​ព្រះទ័យ នាំ​ព្រះអង្គម្ចាស់​​មភី​បូសែត ជា​បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន…

Read article
អ្នក​ជួយ​ពី​ក្រោយ

រ៉ូម ១៦:១-១២ ខ្ញុំ​ទុក​ដាក់​នាង​ភី​បេ ជា​បង​ប្អូន​យើង នឹង​អ្នក​រាល់​គ្នា … នាង​បាន​ជួយ​គេ​ជា​ច្រើន ព្រម​ទាំង​ខ្ញុំ​ផង​។ រ៉ូម ១៦:១-២ មនុស្ស​ភាគ​ច្រើន​បានឮ​គេ​និយាយ​អំពី​បង​ប្អូន​ត្រកូល​រ៉ាយ ដែល​មាន​លោក​អរវីល(Orville) និង​លោក វីលប័រ(Wilbur) ដែល​បាន​ឆ្នៃ​បង្កើត និង​បើកបរ​យន្តហោះ​ដោយ​ជោគជ័យ មុនគេ នៅដើម​ទសវត្សរ៍​ឆ្នាំ១៩០០​។ ប៉ុន្តែ មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​បាន​ស្គាល់​ឈ្មោះ​អ្នក​ស្រី​ខាត់ធ័ររីន រ៉ាយ(Katherine Wright)។ តែ​នៅ​ក្នុង​រឿង​នៃ​ការ​ឆ្នៃ​បង្កើត​យន្តហោះ​របស់​បង​ប្រុស​របស់​អ្នក​ស្រី​ខាត់ធ័ររីន គាត់​មាន​ការ​រួម​ចំណែក​ដ៏​សំខាន់ នៅ​ក្នុង​ជោគជ័យ​របស់​ពួកគេ​។ ខណៈ​ពេល​ដែល​បង​ប្រុស​ទាំង​ពីរ​នាក់​របស់​គាត់ បាន​ផ្តោត​ទៅលើ​ការ​រចនា​ជា​លម្អិត និង​ការ​ធ្វើ​ពិសោធន៍ ដែល​នាំ​ទៅ​រក​ការ​ឆ្នៃ​បង្កើត​នេះ គាត់​បាន​សម្រេច​ចិត្ត​ជួយ​ពួកគេ យ៉ាង​ស្ងៀម​ស្ងាត់ និង​ដោយ​ក្តី​ស្រឡាញ់​។ គាត់​បាន​ជួយ​មើល​ការ​ខុស​ត្រូវ​ហាង​​លក់​កង់​របស់​ពួកគេ ឲ្យ​មាន​ដំណើរ​ការ​ទៅមុខ​ទៀត ដោយ​ហាង​នេះ​ជា​ប្រភព​នៃ​ប្រាក់​ចំណូល​របស់​ពួកគេ​។ គាត់​ក៏​បាន​បោះបង់ចោល​ការងារ​ជា​គិលានុបដ្ឋាយិកា នៅ​មន្ទីរ​ពេទ្យ ដើម្បី​មើលថែ​លោក​អូវីល ឲ្យ​មាន​សុខ​ភាព​ល្អ​ឡើង​វិញ បន្ទាប់ពី​លោក​អូវីល​បាន​ធ្លាក់​យន្តហោះ ហើយ​ក៏​បាន​ជួយ​គ្រប់​គ្រង​កិច្ចការ​បន្ទាប់បន្សំ​ជា​ច្រើន​របស់​បង​ប្រុស​គាត់ ដែល​បាន​ជួយ​ឲ្យ​ពួកគេ​មាន​ភាព​ជោគជ័យ និង​ល្បី​ឈ្មោះ​។ ព្រះ​គម្ពីរប៊ីប​ក៏​បាន​ចែង អំពី​តម្លៃ​នៃ​ការ​ជួយ​យក​អសារ​អ្នក​ដទៃ​ផង​ដែរ​។ ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​លើក​ឡើង​អំពី​អ្នក​ស្រី​ភីបេ​ថា គាត់ “បាន​ជួយ​មនុស្ស​ជា​ច្រើន”(រ៉ូម ១៦:២)។ ហើយ​អ្នក​ស្រី​ព្រីស៊ីល និង​លោក​អ័គីឡា ក៏​ជា​ប្តី​ប្រពន្ធ​ដែល​ជួយ​យក​អសារ​អ្នក​ដទៃ ដូច​ដែល​សាវ័ក​ប៉ុល​បាន​លើក​មក​និយាយ​ក្នុង​សំបុត្រ​របស់​គាត់…

Read article
ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ព្រះ​គម្ពីរ​ប៊ីប​អាន (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

២ធីម៉ូថេ ៣:១៤-១៦ ពីព្រោះ ឯ​ព្រះបន្ទូល​នៃ​ព្រះ​រស់នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ២ … ទាំង​ពិចារណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ​។ ហេព្រើរ ៤:១២ តើ​ព្រះ​គម្ពីរប៊ីប​មាន​សារៈ​សំខាន់​ប៉ុណ្ណា ចំពោះ​យើង? ព្រះ​គម្ពីរប៊ីប​ពិតជា​សំខាន់​ណាស់ បានជា​មនុស្ស នៅ​ក្នុង​ប្រទេស​ជា​ច្រើន បាន​ប្រថុយ​ជីវិត ក្នុង​ការ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប​ទៅជា​ភាសា​របស់​ពួកគេ​។ ជា​ញឹក​ញាប់ គ្រីស្ទបរិស័ទ​ដ៏​សាមញ្ញ​ទាំង​នោះ​បាន​ប្រឈម​មុខ​ដាក់​ការ​ចាប់​ខ្លួន ដោយសារ​ពួក​គេ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប​ទៅជា​ភាសា​ប្រចាំ​តំបន់ ដើម្បី​ឲ្យ​អ្នក​ដទៃ​អាច​អាន​ព្រះ​គម្ពីរប៊ីប​ជា​ភាសា​កំណើត​របស់​ខ្លួន​​។ ស្រ្តី​ជា​អ្នក​បក​ប្រែ​ម្នាក់ នៅ​ប្រទេស​ដែល​ទាស់​ប្រឆាំង​នឹង​អ្នកជឿ​ព្រះយេស៊ូវ បាន​រៀប​រាប់​ថា “ខ្ញុំ​ត្រូវ​បន្ត​ការងារ​បក​ប្រែ​នេះ រហូត​ចប់​សព្វ​គ្រប់​។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​បាន​ទទួល​សេចក្តី​សង្គ្រោះ​របស់​ព្រះគ្រីស្ទ”។ ហើយ​បុរស​ម្នាក់​ដែល​បាន​រៀបចំ​ឲ្យ​មាន​ការ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប ដោយ​លាក់​កំបាំង​បាន​ពន្យល់​ថា ព្រះ​គម្ពីរប៊ីប​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​ការ​លូត​លាស់​របស់​គ្រីស្ទបរិស័ទ​ដែល​ពេញវ័យ ក្នុង​ពួក​ជំនុំ​ក្នុង​តំបន់​។ គាត់​ថា “អ្នក​អាច​បង្កើត​ពួក​ជំនុំ​មួយ​កន្លែង ប៉ុន្តែ … បើ​គ្មាន​ព្រះ​គម្ពីរ​ជា​ភាសា​ប្រចាំ​តំបន់​ទេ នោះ​ពួក​ជំនុំ​នោះ​អាច​រស់​រៀន​បានតែ​មួយ​ជំនាន់​ប៉ុណ្ណោះ”។ ហេតុ​អ្វី​ពួកគេ​ធ្វើ​កិច្ចការ​ដ៏​លំបាក​នេះ? ព្រោះ​គ្មាន​សៀវភៅ​អ្វី​ដែល​ល្អ​ដូច​ព្រះ​គម្ពីរប៊ីប​ទេ​។ ព្រះ​គម្ពីរប៊ីប​បាន​ទទួល​ការ​ថែរក្សា​ការពារ​អស់​ជា​ច្រើន​សតវត្សរ៍ មិន​ឲ្យ​បាត់បង់ តាម​របៀប​ដ៏​ពិសេស​។ ព្រះ​គម្ពីរប៊ីប​បាន​លើក​ឡើង​អំពី​សណ្ឋាន​ពិត​នៃ​ចិត្ត​របស់​មនុស្ស យ៉ាង​ត្រឹម​ត្រូវ ដោយ​គ្មាន​ការ​ក្លែង​បន្លំ​។ “ព្រះបន្ទូល​នៃ​ព្រះ​រស់នៅ ហើយ​ពូកែ​ផង …ទាំង​ពិចារណា​អស់​ទាំង​គំនិត ដែល​ចិត្ត​គិត ហើយ​ដែល​សំរេច​ដែរ”(ហេព្រើរ ៤:១២)។ ហើយ…

Read article
សេចក្តី​ពិត​ដ៏​សាមញ្ញ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

រ៉ូម ១០:៩-១១ ចូរ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង​។ កិច្ចការ ១៦:៣១ កាល​ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​ចេញ​ទៅ​ជិះ​កង់​នៅ​ក្រៅ​ផ្ទះ ជា​ញឹក​ញាប់ យើង​ចង់​ដឹង​ថា យើង​ធាក់​កង់​បាន​ចម្ងាយ​ឆ្ងាយ​ប៉ុណ្ណា​ហើយ​។ ដូច​នេះ ខ្ញុំ​ក៏​បាន​ទៅ​ហាង​លក់​កង់ ដើម្បី​ទិញ​កុងទ័រ​វាស់​ចម្ងាយ​ផ្លូវ តែ​បែរ​ជា​វិល​ត្រឡប់​មក​ផ្ទះ​វិញ ជា​មួយ​ឧបករណ៍​មាន​លក្ខណៈ​ដូច​កូន​កុំព្យូទ័រ​តូច​មួយ ដែល​ក្រោយមក ខ្ញុំ​ក៏​បាន​ដឹង​ថា វា​​ស្មុគស្មាញ​ពេក បានជា​ខ្ញុំ​មិន​អាច​កំណត់​កម្ម​វិធី​ឲ្យ​វា​វាស់​ចម្ងាយ​ផ្លូវ​បាន។ ពេល​ខ្ញុំ​វិល​ត្រឡប់​ទៅ​ហាង​លក់​កង់​នោះ​វិញ អ្នក​លក់​ក៏បាន​ធ្វើ​ឲ្យ​វា​មាន​ដំណើរ​ការ​សម្រាប់​ខ្ញុំ ដោយ​មិន​ចំណាយ​ពេល​យូរ​។ ខ្ញុំ​ក៏​បាន​ដឹង​ថា តាម​ពិត វា​មិន​ពិបាក​យល់​ទេ​។ ក្នុង​ការ​រស់នៅ យើង​អាច​មាន​អារម្មណ៍​ថា រឿង​ថ្មីៗ និង​គំនិត​ថ្មីៗ​ហាក់​ដូចជា​មាន​ភាព​ស្មុគស្មាញ​។ ឧទាហរណ៍ សូម​យើង​គិត​អំពី​សេចក្តី​សង្រ្គោះ​។ អ្នក​ខ្លះ​ប្រហែល​ជា​គិតថា ការ​ក្លាយ​ជា​កូន​ព្រះ គឺជា​រឿង​ដ៏​ស្មុគស្មាញ ហើយ​ពិបាក​យល់​។ ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​បាន​បក​ស្រាយ​យ៉ាង​សាមញ្ញ​។នៅ​ពេល​ដែល​មេគុក​សួរ​សាវ័ក​ប៉ុល​ថា “តើ​គាត់​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​បាន​សេចក្តីសង្គ្រោះ” “គេ​ក៏​ប្រាប់​គាត់​ថា ចូរ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ”(កិច្ចការ ១៦:៣១)។ ដូច​នេះ ដើម្បី​ទទួល​សេចក្តី​សង្គ្រោះ គ្មាន​ក្បួន​ច្បាប់​ដ៏​ស្មុគស្មាញ​ពេក ដែល​យើង​មិន​អាច​អនុវត្តន៍​តាម​នោះ​ទេ​។ ហើយក៏​គ្មាន​រឿង​អាថ៌កំបាំង​ដែល​យើង​ត្រូវ​ជីក​រក​ដែរ​។ យើង​គ្រាន់តែ​ត្រូវ​យល់​សេចក្តី​ពិត​ដ៏​សាមញ្ញ ដូច​ត​ទៅ: យើង​រាល់​គ្នា​សុទ្ធតែ​ជា​មនុស្ស​មាន​បាប(រ៉ូម ៣:២៣)។ ព្រះ​យេស៊ូវ​បាន​យាង​មក​ផែនដី ដើម្បី​សង្គ្រោះ​យើង​ឲ្យ​រួចពី​ទោស​របស់​បាប…

Read article
ការ​ធានា​តែមួយ

២កូរិនថូស ៥:២១-៦:២ មើល​ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះហឫទ័យ​ទ្រង់ មើល ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ​។ ២កូរិនថូស ៦:២ មាន​ពេល​មួយ ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ជា​វាទគ្មិន និង​អ្នក​ដឹកនាំ​ក្រុម​សិស្ស​វិទ្យាល័យ ក្នុង​ដំណើរ​បេ​សកម្ម នៅ​ប្រទេស​ចាម៉ៃកា​។ ខ្ញុំ​ក៏​បានឮ​គេ​ប្រកាស​ថា “យើង​បាន​ត្រៀម​ខ្លួន​ជា​សម្រេច ដើម្បី​ឡើងជិះ​យន្តហោះ​ទៅ​ទីក្រុង​មុនតេហ្គោ បេយ”។ ពេល​នោះ ខ្ញុំ​ក៏បាន​លូកដៃ​ចូល​ទៅ​ក្នុង​កាបូប​ស្ពាយ​របស់​ខ្ញុំ​រកមើល​សំបុត្រ​យន្តហោះ និង​លិខិតឆ្លងដែន​របស់​ខ្ញុំ​។ ខ្ញុំ​មាន​ការ​តក់ស្លុត ពេល​ដែល​ខ្ញុំ​រក​លិខិតឆ្លងដែន​មិន​ឃើញ! ក្រុម​ការងារ​របស់​ខ្ញុំ​ក៏​បាន​ឡើងជិះ​យន្តហោះ ដោយ​គ្មាន​ខ្ញុំ​ទៅជា​មួយ ហើយ​ខ្ញុំ​ក៏បាន​ព្យាយាម​ធ្វើ​លិខិតឆ្លងដែន​ថ្មី ក្នុងរយៈ​ពេល​៤​ថ្ងៃ​។ បន្ទាប់ពី​ខ្ញុំ​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​រាប់​រយ​ដង ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​វ៉ាស៊ីនតោន ឌីស៊ី ដោយ​មិន​បាន​លទ្ធផល​អ្វី​សោះ ហើយ​ក៏​បាន​បើកឡាន​ក្នុង​ចម្ងាយ​ឆ្ងាយ​មក​ទីក្រុង​ហ្គ្រេនរែភីត រដ្ឋ​មីឈីហ្គិន​វិញ ហើយ​ចំណាយ​ពេល២ថ្ងៃ ក្នុង​ទីក្រុង​នៅ​ជិត​ខាង ហើយ​ដោយ​ជំនួយ​ពី​ការិយាល័យ​សមាជិកសភា​ក្នុង​តំបន់ ទី​បំផុត​ខ្ញុំ​បាន​ធ្វើ​លិខិតឆ្លងដែន​ថ្មី ហើយ​អាច​ចូល​រួម​ជាមួយ​ក្រុម​ការងារ​របស់​ខ្ញុំ នៅ​ប្រទេស​ចាម៉ៃកា​។ លិខិតឆ្លងដែន ជា​កូន​សៀវភៅ​តូច​មួយ តែ​វា​បាន​ផ្តល់​ឲ្យ​នូវ​ការ​ធានា​ថា ខ្ញុំ​អាច​ចេញទៅ​ក្រៅ​ប្រទេស​បាន​។ ខ្ញុំ​បាន​ប្រឹង​ប្រែង​អស់​លទ្ធ​ភាព ដើម្បី​ឲ្យ​បាន​លិខិតឆ្លងដែន​ថ្មី​ក្នុងរយៈ​ពេល​ដ៏​ខ្លី ប៉ុន្តែ តម្លៃ​របស់​វា​មិន​អាច​ប្រៀប​ផ្ទឹម នឹង​ការ​ធានា​មួយ​ទៀត ដែល​កំណត់​គោលដៅ​ដ៏​អស់​កល្ប​របស់​យើង​។ មាន​តែ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​ទេ ដែល​អាច​ធានា​ថា យើង​នឹង​បាន​ទទួល​សេចក្តី​សង្គ្រោះ​រួច​ពី​បាប​របស់​យើង ហើយ​មាន​ជីវិត​ថ្មី​ក្នុង​ព្រះអង្គ​។ ព្រះ​គម្ពីរប៊ីប​បាន​ចែងថា “មើល​ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះហឫទ័យ​ទ្រង់ មើល ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ”​(២កូរិនថូស…

Read article
មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ថ្វាយ​ព្រះគ្រីស្ទ

ទីតុស ២:៦-៨ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅមុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថាន​សួគ៌​។ ម៉ាថាយ ៥:១៦ កាល​លោក​ឆាលី វ៉ដ(Charlie Ward) រៀន​នៅ​សកលវិទ្យាល័យ​រដ្ឋ​ផ្លូរីដា គាត់​គឺ​ជា​កីឡាករ​ពីរ​ប្រភេទ​ប្រចាំ​សាលា​​។ នៅ​ឆ្នាំ១៩៩៣ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ទទួល​បាន​ពាន​រង្វាន់ ហេសមែន សម្រាប់​កីឡាករ​បាល់​ទាត់​មហាវិទ្យាល័យ​អាមេរិក​ដែល​ល្អ​ជាងគេ ហើយ​គាត់​ក៏​ជា​តារា​បាល់​បោះ​ដ៏​ឆ្នើម ក្នុង​ក្រុម​របស់​គាត់​ផង​ដែរ​។ ថ្ងៃ​មួយ នៅ​ក្នុង​ការ​ជជែក​គ្នា​មុន​ពេល​ការ​ប្រកួត គ្រូ​បង្វឹក​របស់​គាត់​បាន​ប្រើ​ភាសា​អសុរោះ ទៅ​កាន់​ក្រុម​របស់​គាត់​។ គ្រូ​បង្វឹក​រូប​នោះ​ក៏​បាន​កត់​សំគាល់​ឃើញថា ឆាលី មាន​ទឹក​មុខ​មិន​ស្រួល ហើយក៏​បាន​សួរ​គាត់​ថា “ឆាលី មាន​រឿង​អី?” ឆាលី​ក៏បាន​ប្រាប់​គាត់​ថា “លោក​គ្រូ​ដឹង​ទេ លោក​គ្រូ បូឌិន(Bowden) ជា​គ្រូ​បង្វឹក​របស់​ក្រុម​កីឡាករ​បាល់​ទាត់ មិន​បាន​ប្រើ​ភាសា​ប្រភេទ​នេះ​ទេ តែ​គាត់​អាច​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រឹង​ប្រែង​ប្រកួត​អត់ពី​សមត្ថភាព”។ ដោយសារ​ឆាលី មាន​ចរិត​លក្ខណៈ​ដូច​ព្រះយេស៊ូវ នោះ​គាត់​អាច​និយាយ​ដោយ​សុភាព​ទៅ​កាន់​គ្រូ​បង្វឹក​រូប​នោះ អំពី​បញ្ហា​នេះ​។ តាម​ពិត ក្រោយមក គ្រូ​បង្វឹក​នោះ​ក៏បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គាត់​មាន​អារម្មណ៍​​ហាក់​ដូចជា​មាន​ទេវតា​មួយ​អង្គ មើលទៅ​គាត់ ពេល​គាត់​កំពុង​ជជែក​ជា​មួយ​ឆាលី​។ ការ​បន្ត​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​ចំណោម​អ្នក​មិន​ជឿ​ព្រះ និង​ការ​ធ្វើ​បន្ទាល់​ដ៏​ស្មោះ​ត្រង់​ថ្វាយ​ព្រះគ្រីស្ទ មិនមែន​ជា​ការ​ងាយ​ទេ​។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ…

Read article
ឱកាស​ចែក​ចាយ​អំពី​ព្រះយេស៊ូវ

កិច្ចការ ២១:២៧-២២:១ សូម​លោក​បើក​ឲ្យ​ខ្ញុំ​និយាយ​ទៅ​ជន​ទាំងឡាយ​បន្តិច​សិន​។ កិច្ចការ ២១:៣៩ សាវ័ក​ប៉ុល​បាន​ទៅ​ព្រះវិហារ​ទីក្រុង​យេរូសាឡិម ដើម្បី​ចូល​រួម​ពិធី​ញែក​ជា​បរិសុទ្ធ​របស់​សាសន៍​យូដា(កិច្ចការ ២១:២៦)។ ពួក​ញុះញង់​មួយ​ចំនួន​គិត​ស្មានថា គាត់​កំពុង​បង្រៀន​គេ​ឲ្យ​ប្រឆាំង​នឹង​ក្រឹត្យ​វិន័យ ហើយក៏​បាន​ព្យាយាម​សម្លាប់​គាត់​(ខ.៣១)។ ពួក​ទាហាន​រ៉ូម៉ាំង​ក៏បាន​ប្រញាប់​ទៅ​ធ្វើ​អន្តរាគមន៍ ហើយក៏​បាន​ចាប់ចង​សាវ័ក​ប៉ុល ​នាំ​គាត់​ចេញពី​តំបន់​ព្រះវិហារ ខណៈ​ពេល​ដែល​ហ្វូង​មនុស្ស​បាន​ស្រែក​ឲ្យ​គេ​សម្លាប់​គាត់(ខ.៣៦)។ តើ​សាវ័ក​ប៉ុល​បាន​ឆ្លើយតប ចំពោះ​ការ​គំរាម​កំហែង​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ? គឺ​គាត់​បាន​សុំ​មេទ័ព​អនុញ្ញាត​ឲ្យ​គាត់​និយាយ​ទៅ​កាន់​ពួក​បណ្តាជន(ខ.៣៩)។ នៅពេល​ដែល​មេទ័ព​រ៉ូម៉ាំង​បាន​អនុញ្ញាត​ឲ្យ​គាត់​និយាយ ទាំង​ខ្លួន​គាត់​កំពុង​ហូរឈាម និង​មាន​ស្នាម​ជាំ​ពេញ​ខ្លួន គាត់​ក៏​បាន​ងាក​ទៅ​រក​ហ្វូង​មនុស្ស​ដែល​កំពុង​តែ​ខឹង​សម្បា ហើយ​ក៏​បាន​ចែកចាយ​សេចក្តី​ជំនឿ ដែល​គាត់​មាន​ចំពោះ​ព្រះយេស៊ូវ ឲ្យ​ពួក​គេ​ស្តាប់(២២:១-១៦)។ នេះ​ជា​រឿង​ដែល​បាន​កើត​ឡើង​ជាង​ពីរ​ពាន់​ឆ្នាំ​ហើយ ជា​រឿង​ចាស់​ក្នុង​ព្រះ​គម្ពីរប៊ីប ដែល​យើង​ប្រហែល​មិន​ងាយ​ជួប​រឿង​នេះ​ទេ​។ កាលពី​ពេល​ថ្មីៗ​នេះ មាន​បុរស​ម្នាក់​ឈ្មោះ ភីធ័រ(Peter) ត្រូវ​គេ​ចាប់​ខ្លួន ខណៈ​ពេល​ដែល​គាត់​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​ម្នាក់ ដែល​កំពុង​ជាប់គុក​។ មិត្ត​ភក្តិ​គាត់​ជា​អ្នកជឿ​ព្រះយេស៊ូវ ក្នុង​ប្រទេស​ដែល​គ្រីស្ទបរិស័ទ​បាន​ទទួលរង​ការ​បៀតបៀន​ជា​ប្រចាំ​។ លោក​ភីធ័រ​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​គុក​ងងឹត ហើយ​ត្រូវ​គេ​រុំ​ភ្នែក ក្នុង​ពេល​ដែលគេ​សួរ​ចម្លើយ​គាត់​។ នៅពេល​ដែល​គេ​ដក​ក្រណាត់​រុំ​ភ្នែក​ចេញ គាត់​ក៏បាន​ឃើញ​ទាហាន​បួន​នាក់ កំពុង​ភ្ជង់​កាំភ្លើង​ដាក់​គាត់​។ តើ​លោក​ភីធ័រ​គួរ​ឆ្លើយតប​ដូច​ម្តេច​ខ្លះ? គាត់​បាន​មើល​ឃើញ​ឱកាស​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ចែកចាយ​សេចក្តី​ជំនឿ​របស់​គាត់ ដល់​ពួកគេ​។ សាវ័ក​ប៉ុល និង​លោក​ភីធ័រ​បាន​ចង្អុល​បង្ហាញ​ប្រាប់​គេ អំពី​សេចក្តី​ពិត​ដ៏​សំខាន់ ទោះ​គេ​ពិបាក​ទទួលយក​យ៉ាងណា​ក៏ដោយ​។ ទោះ​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​យើង​ឆ្លង​កាត់​ពេល​វេលា​ដ៏​ពិបាក ឬ​ទទួលរង​ការ​បៀតបៀន​យ៉ាង​ក៏ដោយ ក៏​យើង​នៅតែ​មាន​ភារកិច្ច “ផ្សាយ​ដំណឹង​ល្អ”(ម៉ាកុស…

Read article
រត់​ប្រណាំង​ថ្វាយ​ព្រះយេស៊ូវ

ទីតុស ២:១-៥ ឯ​មនុស្ស​សុចរិត គេ​នឹង​លូត​លាស់​ឡើង ដូចជា​ដើម​លម៉ើ … កាលណា​ចាស់​ហើយ នោះ​គេ​នឹង​នៅតែ​កើត​ផល​។ ទំនុក​ដំកើង ៩២:១២-១៤ នៅ​ពេលណា​គេ​គិត អំពី​ការ​រត់​ប្រណាំង ចម្ងាយ១០០ម៉ែត្រ ភាគ​ច្រើន​គេ​ប្រហែល​នឹក​ឃើញ​លោក យូសិន បុល(Usain Bolt) ដែល​ជា​ម្ចាស់​ឯកត្តកម្ម​ពិភពលោក ក្នុង​ការ​រត់​ប្រណាំង​ប្រភេទ​នេះ ក្នុង​ពេល​បច្ចុប្បន្ន​។ ប៉ុន្តែ យើង​មិន​អាច​ភ្លេច អ្នក​ស្រី ជូលា ហឺរីខេន ហកឃិន(Julia “Hurricane” Hawkins) បានទេ​។ កាលពី​ឆ្នាំ២០២១ អ្នក​ស្រី​ជូលា បាន​រត់​ទៅ​ដល់ទី​ផ្តាច់​ព្រាត់​មុន កីឡាករ​រត់​ប្រណាំង​ផ្សេង​ទៀត ដោយ​បាន​ឈ្នះ​ការ​រត់​ប្រណាំង​ចម្ងាយ១០០ម៉ែត្រ ក្នុង​ការ​ប្រកួត​កីឡា​សម្រាប់​មនុស្ស​ចាស់ នៅ​រដ្ឋ​លូវីស៊ីអាណា​។ គាត់​បាន​រត់​យឺត​ជាង​លោក​បុល ដែល​បាន​ចំណាយ​តែ ៩.៥៨ វិនាទី ក្នុង​ការ​រត់​ទៅ​ដល់ទី ខណៈ​ពេល​ដែល​គាត់​ចំណាយ​ពេល៦០វិនាទី ប៉ុន្តែ គាត់​មាន​អាយុ១០៥ឆ្នាំ​ហើយ​។ គេ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ជជែក​គ្នា អំពី​ស្រ្តី​ដែល​នៅតែ​បន្ត​រត់​ប្រណាំង​ចម្ងាយ​ខ្លី ក្នុង​វ័យ​ចំណាស់​ដូច​នេះ​។ ហើយ​គេ​ក៏​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​ជជែក​គ្នា អំពី​អ្នកជឿ​ព្រះយេស៊ូវ ដែល​នៅតែ​បន្ត​រត់​ប្រណាំង ដោយ​មាន​ព្រះអង្គ​ជា​គោលដៅ​របស់​ពួកគេ ទោះ​ពួកគេ​ស្ថិត​ក្នុង​វ័យ​ចាស់​យ៉ាងណា​ក៏ដោយ(ហេព្រើរ ១២:១-២)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ក៏បាន​ពិពណ៌នា អំពី​ពួក​ស្មោះ​ត្រង់…

Read article
គ្រឿង​សឹក​ដែល​ព្រះអង្គ​ប្រទាន

អេភេសូរ ៦:១០-១៨ ចូ​រពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អាច​នឹង​ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាល​ម៉ាន​របស់​អារក្ស​។ អេភេសូរ ៦:១១ ខ្ញុំ​និង​ភរិយា​ខ្ញុំ​បាន​ជិះ​កង់​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ ជា​រៀង​រាល់​ឆ្នាំ ដោយ​ធាក់កង់​នៅ​តាម​ផ្លូវ​លំ នៅ​ទូ​ទាំង​តំបន់​ភាគ​ខាងលិច​នៃ​រដ្ឋ​មីឈីហ្កិន​។ ដើម្បី​ឲ្យ​យើង​កាន់តែ​មាន​ភាព​ងាយ​ស្រួល ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដូច​នេះ យើង​បាន​ដាក់​ឧបករណ៍​មួយ​ចំនួន ភ្ជាប់​នឹង​កង់​របស់​យើង​។ ភរិយា​ខ្ញុំ​មាន​ភ្លើង​សម្រាប់​បំភ្លឺ​ផ្លូវ​ខាង​មុខ ហើយក៏​មាន​ភ្លើង​ខាង​ក្រោយ កុងទ័រ​វាស់​ចម្ងាយ​ផ្លូវ ព្រម​ទាំង​មាន​មេសោ​សម្រាប់​ចាក់​កង់​កុំ​ឲ្យ​ចោរ​លួច​​។ កង់​ខ្ញុំ​ក៏​មាន​ឧបករណ៍​សម្រាប់​ដាក់​ដប​ទឹក​ផង​ដែរ​។ តាម​ពិត យើង​អាច​ជិះ​កង់​តាម​ផ្លូវ​ធ្វើ​ដំណើរ​របស់​យើង យ៉ាង​ជោគជ័យ​ជា​រៀង​រាល់​ថ្ងៃ បាន​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ ដោយ​គ្មាន​ឧបករណ៍​ជំនួយ​ទាំង​នោះ​ក៏បាន​។ ឧបករណ៍​ទាំង​នោះ​សុទ្ធតែ​មាន​ប្រយោជន៍ ប៉ុន្តែ យើង​អាច​ជ្រើសរើស​មិន​ប្រើ​ពួកវា​ក៏បាន​។ ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ សាវ័ក​ប៉ុល​បាន​ពិពណ៌នា​អំពី​ឧបករណ៍​មួយ​ឈុត​ទៀត ជា​គ្រឿង​សឹក​ដែល​យើង​ចាំបាច់​ត្រូវ​ប្រើ​ដោយ​មិន​អាច​អាក់​ខាន​ឡើយ​។ គាត់​បាន​បង្រៀន​ថា យើង​ត្រូវតែ​បំពាក់​ឧបករណ៍​ទាំង​នោះ ដើម្បី​ឲ្យ​យើង​អាច​រស់នៅ ដោយ​ជោគជ័យ ក្នុង​ការ​រស់នៅ​ដោយ​សេចក្តី​ជំនឿ​ចំពោះ​ព្រះយេស៊ូវ​។ ជីវិត​របស់​យើង​មិនមែន​ជា​ការ​ធ្វើ​ដំណើរ​ដ៏​ងាយ​ស្រួល​នោះ​ឡើយ​។ យើង​កំពុង​រស់នៅ​ក្នុង​សង្គ្រាម​ខាង​វិញ្ញាណ ដែល​ក្នុង​នោះ យើង​ត្រូវ “ទាស់​នឹង​ឧបាយកល​ទាំង​អម្បាល​ម៉ាន​របស់​អារក្ស”(៦:១១) ហេតុ​នេះ​ហើយ យើង​ត្រូវតែ​បំពាក់​គ្រឿង​សឹក​ខាង​វិញ្ញាណ​ ឲ្យ​បាន​គ្រប់​គ្រាន់​ជា​រៀង​រាល់​ថ្ងៃ​។ បើសិន​ជា​យើង​មិន​បាន​ប្រើ​ប្រាជ្ញា ដែល​មាន​ក្នុង​ព្រះ​គម្ពីរប៊ីប​ទេ យើង​ងាយ​នឹង​ប្រព្រឹត្ត​ខុស​។ បើសិន​ជា​យើង​មិន​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​ជួយ​យើង ឲ្យ​រស់នៅ​តាម​សេចក្តី​ពិត​របស់​ព្រះអង្គ​ទេ យើង​នឹង​ចាញ់​ការ​បោក​បញ្ឆោត​មិន​ខាន​(ខ.១៤)។ បើ​គ្មាន “ដំណឹង​ល្អ” ទេ យើង​ក៏​គ្មាន “សេចក្តី​សុខ​សាន្ត…

Read article
មិនមែន​ជា​អ្នក​ដទៃ​ទៀត​ទេ

សា​ស្តា ២:៨-១៣,១៩-២២ អ្នក​រាល់​គ្នា​មិនមែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់តែ​សំណាក់​នៅ​ទៀត​ទេ គឺជា​ជាតិតែ១នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ​។ អេភេសូរ ២:១៩ “កន្លែង​នេះ​មិន​ស្វាគមន៍​ឯង​ទេ”។ ពាក្យ​សម្តី​ប៉ុន្មាន​ម៉ាត់​នេះ បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី​អាយុ៨ឆ្នាំ​ម្នាក់ មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ដែល​បន្ត​នៅ​ជាប់​ក្នុង​ចិត្ត​នាង​អស់​ជា​ច្រើន​ឆ្នាំ​។ ក្រុម​គ្រួសារ​របស់​នាង​បាន​ធ្វើ​ដំណើរ​មកពី​ជំរុំ​ជន​ភៀស​ខ្លួន ក្នុង​ប្រទេស​ដែល​កំពុង​ទទួលរង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​សង្រ្គាម ហើយ​កាត​អន្តោ​ប្រវេសន៍​របស់​នាង មាន​ពាក្យ​ “ជន​បរទេស” ដែល​គេ​បាន​បោះ​ត្រា​ពីលើ​។ នាង​មាន​អារម្មណ៍​ថា គេ​មិន​ស្វាគមន៍​នាង​ក្នុង​ប្រទេស​នេះ​។ នៅពេល​នាង​ពេញវ័យ ទោះ​នាង​បាន​ទទួល​ជឿ​ព្រះយេស៊ូវ​ហើយក៏​ដោយ ក៏​នាង​នៅតែ​មាន​អារម្មណ៍​ថា គេ​មិន​រាប់រក​នាង​។ នាង​នៅតែ​មាន​អារម្មណ៍​ឈឺ​ចាប់ ដោយសារ​គេ​ចាត់​ទុក​នាង​ជា​មនុស្ស​ដទៃ​ដែលគេ​មិន​ស្វាគមន៍​។ កាល​នាង​កំពុង​អាន​ព្រះ​គម្ពីរប៊ីប នាង​ក៏​បាន​រក​ឃើញ​ព្រះបន្ទូល​សន្យា ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក២​។ នៅ​ក្នុង​ខ.១២ នាង​ក៏បាន​ឃើញ​ពាក្យ “មនុស្ស​ដទៃ” ដែល​ធ្លាប់តែ​ធ្វើ​ឲ្យ​នាង​មិន​សប្បាយ​ចិត្ត​។ “នៅ​វេលា​នោះ អ្នក​រាល់​គ្នា​នៅ​ទីទៃ​ពី​ព្រះគ្រីស្ទ ក៏​ឃ្លាត​ចេញពី​អំណាច​ជាតិ​អ៊ីស្រាអែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​សន្យា​ទុក ក៏​ឥត​មាន​ទី​សង្ឃឹម ហើយ​គ្មាន​ព្រះ​ក្នុង​លោកីយ៍​នេះ​ដែរ”។ ប៉ុន្តែ ខណៈ​ពេល​ដែល​នាង​បន្ត​អាន​កណ្ឌ​គម្ពីរ​នេះ នាង​ក៏​បាន​ដឹង​ថា ការ​លះបង់​របស់​ព្រះគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង បាន​កែ​ប្រែ​សណ្ឋាន​របស់​នាង​ជា​មនុស្ស​ដទៃ​។ នាង​ក៏​បាន​អាន​ដល់ ខ.១៩ ដែល​បាន​ប្រាប់​នាង​ថា នាង “មិនមែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់តែ​សំណាក់​នៅ​ទៀត​ទេ”។ នាង​ជា “ជាតិ​តែ​១នឹង​ពួក​បរិសុទ្ធ…

Read article