Dennis Fisher

You are here:
ពេលវេលាសម្រាប់​ការផ្លាស់ប្ដូរ

មាន​គ្រីស្ទប​រិស័ទ​ជាច្រើ​ន ចង់​​ចំណា​យពេ​ល​ជារៀង​រាល់​ថ្ងៃ ​ ជា​មួយ​​ព្រះ ដោយ​ការ​អធិស្ឋា​ន និងកា​រ អា​ន​ព្រះប​ន្ទូល​​ព្រះអ​ង្គ។ ប៉ុន្តែ​ ពួកគេ​តែង​តែមា​ន​ការ​រំខាន ដោយសា​រ​​កាល​​វិភាគ​​ដ៏​មមា​ញឹករ​បស់​ខ្លួន។ ពួក​គេមា​នកា​រ​ខ​កបំ​ណង​​កា​ន់តែ​ខ្លាំ​ងឡើង នៅ​ពេល​​ដែ​ល​​ភាព​រ​វល់ ហាក់ដូ​ចជា​ចេះ​តែរុ​ញ​ច្រាន​ចូល​   ម​កក្នុង​ចន្លោះទំ​នេរ ក្នុង​​កាល​​វិ​ភាគ​​រប​ស់​​ពួកគេ​។ លោក អូស្វល ឆេមប័រ(Oswald Chambers) បានធ្វើ​សេចក្តី​ពន្យល់​​ដ៏​មានន័​យ ​អំ​ពីអំ​ណាច​ដែល​ធ្វើឲ្យ​មា​ន​ការ​ផ្លាស់​ប្រែ​ ​ដែ​លកើតមាន​ ក្នុ​ងការ​ចំ​ណាយ​សូម្បី​តែ​៥​នា​ទី ក្នុងព្រះវត្តមាន​នៃព្រះអម្ខាស់។ ជាការពិតណាស់ សូម្បីតែការចំ​ណាយ​ពេល​ដ៏ខ្លី​ ដើម្បីអ​ធិ​ស្ឋាន​ទូល​​​អង្វរ និ​ងជញ្ជឹង​គិត​ព្រះប​ន្ទូល​ព្រះ ក៏​នៅ​តែមា​នតម្លៃ​ដ៏​ធំ បាន​ជាគាត់​មាន​ប្រសាសន៍​ថា “ការ​ដែល​យើង​ចំណាយ​ពេល​វេលា​ច្រើន មិន​ប្រាកដថា​ នឹង​សូន​ច្នៃ​យើង​នោះទេ​ ប៉ុន្តែ អ្វី​ដែល​ពិត​ជាសូ​ន​ច្នៃយើង​នោះ គឺកា​រ​ចំ​ណាយ​ពេលវេ​លា​ ទៅលើ​ការ​អ្វី​ដែល​មានអំ​ណាច​ចេស្តាដ៏​អស្ចារ្យ​​បំផុត។ រយៈ​ពេល​៥នា​ទី​ ដែល​យើង​ចំណាយ​ជាមួ​យ​​ព្រះ និង​ព្រះប​ន្ទូល​ មាន​តម្លៃ​វិសេស​ជាង​ពេល​វេលា​ផ្សេង​​ទៀត​ ពេញមួ​យថ្ងៃ។” ត្រង់​ចំណុច​នេះ គេប្រ​ហែល​ជា​យល់​ថា ​លោក​ឆេមប៊័រ​​ បាននិ​យាយ​ជ្រុល​ពេក​ហើយ។ ប៉ុន្តែ យើង​នៅតែ​អាច​ទទួលល​ទ្ធផ​លដ៏​មាន​អំណា​ច ទោះយើ​ង​បានចំណា​យ​ពេល​ដ៏​ខ្លីជាមួយ​ព្រះអង្គក៏​ដោយ ព្រោះ​​ព្រះ​​ទ្រង់ មាន​ពេ​ញដោ​យ​អំណាច​ចេស្តា។ ពេល​ខ្លះ ពេល​វេលាប្រ​ចាំថ្ងៃ​របស់​យើង ​មាន​ពេញ​ដោយត​ម្រូវកា​រ​ដ៏ម​មា​ញឹក ដែល​ធ្វើ​ឲ្យយើ​ងពិ​បាក​រក​ពេល​ស្ដាប់​…

Read article
ក្នុងពេលម៉ោងនេះ

មាន​មនុស្ស​ជាច្រើ​ន បា​នស្គា​ល់សម្លេង​រោទ៍​ដ៏​ពិរោះ​អស្ចារ្យ​នៃ​នាឡិកា​​ធំ​របស់​សង្កាត់​វេសមីន​ស្ទ័រ ក្នុង​ទីក្រុង​ឡុងដ៍ ដែលគេ​បា​នហៅនាឡិកា​យក្ស​នោះថា​ ប៊ីក ប៊ែន។ តា​មកា​រពិ​ត អ្ន​ក​ខ្លះ​​ក៏​​មា​ន​នាឡិកា​​នៅ​​ក្នុង​ផ្ទះ​ ដែល​បន្លឺ​​សម្លេង​រោទ៍​តាមម៉ោង ដូច​នាឡិការ​ប៊ីក ប៊ែន​ផង​ដែរ។ ជា​យូរ​មកហើយ គេយ​ល់ថា​ សម្លេងរ៉ោ​ទ៍របស់​នាឡិកា​ធំមួយនោះ​ ត្រូវ​បាន​ដក​​ស្រង់​ចេញ​ពីទំ​នុក​ភ្លេងនៃប​ទដែ​ល​មានចំណងជើ​ងថា​ ព្រះមែស៊ី​ ដែល​លោក​ហេន​ដេល(Han​del)បាន​និពន្ធ។ ហើយទំ​នុក​ច្រៀង​ ដែលគេ​បា​នឆ្លាក់ជាប់ នៅ​ក្នុង​បន្ទប់រ​បស់នាឡិកា​ ប៊ីក បែន មាន​អត្ថ​ន័យ​ពិសេស ដែល​និយាយ​ទាក់​ទង​នឹងពេល​វេលា យ៉ាង​ដូច​នេះថា​ : ក្នុង​​ពេ​ល​​ម៉ោង​នេះ សូម​ព្រះអ​ង្គ ដឹកនាំ​ទូល​បង្គំ ហើយ​សូម​អំណាច​ចេស្តាព្រះ​អង្គ​​ជួយ កុំ​ឲ្យមា​នជើ​ងណា​មួ​យរអិល​ដួល​ឡើយ។ ទំនុក​ច្រៀង​នេះ​ជា​​ការរំ​ឭក​ដ៏ល្អមួ​យ​ ដើម្បី​ឲ្យយើ​ង​នឹក​ចាំថា ​យើង​ត្រូវ​ការ​ការ​ដឹក​នាំ​រប​ស់​ព្រះជា​និ​ច្ច។ ស្ដេ​ច​ដាវីឌ​​បា​ន​ជ្រាប​​ថា ទ្រង់​ត្រូវ​ការ​​​កា​រ​​ដឹ​ក​នាំជា​ដ​រាបរា​ល់ថ្ងៃ​ ខណៈ​​ដែ​ល​​ទ្រង់​​ត្រូវ​ប្រឈម​មុខ​​នឹ​ង​ការលំបា​ក​​​នៅក្នុ​ង​ជី​វិត។ ក្នុងក​ណ្ឌគ​ម្ពីរ ទំនុក​ដំកើង​​ជំពូក ២៥ ទ្រង់​​មាន​​បន្ទូ​លថា​ “សូម​នាំ ហើយប​ង្រៀនទូ​ល​បង្គំ ក្នុង​សេចក្តី​ពិត​​រ​ប​ស់ទ្រង់​ផង ដ្បិត​ទ្រង់​ជា​ព្រះដ៏ជួ​យស​ង្រ្គោះ​ទូល​បង្គំ ទូល​បង្គំស​ង្ឃឹម​​ដ​ល់ទ្រ​ង់ដរាបរា​ល់​​ថ្ងៃ​(ខ.៥)។ សេ្តចដាវីឌ​ចង់​​​ធ្វើជា​​​អ្នក​ដើរ​តាម​​ព្រះ ដែល​ចំហរ​ចិត្ត​ទទួល​ការប​ង្រៀន ដូចនេះ​ ទ្រង់ក៏បា​ន​មើល​ទៅ​​ព្រះ​ដ៏​ជួយ​ស​ង្រ្គោះរ​ប​ស់ទ្រ​ង់ ដើម្បី​ឲ្យ​ព្រះអ​ង្គដឹ​កនាំ​។ ទ្រង់មា​នបំណង​ចង់ពឹ​ង​ផ្អែក​លើ​​ព្រះ ដោយ​សេចក្តី​​ជំនឿ ពេញ​មួយ​ថ្ងៃ។ សូម​យើង​មា​ន​បំណ​ងចិ​ត្ត​ដូ​ចនេះ​ផ​ងដែ​រ។…

Read article
ការប្រថុយ និងការសង្រ្គោះ

នៅ​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ១៨៣៨ កញ្ញាហ្គ្រេស ដាលីង(Grace Darling) ដែល​ជា​កូន​ស្រីរបស់​អ្នក​យាម​ប៉មបំ​ភ្លឺនា​វា នៅ​មាត់​សមុទ្រ​នៃ​ប្រទេស​អង់​គ្លេស បាន​ឃើញ​សំពៅ​មួយ​គ្រឿង​កំពុង​លិច​ទឹក ហើយ​ក៏​ឃើញ​មាន​អ្នក​រួច​ជីវិត កំពុង​នៅ​ក្នុង​សមុទ្រ។ នាង និង​ឪពុករប​ស់​នាង​ក៏​បាននាំ​គ្នា​អុំ​ទូក ដោយ​ចិត្ត​ក្លាហាន កាត់​តាម​រលកធំ​ៗ​ ទៅជួ​យ​សង្រ្គោះមនុ​ស្សបួ​ន​ដ​ប់​នាក់   នៅ​ចម្ងាយ​១​គីឡូ​ម៉ែត្រក​ន្លះ ពី​មាត់​ឆ្នេរ។ កញ្ញា​ហ្រ្គេស​ក៏​មា​នឈ្មោះល្បីល្បាញ ដោយ​សារ​នាងមា​នចិ​ត្ត​អាណិតអា​សូរ នៅ​ក្នុង​ការ​ជួយ​សង្រ្គោះជី​វិត​អ្នក​ដទៃ​ ដោយ​មិន​រួញ​រា។ យ៉ាង​ណាមិ​ញ ព្រះ​គម្ពី​រក៏​បា​នចែងផ​ង​ដែរ អំពី​បុរស​ម្នាក់ និង​ស្រ្តីម្នា​ក់ ដែល​បាន​រួម​គ្នាប្រ​ថុយជីវិ​តជួយ​សង្រ្គោះ​អ្នក​ដទៃ។ ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​សរសេរ​ទៅកា​ន់​ពួក​ជំនុំ​នៅក្រុ​ងរ៉ូ​ម គាត់​បាន​និយាយ​អំពី​អ្នក​ស្រី​​ព្រីស៊ីល និង​លោក​​អ័គីឡា ដែល​ជា​គូរ​កន​ការងារ​ក្នុង​ព្រះគ្រី​ស្ទ ដែលបា​ន “​ប្រថុយ​ជីវិត​ដោយ​ព្រោះ​គាត់ មិន​មែន​តែគាត់ ​ដែល​អរគុណ​ដល់​គេ​ប៉ុណ្ណោះ គឺ​ទាំង​ពួក​ជំនុំ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ថែម​ទៀត”(រ៉ូម ១៦:៣-៤)។ ត្រង់​ចំណុច​នេះ ព្រះគម្ពីរ​មិនបា​នចែ​ង​ឲ្យបា​នច្បា​ស់ថា សាវ័កប៉ុ​ល​កំពុង​និយាយ​សំដៅ​ទៅ​លើ​ការ​“ប្រថុយជី​វិត”នឹងគ្រោះថ្នា​ក់​មួយ​ណា​ឡើយ​ ប៉ុន្តែ យើងដឹ​ង​ថា​ សាវ័កប៉ុ​ល​បានទ​ទួល​រង​ការ​វាយ​ដំ ការ​ដាក់​គុក ការ​លិចសំពៅ និងការ​គំរាម​ផ្តាច់ជី​វិត​ម្តង​ហើយ​ម្តង​ទៀត នៅក្នុងកា​រងា​រដែល​គាត់បា​នធ្វើប​ម្រើ​ព្រះ ដូចនេះ យើង​ងាយនឹ​ងយ​ល់អំពី​កា​រដែ​ល​អ្នក​ទាំង​ពីរ​ បាន​ហ៊ាន​ប្រថុយនឹង​គ្រោះថ្នា​ក់ ដើម្បី​ជួយមិត្ត​សំឡាញ់រ​បស់​ខ្លួន។ ការ​​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ពួក​គេបា​ន​រាប់​ការ​ជួយ​សង្រ្គោះ​ជីវិត​សាវ័ក​ប៉ុល ជា​​​សំខាន់​ជាងសុវត្ថិ​ភាព​របស់​ខ្លួន​ឯង។ ការ​ជួយស​ង្រ្គោះអ្ន​កដទៃ…

Read article
ពេល​ដែល​ទឹក​​នឹង

ទំនាញ​ដែល​​ដួងច័ន្ទ​មាន មកលើ​មហា​សមុទ្រ​ទាំង​ឡាយ ក្នុង​ភព​ផែន​ដី​យើង បាន​បង្កើត​ឲ្យ​មាន​ទឹក​នាច និង​ទឹក​ជោរ។ វាជា​បាតុ​​ភូតិ ដែលគួរឲ្យចាប់អារម្មណ៍​ណាស់។ ក្នុងពេល​ដែល​កម្ព​ស់ទឹ​ក​មានកា​រ​ផ្លាស់​ប្តូរ មាន​រយៈ​ពេល​ដ៏​ខ្លីមួ​យ ដែល​គេ​បាន​ហៅ​ថា “រយៈ​ពេល​ទឹក​នឹង”។ ក្នុង​ពេលនោះ​ កម្ពស់​ទឹក​មិនខ្ព​ស់ ហើយ​ក៏មិ​នទា​បដែ​រ។ តាម​អ្នកវិទ្យា​សាស្រ្ត​ បាន​ឲ្យ​ដឹង​ថា បាតុភូ​តទឹ​កនឹងកើតឡើង ពេ​ល​ដែល​ទឹក ​“មិនទ​ទួលរ​ង​សម្ពាធ”។ វា​ជា​ពេលដែល​ទឹ​ក​នាច​ ឬ​ទឹក​ជោ​រត្រូ​វបា​ន​ផ្អា​កយ៉ា​ង​ស្ងា​ត់ស្ងៀ​ម​ មួយ​រយៈ​ពេល​ខ្លី​ មុន​ពេល​ដែល​ទឹក​ចាប់​ផ្តើម​នាជ​ ឬ​ជោរ​ខ្លាំងម្តងទៀ​ត។ ជួន​កាល ក្នុង​ពេលដែ​ល​យើង​កំ​ពុង​មាន​ភា​ព​ជាប់​រ​វល់​នឹង​កិ​ច្ចការ​ដ៏​ច្រើន យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ​ខ្លួន​យើង​បាន​ទទួល​រង​សម្ពាធពី​គ្រ​ប់ទិ​ស ដោយសារ​យើង​ត្រូ​វ មា​ន​ការទទួលខុ​សត្រូ​វ​ជាច្រើ​ន ដែល​ពិបាក​នឹង​ទទួល ​ក្នុង​ពេ​លតែ​មួ​យ។​ ពេល​ដែ​ល​ព្រះ​យេស៊ូវ ​កំពុងបំពេញ​ព្រះរាជកិ​ច្ច​រប​ស់ព្រះ​អង្គ យើងឃើញ​ថា​ ព្រះអង្គយ​ល់អំ​ពី​ការ​ពិបាកដែ​លពួ​កសា​វ័ក​មាន ក្នុង​ការ​បំពេញ​ភារៈ​កិច្ច ហើយ​ព្រះអ​ង្គក៏​បាន​ជ្រាបថា ពួក​គេ​ត្រូវ​ការ​ការ​សម្រាក​ផង​ដែរ។ ពេល​ដែល​ពួក​គេវិ​លត្រ​ឡប់មក​ពី​ប្រកាស់ពីន​គរ​ព្រះ ដោយ​ចេញ​ទៅ​ជាគូរ​ៗ ពួក​គេ​បាន​ទូល​ថ្វាយ​ព្រះអ​ង្គ អំពី​ការ​អ​ស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ តាម​រយៈ​ពួក​គេ​(ម៉ាកុស ៦:៧-១៣,៣០)។ តែ​ព្រះ​យេស៊ូវ​បាន​មានប​ន្ទូល​តប​ថា “ចូរ​​អ្នក​​រាល់​​គ្នា​មក​ឯ​​ទី​ស្ងាត់​ដោយឡែក នឹង​ឈប់​សំរាក​បន្តិច​សិន ពី​ព្រោះ​មាន​គេ​ដើរ​ទៅ​ដើរ​មក​ច្រើន​ណាស់ ដល់​ម៉្លេះ​បាន​ជា​រក​ពេល​គ្រាន់​តែ​បរិភោគ​ក៏​មិន​បាន​ផង នោះ​ក៏​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ ​ឯ​ទី​ស្ងាត់​ដោយឡែក​ទៅ”(ខ.៣១-៣២)។ តើ​មាន​ការ​ទទួ​លខុ​សត្រូ​វ​អ្វីខ្លះ​កំពុងដា​ក់ស​ម្ពាធ​មក​លើអ្ន​ក នៅ​ថ្ងៃនេះ​?​ ទោះ​បី​ជាយ៉ា​ង​ណា​ក៏​ដោយ…

Read article
ចំណាយ​ពេល​ជញ្ជឹង​គិត

ជា​ទូទៅ ឪពុ​ក​ម្តាយ​ចូល​ចិត្ត​នឹកចាំ​ អំពី​ដំណាក់​កាល​សំខា​ន់ៗ​ នៃ​ការ​លូត​លាស់​របស់​កូន​។ ពួក​គេ​ធ្វើការ​កត់​ចំណាំ ពេល​ដែលកូន​តូច​របស់​ខ្លួន ចេះ​ក្រឡាប់ បន្ទាប់​មក ចេះ​វា ហើយ​ក្រោយ​មក ក៏​ចេះក្រោ​ក​ឈរ និង​បោះជំហាន​ដើរ​ជា​លើក​ទី​មួយ។ ឪ​ពុក​ម្តាយ​ដែល​មាន​ម៉ាស៊ីន​ថត ឬ​ទូរស័ព្ទ​ដែល​អាច​ថត​រូប ច្រើន​តែ​ថត​រូប​កូន ព្រម​ទាំង​រក្សាសំលៀក​បំពាក់រ​បស់ពួ​ក​គេទុ​ក ជាអ​នុស្សាវរីយ៍​នៃ​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ទាំង​នោះ។ ក្នុងប​ទ​គម្ពី​រលូកា ២:១៩ នាង​ម៉ារា ដែល​ជា​មាតារ​បស់​ព្រះយេស៊ូវ ក៏បា​ន​ធ្វើ​ការ​កត់​ចំណាំអំ​ពីព្រះ​អង្គ នៅ​ក្នុង​ចិត្ត​របស់​នាង។ នាង​បាន​រក្សា​ទុក​ព្រះបន្ទូល​សន្យា អំពី​ព្រះ​យេស៊ូវ ហើយ​បាន “រំពឹងគិ​តតែ​ក្នុ​ង​ចិត្ត”។ ត្រង់​ចំណុច​នេះ ពាក្យ “រំពឹង​គិត​តែក្នុង​ចិត្ត” ជា​ភាសា​ក្រិក មាន​ន័យ​ថា “យក​មក​ប្រៀប​ធៀប”។ នាងម៉ា​រា​បា​ន​ឮ​ព្រះ​បន្ទូ​លសន្យាដ៏​អស្ចា-រ្យ អំពី​ព្រះយេ​ស៊ូវ ដែល​ពួ​កទេ​វតា និងពួ​កអ្ន​កគង្វាល​បានថ្លែង​ប្រាប់(១:៣២ ២:១៧-១៨)។ ពេល​ដែលព្រះ​អ​ង្គ​មាន​វ័យធំ​ឡើង នាង​ប្រហែល​ជា​បាន​ប្រៀបធៀ​ប ព្រះ​ប​ន្ទូល​សន្យា​ទាំ​ងនោះ នឹង​កិច្ចកា​រដែល​ព្រះ​អង្គ​បាន​ធ្វើ ដែល​បាន​សម្រេច​សេចក្តី​សន្យា​នោះ។ យ៉ាងណាមិញ ពេល​ដែល​យើង​ជញ្ជឹង​គិត​អំពី​ព្រះ​បន្ទូល ដែល​បាន​ចែង​អំ​ពី​ព្រះ ហើយប្រៀ​បធៀប​ព្រះ​បន្ទូល​នោះ និង​កិច្ចការ​ដែល​ព្រះ​អង្គ​បាន​ធ្វើ ​ក្នុង​ជីវិត​យើង នោះសេ​ចក្តី​ជំនឿ​យើង​នឹង​មានភា​ព​រឹង​មាំឡើ​ង ហើយ​យើង​ក៏​នឹង​មានកា​រ​លើក​ទឹក​ចិត្ត(យ៉ូហាន ១៤:២១)។ ព្រះ​អង្គ​ជា​ព្រះដែល​ឆ្លើយ​តប​ការ​​អធិ​ស្ឋាន​របស់​យើង(១យ៉ូហាន ៥:១៤-១៥) ព្រះ​អង្គ​កម្សាន្ត​ចិត្ត​យើង…

Read article
ចង់​បាន​ហើយ​ ចង់​បាន​ទៀត

មាន​អ្នក​ខ្លះចូ​ល​ចិ​ត្ត​ដើរទិ​ញឥ​វ៉ាន់​ខ្លាំង​ណាស់។ ពួក​គេមា​ន​ចិត្ត​ច​ង់ទិ​ញ ហើយ​ទិញ​ទៀត ឥត​ឈប់ឈ​រ​។ ហើយ​ក្នុង​ចំណោម​នោះ ក៏​មាន​អ្នកដែ​ល​ស្វែង​រក​ទិញ​ឥវ៉ាន់ នៅ​ក្រៅប្រទេស​ទៀត​ផង។ សព្វ​ថ្ងៃនេះ​ មានផ្សា​រ​ទំនើបធំ​ៗ​ជាច្រើន ក្នុង​ប្រ​ទេស​ចិន ​សូឌី-អារ៉ាប៊ី ​កាណាដា ភីលីពីន សហរដ្ឋអាមេរិក និងប្រទេស​ផ្សេង​ទៀត នៅទូទាំង​ពិ​ភព​លោ​ក។   ការ​កើន​ឡើ​ង​នៃការ​ទិញ​ទំនិ​ញ   ​តាម​ហាង​ទំ​និញ និង​នៅ​តាម​ប្រព័ន្ធ​អ៊ីនធើណិត បាន​បង្ហាញ​ឲ្យ​យើង​ដឹង​​ថា ការ​ញៀន​នឹង​ការ​ទិញ​ទំនិញ គឺជា​​បាតុ​ភូត​ដែល​កើ​ត​មា​ន​នៅ​ទូទាំង​ពិភព​លោក។​ យ៉ាង​ណាមិ​ញ ទាក់ទ​ង​នឹង​ប​ញ្ហានេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូលប្រាប់យើ​ងរា​ល់គ្នា​ថា “ចូរ​​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្តិ​ជា​បរិបូរ​ទេ”(លូកា ១២:១៥)។ ជាងនេះទៅទៀ​ត​ ព្រះអង្គ​បាន​មាន​បន្ទូល​ជាពាក្យ​ប្រៀបប្រ​ដូច អំពី​បុរស​ម្នាក់​ ដែល “ខំបង្គរ​ទ្រព្យ​សម្បត្តិទុ​កស​ម្រាប់ខ្លួ​ន​ឯ​ង” ដោយមិ​នខ្វ​ល់អំ​​ពីទំនាក់ទំ​នង ដែល​គាត់ត្រូ​វមា​ន​ជាមួ​យ​ព្រះ​ឡើយ(ខ.២១)។ តើ​ធ្វើដូ​ចម្តេ​ច ឲ្យយើ​ង​អាចរៀ​ន​ស្ក​ប់ចិ​ត្ត នឹងរ​ប​ស់ដែ​ល​យើង​មា​ន ដោយ​មិន​លោ​ភច​ង់​បាន​ជាប​ន្ថែម​ទៀត? ជាប​ន្តទៅ​នេះ ​សូមស្វែ​ង​យល់អំពី​ដំណោះស្រា​យ​មួយ​ចំនួ​ន​ ដូ​ចត​ទៅ : ចូរ​ចាត់​ទុ​​ករ​ប​ស់ដែ​ល​យើ​ងមា​ន ជាអំ​ណោយ​ដែល​ព្រះ​ប្រទាន សម្រា​ប់​ឲ្យយើង​ប្រើ យ៉ាង​ឆ្លាត​វ័យ(ម៉ាថាយ ២៥:១៤-៣០) ចូរខិ​ត​ខំធ្វើ​ការរក​ប្រាក់ ហើយ​សន្សំ​ទុ​ក​ប្រើ​ពេល​ក្រោយ​ទៀត(សុភាសិត ៦:៦-១១)។ ចូរ​ដាក់​ដង្វាយ សម្រាប់​ការងារ​បម្រើ​ព្រះអ​ម្ចាស់ និង​សម្រាប់អ្នក​ដែល​ខ្វះខា​ត(២កូរិនថូស…

Read article
ការ​ដាស់​តឿន

នៅ​លើ​ឆ្នេ​រខ្សា​ច់​មា​ត់ស​មុទ្រ ​នៃប្រ​ទេស​អ៊ុយរ៉ាហ្កាយ គេបា​ន​ដាក់​រូប​ចម្លាក់​ដៃ​ដ៏​ធំ​មួយ​ធ្វើ​ពី​ស៊ី​ម៉ង់ ដែល​មាន​ម្រាម​ផុស​ចេញ​ពី​ដី​ខ្សាច់ តម្រង់​ទៅ​រក​ផ្ទៃ​មេឃ។ គេ​បាន​ហៅ​រូប​ចម្លាក់​ដ៏​ធំនោះ​ថា​   វិមាន​នៃ​អ្នក​លង់​ទឹក។   អ្នក​​រ​ស់​នៅ​ទី​នោះ​បាន​ហៅ​វា​ថា “ឡា ម៉ាណូ” (La Mano) ដែល​ជាភា​សាអេ​ស្ប៉ាញ ប្រែ​មក​ថា “ដៃ”។ លោកម៉ារីអូ អ៊ីរ៉ារ៉ាហ្សាបាល(Mario Irarrázabal) ដែល​ជា​ជាង​ចម្លាក់​ជ​ន​ជា​តិ​ឈីលី បាន​បង្កើត​រូប​ចម្លាក់​នេះ​មក ដើម្បី​ដាស់​តឿន​អ្នក​ហែល​ទឹក អំពី​គ្រោះ​ថ្នាក់​នៃ​ការ​លង់​ទឹក។ រូបច​ម្លាក់ “ដៃ” នោះ​ក៏​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ឲ្យ​មក​ទស្សនា​កម្សាន្ត នៅ​មាត់​ឆ្នេរ​នោះ ប៉ុន្តែ គោល​បំណង​ពិត​របស់​វា នៅតែរំឭកអ្នកហែលទឹក អំពី​គ្រោះ​ថ្នាក់​នៃ​ទឹក​សមុទ្រ​ដដែល។​ យ៉ាង​ណាមិ​ញ ព្រះ​បន្ទូល​ព្រះ​មា​នកា​រដា​ស់​តឿនជា​ច្រើន អំពី​គ្រោះ​ថ្នាក់​។ ជាក់​ស្តែង កណ្ឌ​ហេព្រើរ​បានផ្តល់​ឲ្យ​នូវ​ការ​ដាស់​តឿន​ជា​ពិសេស អំពី​គ្រោះ​ថ្នាក់​ ដែល​អាច​កើត​មាន​ចំពោះ​​វិញ្ញាណ​របស់​យើង​។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​មក​ថា “ដូច្នេះ ចូរ​ប្រយ័ត្ន​បង​ប្អូន​អើយ ក្រែង​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ មាន​ចិត្ត​អាក្រក់ ដោយ​មិន​ជឿ ព្រម​ទាំង​បោះ​បង់​ចោល​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៅ តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ»នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹងរូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប”(ហេព្រើ ៣:៧-១៣)។ បរិបទនៃ​ខគម្ពី​រ​នេះ បាននិ​យាយ​រំឭក​ឡើង​វិញ អំពី​កា​រ​ដែល​ពួក​អ៊ីស្រាអែល​មិន​ទុក​ចិត្ត​ព្រះ ហើយ​បះបោ​រ​នឹ​ង​ព្រះអង្គ ពេល​ពួក​គេកំ​ពុ​ង​នៅ​វាល​រហោ​ស្ថាន​។…

Read article
តន្រ្តី​នៃ​អវកាស

មានស្ថានីយស​ង្កេត​មើល​ផ្កាយ​ រប​ស់អ​ង្គការ​ណាសា បាន​រក​ឃើញប្រ​ហោង​យក្ស​ពណ៌​ខ្មៅ​មួយ ដែល​បញ្ចេញ​សម្លេងហឹ​ម​ៗ   ក្នុង​លំហរ​នៃ​អវកាស។ ប្រហោង​យក្ស​នោះ   មាន​ទីតាំ​ង ក្នុ​ងចំ​ណោម​កញ្ចំ​កាឡាក់​ស៊ី​ពើសៀស ដែលស្ថិ​តនៅ​ច​ម្ងាយ​ប្រហែល ២៥០​លាន​ឆ្នាំ​ពន្លឺ ពី​ផែន​ដី​យើង ហើយ​វា​បញ្ចេញ​សម្លេង​ដោយ​រំញ័រ​ ដែល​មាន​ប្រេកង់​ស្មើនឹង​សម្លេងណោត​​ស៊ី ក្នុង​​តន្រ្តី។ ប៉ុន្តែ សម្លេង​របស់វា​ទា​បពេ​ក បានជា​យើ​ងមិ​ន​អាច​ស្តា​ប់​វា​ឮ ​ដោយ​ត្រ​ចៀក​​យើង​ផ្ទាល់​បាន​ទេ។​ អ្នក​វិទ្យា​សាស្រ្តបា​ន​ប្រើ​ឧបករណ៍​វិទ្យា​សាស្រ្ត ដើម្បី​វាស់​សម្លេង​នោះ ​បាន​៥៧​ខ្នាត​រង្វាស់ ដែល​នៅក្រោ​ម​សម្លេង​កណ្តា​ល​នៃណោត​ដូ របស់​ព្យាណូ។ យ៉ាងណា​មិញ​ ការ​និយា​យអំ​ពី​ភ្លេ​ង និង​លំហរ​នៃអា-​វកាស មិ​នមែ​ន​ទើ​បតែ​មា​នក្នុងសម័​យ​នេះទេ​។ តា​ម​ពិត ព្រះ​ទ្រង់​បានបង្ហាញ​ព្រះ​អង្គ​ទ្រង់​ដល់​លោកយ៉ូប ដោយមា​ន​​​ប​ន្ទូ​ល​អំពី​កា​រ​ទាំ​ង​អស់​នេះ​ តាំងពី​​យូរម​កហើ​យ។ ដែល​កាល​នោះ ព្រះ​អង្គ​បាន​សួរ​គាត់​ថា “តើ​​ឯង​​នៅ​​ឯ​ណា​ក្នុង​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែនដី​ឡើង? ចូរ​ប្រាប់​មក បើ​ឯង​មាន​យោបល់ … ក្នុង​កាល​ដែល​ផ្កាយ​ព្រឹក​បាន​ច្រៀង​ជា​មួយ​គ្នា ហើយ​អស់​ទាំង​កូន​ព្រះ​បាន​ស្រែក​អរ​សាទរ។”(យ៉ូប ៣៨:៤,៧)។ បានសេច​ក្តីថា​ ក្នុងពេ​លដែ​ល​ព្រះប​ង្កើ​ត​ចក្រ​វាល​ដ៏អ​ស្ចារ្យ​នេះ​ម​ក បទ​ចម្រៀង​សរសើរ​ដំកើង និង​សម្លេងស្រែក​ហ៊ោ​ដោយ​អំណរ​ បាន​បន្លឺ​ឡើង​លា​ន់ខ្ទ​រ​ថ្វាយសិរី​ល្អដ​ល់​ព្រះ។ ទំនុក​បរិសុទ្ធ​ដែល​លោក​គ្រូ សង់ ហ្រ្វង់ស៊ីស(St. Francis) នៃ​ក្រុង​អាស៊ីស៊ី បាន​ពិពណ៌នាអំ​ពី​ភាព​អស្ចារ្យ និង​ការ​ថ្វាយបង្គំ ដែល​យើង​មាន ពេល​ដែលយើ​ងបា​នឃើ​ញ​កាំ​រស្មីព្រះ​អាទិត្យ​នៅ​ពេល​ថ្ងៃ ឬ​មើល​ផ្ទៃ​មេឃ​នៅ​ពេលយ​ប់…

Read article
ការប​ម្រើ និង​ការ​ធ្វើ​បន្ទាល់

ក្នុង​អំឡុង​ពេល​ដែល​អ្ន​កស្រី​ ក្លេតឌីស អាយវ៉ដ(Gladys Aylward) កំពុង​ធ្វើ​ការ​ជា​អ្នក​បម្រើតា​ម​ផ្ទះ ក្នុង​ទីក្រុង​ឡុង ប្រទេស​អង់​គ្លេស នៅ​ដើម​សតវត្សរ៍​ទី​២០​ គាត់​មាន​ក្តី​ស្រមៃ​មួយ។ គោលដៅ​របស់​គាត់ គឺ​ធ្វើ​ជា​បេសក​ជន ក្នុង​ប្រទេស​ចិន។ តែ​មាន​អង្គការ​បេសក​កម្ម​មួយ​បាន​ប្រាប់​គាត់​​ថា គាត់ “មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ទេ” ហើយ​ក៏​បាន​បដិសេធ​មិ​នឲ្យគា​ត់​ទៅ​បម្រើ​ការ​ជា​បេសក​ជន​ឡើយ។ ដូច​នេះ អ្នកស្រីក្លេឌីស ក៏​បាន​សម្រេច​ចិត្ត​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ ដោយ​ខ្លួន​ឯង​។ ពេល​គាត់មា​នអា​យុ​២៨​ឆ្នាំ គាត់បា​ន​យ​កលុ​យដែ​លគា​ត់បា​នសន្សំពេ​ញ​មួយ​ជីវិត ទៅទិ​ញ​សំបុត្រ​យន្ត​ហោះ ដែល​សម្រាប់​ធ្វើ​ដំណើរ​បា​នតែ​មួយ​ជើង ទៅ​ភូមិ​យ៉ាង​ចេង នៅ​តំប​ន់ដា​ច់ស្រ​យ៉ាលក្នុ​ង​ប្រទេស​ចិន។ បន្ទាប់​មក គាត់​ក៏​បាន​បើ​ក​ផ្ទះសំ​ណាក់​មួយ សម្រាប់​ពួក​អ្នក​ជំនួញ​ដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ ​ហើយគា​ត់ក៏​បា​នចែ​ក​ចាយ​អំពី​រឿង​ក្នុង​ព្រះ​គម្ពីរ នៅ​ទី​នោះ។ អ្នកស្រីក្លេឌីស​ក៏បា​ន​​បម្រើ​កា​រ នៅ​ក្នុង​ភូមិ​ផ្សេង​ទៀត​ផង​ដែរ ហើយ​គេ​ក៏​បាន​ហៅ​គាត់​ថា អៃ-វេដេហ ដែល​ជា​ភាសាចិ​ន​ប្រែ​មក​ថា “អ្នក​មា​នគុ​ណ​ធម៌”។ សាវ័ក​ប៉ុល​ក៏​បាន​ផ្សាយដំ​ណឹង​ល្អ ទៅ​ដល់​តំបន់​ឆ្ងាយ​ៗ ក្នុង​ពិភ​ព​លោក​ផង​ដែរ។ គាត់​បាន​ដាក់​ខ្លួ​ន​ធ្វើ​អ្នក​បម្រើ ដើម្បី​បំពេញ​សេចក្តីត្រូ​វ​ការ​របស់​អ្នក​ដទៃ(២កូរិនថូស ១១:១៦-២៩)។ គឺ​ដូច​ដែល​គាត់​បានមា​នប្រ​សាសន៍ អំពី​ការ​បម្រើ​នោះ​ថា​ “យើង​​ខ្ញុំ​​មិ​ន​ប្រកាស​​ប្រាប់​​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​វិញ ហើយ​ក៏​រាប់​ខ្លួន​យើង​ខ្ញុំ ថា​ជា​បាវ​បំរើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះយេស៊ូវ​ដែរ”(៤:៥)។ មិន​មែនម​នុស្សគ្រប់​គ្នា សុទ្ធ​តែ​ត្រូ​វ​បាន​ព្រះត្រាសហៅ​ ឲ្យ​ទៅ​អត់​ទ្រាំ​នឹង​ទុក្ខលំ​បាក នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ…

Read article
គ្រូពេទ្យជនបទ

លោក​ស៊ីន​គ្លែរ លូវីស(Sinclair Lewis) ជា​អ្នក​និពន្ធ​សៀវ​ភៅ​រឿង​ប្រលោម​លោក ដែល​មាន​ចំណ​ង​ជើ​ង​ថា វិថី​សំខាន់ ដែល​និយាយ​អំពី​ដំណើ​រ​ជីវិត​របស់​អ្ន​ក​ស្រីខារ៉ូល(Carol) ដែលជាអ្ន​ក​ទី​​ក្រុង​ដ៏​ទាន់សម័យ​ម្នាក់ ដែល​បាន​រៀប​កា​រ​ជាមួ​យ​វេជ្ជ​បណ្ឌិត​ជន​បទ។ ​នាងមា​ន​អារម្ម​ណ៍ថា​ ខ្លួនមា​ន​ភាព​ខ្ពង់​ខ្ពស់​ជាង​អ្ន​ក​ដទៃ ​នៅក្នុ​ងទី​ក្រុង​ដ៏តូ​ច ដែល​នា​ង​ទើប​តែបា​នផ្លា​ស់​មក​រស់​នៅ។​ ប៉ុន្តែ អាកប្បកិ​រិយ៉ា​ដែល​ស្វាមីរ​បស់​នា​ងមា​ន នៅ​ក្នុង​ការ​ជួយអ្ន​ក​របួស បាន​ធ្វើ​ឲ្យ​នាងគិ​ត​ឡើង​វិញ អំពី​ភាព​វាយ​ឫក​របស់​នាង។ ពេ​លនោះ​មានក​សិករ​អន្តោ​ប្រវេសន្ត ម្នាក់​មាន​របួស​ដៃជា​ទ​ម្ងន់ ដែល​ត្រូ​វកា​ត់ដៃ​នោះ​ចោ​ល។ អ្នក​ស្រី​ខារ៉ូល​ក៏បា​ន​មើល​ទៅ​ស្វាមី​រប​ស់​នាង ដោយ​ចិត្ត​កោត​សរសើរ ​ពេល​ដែល​គាត់​កំពុង​និយា​យក​ម្សាន្ត​ចិត្ត​បុរ​សដែល​​មានរបួស និង​ភរិយារ​បស់​គា​ត់ ដែល​កំពុ​ងពិ​បាក​ចិ​ត្ត។ អាកប្ប​កិរិយ៉ា​ដែល​ចេះ​ឈឺ​ឆ្អាល ដែល​មាន​លក្ខណៈ​ជា​អ្នក​បម្រើ របស់លោ​ក​គ្រូពេ​ទ្យម្នា​ក់​នេះ បាន​ជម្រុញ​ឲ្យ​អ្នក​ស្រីខារ៉ូល​ចង់​កែ​ប្រែ​ផ្នត់​គំនិត​ដែល​ពេញ​ដោយ​អំនួត។ ក្នុង​ទំនាក់​ទំន​ងរ​ប​ស់យើង ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​អាច​សម្រេច​ចិ​ត្ត​ថា ​តើ​យើង​ត្រូវ​គិត​ថា យើង​មាន​ភាព​ខ្ព​ង់ខ្ព​ស់​ជាង​អ្នក​ដទៃ ឬគិ​ត​ថា យើង​ត្រូវ​បម្រើ​ប្រយោជន៍​អ្នក​ដទៃ​។ សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា “កុំ​​ឲ្យ​​​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”​(ភីលីព ២:៣-៤)។ កាលណា​យើ​ង​ផ្តោត​ទៅ​លើគំរូ​របស់​ព្រះយេ​ស៊ូវ នោះយើ​ងអា​ច​រៀន​គិត​ថា សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ​ មានភា​ព​សំខាន់​ជាង​តម្រូ​វ​ការ​រប​ស់យើ​ង។ ទ្រង់​បាន​យក “រូបភាព​ជា​បាវ​បម្រើ” ហើយបា​នលះ​ប​ង់ព្រះ​ជ​ន្មទ្រ​ង់​ ដើម្បី​យើ​ងរា​ល់គ្នា​ (ខ.៥-៨)។ ពេល​ដែល​យើង​មិ​នបា​នឲ្យ​តម្លៃអ្នក​ដទៃ…

Read article