Elisa Morgan

You are here:
ជំនួយសម្រាប់ដៃដ៏ទន់ខ្សោយរបស់យើង

ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង។ អេសាយ ៤១:១៣ ខ្ញុំ​បាន​ជួយ​ឆ្កែ​ចាស់​ជរា​របស់​ខ្ញុំ ឈ្មោះ​វីលសិន(Wilson) ចេញ​ទៅ​លេង​នៅ​វាល​ស្មៅ ហើយ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​បាន​ប្រលែង​ឆ្កែ​មួយ​ក្បាល​ទៀត ដែល​នៅ​ក្មេង​ជាង ឈ្មោះ ខូច(Coach) តែ​មួយ​នាទី។ ពេល​ខ្ញុំ​ឱន​រើស​ខ្សែ​របស់​វា វា​ក៏​បាន​ឃើញ​សត្វ​ទន្សាយ។ វា​ក៏​បាន​ស្ទុះ​រត់​ពេញ​មួយ​ទំហឹង ដោយ​កញ្ឆក់​ខ្សែ​ចេញពី​ដៃ​ខាង​ស្តាំ​របស់​ខ្ញុំ ហើយ​ក៏​បាន​រមួល​ម្រាម​ដៃ​នាង ធ្វើ​ឲ្យ​ខ្ញុំ​ដួល​នៅ​លើ​ស្មៅ ហើយ​ស្រែក​យំ​ដោយ​ការ​ឈឺ​ចាប់។ បន្ទាប់​ពី​ខ្ញុំ​វិល​ត្រឡប់​​មក​ពី​​ពិនិត្យ​សុខភាព​បន្ទាន់ ហើយ​ដឹង​ថា ខ្ញុំ​ត្រូវ​ការ​ការ​វះ​កាត់ ខ្ញុំ​ក៏​បាន​ទូល​អង្វរ​ដល់​ព្រះ ដើម្បី​សូម​ជំនួយ។ “ខ្ញុំ​ជា​អ្នក​និពន្ធ! តើ​ខ្ញុំ​នឹង​ប្រើ​ក្ដារ​ចុច​របស់​កុំព្យូទ័រ ដើម្បី​វាយ​អក្សរ​ដោយ​របៀប​ណា? ចុះ​ចំណែក​ឯ​តួនាទី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ? ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល​មក​កាន់​ខ្ញុំ នៅ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ។ គឺ​ក្នុង​បទ​គម្ពីរ​ដែល​ចែង​ថា “ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង”(អេសាយ ៤១:១៣)។​ ខ្ញុំ​បាន​ពិនិត្យ​មើល​បរិបទ​នៃ​ខគម្ពីរ​នេះ ដែល​បង្ហាញ​ថា រាស្រ្ត​របស់​ព្រះ​ក្នុង​នគរ​យូដា ដែល​បាន​ទទួល​ការ​ប្រកាស​ព្រះ​រាជ​សារ ពី​ហោរា​អេសាយ បាន​អរសប្បាយ​នឹង​ទំនាក់​ទំនង​ដ៏​ពិសេស ជា​មួយ​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​សន្យា​ថា នឹង​នៅ​តែ​គង់​​ជា​មួយ ប្រទាន​កម្លាំង និង​ជួយ​ពួក​គេ ដោយ​ព្រះ​ហស្ត​ស្តាំ​ដ៏​សុចរិត​របស់​ទ្រង់​(ខ.១០)។…

Read article
ពាក្យសម្រាប់បកស្រាយ អំពីការឈឺចាប់

នោះ​ព្រះយេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ។ លូកា ២៣:៤៦ ពេល​ដែល​កូន​តែ​មួយ​របស់​លោក​យូ(Hugh) និង​អ្នក​ស្រី​ឌីឌី(DeeDee) បាន​លាចាក​លោក ទៅ​នៅ​នគរ​ស្ថាន​សួគ៌ ពួក​គេ​មិន​ដឹង​ថា ត្រូវ​ហៅ​ខ្លួន​ឯង​ថា​ដូច​ម្តេច បន្ទាប់​ពី​រឿងដ៏​សោកសៅ​នេះ​បាន​កើត​ឡើង។ ក្នុង​ភាសា​និយាយ គេ​មិន​មាន​ពាក្យ​សម្រាប់​ហៅ​ឪពុក​ម្តាយ ដែល​បាត់​បង់​កូន​នោះ​ទេ។ ស្រ្តី​ដែល​ប្តី​ស្លាប់​ចោល គេ​ហៅ​គាត់​ថា​ ​ស្រ្តី​មេម៉ាយ។ ចំណែក​ឯ​ប្តី​ដែល​ប្រពន្ធ​ស្លាប់​ចោល គឺ​ជា​បុរស​ពោះ​ម៉ាយ។ កូន​ដែល​ឪពុក​ម្តាយ​ស្លាប់​ចោល គឺជា​ក្មេង​កំព្រា។ ប៉ុន្តែ គេ​មិន​មាន​ពាក្យ​អ្វី សម្រាប់​ហៅ​ឪពុក​ម្តាយ​ដែល​កូន​បាន​ស្លាប់​ចោល ដើម្បី​ពិពណ៌នា​អំពី​ការ​ឈឺ​ចាប់​នោះ​ទេ។​ ការ​រលូត​កូន កូន​តូច​ដែល​ស្លាប់​ភ្លាម​ៗ ការ​សម្លាប់​ខ្លួន ជំងឺ និង​គ្រោះ​ថ្នាក់​ដល់​ជីវិត បាន​ឆក់​យក​ជីវិត​កូន ចេញ​ពី​លោកិយ​នេះ ហើយ​ក៏​បាន​ឆក់​យក​អត្ត​សញ្ញាណ ចេញ​ពី​ឪពុក​ម្តាយ​ដែល​នៅ​មាន​ជីវិត។ ប៉ុន្តែ ព្រះ​ទ្រង់​យល់​អំពី​ការ​សោក​សង្រេង​នេះ ពេល​ដែល​ព្រះ​យេស៊ូវ ​ជា​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ទ្រង់ បាន​ស្រែក​រក​ទ្រង់ មុន​ពេល​ផុត​ដង្ហើម​នៅ​លើ​ឈើ​ឆ្កាង​ថា “ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ”(លូកា ២៣:៤៦)។ ព្រះ​ទ្រង់​ជា​ព្រះ​វរបិតា មុន​ពេល​ព្រះ​យេស៊ូវ​ចាប់​កំណើត​នៅ​លើ​ផែន​ដី ហើយ​នៅ​តែ​ជា​ព្រះ​បិតា ពេល​ដែល​ព្រះ​យេស៊ូវ​ផុត​ដង្ហើម។ ព្រះ​អង្គ​នៅ​តែ​ជា​ព្រះវរបិតា ពេល​ដែល​ព្រះ​សព​ព្រះ​រាជ​បុត្រា​ទ្រង់ កំពុង​តែ​នៅ​ក្នុង​ផ្នូរ។ សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​នៅ​តែ​ជា​ព្រះ​បិតា នៃ​ព្រះ​រាជ​បុត្រា ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ…

Read article
តើព្រះទ្រង់កំពុងស្តាប់យើងមែនឬ?

កាល​ខ្ញុំ​កំពុង​ធ្វើ​ការ​បម្រើ ក្នុង​ក្រុម​ថែ​ទាំ​ពួក​ជំនុំ ខ្ញុំ​មាន​តួនាទី​អធិស្ឋាន សម្រាប់​សំណូម​ពរ​អធិស្ឋាន ដែល​គេ​បាន​កត់​ក្នុង​ក្រដាស់ ក្នុង​អំឡុង​ពេល​កម្ម​វិធី​ថ្វាយ​បង្គំ។ ដែល​មាន​ដូច​ជា សំណូម​ពរ​អធិស្ឋាន អំពី​សុខភាព​របស់​អ៊ំស្រី​ម្នាក់ អំពី​បញ្ហា​ហិរញ្ញ​វត្ថុ​របស់​ប្តី​ប្រពន្ធ​មួយ​គូ និង​សូម​ឲ្យ​ចៅ​ប្រុស​ម្នាក់​ស្គាល់​ព្រះ។ ខ្ញុំ​កម្រ​នឹង​បាន​ឮ​គេ​ប្រាប់ អំពី​ការ​ឆ្លើយ​តប​របស់​ព្រះ សម្រាប់​ការ​អធិស្ឋាន​ទំាង​នេះ។ ភាគ​ច្រើន អ្នក​ដែល​សំណូម​ពរ​អធិស្ឋាន មិន​បាន​ប្រាប់​ឈ្មោះ​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​ឆ្លើយ​តប​ពួក​គេ​យ៉ាង​ណា​ដែរ។ ពេល​ខ្លះ ខ្ញុំ​ឆ្ងល់​ថា តើ​ព្រះ​អង្គ​ពិត​ជា​កំពុង​តែ​ស្តាប់​ការ​អធិស្ឋាន​របស់​ខ្ញុំ​ឬ​ទេ? តើ​មាន​អ្វី​កើត​ឡើង ដោយសារ​ការ​អធិស្ឋាន​របស់​ខ្ញុំ​ឬ​ទេ? ក្នុង​ការ​រស់​នៅ អ្នក​ជឿ​ភាគ​ច្រើន​សួរ​ថា “តើ​ព្រះ​អង្គ​បាន​ស្តាប់​ឮ​ខ្ញុំ​អធិស្ឋាន​ឬ​ទេ?” ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ធ្លាប់​អធិស្ឋាន​ដូច​នាង​ហាណា ដោយ​ទូល​សូម​ព្រះ​អង្គ​ប្រទាន​កូន​ម្នាក់ ហើយ​ព្រះ​អង្គ​មិន​បាន​ឆ្លើយ​តប អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ហើយ​ខ្ញុំ​ក៏​ធ្លាប់​អធិស្ឋាន​សូម​ឲ្យ​ឪពុក​ខ្ញុំ​ទទួល​ជឿ​ព្រះ តែ​គាត់​បាន​លាចាក​លោក​ទៅ ដោយ​មិន​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ​គាត់​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​អង្គ។​ ក្នុង​ប្រវត្តិ​សាស្រ្ត​ដែល​មាន​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ ព្រះ​គម្ពីរ​បាន​កត់​ទុក នូវ​ព្រឹត្តិ​ការណ៍​ជា​ច្រើន​រាប់​មិន​អស់ ដែល​ក្នុង​នោះ ព្រះ​ទ្រង់​បាន​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់ ពួក​អ៊ីស្រាអែល​ដែល​កំពុង​ស្រែក​យំ ក្រោម​ការ​គាប​សង្កត់​ជា​ទាសករ​(និក្ខមនំ ២:២៤) លោក​ម៉ូសេ​នៅ​ភ្នំ​ស៊ីណាយ​(ចោទិយកថា ៩:១៩) លោក​យ៉ូស្វេ នៅ​គីលកាល់(យ៉ូស្វេ ១០:១៤) នាង​ហាណា នៅ​ពេល​នាង​ទូល​សូម​កូន​ម្នាក់​(១សាំយ៉ូអែល ១:១០-១៧) ស្តេច​ដាវីឌ ពេល​ទ្រង់​ទូល​សូម​ការ​រំដោះ​ឲ្យ​រួច​ពី​ស្តេច​សូល​(២សាំយ៉ូអែល ២២:៧)។…

Read article
ទំហំដែលគ្មានដែនកំណត់

មាន​ពេល​មួយ ខ្ញុំ​បាន​ផ្តេក​ខ្លួន​នៅ​លើ​កម្រាល​កៅស៊ូ ហើយ​អត់​ដង្ហើម តាម​បង្គាប់​របស់​គ្រូ​ពេទ្យ ខណៈ​ពេល​ដែលម៉ាស៊ីន​កំពុង​តែ​ដំណើរ​ការ ដោយ​សម្លេង​ងឺត​ង៉ត​ៗ និង​សូរ​ក្រិក​ៗ។ ខ្ញុំ​បាន​ស្គាល់​មនុស្ស​ជា​ច្រើន ដែល​បាន​ទៅ​ស្គែន​អ៊ែម អរ អាយ (MRIs) ប៉ុន្តែ ដោយ​សារ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ជម្ងឺ​ខ្លាច​កន្លែង​បិទ​ជិត នោះ​ខ្ញុំ​ចាំ​បាច់​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​ធំ​ជាង​ខ្ញុំ។ ខណៈ​ពេល​ដែល​ខ្ញុំ​ឮ​ម៉ាស៊ីន​បញ្ចេញ​សម្លេង​តាម​ចង្វាក់​របស់​វា ខ្ញុំ​ក៏​បាន​សូត្រ​ឃ្លា​មួយ​ក្នុង​ខ​គម្ពីរ ក្នុង​ចិត្ត​ខ្ញុំ​អំពី “ទទឹង បណ្តោយ ជំរៅ និងកំពស់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ”(អេភេសូរ ៣:១៨)។ ពេល​សាវ័ក​ប៉ុល​អធិស្ឋាន​ឲ្យ​ពួកជំនុំ​នៅ​ក្រុង​អេភេសូរ គាត់​បាន​ពិពណ៌នា អំពី​រង្វាស់​ទាំង​បួន​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដើម្បី​និយាយ​សង្កត់​ធ្ងន់ ​អំពី​ទំហំ និង​ភាព​ស្ថិត​ស្ថេរ​នៃ​សេចក្តី​ស្រឡាញ់ និង​ព្រះ​វត្ត​មាន​របស់​ទ្រង់។ របៀប​ដែល​ខ្ញុំ​ផ្តេក​ខ្លួន ដើម្បី​ស្គែន​នឹង​ម៉ាស៊ីន អ៊ែម អរ អាយ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ការ​យល់​ដឹង​ថ្មី​មួយ។ ពេល​ខ្ញុំ​គិត​អំពី​ទទឹង ខ្ញុំ​ក៏​បាន​គិត​ដល់​ទទឹង​របស់​បំពង់​ស្គែន ដែល​ខ្លួន​របស់​ខ្ញុំ​បាន​ផ្តេក​នៅ​ខាង​ក្នុង ដោយ​ដៃ​នៅ​សង​ខាង​ខ្លួន​ខ្ញុំ។ ខ្ញុំ​ក៏​បាន​គិត​អំពី​បណ្តោយ​របស់​បំពង់​នោះ​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង ដែល​មាន​ប្រវែង​វែង​ជាង​ដង​ខ្លួន​របស់​ខ្ញុំ​ រាប់​ចាប់​ពី​ជើង​ដល់​ក្បាល។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​គិត​អំពី​កម្ពស់ របស់​ពិដាន​នៃ​បំពង់​នោះ គិត​ចាប់​ពី​ច្រមុះ​ខ្ញុំ​ទៅ។ រួច​ខ្ញុំ​ក៏​បាន​គិត​អំពីជម្រៅ​របស់​បំពង់​នោះ ដែល​គិត​ចាប់​ពី​ទម្រ​ដែល​តភ្ជាប់​បំពង់​នោះ និង​កម្រាល​ឥដ្ឋ ដែល​នៅ​ក្រោម​ខ្ញុំ ហើយ​បាន​ទ្រខ្លួន​ខ្ញុំ។ រង្វាស់​ទាំង​បួន​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ…

Read article
ដើមណូអែល នៃក្តីសង្ឃឹមចំពោះព្រះរាជបុត្រតូច

បន្ទាប់​ពី​ខ្ញុំ​បាន​យក​អំពូល​ភ្លើង​ជា​ច្រើន​ខ្សែ មក​ព័ទ្ធ​ជុំវិញ​ដើម​ណូអែល ខ្ញុំ​ក៏​បាន​យក​បូពណ៌​ផ្កា​ឈូក និង​ពណ៌​ខៀវ មក​ចង​នឹង​មែក​វា ហើយ​ដាក់​ឈ្មោះ​ឲ្យ​ដើម​នោះ​ថា ដើម​ណូអែល “នៃ​ក្តី​សង្ឃឹម ចំពោះ​ព្រះ​រាជ​បុត្រ​តូច”។ ខ្ញុំ និង​ស្វាមី​ខ្ញុំ​បាន​រង់​ចំា​ទទួលកូន​ចិញ្ចឹម​ម្នាក់ ជាង​បួន​ឆ្នាំ​មក​ហើយ។ ពិត​ណាស់ យើង​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​ពរ​យើង នៅ​ថ្ងៃ​ណូអែល! រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​បាន​មក​អធិស្ឋាន នៅ​ក្បែរ​ដើម​ណូអែល​នោះ ដោយ​រំឭក​ខ្លួន​ឯង អំពី​សេចក្តី​សប្បុរ​របស់​ព្រះ​អម្ចាស់។ នៅថ្ងៃ​ទី​២១ ធ្នូ យើង​ក៏​បាន​ទទួល​ដំណឹង​ថា យើង​នឹង​មិន​បាន​ទទួល​កូន​ចិញ្ចឹម​នៅ​ថ្ងៃ​ណូអែល​ឆ្នាំ​នោះ​ទេ។ ​ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏​បាន​ដើរ​ទៅ​ឈប់​នៅ​ពី​មុខ​ដើម​ណូអែល​នោះ ដែល​ជា​និមិត្ត​រូប​នៃ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ជា​ម្ចាស់។ តើ​ព្រះ​ជា​ម្ចាស់នៅ​តែ​ស្មោះ​ត្រង់​ឬ​ទេ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ឬ? នៅ​ពេល​ខ្លះ ព្រះ​ជា​ម្ចាស់​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​ទូល​សូម​របស់​យើង ព្រោះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន ឬ​លត់​ដំ​យើង ​ដោយ​សេចក្តី​ស្រឡាញ់។ នៅ​ពេល​ខ្លះ​ទៀត ព្រះ​ទ្រង់​ពន្យា​ពេល​ការ​ឆ្លើយ​តប​របស់​ទ្រង់ ដើម្បី​ជួយ​ឲ្យ​យើង​មាន​ការ​ទុក​ចិត្ត​ជា​ថ្មី ​ចំពោះ​ទ្រង់។ ក្នុង​បទ​គម្ពីរ​បរិទេវ ហោរា​យេរេមា​បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​ទ្រង់​កែ​តម្រង់​ប្រជា​ជន​អ៊ីស្រាអែល។ ការ​នោះពិត​ជា​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ណាស់ បាន​ជា​គាត់​ពោល​ថា “ទ្រង់​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ទ្រង់​ទំលុះ​ថ្លើម​ខ្ញុំ”(៣:១៣)។ ក្នុង​ពេល​ដ៏ពិបាក​នោះ លោក​យេរេមា ក៏​បាន​បង្ហាញ​ចេញ​នូវ​ការ​ទុក​ចិត្ត ចំពោះ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​ជាម្ចាស់។ គឺ​ដូច​ដែល​គាត់​ថ្លែង​ថា “សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជា​និច្ច សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់​ធំ​ណាស់(ខ.២២-២៣)។…

Read article
ការសន្ទនាដ៏ពិបាក

ថ្ងៃ​មួយ ខ្ញុំ​បាន​បើក​ឡាន ចម្ងាយ​ប្រហែល​៨០​គីឡ៉ូម៉ែត្រ ដើម្បី​ទៅ​ជួប​បុគ្គលិក​ដែល​ធ្វើ​ការ​ពី​ចម្ងាយ របស់​ក្រុម​ហ៊ុន​របស់​ខ្ញុំ។ ពេល​នោះ យើង​មាន​ការ​សន្ទនា​ដ៏​ពិបាក ជា​មួយ​គាត់ ហើយ​ខ្ញុំ​ក៏​បាន​ទទួល​ដំណឹង​ពី​បុគ្គលិក​ម្នាក់​ទៀត​ថា គាត់​បាន​ធ្វើ​ខុស​នឹង​គោល​ការណ៍​របស់​ក្រុម​ហ៊ុន​យើង ហើយ​ខ្ញុំ​មាន​ការ​បារម្ភ​ខ្លាច​ខូច​ឈ្មោះ​ក្រុម​ហ៊ុន ដោយសារ​គាត់។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ ចង់​ផ្តល់​យោបល់​មួយ ដើម្បី​ឲ្យ​គាត់​ផ្លាស់​ប្តូរ​គំនិត។ ក្នុង​បទ​គម្ពីរ ១សាំយ៉ូអែល ២៥ មាន​មនុស្ស​មិន​សម​ទំនង​ម្នាក់ បាន​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ដើម្បី​ទៅ​ជួប​អនាគត​ស្តេច​របស់​អ៊ីស្រាអែល ដែល​ហៀប​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត ដែល​នឹង​នាំ​មក​នូវ​ភាព​ហិន​វិនាស។ នាង​អ័ប៊ីកែល​បាន​រៀបការ​ជា​មួយណាបាល ដែល​មាន​អត្ត​ចរិត​មិន​ល្អ សម​នឹង​អត្ថន័យ​របស់​ឈ្មោះ​ខ្លួន (ដែល​មាន​ន័យ​ថា “មនុស្ស​ឡប់”) (ខ.៣,២៥)។ ណាបាល​បាន​បដិសេធ​មិន​ព្រម​បង់​ថ្លៃ​ឈ្នួល​ឲ្យ​ដាវីឌ និង​កង​ទ័ព​របស់​គាត់ តាម​ប្រពៃណី សម្រាប់​ការ​ការពារ​ហ្វូង​សត្វ​របស់​ខ្លួន(ខ.១០-១១)។ នាង​អ័ប៊ីកែល​ក៏​បាន​ដឹង​ថា ដាវីឌ​មាន​ផែន​ការ​សង​សឹង មក​លើ​គាត់ ហើយ​នាង​ក៏​ដឹង​ផង​ដែរ​ថា ប្តី​ដ៏​ល្ងីល្ងើ​របស់​នាង​មិន​ព្រម​ស្តាប់​នាង​ឡើង។ នាង​ក៏​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​ផ្សះ​ផ្សា ដោយ​ធ្វើ​ដំណើរ​ទៅ​ជួប​ដាវីឌ ហើយ​បញ្ចុះ​បញ្ចូល​គាត់ ឲ្យ​ផ្លាស់​ប្តូរ​គំនិត(ខ.១៨-៣១)។ តើ​នាង​អ័ប៊ីកែល​បាន​សម្រេច​ការ​នេះ​ដោយ​របៀប​ណា? បន្ទាប់​ពី​នាង​បាន​ឲ្យ​គេ​ដឹក​អាហារ​នឹង​សត្វ​លា យក​ទៅ​ឲ្យ​ដាវីឌ ​និង​ពួក​ប្រុស​ៗ​របស់​គាត់​ ហើយ​ដោះ​ស្រាយ​រឿង​បំណុល​នោះ​ហើយ នាង​ក៏​បាន​ប្រាប់​ការ​ពិត ដល់​ដាវីឌ។ នាង​បាន​ធ្វើ​ការរំឭក​ប្រកប​ដោយ​ប្រាជ្ញា ដល់​ដាវីឌ ដើម្បី​ឲ្យ​គាត់​នឹក​ចាំ​ថា ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​គាត់។ បើ​គាត់​នៅ​តែចចេស​ចង់​សង​សឹក នោះ​ពេល​ដែល​ព្រះជាម្ចាស់​ឲ្យ​គាត់​ឡើង​ធ្វើ​ស្តេច…

Read article
បញ្ចេញពន្លឺព្រិចៗ

បទ​ចម្រៀង​កុមារ​ជា​ភាសា​អង់​គ្លេស ដែល​មាន​ចំណង​ជើង​ថា “ដួង​ផ្កាយ​ដ៏​តូច ដែល​បញ្ចេញ​ពន្លឺ​ព្រិច​ៗ” ជា​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញ​ដែល​ក្មេង​ៗ​ចូល​ចិត្ត​ច្រៀង។ ទំនុក​ច្រៀង​របស់​បទ​នេះ មាន​ប្រភព​ដើម នៅ​ក្នុង​បទ​កំណាព្យ ដែល​អ្នក​ស្រី​ចេន ថេយល័រ(Jane Taylor)​បាន​និពន្ធ ដែល​បាន​ពិពណ៌​នា អំពី​ភាព​អស្ចារ្យ​នៃ​ចក្រ​វាលដែល​ព្រះ​ទ្រង់​បាន​បង្កើត ដែល​នៅ​ក្នុង​នោះ មាន​ផ្កាយ “ដ៏​ខ្ពស់ នៅ​ពី​លើ​ផែន​ដី”។ បទ​កំណាព្យ​នេះ មាន​វគ្គ​មួយ​ទៀត ដែល​គេ​បាន​បោះ​ពុម្ភ​ផ្សាយ និង​មិន​ងាយ​រក​បាន ដែល​បាន​រៀប​រាប់​ថា ផ្កាយ​នោះ​បាន​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​អ្នក​ដំណើរ​ក្នុង​ទី​ងងឹត ដោយ​បញ្ចេញ​ពន្លឺ​ដ៏​តូច​របស់​ខ្លួន។ ក្នុង​បទ​គម្ពីរ​ភីលីព សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ព្រះ នៅ​ទីក្រុង​ភីលីព ឲ្យ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់ ដើម្បី​ធ្វើ​ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន … ហើយ​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក ហើយ​ផ្សាយ​ដំណឹង​ល្អ ដល់មនុស្ស​ដែល​នៅ​ក្បែរ​ពួក​គេ(២:១៥-១៦)។ យើង​ប្រហែល​ជា​ឆ្ងល់​ថា តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​បញ្ចេញ​ពន្លឺ​ភ្លឺ ដូចផ្កាយ​នៅ​លើ​មេឃ។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មាន​អារម្មណ៍​ថា យើង​មាន​ចំណុច​ខ្វះខា​ត និង​ការ​ពិបាក​ជា​ច្រើន បាន​ជា​យើង​គិត​ថា “ពន្លឺ”​របស់​យើង​មិន​អាច​បញ្ចេញ​រស្មី​ភ្លឺ​ល្មម នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឡើយ។ ប៉ុន្តែ ផ្កាយ​មិន​ដែល​ព្យាយាម​ដើរ​តួ​ជា​ផ្កាយ​ឡើយ។ ពួក​វា​គឺ​ជា​ផ្កាយ​ស្រាប់​ហើយ។ ពន្លឺ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរក្នុង​ពិភព​លោក ហើយក៏​បាន​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្តូរ។ ព្រះ​ទ្រង់​ប្រទាន​ពន្លឺដល់​ពិភព​លោក(លោកុប្បត្តិ ១:៣) ហើយ​តាម​រយៈ​ព្រះ​យេស៊ូវ ព្រះទ្រង់​បាន​ប្រទាន​ពន្លឺ​ខាង​វិញ្ញាណ ចូល​ក្នុង​ជីវិត​យើង(យ៉ូហាន…

Read article
ចិត្តដែលស្រេកឃ្លាន

ពេល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត ជា​មួយ​ស្វាមី​របស់​ខ្ញុំ ដើម្បី​រកទិញ​ឥវ៉ាន​ខ្លះ​ៗ ខ្ញុំ​ក៏​បាន​បើក​ទូរស័ព្ទ​មើល​អ៊ីមែល ហើយ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ហាង​លក់​នំ​ដូណាត់ ក្នុង​តំបន់​របស់​យើង គឺ​ហាង​ ដែល​យើង​ទើប​តែ​បើក​បរ​ហួស​បន្តិច ហើយ​នៅ​ខាង​ស្ដាំ​ដៃ​។ រំពេច​នោះ ខ្ញុំ​ក៏​បាន​កូរ​ពោះ ដោយ​ឃ្លាន​អាហារ។ ខ្ញុំ​ក៏​បាន​សរសើរ​ដល់​បច្ចេក​វិទ្យា​ទំនើប ដែល​បាន​ជួយ​ឲ្យ​អ្នក​លក់​អាច​ទាក់​ទាញ​ចិត្ត​យើង ឲ្យ​ចាប់​អារម្មណ៍​ ចំពោះ​ផលិត​ផល​របស់​ពួក​គេ។ នៅ​ពេល​ខ្ញុំ​បិទ​អ៊ីមែល​ ខ្ញុំ​ក៏​នឹក​ឃើញ​ដល់​ព្រះ​ជា​ម្ចាស់ ដែល​តែងតែ​ចង់​នាំ​ខ្ញុំ ឲ្យ​ចូលជិត​ទ្រង់ កាន់​តែ​ខ្លាំង។ ទ្រង់​តែង​តែ​ជ្រាប​ជា​និច្ច​ថា ខ្ញុំ​កំពុង​គិត​ពី​អ្វី ហើយ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​មាន​ឥទ្ធិ​ពល មក​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​មាន​ចម្ងល់​ថា តើ​ចិត្ត​របស់​ខ្ញុំ​បាន​ស្រេក​រក​ទ្រង់ ដូច​ក្រពះ​របស់​ខ្ញុំ ដែល​កូរ​ចង់​ញ៉ាំ​នំ​ដូណាត់​ដែរ​ឬទេ? នៅ​ក្នុង​បទ​គម្ពីរ យ៉ូហាន ៦ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​អស្ចារ្យ ដោយ​ប្រទាន​អហារ​ដល់​មនុស្ស​ប្រាំ​ពាន់​នាក់​រួច​មក ពួក​សិស្ស​របស់​ទ្រង់​នាំ​គ្នា​ទទូច​សូម​ទ្រង់ ឲ្យ​ប្រទាន​ជា​រៀង​រហូត នូវ “នំប៉័ង ដែល​ឲ្យ​មនុស្ស​លោក​បាន​ជីវិត” (ខ.៣៣-៣៤)។ ព្រះយេស៊ូវ​ក៏​បាប​តប​ទៅ​វិញ​ថា “ខ្ញុំ​ជា​នំបុ័ង​ជីវិត អ្នក​ណា​ដែល​មក​ឯ​ខ្ញុំ នោះ​នឹង​មិន​ឃ្លាន​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ក៏​មិន​ត្រូវ​ស្រេក​ដែរ” (ខ.៣៥)។ ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ដែល​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះយេស៊ូវ ​ អាច​នាំ​មក​នូវ​សារ​ធាតុ​ចញ្ចឹម សម្រាប់​ជីវិត​របស់​នៅ ប្រ​ចាំថ្ងៃ​របស់​យើង! ការ​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ហាង​លក់​នំដូណាត់…

Read article
ការលាក់បាំងការឈឺចាប់របស់យើង

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អធិប្បាយ​ព្រះ​បន្ទូល​ព្រះ នៅ​ព្រះ​វិហារ​ប្រចាំ​តំបន់​មួយ​កន្លែង ហើយ​ប្រធាន​បទ​របស់​ខ្ញុំ និយាយ​អំពី​រឿង​ដ៏​ស្មោះ​ត្រង់​មួយ ដែល​បង្រៀន​ឲ្យ​យើង​បើក​បង្ហាញ​ភាព​ប្រេះ​បែក​របស់​យើង នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់ ហើយ​ទទួល​ការ​ប្រោស​ឲ្យ​ជា ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន។ មុន​ពេល​បិទ​ភ្នែក អធិស្ឋាន លោក​គ្រូ​គង្វាល​ក៏​បានឈរ​នៅ​លើ​ផ្លូវ​ដើរ​នៅ​ចន្លោះ​ជួរ​កៅអី ក្នុង​ព្រះ​វិហារ ហើយ​ក៏​បាន​មើល​មុខ​ពួក​ជំនុំ​របស់​គាត់ ដែល​កំពុង​ជួប​ជុំ​គ្នា នៅ​ថ្ងៃនោះ ហើយ​ក៏​បាន​មាន​ប្រសាសន៍​ថា “ក្នុង​នាម​ជា​គ្រូ​គង្វាល​របស់​អ្នក​ទាំង​អស់​គ្នា ខ្ញុំ​មាន​ឯក​សិទ្ធិ ដែល​បាន​ឃើញ​អ្នកទំាង​អស់​គ្នា មាន​វត្ត​មាន​នៅ​ព្រះ​វិហារ នៅ​ពេល​ពាក់​កណ្តាល​នៃ​សប្តាហ៍ ហើយ​បាន​ស្តាប់​ទី​បន្ទាល់​នៃ​ភាព​ប្រេះ​បែក​របស់​អ្នក​ទាំង​អស់​គ្នា ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ បន្ទាប់​មក នៅ​ក្នុង​កម្ម​វិធី​ថ្វាយ​បង្គំ នៅ​ចុង​សប្តាហ៍ ខ្ញុំ​មាន​ចិត្ត​ឈឺ​ចាប់ ដែល​បាន​ឃើញ​អ្នក​រាល់​គ្នា​លាក់​បាំង​ការ​ឈឺ​ចាប់​របស់​ខ្លួន​ឯង”។ ខ្ញុំ​ឈឺ​ចិត្ត​ ចំពោះ​ការ​ឈឺ​ចាប់​ដែល​គេ​បាន​លាក់​ទុក ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​យាង​មក​ប្រោស​ឲ្យ​ជា។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​ពិពណ៌នា​ថា ព្រះ​បន្ទូល​ព្រះ ជា​ព្រះ​បន្ទូល​ដ៏​រស់ និង​សកម្ម។ មនុស្ស​ជា​ច្រើន​យល់​ថា ព្រះ​បន្ទូល​ព្រះ គឺ​ជា​ព្រះ​គម្ពីរ​ប៊ីប ប៉ុន្តែ ព្រះ​បន្ទូល​ព្រះ គឺ​មិន​គ្រាន់​តែ​ជា​ពាក្យ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ទៀត។ ព្រះ​យេស៊ូវ​ជា​ព្រះ​បន្ទូល​ដ៏​រស់ របស់​ព្រះ។ ទ្រង់​ពិនិត្យ​មើល​ចិត្ត​គំនិត និង​អាកប្ប​ករិយ៉ា​របស់​យើង ហើយ​ក៏​ស្រឡាញ់​យើង​ជា​និច្ច។ ព្រះ​យេស៊ូវ​បាន​សុគត ដើម្បី​បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ បាន​គ្រប់​ពេល។ យើង​រាល់​គ្នាសុទ្ធ​តែ​ដឹង​ថា យើង​មិន​អាច​ប្រាប់​អ្វី​ៗ​ទាំង​អស់ ដល់​មនុស្ស​រាល់​គ្នា​បាន​ទេ ប៉ុន្តែ…

Read article
ចូរឈប់បង្អង់សិន

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អង្គុយ​លេង​ជា​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ នៅ​មាត់​សមុទ្រ ដែល​មាន​ភាព​ស៊ី​សង្វាក់​បែប​ធម្មជាតិ​ឥត​ឈប់​ឈរ។ ពេល​ដែល​ថ្ងៃ​លិច នៅ​ឯ​នាយ​ជើង​មេឃ ទឹក​រលក​បាន​បក់​មក​ឆ្នេរ មួយ​ហើយ​មួយ​ទៀត ដោយ​ចំកោង​ខ្លួន​ឡើង​ទៅ​លើ ហើយ​ក៏​រលា​ខ្លួន​ចុះ​មក​ក្រោម​វិញ មក​រក​ម្រាម​ជើង​របស់​យើង ដោយ​ការ​ផ្អាក​តែ​បន្តិច​ប៉ុណ្ណោះ នៅ​ចន្លោះ​រលក​នីមួយ​ៗ។ នាង​ក៏​បាន​និយាយ​ទាំង​ញញឹម​ថា “ខ្ញុំ​ស្រឡាញ់​សមុទ្រ​ណាស់។ វា​មាន​ចលនា​ឥត​ឈប់​ឈរ ធ្វើ​ឲ្យ​ខ្ញុំ​អាច​ឈប់​សម្រាក”។ មនុស្ស​ជា​ច្រើន​ព្យាយាម​ឈប់​សម្រាក ទំាង​ពិបាក។​ យើង​ធ្វើ​នេះ ធ្វើ​នោះ ទៅ​នេះ ទៅ​នោះ​ឥត​ឈប់​ឈរ ​ដោយ​ការ​ភ័យ​ខ្លាច​ថា យើង​នឹង​បាត់​បង់​អ្វី​ម្យ៉ាង បើ​សិន​ជា​យើង​បញ្ឈប់​ការ​ប្រឹង​ប្រែង​របស់​យើង។ ពុំ​នោះ​ទេ យើង​ខ្លាច​មិន​ហ៊ាន​ប្រឈម​មុន​នឹង​ការ​ពិត នៅ​ពេល​បច្ចុប្បន្ន ដែល​យើង​បាន​ព្យាយាម​ធ្វើ​ការ​គេច​វេស ដោយ​ការ​ប្រឹង​ប្រែង​របស់​យើង។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៤៦:៨-៩ ព្រះ​ទ្រង់​បាន​បង្ហាញ​អំណាច​ដ៏​ខ្ពស់​បំផុត​របស់​ទ្រង់។ ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ា ជា​ការ​ហិនវិនាស ដែល​ទ្រង់​បាន​ធ្វើ​នៅ​ផែនដី ទ្រង់​បណ្តាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំងាប់ រហូត​ដល់​ចុង​ផែនដី ទ្រង់​បំបាក់​ធ្នូ ហើយ​កាច់​លំពែង ក៏​ដុត​អស់​ទាំង​រទេះ​ចំបាំង​នៅ​ក្នុង​ភ្លើង”។ ព្រះ​នៃ​យើង​ទ្រង់​ជា​ព្រះ​ដែល​សកម្ម​ជា​និច្ច ដែល​បាន​ធ្វើ​ការ​របស់​ទ្រង់ ដើម្បី​បង្កើត​ភាព​ស្ងប់​សុខ នៅ​ក្នុង​ភាព​វឹក​វរ នៅ​ក្នុង​ជីវិត​យើង។ ហើយ​នៅ​ក្នុង ខ.១០ ទ្រង់​បាន​មាន​បន្ទូល​ថា “ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ”។ ជា​ការ​ពិត​ណាស់…

Read article