Elisa Morgan

You are here:
ចន្លោះប្រហោងដែកងាយរងគ្រោះ

បើ​អ្នកណា​ដែល​មិន​ចេះ​គ្រប់គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូចជា​ទីក្រុង​ដែល​រលំ ហើយ​ឥតមាន​កំផែង។ សុភាសិត ២៥:២៨ ដើមផ្កា​នៅផ្ទះ​ខ្ញុំ​ត្រូវ​សត្វ​ចង្រៃ​ស៊ី​បំផ្លាញ។ ផ្សិ​លមិញ ផ្កា​បាន​រីក​ស្គុះស្គាយ នៅក្នុង​សួន។ តែ​ឥឡូវនេះ ផ្កា​ទាំងនោះ​នៅសល់​តែ​ទង។ ខ្ញុំ​ក៏បាន​ដើររក​មើល​នៅក្នុង​ទីធ្លា​ផ្ទះ​ខ្ញុំ ហើយក៏​បាន​រក​ឃើញ​រន្ធ​មួយ មាន​ទំហំ​ប៉ុន​រន្ធ​ទន្សាយ នៅ​កៀន​របង​ឈើ។ សត្វទន្សាយ​មាន​រូបរាង្គ​គួរឲ្យ​ស្រឡាញ់ តែ​វា​ក៏​ជា​សត្វ​ដែល​គួរឲ្យ​រំខាន ដែល​អាច​បំផ្លាញ​សួនផ្កា ក្នុងរយៈពេល​តែ​​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើមាន​សត្វ​ចង្រៃ ដែល​កំពុង​បំផ្លាញ​ផ្កា​នៃ​ចរិយា​សម្បត្តិ​របស់​ព្រះ ដែល​កំពុង​រីក​ស្គុះស្គាយ​ក្នុង​ជីវិត​ខ្ញុំ​ទេ? បទ​គម្ពីរ​សុភាសិត ២៥:២៨ បាន​ចែងថា “បើ​អ្នកណា​ដែល​មិន​ចេះ​គ្រប់គ្រង​លើ​ចិត្ត​របស់​ខ្លួន នោះ​ធៀប​ដូចជា​ទីក្រុង​ដែល​រលំ ហើយ​ឥតមាន​កំផែង​”។ នៅ​សម័យ​បុរាណ គេ​សង់​កំផែង​ព័ទ្ធជុំវិញ​ទីក្រុង ដើម្បី​ទប់ទល់​ការឈ្លានពាន​របស់​សត្រូវ។ សូម្បីតែ​ចន្លោះប្រហោង​តូច​មួយ នៅ​លើ​កំផែង​នោះ ក៏អាច​ជា​ចំណុច​ខ្សោយ ដែល​ពួក​សត្រូវ​អាច​ប្រើ ដើម្បី​វាយ​ចូលកាន់​កាប់​ទីក្រុង​នោះ​បាន​ដែរ​។ បទ​គម្ពីរ​សុភាសិត​ជាច្រើន​បាន​ចែង អំពី​ការគ្រប់គ្រង​ចិត្ត​ខ្លួនឯង។ ឧទាហ​ណ៍ “តើ​ឯង​រកបាន​ឃ្មុំ​ហើយ​ឬ ចូរ​បរិភោគ​តែ​ល្មម​សមគួរ​ចុះ ក្រែង​បរិភោគ​ឆ្អែត​ទៅ​នឹង​ក្អួត​ចេញ​មកវិញ​”(២៦:១៦)។ ការគ្រប់គ្រង​ចិត្ត​ខ្លួនឯង ឬការ​ដឹង​ខ្នាត គឺជា​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ ដែល​ការពារ​យើង មិន​ឲ្យ​ប្រព្រឹត្ត ដោយ​ខ្វះ​ភាព​អត់ធ្មត់ ចិត្ត​ជូរ​ល្វីង ភាព​លោភលន់ និង​សេចក្តី​អាក្រក់​ដទៃទៀត ដែល​អាច​លួច​ឆ្មក់​ចូល និង​បំផ្លាញ​ផល​ផ្លែ​ដែល​ព្រះ​ទ្រង់​ប្រទាន​ក្នុង​ជីវិត​យើង(មើល​កាឡាទី៥:២២-២៣)។ ការ​ចេះ​គ្រប់គ្រង​ចិត្ត…

Read article
ជួយឲ្យមានជីវិតថ្មី

  ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»។ ម៉ាកុស ១២:៣១ មាន​ពេល​មួយ លេ​ស៊ី ស្ក​ត់(Lacey Scott) បាន​ទៅ​ហាង​លក់​សត្វ​ចិញ្ចឹម ក្នុង​តំបន់​ដែល​គាត់​រស់នៅ ហើយក៏​បាន​ចាប់អារម្មណ៍​ត្រី​ដ៏​កម្សត់​មួយ​ក្បាល នៅ​បាត​ទូកញ្ចក់។ ស្រកា​ររបស់​វា​បាន​ប្រែ​ពណ៌​ទៅជា​ខ្មៅ ហើយ​ដំបៅ​ក៏បាន​កើតមាន​នៅ​លើ​ខ្លួន​វា។ លេ​ស៊ី​ក៏បាន​ជួយ​សង្រ្គោះ​ត្រី​ដែល​មាន​អាយុ​១០ឆ្នាំ​នោះ ដោយ​ដាក់ឈ្មោះ​ឲ្យ​វា​ថា “ម៉ុន​ស្រ្តូ(Monstro)” តាម​លំនាំ​ឈ្មោះ​ត្រី​ប៉ា​ឡែន ក្នុង​រឿងនិទាន ភី​ណូ​ខ្យូ ហើយ​បាន​យក​វា​ទៅ​ដាក់​ក្នុង​ទូកញ្ចក់ នៅ​មន្ទីរពេទ្យ​មួយ​កន្លែង ដោយ​ផ្លាស់​ប្តូរ​ទឹកជា​រៀងរាល់ថ្ងៃ។ សុខភាព​របស់​ម៉ុន​ស្រ្តូ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្តិច​ម្តង​ៗ ហើយ​វា​ក៏​ចាប់ផ្តើម​ហែលទឹក និង​មាន​មាឌធំ​ជាង​មុន។ ស្រការ​ពណ៌ខ្មៅ​របស់​វា​បាន​ប្រែជា​ពណ៌​មាស។ តាមរយៈ​ការ​ប្ដេជ្ញា​ចិត្ត​ថែ​ទាំ​របស់​លេ​ស៊ី ម៉ុន​ស្រ្តូ​មានជីវិត​ថ្មី! ក្នុង​បទ​គម្ពីរ​លូកា ជំពូក១០ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ជា​រឿង​ប្រៀបប្រដូច អំពី​អ្នកដំណើរ​ម្នាក់ ត្រូវ​ចោ​ប្លន់​ដោយ​វាយ​ដំ ហើយ​ទុក​ឲ្យ​ស្លាប់ នៅ​លើ​ផ្លូវ។ មាន​ពួក​សង្ឃ​ម្នាក់ និង​ពួក​​លេវី​ម្នាក់​បាន​ដើរបង្ហួស ដោយ​មិន​អើពើ​ចំពោះ​ទុក្ខវេទនា​របស់​គាត់។ តែ​មាន​សាសន៍​សា​ម៉ារី​ម្នាក់ ជា​សាសន៍​ដែលគេ​ស្អប់ខ្ពើម បាន​ជួយ​យក​អសារ​គាត់ ហើយ​ថែមទាំង​បង់ថ្លៃ​ព្យាបាល​គាត់​ទៀត​ផង(លូកា ១០:៣៣-៣៥)។ ព្រះយេស៊ូវ​ក៏​បាន​ហៅ​សាសន៍​សា​ម៉ារី​នោះ​ថា “អ្នកជិតខាង​ល្អ” ហើយក៏​បាន​លើកទឹកចិត្ត​អ្នក​ស្តាប់​រឿង​របស់​ព្រះអង្គ ឲ្យ​យក​តម្រាប់​តាម​គាត់​ផង​ដែរ។ យើង​ក៏អាច​យក​អសារ​មនុស្ស​នៅ​ជុំវិញ​យើង​ផង​ដែរ។ មាន​អ្នកជិតខាង​ដែល​ជា​ជនអនាថា អ្នក​គ្មាន​ការងារ​ធ្វើ ជន​ពិការ…

Read article
អាហារនៃសេចក្តីស្រឡាញ់

  រួច​ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ។ លូកា ២២:១៩ ខ្ញុំ​ធ្លាប់​បាន​ចូល​រួម​កម្មវិធី​ខួប​កំណើត​ ដែល​គ្រួសារ​មួយ​បាន​រៀប​ចំ​ឡើង ដោយ​ធ្វើការ​តុប​តែង​ផ្ទះ​តាម​របៀប​ដែល​ម្ចាស់​ខួប​កំណើត​ចូល​ចិត្ត ហើយ​ក៏​បាន​វេច​ខ្ចប់​អំណោយ និង​ជា​ពិសេស​រៀប​ចំ​អាហារ​ដែល​គាត់​ចូល​ចិត្ត​ផង​ដែរ។ ក្មេង​ស្រី​ដែល​ជា​ម្ចាស់​ខួប​កំណើត ចូល​ចិត្ត​ញាំ​សាច់គោ និង​បន្លែ​សាឡាត់ ហើយ​និង​នំ​ខេក​មាន​ដាក់​ស្ករ​សូកូឡា​ពណ៌​សរ និង​ផ្លែ​រ៉ាសបឺរី​ពី​លើ ដូចនេះ​អ្នក​រៀប​ចំ​កម្មវិធី​ក៏​បាន​អាំង​សាច់គោ លាយ​សាឡាត់​ជា​មួយ​បន្លែ​ចម្រុះ ហើយ​ក៏​បាន​កុម្ម៉ង់​ទិញ​នំខេក ដែល​គាត់​ចូល​ចិត្ត​នោះ។ ការ​រៀប​ចំ​អាហារ​ដែល​គាត់​ចូល​ចិត្ត​នោះ គឺ​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ម្ចាស់​ខួប​កំណើត។ ព្រះគម្ពីរ​ប៊ីប​មាន​ខគម្ពីរ​ជា​ច្រើន​ដែល​និយាយ​អំពី​ពិធី​ជប់​លៀង និង​ពិធី​បុណ្យ​ផ្សេង​ៗ ដែល​មាន​ការ​បរិភោគ​អាហារ ដើម្បី​សរសើរ​ដំកើង​ភាព​ស្មោះ​ត្រង់​របស់​ព្រះ។ ពិធី​បរិភោគ​អាហារ ជា​ផ្នែក​មួយ​របស់​ប្រព័ន្ធ​នៃ​ការ​ថ្វាយ​បង្គំ ដោយ​ការ​ថ្វាយ​យញ្ញ​បូជា ដែល​ពួក​អ៊ីស្រាអែល​បាន​អនុវត្ត(មើល​ជនគណនា ២៨:១១-៣១) ដែល​មាន​ដូច​ជា​បុណ្យ​រំលង បុណ្យ​អាទិត្យ​ទី​៧ និង​ថ្ងៃ​ដើម​ខែ​ជា​ដើម​ដែល​ត្រូវ​ធ្វើ​ប្រចាំខែ​។ ហើយ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ២៣:៥ ព្រះ​ទ្រង់​រៀប​តុ ដែល​មាន​អាហារ និង​ពែង​ដែល​ហៀរហូរ​ទៅ​ដោយ​សេចក្តី​មេត្តា និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។ ការ​អនុវត្តន៍​នូវ​ការ​ញាំ​នំប៉័ង ជា​មួយ​ស្រា​ទំពាំងបាយជូរ ដែល​មាន​ន័យ​បំផុត គឺ​នៅ​ពេល​ដែល​ព្រះយេស៊ូវ​កាច់​នំប៉័ង និង​យក​ស្រាទំពាំងបាយជូរ​មួយ​កែវ​មក ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់ ជា​តំណាង​ឲ្យ​អំណោយ​នៃ​ការ​សុគត​របស់​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​សង្គ្រោះ​យើង។ បន្ទាប់​មក ព្រះអង្គ​ក៏​បាន​បង្គាប់​យើង ឲ្យ “ធ្វើ​ពិធី​នេះ ដើម្បី​រំឭក​អំពី​ព្រះ​អង្គ”(លូកា ២២:១៩)។ ពេល​ណា​អ្នក​ចូល​រួម​ពិធី​បរិភោគ​អាហារ​ណា​មួយ សូម​ចំណាយ​ពេល​មួយ​ភ្លែត…

Read article
ផលផ្លែដែលនាំឲ្យគេចង់ទៅរកប្រភព

តែ​ឯ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ នោះ​គឺ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត។ កាឡាទី ៥:២២-២៣ មាន​ស្រ្តី​ម្នាក់ ដែល​ជា​ម្ចាស់​កន្លែង​មើល​ក្មេង បាន​ព្យាយាម​លក់​ដើម​ប៉ែស​ជា​ច្រើន​ដើម។ គាត់​បាន​គិត​ឃើញ​វិធី​សាស្រ្ត​ខុស​ៗ​គ្នា ដើម្បី​លក់​ដើម​ទាំង​នោះ​។ តើ​គាត់​គួរ​តែ​យក​កូន​ដើម​ប៉ែស​ដែល​មាន​ស្លឹក​ច្រើន​ ទៅ​ដាក់​តាំង​ឲ្យ​មាន​ភាព​ទាក់​ទាញ? ឬ​គាត់​គួរ​តែ​ដាក់​តាំង​រូបថត​ដើម​ប៉ែស ក្នុង​កាតាឡុក ដោយ​បង្ហាញ​រដូវកាល​ខុស​ៗ​គ្នា​នៃ​ការ​លូតលាស់​របស់​ដើម​ប៉ែស?​ យ៉ាង​ហោច​ណាស់ គាត់​បាន​ដឹង​ថា មាន​កត្តា​អ្វី​ដែល​ពិត​ជា​ជួយ​ឲ្យ​គាត់​អាច​លក់​ដើម​ប៉ែស​ដាច់។ គឺ​ផ្លែ​ប៉ែស ដែល​មាន​ក្លិន​ក្រអូប ពណ៌​លឿង​ទុំ និង​សម្បករ​លោង ស្រដៀង​ផ្លែ​សូដា។ វិធី​ល្អ​បំផុត ដើម្បី​លក់​ដើម​ប៉ែស គឺ​ត្រូវ​យក​ផ្លែ​ប៉ែស​ទុំ​មួយ​ផ្លែ​មក​ដាក់​តាំង​បង្ហាញ ដោយ​កាត់​វា​មួយ​ចំណិត ​ធ្វើ​ឲ្យ​ទឹក​វា​ស្រក់​ចុះ​ពី​ផ្លែ​មក ហើយ​ឲ្យ​ភ្ញៀវ​ភ្លក់​រស់​ជាតិ​ចំណិត​ផ្លែ​ប៉ែស​នោះ។ ពេល​ដែល​ពួក​គេ​បាន​ភ្លក់​រស់​ជាតិ​ផ្លែ​វា​ហើយ ពួក​គេ​នឹង​ចង់​ទិញ​ដើម​របស់​វា​មិន​ខាន។ ព្រះ​ទ្រង់​បាន​បង្ហាញ​អង្គ​ទ្រង់ តាម​រយៈ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ នៅ​ក្នុង​អ្នក​ដើរ​តាម​ព្រះ​អង្គ ដែល​មាន​ដូច​ជា សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត (កាឡាទី ៥:២២-២៣)។ ពេល​ណា​អ្នក​ជឿ​ព្រះ​យេស៊ូវ បង្ហាញ​ចេញ​នូវ​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ…

Read article
អណ្តាតស្អិត ពេលអធិស្ឋាន

ព្រះវិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ។ រ៉ូម ៩:២៦ ពេល​ដែល​គ្រូពេទ្យ​កំពុង​ធ្វើ​ការ​វះ​កាត់​ប្អូន​ប្រុស​ខ្ញុំ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​គាត់។ ម្តាយ​របស់​ខ្ញុំ​បាន​ពន្យល់​ថា “ការ​ជាប់​អណ្តាត” ជា​បញ្ហា ដែល​ប្អូន​ប្រុស​ខ្ញុំ​មាន​ពី​កំណើត ហើយ​បើ​មិន​ធ្វើ​ការ​វះ​កាត់​ទេ គាត់​នឹង​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ញាំ និង​ការ​និយាយ​ស្តី។ សព្វ​ថ្ងៃ​នេះ ក្នុង​ភាសា​អង់គ្លេស គេ​ប្រើ​ពាក្យ ជាប់អណ្តាត ដើម្បី​ពិពណ៌នា អំពី​ការ​រក​ពាក្យ​និយាយ​មិន​បាន ឬ​ការ​អៀន​ខ្លាំង​ពេក និយាយ​មិន​កើត។ ជួនកាល ពេល​យើង​អធិស្ឋាន យើង​មិន​ដឹង​ថា ត្រូវ​និយាយ​អំពី​អ្វី។ អណ្តាត​យើង​ជាប់​ស្អិត ក្នុង​ភាព​កម្សោយ​ខាង​វិញ្ញាណ និង​ពាក្យ​ច្រំដែល។ អារម្មណ៍​របស់​យើង​បាន​បាញ់​ទៅ​រក​ស្ថានសួគ៌ ដោយ​ឆ្ងល់​ថា ពាក្យ​អធិស្ឋាន​របស់​យើង​នឹង​បាន​ឮ​ដល់​ព្រះ​កាណ៌​ព្រះ​ឬ​ទេ។ គំនិត​របស់​យើង​ក៏​​រេរា នៅ​តាម​ផ្លូវ​ដែល​គ្មាន​ការ​ផ្តោត​ចិត្ត។ ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម នៅ​សតវត្សរ៍​ទី​១ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ ឲ្យ​ស្វែង​រក​ជំនួយ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពេល​ដែល​ពួក​គេ​ពិបាក​រក​ពាក្យ​អធិស្ឋាន។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ព្រះវិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ”(រ៉ូម ៨:២៦)។ ពាក្យ “ជួយ” ក្នុង​ខ​នេះ គឺ​មាន​ន័យ​ថា ទទួល​បន្ទុក​ដ៏​ធ្ងន់។ ហើយ​ពាក្យ “ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន”…

Read article
ស្រក់ទឹកភ្នែក ដោយមិនខ្លាចចិត្តអ្នកដទៃ

នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះបាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះបាទ​ទ្រង់។ លូកា ៧:៣៨ មាន​ពេល​មួយ អ្នក​ស្រី​ឃែរិន(Karen) បាន​និយាយ​សុំទោស ដោយសារ​គាត់​បាន​ស្រក់​ទឹក​ភ្នែក​។ បន្ទាប់​ពី​ស្វាមី​របស់​គាត់​បាន​ស្លាប់ គាត់​បាន​ចិញ្ចឹម​បី​បាច់​កូន​ដែល​មាន​វ័យ​ជំទង់ តែ​ម្នាក់​ឯង យ៉ាង​ហត់​នឿយ។ ពេល​ដែល​ក្រុម​បុរស​នៅ​ព្រះវិហារ​បាន​នាំ​កូន​ៗ​របស់​គាត់ ទៅ​បោះ​ជំរុំ​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ដែល​នាំ​ឲ្យ​គាត់​បាន​សម្រាក​ខ្លះ គាត់​ក៏​បាន​សម្រក់​ទឹក​ភ្នែក​យំ ដោយ​ការ​ដឹង​គុណ ហើយ​ក៏​បាន​សុំទោស​គេ សម្រាប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​គាត់។ ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​បាន​និយាយ​សុំទោស សម្រាប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​ខ្លួន? លោក​ស៊ីម៉ូន ដែល​ជា​ពួក​ផារិស៊ី បាន​អញ្ជើញ​ព្រះយេស៊ូវ​សោយ​អាហារ​ពេល​ល្ងាច នៅ​ផ្ទះ​គាត់។ កាល​ព្រះអង្គ​កំពុង​សោយ​អាហារ មាន​ស្រ្តី​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​បាប​ជា​ច្រើន បាន​យក​ទឹក​អប់​មួយ​ដប​មក។ “នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះបាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះបាទ​ទ្រង់ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះបាទ ដោយ​ស្រឡាញ់ ហើយ​យក​ប្រេង​ក្រអូប​លាប​ផង”(លូកា ៧:៣៨)។ នាង​ក៏​បាន​បង្ហាញ​ក្តី​ស្រឡាញ់​របស់​នាង និង​សម្រក់​ទឹក​ភ្នែក ដោយ​មិន​បាន​សុំទោស​គេ​ឡើយ ហើយ​ក៏​បាន​ទម្លាក់​សក់​របស់​នាង ជូត​ព្រះ​បាទ​ព្រះ​អង្គ។ ដោយ​នាង​មាន​ការ​ដឹង​គុណ និង​ក្តី​ស្រឡាញ់​ដ៏​ហូរហៀរ ចំពោះ​ព្រះ​យេស៊ូវ នាង​ក៏​បាន​បញ្ចប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​នាង ដោយ​ការ​ថើប​ព្រះ​បាទ​ទ្រង់ នឹង​ទឹក​អប់ ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ម្ចាស់​ផ្ទះ។ តើ​ព្រះយេស៊ូវ​បាន​ឆ្លើយ​តប យ៉ាង​ដូច​ម្តេច? ព្រះ​អង្គ​បាន​សរសើរ​នាង ដែល​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ដោយ​ចិត្ត​ឆេះ​ឆួល…

Read article
ជំនួយសម្រាប់ដៃដ៏ទន់ខ្សោយរបស់យើង

ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង។ អេសាយ ៤១:១៣ ខ្ញុំ​បាន​ជួយ​ឆ្កែ​ចាស់​ជរា​របស់​ខ្ញុំ ឈ្មោះ​វីលសិន(Wilson) ចេញ​ទៅ​លេង​នៅ​វាល​ស្មៅ ហើយ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​បាន​ប្រលែង​ឆ្កែ​មួយ​ក្បាល​ទៀត ដែល​នៅ​ក្មេង​ជាង ឈ្មោះ ខូច(Coach) តែ​មួយ​នាទី។ ពេល​ខ្ញុំ​ឱន​រើស​ខ្សែ​របស់​វា វា​ក៏​បាន​ឃើញ​សត្វ​ទន្សាយ។ វា​ក៏​បាន​ស្ទុះ​រត់​ពេញ​មួយ​ទំហឹង ដោយ​កញ្ឆក់​ខ្សែ​ចេញពី​ដៃ​ខាង​ស្តាំ​របស់​ខ្ញុំ ហើយ​ក៏​បាន​រមួល​ម្រាម​ដៃ​នាង ធ្វើ​ឲ្យ​ខ្ញុំ​ដួល​នៅ​លើ​ស្មៅ ហើយ​ស្រែក​យំ​ដោយ​ការ​ឈឺ​ចាប់។ បន្ទាប់​ពី​ខ្ញុំ​វិល​ត្រឡប់​​មក​ពី​​ពិនិត្យ​សុខភាព​បន្ទាន់ ហើយ​ដឹង​ថា ខ្ញុំ​ត្រូវ​ការ​ការ​វះ​កាត់ ខ្ញុំ​ក៏​បាន​ទូល​អង្វរ​ដល់​ព្រះ ដើម្បី​សូម​ជំនួយ។ “ខ្ញុំ​ជា​អ្នក​និពន្ធ! តើ​ខ្ញុំ​នឹង​ប្រើ​ក្ដារ​ចុច​របស់​កុំព្យូទ័រ ដើម្បី​វាយ​អក្សរ​ដោយ​របៀប​ណា? ចុះ​ចំណែក​ឯ​តួនាទី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ? ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល​មក​កាន់​ខ្ញុំ នៅ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ។ គឺ​ក្នុង​បទ​គម្ពីរ​ដែល​ចែង​ថា “ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង”(អេសាយ ៤១:១៣)។​ ខ្ញុំ​បាន​ពិនិត្យ​មើល​បរិបទ​នៃ​ខគម្ពីរ​នេះ ដែល​បង្ហាញ​ថា រាស្រ្ត​របស់​ព្រះ​ក្នុង​នគរ​យូដា ដែល​បាន​ទទួល​ការ​ប្រកាស​ព្រះ​រាជ​សារ ពី​ហោរា​អេសាយ បាន​អរសប្បាយ​នឹង​ទំនាក់​ទំនង​ដ៏​ពិសេស ជា​មួយ​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​សន្យា​ថា នឹង​នៅ​តែ​គង់​​ជា​មួយ ប្រទាន​កម្លាំង និង​ជួយ​ពួក​គេ ដោយ​ព្រះ​ហស្ត​ស្តាំ​ដ៏​សុចរិត​របស់​ទ្រង់​(ខ.១០)។…

Read article
ពាក្យសម្រាប់បកស្រាយ អំពីការឈឺចាប់

នោះ​ព្រះយេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ។ លូកា ២៣:៤៦ ពេល​ដែល​កូន​តែ​មួយ​របស់​លោក​យូ(Hugh) និង​អ្នក​ស្រី​ឌីឌី(DeeDee) បាន​លាចាក​លោក ទៅ​នៅ​នគរ​ស្ថាន​សួគ៌ ពួក​គេ​មិន​ដឹង​ថា ត្រូវ​ហៅ​ខ្លួន​ឯង​ថា​ដូច​ម្តេច បន្ទាប់​ពី​រឿងដ៏​សោកសៅ​នេះ​បាន​កើត​ឡើង។ ក្នុង​ភាសា​និយាយ គេ​មិន​មាន​ពាក្យ​សម្រាប់​ហៅ​ឪពុក​ម្តាយ ដែល​បាត់​បង់​កូន​នោះ​ទេ។ ស្រ្តី​ដែល​ប្តី​ស្លាប់​ចោល គេ​ហៅ​គាត់​ថា​ ​ស្រ្តី​មេម៉ាយ។ ចំណែក​ឯ​ប្តី​ដែល​ប្រពន្ធ​ស្លាប់​ចោល គឺ​ជា​បុរស​ពោះ​ម៉ាយ។ កូន​ដែល​ឪពុក​ម្តាយ​ស្លាប់​ចោល គឺជា​ក្មេង​កំព្រា។ ប៉ុន្តែ គេ​មិន​មាន​ពាក្យ​អ្វី សម្រាប់​ហៅ​ឪពុក​ម្តាយ​ដែល​កូន​បាន​ស្លាប់​ចោល ដើម្បី​ពិពណ៌នា​អំពី​ការ​ឈឺ​ចាប់​នោះ​ទេ។​ ការ​រលូត​កូន កូន​តូច​ដែល​ស្លាប់​ភ្លាម​ៗ ការ​សម្លាប់​ខ្លួន ជំងឺ និង​គ្រោះ​ថ្នាក់​ដល់​ជីវិត បាន​ឆក់​យក​ជីវិត​កូន ចេញ​ពី​លោកិយ​នេះ ហើយ​ក៏​បាន​ឆក់​យក​អត្ត​សញ្ញាណ ចេញ​ពី​ឪពុក​ម្តាយ​ដែល​នៅ​មាន​ជីវិត។ ប៉ុន្តែ ព្រះ​ទ្រង់​យល់​អំពី​ការ​សោក​សង្រេង​នេះ ពេល​ដែល​ព្រះ​យេស៊ូវ ​ជា​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ទ្រង់ បាន​ស្រែក​រក​ទ្រង់ មុន​ពេល​ផុត​ដង្ហើម​នៅ​លើ​ឈើ​ឆ្កាង​ថា “ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ”(លូកា ២៣:៤៦)។ ព្រះ​ទ្រង់​ជា​ព្រះ​វរបិតា មុន​ពេល​ព្រះ​យេស៊ូវ​ចាប់​កំណើត​នៅ​លើ​ផែន​ដី ហើយ​នៅ​តែ​ជា​ព្រះ​បិតា ពេល​ដែល​ព្រះ​យេស៊ូវ​ផុត​ដង្ហើម។ ព្រះ​អង្គ​នៅ​តែ​ជា​ព្រះវរបិតា ពេល​ដែល​ព្រះ​សព​ព្រះ​រាជ​បុត្រា​ទ្រង់ កំពុង​តែ​នៅ​ក្នុង​ផ្នូរ។ សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​នៅ​តែ​ជា​ព្រះ​បិតា នៃ​ព្រះ​រាជ​បុត្រា ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ…

Read article
តើព្រះទ្រង់កំពុងស្តាប់យើងមែនឬ?

កាល​ខ្ញុំ​កំពុង​ធ្វើ​ការ​បម្រើ ក្នុង​ក្រុម​ថែ​ទាំ​ពួក​ជំនុំ ខ្ញុំ​មាន​តួនាទី​អធិស្ឋាន សម្រាប់​សំណូម​ពរ​អធិស្ឋាន ដែល​គេ​បាន​កត់​ក្នុង​ក្រដាស់ ក្នុង​អំឡុង​ពេល​កម្ម​វិធី​ថ្វាយ​បង្គំ។ ដែល​មាន​ដូច​ជា សំណូម​ពរ​អធិស្ឋាន អំពី​សុខភាព​របស់​អ៊ំស្រី​ម្នាក់ អំពី​បញ្ហា​ហិរញ្ញ​វត្ថុ​របស់​ប្តី​ប្រពន្ធ​មួយ​គូ និង​សូម​ឲ្យ​ចៅ​ប្រុស​ម្នាក់​ស្គាល់​ព្រះ។ ខ្ញុំ​កម្រ​នឹង​បាន​ឮ​គេ​ប្រាប់ អំពី​ការ​ឆ្លើយ​តប​របស់​ព្រះ សម្រាប់​ការ​អធិស្ឋាន​ទំាង​នេះ។ ភាគ​ច្រើន អ្នក​ដែល​សំណូម​ពរ​អធិស្ឋាន មិន​បាន​ប្រាប់​ឈ្មោះ​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​ឆ្លើយ​តប​ពួក​គេ​យ៉ាង​ណា​ដែរ។ ពេល​ខ្លះ ខ្ញុំ​ឆ្ងល់​ថា តើ​ព្រះ​អង្គ​ពិត​ជា​កំពុង​តែ​ស្តាប់​ការ​អធិស្ឋាន​របស់​ខ្ញុំ​ឬ​ទេ? តើ​មាន​អ្វី​កើត​ឡើង ដោយសារ​ការ​អធិស្ឋាន​របស់​ខ្ញុំ​ឬ​ទេ? ក្នុង​ការ​រស់​នៅ អ្នក​ជឿ​ភាគ​ច្រើន​សួរ​ថា “តើ​ព្រះ​អង្គ​បាន​ស្តាប់​ឮ​ខ្ញុំ​អធិស្ឋាន​ឬ​ទេ?” ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ធ្លាប់​អធិស្ឋាន​ដូច​នាង​ហាណា ដោយ​ទូល​សូម​ព្រះ​អង្គ​ប្រទាន​កូន​ម្នាក់ ហើយ​ព្រះ​អង្គ​មិន​បាន​ឆ្លើយ​តប អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ហើយ​ខ្ញុំ​ក៏​ធ្លាប់​អធិស្ឋាន​សូម​ឲ្យ​ឪពុក​ខ្ញុំ​ទទួល​ជឿ​ព្រះ តែ​គាត់​បាន​លាចាក​លោក​ទៅ ដោយ​មិន​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ​គាត់​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​អង្គ។​ ក្នុង​ប្រវត្តិ​សាស្រ្ត​ដែល​មាន​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ ព្រះ​គម្ពីរ​បាន​កត់​ទុក នូវ​ព្រឹត្តិ​ការណ៍​ជា​ច្រើន​រាប់​មិន​អស់ ដែល​ក្នុង​នោះ ព្រះ​ទ្រង់​បាន​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់ ពួក​អ៊ីស្រាអែល​ដែល​កំពុង​ស្រែក​យំ ក្រោម​ការ​គាប​សង្កត់​ជា​ទាសករ​(និក្ខមនំ ២:២៤) លោក​ម៉ូសេ​នៅ​ភ្នំ​ស៊ីណាយ​(ចោទិយកថា ៩:១៩) លោក​យ៉ូស្វេ នៅ​គីលកាល់(យ៉ូស្វេ ១០:១៤) នាង​ហាណា នៅ​ពេល​នាង​ទូល​សូម​កូន​ម្នាក់​(១សាំយ៉ូអែល ១:១០-១៧) ស្តេច​ដាវីឌ ពេល​ទ្រង់​ទូល​សូម​ការ​រំដោះ​ឲ្យ​រួច​ពី​ស្តេច​សូល​(២សាំយ៉ូអែល ២២:៧)។…

Read article
ទំហំដែលគ្មានដែនកំណត់

មាន​ពេល​មួយ ខ្ញុំ​បាន​ផ្តេក​ខ្លួន​នៅ​លើ​កម្រាល​កៅស៊ូ ហើយ​អត់​ដង្ហើម តាម​បង្គាប់​របស់​គ្រូ​ពេទ្យ ខណៈ​ពេល​ដែលម៉ាស៊ីន​កំពុង​តែ​ដំណើរ​ការ ដោយ​សម្លេង​ងឺត​ង៉ត​ៗ និង​សូរ​ក្រិក​ៗ។ ខ្ញុំ​បាន​ស្គាល់​មនុស្ស​ជា​ច្រើន ដែល​បាន​ទៅ​ស្គែន​អ៊ែម អរ អាយ (MRIs) ប៉ុន្តែ ដោយ​សារ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ជម្ងឺ​ខ្លាច​កន្លែង​បិទ​ជិត នោះ​ខ្ញុំ​ចាំ​បាច់​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​ធំ​ជាង​ខ្ញុំ។ ខណៈ​ពេល​ដែល​ខ្ញុំ​ឮ​ម៉ាស៊ីន​បញ្ចេញ​សម្លេង​តាម​ចង្វាក់​របស់​វា ខ្ញុំ​ក៏​បាន​សូត្រ​ឃ្លា​មួយ​ក្នុង​ខ​គម្ពីរ ក្នុង​ចិត្ត​ខ្ញុំ​អំពី “ទទឹង បណ្តោយ ជំរៅ និងកំពស់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ”(អេភេសូរ ៣:១៨)។ ពេល​សាវ័ក​ប៉ុល​អធិស្ឋាន​ឲ្យ​ពួកជំនុំ​នៅ​ក្រុង​អេភេសូរ គាត់​បាន​ពិពណ៌នា អំពី​រង្វាស់​ទាំង​បួន​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដើម្បី​និយាយ​សង្កត់​ធ្ងន់ ​អំពី​ទំហំ និង​ភាព​ស្ថិត​ស្ថេរ​នៃ​សេចក្តី​ស្រឡាញ់ និង​ព្រះ​វត្ត​មាន​របស់​ទ្រង់។ របៀប​ដែល​ខ្ញុំ​ផ្តេក​ខ្លួន ដើម្បី​ស្គែន​នឹង​ម៉ាស៊ីន អ៊ែម អរ អាយ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ការ​យល់​ដឹង​ថ្មី​មួយ។ ពេល​ខ្ញុំ​គិត​អំពី​ទទឹង ខ្ញុំ​ក៏​បាន​គិត​ដល់​ទទឹង​របស់​បំពង់​ស្គែន ដែល​ខ្លួន​របស់​ខ្ញុំ​បាន​ផ្តេក​នៅ​ខាង​ក្នុង ដោយ​ដៃ​នៅ​សង​ខាង​ខ្លួន​ខ្ញុំ។ ខ្ញុំ​ក៏​បាន​គិត​អំពី​បណ្តោយ​របស់​បំពង់​នោះ​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង ដែល​មាន​ប្រវែង​វែង​ជាង​ដង​ខ្លួន​របស់​ខ្ញុំ​ រាប់​ចាប់​ពី​ជើង​ដល់​ក្បាល។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​គិត​អំពី​កម្ពស់ របស់​ពិដាន​នៃ​បំពង់​នោះ គិត​ចាប់​ពី​ច្រមុះ​ខ្ញុំ​ទៅ។ រួច​ខ្ញុំ​ក៏​បាន​គិត​អំពីជម្រៅ​របស់​បំពង់​នោះ ដែល​គិត​ចាប់​ពី​ទម្រ​ដែល​តភ្ជាប់​បំពង់​នោះ និង​កម្រាល​ឥដ្ឋ ដែល​នៅ​ក្រោម​ខ្ញុំ ហើយ​បាន​ទ្រខ្លួន​ខ្ញុំ។ រង្វាស់​ទាំង​បួន​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ…

Read article