ចិញ្ជៀននៅក្នុងធុងសម្រាម
កាលនៅរៀនមហាវិទ្យាល័យ នៅពេលព្រឹកថ្ងៃមួយ ពេលខ្ញុំភ្ញាក់ពីគេង ខ្ញុំក៏បានឃើញខារ៉ូល(Carol) មិត្តរួមបន្ទប់ខ្ញុំ កំពុងតែមានអារម្មណ៍តក់ស្លត់។ ចិញ្ជៀនត្រារបស់នាងបានបាត់ហើយ។ យើងក៏បានរកមើលគ្រប់ទីកន្លែង។ នៅថ្ងៃបន្ទាប់ យើងក៏បានទៅកកាយមើលក្នុងធុងសំរាម។ ខ្ញុំក៏បានហែកថង់សំរាមមួយថង់មើល។ នាងក៏បានលាន់មាត់ថា “ឯងពិតជាមានការប្តូរផ្តាច់ នៅក្នុងការស្វែងរកចិញ្ជៀននោះណាស់! ខ្ញុំមិនមែនបាត់ចិញ្ជៀនតម្លៃពីរយដុល្លាឯណា!” ការតាំងចិត្តរបស់ខារ៉ូល នៅក្នុងការស្វែងរកចិញ្ជៀន បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងប្រៀបប្រដូច ដែលព្រះយេស៊ូវបានមានបន្ទូល អំពីនគរស្ថានសួគ៌ ដែល “ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ”(ម៉ាថាយ ១៣:៤៤)។ មានរបស់ខ្លះ សក្តិសមនឹងឲ្យយើងស្វែងរក ដោយការប្រឹងប្រែងខ្លាំង។ នៅក្នុងព្រះគម្ពីរទាំងមូល ព្រះទ្រង់បានសន្យាថា អ្នកដែលស្វែងរកទ្រង់ នឹងរកទ្រង់ឃើញ។ ក្នុងបទគម្ពីរ ចោទិយកថា ទ្រង់បានពន្យល់ពួកអ៊ីស្រាអែលថា ពួកគេនឹងរកទ្រង់ឃើញ ពេលដែលពួកគេងាកបែរចេញពីអំពើបាប ហើយស្វែងរកទ្រង់អស់ពីចិត្ត(៤:២៨-២៩)។ ក្នុងបទគម្ពីរ ២របាក្សត្រ ស្តេចអេសាបានទទួលការលើកទឹកចិត្ត ពីព្រះបន្ទូលសន្យាស្រដៀងនេះផងដែរ(១៥:២)។ ហើយនៅក្នុងបទគម្ពីរ យេរេមា ព្រះទ្រង់ក៏បានប្រទានសេចក្តីសន្យាដូចនេះ ដល់ពួកឈ្លើយសឹក ដោយមានបន្ទូលថា ទ្រង់នឹងនាំពួកគេឲ្យវិលត្រឡប់ពីភាពជាឈ្លើយសឹកមកវិញ(២៩:១៣-១៤)។ បើយើងស្វែងរកព្រះ តាមរយៈព្រះបន្ទូល ការថ្វាយបង្គំ…
Read article