ការឆ្លើយតបចំពោះការអត់ទោសរបស់ព្រះអង្គ
មីកា ៧:១៨-២០ តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត…? មីកា ៧:១៨ នៅក្នុងទិវាអរព្រះគុណព្រះ ជាថ្ងៃបុណ្យជាតិរបស់អាមេរិក ប្រធានាធិបតីអាមេរិកតែងតែស្វាគមន៍សត្វមាន់ទើគីពីរក្បាល ចូលទៅក្នុងសេតវិមាន មុនពេលពួកវាទទួលការលើកលែងទោសពីប្រធានាធិបតី។ គេមិនយកពួកវាទៅសម្លាប់ធ្វើម្ហូប សម្រាប់បរិភោគជាប្រពៃណី ក្នុងទិវាអរព្រះគុណព្រះ ដូចសត្វមាន់ទើគីដទៃទៀតទេ តែផ្ទុយទៅវិញ ពួកវាបានរស់នៅដោយសុវត្ថិភាពអស់មួយជីវិត ក្នុងកសិដ្ឋានមួយ។ ទោះសត្វមាន់ទើគីមិនអាចយល់អត្ថន័យនៃសេរីភាព ដែលគេបានផ្តល់ឲ្យពួកវាក៏ដោយ ក៏ប្រពៃណីប្រចាំឆ្នាំដ៏ចម្លែកនេះ បានឆ្លុះបញ្ចាំងអំពីអំណាចនៃការអត់ឱនទោស ដែលផ្តល់ឲ្យនូវជីវិតដល់មនុស្ស។ ហោរាមីកាបានយល់អំពីសារៈសំខាន់នៃការអត់ទោស កាលគាត់ថ្លែងទៅកាន់ប្រជាជននៅទីក្រុងយេរូសាឡិម ដោយការព្រមានធ្ងន់ៗ មកពីព្រះអម្ចាស់។ ការពិពណ៌នារបស់គាត់ មានទម្រង់ស្រដៀងនឹងពាក្យបណ្ដឹងតាមផ្លូវច្បាប់ ដោយគាត់បានកត់ត្រាអំពីការដែលព្រះអម្ចាស់បានធ្វើបន្ទាល់ ទាស់នឹងប្រជាជាតិមួយនេះ(មីកា ១:២) ដោយសារពួកគេចូលចិត្តធ្វើការអាក្រក់ មានភាពលោភលន់ មិនស្មោះត្រង់ ហើយមានហឹង្សា(៦:១០-១៥)។ ទោះពួកគេបានបះបោរប្រឆាំងព្រះអង្គយ៉ាងដូចនេះក៏ដោយ ក៏នៅចុងបញ្ចប់ ហោរាមីកាក៏បានថ្លែងអំពីសេចក្តីសង្ឃឹម ដែលបានចាក់ឫស ក្នុងព្រះបន្ទូលដែលបានសន្យាថា ព្រះអង្គមិនមានសេចក្តីក្រោធចំពោះពួកគេជារៀងរហូតទេ តែផ្ទុយទៅវិញ ព្រះអង្គសព្វព្រះទ័យនឹងអត់ទោសឲ្យបាបរបស់ពួកគេវិញ(៧:១៨)។ ក្នុងនាមព្រះអង្គជាព្រះអាទិករ និងចៅក្រមមកលើមនុស្សទាំងអស់ ព្រះអង្គប្រកាសដោយអំណាចថា ព្រះអង្គនឹងមិនប្រកាន់ទោសយើងជារៀងរហូតទេ គឺដោយសារព្រះបន្ទូលសន្យាដែលព្រះអង្គមានចំពោះលោកអ័ប្រាហាំ(ខ.២០) ដែលបានសម្រេចក្នុងការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ ព្រះអង្គបានលើកលែងទោសឲ្យយើង ដែលមិនអាចប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះអង្គមួយរយភាគរយ។ នេះជាអំណោយដែលយើងមិនសមនឹងទទួល ហើយក៏ជាព្រះពរដ៏លើសលប់។…
Read article