Lisa Samra

You are here:
អំណាចនៃការប៉ះ

វេជ្ជបណ្ឌិត ប៉ុល ប្រ៊ែន(Paul Brand) គឺ​ជា​បេសកជន​ពេទ្យ​ដំបូង ដែល​បាន​ទៅ​បំពេញ​បេសក​កម្ម​នៅ​ប្រទេស​ឥណ្ឌា នៅ​សតវត្សរ៍​ទី​២០។ គាត់​បាន​ឃើញ​ស្លាក​ស្នាម​នៃ​ជម្ងឺ​ឃ្លង់ ដោយ​ផ្ទាល់​ភ្នែក។ ក្នុង​អំឡុង​ពេល​នៃ​ការ​ណាត់​ជួប​អ្នក​ជម្ងឺ គាត់​ក៏​បាន​ប៉ះ​អ្នក​ជម្ងឺ ដើម្បី​ពិនិត្យ​មើល​លទ្ធ​ភាព​នៃ​ការ​ព្យាបាល។ បុរស​ដែល​ជា​អ្នក​ជម្ងឺ​ក៏​បាន​ចាប់​ផ្តើម​ស្រក់​ទឹក​ភ្នែក។ អ្នក​ជំនួយ​របស់​គាត់ ក៏​បាន​ពន្យល់​វេជ្ជ​បណ្ឌិត ប្រ៊ែនថា “អ្នក​បាន​ប៉ះ​គាត់។​មិន​ដែល​មាន​នរណា​ប៉ះ​គាត់ អស់​ជា​ច្រើន​ឆ្នាំហើយ។ ទឹក​ភ្នែក​នោះ ជា​ទឹក​ភ្នែក​នៃ​ក្តីអំណរ”។ ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ មាន​បុរស​កើត​ឃ្លង់​ម្នាក់​បាន​ចូល​មក​ក្បែរ​ទ្រង់ ដែល​ពី​ដើម​គេ​ប្រើពាក្យ​ជម្ងឺ​ឃ្លង់ សំដៅ​ទៅ​លើ​ប្រភេទ​ជម្ងឺ​សើរ​ស្បែក ដែល​ឆ្លង។ ដោយសារ​គាត់​មាន​រោគ​ឃ្លង់ នោះ​ក្រឹត្យ​វិន័យ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ បាន​តម្រូវ​ឲ្យ​គាត់​នៅ​ក្រៅ​សហគមន៍​របស់​គាត់។ បើ​សិន​ជា​អ្នក​កើត​ឃ្លង់ ឃើញ​ថា ខ្លួន​ឯង​នៅ​ជិត​មនុស្ស​មាន​សុខ​ភាព​ល្អ ដោយ​ចៃដន្យ នោះ​គាត់​ត្រូវ​ស្រែក​ឡើង​ថា “ខ្ញុំ​ស្មោក​គ្រោក​ៗ” ដើម្បី​ឲ្យ​គេ​នៅ​ឲ្យ​ឆ្ងាយ​ពី​គាត់(លេវីវិន័យ ១៣:៤៥-៤៦)។ ហេតុនេះ​ហើយ បុរស​នោះ​ប្រហែល​ជា​បាន​រស់​នៅ​ជា​ច្រើន​ខែ ឬ​ឆ្នាំ ដោយ​គ្មាន​ការ​ទំនាក់​ទំន​ងជា​មួយ​អ្នក​ដទៃ​។ ព្រះ​យេស៊ូវ​មាន​ពេញ​ដោយ​ព្រះ​ទ័យ​អាណិត​ចំពោះ​គាត់ ហើយ​ក៏​បាន​លូក​ព្រះ​ហស្ត​ទៅ​ពាល់​គាត់។ ព្រះ​យេស៊ូវ​មានអំណាច​ចេស្តា ដែល​អាច​ប្រោស​ជម្ងឺ​ឲ្យ​គេ​ជា ដោយ​គ្រាន់​តែ​មាន​បន្ទូល​មួយ​ព្រះ​ឱស(ម៉ាកុស ២:១១-១២)។ ប៉ុន្តែ ពេលដែល​ទ្រង់​បាន​ជួប​បុរស​ម្នាក់​នេះ ដែល​មាន​ភាព​ឯកកោ និង​ត្រូវ​គេ​បដិសេធន៍ ដោយ​សារ​ជម្ងឺ​នៅ​លើ​រូប​កាយ​គាត់ ទ្រង់​ក៏បាន​ប៉ះ​គាត់ ដើម្បី​បញ្ជាក់​ដល់​គាត់​ថា គាត់​មិន​នៅ​តែ​ម្នាក់​ឯង​ទេ ហើយ​ទ្រង់​ក៏​បាន​ទទួល​គាត់​ផង​ដែរ។…

Read article
រឿងរបស់ព្រះយេស៊ូវ

កាល​ពី​ក្មេង ខ្ញុំ​ចូល​ចិត្ត​ទៅ​មើល​សៀវភៅ នៅ​បណ្ណាគារ​តូច​មួយ ប្រចាំ​តំបន់​ដែល​ខ្ញុំ​រស់​នៅ។ ថ្ងៃ​មួយ ខ្ញុំ​ក៏​បាន​មើល​ទៅធ្នើរ​សៀវ​ភៅ ដែល​គេ​បាន​តម្រៀម​សៀវភៅ​សម្រាប់​មនុស្ស​ពេញ​វ័យ ហើយ​ខ្ញុំ​ក៏​បាន​លើក​ហេតុ​ផល​ថា ខ្ញុំ​អាច​អាន​សៀវភៅ​មួយ​ណា​ក៏បាន។ ដោយសារ​ខ្ញុំ​មាន​ចិត្ត​ក្លៀវក្លា​ខ្លាំង ខ្ញុំ​ក៏​បាន​ភ្លេច​ការ​ពិត​ដ៏​សំខាន់​មួយ។ តាម​ពិត គេ​បាន​បន្ថែម​សៀវភៅ​ថ្មី​ៗ នៅ​ក្នុង​ធ្នើរ​ទាំង​នោះ ជា​ទៀង​ទាត់។ ទោះ​បី​ជា​ខ្ញុំ​មាន​ការ​ប្រឹង​ប្រែង​អាន​សៀវភៅ​ទំាង​នោះ​ក៏​ដោយ ​ក៏​ខ្ញុំនៅ​តែ​អាន​មិន​ទាន់ ព្រោះ​សៀវ​ភៅ​ថ្មី​ៗ​ច្រើន​ពេក។ សៀវភៅ​ថ្មី​ៗ​បាន​បន្ត​បំពេញ​ធ្នើរ​សៀវភៅ​កាន់​តែ​ច្រើន​ឡើង​ៗ។ បើ​សាវ័ក​យ៉ូហាន​រស់​នៅ ក្នុង​សម័យ​បច្ចុប្បន្ន គាត់ទំនង​ជា​មាន​ការ​ស្ញើច ចំពោះ​សៀវភៅ​ជា​ច្រើន ដែល​គេ​អាច​រក​បាន​         នៅ​សម័យ​នេះ ព្រោះ​កាល​គាត់​និពន្ធ​កណ្ឌ​គម្ពីរដំណឹង​ល្អ​យ៉ូហាន កណ្ឌ​យ៉ូហាន​ខ្សែ​ទី​១ ទី២ និង​ទី​៣ ព្រម​ទាំង​កណ្ឌគ​ម្ពីរ​វិវរណៈ  គាត់​បាន​សរសេរ​ដោយ​ដៃ នៅ​លើ​ក្រាំង។ លោក​យ៉ូហាន​បាន​និពន្ធ​កណ្ឌ​ទាំង​នោះ ដោយសារ​ព្រះ​វិញ្ញាណ​បាន​បណ្តាល​ចិត្ត​គាត់ ឲ្យ​ធ្វើ​ជា​ស្នរ​បន្ទាល់ ឲ្យ​គេ​បាន​ដឹង​អំពី​កំណត់​ហេតុ​នៃ​ដំណើរ​ព្រះ​ជន្ម និង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ ដែល​គាត់​បាន​ដឹង និង​ឃើញ​ផ្ទាល់​ភ្នែក(១យ៉ូហាន ១:១-៤)។ ប៉ុន្តែ សំណេរ​របស់​សាវ័ក​យ៉ូហាន​បាន​និយាយ តែ​មួយ​ផ្នែក​តូច នៃ​ការ​ទាំង​អស់ ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ និង​បង្រៀន ក្នុង​អំឡុង​ពេល​ទ្រង់​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​ផែន​ដី។ តាម​ពិត គាត់​បាន​មាន​ប្រសាសន៍​ថា បើ​សិន​ជា​គេ​ត្រូវ​សរសេរ អំពី​ការ​ទំាង​អស់​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ “នោះ​លោកីយ៍​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង”(យ៉ូហាន ២១:២៥)។…

Read article
ព្រះពរ តាមរយៈអ្នកលើកទឹកចិត្ត

ខ្សែ​ភាព​យន្ត នៅ​ឆ្នាំ​២០១០ ដែល​មាន​ចំណង​ជើង​ថា “សុន្ទរកថា​របស់​ព្រះ​មហាក្សត្រ” បាន​និយាយ​អំពី​រឿង​រ៉ាវ នៃ​ស្តេច​អង់​គ្លេស ព្រះ​នាម ចច ទី៦ (George VI) ដែល​បាន​ឡើង​ស្នង​រាជ​សម្បត្តិ ដោយ​មិន​បាន​រំពឹង​ទុក នៅ​ពេល​ព្រះ​ជេដ្ឋា​របស់​ទ្រង់​បោះ​បង់​ចោល​រាជ​បល្ល័ង្ក។​ ដោយសារ​ប្រទេស​ជិត​ធ្លាក់​ចូល ទៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ពួក​មន្ដ្រី​រដ្ឋា​ភិបាល​ចង់​បាន​មេដឹក​នាំ ដែល​ប៉ិន​ប្រសប់​ក្នុង​ការ​និយាយ​កំឡា​ចិត្ត​ប្រជាជន​តាម​វិទ្យុ ព្រោះ​នៅ​សម័យ​នោះ តួនាទី​របស់​វិទ្យុ កំពុង​តែ​មាន​ឥទ្ធិ​ពល​កាន់​តែខ្លាំង​ឡើង ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ ប៉ុន្ដែ ស្ដេចចច ទី​៦ មាន​បញ្ហា​និយាយ​ត្រដិត។​ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ជា​ពិសេស ចំពោះ​របៀប​ដែល​ខ្សែ​ភាព​យន្ត​នេះ បង្ហាញ​តួ​អង្គ​មហេសី​របស់​ទ្រង់ គឺ​ព្រះ​នាង អេលីសាបិត។ រៀង​រាល់​ពេល​ដែល​ទ្រង់​ជួប​ការ​លំបាក នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា មហេសី​របស់​ទ្រង់ តែង​តែ​ធ្វើ​ជា​ប្រភព​លើក​ទឹក​ចិត្ត​ដ៏​ខ្ជាប់​ខ្ជួន​របស់​គាត់។ ការ​ស្ម័គ្រ​ស្មោះ​ដែល​មិន​ប្រែ​ប្រួល​របស់​ព្រះ​នាង បាន​ផ្ដល់​នូវ​ការ​គាំ​ទ្រ​ដែល​ទ្រង់​ត្រូវ​ការ​ជា​ចាំ​បាច់ ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​របស់​ទ្រង់ ហើយ​បាន​គ្រប់​គ្រង​ប្រទេស​បាន​ល្អ​ប្រសើរ ក្នុង​អំឡុង​ពេល​សង្គ្រាម។ ព្រះ​គម្ពីរ​បាន​ចែង​អំពី​រឿង​របស់​អ្នក​លើក​ទឹក​ចិត្ដ​ជា​ច្រើន ដែល​បាន​ផ្ដល់​ជំនួយ​ដ៏​មាន​អំណាច ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​។ ឧទាហរណ៍ លោក​ម៉ូសេ​មាន​លោក​អើរ៉ុន និង​លោក​ហ៊ើ ជា​អ្នក​ជួយ​ជ្រោម​ជ្រែង ក្នុង​អំឡុង​ពេល​អ៊ីស្រាអែល​ធ្វើ​សង្រ្គាម(និក្ខមនំ ១៧:៨-១៦)។ នាង​អេលីសាបិត​បាន​លើក​ទឹក​ចិត្ត​នាង​ម៉ារា ជា​សាច់​ញាតិ ដែល​មាន​ផ្ទៃ​ពោះ(លូកា ១:៤២-៤៥)។ បន្ទាប់​ពី​លោក​ប៉ុល​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ គាត់​ត្រូវ​ការ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​លោក​បាណាបាស…

Read article
កម្លាំងសម្រាប់ការធ្វើដំណើររបស់អ្នក

រឿង​ជើង​សត្វ​ក្តាន់​ញី​ជាន់​នៅ​លើ​ទី​ខ្ពស់ គឺ​ជា​រឿង​ប្រៀប​ប្រដូច អំពី​ជីវិត​គ្រីស្ទ​បរិស័ទ ដែល​ផ្អែក​លើ​បទ​គម្ពីរ ហាបាគុក ៣:១៩។ រឿង​នេះ​និយាយ​អំពី​ដំណើរ​ជីវិត​របស់​តួអង្គ​ឈ្មោះ​ម៉ាច់ អាហ្វ្រេត(ប្រែ​ថា ខ្លាច​ច្រើន) ដែល​បាន​ធ្វើ​ដំណើរ ជា​មួយ​អ្នក​គង្វាល​។ ប៉ុន្តែ ម៉ាច់ អាហ្រេត​មាន​ការ​ភ័យ​ខ្លាច ទើប​នាង​សុំ​ឲ្យ​អ្នក​គង្វាល​បីនាង។ អ្នក​គង្វាល​ក៏​បាន​ឆ្លើយ​តប ដោយ​ក្ដី​សប្បុរស​ថា “ខ្ញុំ​អាច​បី​ឯង​ឡើង​រហូត​ដល់​ទី​ខ្ពស់ ដោយ​មិន​ទុក​ឲ្យ​ឯង​ដើរ​ឡើង​ ដោយខ្លួន​ឯង​ក៏​បាន​។ ប៉ុន្តែ បើ​ខ្ញុំ​បន្ត​ធ្វើ​ដូច្នេះ ឯង​នឹង​មិន​អាច​ហ្វឹក​ហាត់​ជើង​ឯង​ឲ្យ​រឹង​មាំ ដូច​ជើង​ក្តាន់ ហើយ​ឯង​ក៏​មិន​អាច​អម​ដំណើរ​ខ្ញុំ និង​ទៅ​ណា​មក​ណា​ជា​មួយ​ខ្ញុំ​បាន​ឡើយ”។ តួរ​អង្គ ម៉ាច់ អាហ្រ្វេត ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ សំណួរ​របស់​ហោរា​ហាបាគុក ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ (ហើយ​និយាយ​តាម​ត្រង់ នោះ​ក៏​ជា​សំណួរ ដែល​ខ្ញុំ​ធ្លាប់​សួរ​ផង​ដែរ)។ លោក​ហាបាគុក​សួរ​ថា  “ហេតុ​អ្វី​ខ្ញុំ​ត្រូវ​រង​ការ​ឈឺ​ចាប់?” “ហេតុ​អ្វី​បាន​ជា ការ​ធ្វើដំណើរ​របស់​ខ្ញុំ​ពិបាក​យ៉ាង​នេះ?” ហោរា​ហាបាគុក​រស់​នៅ​ស្រុក​យូដា នៅ​ចុង​សតវត្សរ៍​ទី​៧ មុនគ្រីស្ទ​សករាជ មុន​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​និរទេស​ខ្លួន។ លោក​ហាបាគុក​កត់​សម្គាល់​ឃើញ​ថា សង្គម​ដែល​គាត់​រស់​នៅ បាន​មើល​រំលង​អំពើ​អយុត្ដិ​ធម៌ ហើយ​ត្រូវ​បាន​ញាំ​ញីដោយ​ការ​ភ័យ​ខ្លាច ចំពោះ​ការ​ឈ្លាន​ពាន ពី​ចក្រ​ភព​បាប៊ីឡូន​(ហាបាគុក ១:២-១១)។ គាត់​បាន​ទូល​សូម​ឲ្យ​ព្រះ​អម្ចាស់ ធ្វើ​អន្ដរាគមន៍ និង​ដក​ទុក្ខ​វេទនា​ចេញ(១:១៣)។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា ទ្រង់​នឹង​សម្រេច​សេចក្តី​យុត្តិ​ធម៌…

Read article
ជំនួយពីស្ថានសួគ៌

និមិត្ត​សញ្ញា​សម្ងាត់ អេស អូ អេស (SOS) ត្រូវ​បាន​បង្កើត​ឡើង នៅ​ក្នុង​ឆ្នាំ ១៩០៥ នៅ​ពេល​ដែល​ក្រុម​នាវិក​​រិះ​រក​មធ្យោបាយ ដើម្បី​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ខ្លួន​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់។ និមិត្ត​សញ្ញា​សម្ងាត់​នេះ​ ត្រូវ​បាន​គេ​ទទួល​ស្គាល់ នៅ​ក្នុង​ឆ្នាំ ១៩១០ នៅ​ពេល​ដែល​នាវា​ឈ្មោះ ស្ទីមស៊ីព ខិនថាក់គី កំពុង​តែ​លិច​ចូល​ទៅ​ក្នុង​ទឹក ហើយ​ក៏​បាន​ប្រើ និមិត្ត​សញ្ញា​នេះ ដែល​នាំ​ឲ្យ​គេ​មក​ជួយ​សង្រ្គោះ​មនុស្ស​៤៦​នាក់ នៅ​លើ​នាវា ទាន់​ពេល​វេលា។ ​និមិត្ត​សញ្ញា​ អេស អូ​ អេស ជា​និមិត្ត​សញ្ញា​ដែល​គេ​ទើប​តែ​ឆ្នៃ​បង្កើត ជាង​១០០​ឆ្នាំ​មុន ប៉ុន្តែ​ ការ​ស្រែក​រក​ជំនួយ ​គឺ​កើត​មាន​តាំង​តែ​ពី​ដើម​ដំបូង​នៃ​ប្រវត្តិ​សាស្រ្ត​ របស់​មនុស្ស​ជាតិ។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ឃើញ​ការ​ស្រែក​រក​ជំនួយ នៅ​ក្នុង​ រឿង​របស់​លោក​យ៉ូស្វេ​ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ នៅ​សម័យ​នោះ លោក​យ៉ូស្វេ ​ប្រឈម​មុខ​នឹង​ការ​ជំទាស់​ពី​ពួក​អ៊ីស្រាអែល​ (យ៉ូស្វេ ៩:១៨) និង​ការ​ឆ្លងកាត់​ទឹក​ដី​ដ៏​ពិបាក មុន​នឹង​ចូល​ទៅ​ដល់​ទឹក​ដី​សន្យា(៣:១៥-១៧) អស់​រយៈ​ពេល​ជាង​១៤​ឆ្នាំ។ ក្នុង​រយៈ​ពេល​នោះ ​ពួក​អ៊ីស្រាអែល​បាន​វាយ​ដណ្ដើម​យក​ឈ្នះ​ពួក​ខ្មាំង​សត្រូវ​ជា​បណ្ដើរ​ៗ​ ហើយ​ក៏​បាន​តាំង​ទី​លំ​នៅ លើ​ទឹក​ដី​ដែល​ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន​ឲ្យ​ពួក​គេ។ ក្នុង​អំឡុង​ពេល​នៃ​ការ​តយុទ្ធ​នោះ “​ព្រះអម្ចាស់​ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​លោក​យ៉ូស្វេ”(៦:២៧)។ បទ​គម្ពីរ​យ៉ូស្វេ ជំពូក​១០…

Read article
ការមើលថែរយ៉ាងម៉ដ្តចត់

មុន​ពេល​កូន​ប្រុស​ខ្ញុំ​ប្រញាប់​រត់​ចេញ​តាម​ទ្វារ ឆ្ពោះ​ទៅ​សាលា​រៀន ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា តើ​គាត់​បាន​ដុះ​ធ្មេញ​ហើយ​ឬ​នៅ? ខ្ញុំ​ក៏​បាន​សួរ​គាត់​ម្តង​ទៀត ដើម្បី​រំឭក​គាត់​ថា ការ​និយាយ​ការ​ពិត មាន​សារៈ​សំខាន់​ប៉ុណ្ណា។​ ការ​ដាស់​តឿន​ដ៏សុភាព មិន​បាន​ធ្វើ​ឲ្យ​គាត់​ផ្លាស់​ប្តូរ​អត្តចរិក​ឡើយ បាន​ជា​គាត់​និយាយ​បែប​លេង​សើច​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​ដាក់​កាំ​មីរ៉ាសុវត្ថិ​ភាព​នៅ​បន្ទប់​ទឹក។ ហើយ​បន្ទាប់​មក ខ្ញុំ​អាច​បើក​វីដេអូ​ក្នុង​កំាមីរ៉ា មើល​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ដឹង​ថា គាត់​បាន​ដុះ​ធ្មេញ​ឬ​អត់ ហើយ​គាត់​ក៏​នឹងលែង​ចង់​និយាយ​កុហក់​ខ្ញុំ​ទៀត។ វត្ត​មាន​នៃ​កាំមីរ៉ា​សុវត្ថិ​ភាព អាច​ជួយ​ក្រើន​រំឭក​យើង ឲ្យ​មាន​វិន័យ ឬ​អនុវត្ត​តាម​ច្បាប់ ឬ​បទ​បញ្ជា នៅ​កន្លែង​ដែល​គេបាន​បំពាក់​កាំមីរ៉ា​សុវត្ថិភាព​នោះ ប៉ុន្តែ នៅ​មាន​កន្លែង​ដែល​យើង​អាច​ធ្វើ​អ្វី​ៗ ដោយ​គ្មាន​គេ​ចាំ​ឃ្លាំ​មើល ឬ​មាន​វិធី​ដែលយើង​អាច​ជៀស​វាង មិន​ឲ្យ​គេ​ឃើញ​យើង។ ទោះ​បី​ជា​យើង​អាច​គេច​ចេញ ឬ​ប្រើ​ល្បិច​ដាក់​កាំមីរ៉ា​សុវត្ថិភាព​ក្តី ក៏​យើង​នៅតែ​មិន​អាច​កុហក់​ខ្លួន​ឯង​បាន​ឡើយ​ថា យើង​អាច​គេច​ចេញ​ផុត​ពី​ព្រះ​នេត្រ​របស់​ព្រះ​ជា​ម្ចាស់។ គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​សួរ​ថា តើ​មាន​អ្នក​ណា​នឹង​ពួន​ខ្លួន​នៅ​ទី​សំងាត់​ឯ​ណា ឲ្យទ្រង់មើល​មិន​ឃើញ​បាន​ឬទេ?(យេរេមា ២៣:២៤)។ សំណួរ​នេះ មាន​ការ​លើក​ទឹក​ចិត្ត ក៏ដូច​ជា​ការ​ដាស់​តឿន។ បទ​គម្ពីរ​នេះ​ដាស់​តឿន​យើង​ថា យើង​មិន​អាច​លាក់​ខ្លួន ផុត​ពី​ព្រះ​ជា​ម្ចាស់​ឡើយ។ យើង​មិន​អាច​រត់​គេច​ពី​ទ្រង់ ឬ​បញ្ឆោត​ទ្រង់​បាន​ឡើយ។ ការ​អ្វី​ក៏​ដោយ ដែល​យើង​ធ្វើ គឺ​ទ្រង់​សុទ្ធ​តែ​ទត​ឃើញ​ទាំង​អស់។ បទ​គម្ពីរ​នេះ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​ផង​ដែរ​ថា គ្មាន​កន្លែង​ណា នៅ​លើ​ផែន​ដី​នេះ ឬ​នៅ​នគរ​ស្ថាន​សួគ៌ ដែល​យើង​អាច​គេច​ផុត​ពី​ការ​មើល​ថែរ​របស់​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌​ឡើយ។ សូម្បី​តែ​នៅ​ពេល​ដែល​យើង​មានអារម្មណ៍​ឯក​កោ…

Read article
សម្រស់ដែលបានលាក់កំបាំង

ខ្ញុំ​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​បន្តិច​បន្តួច ឲ្យ​កូន​ៗ​របស់​ខ្ញុំ​ពាក់​ឧបករណ៍​លិប​ទឹក ដើម្បី​ទស្សនា​ទិដ្ឋ​ភាព​នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​ខារីប៊ីន នៅ​ក្បែរ​ឆ្នេរ​កោះ​តូបាហ្គោ។ ប៉ុន្តែ បន្ទាប់​ពី​ពួក​គេ​បាន​លិប​ទឹក​ហើយ ពួក​គេ​ក៏​បាន​ងើប​ពី​ទឹក​វិញ ដោយ​ចិត្ត​រីក​រាយ។ ពួក​គេ​លាន់​មាត់​ថា “មាន​ត្រី​រាប់​ពាន់​ក្បាល តាម​ប្រភេទ​ខុស​ៗ​គ្នា! ពិត​ជា​ស្រស់​ស្អាត​ណាស់! កូន​មិន​ដែល​បាន​ឃើញ​ត្រី​មាន​ពណ៌​ស្អាត​ចឹង​ទេ!” ដោយ​សារ​ផ្ទៃ​ទឹក​សមុទ្រ​ខារីប៊ីន មាន​លក្ខណៈ​ស្រដៀង​នឹង​ផ្ទៃ​បឹង​ទឹក​សាប នៅ​ក្បែរ​ផ្ទះ​យើង នោះ​កូន​ៗ​របស់​ខ្ញុំ​អាច​ខក​ខាន​មិន​បាន​គយ​គន់​សម្រស់ ដែល​បាន​បង្កប់​ខ្លួន នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​នោះ បើ​សិន​ជា​ពួក​គេ​មិន​បាន​ចាប់អារម្មណ៍​នឹង​ការ​លិប​ទឹក​សមុទ្រ នៅ​ថ្ងៃ​នោះ​ទេ។ ពេល​ហោរា​សាំយ៉ូអែល ទៅ​ភូមិ​បេថ្លេហិម ដើម្បី​ចាក់​ប្រេង​តាំង​កូន​ប្រុស​របស់​លោក​យ៉ូសេ ឲ្យ​ធ្វើ​ជា​ស្តេច​បន្ទាប់ សម្រាប់​នគរ​អ៊ីស្រាអែល លោក​សាំយ៉ូអែល​ក៏​បាន​ឃើញ​លោក​អេលាប ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីសាយ ហើយ​ក៏បាន​ពេញ​ចិត្ត​នឹង​គាត់ ដោយ​មើល​តែ​សម្បក​ក្រៅ ។ លោក​ហោរា​គិត​ថា គាត់​បាន​រក​ឃើញ​មនុស្ស​ត្រូវ​ហើយ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​បដិសេធន៍​មិន​ព្រម​រើស​លោក​អេលាប។ ព្រះ​ទ្រង់​ក៏​បាន​រំឭក​លោក​សាំយ៉ូអែល​ថា ទ្រង់ “​មិន​ទត​ចំពោះ​សេចក្តី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ”​(១សាំយ៉ូអែល ១៦:៧)។ ដូចនេះ លោក​សំាយ៉ូអែល​ក៏​បាន​សួរ​រក​កូន​ប្រុស​ផ្សេង​ទៀត។ ដាវីឌ ដែល​ជា​កូន​ប្រុស​ពៅ មិន​មាន​វត្ត​មាន​នៅ​ពេលនោះ​ទេ ព្រោះ​គាត់​កំពុង​មើល​ថែរ​ចៀម​របស់​គ្រួសារ​គាត់។ គេ​ក៏​បាន​ទៅ​ហៅ​ដាវីឌ​ឲ្យ​មក ហើយ​ព្រះ​អម្ចាស់​ក៏​បាន​បង្គាប់​លោក​សាំយ៉ូអែល ឲ្យ​ចាក់​ប្រេង​តាំង​ឲ្យ​គាត់។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មើល​មនុស្ស​តែ​សម្បក​ក្រៅ ហើយ​មិន​បាន​ចំណាយ​ពេល​ពិនិត្យ​មើល​ចិត្ត​ដែល​នៅ​ខាង​ក្នុង​ឡើយ…

Read article
ព្រះអង្គកំពុងរង់ចាំ

ផ្ទាំង​គំនូរ ដែល​មាន​ចំណង​ជើង​ថា ពន្លឺ​របស់​លោកិយ  ជា​ស្នា​ដៃ​សីល្បៈ​របស់​វិចិត្រ​ករ​អង់​គ្លេស ឈ្មោះ វីលៀម ហូលមែន ហាន់(William Holman Hunt) ដែល​ក្នុង​ផ្ទាំង​គំនូរ​នោះ គាត់​បាន​គូរ​រូប​ព្រះ​យេស៊ូវ កំពុង​ឈរ​កាន់​ចង្កៀង ហើយ​គោះ​ទ្វារ​ផ្ទះ​មួយ​ខ្នង។ ផ្ទាំង​គំនូរ​នេះ​ស្ថិត​ក្នុង​ចំណោម​ស្នាដៃ​សីល្បៈ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ដែលគេ​ដាក់​តាំង នៅ​ក្នុងព្រះវិហារ​​តូច នៃ​មហា​វិទ្យាល័យ ខេប៊ល នៅ​ទីក្រុង​អុកស្វឺត ប្រទេស​អង់​គ្លេស។ ក្នុង​ផ្ទាំង​គំនូរ​នោះ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ទ្វារ​មិន​មាន​ដៃ​សម្រាប់​កាន់។ ពេល​ដែល​គេ​សួរ​គាត់​ថា ហេតុ​អ្វីបាន​ជា​ទ្វារ​នោះ​គ្មាន​ដៃ​សម្រាប់​កាន់​បើក គាត់​ក៏​បាន​ពន្យល់​ថា គាត់​ចង់​គូរ​រូប​នេះ តាម​បទ​គម្ពីរ​វិវរណៈ ៣:២០ ដែលបានចែង​ថា “មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោ…”។ យ៉ាង​ណា​មិញ ផ្ទាំង​គំនូរ​នោះ​បាន​ពិពណ៌​នា អំពី​ព្រះ​ទ័យ​សប្បុរ​របស់​ព្រះ​យេស៊ូវ គឺស្រប​តាម​ការ​ពិពណ៌​នារបស់​លោក​យ៉ូហាន ក្នុង​កណ្ឌ​វិវរណៈ។ ទ្រង់​បាន​គោះ​ទ្វារ​នៃ​វិញ្ញាណ​យើង ដោយ​សុភាព ដើម្បី​ប្រទាន​សន្តិភាព​ដល់​យើង។  ព្រះយេស៊ូវ​ទ្រង់​ក៏​បាន​ឈរ ដោយ​អត់​ធ្មត់ នៅ​រង់​ចាំ​យើង​បើក​ទ្វារ​ថ្វាយ​ទ្រង់។ ទ្រង់​មិន​បើក​ទ្វារ​ដោយ​ខ្លួន​ឯង ហើយយាង​ចូល​ក្នុង​ជីវិត​យើង ទាំង​បង្ខំ​នោះ​ឡើយ។ ទ្រង់​មិន​បង្ខំ​ឲ្យ​យើង​ធ្វើ​តាម​ព្រះ​ទ័យ​ទ្រង់​។ ផ្ទុយ​ទៅ​វិញ ទ្រង់​ប្រទាន​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ប្រទាន​ពន្លឺ ដើម្បី​ដឹក​នាំ​យើង។…

Read article
ការកម្សាន្តចិត្តរបស់មិត្តភក្តិ

មាន​ពេល​មួយ​ខ្ញុំ​បាន​អាន​អត្ថ​បទ ដែល​និយាយ​អំពី​ស្រ្តី​ជា​ម្តាយ​ម្នាក់ ដែល​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​កូន​ស្រីខ្លួន​ប្រឡាក់​ភក់​ចាប់​ពី​ជើង ដល់​ចង្កេះ​ ខណៈ​ដែល​នាង​កំពុង​ដើរ​មក​ពី​សាលា​រៀន ចូល​តាម​ទ្វារ​ផ្ទះ។ កូន​ស្រី​គាត់​ក៏បាន​ពន្យល់​គាត់​ថា  មិត្ត​ភក្តិ​របស់​នាង​បាន​រអិល​ជើង​ដួល​ទៅ​ក្នុង​ថ្លុក​ភក់។ នាង​ក៏​បាន​ឃើញ​មិត្ត​រួម​ថ្នាក់​របស់​នាង​ម្នាក់ រត់​ទៅ​ហៅ​ឲ្យ​គេ​ជួយ។ ពេល​នោះ ក្មេង​ស្រី​តូច​ម្នាក់​នេះ​ក៏​បាន​អាណឹត​មិត្ត​ភក្តិ​នាង ដែល​កំពុង​តែ​អង្គុយ​ម្នាក់​ឯង ដោយ​ដៃ​ខ្ទប់​ពី​លើ​ជើង​ដែល​កំពុង​តែ​ឈឺ។ ដូច​នេះ នាង​ក៏​បាន​ទៅ​អង្គុយ​ក្នុង​ផ្លុក​ភក់​ជា​មួយ​មិត្ត​ភក្តិ​នាង​ដែរ ទាល់​តែគ្រូ​មក​ដល់។ ពេល​ដែល​លោក​យ៉ូប​បាន​ជួប​ការ​បាត់​បង់​កូន​របស់​គាត់ ដោយ​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ហើយ​ក៏​កើត​ដំបៅ​ពេញ​ខ្លួន គាត់​មាន​សេចក្តី​ទុក្ខ​ជា​ពន់​ពេក។ ព្រះ​គម្ពីរ​បាន​ចែង​ថា មិត្ត​ភក្តិ​របស់​គាត់​បី​នាក់ បាន​ទៅ​លើក​ទឹក​ចិត្ត​គាត់។ ពេល​ពួក​គេ​ឃើញ​គាត់ “កាល​គេ​ងើប​ភ្នែក​មើល​ពី​ចំងាយ​ទៅ​ឃើញ តែ​មិន​បាន​ស្គាល់​លោក នោះ​ក៏​ឡើង​សំឡេង​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ។ រួច​គេ​អង្គុយ​នៅ​ដី ជា​មួយ​នឹង​លោក​អស់​៧​យប់​៧​ថ្ងៃ ឥត​មាន​អ្នក​ណា​និយាយ​ទៅ​លោក​១​ម៉ាត់​សោះ ដោយ​ឃើញ​ថា លោក​មាន​សេចក្តី​ទុក្ខ​ជា​ទំងន់​ណាស់”(យ៉ូប ២:១២-១៣)។ ពី​ដំបូង មិត្ត​ភក្តិ​លោក​យ៉ូប​បាន​បង្ហាញ​នូវ​ការ​យល់​ចិត្ត​គាត់ តាម​របៀប​ដ៏​គួរ​ឲ្យ​កត់​សំគាល់។ ពួក​គេ​ដឹង​ថា ពេល​នោះ ​លោក​យ៉ូប​គ្រាន់​តែ​ត្រូវ​ការ​នរណា​ម្នាក់ អង្គុយ​កាន់​ទុក្ខ​ជា​មួយ​គាត់​ប៉ុណ្ណោះ។ នៅ​ក្នុង​ពីរ​បី​ជំពូក​បន្ទាប់ យើង​ឃើញ​ថា ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​និយាយ។ អ្វី​ដែល​ខុស​ទំនង​នោះ គឺ​ពេល​ដែល​មិត្ត​ភក្តិ​គាត់​និយាយ​កម្សាន្ត​ចិត្ត​គាត់ ពួក​គេ​បាន​ផ្តល់​យោបល​ឲ្យ​គាត់ មិន​បាន​ល្អ​ឡើយ(១៦:១-៤)។ ជា​ញឹក​ញាប់ ការ​ល្អ​បំផុត ដែល​យើង​អាច​ធ្វើ…

Read article
ការរង់ចាំ ដោយការរំពឹង

ជា​រៀង​រាល់​ថ្ងៃ​ទី​១​ខែ​ឧសភា នៅ​ទីក្រុង​អុក​ស្វឺត ប្រទេស​អង់​គ្លេស ហ្វូង​មនុស្ស​តែង​តែ​មក​ជួប​ជុំ​នៅ​ពេល​ព្រឹក​ព្រលឹម ដើម្បី​ទទួល​ស្វាគមន៍​រដូវ​ផ្កា​រីក។ នៅ​វេលា​ម៉ោង ៦​ព្រឹក ក្រុម​ចម្រៀង​មហា​វិទ្យាល័យ​ម៉ាកដាលេន បាន​បន្លឺ​សម្លេង​ច្រៀង ពី​លើ​ប៉ម​ម៉ាក់​ដាលេន។ មនុស្ស​រាប់​ពាន់​អ្នក​បាន​រង់​ចាំ ដោយ​ការ​រំពឹង​ថា ស្បៃ​រាត្រី​នឹង​ត្រូវ​លើក​ចេញ ​បន្ទាប់​ពី​បទ​ចម្រៀង និង​សម្លេង​ជួង​បាន​បន្លឺ​ឡើង។ ជា​ញឹក​ញាប់ ខ្ញុំ​ក៏​មាន​ការ​រង់​ចាំ​ផង​ដែរ គឺ​មិន​ខុស​ពី​ហ្វូង​មនុស្ស​ទាំង​នោះ​ឡើយ។ ខ្ញុំ​រង់​ចាំ ចម្លើយ​សម្រាប់​ការ​អធិស្ឋាន​របស់​ខ្ញុំ ឬ​រង់​ចាំ​ការ​ដឹក​នាំ​មក​ពី​ព្រះ​អម្ចាស់​ជា​ដើម។ ទោះ​បី​ជា​ខ្ញុំ​មិន​ដឹង​ថា ការ​រង់​ចាំ​របស់​ខ្ញុំ នឹង​បញ្ចប់​នៅ​ពេល​ណា​ពិត​ប្រាកដ​ក៏​ដោយ ក៏​ខ្ញុំ​កំពុង​តែ​រៀន​រង់​ចំា ដោយ​ការ​រំពឹង​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣០ អ្នក​និពន្ធ​ទំនុក​ដំកើង បាន​សរសេរ​អំពី​ការ​មាន​ទុក្ខ​ជា​ទម្ងន់ ដោយ​សារ​គាត់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា ដែល​ហាក់​ដូច​ជា​ពេល​យប់​ដែល​ងងឹត​បំផុត។ ក្នុង​ពេល​ដែល​មាន​ទុក្ខ​នោះ គាត់​ក៏​បាន​សម្រេច​ចិត្ត​ទុក​ចិត្ត​ព្រះ ហើយ​ប្រុង​ចិត្ត ដូច​ជា​អ្នក​យាម ​កំពុង​មាន​នាទី​ជា​អ្នក​រង់​ចាំ​ប្រកាស​ថា ថ្ងៃ​ភ្លឺ​ហើយ។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “ព្រលឹង​នៃ​ទូលបង្គំ​រង់ចាំ​ព្រះអម្ចាស់ ជា​ជាង​ពួក​យាម​ល្បាត​រង់ចាំ​ភ្លឺ​ឡើង អើ ជា​ជាង​ពួក​យាម​ល្បាត​រង់ចាំ​ភ្លឺ​ឡើង​ទៅ​ទៀត”(ខ.៦)។ អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​រំពឹង​រង់​ចាំ​ព្រះ​អម្ចាស់ រំដោះ​គាត់​ចេញ​ពី​ភាព​ងងឹត​នៃ​បញ្ហា​គាត់ ដោយ​ជឿ​ជាក់​លើ​ភាព​ស្មោះត្រង់​របស់​ទ្រង់ បាន​ជា​គាត់​មាន​សេចក្តី​សង្ឃឹម​ថា នឹង​អាច​អត់​ទ្រាំ សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​គាត់​មាន​ទុក្ខ​ក៏​ដោយ។ ដោយ​ផ្អែក​ទៅ​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល សេចក្តី​សង្ឃឹម​នោះ​អនុញ្ញាត​ឲ្យ​គាត់ បន្ត​រង់​ចាំ ​ទោះ​បី​ជា​គាត់​មិន​ទាន់​បាន​ឃើញ​ពន្លឺ​លេច​ឡើង​ក៏​ដោយ។…

Read article