Lisa Samra

You are here:
កេរដំណែលនៃសេចក្តីជំនឿ

ដ្បិត​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះត្រង់ ដែល​នៅក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នកជា​មុនដំបូង រួច​ក៏​នៅក្នុង​អ្នក​អ៊ើ​នីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿជាក់​ថា ក៏​នៅក្នុង​អ្នកផង។ ២ធីម៉ូថេ ១:៥ កាលពី​ឆ្នាំ ២០១៩ មានការ​ស្រាវជ្រាវ​មួយ អំពី​កេរដំណែល​ខាងវិញ្ញាណ​របស់​អ្នកជឿ​ព្រះយេស៊ូវ​ នៅ​រស​ហរ​ដ្ឋ​អាមេរិក បាន​រក​ឃើញថា ស្ត្រី​ជា​ម្តាយ និង​ជីដូន មាន​ឥទ្ធិពល​ដ៏​សំខាន់ មក​លើ​ការលូតលាស់​ខាងវិញ្ញាណ​របស់​គ្រីស្ទបរិស័ទ​នៅ​អាមេរិក។ ២ភាគ៣ នៃ​គ្រីស្ទបរិស័ទ​នៅ​អាមេរិក​បាន​អះអាង​ថា ខ្លួន​បាន​ទទួល​កេរដំណែល​នៃ​សេចក្តី​ជំនឿ ពី​ម្តាយ​របស់​ខ្លួន ហើយ១ភាគ៣ នៃ​គ្រីស្ទបរិស័ទ​នៅ​អាមេរិក បាន​ទទួលស្គាល់​ថា ជីដូនជីតា(តាមធម្មតា ជីដូន) របស់​ពួក​គេ ក៏​មាន​តួនាទី​ដ៏​សំខាន់ ក្នុង​ការលូតលាស់​របស់​ពួក​គេ​ផង​ដែរ។ អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ បាន​កត់សំគាល់​ថា “ការសិក្សា​នេះ​បាន​រក​ឃើញ​ម្តង​ហើយ​ម្តង​ទៀត​ថា ស្ត្រី​ជា​ម្តាយ​មាន​ឥទ្ធិពល​ដ៏​យូរអង្វែង មក​លើ​ការលូតលាស់​ខាងវិញ្ញាណ​នៃ​មនុស្ស​ជំនាន់​ក្រោយ”។ ព្រះគម្ពីរ​ក៏បាន​ចែង​អំពី​ឥទ្ធិពល​នោះ​ផង​ដែរ។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរផ្ញើ​​លោក​ធីម៉ូថេ ដែល​ជា​សិស្សរបស់​គាត់ គាត់​បាន​ទទួលស្គាល់​ថា ជំនឿ​របស់​លោក​ធីម៉ូថេ​បាន​ទទួល​ឥទ្ធិពល​ពី​ម្តាយ​គាត់​ឈ្មោះ អ៊ើ​នីស និង​ជីដូន​គាត់​ឈ្មោះ ឡូអ៊ីស(២ធីម៉ូថេ ១:៥)។ នេះ​ជា​ការ​ពិពណ៌នា​ជា​លម្អិត​ដ៏​មាន​អំណរ ដោយ​សង្កត់ធ្ងន់​អំពី​ឥទ្ធិពល ដែល​ស្ត្រី​ពីរ​នាក់​មាន​មក​លើ​អ្នកដឹកនាំ​វ័យក្មេង​នេះ នៅ​សម័យ​ពួក​ជំនុំ​ដំបូង។ ឥទ្ធិពល​របស់​ពួក​គេ​ក៏​អាច​ឃើញ​មាន ក្នុង​ការ​លើកទឹកចិត្ត​ដែល​សាវ័ក​ប៉ុល​មាន សម្រាប់​លោក​ធីម៉ូថេ យ៉ាងដូច​នេះ​ថា “ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ដែល​អ្នក​បាន​រៀន…

Read article
ពន្លឺនៅថ្ងៃបុណ្យណូអែល

អញ​បានឃើញ​សេចក្តី​វេទនា​របស់​រាស្ត្រ​អញ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ … ដូច្នេះ​អញ​បាន​ចុះ​មក ដើម្បីនឹង​ជួយ​ដោះ​គេ​ឲ្យ​រួច។ និក្ខមនំ ៣:៧-៨ មាន​ពេល​មួយ ខ្ញុំ​បានឃើញ​ដើម​គ្រីស្ទ​​ម៉ាស​មាន​ពន្លឺ​ភ្លឺ​ខ្លាំង។ ​មិនមែន​ភ្លឺ​ដោយសារ​មាន​ភ្លើងពណ៌​អគ្គីស​នី​បំភ្លឺ​នោះ​ទេ តែ​ដោយសារ​មាន​ភ្លើង​ឆេះ។ ក្រុម​គ្រួសារ​ខ្ញុំ​បាន​ទទួលការ​អញ្ជើញ ឲ្យ​ចូលរួម​កម្មវិធី​ជួបជុំ តាម​ប្រពៃណី​ចាស់​បុរាណ​របស់​ជនជាតិ​អាឡឺម៉ង់ ដោយមាន​បង្អែម​ប្រពៃណី និង​ដើមឈើ​មួយ​ដើម ដែល​មាន​ដុត​ទៀន​ពីលើ។ (ដើម្បី​សុវត្ថិភាព គេ​បាន​កាប់​ដើមឈើ​នោះ​ថ្មីៗ ហើយ​ដាក់​ទៀន​ដុត​បំភ្លឺ​ពីលើ​ដើមឈើ​នោះ តែមួយ​យប់​ប៉ុណ្ណោះ)។ មើល​ពី​ចម្ងាយ ដើមឈើ​នោះ​ហាក់ដូចជា​កំពុងតែ​មាន​ភ្លើង​ឆេះ ហើយ​ទិដ្ឋភាព​នោះ ក៏បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​លោក​ម៉ូសេ​បាន​ជួប​ព្រះអម្ចាស់ ក្នុង​គុម្ព​បន្លា។ ពេល​លោក​ម៉ូសេ​កំពុង​ឃ្វាល​ចៀម នៅ​វាល​ហោ​ស្ថាន គាត់​ក៏​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​បានឃើញ​គុម្ព​បន្លា​មួយ​ដើម​កំពុង​ឆាប​ឆេះ តែ​មិន​ចេះ​សុស​ទាល់​តែ​សោះ។ ពេល​គាត់​ចូល​ទៅ​ក្បែរ​គុម្ព​បន្លា​នោះ ដើម្បី​ពិនិត្យមើល ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​ហៅ​គាត់។ ព្រះបន្ទូល​ចេញពី​គុម្ព​បន្លា​នោះ មិនមែន​ជា​ការប្រកាស​អំពី​ការ​ជំនុំជម្រះ តែ​ជា​ការប្រកាស​អំពី​ការ​ជួយ​សង្គ្រោះ​រាស្ត្រ​អី​ស្រា​អែល។ ព្រះអម្ចាស់​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​រាស្ត្រ​ព្រះអង្គ ដែល​កំពុង​ជាប់​ជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ ហើយក៏​បាន “យាងចុះ​មក ដើម្បី​ជួយ​សង្គ្រោះ​ពួក​គេ”(និក្ខមនំ ៣:៨)។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​រាស្ត្រ​អ៊ីស្រាអែល ឲ្យ​រួច​ពី​ទឹកដី​អេស៊ីព្ទ មនុស្សជាតិ​ទាំងអស់​នៅតែ​ត្រូវការ​ការ​ជួយ​សង្គ្រោះ តែ​មិនគ្រាន់​តែ​ឲ្យ​រួចពីទុក្ខ​វេទនា​ផ្លូវកាយ​ប៉ុណ្ណោះទេ តែ​ឲ្យ​រួចពី​ផលវិបាក​នៃ​អំពើបាប និង​សេចក្តី​ហិន​វិនាស​អស់​កល្ប។ ជាច្រើន​រយ​ឆ្នាំក្រោយ​មក ព្រះអង្គ​ក៏បាន​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ដោយ​ប្រទាន​ពន្លឺ ដែល​ជា​ព្រះរាជបុត្រា…

Read article
អំណាចនៃព្រះបន្ទូលធ្វើការ

ពាក្យ​អញ ដែល​ចេញពី​មាត់​អញ​ទៅ …គឺ​នឹង​ធ្វើ​សំរេច​តាម​សេចក្តី​ប៉ងប្រាថ្នា​នៅក្នុង​ចិត្ត​អញ ហើយនឹង​ចំរើន​កើនឡើង ក្នុង​ការអ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ។ អេសាយ ៥៥:១១ លោក​ប៊ែន ម៉ាល​ខូ​មសិ​ន(Ben Malcolmson) ជា​និស្សិត ដែល​គ្មាន​បទពិសោធន៍​ក្នុង​ការ​លេង​កីឡាបាល់ទាត់​អាមេរិក តែ​បាន​ក្លាយជា​កីឡាករ ដែល​មិន​បាន​ហ្វឹកហាត់​នៅក្នុង​ក្រុម សម្រាប់​ក្រុម​ជើងឯក របស់​សកល​វិទ្យាល័យ​កាលីហ្វូញ៉ា​ខាងត្បូង កាលពី​ឆ្នាំ២០០៧។ ក្នុ្ងង​នាម​គាត់​ជា​អ្នកកាសែត​ប្រចាំ​សាលា គាត់​បានសម្រេច​ចិត្ត​សរសេរ​អត្ថបទ អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន ក្នុង​ដំណើរការ​នៃ​ការសាកល្បង​ដ៏​ពិបាក។ គាត់​មិន​នឹកស្មាន​សោះ​ថា គាត់​បាន​ជាប់ការ​ប្រឡង​ចូល​ក្រុម ដែល​មនុស្សជា​ច្រើន​ចង់​ចូលរួម​ដែរ។ បន្ទាប់ពី​បាន​ចូលក្នុង​ក្រុម​នោះ​ហើយ ជំនឿ​របស់​គាត់​បាន​ជំរុញ​គាត់ ឲ្យ​ស្វែងរក​បំណង​ព្រះទ័យ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​គាត់ ក្នុង​ឱកាស​ដែល​គាត់​មិន​នឹក​ស្នាន​ដល់។ តែ​មិត្ត​រួម​ក្រុម​របស់​គាត់​មិន​មាន​ចំណាប់​អារម្មណ៍ នៅក្នុង​ការ​ជជែក​អំពី​សេចក្តី​ជំនឿ​ទេ បណ្តាល​ឲ្យ​គាត់​មានការ​បាក់ទឹកចិត្ត។ ខណៈ​ពេល​ដែល​គាត់​អធិស្ឋាន​សូម​ការដឹកនាំ​ពី​ព្រះ គាត់​ក៏បាន​អាន​ពាក្យ​ក្រើន​រំឭក​ដ៏​មានអំណាច ក្នុង​បទ​គម្ពីរ​អេសាយ ដែល​ក្នុង​នោះ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា “ពាក្យ​អញ ដែល​ចេញពី​មាត់​អញ​ទៅ …គឺ​នឹង​ធ្វើ​សំរេច​តាម​សេចក្តី​ប៉ងប្រាថ្នា​នៅក្នុង​ចិត្ត​អញ ហើយនឹង​ចំរើន​កើនឡើង ក្នុង​ការអ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ (អេសាយ ៥៥:១១)។ ដោយសារ​ការ​បណ្តាល​ចិត្ត​ពី​កណ្ឌ​គម្ពីរ​អេសាយ គាត់​ក៏បាន​សម្រេចចិត្ត​ចែក​ព្រះគម្ពីរ​ដល់​កីឡាករ​ក្នុង​ក្រុម​ម្នាក់​មួយ​ក្បាល​ៗ។ គាត់​ក៏បាន​ជួប​ការ​បដិសេធន៍​ម្តង​ទៀត។ តែ​ជាច្រើន​ឆ្នាំក្រោយ​មក គាត់​ក៏បាន​ដឹង​ថា មាន​កីឡាករ​ម្នាក់​បាន​អាន​គម្ពីរ​ដែល​គាត់​បាន​ឲ្យ ហើយ​មុន​ពេល​កីឡាករ​នោះ​បាត់បង់ជីវិត​យ៉ាង​សោកសៅ កីឡាករ​នោះ​ក៏បាន​ធ្វើ​បន្ទាល់​ថា គាត់​មាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​ព្រះ ហើយ​ស្រេកឃ្លាន​រក​ព្រះ…

Read article
ទំនុកភ្លេងដែលល្បីល្បាញបំផុត

ទ្រង់​នឹង​សោយរាជ្យ​នៅ​អស់​កល្ប​ជានិច្ច​រៀងរាប​តទៅ។ វិវរណៈ ១១:១៥ លោក​ហ៊ែនឌែល(Handel) បាន​ចំណាយពេល​២៤ថ្ងៃ ដើម្បី​និពន្ធ​ទំនុកភ្លេង​មួយ សម្រាប់​ប្រគំ​ជា​ក្រុម មាន​ចំណងជើង​ថា ព្រះ​មែ​ស៊ី ។ នេះ​ជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល ក្នុង​វិស័យ​តន្ត្រី។ ទំនុកភ្លេង​នេះ​ប្រហែលជា​ទំនុកភ្លេង​ដែល​ល្បីល្បាញ​បំផុត ក្នុង​ពិភពលោក ដែលគេ​បាន​យក​មក​ប្រគំ​រាប់ពាន់​ដង នៅ​ទូទាំង​ពិភពលោក ជា​រៀងរាល់​ឆ្នាំ។ ទំនុកភ្លេង​ដ៏​អស្ចារ្យ​នេះ​បាន​ឈាន​ដល់​កំរិត​កំពូល បន្ទាប់ពី​គេ​ចាប់ផ្តើម​ប្រគំ “បទ​ខ្លី​ហា​លេ​លូ​យ៉ា” ដែល​ជាផ្នែក​សំខាន់​បំផុត​របស់​វា បាន​ជិត​ពីរ​ម៉ោង។ ខណៈ​ពេល​ដែល​អ្នក​ផ្លុំ​ត្រែ និង​អ្នក​វាយស្គរធំ​ចាប់ផ្តើម​ប្រគុំ​បទ​ខ្លី​នោះ ក្រុម​ចម្រៀង​ក៏បាន​ច្រៀង​ព្រមគ្នា ដោយ​សម្លេង​ជាច្រើន​ស្រទាប់ នូវ​ពាក្យពេចន៍​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​វិវរណៈ ១១:១៥ ថា ៖ “ទ្រង់​នឹង​សោយរាជ្យ​នៅ​អស់​កល្ប​ជានិច្ច​រៀងរាប​តទៅ”(វិវរណៈ ១១:១៥)។ នេះ​ជា​ការ​ប្រកាស​នៃ​ជ័យជម្នះ អំពី​ក្តី​សង្ឃឹមថា នឹង​បាន​រស់នៅ​អស់​កល្ប​ជានិច្ច ជាមួយ​ព្រះយេស៊ូវ​​។ ពាក្យពេចន៍​ជាច្រើន ដែលគេ​ប្រើ​ក្នុង​ទំនុកភ្លេង​មាន​ចំណងជើង​ថា ព្រះ​មែ​ស៊ី គឺ​មាន​ប្រភព​មក​ពី​កណ្ឌ​គម្ពីរ​វិវរណៈ ដែល​ក្នុង​នោះ សាវ័ក​យ៉ូហាន​បាន​ទទួលការ​បើក​សម្ដែង ពេល​គាត់​ជិតដល់​ចុងបញ្ចប់​នៃ​ជីវិត​គាត់ ដោយ​ពិពណ៌នា អំពី​ព្រឹត្តិ​ការណ៍​ដែល​ត្រូវ​កើតឡើង មុន​ពេល​ព្រះគ្រីស្ទ​យាង​មកវិញ។ ក្នុង​កណ្ឌ​វិវរណៈ លោក​យ៉ូហាន​បាន​ងាក​មក​និយាយ ម្តង​ហើយ​ម្តង​ទៀត អំពី​ប្រធានបទ​នៃ​ការ​យាង​មកវិញ​នៃ​ព្រះយេស៊ូវ​​ ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ គឺ​នៅពេល​ដែល​មានសម្លេង​ច្រៀង​ជា​ក្រុម ដោយ​អំណរ​ដ៏​អស្ចារ្យ(១៩:១-៨)។ ពិភពលោក​នឹង​អរ​សប្បាយ ព្រោះ​ព្រះយេស៊ូវ​​នឹង​វាយបំបាក់​អំណាច​នៃ​ភាព​ងងឹត…

Read article
បានរកឃើញឡើងវិញ

នោះ​ទ្រង់​ក៏​អាន​មើល ឲ្យ​គេ​ស្តាប់​អស់ទាំង​ពាក្យ នៅក្នុង​គម្ពីរ​នៃ​សេចក្តី​សញ្ញា ដែល​បាន​ប្រទះឃើញ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា។ ២របាក្សត្រ ៣៤:៣០ កាលពី​ឆ្នាំ១៩៧០ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​លក់​ឡាន​មួយ បាន​ទៅលេង​ប្រទេស​ដាណឺម៉ាក ហើយក៏​បានដឹង​ថា ឡាន​ម៉ាក Buick Dual Cowl Phaeton ផលិត​នៅ​ឆ្នាំ១៩៣៩ ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ដាណឺម៉ាក​ម្នាក់។ ដោយសារ​គេ​​បាន​ផលិត​ឡាន​ប្រភេទ​នេះ​តែមួយគ្រឿង ដូចនេះ វា​ជារ​ថយន្ត​ដ៏​កម្រ​ខុសប្លែក​ពីរ​ថយន្ត​ដទៃទៀត។ គាត់​មានការ​សប្បាយចិត្ត​ណាស់ ពេល​ដែល​បាន​រក​ឃើញ​ឡាន​នោះ ហើយក៏​បាន​ទិញ​ឡាន​នោះ ព្រមទាំង​ចំណាយពេល និង​ប្រាក់​កាស​ឲ្យ​គេ​ជួសជុល​ឲ្យ​ស្អាត​ដូចដើម​វិញ។ សព្វថ្ងៃ​នេះ ឡាន​មួយ​គ្រឿង​នេះ ត្រូវ​បាន​គេ​ចាត់ទុកជា​ឡាន​ពិសេស ក្នុងចំណោម​ឡាន​បុរាណ​ដ៏​មាន​តម្លៃ​ដែលគេ​បាន​រក្សា​ទុក ក្នុង​ពិភពលោក។ កំណប់ទ្រព្យ​អាច​មាន​ទម្រង់​ខុសៗគ្នា​ជាច្រើន ហើយ​នៅក្នុង​កណ្ឌ​គម្ពីរ​របាក្សត្រ ខ្សែ​ទី២ គេ​បាន​រក​ឃើញ​កំណប់ទ្រព្យ​ដែល​បាន​បាត់បង់​ជាយូរមកហើយ។ កាល​ស្តេច​យ៉ូសៀស​បាន​សោយរាជ ជា​ស្តេច​នគរ​អ៊ីស្រាអែល បាន១៨ឆ្នាំ ទ្រង់​ក៏បាន​ចាប់ផ្តើម​ជួសជុល​ព្រះវិហារ នៅ​ទីក្រុង​យេ​រូ​សា​ឡិម។ ក្នុង​អំឡុង​ពេល​នោះ លោ​កហ៊ី​លគី​យ៉ា ដែល​ជាស​ម្តេច​សង្ឃ បាន​រក​ឃើញ “ក្រាំង​គម្ពីរ​ក្រឹត្យវិន័យ​ក្នុង​ព្រះវិហារ”(២របាក្សត្រ ៣៤:១៥)។ កណ្ឌ​គម្ពីរ​ក្រឹត្យវិន័យ ដែល​ជា​កណ្ឌ​ទាំង​៥​ដំបូង នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ទំនងជា​ត្រូវ​បាន​គេ​យក​ទៅ​លាក់​ទុក កាល​ប៉ុន្មាន​ទសវត្សរ៍​មុន ឲ្យ​រួចផុត​ពី​សត្រូវ​ឈ្លាន​ពាន​។ ក្រោយមក គេ​ក៏​លែង​នឹក​ចាំ​អំពី​កណ្ឌ​គម្ពីរ​ទាំងនោះ​ទៀត។ ពេល​ដែល​ស្តេច​យ៉ូសៀស​បាន​ទទួល​ដំណឹង អំពី​ការ​រក​ឃើញ​នេះ…

Read article
ប្រេះបែកក្លាយជាស្រស់ស្អាត

ឯដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺជា​វិញ្ញាណ​ខ្ទេចខ្ទាំ ឱព្រះអម្ចាស់​អើយ ទ្រង់​មិន​មើលងាយ​ចំពោះ​ចិត្ត​ខ្ទេចខ្ទាំ ហើយ​ទន់ទាប​ឡើយ។ ទំនុកដំកើង ៥១:១៧ មាន​ពេល​មួយ ខ្ញុំ​បាន​មើល​ផ្ទាំងគំនូរ ដែល​មាន​ចំណងជើង​ថា ចូរ​ពិចារណា អំពី​ផ្កាឈូក ដែល​ជា​ស្នាដៃ​របស់​លោក ម៉ា​កូ​តូ ហ្វ៊ូ​ជី​មូរ៉ា(Makoto Fujimura )។ មើល​មួយភ្លែត ខ្ញុំ​គិតថា វា​គ្រាន់តែ​ជា​ផ្ទំា​ងគំនូរ​ធម្មតា ដែល​ជាងគំនូរ​បាន​ប្រើ​ពណ៌​តែមួយ ដើម្បគូរ ផ្កាឈូក​មួយ​ទង ដែល​ហាក់ដូចជា​កំពុង​លាក់ខ្លួន នៅ​ក្នុង​ផ្ទៃខាងក្រោយ។ ទោះជាយ៉ាងណា​ក៏ដោយ ក្រោយមក ខ្ញុំ​ក៏បាន​ដឹង​ថា វា​ជា​ផ្ទាំងគំនូរ​ដ៏​រស់រវើក ដែល​វិចិត្រករ​បាន​ផាត់ពណ៌​៨០​ស្រទាប់ ដោយ​ប្រើ​កំទេច​រ៉ែ​ដែល​បាន​កិន​លម្អិត។ នេះ​ជា​រចនាបថ​គំនូរ​ជប៉ុន ដែល​មានឈ្មោះ​ថា នី​ហុង​ហ្កា ជា​រចនា​បទ ដែល​លោ​កហ្វ៊ូ​ជី​មូរ៉ា​បាន​ហៅថា “សិល្បៈ​យឺតៗ”។ ពេល​ខ្ញុំ​មើល​ឲ្យ​ជិត ខ្ញុំ​ឃើញ​រូបភាព​ចម្រុះ និង​ភាព​ស្រស់​ស្អាត​​ជាច្រើន​ស្រទាប់។ លោ​កហ្វ៊ូ​ជី​មូរ៉ា​បាន​ពន្យល់​ថា ពេល​ដែល​គា​ត់​គិត​​អំពី​តិច​និច​នៃ​ការបង្កើត “ភាព​ស្រស់​ស្អាត ចេញពី​ភាព​ប្រេះ​បែក​នេះ​” នោះ​គាត់​ក៏បាន​នឹក​ចាំ​អំពី​ដំណឹងល្អ ដែល​ក្នុង​នោះ ការ​រងទុក្ខ​របស់​ព្រះយេស៊ូវ​បាន​នាំមក​នូវ​ភាព​ពេញលេញ និង​ក្តី​សង្ឃឹម​សម្រាប់​លោកិយ។ ព្រះ​ទ្រង់​សព្វព្រះទ័យ​នឹង​ទទួលយក​ផ្នែក​នៃ​ជីវិត​យើង ដែល​ប្រេះ​បែក និង​ខ្ទេចខ្ទាំ ហើយ​ធ្វើឲ្យ​ថ្មី និង​ស្រស់​ស្អាត​ឡើង។ ស្តេច​ដាវីឌ​ត្រូវការ​ជំនួយ​របស់​ព្រះ ដើម្បី​ជួសជុល​ភាព​ប្រេះ​បែក…

Read article
គ្មានប្រយោជន៍ បើគ្មានសេចក្តីស្រឡាញ់

  បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យសម្បត្តិ​ខ្ញុំ​ជា​អាហារ​ដល់​គេ ហើយ​បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ។ ១កូរិនថូស ១៣:៣ បន្ទាប់​ពី​ខ្ញុំ​បាន​យក​តុ​ដែល​ខ្ញុំ​បាន​កុម្ម៉ង់​ទិញ ចេញ​ពី​កេស យក​មក​តម្រៀប ខ្ញុំ​ក៏​បាន​កត់​សំគាល់​ឃើញ​បញ្ហា​មួយ។ ខ្ញុំ​បាន​ឃើញ​ផ្ទៃ​ខាង​លើ​ដ៏​ស្រស់​ស្អាត និង​ផ្នែក​ដទៃ​ទៀត តែ​ខ្ញុំ​ឃើញ​តុ​នោះ​ខ្វះ​ជើង​ម្ខាង។ បើ​គ្មាន​ជើង​គ្រប់​ចំនួន​ទេ ខ្ញុំ​មិន​អាច​ដំឡើង​តុ​នេះ​បាន​ឡើយ ព្រោះ​វា​នឹង​ក្លាយ​ជា​វត្ថុ​គ្មាន​ប្រយោជន៍។ មិនមែន​មាន​តែ​តុ​ទេ ដែល​គ្មាន​ប្រយោជន៍ នៅ​ពេល​ដែល​វា​ខ្វះ​ផ្នែក​ដ៏​សំខាន់​មួយ។ ក្នុង​កណ្ឌគម្ពីរ​កូរិនថូស ខ្សែទី១ សាវ័ក​ប៉ុល​បាន​រំឭក​អ្នក​អាន​សំបុត្រ​របស់​គាត់​ថា ពួកគេ​កំពុង​តែ​ខ្វះ​គ្រឿង​ផ្សំ​ដ៏​សំខាន់​មួយ។ អ្នកជឿ​នៅ​ទីក្រុង​កូរិនថូស​មាន​អំណោយ​ទាន​ជា​ច្រើន តែ​ខ្វះ​សេចក្តី​ស្រឡាញ់។ សាវ័ក​ប៉ុល​ក៏​បាន​និយាយ​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​ពួក​គេ​មាន​ចំណេះ​ដឹង​គ្រប់​មុខ បើ​ពួកគេ​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ពួក​គេ​មាន ហើយ​ថែម​ទាំង​ព្រម​រង​ទុក តែ​បើ​គ្មាន​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នៃ​សេចក្តី​ស្រឡាញ់​ទេ នោះ​ការ​ប្រព្រឹត្ត​របស់​ពួកគេ​គ្មាន​ន័យ​អ្វី​ឡើយ(១កូរិនថូស ១៣:១-៣)។ សាវ័ក​ប៉ុល​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ក្នុង​កិច្ចការ​ទាំង​អស់​ដែល​ពួក​គេ​ធ្វើ ហើយ​គាត់​ក៏​បាន​ពិពណ៌នា អំពី​សម្រស់​នៃ​សេចក្តី​ស្រឡាញ់ ដែល​តែង​តែ​ការពារ ជឿ សង្ឃឹម និង​អត់​ទ្រាំ(ខ.៤-៧)។ ពេលណា​យើង​ប្រើ​អំណោយ​ទាន​ខាង​វិញ្ញាណ ប្រហែល​ដើម្បី​បង្រៀន លើក​ទឹក​ចិត្ត ឬ​បម្រើ​ក្នុង​សហគមន៍​នៃ​ជំនឿ​របស់​យើង សូម​ចាំ​ថា ព្រះ​ទ្រង់​តែង​តែ​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​សេចក្តី​ស្រឡាញ់ ក្នុង​គ្រប់​កិច្ចការ​ដែល​យើង​ធ្វើ។ ពុំ​នោះ​ទេ វា​មិន​ខុស​ពី​តុ​ដែល​ខ្វះ​ជើង​ម្ខាង​នោះ​ឡើយ។ វា​មិន​អាច​បំពេញ​តួនាទី​ជា​តុ ដែល​គេ​បាន​រចនា​វា​មក​នោះ​ឡើយ។—Lisa M. Samra តើ​អ្នកធ្លាប់​ខ្វះ​​សេចក្តី​ស្រឡាញ់…

Read article
គ្មានសេចក្តីស្រឡាញ់ធំជាងនេះ

  គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ។ យ៉ូហាន ១៥:១៣ កាល​ពី​ឆ្នាំ២០១៩ ពិធី​រំឭក​ខួប​ទី​៧៥ នៃ​ថ្ងៃ​រំដោះ ឌី ដេយ បាន​បង្ហាញ​ការ​គោរព​ដល់​កង​ទ័ព​សម្ព័ន្ធមិត្ត ជាង១៥៦០០០នាក់ ដែល​បាន​ចូល​រួម នៅ​ក្នុង​ការ​វាយ​សម្រុក​ដ៏​ធំ​បំផុត ក្នុង​ប្រវត្តិ​សាស្ត្រ តាម​ផ្លូវ​ទឹក​ដើម្បី​រំដោះ​តំបន់​អឺរ៉ុប​ខាង​លិច ពី​ការ​គ្រប់​គ្រង​របស់​ប្រទេស​អាឡឺម៉ង់។ ក្នុង​ការអធិស្ឋាន​តាម​ការ​ផ្សាយ​របស់​វិទ្យុ នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ១៩៤៤ លោក​ប្រធានាធិបតី រូសេវែល(Roosevelt) បាន​ទូល​សូម​ព្រះ​ទ្រង់​ការពារ​ពួក​គេ ហើយ​អធិស្ឋាន​ថា “ពួក​គេ​ប្រយុទ្ធ មិន​មែន​ដោយ​ការ​លោភ​ចង់​បាន​ទឹក​ដី​ប្រទេស​ដទៃ តែ​ប្រយុទ្ធ​ដើម្បី​បញ្ចប់​ការ​ឈ្លាន​ពាន ដើម្បី​រំដោះ​ទឹក​ដី”។ ពេល​ខ្ញុំ​គិត​អំពី​ការ​ស្ម័គ្រ​ចិត្ត​ប្រឈម​មុខ​ដាក់​គ្រោះ​ថ្នាក់ ដើម្បី​ប្រឆាំង​ការ​អាក្រក់ និង​រំដោះ​ប្រជាជន​ដែល​គេ​សង្កត់​សង្កិន  ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះបន្ទូល​ព្រះយេស៊ូវ ដែល​បាន​ចែង​ទុក​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ដូច​នេះ កាល​ទ្រង់​កំពុង​បង្រៀន​អ្នក​ដើរ​តាម​ព្រះអង្គ ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ តែ​ព្រះអង្គ​ចង់​ឲ្យ​ពួកគេ​យល់​អំពី​ការ​លះ​បង់ និង​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ គឺ​សេចក្តី​ស្រឡាញ់ ដែល​បង្ហាញ​ចេញ​មក ដោយ​ការ​ស្ម័គ្រ​ចិត្ត​លះ​បង់​ជីវិត​ខ្លួន​ឯង ដើម្បី​អ្នក​ដទៃ។ ការ​ត្រាស់​ហៅ​របស់​ព្រះយេស៊ូវ ឲ្យ​ស្រឡាញ់​អ្នក​ដទៃ ដោយ​ការ​លះ​បង់ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​បង្គាប់​របស់​ព្រះ​អង្គ ឲ្យ​យើង “ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.១៧)។…

Read article
អាហារធ្លាក់ចុះមកពីស្ថានសួគ៌

ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា មើល អញ​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​ឯង​រាល់​គ្នា។ និក្ខមនំ ១៦:៤ កាល​ពី​ខែ​សីហា ឆ្នាំ២០២០ ប្រជាជន​នៅ​ក្រុង​អូលទិន ប្រទេស​ស្វីស មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​ព្រឹល​ធ្លាក់​ចុះ​មក​ជា​ស្ករ​សូកូឡា នៅ​ក្នុង​ទីក្រុង។ ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់ នៅ​ក្នុង​រោង​ចក្រ​ធ្វើ​ស្ករ​សូកូឡា​មួយ បាន​ខូច ជា​ហេតុ​បណ្តាល​ឲ្យ​ភាព​តូច​ល្អិត​នៃ​ស្ករ​សូកូឡា បាន​ហោះ​ហើរ​ចេញ​ពី​រោង​ចក្រ ចូល​ទៅ​ក្នុង​ខ្យល់​អាកាស។ ជា​លទ្ធផល កម្ទេច​ស្ករ​សូកូឡា​ដ៏​តូច​ល្អិត​សំប៉ែត​ៗ ដែល​គេ​អាច​បរិភោគ​បាន មាន​សណ្ឋាន​ដូច​គ្រាប់​ព្រឹល បាន​ធ្លាក់​ចុះ​មក​លើ​រថយន្ត និង​ដង​វិថី​នានា ហើយ​បាន​ធ្វើ​ឲ្យ​ក្រុង​ទាំង​មូល​ធំ​ក្លិន ដូច​ហាង​លក់​ស្ករ​គ្រាប់។ ពេល​ណា​ខ្ញុំ​គិត អំពី​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ ដែល​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ តាម​របៀប​ដ៏​អស្ចារ្យ ខ្ញុំ​តែង​តែ​នឹក​ចាំ អំពី​ការ​ផ្គត់​ផ្គង់​របស់​ព្រះ សម្រាប់​ប្រជាជន​អ៊ីស្រាអែល នៅ​ក្នុង​កណ្ឌ​គម្ពីរ​និក្ខមនំ។ បន្ទាប់​ពី​ពួកគេ​បាន​រត់​គេច​ពី​ទឹកដី​អេស៊ីព្ទ ពួកគេ​បាន​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន នៅ​ក្នុង​វាល​រហោស្ថាន ជា​ពិសេស គឺ​ការ​ខ្វះ​ខាត​អាហារ និង​ទឹក។ ហើយ​ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​អាណិត ចំពោះ​ទុក្ខ​លំបាក​របស់​រាស្រ្ត​ទ្រង់ ក៏​បាន​សន្យា​ថា នឹង “បង្អុរ​ភ្លៀង​ជា​នំប៉័ង​ធ្លាក់​ចុះពី​លើ​មេឃ”(និក្ខមនំ ១៦:៤)។ នៅ​ពេល​ព្រឹក​បន្ទាប់ អាហារ​មូល​ៗ​តូច​ៗ​ជា​ច្រើន​បាន​គ្រប​ដណ្តប់​ពី​លើ​ដី​នៅ​វាល​រហោស្ថាន។ គេ​ក៏​បាន​ហៅ​អាហារ​នោះ​ថា នំម៉ាណា ដែល​ព្រះ​បាន​ផ្គត់​ផ្គង់​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ អស់​រយៈ​ពេល​៤០​ឆ្នាំ។ ពេល​ដែល​ព្រះយេស៊ូវ​យាង​ចុះ​មក​ផែន​ដី មនុស្ស​ម្នា​បាន​ចាប់​ផ្តើម​ជឿ​ថា ព្រះ​ទ្រង់​បាន​ចាត់​ព្រះអង្គ​ឲ្យ​យាង​ចុះ​មក​ពី​ស្ថាន​សួគ៌…

Read article
អរព្រះគុណព្រះ ក្នុងទិវាផែនដី

ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​យក​អ័ដាម​ទៅ​ដាក់​នៅ​ក្នុង​សួនច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ​ហើយ​ថែ​រក្សា។ លោកុប្បត្ដិ ២:១៥ ទិវា​ផែនដី​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ដែល​គេ​តែង​តែ​ប្រារព្ធ​ធ្វើ នៅ​ថ្ងៃ​ទី​២២ មេសា។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ មនុស្ស​ជាង​១​ពាន់​លាន នៅ​ក្នុង​ប្រទេស​ប្រហែល​២​រយ បាន​ចូល​រួម នៅ​ក្នុង​សកម្មភាព​អប់​រំ និង​ការ​បម្រើ​សហគមន៍។ ជា​រៀង​រាល់​ឆ្នាំ ទិវា​ផែន​ដី​បាន​ក្រើន​រំឭក អំពី​សារៈ​សំខាន់​នៃ​ការ​ថែរក្សា​ភព​ផែនដី​ដ៏​អស្ចារ្យ​របស់​យើង។ ប៉ុន្តែ មនុស្ស​យើង​មាន​កាតព្វកិច្ច​ថែរក្សា​ការពារ​បរិស្ថាន មុន​ពេល​គេ​ប្រារព្ធ​ធ្វើ​ទិវា​នេះ គឺ​ចាប់​តាំង​ពី​សម័យ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​ដំបូង ឲ្យ​រស់​នៅ​លើ​ផែន​ដី​នេះ។ ក្នុង​កណ្ឌ​លោកុប្បត្តិ យើង​ឃើញ​ថា ព្រះ​ទ្រង់​បាន​បង្កើត​ចក្រវាល​ទាំង​មូល ហើយ​ក៏​បាន​បង្កើត​ពិភព​លោក ធ្វើ​ជា​កន្លែង​សម្រាប់​មនុស្ស​រស់​នៅ។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​រចនា​កំពូល​ភ្នំ និង​វាល​ទំនាប​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​បង្កើត​សួន​ច្បា​អេដែន ធ្វើ​ជា​កន្លែង​ដ៏​ស្រស់​ស្អាត ដោយ​ប្រទាន​អាហារ ជម្រក និង​សម្រស់ សម្រាប់​មនុស្ស និង​សត្វ​ដែល​រស់​នៅ​ទីនោះ​ផង​ដែរ​(លោកុប្បត្តិ ២:៨-៩)។ បន្ទាប់​ពី​ព្រះអង្គ​បាន​បញ្ចូល​ខ្យល់​ដង្ហើម​ជីវិត ទៅ​ក្នុង​មនុស្ស ដែល​ជា​ស្នា​ព្រះហស្ត​សំខាន់​បំផុត ព្រះអង្គ​ក៏​បាន​ដាក់​ពួក​គេ​នៅ​ក្នុង​សួនច្បារ​នេះ(ខ.៨,២២) ហើយ​ក៏​បាន​ឲ្យ​ពួក​គេ​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ “ធ្វើការ និង​ថែរក្សា​សួន​ច្បារ​នេះ”(ខ.១៥)។ បន្ទាប់​ពី​លោក​អ័ដាម និង​នាង​អេវ៉ា ត្រូវ​ព្រះ​ទ្រង់​បណ្តេញ​ចេញ​ពី​សួន​ច្បារ​នោះ ការ​ថែរក្សា​ស្នា​ព្រះហស្ត​ដែល​ព្រះ​អង្គ​បាន​បង្កើត មាន​ការ​ពិបាក​កាន់​តែ​ខ្លាំង(៣:១៧-១៩) តែ​សព្វ​ថ្ងៃ​នេះ ព្រះ​ទ្រង់​នៅ​តែ​ថែរក្សា​ភព​ផែនដី និង​មនុស្ស​សត្វ ដែល​រស់​នៅ​លើ​ភព​ផែនដី(ទំនុកដំកើង ៦៥:៩-១៣)…

Read article