Lisa Samra

You are here:
ឈើឆ្កាងនៃសេចក្តីសុខសាន្តរបស់ព្រះអង្គ

គេ​ចាប់​អ្នក​ស្រុក​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ជា​ឪពុក​អ័លេក្សានត្រុស និង​រូភូស ដែល​ដើរ​តាម​ផ្លូវ​ចុះ​មក​ពី​ចំការ បង្ខំ​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​ទ្រង់។ ម៉ាកុស ១៥:២១ កែវ​ភ្នែក​ដ៏​ស្រងូត​ស្រងាត់​បាន​មើល​ចេញ ពី​ផ្ទាំង​គំនូរ ដែល​មាន​ចំណង​ជើង​ថា លោកស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន ជា​ស្នាដៃ​សីល្បៈ​របស់​លោក អឺកបឺត ម៉ូឌ័រមែន(Egbert Modderman) ដែល​ជា​វិចិត្រករ​ហូឡង់។ ភ្នែក​របស់​លោក​ស៊ីម៉ូន បាន​បង្ហាញ​នូវ​បន្ទុក​ដ៏​ធ្ងន់ ខាង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ ដោយសារ​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់។ តាម​រឿង​ក្នុង​ព្រះ​គម្ពីរ ក្នុង​បទ​គម្ពីរ​ម៉ាកុស ជំពូក​១៥ យើង​ឃើញ​ថា លោក​ស៊ីម៉ូន​ត្រូវ​គេ​ទាញ​ចេញ​ពី​ក្នុង​ហ្វូង​មនុស្ស​ដែល​កំពុង​ឈរ​មើល​ព្រះ​យេស៊ូវ ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​លី​ឈើ​ឆ្កាង​ព្រះ​យេស៊ូវ។ បទ​គម្ពីរ​ម៉ាកុស​បាន​ប្រាប់​យើង​ថា លោក​ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន ជា​ទីក្រុង​ធំ​មួយ នៅ​តំបន់​អាហ្វ្រិក​ខាង​ជើង ដែល​មាន​ប្រជាជន​យូដា​ជា​ច្រើន​រស់​នៅ ក្នុង​សម័យ​ព្រះ​យេស៊ូវ។ លោក​ស៊ីម៉ូន​ទំនង​ជា​ធ្វើ​ដំណើរ​មក​ទីក្រុង​យេរូសាឡិម ដើម្បី​ប្រារព្ធ​បុណ្យ​រំលង។ នៅ​ទីនោះ គាត់​បាន​ប្រទះ​ឃើញ​ការ​កាត់​ទោស​ប្រហារ​ជីវិត​ដ៏​អយុត្តិធម៌ តែ​គាត់​អាច​ធ្វើ​នូវ​កិច្ចការ​ដ៏​តូច តែ​មាន​ន័យ​យ៉ាង​ខ្លាំង សម្រាប់​ព្រះ​យេស៊ូវ(ម៉ាកុស ១៥:២១)។ នៅ​ក្នុង​ខគម្ពីរ​មុន​ៗ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​សិស្ស​ព្រះអង្គ​ថា “អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ”(៨:៣៤)។  នៅ​តាម​ផ្លូវ​ទៅ​កាន់​ភ្នំ​កាល់កូថា ឬ​ភ្នំ​រលាក្បាល លោក​ស៊ីម៉ូន​ក៏​បាន​លី​ឈើ​ឆ្កាង​ថ្វាយ​ព្រះយេស៊ូវ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​បង្គាប់​សិស្ស​ព្រះ​អង្គ​ តែ​ក្នុង​ន័យ​ធៀប។…

Read article
ឡានក្រុងជជែកកម្សាន្ត

ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​ជានិច្ច។ កូល៉ុស ៤:៦ កាល​ពី​ឆ្នាំ​២០១៩ ក្រុម​ហ៊ុន​ឡានក្រុង​អក់ស្វឺត បាន​ចាប់​ផ្តើម​ប្រើ​កម្ម​វិធី “ឡាន​ក្រុង​ជជែក​កម្សាន្ត” ដែល​បាន​ក្លាយ​ជា​កម្មវិធី​ដ៏​ពេញ​និយម​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ គេ​បាន​រៀប​ចំ​ឡាន​ក្រុង​មួយ​គ្រឿង ដោយ​ជ្រើស​រើស​មនុស្ស ឲ្យ​ឡើង​ជិះ​ឡាន​ក្រុង​នោះ ដោយ​ស្ម័គ្រ​ចិត្ត​ជជែក​កម្សាន្ត​ជា​មួយ​អ្នក​ដំណើរ​ដែល​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍។ គេ​បាន​បង្កើត​កម្ម​វិធី​នេះ​ឡើង ដើម្បី​ឆ្លើយ​តប ចំពោះ​ការ​ស្រាវជ្រាវ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​រក​ឃើញ​ថា ៣០​ភាគ​រយ​នៃ​ជន​ជាតិ​អង់គ្លេស កំពុង​រស់​នៅ ដោយ​គ្មាន​ការ​សន្ទនា​ដ៏​មាន​ន័យ យ៉ាង​ហោច​ណាស់ មួយ​ថ្ងៃ ក្នុង​មួយ​សប្តាហ៍។ មនុស្ស​ជា​ច្រើន​ទំនង​ជា​មាន​ភាព​ឯកោ ដោយសារ​គ្មាន​នរណា​ម្នាក់ ជជែក​ជា​មួយ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​អ្នក​និយាយ​ជា​មួយ។ ខណៈ​ពេល​ដែល​ខ្ញុំ​ពិចារណា អំពី​សារៈ​សំខាន់​នៃ​ការ​សន្ទនា ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹកចាំ​អំពី​ការ​ជជែក​គ្នា ដែល​មាន​ពេញ​ដោយ​ព្រះគុណ​ព្រះ។ ពេល​នោះ ខ្ញុំ​មាន​ពេញ​ដោយ​អំណរ និង​ការ​លើក​ទឹក​ចិត្ត ហើយ​ក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ទំនាក់​ទំនង​កាន់​តែ​ជ្រាលជ្រៅ​ផង​ដែរ។ នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​កូល៉ុស គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​របស់​គាត់ ដោយ​បង្រៀន​ពួក​គេ​អំពី​គោល​ការណ៍​នៃ​ការ​រស់​នៅ​ជា​គ្រីស្ទាន​ពិត​ប្រាកដ ដែល​ក្នុង​នោះ គាត់​ក៏​បាន​បង្រៀន​ផង​ដែរ​ថា  របៀប​យើង​សន្ទនា​គ្នា អាច​បង្ហាញ​ចេញ​សេចក្តី​ស្រឡាញ់ ដល់​មនុស្ស​គ្រប់​គ្នា​ដែល​យើង​ជួប។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា “ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​ជានិច្ច”(៤:៦)។ ត្រង់​ចំណុច​នេះ គាត់​បាន​រំឭក​អ្នក​អាន​របស់​គាត់​ថា គុណ​ភាព​នៃ​ពាក្យ​សម្តី​ទាំង​នោះ “ដែល​ប្រកប​ដោយ​ព្រះគុណ” នាំ​មក​នូវ​ការ​លើក​ទឹក​ចិត្ត​ពិត​ប្រាកដ សម្រាប់​អ្នក​ដទៃ។ ពេល​ណា​អ្នក​មាន​ឱកាស​មាន​ការ​សន្ទនា​ដ៏​ល្អ…

Read article
ក្លាយជាផ្នែកមួយនៃមហាគ្រួសារ

ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ។ អេភេសូរ ២:១៩ ​ដោនថុន អាប៊ី(Downton Abbey)  គឺ​ជា​រឿង​ភាគ​អង់គ្លេស បែប​ប្រឌិត​ដ៏​ពេញ​និយម ដែល​គេ​បាន​ចាក់​បញ្ចាំង​នៅ​ក្នុង​កម្ម​វិធី​ទូរទស្សន៍។ រឿង​នេះ​និយាយ​អំពី​ក្រុម​គ្រួសារ​ត្រកូល​ក្រលេយ(Crawley) ដែល​បាន​រស់​នៅ​ដោយ​ឆ្លង​កាត់​រចនា​សម្ព័ន្ធ​សង្គម​ដែល​កំពុង​មាន​ការ​ផ្លាស់​ប្តូរ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩០០ នៅ​ប្រទេស​អង់​គ្លេស។ ពី​ដំបូង លោកថម ប្រ៊ែនសិន(Tom Branson) ដែល​ជា​តួអង្គ​ដ៏​សំខាន់ បាន​ធ្វើ​ការ​ជា​អ្នក​បើក​ឡាន ឲ្យ​គ្រួសារ​នេះ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​គេ​រាល់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​គាត់​បាន​រៀបការ​ជា​មួយ​កូន​ស្រី​ពៅ​របស់​គ្រួសារ​នេះ។ បន្ទាប់​ពី​គូរ​ស្នេហ៍​វ័យ​ក្មេង​មួយ​គូរ​នេះ​ត្រូវ​គេ​និរទេស​មួយ​រយៈ ពួក​គេ​ក៏​បាន​វិល​ត្រឡប់​មក​តំបន់​ដោនថុន អាប៊ីវិញ ហើយ​លោក​ថម ក៏​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​នេះ ដោយ​បាន​ទទួល​សិទ្ធិ និង​ឯក​សិទ្ធិ ដែល​កាល​ពី​មុន គេ​​​មិន​ព្រម​ផ្តល់​ឲ្យ​គាត់ ដោយសារ​គាត់​ជា​អ្នកបើកឡាន។ កាល​ពី​មុន យើង​ជា “អ្នក​ដទៃ និង​អ្នក​មក​សំណាក់​នៅ”(អេភេសូរ ២:១៩) ហើយ​មិន​មាន​សិទ្ធិ ដូច​អ្នក​ដែល​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ព្រះ​ឡើយ។ តែ​ដោយសារ​ព្រះ​យេស៊ូវ នោះ​អ្នក​ជឿ​ព្រះ​អង្គ​ទាំង​អស់ ទោះ​មាន​ប្រវត្តិ​ដូច​ម្តេច​ក៏​ដោយ នឹង​បាន​ទទួល​ការ​ផ្សះផ្សា​ឲ្យ​ជា​​នឹង​ព្រះ ហើយ​ត្រូវ​បាន​ហៅ​ថា “សមាជិក​នៃ​មហា​គ្រួសារ​នៃ​ព្រះ​វិញ”(ខ.១៩)។ ក្នុង​នាម​យើង​ជា​សមាជិក​នៃ​មហា​គ្រួសារ​របស់​ព្រះ យើង​មាន​សិទ្ធិ និង​ឯកសិទ្ធិ​ដ៏​អស្ចារ្យ។ យើង​អាច​ចូល​ទៅ​ជិត​ព្រះ​អង្គ ដោយ​សេរី និង​ដោយ​ទំនុក​ចិត្ត…

Read article
អបអរ​ការ​រួប​រួម​គ្នា

មើល ដែល​បង​ប្អូន​នៅ​មូល​ជា​មួយ​គ្នា ដោយ​ចិត្ត​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ។ ទំនុកដំកើង ១៣៣:១ នៅ​ក្នុង​កម្មវិធី​បញ្ចប់​ការ​សិក្សា នៅ​វិទ្យាល័យ​ប្រចាំ​តំបន់ ក្នុង​ឆ្នាំ​២០១៩ មាន​សិស្ស​៦០៨​នាក់ បាន​ត្រៀម​ខ្លួន​ទទួល​សញ្ញាបត្រ​។​ នាយក​សាលា​ក៏​បាន​ប្រាប់​សិស្ស​ឲ្យ​ក្រោក​ឈរ​ឡើង ពេល​ដែល​គាត់​អាន​ចំ​ឈ្មោះ​ប្រទេស​កំណើត​របស់​ពួក​គេ​ ​មានដូចជា​​ប្រទេស​អាហ្វហ្គានីស្ថាន បូលីវា បូស្នៀ ជាដើម។ លោក​នាយក​ក៏​បាន​បន្ត​អាន ​ឈ្មោះ​ប្រទេស​បាន​៦០​ប្រទេស ហើយ​សិស្ស​នីមួយ​ៗ​កំពុង​ឈរ និង​អប​អរ​សាទរ​ទាំង​អស់​គ្នា។ សិស្ស​មក​ពី​៦០​ប្រទេស រៀន​នៅ​ក្នុង​វិទ្យាល័យ​តែ​មួយ។ សម្រស់​នៃ​ការ​រួប​រួម នៅ​ក្នុង​ភាព​ផ្សេង​គ្នា ជា​រូបភាព​ដ៏​មាន​អំណាច ដែល​ឆ្លុះ​បញ្ចាំង អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ស្រឡាញ់ គឺ​មនុស្ស​រស់​នៅ​ជា​មួយ​គ្នា ដោយ​ការ​រួប​រួម។​ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣៣ បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រួប​រួម​គ្នា ក្នុង​ចំណោម​រាស្រ្ត​របស់​ព្រះ ដោយ​បទ​ចម្រៀងច្រៀង​ដោយ​រាស្រ្ត​របស់​ព្រះ ដែល​បាន​ចូល​ទីក្រុង​យេរូសាឡិម ដើម្បី​ប្រារព្ធ​ពិធី​ប្រចាំ​ឆ្នាំ។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះ បាន​រំឭក​រាស្រ្ត​របស់​ព្រះ អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​រស់​នៅ ដោយ​ភាព​សុខដុម(ខ.១) ជា​មួយ​គ្នា ទោះ​មាន​ភាព​ខុស​គ្នា ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​បែក​បាក់។ បទ​គម្ពីរ​នេះ​បាន​និយាយ​ប្រៀប​ប្រដូច​ការ​រួប​រួម ទៅ​នឹង​ទឹក​សន្សើម​ដែល​នាំ​មក​នូវ​ភាព​ស្រស់​ថ្លា (ខ.៣) និង​ប្រេង ដែល​សម្រាប់​ចាក់​ប្រេង​តាំង​ពួក​សង្ឃ​(និក្ខមនំ ២៩:៧) “ក៏​ហូរ​ចុះ​មក​ដល់​ពុកចង្កា គឺ​ជា​ពុកចង្កា​របស់​អើរ៉ុន រួច​ស្រក់​ទៅ​ដល់​ជាយ​អាវ​របស់​លោក​ផង”(ខ.២)។…

Read article
ការទុកចិត្តព្រះ នៅចំពោះមុខនៃការប្រឆាំង

​បើ​មិន​ជួយ​ទេ នោះ​សូម​ទ្រង់​ព្រះករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយបង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ។ ដានីយ៉ែល ៣:១៨ អេស្ទ័រ​(Esther) បាន​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​កុលសម្ព័ន្ធ​មួយ នៅ​ប្រទេស​ភីលីពីន ដែល​ប្រឆំាង​នឹង​ជំនឿ​លើ​ព្រះ​គ្រីស្ទ។ នាង​បាន​ទទួល​សេចក្តី​សង្រ្គោះ​របស់​ព្រះ​យេស៊ូវ បន្ទាប់​ពី​ម្តាយ​មីង​នាង​បាន​អធិស្ឋាន​ឲ្យ​នាង ក្នុង​អំឡុង​ពេល​ដែល​នាង​កំពុង​តែ​តយុទ្ធ​នឹង​ជំងឺ​ដែល​គំរាម​កំហែង​ជីវិត​នាង។ សព្វ​ថ្ងៃ​នេះ អេស្ទ័រ​បាន​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ប៊ីប ក្នុង​សហគមន៍​ក្នុង​តំបន់​របស់​នាង ទោះ​គេ​បាន​គំរាម​កំហែង​ថា នឹង​ប្រើ​ហិង្សា​មក​លើ​នាង និង​គំរាម​សម្លាប់​ក៏​ដោយ។ នាង​បម្រើ​ព្រះ​ដោយ​អំណរ ដោយ​និយាយ​ថា “ខ្ញុំ​មិន​អាច​ឈប់​និយាយ​ប្រាប់​គេ អំពី​ព្រះ​យេស៊ូវ ព្រោះ​ខ្ញុំ​បាន​ពិសោធន៍​នឹង​អំណាច​ចេស្តា ក្តី​ស្រឡាញ់ សេចក្តី​ល្អ និង​ភាព​ស្មោះ​ត្រង់​របស់​ព្រះ ក្នុង​ជីវិត​ខ្ញុំ”។​ ការ​បម្រើ​ព្រះ នៅ​ចំពោះ​មុខ​នៃ​ការ​ប្រឆាំង គឺ​ជា​រឿង​ពិត​ដែល​កើត​ឡើង ចំពោះ​មនុស្ស​​ជា​ច្រើន សព្វ​ថ្ងៃ​នេះ គឺ​ដូច​ដែល​បាន​កើត​ឡើង ចំពោះ​លោក​សាដ្រាក់ ម៉ៃសាក់ និង​អ័បេនេកោ ជា​យុវជន​បី​នាក់ កំពុង​រស់​នៅ​ក្នុង​ភាព​ជា​ឈ្លើយ​សឹក នៅ​ចក្រ​ភព​បាប៊ីឡូន។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដានីយែល យើង​ឃើញ​ថា ពួក​គេ​បាន​បដិសេធ​មិន​ព្រម​ថ្វាយ​បង្គំ​រូប​ចម្លាក់​ធំ​មួយ របស់​ស្តេច​នេប៊ូក្នេសា ធ្វើ​ពី​មាស  ទោះ​ពួក​គេ​ជួប​ការ​គំរាម​ប្រហារ​ជីវិត​ក៏​ដោយ។ ពួក​គេ​បាន​ធ្វើ​បន្ទាល់​ថា ព្រះ​ទ្រង់​អាច​ការពារ​ពួក​គេ តែ​ពួក​គេ​សម្រេច​ចិត្ត​បម្រើ​ទ្រង់ “បើ” ទ្រង់​មិន​ជួយ​សង្រ្គោះ​ពួក​គេ​ឬ​អត់​ក៏​ដោយ​(ដានីយ៉ែល ៣:១៨)។ ពេល​អ្នក​ទាំង​បី​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​គុក​ភ្លើង…

Read article
ត្រូវការប្រាជ្ញា

ដោយសារ​លោក​រ៉ប់(Rob) បាន​ចម្រើន​វ័យ​ធំ​ឡើង ដោយ​គ្មាន​ឪពុក គាត់​ក៏​ខក​ខាន​មិន​បាន​ទទួល​ចំណេះ​ដឹង​ជាក់​ស្តែង ដែល​ឪពុក​ទាំង​ឡាយ ច្រើន​តែ​ផ្ទេរ​ឲ្យ​កូន​ៗ​របស់​ខ្លួន​។ គាត់​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ខ្វះ​ជំនាញ​ដ៏​ចាំ​បាច់ សម្រាប់​ការ​រស់​នៅ ដូច​នេះ គាត់​ក៏​បាន​ផលិត​វីដេអូ​អប់រំ ដាក់​យូធូប ក្នុងChannel “Dad, How Do I?” (ប្រែ​ថា លោក​ពុក តើ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​ដូច​ម្តេច?)ដើម្បី​បង្ហាញ​ពី​របៀប​ធ្វើ​កិច្ចការ​ចាំ​បាច់​ជា​ច្រើន រាប់​ចាប់​តាំង​ពី​របៀប​ស្វាន​ជញ្ជាំង រហូត​ដល់​របៀប​ដូរ​កង់​ឡាន​ជា​ដើម។ ដោយ​ការ​អាណិត និង​ភាព​កក់ក្តៅ លោក​រ៉ប់​ក៏​បាន​ក្លាយ​ជា​បុគ្គល​ដ៏​ល្បី ក្នុង​យូធូប ដោយ​មាន​អ្នក subscribe រាប់​លាន​នាក់។ មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​ឪពុក​ម្តាយ ឬ​អាណា​ព្យាបាល បង្រៀន​ខ្លួន​នូវ​ជំនាញ​ដ៏​មាន​តម្លៃ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​អាច​ឆ្លង​កាត់​ស្ថានភាព​ដ៏​ពិបាក។ លោក​ម៉ូសេ​ក៏​ត្រូវ​ការ​ប្រាជ្ញា បន្ទាប់​ពី​គាត់ និង​ពួក​អ៊ីស្រាអែល​ភៀស​ខ្លួន ពី​ភាព​ជា​ទាសករ ចេញ​ពី​ទឹក​ដី​អេស៊ីព្ទ ហើយ​ក៏​បាន​រួម​គ្នា​ជា​ជាតិ​សាសន៍​មួយ។ លោក​យេត្រូ ដែល​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ក៏​បាន​ឃើញ​គាត់​មាន​ការ​ហត់​នឿយ នៅ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​របស់​ពួក​បណ្តា​ជន។ ដូច​នេះ លោក​យេត្រូ ក៏​បាន​ឲ្យ​យោបល់​ដល់​លោក​ម៉ូសេ ដើម្បី​ឲ្យ​គាត់​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​ដល់​អ្នក​ដឹកនាំ​ក្រោម​គាត់​(និក្ខមនំ ១៨:១៧-២៣)។ លោក​ម៉ូសេ​ក៏​បាន “ស្តាប់​តាម​ឪពុក​ក្មេក ហើយ​ធ្វើ​តាម​ពាក្យ​លោក​ថា​ទាំង​ប៉ុន្មាន”(ខ.២៤)។ ព្រះ​ទ្រង់​ជ្រាប​ថា យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ប្រាជ្ញា។ អ្នក​ខ្លះ​ប្រហែល​ជា​ព្រះ​ប្រទាន​ពរ ឲ្យ​មាន​ឪពុក​ម្តាយ ដែល​ផ្តល់​យោបល់​ប្រកប​ដោយ​ប្រាជ្ញា…

Read article
សុចរិត ក្នុងចំណោមប្រជាជាតិ

ពេល​ដែល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ទៅ​មើល​សារៈមន្ទីរ​ប្រល័យ​ពូជ​សាសន៍ យ៉ាត យ៉ាសេម នៅ​ប្រទេស​អ៊ីស្រាអែល យើង​បាន​ចូល​ក្នុង​សួន​ច្បារ ដែល​មាន​ឈ្មោះ​ថា សុចរិត​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ។ សួន​ច្បារ​នេះ​បាន​ផ្តល់​កិត្តិ​យស ​ដល់​បុរស និង​ស្រ្តី​ដែល​បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​សង្រ្គោះ​ជន​ជាតិ​យូដា ឬ​ជ្វីប ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ហូឡូខោះ​។ ខណៈ​ពេល​ដែល​យើង​ទស្សនា​វិមាន​រំឭក​នេះ យើង​ក៏​បាន​ជួប​មនុស្ស​មួយ​ក្រុម មក​ពី​ប្រទេស​ហូឡង់។ ក្នុង​ចំណោម​ពួក​គេ មាន​ស្រ្តី​ម្នាក់​បាន​មក​ទីនោះ ដើម្បី​មើល​ឈ្មោះ​ជីដូន​ជីតា​របស់​នាង នៅ​ក្នុង​បញ្ជី​ឈ្មោះ ដែល​គេ​បានឆ្លាក់​នៅ​លើ​ផ្លាក​ដ៏​ធំ​មួយ។ ដោយសារ​យើង​មាន​ចិត្ត​ចង់​ដឹង​ចង់​ឮ យើង​ក៏​បាន​សាក​សួរ​អំពី​ប្រវត្តិ​គ្រួសារ​របស់​នាង។ តា និងយាយ​របស់​នាង គឺ​លោក​គ្រូ​គង្វាល ភីធ័រ(Rev. Pieter) និង​អ្នកស្រី អេដ្រៀនណា មូល័រ(Adriana Müller) បានជួយ​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​ជន​ជាតិ​យូដា​ម្នាក់ ដែល​មាន​អាយុ​ពីរ​ឆ្នាំ ដោយ​នាំ​គាត់​ចូល​ក្នុង​ផ្ទះ​របស់​ពួក​គេ ហើយ​ក៏បាន​លាក់​អត្ត​សញ្ញាណ​របស់​គាត់ ដោយ​ឲ្យ​គាត់​ធ្វើ​ជា​កូន​ពៅ​គេ ក្នុង​ចំណោម​កូន​ទាំង​៨​នាក់​របស់​ពួក​គេ​ពី​ឆ្នាំ​១៩៤៣ ដល់​ឆ្នាំ១៩៤៥។ រឿង​នេះ​បាន​ប៉ះ​ពាល់​ចិត្ត​យើង​ណាស់ បាន​ជា​យើង​សួរ​នាង​ថា “តើ​ក្មេង​ប្រុស​នោះ បាន​រួច​ជីវិត នៅ​សម័យ​នោះ​ទេ?”​ពេល​នោះ មាន​បុរស​ម្នាក់​មាន​វ័យ​ចាស់​ជាង​នាង ដែល​កំពុង​ឈរ​ក្នុង​ក្រុម​នោះ ក៏​ដើរ​ចេញ​មក ហើយ​ប្រកាស​ថា ក្មេង​ប្រុស​នោះ​គឺ​ជា​គាត់​ហ្នឹង​ហើយ។ ពេល​ខ្ញុំ​គិត​អំពី​សេចក្តី​ក្លាហាន​របស់​មនុស្ស​ជា​ច្រើន ដែល​បាន​ជួយ​សង្រ្គោះ​ប្រជាជន​យូដា ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​នាង​អេសធើរ។ នៅ​សម័យ​នោះ…

Read article
ព្រឹលនៅរដូវរងា

ពេល​រដូវរងា​មក​ដល់ ជា​រឿយ​ៗ ខ្ញុំ​បាន​ក្រោក​ពី​ដំណេក ដោយ​ការ​ភ្ញាក់​ផ្អើល ចំពោះ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ ពិភព​លោក​ដែលបាន​គ្រប​ដណ្តប់ ដោយ​ព្រឹល​ដ៏​សុខ​សាន្ត និង​ស្ងាត់​ស្ងៀម។ នៅ​ពេល​នោះ ព្រឹល​បាន​ធ្លាក់​ចុះ​មក ដោយ​ភាព​ស្រទន់ គឺ​ខុស​ពី​រដូវ​ផ្ការីក ដែល​មាន​សម្លេង​ផ្គរ​លាន់​ដ៏​កក្រើក ដែល​បាន​ប្រកាស​អំពី​វត្ត​មាន​របស់​ខ្លួន​នៅ​ពេល​យប់។ ក្នុង​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា “បទ​ចម្រៀង​នៃ​ព្រឹល​រដូវ​រងា” អ្នក​ស្រី​អូដ្រេយ អាសាត(Audrey Assad) បាន​ច្រៀង​ថា ព្រះ​យេស៊ូវ​អាច​យាង​ចុះ​មក​ផែន​ដី ដោយ​អំណាច​ចេស្តា ដូច​ខ្យល់​ព្យុះ​កំបុត​ត្បូង ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​យាង​មក​យ៉ាងស្ងាត់​ស្ងៀម យ៉ាង​សុភាព ដូច​ព្រឹល​ដែល​ធ្លាក់​យ៉ាង​ស្រទន់ នៅ​រដូវ​រងា នៅ​ពេល​យប់ នៅ​ក្រៅ​បង្អួច​ផ្ទះ​ខ្ញុំ។ ការ​យាង​មក​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ភាព​ស្ងប់​ស្ងាត់។ ទ្រង់​មិន​បាន​ប្រសូត​នៅ​ក្នុង​រាជ​វាំង​ឡើង ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ប្រសូត​នៅ​ក្នុង​កន្លែង​ដែល​មិន​ទំនង ដែល​ជា​ទីស្នាក់​អាស្រ័យ​ដ៏​តូច​ទាប​ នៅ​ភូមិ​បេថ្លេហិម​។ ហើយ​ទ្រង់​បាន​ផ្ទុំ​នៅ​ក្នុង​ស្នូក​សត្វ ដោយ​មិន​មាន​គ្រែ​សមរម្យ​(លូកា ២:៧)។ ទ្រង់​ក៏​មិន​បាន​ប្រសូត​នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដែរ ។ ឪពុក​ម្តាយ​ទ្រង់​បាន​ត្រឹម​តែ​អាច​យក​សត្វ​ព្រាប​មួយ​គូ មក​ថ្វាយ​ជា​យញ្ញ​បូជា ពេល​ដែល​អ្នក​ទាំង​ពីរ​ថ្វាយ​ទ្រង់​ដល់ព្រះ​ជា​ម្ចាស់ នៅ​ព្រះ​វិហារ(ខ.២៤)។ ការ​យាង​មក​របស់​ព្រះ​យេស៊ូវ ដោយ​ការ​បន្ទាប​ព្រះ​កាយ ចូល​ក្នុង​លោកិយ​នេះ ត្រូវ​បាន​ហោរា​អេសាយថ្លែង​ជា​បទ​ទំនាយ អំពីព្រះ​អង្គ​សង្រ្គោះ ដែល​យាង​មក ដោយ​មិន​បាន​ស្រែក…

Read article
ផ្ទាំងគំនូរដ៏មានន័យ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អង្គុយ​នៅ​ទីធ្លា​នៃ​ព្រះ​វិហារ​វីស៊ីថេសិន ក្នុង​ក្រុង​អេន​ ខារេម ប្រទេស​អ៊ីស្រាអែល។ ពេល​នោះ​ ខ្ញុំ​មាន​ចិត្ត​ស្ងើច​សរសើរ ចំពោះ​សម្រស់​នៃ​ផ្ទាំង​គំនូរ​៦៧​ផ្ទាំង ដែល​កើត​ពី​ការ​ផ្គុំ​កញ្ចក់​ពណ៌​តូច​ៗ​ចូល​គ្នា​បង្កើត​ជា​រូប​ភាព ហើយ​នៅ​ក្នុងផ្ទំាង​គំនូរ​ទាំង​នោះ មាន​បទ​គម្ពីរ លូកា ១:៤៦-៥៥ ដែល​គេ​បាន​សរសេរ ជា​ច្រើន​ភាសា។ តាម​ទំនៀម​ទំលាប់ គេ​បាន​ហៅ​បទគម្ពីរ​នេះ​ថា មែក​នីហ្វ៊ីខាត ជា​ពាក្យ​ក្នុង​ភាសា​ឡាតាំង ដែល​មាន​ន័យ​ថា “លើក​ដំកើង”។ បទ​គម្ពីរ​នេះ​បាន​ចែង​អំពី​ការ​ឆ្លើយ​តប របស់​នាង​ម៉ារា ចំពោះ​ការ​ប្រកាស​ថា នាង​នឹង​ក្លាយ​ជា​មាតា​នៃ​ព្រះ​មែស៊ី។ គេ​បាន​ចារ​ពី​លើ​រូប​គំនូរ​នីមួយ​ៗ ដោយ​ពាក្យ​ពេចន៍​របស់​នាង​ម៉ារា ដែល​បាន​ថ្លែង​ថា “ព្រលឹង​ខ្ញុំ​លើក​ដំកើង​ព្រះអម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីករាយ​នឹង​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ខ្ញុំ … ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះចេស្តា ទ្រង់​បាន​ប្រោស​សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ”(ខ.៤៦-៤៩)។ ក្នុង​ផ្ទាំង​គំនូរ​នីមួយ​ៗ ក៏​មាន​បទ​ចម្រៀង​ទំនុក​ដំកើង ដែល​បាន​ដក​ស្រង់​ពី​ព្រះ​គម្ពីរ ជា​បទ​ចម្រៀង​សរសើរ​ដំកើង ដែល​ក្នុង​នោះ នាង​ម៉ារា​បាន​រៀប​រាប់ អំពី​សេចក្តី​ស្មោះ​ត្រង់ ដែល​ព្រះ​ជា​ម្ចាស់ មាន​ចំពោះ​នាង និង​ចំពោះ​ប្រជា​ជាតិ​អ៊ីស្រាអែល។​ ក្នុង​នាម​ជា​អ្នក​ទទួល​ព្រះ​គុណ​របស់​ព្រះ ដោយ​ការ​ដឹង​គុណ នាង​ម៉ារា​បាន​អរ​សប្បាយ ចំពោះ​សេចក្តី​សង្រ្គោះ ដែល​នាង​បាន​ទទួល(ខ.៤៧)។ នាង​បាន​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​មាន​សេចក្តី​មេត្តា​ករុណា ចំពោះ​សាសន៍​អ៊ីស្រាអែល អស់​ជា​ច្រើន​ជំនាន់(ខ.៥០)។ នាង​ក៏​បាន​រំឭក អំពី​ការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ថែរក្សា​រាស្រ្ត​អ៊ីស្រាអែល បាន​ជា​នាង​សរសើរ​ដំកើង​ព្រះ​អង្គ…

Read article
ព្រះជាម្ចាស់គង់នៅទីនេះ

នៅ​ផ្ទះ​ខ្ញុំ មាន​ផ្លាក​មួយ ដែល​យើង​បាន​សរសេរ​ពាក្យ​ស្លោក​ពី​លើ​ថា “ទោះ​យើង​ដឹង ឬ​មិន​ដឹង​ក្តី ព្រះ​ទ្រង់​តែង​តែ​គង់​នៅ​ជា​មួយ​ជា​និច្ច”។ លោក​ហូសេ គឺ​ជា​ហោរា​នៅ​គ្រា​សញ្ញា​ចាស់ ដែល​បាន​រស់​នៅ ក្នុង​ចុង​សតវត្សរ៍​ទី​៨ មុន​គ្រីស្ទ​សករាជ(ឆ្នាំ៧៥៥ ដល់ ៧១៥ មុន​គ្រីស្ទ​សក​រាជ)។ គាត់​បាន​សរសេរ​ពាក្យ ដែល​ស្រដៀង​នឹង​ពាក្យ​ស្លោក​នេះ ទៅ​កាន់​សាសន៍​ហេព្រើរ ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ “ខំ​ទទួល​ស្គាល់​ទ្រង់”(ហូសេ ៦:៣) ព្រោះ​ពួក​គេ​បាន​បំភ្លេច​ទ្រង់(៤:១)។ ខណៈ​ពេល​ដែល​ពួក​គេ​ភ្លេច​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ងាក​ចេញ​ពី​ទ្រង់​(ខ.១២) ហើយ​មិន​យូរ​ប៉ុន្មាន ពួក​គេ​ក៏​លែង​មានព្រះ​អង្គ នៅ​ក្នុង​គំនិត​របស់​ខ្លួន​ទៀត(ទំនុកដំកើង ១០:៤)។ ក្នុង​រឿង​នេះ លោក​ហូសេ​បាន​នាំ​មក​នូវ ការ​ដាស់​តឿន​ដ៏​សាមញ្ញ តែ​សំខាន់ ឲ្យ​យើង​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ ដោយ​នឹក​ចាំ ថា ទ្រង់​គង់​នៅ​ក្បែរ​យើង ហើយ​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​យើង ទាំង​ក្នុង​ពេល​មាន​អំណរ ក៏​ដូច​ជា​ពេល​មាន​ទុក្ខ។ ការ​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ អាច​មាន​ន័យ​ថា ពេល​ដែល​យើង​បាន​ឡើង​តំណែង នៅ​កន្លែង​ធ្វើ​ការ យើង​ត្រូវ​ទទួល​ស្គាល់ថា ព្រះ​ទ្រង់​ជា​អ្នក​ប្រទាន​ពរ ឲ្យ​យើង​មាន​ប្រាជ្ញា ឲ្យ​សម្រេច​កិច្ច​ការ ទាន់​ពេល​វេលា តាម​ថវិការ​ដែល​បាន​កំណត់​ជា​ដើម។ ម្យ៉ាង​ទៀត បើ​សិន​ជា​យើង​ធ្វើ​ការ​ស្នើ​សុំ​អ្វី​មួយ ហើយ​ត្រូវ​គេ​បដិសេធន៍ នោះ​យើង​អាច​ទទួល​ស្គាល់​ថា​ព្រះ​អង្គ នៅ​តែ​គង់​នៅជា​មួយ​យើង​ជា​និច្ច ដើម្បី​ជួយ​ទ្រ​ទ្រង់​យើង ខណៈ​ពេល​ដែល​យើង​ទុក​ចិត្ត​ថា…

Read article