Pohfang Chia

You are here:
អ្នកដឹកនាំដ៏អស្ចារ្យ

ពេលតួរឯកប្រុស និងតួរឯកស្រី កំពុងសម្តែងក្នុងខ្សែភាពយន្ត អ្នកដឹកនាំរឿងជាអ្នកដែលមើលឃើញ “សាច់រឿងទាំងមូល” ហើយដឹងពីទិសដៅទាំងអស់របស់ខ្សែភាពយន្ត មុនពេលដែលរឿងនោះត្រូវបានគេចាប់ផ្តើមចាក់បញ្ចាំង។ អ្នកស្រីម៉ារាន ខូទីឡាត(Marion Cotillard) ដែលជាតួសម្តែង បានទទួលស្គាល់ថា គាត់មិនបានយល់អំពីអ្វីៗទាំងអស់ ដែលអ្នកដឹកនាំរឿងកំពុងធ្វើ  នៅពេលថតរឿងកាលពីពេលថ្មីៗនេះទេ។  គាត់បានស្ម័គ្រចិត្តចូលរួមសម្តែង  ទាំងមិនបានយល់ អំពីសាច់រឿងទាំងស្រុង ព្រោះគាត់បានដឹងថា ខ្លួនមានអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ ដែលនឹងធ្វើឲ្យការថតខ្សែភាពយន្តនេះបានទទួលជោគជ័យ។ ខ្ញុំគិតថា លោកយ៉ូស្វេក៏អាចនិយាយនូវពាក្យដូចនេះ អំពីអ្នកដឹកនាំជីវិតរបស់គាត់ផងដែរ។ ព្រះគម្ពីរសម្រាប់អាននៅថ្ងៃនេះបាននិយាយ អំពីអ្នកដឹកនាំដែលទទួលការតែងតាំងថ្មី របស់ជនជាតិអ៊ីស្រាអែល ដែលកំពុងឈរនៅលើព្រំដែននៃទឹកដីសន្យា។ ជនជាតិអ៊ីស្រាអែលជាង២លាននាក់ កំពុងរំពឹងឲ្យគាត់ដឹកនាំពួកគេចូលទឹកដីនោះ។ តើគាត់នឹងដឹកនាំពួកគេ ដោយរបៀបណា? ព្រះទ្រង់មិនបានមានបន្ទូលជាលម្អិត អំពីការអ្វីខ្លះដែលគាត់ត្រូវធ្វើនោះទេ តែព្រះអង្គបានធានាថា ព្រះអង្គនឹងយាងទៅជាមួយគាត់។ គឺដូចដែលព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងនៅជាមួយគាត់ ដូចជាបាននៅជាមួយនឹងលោកម៉ូសេដែរ ព្រះអង្គមិនដែលខាននឹងប្រោសគាត់ ក៏មិនដែលបោះបង់ចោលគាត់ឡើយ(យ៉ូស្វេ ១:៥)។ ព្រះអង្គបានបង្គាប់លោកយ៉ូស្វេ ឲ្យរៀនសូត្រ និងអនុវត្តតាម ព្រះបន្ទូលព្រះអង្គ ដែលកត់ទុកក្នុងព្រះគម្ពីរ(ខ.៧-៨) ហើយព្រះអង្គបានសន្យាថា នឹងគង់នៅជាមួយលោកយ៉ូស្វេ នៅគ្រប់ទីកន្លែង។ លោកយ៉ូស្វេក៏បានឆ្លើយតប ដោយប្តេជ្ញាចិត្តទាំងស្រុង និងចុះចូលចំពោះការដឹកនាំដ៏អស្ចារ្យរបស់ព្រះអង្គ ហើយក្រោយមក ក្រោមការដឹកនាំរបស់គាត់…

Read article
ដែនកោះដ៏តូច

ប្រទេសសឹង្ហបូរី ជាដែនកោះដ៏តូចមួយ។ សណ្ឋានដីប្រទេសនេះតូចណាស់ បានជាគេស្ទើរតែមិនអាចមើលប្រទេសនេះឃើញ ក្នុងផែនទីពិភពលោក។ ដោយសារប្រទេសនេះមានដង់ស៊ីតេប្រជាជនខ្ពស់ នោះប្រជាជនដែលរស់នៅកកកុញ ចាំបាច់ត្រូវចេះគិតដល់អ្នកដទៃ។ ទាក់ទងនឹងរឿងនេះ បុរសម្នាក់មានគូដណ្តឹង ដែលរៀបនឹងធ្វើដំណើរមកលេងប្រទេសសាំងហ្កាពួរជាលើកដំបូង។ គាត់បានសរសេរសំបុត្រទៅកាន់នាងថា “ទីកន្លែងនៅប្រទេសសឹង្ហបូរីមានលក្ខណៈចង្អៀតណាស់។ ដូច្នេះ … ពេលអូនមកលេង សូមអូនគិតអំពីមនុស្សដែលនៅក្បែរអូនជានិច្ច។ អូនគួរចៀសផ្លូវឲ្យគេដើរ។ គន្លឹះសំខាន់នោះ គឺការចេះគិតដល់អ្នកដទៃ”។ យ៉ាងណាមិញ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅលោកទីតុស ដែលជាគ្រូគង្វាលវ័យក្មេងថា “ចូររំឭកគេ ឲ្យ … ស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្តីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង”(ទីតុស ៣:១-២)។ មានពាក្យមួយពោលថា “ទីបន្ទាល់នៃជីវិតយើង គឺប្រៀបដូចជាព្រះគម្ពីរសម្រាប់ឲ្យគេមើល”។ គ្រីស្ទបរិស័ទត្រូវរស់នៅ ដោយទីបន្ទាល់ល្អ  ដែលធ្វើឲ្យលោកិយមើលឃើញថា  យើងមានជីវិតខុសប្លែកពីគេ។ បើសិនជាយើងជាមនុស្សឆេវឆាវ អាត្មានិយម ហើយគ្មានការគួរសម តើអ្នកដទៃនឹងគិតយ៉ាងណា អំពីព្រះគ្រីស្ទ និងដំណឹងល្អដែលយើងបានផ្សាយដល់គេ? ការចេះគិតដល់អ្នកដទៃ ជាបាវចនាដ៏ល្អមួយ ដែលយើងត្រូវមានក្នុងការរស់នៅ ហើយជាអ្វីដែលយើងអាចធ្វើទៅបាន ដោយពឹងផ្អែកលើព្រះអម្ចាស់។ កាលណាយើងចេះគិតដល់អ្នកដទៃ នោះយើងបានយកគំរូតាមព្រះគ្រីស្ទ ហើយបង្ហាញដល់លោកិយថា…

Read article
នៅក្នុងខ្យល់ព្យុះ

មានពេលមួយ ខ្យល់ព្យុះកំពុងតែចាប់ផ្តើមបក់បោកមករកទីក្រុងពីចម្ងាយ ប៉ុន្តែ ទន្ទឹមនឹងនោះ មិត្តភក្តិរបស់ខ្ញុំម្នាក់ ក៏កំពុងជួបព្យុះ ក្នុងគ្រួសាររបស់គាត់ផងដែរ។ គាត់បានចែកចាយថា កាលគាត់នៅទីក្រុងហុងកុង ក្រុមព្យាករណ៍ឧតុនិយមបានប្រកាសថា មានខ្យល់ព្យុះដ៏ធំមួយកំពុងបក់បោកមកហើយ។ ប៉ុន្តែ ខ្យល់ព្យុះមិនគ្រាន់តែមាននៅក្រៅផ្ទះរបស់គាត់ឡើយ សូម្បីតែនៅក្នុងផ្ទះគាត់ក៏មានខ្យល់ព្យុះផងដែរ។ ពេលដែលឪពុករបស់គាត់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្រុមគ្រួសាររបស់គាត់ ត្រូវធ្វើដំណើរទៅមន្ទីរពេទ្យជាញឹកញាប់ បានជាពួកគេព្យាយាមថ្លឹងថ្លែងកិច្ចការគ្រួសារ និងការងារឲ្យបានស្មើគ្នា។ ពួកគេមានការអស់កម្លាំងណាស់ បានជាការអត់ធ្មត់ក៏មានការថយចុះ ហើយស្ថានភាពនៅក្នុងគ្រួសារមានភាពតានតឹងកាន់តែខ្លាំង។ ជីវិតយើងអាចជួបបញ្ហា ដែលធ្វើឲ្យយើងពិបាក ដូចខ្យល់ព្យុះ ដែលបក់បោកយើងចុះឡើង ដោយកម្លាំងខ្យល់នៃទុក្ខលំបាក ការទួញសោក ឬភាពតប់ប្រមល់។ ស្ថិតក្នុងពេលបែបនេះ តើយើងត្រូវងាកទៅរកជំនួយពីណា? មានពេលមួយ ពួកសាវ័ករបស់ព្រះយេស៊ូវ កំពុងជាប់នៅក្នុងខ្យល់ព្យុះដ៏ធំមួយ ហើយឆ្ងល់ថា ព្រះអង្គខ្វល់ពីពួកគេឬទេ ហើយពួកគេដឹងថា ខ្លួនត្រូវងាកទៅរកព្រះអង្គ។ ព្រះអង្គក៏បានបង្ហាញព្រះចេស្តា ឲ្យពួកគេឃើញ ដោយបង្ក្រាបខ្យល់ព្យុះឲ្យស្ងប់(ម៉ាកុស ៤:៣៨-៣៩)។ ប៉ុន្តែ ជាញឹកញាប់ ព្រះអង្គមិនបានបង្គាប់ឲ្យខ្យល់ព្យុះឈប់ភ្លាមៗ នោះទេ។ ហេតុនេះហើយ បានជាយើងប្រហែលជាមានអារម្មណ៍ថា ព្រះអង្គដូចជាមិនពីយើងសោះ គឺមិនខុសពីពួកសាវ័កទេ។ ដើម្បីជម្នះការភ័យខ្លាចរបស់យើង យើងអាចប្រកាន់ខ្ជាប់នូវសេចក្តីជំនឿរបស់យើង ដោយរំឭកខ្លួនឯងថា ព្រះអង្គជានរណា…

Read article
យក្សតូចតាច

មាន​ពេ​លមួ​យ ពួក​កង​ទ័​ព​អ៊ី​ស្រាអែ​លមា​ន​កា​រ​ភ័​យ​ខ្លាចខ្មាំង​​សត្រូ​​​វ​ម្នា​ក់ ដែល​មាន​មា​ឌ​​ធំខ្ពស់​ដូច​យ​ក្ស​ កំពុង​បោះ​ជំ​ហានវែ​ងៗ ​ចូល​ក្នុ​ងជ្រ​ល​ង​ភ្នំ​អេឡា។ គាត់​មា​ន​កម្ព​ស់ជិ​ត​៣ម៉ែត្រ ហើយ​ពា​ក់​អាវ​ក្រោះ​ដែ​លធ្វើ​ពី​បន្ទះល​ង្ហិន​តូ​ច​ៗជា​ច្រើន​ស​ន្លឹក​ ដែល​​​ចាំងពន្លឺថ្ងៃ​យ៉ាងភ្លឺរលោង​​។ ​ដងលំ​ពែង​រប​ស់​គា​ត់ មាន​រំទៅ​ដោយ​ខ្សែ ​ដើម្បីកា​លណា​គា​ត់​ចោល​វា​ទៅរ​កស​ត្រូ​វ នោះ​វាវិ​ល​កាត់​តាម​ខ្យល់ ទៅកា​ន់​តែឆ្ងាយ ហើយ​ចំគោ​ល​ដៅបា​នល្អ។​ ​ដូច​នេះ មើល​ទៅ​កូលី​យ៉ាត ដូច​ជា​គ្មាននរណាអា​ច​ប្រ​យុទ្ធ​ឈ្នះ​គា​ត់បា​ន​ឡើ​យ។ ប៉ុន្តែ ដាវី​ឌដឹ​ង​ថា នរណា​ខ្លាំង​ជា​ង​កូលី​យ៉ាត។ ថ្វី​ដ្បិត​តែ​កូលី​យ៉ាតមា​ន​មា​ឌធំ​ដូ​ចយ​ក្ស​ ហើយ​ធ្វើ​កា​យ​វិកា​រ​ដូច​យ​ក្ស​ក៏ដោ​​យ ក៏គា​ត់នៅ​តែ​មាន​ភា​ពតូ​ច​ទៀប​ណា​ស់ បើធៀ​ប​នឹង​ព្រះ​ដ៏​មា​ន​ព្រះជន្មរ​ស់​។ ដាវីឌ​មាន​កា​រ​យល់​ដឹ​ង​ដ៏ត្រឹ​ម​ត្រូ​វ អំពី​ព្រះ និង​អំពី​ស្ថាន​ភាព​ពេល​នោះ​។​   គាត់ដឹ​ងថា  កូលីយ៉ាត​ជា​អ្នក​ដែ​ល​ប​ន្ទាប​បន្ថោក​កង​ទ័​ព​​រប​ស់​ព្រះ​ដ៏​មា​ន​ព្រះជ​ន្ម​រ​ស់​(១សាំយ៉ូអែល ១៧:២៦)។ គាត់​ក៏បា​ន​ចេ​ញ​ទៅ​ត​ទល់​នឹ​ង​កូ​លី​យ៉ា​ត ដោយ​មា​នជំ​នឿ​ចិត្ត ដោយស្លៀ​កខោ​អា​វពួ​កគ​ង្វា​ល  ហើយអា​វុធ​រប​ស់គា​ត់​  គឺមា​ន​​តែដំបង​មួយ គ្រួស​​៥គ្រា​ប់​ និង​ដ​ង្ហក់​មួ​យ​។​ គាត់​មិន​បា​ន​ទុក​ចិ​ត្ត​លើ​របស់អ្វី​ដែ​ល​គាត់​មា​ន​ទេ ​តែបា​នទុ​ក​ចិ​ត្ត​លើ​ព្រះដែល​គ​ង់​នៅជា​មួយ​គាត់​​(ខ.៤៥)។ តើពេ​ល​នេះ​អ្ន​ក​កំពុ​ង​ប្រ​ឈម​មុ​ខ​ដា​ក់​បញ្ហា​ ដែល​ធំ​ហើយ​ពិ​បាក​ដូ​ច​កូលីយ៉ាត​ឬ​? អ្នក​ប្រហែលជា​កំ​ពុង​ជួ​ប​ស្ថាន​ភា​ព​ដែល​មិ​ន​អា​ចដោះ​ស្រា​យ​បា​ន នៅក​ន្លែ​ង​ធ្វើ​កា​រ ឬ​មាន​កា​រ​ពិបាក​ផ្នែកហិ​រញ្ញវត្ថុ ឬ​មួ​យ​មា​នទំ​នា​ក់ទំ​ន​ង​ដែល​បែ​ក​បា​ក់។​ ​ប៉ុន្តែ កាល​ណាយើ​ង​មា​ន​ព្រះហើ​យ នោះបញ្ហាគ្រ​ប់​យ៉ា​ងសុ​ទ្ធ​តែ​តូ​ចតា​ច បើ​ធៀប​ជាមួ​យ​នឹង​ព្រះ​អង្គ​​។ គ្មានការអ្វីដែលធំពេក ដែលព្រះអង្គមិនអាចជួយបាននោះឡើយ។ ពាក្យលើកទឹកចិត្តរបស់លោកឆាល វេសលី ដែលជាអ្នកនិពន្ធបទចម្រៀងទំនុកបរិសុទ្ធបានរំឭកយើងថា “សេចក្តីជំនឿ…

Read article
សត្វតោដែលចេះព្រូស

មាន​ពេល​មួយ​ ភ្ញៀវ​ទាំង​ឡា​យ​ដែ​លម​ក​ទស្សនានៅ​សួ​នស​ត្វមួ​យ មាន​ការ​ខឹង​សម្បា ពេល​ដែល “សត្វ​តោអា​ហ្វ្រិក” បាន​ចេះ​ព្រូ​ស​ដូច​ឆ្កែ​ ជាជា​ង​ស្រែ​កគ្រហឹម​ដូច​ស​ត្វ​តោ។ បុគ្គលិកសួ​នស​ត្វ​នោះ​ ក៏បា​នប្រា​ប់​គេ​ថា​ ពួក​គេបា​ន​តុប​តែ​ង​ខ្លួ​ន​​ស​ត្វ​ឆ្កែ​ពូជ​ទីបេ​(ដែល​ជាឆ្កែ​ដ៏​ធំ) បន្លំធ្វើ​ជា​​សត្វ​តោ ​ព្រោះពួ​កគេ​មិ​ន​មាន​លទ្ធភាព​ទិញ​ស​ត្វតោ​អា​ហ្វ្រិកទេ។ ជា​ការ​ពិ​ត​ណា​ស់ បញ្ហា​នេះបា​ន​ធ្វើឲ្យ​សួ​ន​សត្វ​នេះ​ខូ​ចឈ្មោះ​ បាត់​បង់​ការ​ជឿ​ជា​ក់​ ហើយម​នុ​ស្សម្នា​មិ​ន​ងាយ​នឹ​ង​ទៅ​លេង​សួន​ស​ត្វនោះ​ទៀ​ត​ឡើ​យ។ កេរ្តិ៍​ឈ្មោះមា​ន​ភា​ព​ផុយ​ស្រួ​ល​ណា​ស់។ កាល​បើបា​ន​ខូច​ហើយ នោះ​មិន​ងា​យ​នឹង​កែ​ខៃ​ឲ្យដូ​ច​ដើ​មឡើ​​យ។ វា​មិន​មែ​ន​ជារឿងចម្លែក​ទេ ដែល​មា​ន​មនុ​ស្ស​ជា​ច្រើ​ន​ បា​​ន​លះប​ង់​កេរ្តិ៍ឈ្មោះដ៏​ល្អ ​ដើម្បីឲ្យ​បា​នអំ​ណាច ឥទ្ធិព​ល ឬ​ផល​ក​ម្រៃ។​ យើង​ក៏​អាច​ជួ​ប​រឿង​នេះផ​ង​ដែរ​។ ព្រះគ​ម្ពី​របា​ន​លើ​ក​ទឹក​ចិ​ត្ត​យើ​ង​ថា​ “នា​ម​​ឈ្មោះ​ល្អ នោះ​​គួរ​​​រើ​ស​​យក ជា​​ជា​ង​​ទ្រ​ព្យ​សម្បត្តិ​យ៉ាង​ច្រើន ហើយ​ចិត្ត​ដែល​ប្រកប​ដោយ​គុណ​នោះ​វិសេស​ជាង​ប្រាក់​នឹង​មាស​ផង”(សុភាសិត ២២:១)។ ត្រង់​ចំណុ​ច​នេះ​ ព្រះ​ទ្រ​ង់​កំពុ​ង​តែ​ប្រា​ប់យើ​ង​ថា​ តម្លៃ​ដ៏​ពិត​មិន​មា​ននៅ​ក្នុ​ងទ្រ​ព្យ​ស​ម្បត្តិ​ទេ​ ​តែ​មាន​នៅ​ក្នុ​ង​កេរ្តិ៍ឈ្មោះ​របស់យើ​ង។ ក្នុង​នា​មជា​អ្ន​ក​ដើ​រតា​ម​ព្រះ​យេស៊ូ​វ យើង​មាន​ព្រះ​នា​ម​ព្រះ​អង្គ​នៅជា​ប់នឹ​ង​ជី​វិត​យើ​ង។ ដើម្បី​សេច​ក្តី​ស្រ​ឡាញ់​ដែ​ល​ព្រះ​អ​ង្គមា​ន​ចំ​ពោះ​យើង​ ​យើង​ត្រូ​វ​រស់​នៅដោយ​ទីប​ន្ទា​ល់ ដែល​សក្តិ​ស​ម​នឹង​ព្រះ​នា​មព្រះ​អ​ង្គ ដោយ​ឆ្លុះ​ប​ញ្ចាំង  ឲ្យ​គេឃើ​ញ​ថា ​ ​យើង​មានលក្ខ​ណៈ​ដូច​ព្រះ​អ​ង្គ​  នៅ​ក្នុ​ងពា​ក្យ​សម្តី​ ​និង​កា​រ​ប្រ​ព្រឹត្ត​រ​ប​ស់យើង។ ពេល​ដែ​ល​យើ​ងដួ​ល​ ព្រះអ​ង្គ​លើក​យើង​ឡើង​ ម្តង​ហើយ​ម្ត​ង​ទៀ​ត ដោយ​សេចក្តី​ស្រឡាញ់របស់​ព្រះអ​ង្គ​។ គំរូ​ដ៏​ល្អរ​ប​ស់​យើ​ង នឹ​ងនាំ​ឲ្យ​ម​នុស្ស​នៅ​ក្បែរ​យើ​ង​សរ​សើរ​ដំកើ​ង​ព្រះ​ ដែល​បាន​រំដោះយើ​ង​ និង​ធ្វើ​ឲ្យ​យើង​ផ្លា​ស់​ប្រែ​(ម៉ាថាយ…

Read article
រួចពីចំណង

ក្នុង​ពិភព​លោក​នេះ សត្វ​ដំរី​ជា​សត្វ​ដែលមាឌ​ធំ​ជាង​គេ​ ដែល​រស់​នៅ​លើ​គោក ហើយ​ក៏​ស្ថិត​ក្នុង​ចំណោម​សត្វ​ដែ​ល​មាន​កម្លាំង​ខ្លាំង​ជា​ង​គេផ​ង​ដែរ។ ប៉ុន្តែ គេអា​ច​ចង​វា ដោយ​ប្រើ​ខ្សែ​ពួរ​ដែល​រឹង​មាំ តែ​មួយ​ខ្សែ​ប៉ុណ្ណោះ​។ ពេល​សត្វ​ដំរី​​នៅ​តូច គេចង​វា​ជា​ប់នឹ​ង​ដើម​ឈើ​ធំ​មួយ​ដើម​។​ វា​ខំ​ប្រឹង​ទាញ​ខ្សែ​ពួរ​​នោះឲ្យ​រួ​ច​ខ្លួន ក្នុង​អំឡុ​ងពេ​ល​ជា​ច្រើន​សប្តាហ៍ តែ​ខ្សែពួ​រ​នៅ​តែ​ចង​វា​ជា​ប់​។ មិន​យូរ​ប៉ុន្មាន​វា​ក៏​ចុះ​ចាញ លែង​ចង់​រើ​បម្រះ​ទៀត។ បន្ទាប់​មក ពេល​ដែល​សត្វ​ដំរី​ធំ​ពេញ​វ័យ ពេញ​កម្លាំង វា​នៅ​តែមិ​ន​រើ​បម្រះ​ឲ្យរួ​ច​ខ្លួន ព្រោះ​កាលណា​ខ្សែ​ឡើ​ង​តឹង​តែប​ន្តិច វា​ក៏​ឈប់​ទាញ​ភ្លា​ម។ វា​នៅ​តែ​ជឿ​ថា  វា​នៅ​ជាប់​ចំណង  មិន​អាច​​រំដោះខ្លួ​ន​​ឯង​ឲ្យ​រួច​បាន​។ យ៉ាង​ណាមិ​ញ សាតាំង​ក៏អា​ច​​ប្រើ​ល្បិច​ដូច​នេះ ដើម្បី​ចាប់​ចង​យើងឲ្យ​​ជាប់​ផ​ង​ដែ​រ។​ ​ព្រះគ​ម្ពី​របា​ន​ធានា​យ៉ាង​ច្បាស់​ថា “នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​គ្មាន​ទោស​សោះ គឺអ្នកដែលមិនមែនដើរដោយសាច់ឈាមទេ គឺដើរដោយវិញ្ញាណវិញ”(រ៉ូម ៨:១)។ យើង​បាន​ទទួល​ការ​​ប្រោ​ស​ឲ្យ​រួ​ច​​​ពី​អំណាច​​របស់​​អំពើ​​បាប និង​​សេចក្តី​​ស្លា​ប់​​ហើ​យ(ខ.២)។​ តែ​ខ្មាំង​សត្រូវ​នៃ​វិញ្ញាណ​របស់​យើង​បាន​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿថា​ អំពើ​បាប​នៅ​តែ​មាន​អំណាច​គ្រប​សង្កត់​​យើង​​។ ដូច​នេះ តើ​យើង​ត្រូ​វ​ធ្វើ​ដូច​ម្តេ​ច? ដើម្បី​ឈ្នះកា​រ​ភូត​កុហក់​របស់​វា យើង​ត្រូវ​ជញ្ជឹង​គិត អំពី​ការ​អ្វី​ដែល​ព្រះគ្រី​ស្ទ​បាន​ធ្វើ​សម្រាប់​យើង។ ព្រះអ​ង្គបា​ន​សុគត ដើម្បី​លោះបា​ប​យើ​ង ហើយ​បាន​ប្រកាស​ថា បាប​លែង​មាន​អំ​ណាច​គ្រប់​គ្រ​ង​យើ​ងទៀ​ត​ហើ​យ(​ខ.៣)។ ព្រះ​អង្គ​បា​ន​មាន​​ព្រះ​ជន្ម​រស់ឡើ​ងវិ​ញ​ ព្រមទាំង​​ប្រ​ទាន​ព្រះវិញ្ញាណប​រិសុទ្ធ​ដល់​យើ​ង​ផ​ងដែរ​។ ដើម្បី​ឲ្យ​យើង​មា​ន​អំណាច ដើម្បី​រស់​នៅ​ដោ​យ​ជ័​យ​ជ​ម្នះ ក្នុង​ព្រះអ​ង្គ​ ព្រោះ“​ព្រះវិញ្ញាណ​នៃ​ព្រះអង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះយេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​យើង​រាល់​គ្នា”(ខ.១១)។…

Read article
ទស្សនៈរបស់ព្រះ

មាន​ពេល​មួយ ចេសិន(Jason) បាន​ធ្វើ​ដំណើរ ទៅ​ទីក្រុង​ញូយ៉ក ក្នុង​អំឡុង​ពេល​សម្រាក​ ក្នុង​រដូវ​ផ្កា​រីក​។ នៅ​ពេល​ល្ងាច​ គាត់​និង​មិត្ត​ភក្តិ​គា​ត់​​មួយ​ចំនួន បាន​ឡើង​ជិះ​ឡាន​តាក់​ស៊ី​បញ្ជ្រៀត​គ្នា ឆ្ពោះ​ទៅ​រក​អគារ​​អ៊ីម​ផាយ​អឺ ស្តេត ដែល​ជាអគា​ខ្ពស់​ជាង​គេនៅ​ទី​ក្រុង​ញូយ៉ក។ ចេសិនយល់​ថា ការ​ជិះឡា​ន​នៅ​តាម​ផ្លូវ​ថ្នល់ ហាក់​ដូច​ជា​គ្មាន​សណ្តាប់​ធ្លាប់ ហើយ​គ្រោះ​ថ្នាក់។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កន្លែង​សង្កេត​មើ​ល​ទីក្រុង នៅ​លើ​អគា​រដ៏ខ្ពស់នោះ ហើយសម្លឹង​មើល​មក​ផ្លូវ​របស់​ទីក្រុង នៅ​ខាង​ក្រោម គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​បាន​ឃើញ​ថា​ ផ្លូវ​ទាំង​នោះមា​ន​ការ​រចនា និង​ការ​រៀប​ចំយ៉ាង​មាន​របៀប​រៀប​រយ​។​ ដូច​នេះ ទស្សនៈ​របស់​គាត់ក៏បាន​​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​​​។ លោក​ហា​បាគុក​ក៏​បាន​រៀន​សូត្រ ពី​បទ​ពិសោធន៍​ដែល​ស្រដៀង​នឹង​​ចេ​សិន​ផង​ដែរ។​ ពេល​គាត់​ពិចារណាអំ​ពីជី​វិត​មនុស្ស តាម​ទស្សនៈ​របស់​លោកិយ គាត់​យល់​ថា ព្រះហា​ក់ដូ​ច​ជា​មិន​អើពើ​ចំពោះ​អំពើ​អាក្រក់ ដែល​កំពុង​កើត​ឡើង​ក្នុង​សង្គមទេ​(ហាបាគុក ១:២-៤)។ ប៉ុន្តែ ព្រះ​បាន​ប្រទាន​ឲ្យ​គាត់​មាន​ទស្សន​:ដូ​ច​ព្រះ​អង្គ​ដែរ ហើយ​បាន​បង្ហាញ​គាត់​ថា ជីវិត​មនុស្ស​គឺ​លើស​ពី​អ្វី​ដែល​គាត់​យល់​ដឹង។ ការ​ប្រព្រឹត្ត​របស់​មនុស្ស មិន​អាច​រារាំង​​បំណង​ព្រះ​ទ័យ​ព្រះបាន​ឡើយ​(២:៣)។ អ្នក​ដែល​មិន​កោត​ខ្លាច​ព្រះ​ ហាក់​ដូច​ជា​មានភាព​សម្បូរ​សប្បាយ​ ក្នុង​ពេល​ចប្ចុប្បន្ន ប៉ុន្តែ ព្រះ​ទ្រង់នឹ​ងជំ​នុំ​ជម្រះ​ការ​អាក្រក់​ទាំ​ង​អស់​ដែល​មនុស្ស​ប្រព្រឹត្ត​។ ព្រះ​អ​​ង្គ​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់ ដែល​បាន​កើតឡើ​ង ដើម្បី​ឲ្យ​គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា​ សម្រាប់​បំពេញ​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ​។ ផែន​ការ​រប​ស់​ព្រះ នឹង​បាន​សម្រេច​យ៉ាង​ពិត​ប្រាកដ តាម​ពេល​ដែល​ព្រះ​អង្គ​បាន​កំណ​ត់​(ខ.៣)។ យើង​មិន​អាច​មាន​ការ​យល់​ដឹង​ អំពី​ជីវិត​របស់​មនុស្ស​ឲ្យ​បាន​ច្បាស់…

Read article
ពេលដែលច្របូកច្របល់

ក្នុង​អំឡុ​ងពេ​ល​នៃ​កា​រ​ធ្លាក់​ចុះនៃ​សេដ្ឋ​កិច្ចពិ​ភ​ពលោ​ក កាល​ពីប៉ុន្មា​ន​ឆ្នាំ​មុ​ន មាន​មនុស្ស​ជាច្រើ​​នបានបាត់​ប​ង់​កា​រងា​រ​។ គួរ​ឲ្យ​ស្តាយ​ណា​ស់ ប្អូន​ថ្លៃរ​ប​ស់​ខ្ញុំ ក៏ស្ថិ​តក្នុ​ង​ចំណោម​អ្នក​ដែល​បាត់​បង់​ការងារ​ផង​ដែ​រ។ មាន​ពេ​លមួ​យ​ ប្អូន​ស្រីរ​ប​ស់​ខ្ញុំ​ និង​ស្វាមីក៏​បា​ន​សរសេរ​សំបុត្រ​ផ្ញើ​មក​ខ្ញុំ ដើម្បី​ប្រាប់អំ​ពី​ស្ថាន​ភា​ពរ​ប​ស់​ខ្លួ​ន។ ប្អូន​ស្រី​រ​ប​ស់ខ្ញុំ​បា​ន​រៀ​ប​រាប់​ថា​ ទោះបី​ជា​ពួ​កគេមិន​ដឹង​ថា ពេល​អនា​គតនឹ​ង​ទៅជា​យ៉ា​ងណា​ក៏​ដោ​យ ក៏ពួ​កគេ​នៅ​តែ​មា​ន​ស​ន្តិភាព​ក្នុ​ងចិ​ត្ត ព្រោះពួ​កគេ​ដឹ​ង​ថា ព្រះ​នៅ​តែ​មើល​ថែ​រពួ​ក​គេ​ជានិ​​ច្ច។ អ្នក​ដែ​ល​ទុក​ចិ​ត្ត​លើ​ព្រះ​យេស៊ូវ​អាច​មា​នចិ​ត្ត​ស្ង​ប់ ពេល​ស្ថិត​ក្នុងស្ថា​នភា​ព​ច្របូក​ច្របល់​ ព្រោះ​ពួក​គេ​​បានទ​ទួល​ការ​ធា​នា​ថា​ ព្រះ​វរ​បិតានៃ​យើង​ដែ​ល​គង់​នៅ​ស្ថា​ន​សួគ៌ ទ្រង់​​ស្រឡា​ញ់កូ​នរ​ប​ស់​ព្រះអ​ង្គ ហើយ​ក៏​បំ​​ពេ​ញកា​រ​ខ្វះខា​តរ​ប​ស់​ពួក​គេ​​​​(ម៉ាថាយ ៦:២៥-៣៤)។  យើងអា​ចថ្វា​យ​ការ​ព្រួ​យបា​រម្ភ​រប​ស់​យើង​  ដល់​ព្រះអ​ង្គដោ​យ​ចិត្ត​ដែលដឹ​ង​គុណ​ ដោយទុ​ក​ចិត្ត​ថា​ ព្រះអង្គ​នឹង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់យើ​ង ហើយ​ឲ្យយើ​ង​មា​នស​ន្តិ​ភាព​ក្នុង​ចិ​ត្ត(ភីលីព ៤:៦-៧)។ គឺដូចដែលសាវ័កប៉ុលមានប្រសាសន៍ថា “សេចក្តី​សុខ​សាន្ត​របស់​​ព្រះ ដែល​​ហួ​ស​​លើ​ស​​ពី​​អស់​ទាំង​គំនិត និង​​ជួយ​​ការពារ​​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(ខ.៧)។ សេច​ក្តី​សុខសា​ន្ត ​ឬស​ន្តិ​ភា​ពរ​ប​ស់​ព្រះយេ​ស៊ូវ​ ហួស​លើស​អស់​ទាំង​គំនិត​របស់​យើង ដូច​នេះ​យើ​ងមិ​ន​អាចពន្យល់អំ​ពីស​ន្តិភាព​រប​ស់ព្រះ​អ​ង្គ​  ឲ្យ​អស់​សេចក្តី​ទេ  តែយើ​ងអា​ច​ពិសោ​ធ​នឹ​ង​សន្តិ​ភាព​របស់​ព្រះអង្គ  ដោយសា​រ​​ព្រះ​អង្គ​បាន​ការពារ​ចិត្ត និង​គំនិត​របស់​យើង។ សន្តិ​ភាព​ក្នុង​ចិ​ត្ត​រ​ប​ស់យើ​ង គឺ​កើត​ចេញ​ពី​កា​រទុ​ក​ចិត្ត​ថា ព្រះអ​ម្ចាស់​ស្រឡាញ់យើ​ង ហើយ​ព្រះអង្គ​កំ​ពុងគ្រ​ប់គ្រ​ង​ស្ថាន​ភាព​រ​បស់​​យើង។ មាន​តែ​ព្រះអ​ង្គ​ទេ​ដែ​លប្រ​ទាន​នូវ​ការ​កម្សាន្ត​ចិត្ត ​ដែលស​ម្រួល​អារម្មណ៍​យើង ជួយ​ឲ្យ​គំ​និត​យើ​ងមា​ន​ពេ​ញ​ដោយ​ក្តី​ស​ង្ឃឹម ហើយ​អនុញ្ញាត​ឲ្យ​យើង​សម្រាក សូម្បី​តែ​នៅ​ពេ​ល​ដែល​មាន​ការ​​ប្រែ​ប្រួល និ​ង​ឧប​ស័គ្គ​។-POH FANG CHIA

Read article
អ្នកដើរលឿនជាងគេ ក្នុងពិភពលោក

យោងតាម​ការសិក្សា​មួយ ដែល​បាន​ធ្វើ​ការ​វា​ស់ស្ទុ​ង​ជំហាននៃ​ជី​វិត​របស់​ប្រជាជន នៅ​ទីក្រុង ក្នុង​៣២​ប្រទេ​ស បាន​ឲ្យ​ដឹង​ថា ប្រជាជ​នដែ​ល​មា​ន​ការប្រញាប់​ប្រញាល់​ជាង​គេ គឺ​ប្រជាជន​ដែល​កំពុ​ងរ​ស់​នៅក្នុ​ងប្រទេស​សឹង្ហ​បូរី។ ពួក​គេដើ​រ​ក្នុ​ង​ល្បឿន​១៨​ម៉ែត្រ ក្នុង​រយៈ​ពេល​១០:៥៥​វិនាទី បើធៀ​ប​នឹង​អ្ន​ក​រស់​នៅ​ក្នុ​ងក្រុ​ងញូ​យ៉ក ដែល​ចំណាយ​ពេល​១​២​​វិនាទី និង​អ្នក​ដែលរ​ស់​នៅ​ក្នុង​ទី​ក្រុងប្លា​ន់ទា ប្រទេស​ម៉ាឡាវី ក្នុង​ទ្វី​ប​អាហ្វ្រិ​ក ដែលបា​នចំ​ណាយ​ពេល​៣១:៦០ វិនាទី​។ ប៉ុន្តែ ទោះ​បី​ជា​អ្នក​កំពុ​ងរ​ស់​នៅ​ទីណាក៏​ដោ​យ ការ​សិក្សាបា​ន​បង្ហាញ​ថា ល្បឿន​នៃ​ការ​ដើ​ររ​បស់ម​នុស្សបា​ន​កើន​ឡើ​ង ១០​ភាគ​រយ ជា​មធ្យម ក្នុងរ​យៈ​ពេល​២​០​ឆ្នាំម​កនេះ​។ បើសិ​ន​ជា​ល្បឿន​នៃ​ការ​ដើរ​រប​ស់​មនុ​ស្ស ជា​សញ្ញា​បង្ហាញ​អំ​ពីជំ​ហាន​នៃជី​វិត​មនុស្ស នោះ​​មាន​ន័យថា​  មនុស្ស​យើង​សព្វ​ថ្ងៃ ​ ពិត​ជា​មាន​ការរវល់​កា​ន់តែ​ខ្លាំ​ង​ជាង​មុន​។​ តើអ្ន​ក​កំ​ពុង​តែ​ជា​ប់​នៅក្នុ​ង​ភាព​រញេរ​ញ៉ៃ នៃកា​រ​រស់​នៅ​ដ៏​មមាញឹក​ឬ? ចូរ​បង្អង់​ឈ​ប់​សិន ហើយ​ពិចារណាអំ​ពី​ព្រះ​បន្ទូល ​ដែល​ព្រះយេ​ស៊ូវ​បាន​មាន​មក​កាន់​នាង​ម៉ាថាថា​ “នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ មាន​សេចក្តី​តែ​១​ទេ ដែល​សម្រាប់​​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ”(លូកា ១០:៤១-៤២)។ ត្រង់​ចំ​ណុ​​ចនេះ សូមកត់សំ​គាល់​ព្រះ​បន្ទូល​ដ៏​ស្រទន់​រប​ស់ព្រះ​យេស៊ូវ​ចុះ។ ព្រះអង្គ​មិន​បា​នស្តីបន្ទោស​ឲ្យនា​ង​ម៉ា​ថា ដោយសា​រ​នាង​ច​ង់​បម្រើភ្ញៀ​វ​ឲ្យបា​ន​ល្អនោះ​ទេ​ តែផ្ទុ​យទៅ​វិ​ញ ព្រះអ​ង្គ​បាន​រំឭក​នាង អំពី​កា​រ​អ្វី​ដែល​នាង​ត្រូវ​យក​ជាអា​ទិភាព។ នាង​ម៉ាថាមាន​កិច្ចកា​រដ៏​ចាំបា​ច់​ជាច្រើន​ដែល​ត្រូវធ្វើ​ ប៉ុន្តែ នាង​បាន​រា​ប់កា​រ​នោះ​ជា​សំខាន់​ពេក។​ ពេ​លនោះ​ នាង​ក៏​បាន​ជា​ប់រ​វល់​ក្នុ​ង​ការ​ធ្វើកិច្ច​ការ​ល្អៗ​ជា​ច្រើ​ន បាន​ជា​នាង​មិន​ចំ​ណាយពេ​ល​អង្គុ​យ​នៅទៀ​ប​ព្រះបា​ទព្រះ​​យេស៊ូវ។ ពេល​ដែល​យើ​ង​ខិ​ត​ខំធ្វើ​កា​រ…

Read article
មេរៀនដែលទទួលបានពីការឈឺធ្មេញ

លោក​ស៊ី អេស លូវីស(C. S. Lewis) បាន​និពន្ធ​សៀវភៅ​ ដែល​មាន​ចំណង​ជើង​ថា “ជំនឿ​ដ៏​ពិត​របស់​គ្រីស្ទ​បរិ​ស័ទ”។ នៅក្នុ​ងសៀ​វភៅ​នេះ ​គាត់បា​នស​រសេរ​ថា “កាល​នៅ​ពី​ក្មេង ខ្ញុំ​ឧស្សាហ៍ឈឺ​ធ្មេ​ញ ហើយ​បើសិ​ន​ជា​ខ្ញុំ​ទៅរ​ក​ម្តាយ​រប​ស់​ខ្ញុំ គាត់នឹ​ងដា​ក់​ថ្នាំ​​ឲ្យខ្ញុំ ដើម្បី​ជួយ​បំបា​ត់កា​រ​ឈឺចាប់ នៅ​ពេល​យ​ប់​នោះ ហើយ​​​ឲ្យ​ខ្ញុំទៅ​​គេង។ ប៉ុន្តែ ខ្ញុំ​មិន​បាន​​ទៅរ​ក​ម្តាយ​ខ្ញុំ​ទេ ​ទាល់​តែធ្មេ​ញ​ខ្ញុំ​ឈឺ​ខ្លាំ​ងទ្រាំ​លែង​បាន ទើបខ្ញុំទៅ​រក​គា​ត់ ដូចនេះ គាត់ក៏​ឲ្យខ្ញុំ​ចាំ​ទៅ​ពេទ្យ​ធ្មេញ នៅពេល​ព្រឹកថ្ងៃ​ស្អែក។ ខ្ញុំច​ង់​ឲ្យបា​ត់​ឈឺ​ធ្មេញ​ភ្លា​មៗ​ ប៉ុន្តែ ខ្ញុំមិ​នអា​ច​បា​ត់ឈឺ​ធ្មេ​ញឡើ​យ បើសិ​ន​ជា​ខ្ញុំ​មិនឲ្យ​គេ​ព្យាបា​លធ្មេ​ញ​នោះ​ឲ្យបា​នស្រួ​លបួ​ល​ទេ​នោះ។​ យ៉ាងណា​មិញ​ យើង​ក៏ប្រ​ហែ​លជា​មិ​ន​​ចង់​ចូលទៅរ​ក​​ព្រះភ្លាម​ៗដែ​រ ពេល​ដែ​លយើ​ង​មា​នប​ញ្ហា​ ឬកំ​ពុង​ជួ​ប​ការ​លំ​បាក​ក្នុ​ង​ផ្នែក​ណាមួ​យ គឺមិ​នសូវ​ខុ​សពី​លោ​ក​លូវី​សប៉ុ​ន្មាន​ទេ​។ យើងដឹ​ង​ថា​ ព្រះ​អង្គ​អាច​ដក​យក​ចេ​ញ​នូវ​កា​រឈឺ​ចា​ប់​ ចេញពី​យើ​ងភ្លា​ម​ៗ​ ប៉ុន្តែ ព្រះ​អង្គ​សព្វ​ព្រះទ័​យ​នឹង​​ដោះ​ស្រាយឫ​ស​គុ​ល​នៃប​ញ្ហា​នោះ ​ជា​ជាង​​ដក​ចេញ​នូវ​កា​រ​ឈឺចា​ប់​ភ្លា​មៗ​។​ ពេលនោះ​​ យើង​ប្រហែលជា​ខ្លា​ចព្រះ​​អង្គ​បើក​កកា​យរឿ​ង ដែលយើ​ងមិ​ន​បា​នត្រៀ​មខ្លួ​ន​ដោះ​ស្រាយ ឬ​មិន​ព្រម​ដោះ​ស្រា​យ។ ពេល​ដែល​យើ​ងមា​ន​ប​ញ្ហាដូ​ចនេះ យើង​ចាំបា​ច់​ត្រូ​វ​រំ​ឭក​ខ្លួន​ឯ​ង​ថា “​ព្រះអ​ង្គ​​ទ្រង់​​ប្រព្រឹត្ត​នឹង​យើង​រាល់​គ្នា ដូច​ជា​កូន​ទេ​”(ហេព្រើ ១២:៧)។ ព្រះ​អង្គ​ប្រៀ​ន​ប្រដៅ​យើង​ដោយប្រា​ជ្ញា ​ទោះយើ​ង​អាច​មា​នកា​រ​ឈឺចា​ប់ក៏​ដោ​យ​ ហើយ​ព្រះអ​ង្គ​ក៏​បាន​ពាល់​យើ​ង ដោយ​សេចក្តី​ស្រឡាញ់​។ ព្រះ​អង្គ​ស្រ​ឡា​ញ់​យើ​ងខ្លាំ​ង​​ណាស់  បាន​ជា​ព្រះ​អង្គ​​មិន​ច​ង់​ឲ្យ​​ជីវិ​ត​យើ​ងនៅ​ដដែល​ទេ តែ​ព្រះ​អង្គ​សព្វ​ព្រះទ័​យនឹង​ជួយឲ្យ​យើ​ងផ្លា​ស់​ប្រែ​…

Read article