April

You are here:
ការជម្នះដំណឹងអាក្រក់

មាន​មនុស្ស​ជា​ច្រើន​ដែល​និយាយ​ថា “តើ​អ្នក​ណា​នឹង​សំដែង​ឲ្យ​យើង​ឃើញ​សេចក្តី​ល្អ?”(ទំនុកដំកើង ៤:៦)។ ត្រង់ចំណុចនេះ ស្តេចដាវីឌ ហាក់ដូចជាកំពុងតែរៀបរាប់ អំពីទស្សនៈអវិជ្ជមាន ដែលមនុស្សយើងងាយនឹងមាន ក្នុងពិភពលោកយើងសព្វថ្ងៃ។ ពត៌មានសំខាន់ៗនៅលើទំព័រខាងមុខនៃការសែត អ៊ីនធើណិត ឬទូរទស្សន៍ហាក់ដូចជាចូលចិត្តផ្តោតទៅលើឧក្រិដ្ឋកម្ម គ្រោះថ្នាក់ចរាចរណ៍ នយោបាយ សេដ្ឋកិច្ច និងអំពីបុគ្គលល្បីៗដែលបានធ្វើអ្វីខុស។ នៅកន្លែងធ្វើការ និងនៅផ្ទះ យើងច្រើនតែនិយាយអំពីការពិបាក ហើយភាពអវិជ្ជមានទាំងអស់នេះ សុទ្ធតែអាចបំបាក់ទឹកចិត្តជនជាទូទៅ។ ដូចនេះ តើយើងអាចងាកទៅរកដំណឹង ដែលល្អជាងនេះ នៅកន្លែងណា? ក្នុងពេលដែលស្តេចដាវីឌ មានបញ្ហា ទ្រង់បានងាកទៅរកព្រះអម្ចាស់ ដែលបានជួយឲ្យទ្រង់បានធូរស្បើយក្នុងចិត្ត(ខ.១) ហើយបានស្តាប់ពាក្យទ្រង់អធិស្ឋាន (ខ.៣)។ ទ្រង់មិនបានសង្ឃឹមថា ការល្អនឹងកើតឡើង ពេលដែលស្ថានភាពមានការប្រែប្រួលឡើយ ផ្ទុយទៅវិញ ទ្រង់បានរកឃើញការលើកទឹកចិត្តឥតឈប់ឈរ ក្នុងព្រះ។ បានជាទ្រង់អធិស្ឋានថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​រស្មី​នៃ​ព្រះភក្ត្រ​ទ្រង់ បាន​ភ្លឺ​មក​លើយើង​ខ្ញុំ​រាល់​គ្នា”(ខ.៦)។ ការនេះបានបណ្តាលឲ្យទ្រង់ ​មាន​សេចក្តី​អំណរលើស​ជាង​ភាពសម្បូរសប្បាយ ឬជ័យជម្នះដែលមនុស្សអាចរកបានក្នុងលោកិយនេះ(ខ.៧)។ ក្នុងមួយជីវិតស្តេចដាវីឌ ទាំងមុនពេល និងក្រោយពេលដែលទ្រង់ក្លាយជាស្តេចនៃនគរអ៊ីស្រាអែល ទ្រង់តែងតែជួបការប្រឆាំងជានិច្ច។ ប៉ុន្តែ នៅទីបំផុត​ ទ្រង់អាចមានបន្ទូលថា “ទូលបង្គំ​នឹង​សំរាក​កាយ ហើយ​ដេក​លក់​ទៅ ដោយ​សេចក្តី​ស្ងប់ ដ្បិត​ឱ​ព្រះយេហូវ៉ា​អើយ…

Read article
ពេលដ៏តក់ស្លត់

ម៉ាលីន(Marlene) ភរិយារបស់ខ្ញុំបានឆ្លងទន្លេអស់ពេល​ជាង៣០ម៉ោង នៅ​ពេលដែលម៉ាថ(Matt)កូនដំបូងរបស់យើង បានចាប់កំណើត ជា​ហេតុ​បណ្តាល​ឲ្យ​ទាំងកូនទាំងម្តាយ​ មានភាពតប់ប្រមល់ហួសប្រមាណ។​ ថ្ងៃនោះ វេជ្ជបណ្ឌិតដែលធ្លាប់តែពិនិត្យផ្ទៃពោះនាង ជាទៀងទាត់ ​មិនមានវត្តមាននៅទីនោះទេ ដូចនេះ វេជ្ជបណ្ឌិតដែលមកជំនួស មិនមានការយល់ដឹងអំពីនាង និងគ័ររបស់នាងទេ​។ ហេតុនោះហើយ បានជាគាត់ចំណាយពេលច្រើនពេក ទំរាំតែគាត់សម្រេចចិត្តធ្វើការវះកាត់ជាបន្ទាន់ ហើយការនេះបានបណ្តាលឲ្យកូនប្រុសរបស់យើងចាប់កំណើតមក ដោយការប៉ះទង្គិចយ៉ាងខ្លាំង បានជាគេយកទៅដាក់នៅកន្លែងសង្រ្គោះបន្ទាន់ សម្រាប់ទារកទើបកើត។​ ពួកគេគ្មានលទ្ធភាពជួយកូនរបស់យើង ឲ្យឆ្លងផុតស្ថានភាពដែលមានការប៉ះទង្គិចនៃការប្រើថ្នាំពេទ្យបានឡើយ។​ តែដោយសារព្រះគុណព្រះ ម៉ាថក៏បានជាសះស្បើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងមួយជីវិតនេះ គ្មានពេលណាដែលខ្ញុំមានការតក់ស្លត់ ជាងពេលដែលខ្ញុំឈរនៅក្បែរ​គ្រែ​ដ៏តូច​របស់ម៉ាថ ក្នុងកន្លែងសង្រ្គោះបន្ទាន់ឡើយ។ តែខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់គង់នៅក្បែរខ្ញុំ ពេលដែលខ្ញុំអធិស្ឋានទូលទ្រង់។ ក្នុងពេលដ៏តក់ស្លត់បំផុត នៃជីវិតយើង (ក៏ដូចជាក្នុងស្ថានភាពផ្សេងទៀត) គ្មានអ្វីដែលអាចនាំមកនូវការកម្សាន្តចិត្ត ដល់ចិត្តដែលឈឺចាប់ ដូចពេលដែលយើងដឹងច្បាស់ថា ព្រះគង់នៅជាមួយយើង និងមើលថែរយើងឡើយ។ ស្តេចដាវីឌ ទ្រង់ជាអ្នកនិពន្ធបទទំនុកដំកើង ដែលបានមានបន្ទូលថា “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ”(ទំនុកដំកើង ២៣:៤)។ ពេលដែលការភ័យខ្លាចមានភាពលើសលប់ចំពោះយើង នោះព្រះអម្ចាស់គង់នៅជាមួយ។ យើងមានការធូរស្បើយក្នុងចិត្ត ពេលបានដឹងថាទ្រង់គង់នៅក្បែរ ដើម្បីនាំយើងឆ្លងកាត់ការល្បងលដ៏ជ្រាលជ្រៅបំផុត។–Bill Crowder

Read article
ត្រាសហៅអ្នក

មានពេលមួយ ខ្ញុំបានធ្វើដំណើរតាមយន្តហោះ ជា​មួយមិត្តរួមការងាររបស់ខ្ញុំពីរនាក់។ ពេលដែលយើង​បានឆ្លងផុតកន្លែងត្រួតពិនិត្យសន្តិសុខនៃអាកាសយាន្តដ្ឋាន ហើយក៏បន្តដើរឆ្ពោះទៅរកច្រកទ្វារសម្រាប់ឲ្យយើងរង់ចាំ ខ្ញុំក៏បានឮគេស្រែកហៅឈ្មោះខ្ញុំថា “អាននេ សេតាស អាននេ សេតាស(Paging Anne Cetas)”។ មានតែខ្ញុំម្នាក់គត់ ដែលមានឈ្មោះនេះ ដូចនេះ យើងដឹងថា គេប្រាកដជាកំពុងតែហៅខ្ញុំហើយ។ ខ្ញុំក៏សន្និដ្ឋានថា ខ្ញុំប្រហែលជាភ្លេចរបស់អ្វីមួយ នៅច្រកត្រួតពិនិត្យហើយ​។ ខ្ញុំក៏បានទៅជួបភ្នាក់ងារអាកាសចរម្នាក់ ដែលនៅទីនោះ ដែលបានប្រាប់ខ្ញុំឲ្យលើកទូរស័ព្ទពណ៌ក្រហម។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងហើយដែលឈ្មោះ អាននេ សេតាស ហើយហេតុអ្វីបានជាគេហៅឈ្មោះខ្ញុំ។ ខ្ញុំក៏រកមើលទូរស័ព្ទ ដើម្បីចុចនិយាយ តែអ្នក​ប្រតិបត្តិការរូបនោះ បាននិយាយថា “ទេ ពួកខ្ញុំមិនបានហៅឈ្មោះអ្នកស្រីទេ”។ ខ្ញុំក៏ប្រាប់គាត់ថា “ឈ្មោះនោះជាឈ្មោះខ្ញុំហើយតើ”។ តែគាត់នៅតែនិយាយដដែលថា “ទេ ពួកខ្ញុំមិនបានហៅឈ្មោះអ្នកស្រីទេ”។ ក្រោយមក ខ្ញុំនៅតែមិនដឹងថា ហេតុអ្វីបានជាខ្ញុំ ឮសម្លេងគេហៅឈ្មោះខ្ញុំ នៅថ្ងៃនោះឡើយ។ នៅសម័យបុរាណ មានក្មេងប្រុសម្នាក់​ឈ្មោះ សាំយ៉ូអែល​ក៏បានឮសម្លេងគេ “ហៅឈ្មោះ”​ ផងដែរ (១សាំយ៉ូអែល ៣:៤)។ ព្រះគម្ពីរបានចែងថា គាត់ “​មិន​ទាន់​ស្គាល់​ព្រះយេហូវ៉ា​នៅ​ឡើយ​ទេ ព្រះបន្ទូល​នៃ​ទ្រង់​ក៏​មិន​ទាន់​បាន​សំដែង​មក​ឲ្យ​ដឹង​ដែរ”(ខ.៧)…

Read article
រដូវកាលដ៏ល្អបំផុត

ជីវិតមនុស្សមានលក្ខណៈដូចអាកាសធាតុណាស់ … ពោលគឺវាមានរដូវកាល។ ជីវិតរបស់យើង តែងតែមានផ្លូវដែលជំរុញឲ្យយើង ចូលទៅក្នុងរដូវកាលមួយទៀត ទោះបីជាយើងចូលចិត្តឬ​មិន​ចូល​ចិត្ត​ក៏ដោយ។ ហើយពេលដែលយើងត្រូវបានរុញច្រាន ឲ្យចូលក្នុងរដូវកាលបន្ទាប់ ជាញឹកញាប់ យើងមិនមានការប្រាកដក្នុងចិត្ត ឬមានការភ័យខ្លាច ចំពោះការអ្វីដែលអាចកើតមានចំពោះយើង ក្នុងរដូវកាលថ្មីនោះ។ នេះជាការពិតមែន ជាពិសេសសសម្រាប់រដូវកាលចុងក្រោយនៃជីវិត គឺនៅពេលដែលយើងត្រូវបានបន្លាចដោយ ការចោទសួរខ្លួនឯងថា តើខ្ញុំនឹងត្រូវនៅម្នាក់តែឯងឬ?​ តើសុខភាពរបស់ខ្ញុំអាចទ្រាំទ្របានទេ? តើខ្ញុំនឹងមានលុយចាយ​គ្រប់គ្រានឬទេ? តើគំនិតខ្ញុំនឹងនៅតែថ្មីជានិច្ចឬទេ? ទោះយើងកំពុងស្ថិតក្នុងរដូវកាលនៃជីវិតមួយណាក៏ដោយ ក៏យើងត្រូវតែមានការសម្រេចចិត្ត ថាតើយើងនឹងខ្ជេះខ្ជាយពេលវេលានៃរដូវកាលនោះ ដោយសារគំនិតដែលពេញដោយការភ័យខ្លាច ឬ “លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់” គឺដូចដែលសាវ័កប៉ុលបានបង្រៀនយើង (អេភេសូរ ៥:១៦)។ ទោះបីអ្នកកំពុងស្ថិតនៅក្នុងរដូវកាលណាក៏ដោយ ក៏អ្នកនៅតែអាចទុកចិត្តសេចក្តីស្មោះត្រង់របស់ព្រះជានិច្ច។ ទ្រង់បានមានបន្ទូលថា “អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ បាន​ជា​យើង​រាល់​គ្នា​អាច​នឹង​និយាយ ដោយ​ក្លាហាន​ថា ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ”(ហេព្រើ ១៣:៥-៦)។ ដោយសារអ្នកមានព្រះវត្តមានព្រះ និងការផ្គត់ផ្គង់របស់ទ្រង់ នោះអ្នកអាចលៃយកឱកាសឲ្យបានល្អបំផុត ក្នុងរដូវកាលនីមួយៗ ដោយដើរតាមព្រះយេស៊ូវយ៉ាងប្រកិត ដោយចំណាយពេលជាមួយព្រះបន្ទូលទ្រង់ និងអធិស្ឋាន ដោយស្រឡាញ់ និងអត់ទោសឲ្យអ្នកដទៃ កាន់តែអស់ពីចិត្ត ហើយបម្រើគេដោយអំណរ និងចិត្តសប្បុរស។ ព្រះបានប្រទានពរឲ្យយើងមានរដូវកាលក្នុងពេលបច្ចុប្បន្ន នោះចូរយើងប្រើពេលនោះឲ្យមានប្រយោជន៍បំផុត!–Joe…

Read article
ពិបាកស្រឡាញ់

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើការជាអ្នកប្រឹក្សាយោបលក្មេងប្រុសមួយចំនួន ដែលមិនស្តាប់បង្គាប់ឪពុកម្តាយ។ ពេលនោះខ្ញុំបានដឹងអំពីការលំបាក នៅក្នុងការប្រឈមមុខនឹងអាកប្បកិរិយ៉ារបស់ពួកគេ។ ពួកគេចូលចិត្តធ្វើបានសត្វ ដែលគេចិញ្ចឹមនៅក្នុងសួនសត្វសម្រាប់កុមារ ហើយជួនកាលបានឈ្លោះប្រកែកគ្នា។ ដូចនេះ ខ្ញុំក៏បានប្រើវិធីសាស្រ្តស្ងៀមស្ងាត់ និងរឹងមាំ ដើម្បីដឹកនាំពួកគេ។ ហើយទោះបីជាពួកគេ ចេះតែធ្វើឲ្យខ្ញុំមានអារម្មណ៍ពិបាកទទួលក៏ដោយ ក៏ខ្ញុំនៅតែយកចិត្តទុកដាក់ នៅក្នុងការបំពេញសេចក្តីត្រូវការរបស់ពួកគេជានិច្ច។​ ទោះបីជាខ្ញុំបានបង្ហាញចេញនូវភាពសប្បុរស និងសេចក្តីស្រឡាញ់ក៏ដោយ ក៏នៅក្នុងចិត្តខ្ញុំ ខ្ញុំច្រើនតែមានអារម្មណ៍ថា ខ្ញុំកំពុងតែ“អត់ធ្មត់ចំពោះពួកគេ”។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះវរបិតា ដែលគង់នៅស្ថានដ៏ខ្ពស់ បានផ្គត់ផ្គង់កូនរបស់ទ្រង់ ដែលបះបោរទាស់នឹងទ្រង់។ ទាក់ទងនឹងរឿងរបស់រាស្រ្តអ៊ីស្រាអែល ក្នុងអំឡុងពេលដែលពួកគេភាសខ្លួនចេញពីនគរអេស៊ីព្ទ សាវ័ក​ប៉ុល​​បានមានប្រសាសន៍ថា “ព្រះទ្រង់​បាន​ទ្រាំទ្រនឹង​កិរិយា​របស់​គេ នៅ​ទី​រហោស្ថាន ក្នុង​រវាង​ប្រហែល​ជា​៤០​ឆ្នាំ”(កិច្ចការ ១៣:១៨)។​ ក្នុងព្រះគម្ពីរដើមជាភាសាក្រិក ពាក្យ “ទ្រាំទ្រ” ច្រើនតែមានន័យថា ផ្គត់ផ្គង់សេចក្តីត្រូវការរបស់មនុស្ស ដោយចិត្តអត់ធ្មត់ ទោះបីជាពួកគេឆ្លើយតប ដោយការរមើលគុណក៏ដោយ។ ពេលដែលយើងខិតខំមើលថែរអ្នកដទៃ ដោយការយកចិត្តទុកដាក់ អ្នកខ្លះប្រហែលជាមិនឆ្លើយតបជាវិជ្ជមាន ចំពោះយើងឡើយ។ ពេលដែលមានរឿងនេះកើតឡើង នោះយើងចាំបាច់ត្រូវនឹកចាំថា ព្រះទ្រង់ក៏មានការអត់ធ្មត់ចំពោះយើងផងដែរ។ ហើយទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់មក ដើម្បីជួយឲ្យយើងឆ្លើយតប ដោយសេចក្តីស្រឡាញ់ ចំពោះអ្នកដែលយើងពិបាកស្រឡាញ់ ឬអ្នកដែលមិនចេះដឹងគុណ (កាឡាទី ៥:២២-២៣)។…

Read article
ស្មោះត្រង់ដល់ទីបញ្ចប់

ក្នុងការប្រកួតការរត់ប្រណាំម៉ារ៉ាតុន សាឡូម៉ូន ខេលឌ័រ(Salomon Kielder) មានកីឡាករម្នាក់បាន​រត់​ចេញពី​ការ​ប្រកួត ពេលដែលគាត់រត់បានចម្ងាយផ្លូវ៣២គីឡូ​ម៉ែត្រ​ហើយ រួចគាត់ក៏បានឡើងជិះឡានក្រុង ទៅកាន់តំបន់ព្រៃមួយ ដែលនៅក្បែរទីផ្ទាច់ព្រាត់។ បន្ទាប់មក គាត់ក៏រត់ចេញពីព្រៃ​នោះ ចូល​ក្នុងការប្រកួតវិញ ហើយដណ្តើមបានពាន់រង្វាន់លេខបី។ តែក្រោយមក ពួកមន្ត្រីរៀបចំការប្រកួតក៏បានសួរនាំគាត់ ពីមូលហេតុដែលគាត់បានលេងផ្លូវកាត់យ៉ាងដូចនេះ គាត់ក៏បានសារភាពថា កាលនោះដោយសារគាត់រត់ហត់ខ្លាំងពេក ទើបគាត់សម្រេចចិត្តធ្វើដូចនោះ។​ ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើន ដែលអាចយល់អំពីការខ្សោះកម្លាំងរបស់កីឡាដ៏ទន់ខ្សោយម្នាក់នេះ ខណៈពេលដែលយើងកំពុងរត់ប្រណាំង ខាងជំនឿក្នុងនាមជាគ្រីស្ទបរិស័ទ។ យ៉ាងណាមិញ ព្រះគម្ពីរហេព្រើបានលើកទឹកចិត្តយើងឲ្យ “​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់”(១២:១)។ ដើម្បីរត់ប្រណាំងដោយចិត្តអំណត់ យើងត្រូវទម្លាក់អំពើបាប ដែលកំពុងតែរារាំងយើងនោះចោល ហើយត្រូវជម្រុះបន្ទុក ដែលកំពុងតែធ្វើឲ្យយើងពិបាកបោះជំហានទៅមុន។​ យើងត្រូវតែមមុលទៅមុខ ទោះបីជាមានការបៀតបៀនក៏ដោយ(២ធីម៉ូថេ ៣:១២)។ ដើម្បីកុំឲ្យយើងមានភាពខ្សោះល្វើយ និងការបាក់​ទឹកចិត្តក្នុងវិញ្ញាណយើង(ហេព្រើ ១២:៣) ព្រះគម្ពីរបានជម្រុញយើងឲ្យផ្តោតទៅលើព្រះគ្រីស្ទ។ កាលណាយើងផ្តោតទៅលើទ្រង់ ជាជាងផ្តោតទៅលើបញ្ហារបស់យើង នោះយើងនឹងកត់សម្គាល់ឃើញថា ទ្រង់ក៏កំពុងតែរត់ប្រណាំងទន្ទឹមនឹងយើងផងដែរ ដើម្បីជួយទ្រយើង ពេលយើងជំពប់ដួល(២កូរិនថូស​ ១២:៩) ហើយលើកទឹកចិត្តយើង ឲ្យយកគំរូតាមទ្រង់ (១ពេត្រុស ២:២១-២៤)។ កាលណាយើង​ផ្តោតចក្ខុយើងទៅរក “​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង”(ហេព្រើ…

Read article
ឥឡូវនេះខ្ញុំមើលឃើញ

អ្នកស្រីដេបូរ៉ា ខេនឌ្រីក(Deborah Kendrick) ចូលចិត្តចូលរួមកម្មវិធីប្រគុំតន្រ្តីប្រដវេយ(Broadway) ដែលមានការសម្តែងកាយវិការ ទោះបីជាគាត់ពិការភ្នែក ហើយតែងតែពិបាកយល់អំពីបរិយ៉ាកាសជុំវិញ និងកាយវិការរបស់អ្នកសម្តែងនៅលើឆាកក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ គាត់បានចូលរួមទស្សនាការសម្តែងរឿងមួយ ដែលនៅក្នុងនោះ គឺបានប្រើបច្ចេកវិទ្យាថ្មីមួយ ដែលជួយឲ្យអ្នកទស្សនាស្តាប់ការពិពណ៌នាអំពីសកម្មភាពនៅលើឆាក តាមរយៈកូនវិទ្យុអែហ្វអិម​(FM)​តូចមួយ។ ការពិពណ៌នាអំពីកម្មវិធី និងសកម្មភានៅលើឆាកនោះ ត្រូវបានធ្វើឡើង ស្របទៅតាមភ្លើងពណ៌នៅលើឆាក និងសម្លេងនៃកម្មវិធី។ នៅក្នុងការចេញផ្សាយរបស់កាសែត ដឺ កូឡុំបឺស ឌីស្ពេច (The Columbus Dispatch) គាត់បានមានប្រសាសន៍ថា “បើអ្នកសួរថា តើខ្ញុំបានមើលការសម្តែងកាលពីសប្តាហ៍មុននៅក្រុងញូយ៉កទេ នោះខ្ញុំនឹងឆ្លើយងថា ចាស … ខ្ញុំពិតជាបានមើល ការសម្តែងនោះ យ៉ាងប្រាដកមែន”។ ពេលដែលខ្ញុំបានស្តាប់​គាត់ចែកចែក ពីបទពិសោធន៍ដែលគាត់មាន​នៅពេលនោះ ខ្ញុំក៏បាននឹកចាំអំពីការពិពណ៌​នាអំពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការ​ជួយឲ្យយើងយល់ព្រះបន្ទូលព្រះ។ មុនពេលដែលព្រះយេស៊ូវយាងទៅឈើឆ្កាង ទ្រង់បានប្រាប់ពួកសិស្សទ្រង់ថា “ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ”(យ៉ូហាន ១៤:២៦)។ ពេលដែលយើងបើកព្រះគម្ពីរ ដើម្បីអាន ឬសិក្សាព្រះបន្ទូលព្រះ ព្រះវិញ្ញាណ​នៃសេចក្តីពិតទ្រង់គង់នៅជាមួយយើង…

Read article
ធូលីដី

ពេលដែលព្រះជ្រើសរើសធូលីដី ដើម្បីបង្កើតអ័ដាំម​ តាមរបៀបដ៏វិចិត្រ(លោកុប្បត្តិ ២:៧) ទ្រង់មិនចាំបាច់បារម្ភថា ទ្រង់នឹងខ្វះធូលីដី ដើម្បីបង្កើតជារូបគាត់ឡើយ។ អ្នកស្រីហាណា ហមស៍(Hannah Holmes) ដែលជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អាថ៌កំបាំងនៃជីវិតរបស់ធូលីដី។ គាត់បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ មានធូលីដីនៅវាលរហោស្ថាន បានហុយឡើងទៅលើមេឃ ដែលជាមានទម្ងន់សរុបពី១ ទៅ៣ពាន់លានតោន។ ធូលីដី១ពាន់លានតោន អាចដាក់ក្នុងទូរថភ្លើង១៤លានទូ ដូចនេះ រថភ្លើងមួយនោះត្រូវមានប្រវែងដ៏វែង ដែលអាចរំព័ទខ្សែបន្ទាត់អេក្វាទ័ររបស់ផែនដីបាន៦ជុំ”។​ គ្មាននរណាម្នាក់ចាំបាច់ត្រូវទិញធូលីដីឡើយ ព្រោះយើងម្នាក់ៗសុទ្ធតែមានធូលីដី ដែលលើសពីការចង់បានរបស់យើង។ ក្នុងផ្ទះខ្ញុំមានធូលីដីច្រើនណាស់ ខ្ញុំអាចមិនខ្វល់ពីវា យូរប៉ុណ្ណាក៏បាន។ មូលហេតុនោះគឺ : បើខ្ញុំមិនរំខានវាទេ នោះវាក៏មិនសូវគួរឲ្យចាប់អារម្មណ៍ដែរ។ តែនៅទីបំផុត ធូលីដីនោះក៏កើនឡើងកាន់តែខ្លាំង ធ្វើឲ្យខ្ញុំមិនអាចធ្វើពុតជាមិនអើពើរ នឹងវាបានទៀតឡើយ។ ដូចនេះ ខ្ញុំក៏យកឧបករណ៍បោសសម្អាតរបស់ខ្ញុំចេញមក ហើយចាប់ផ្តើមសម្អាតវា នៅកន្លែងណាដែលមានវា។ ពេលដែលខ្ញុំសម្អាតធូលីដីនោះ ខ្ញុំក៏មើលផ្ទៃដ៏ភ្លឺរលោងរបស់រនាបផ្ទះ។ បន្ទាប់មក ខ្ញុំក៏បាននឹងចាំទៀតថា ព្រះបានបានប្រើធូលីដី ដែលជារបស់ដែលយើងមិនឲ្យតម្លៃ ដើម្បីបង្កើតអ្នកនិងខ្ញុំ ក៏ដូចជាបង្កើតអ្នកដទៃទៀត(លោកុប្បត្តិ ២:៧)។ ពេលដែលខ្ញុំដឹងអំពីការពិត ដែលថា ព្រះបានប្រើធូលីដី ដើម្បីបង្កើតមនុស្សមក…

Read article
ម្តងម្នាក់ៗ

លោកអេឌវើត ផេយសិន(Edward Payson) គឺជាគ្រូ​អធិប្បា​យ​ដ៏​ល្បី​ម្នាក់ នៅក្នុ​ងស​ម័យ​មុន។ មាន​ពេល​មួយ មាន​មនុ​ស្ស​តែ​ម្នា​ក់​ប៉ុណ្ណោះ​បា​​ន​មកអង្គុយស្តា​ប់កា​រ​អធិ​ប្បាយរប​ស់គា​ត់ ព្រោះនៅ​ថ្ងៃ​អាទិ​ត្យនោះមាន​ព្យុះប​ក់​បោក​ម​ក។ ជាច្រើ​ន​ខែ​ក្រោ​យ​មក​ បុរសម្នាក់នោះ​ក៏​បា​ន​ជម្រា​ប​គា​ត់​ថា “ខ្ញុំ​ទទួ​ល​កា​រប៉ះ​ពា​ល់​ចិត្ត កាល​ពីថ្ងៃ​នោះ​ ហើយ​ក៏បា​ន​ទ​ទួល​ជឿ​ព្រះ​ស​ង្គ្រោះ។ ដ្បិត​នៅថ្ងៃ​នោះ ពេល​ដែល​លោ​ក​គ្រូអ​ធិ​ប្បា​យអំ​ពី​អំ​ពើបា​ប និងសេចក្តីស​ង្រ្គោះ ខ្ញុំ​ក៏​បាន​ក្រ​ឡេចមើ​ល​ជុំវិ​ញ​ខ្លួ​ន​ខ្ញុំ ​ក្រែង​លោលោក​គ្រូកំ​ពុ​ង​និ​យាយ​សំ​ដៅ​ទៅរ​ក​អ្ន​ក​ផ្សេង ប៉ុន្តែ​ ដោយ សារពេលនោះ​ មា​ន​តែខ្ញុំ​ម្នាក់ដែ​លអ​ង្គុ​យក្នុ​ង​ព្រះ​វិ​ហារ នោះខ្ញុំគ្មាន​ជម្រើ​ស​អ្វី​ក្រៅ​ពី​ទ​ទួលយ​ក​ពាក្យ​គ្រ​ប់​ម៉ាត់​ដែល​លោក​គ្រូអធិប្បាយ ទុក​ដាក់​ក្នុ​ង​ចិត្ត និង​គំនិ​ត​ខ្ញុំតែ​​ម្តង”។ ព្រះទ្រ​ង់ស​ង្រ្គោះ​ម​នុស្ស​ម្ត​ង​ម្នា​ក់​ៗ។ បើអ្ន​ក​មា​ន​ឱកាស​នាំម​នុ​ស្សម្នា​ក់ឲ្យ​ទ​ទួល​ជឿ​ព្រះ​ ការនោះ​ជាក​ន្លែ​ង​បំពេ​ញបេសក​កម្ម​រ​បស់​អ្នក​ហើ​យ។ គឺដូចដែ​លមា​ន​ពា​ក្យស្លោ​ក​មួ​យពោ​ល​ថា “វិញ្ញាណ​នីមួយដែ​លមា​ន​ព្រះ​គ្រីស្ទ​ គឺជា​បេ​សក​ជន ​ហើយវិ​ញ្ញាណ​ដែ​ល​គ្មា​នព្រះ​គ្រី​ស្ទ ជា​កន្លែ​ង​បំ​ពេញ​បេ​សក​ក​ម្ម​ហើ​យ”។ មនុ​ស្សតែ​ម្នា​ក់មិ​ន​អាច​ឈោ​ងចា​ប់​លោកិ​យ​ទាំង​មូ​ល​បាន​ឡើ​យ តែយើ​ង​អាច​​ស្រឡាញ់អ្នកជិ​ត​ខា​ង​យើង​។​ យើ​ង​អា​ចសួ​រ​ថា “តើ​អ្នក​ជិតខាងខ្ញុំជានរ​ណា?” អ្នកជិត​ខា​ង​យើ​ង ជាអ្នកដែ​លយើង​ជួ​បតា​ម​ផ្លូវ។ គឺដូចកា​ល​ដែ​លព្រះ​វិ​ញ្ញា​ណ​នាំលោ​ក​ភី​លីព​ ទៅជួ​បម​នុ​ស្ស​ក​ម្រៀវសាសន៍អេ​ធី​យ៉ូពី​ ​ដែល​កំ​ពុ​ងអា​ន​ព្រះ​គម្ពី​រ ហើ​យត្រូ​វ​កា​រ​ឲ្យន​រ​ណាម្នា​ក់​ជួ​យព​ន្យ​ល់​គា​ត់ (កិច្ចការ ៨:២៦-៣៥)។ ព្រះវិញ្ញាណបាន​ឲ្យ​លោក​ភី​លី​ព​មាន​ពា​ក្យ​ដែល​និ​យា​យត្រូ​វ​ចំ​ណុច ហើយបុរស​កម្រៀ​វ​រូ​បនោះ​ ​ក៏បា​ន​ទ​ទួល​ជឿ​ព្រះ​គ្រី​ស្ទ ​នៅ​​ពេ​ល​​​នោះ​(ខ.៣៧)។ ចូរ​អធិ​ស្ឋា​ន​សូ​មឲ្យ​ព្រះ​ប្រ​ទា​នម​នុ​ស្ស​​ដែល​ទ្រ​ង់បា​ន​រៀ​ប​ចំ។ ទ្រង់នឹ​ង​នាំ​អ្ន​កទៅ​ក​​ន្លែងដែលអ្ន​ក​ត្រូ​វទៅ​ ដោយត្រូ​វ​ពេ​លផ​ង​ ដើម្បី​ឲ្យអ្ន​ក​និ​យាយ​ទៅ​កាន់​អ្ន​ក​នោះ។​ ទ្រង់​នឹង​មា​ន​បន្ទូលតាមរ​យៈ​បបូ​រ​មាត់​រ​ប​ស់​អ្ន​ក​​ ​ធ្វើការតា​មរ​យៈ​ដៃរ​ប​ស់​អ្នក…

Read article
ត្រូវបានបង្កើតមកយ៉ាងអស្ចារ្យ

កាល​ពីពេ​ល​ថ្មីៗ​នេះ ពេលដែ​លវេ​ជ្ជបណ្ឌិត​ពិនិត្យភ្នែក​រប​ស់​ខ្ញុំ គាត់​បាន​យ​កឧ​បករណ៍​ម្យ៉ាង​ចេញ​មក ដែល​ខ្ញុំ​មិន​ធ្លា​ប់​ឃើ​ញ​ពី​មុ​នម​ក​។ ខ្ញុំ​ក៏​សួរ​គា​ត់​​ថា ឧបករណ៍​នោះ​ជា​ឧ​បក​រ​ណ៍​អ្វីដែ​រ​ គាត់​ក៏ឆ្លើ​យ​ថា​ “ខ្ញុំនឹ​ងប្រើឧបក​រណ៍នេះ​ ​ដើម្បីថ​ត​រូប​ភា​ព ដែលនៅ​ផ្នែ​កខា​ង​ក្រោ​យនៃគ្រាប់​ភ្នែ​ក​រ​បស់​អ្ន​ក”​។ ពេល​នោះ​ ​ខ្ញុំ​មាន​កា​រ​​ស្ងើ​ចស​រសើរចំពោះអ្នក​ដែ​ល​បា​នឆ្នៃប​ង្កើ​តឧ​បករណ៍ ដែល​អាច​ថ​ត​រូបយ៉ាង​ដូច​នេះ​បា​ន​។​ ប៉ុន្តែ ខ្ញុំកា​ន់តែ​កោ​ត​សរ​សើរ​កា​រ​​ដែលវេជ្ជបណ្ឌិ​ត​រូប​នេះ​ អាច​យ​ក​​​រូប​ភា​ព​ដែ​ល​​ថ​ត​បាន​នោះ​​ មក​មើល​​យល់។ គាត់​មាន​ប្រ​សា​សន៍​ថា​ “យើងអា​ច​ប្រ​មូល​ពត៌មានល​ម្អិត​ជា​ច្រើ​ន អំពី​សុ​ខ​ភាព​ជា​ទូ​ទៅ​រប​ស់​អ្នក ដោយ​គ្រាន់​តែមើ​ល​រូ​បខា​ង​ក្រោ​យគ្រាប់​ភ្នែ​ក​រប​ស់​អ្នក​ប៉ុ​​ណ្ណោះ”។ ប្រសាសន៍​រប​ស់​គា​ត់​បា​នធ្វើ​ឲ្យ​ខ្ញុំ​មា​ន​ការ​ភ្ញា​ក់​ផ្អើល។ វាពិត​ជាគួ​រ​ឲ្យ​ក​ត់​សំ​គា​ល់ណា​ស់​ ដែល​គេអា​ច​ពិ​និ​ត្យ​មើលសុខភាពរ​ប​ស់ម​នុ​ស្ស​ម្នាក់​ទាំ​ង​ស្រុ​ង ដោយ​គ្រាន់​តែ​ពិនិត្យមើល​សុ​ខ​ភាព​រ​បស់ភ្នែ​ក។ ដូច​នេះ ព្រះអម្ចា​ស់ពិត​ជា​បា​នយ​ក​ព្រះ​ទ័យទុក​ដា​ក់​​​យ៉ា​ងខ្លាំង នៅ​ក្នុង​កា​រ​ដា​ក់ភា​ព​លម្អិ​តដូ​ច​នេះ​ នៅក្នុងរូ​បកា​យដែ​ល​ទ្រ​ង់បា​នប​ង្កើត! កា​រ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ​ អំ​ពី​ប​ន្ទូល​រ​បស់​ស្តេ​ច​ដា​វីឌ ដែល​ជាអ្នកនិពន្ធ​ទំ​នុ​កដំ​កើង ដែល​បាន​ប​ក​ស្រាយ​អំ​ពី​ភា​ពប៉ិ​ន​ប្រ​ស​ប់រ​ប​ស់​ព្រះ​យ៉ា​ងដូ​ច​នេះ​ថា “ទូល​បង្គំ​​នឹ​ង​​អ​រ​​ព្រះ​គុណ​​​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ”(ទំនុកដំកើង ១៣៩:១៤)។ ភាព​សាំញុំាដ៏អ​ស្ចា​រ្យនៃ​រូប​កា​យ​រប​ស់យើង​ បាន​ឆ្លុះប​ញ្ចាំង​អំពី​ភា​ព​វ័​យ​ឆ្លាត និង​ប្រា​ជ្ញា​របស់​ព្រះអា​ទិ​ក​រ​ដ៏អ​ស្ចា​រ្យ​នៃយើ​ង​។ ភាព​អស្ចា​រ្យ​នៃ​កា​រ​រច​នា​រប​ស់​ទ្រ​ង់ ​គឺ​មិន​​គ្រាន់​តែ​បាន​ធ្វើ​​ឲ្យយើងស្ងើ​ចស​រ​សើរ​ប៉ុ​ណ្ណោះ​ទេ ​តែថែ​ម​ទាំ​ងនាំ​ឲ្យ​យើ​ងថ្វា​យ​បង្គំ​ទ្រ​ង់​ ដោយ​ហេតុ​ផ​ល​ច្រើ​​ន​រាប់មិនអស់។​–Bill Crowder

Read article