January

You are here:
ការទាក់ទាញមនុស្សវង្វេង

ជា​ញឹក​ញាប់ មិត្ត​ភ័ក្រ​របស់​ខ្ញុំ គឺ​អានណា(Anna) ត្រូវអ្ន​ក​ដំណើរ​នៅ​តាម​ផ្លូវ​បង្អាក់​ដំណើរ ដើម្បី​សុំ​ឲ្យ​គាត់​ជួយ​បង្ហាញ​ផ្លូវ។ ការ​នេះ​បាន​កើត​ឡើង​ចំពោះ​នាង សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ដែល​នាង​បាន​ទៅ ក្នុង​នាម​ជា​ជន​បរទេស​ម្នាក់​ក៏​ដោយ។ នាង​ក៏បា​នឆ្ងល់ ថា​​ការ​នេះ​បាន​កើត​ឡើង ដោយ​សារ​នាង​មាន​ទឹក​មុខ​ស្មោះ​ត្រង់ និង​គួរ​ឲ្យ​ទុក​ចិត្ត​ ឬ​យ៉ាង​ណា។ ខ្ញុំ​ក៏​ឲ្យ​យោបល​នាង​ថា ការ​នេះ​ប្រហែល​ម​ក​ពី​គេ​យល់ថា​ នាង​កំពុង​ដឹង​ច្បាស់​ថាខ្លួន​ឯង​កំពុង​ទៅ​ណា​។ មិត្ត​ភ័ក្រ​របស់យើងម្នាក់ទៀត បាន​ប្រាប់​យើង​ថា នាង​ប្រហែល​ជា​ចេះ​ទាក់​ទាញ​អ្នក​វង្វេង​ផ្លូវហើយ។ តាម​ន័យ​ខាង​វិញ្ញាណ មូល​ហេតុ​ទាំង​ប៉ុន្មាន​ខាង​លើ ក៏​គួរ​តែ​មាន​នៅ​ក្នុង​ជីវិត​ខាងវិ​ញ្ញាណ​របស់​រាស្រ្ត​របស់​ព្រះ​ផង​ដែរ។ ព្រោះ​ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ យើង​មាន​គោល​បំណង និង​ទិស​ដៅ​ច្បាស់​លាស់ ពោល​គឺ​យើង​ដឹង​ថា យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​ណា ហើយ​​ទៅ​ឲ្យ​ដល់​គោល​ដៅ​នោះ​ ដោយ​របៀប​ណា។ ការ​នេះ​នាំ​ឲ្យ​យើ​ងមាន​ទំនុក​ចិត្ត នៅ​ក្នុង​ការ​ទៅ​បំពេញ​​ការ​ត្រាស​ហៅ​របស់​ព្រះ​ក្នុង​ជីវិត​របស់​យើង។ ពេល​ដែល​គេ​​ដឹង​ច្បាស់​ថា យើង​មាន​ទំនុក​ចិត្ត​បែប​នេះ មនុស្ស​បាត់​បង់​នឹង​​មក​​សុំ​​ឲ្យ​យើង​បង្ហាញ​ផ្លូវ​ពួក​គេ។ ព្រះ​ទ្រង់​តែង​តែ​មាន​វត្ត​មាន​ជា​និច្ច នៅ​លើ​ផែន​ដី​នេះ ដើម្បី​ឲ្យ​មនុស្ស​អាច​រក​ទ្រង់​ឃើញ។ ប្រជា​ជាតិ​អ៊ីស្រាអែល គឺ​ជា​ពន្លឺ​ទី​មួយ ដែល​ទ្រង់​បាន​ប្រទាន​ដល់​លោកិយ​(អេសាយ ៤២:៦)។ បន្ទាប់​មក ស្តេច​សាឡូ​ម៉ូន​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះ​នាម​ដ៏​អស្ចារ្យ​រប​ស់​ព្រះ ទាក់​​ទាញ​មនុស្ស​ឲ្យ​ចូល​មក​រក​ទ្រង់​(១ពង្សាវតាក្សត្រ ៨:៤១-៤៣)។ ជន​ជាតិ​យូដា​មាន​ពន្លឺ​ភ្លឺ​បំផុត នៅ​ក្នុង​ព្រះ​យេស៊ូវ ដែល​ជា​“ពន្លឺ​នៃ​លោកិយ”(យ៉ូហាន ៩:៥)។ ហើយ​ឥឡូវ​នេះ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ត្រូវ​ធ្វើ​ជា​ពន្លឺ​នៃ​លោកិយ​ផង​ដែ​រ​(ម៉ាថាយ ៥:១៤)។ ដូច​នេះ​ យើង​មាន​ការ​ទទួ​ល​ខុស​ត្រូវ…

Read article
សក្តិសមឥតខ្ចោះ

នៅ​​ក្នុង​​ការ​​សម្ភាសន៍​​ចូល​​ធ្វើ​​កា​រងារ គេ​បា​ន​​សួរ​មិត្ត​ ភ័ក្រ​របស់​ខ្ញុំ​ថា “តើ​អ្នក​មាន​ជំនាញ​​​​​​អ្វី?” គេ​បាន​សួរ​គាត់​ដូច​នេះ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ថា​តើគាត់​សក្តិ​សម​នឹង​មុខ​ដំណែង​នោះ​ឬ​ក៏​អត់។ មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់នេះ​ក៏​បាន​រំឭក​ឡើ​ង​វិញ​នៅ​ក្នុង​ចិត្ត អំពី​ជំនាញ និង​ទេព​កោស​ល្យរ​បស់​ខ្លួន ដោយ​សង្ឃឹម​ថា​នឹង​បាន​និយាយ​សង្កត់​ធ្ងន់​អំពី​បុគ្គលិក​លក្ខណៈ​ពិសេស​ៗ ដែល​ខ្លួន​មាន ដែល​នឹង​អា​ច​រួម​ចំណែក​ នៅ​ក្នុង​ការ​ធ្វើឲ្យ​ក្រុម​ហ៊ុន​នោះ​មាន​ជោគ​ជ័យ​នៅ​ពេល​ខាង​មុខ។ ចុះ​បើ​សិន​ជា​យើង​មាន​ជំនាញ​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ចាំបាច់ ​សម្រា​ប់បំពេញ​កិច្ចការ​ដែល​ព្រះ​ត្រាស​ហៅ​ឲ្យ​យើង​ធ្វើ? ជា​ការ​ពិត​ណាស់ យើង​សុទ្ធ​តែ​មាន​ជំនាញ​រៀង​ៗ​ខ្លួន! អំណោយ​ទាន​ខាង​វិញ្ញាណ​ដែល​យើង​មាន បូក​រួម​ជា​មួយ​នឹង​បទ​ពិសោធន៍ ការ​បណ្តុះ​បណ្តាល និង​អំណោយ​ទាន​ពី​កំណើត​របស់​យើង​ ព្រម​ទាំង​ចិត្ត​ដែល​ចុះ​ចូល​ព្រះ​ផង អាចធ្វើ​​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ពិសេស​ម្នាក់ ដែល​​មាន​​ជំនាញ​​​ដ៏​ចាំ​​បាច់ សម្រាប់​​ធ្វើ “ការ​​ល្អ” ដែល​​ព្រះ​ “បា​​នត្រៀម​ទុកជា​ស្រេច”(អេភេសូរ ២:១០)។ បើ​ព្រះ​មាន​កិច្ចការ​អ្វី​ដែល​ទ្រង់សព្វ​ព្រះទ័យ​ឲ្យ​អ្នក​បំពេញ ហើយ​អ្នក​ក៏​បាន​ដឹង​ថា ទ្រង់​កំពុង​ត្រាស​ហៅ​អ្នក​ឲ្យ​ធ្វើ ទ្រង់​នឹង​ប្រទាន​អ្វី​ៗ​ដែល​អ្នក​ត្រូវ​ការ​ដើម្បីបំ​ពេញ​កិច្ចការ​នោះ។ ម្យ៉ាង​វិញ​ទៀត យើង​អាច​សម្រាយ​បទ​គម្ពីរ​អេភេសូ ២:១០ យ៉ាង​ដូច​នេះ​​ថា ព្រះ​ទ្រង់​សព្វ​​​ព្រះ​​ទ័​យឲ្យយើង “ចូរ​រួម​ជា​មួយ​ទ្រង់ នៅ​ក្នុង​ការងារ​ដែល​ទ្រង់​ធ្វើ គឺ​ការ​ល្អ​ដែល​ទ្រង់​បាន​ត្រៀម​ជា​ស្រេច សម្រាប់​ឲ្យ​យើង​ធ្វើ”។ ទ្រង់​មានកា​រ​តម្រូវ​មួយ​សម្រាប់​យើង គឺ​ឲ្យ​យើង “មាន​ចិត្ត​ស្មោះ​ត្រង់”(១កូរិនថូស ៤:២)។ តើ​អ្នក​បាន​រក​ឃើញ​ផ្នែក​ណាមួយ នៅ​ក្នុង​ការងារ​បម្រើ​ព្រះ សម្រាប់​ឲ្យ​ទ្រង់​ប្រើអ្នក​ហើយ​ឬ​នៅ? សូម​យើង “ធ្វើ​ការ​ល្អ” ហើយ​ “ធ្វើ​ការ​ល្អ​ឲ្យ​ច្រើ​ន​ជា​បរិបូរ”(១ធីម៉ូថេ…

Read article
ព្រះទ្រង់ធ្វើការតាមរបៀបដ៏ភ្ញាក់ផ្អើល

បើ​សិន​ជា​នាង​ណា​អូមី​បាន​នឹក​ស្រម៉ៃ​ចង់​ត្រឡប់​ទៅ​ស្រុក​កំណើត​ ដែល​​មា​ន​​ភាព​សម្បូរ​សប្បាយ និងជោគ​ជ័យ​វិញ នោះ​ដំណើរ​ចូល​ក្នុង​ក្រុង​បេថ្លេហិម​នឹង​ក្លាយ​ជាសុ​បិន្ត​អាក្រក់​សម្រាប់​នា​ង​ជា​មិន​ខាន។ ពេល​នាង​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ដទៃ នាង​បាន​បាត់​ប​ង់​ប្តី និង​កូន​ប្រុស​ ទាំ​ង​ពីរ ហើយ​បាន​វិល​ត្រឡប់​ទៅ​វិញ ជា​មួយ​នាង​រស់​ដែ​ល ជា​កូន​ប្រសារ​ស្រី ដោយ​ចិត្ត​ដែល​ពេញ​ដោយ​ទុក្ខព្រួ​យ។ នាង​បាន​ឆ្លើយ​តប​​ចំពោះ​​អតីត​អ្នក​ជិត​ខាង​របស់​នាង​ថា “កុំ​ហៅ​ខ្ញុំ​ថា​ន៉ាអូមី​ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីងណាស់” (នាងរស់ ១:២០)។ ប៉ុន្តែ រឿង​នេះ​មិនទាន់​បាន​ចប់​នៅឡើយ​ទេ។ ពេល​នាង​ណាអូ​មី​ដែល​កំពុង​មាន​ការ​បាក់​ទឹក​ចិត្ត បាន​ឃើញ​ព្រហស្ថ​របស់​ព្រះ​កំពុង​ធ្វើ​ការ ​នៅ​ក្នុង​ជីវិត​របស់​នាង​រស់ នាង​ក៏​បាន​និយាយ​ថា “ព្រះ​យេហូវ៉ា​…មិន​ខាន​នឹង​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង!”(២:២០)។ ការ​អ្វី​ដែល​ហាក់​ដូច​ជា​ភាព​ទាល់​ច្រក ក៏​បាន​ប្រែ​ក្លាយ​ជា​ច្រក​ផ្លូវ​សម្រាប់​ស្រ្តី​ទាំង​ពីរ ដែល​បាន​ទទួ​ល​រង​ការ​បាត់​បង់​ដ៏​ធ្ងន់​ធ្ងរនោះ។ រឿង​នាង​រស់ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺ​ពិត​ជា​រឿង​ដ៏​អស្ចារ្យ​មែន។ សាច់​រឿង​ដ៏​ខ្លីមួយ​នេះ បាន​បង្កប់​ទៅ​ដោយ​ភាព​ផ្អែម​ល្ហែម និង​ព្រះ​គុណ​ដ៏​អស្ចារ្យ ខណៈ​ពេល​ដែល​បទ​គម្ពី​រ​នេះ​បាននិយាយ​អំពី “ព្រះ​អម្ចាស់”ម្តង​ហើយ​ម្តង​ទៀត។ តាម​រយៈ​នាង​ណា​អូមី និង​នាង​រស់ យើង​បាន​ទទួល​ការ​រំឭក​​​ថា ព្រះ​ទ្រង់​ធ្វើ​ការ តាម​របៀប​ដែល​គួ​រឲ្យ​ភ្ញាក់​ផ្អើល ដើម្បី​ឲ្យ​គេ​ស្គាល់​សេច​ក្តី​ស្រឡាញ់​​របស់​​ទ្រង់ និង​ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ទ្រង់ ទោះ​ជា​នៅ​ពេល​ជួប​ការ​លំបាក​ក៏​ដោយ។ ព្រះ​ទ្រង់​នៅ​តែ​បន្ត​ធ្វើ​ការ តាម​របៀប​ដែល​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល ដើម្បី​ឲ្យយើ​ង​មាន​សង្ឃឹម។ ទ្រង់​មិន​បាន​ឈប់​បង្ហាញ​សេចក្តី​មេត្តា ចំពោះ​យើង​រាល់​គ្នា​ឡើយ។-David McCasland

Read article
ចូរឲ្យពរដល់ការរំខាន

បើ​អ្នក​មាន​ការ​រ​ស់​នៅ​ដូច​ខ្ញុំ នោះ​ជីវិត​របស់​អ្នក មាន​ការ​រៀប​ផែន​ការណ៍​បាន​ល្អ​គួរ​សមដែរ។ ខ្ញុំ​មាន​ប្រតិទិន​មួយ ដែល​ជួយ​រំឭក​ខ្ញុំ​អំពី​ការ​​ណាត់​ជួប ការ​ប្រជុំ និង​កិច្ច​ការ​ដទៃ​ទៀត​ដែល “ត្រូវ​ធ្វើ”។ តែ​ខ្ញុំ​មិន​អាច​ជៀស​រួច​ពី​​ការ​​កែ​ប្រែ​ផែន​ការណ៍​នៅ​ថ្ងៃខ្លះ ​ដោយសារមាន​​ការ​រំខាន ហើយ​ការ​រំខានទាំង​នេះ​ អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​នឿយ​ណាយ តែ​ក៏​អាច​មាន​ប្រយោជន៍​ផង​ដែរ។ ព្រះ​ទ្រង់​ក៏​បាន​ប្រើ “ការ​រំខាន” នៅ​ក្នុង​សកម្ម​ភាព​ធម្មតា​ជាប្រចាំ​ថ្ងៃ ដើម្បី​សម្រេច​ផែន​ការណ៍​របស់​ទ្រង់​ផង​ដែរ។ ឧទាហរណ៍ ការ​រស់​នៅជា​ធម្មតា​របស់​នាង​ម៉ារា​បាន​ទទួល​ការ​រំខាន​ពីទេវតា​មួយ​អង្គ ដែល​បាន​ប្រកាស​ប្រាប់​នាង​ថា នាង​​នឹង​​មាន​​គភ៌​​ប្រសូត​​បាន​​បុត្រា​មួយ ដែលនាង​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា “យេស៊ូវ”។ ដោយសារ​នាង​ជា​ស្រ្តី​ព្រហ្ម​ចារី ដែល​បាន​ភ្ជាប់​ពាក្យ នោះ​ដំណឹង​នេះ​ប្រាកដ​ជា​បាន​ធ្វើ​ឲ្យ​នាង​មាន​ការ​ភ្ញាក់​ផ្អើល និង​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​(លូកា ១:២៦-៣១)។ ហើយ​លោក​សូល ដែល​ជា​ពួក​ឧស្សាហ៍​នៃ​ជន​ជាតិ​យូដា​​ បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ពួក​ជំនុំ​ដំបូង។​​ ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស ដើម្បី​ចាប់​ខ្លួន​អ្នក “ដែល​ប្រតិ​បត្តិ​តាម​ផ្លូវ​នោះ” ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ភ្នែក(កិច្ចការ ៩:១-៩)។ ការ​រំខា​ន​ដែល​នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ​នេះ ពិត​ជា​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង ចំពោះ​អនាគត​នៃ​ជំនឿ​លើ​ព្រះ​គ្រីស្ទ។ អ្នក​និពន្ធ​បទ​ទំនុក​តម្កើង​បាន​រំឭក​យើង​ថា ព្រះ​អម្ចាស់​អាច “ធ្វើ​​​ឲ្យ​គំនិត​នៃ​ជន​ទាំងឡាយ​បាន​ទៅ​ជា​ឥត​ការ”(ទំនុកតម្កើង ៣៣:១០)។ ប៉ុន្តែ មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​បាន​ឆ្លើយ​តប​ចំពោះ​ការ​រំខាន ដែល​កើត​មាន​ចំពោះ​ការ​រស់​នៅ​ដ៏​រៀប​រយ​រប​ស់​យើង ដោយ​អាកប្ប​កិរិយ៉ា​ ដែល​សម្តែង​ចេញ​​ការ​នឿយ​ណាយ ការ​ធុញ​ទ្រាន់ កា​រ​ភ័យ​ខ្លាច និង​ការ​សង្ស័យ។ នៅ​ក្នុង​សម័យ​របស់​យើង​នេះ យើង​នឹង​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​ទ្រង់​បាន​ត្រៀម​ទុក​នូវ​ឱកាស​ជាច្រើន​សម្រា​ប់យើង។…

Read article
ការលះបង់ នៅពេលបុណ្យខួបកំណើត

ពេល​ដែល​ខ្ញុំបា​ន​រំឭក​ស្វាមី​របស់​ខ្ញុំ​ថា ថ្ងៃ​ខួប​កំណើត​គម្រប់​៣៩​ឆ្នាំរបស់​គាត់ ជិត​ឈាន​ចូល​មក​ដល់​ហើយ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​យ៉ាង​ច្បាស់​ថា គាត់​មិន​ចង់​បាន​អំណោយ​អ្វី​ទេ។ ខ្ញុំ​ក៏​បាន​និយាយ​ក្នុង​ចិត្ត​ថា ចាស ត្រូវហើយ តែ​​ខ្ញុំ​នៅ​តែ​​បន្ត​ជំរុ​ញ​គាត់​ឲ្យ​គិត​អំពី​អំណោយ។ ពេល​នោះ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ចង់​យក​លុយ​សម្រាប់​​ចំណា​យ​នៅ​ថ្ងៃ​ខួប​កំណើត​នោះ ទៅ​ប​រិច្ចាក​ឲ្យ​អ្នក​ដទៃ​វិញ។ ព្រះ​គម្ពីរ​បាន​ឲ្យ​យើង​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​ទ្រ​ទ្រង់​ការ​ងា​រ​បម្រើ​ព្រះ និង​ជួយ​អ្នក​ដទៃ គឺ​មិន​មែន​ថ្វាយ​ដោយ​ការ​បង្ខំ​ចិត្ត ឬ​ដោយ​សារ​យើង​ជៀស​មិន​រួច​នោះ​ឡើយ(២កូរិនថូស ៩:៧)។​ ជា​ញឹក​ញាប់ ការ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​នេះ​ច្រើន​តែ​នាំ​ឲ្យ​អ្នក​ថ្វាយ​ទទួល​បាន​នូវ​ក្តី​អំណរ។ ពេល​ស្តេច​ដាវី​ឌ​បាន​ថ្វាយមាស​និង​ប្រាក់​ជា​ច្រើន​របស់​ទ្រង់ ដល់​ការ​សាង​សង់​ព្រះ​វិហារ មាន​ពួក​មន្ត្រី​នៃសាសន៍​អ៊ីស្រា​អែល​ជា​ច្រើន​ បាន​យក​គំរូ​តាម​ទ្រង់។ បន្ទាប់​ពី​ពួក​បណ្តា​ជន​បាន​ថ្វាយ​លង្ហិន ដែក​ ត្បូង និង​លោហធាតុ​ដែល​មាន​តម្លៃ​ហើយ “ពួកគេ​ក៏​បាន​អរ​សប្បាយ ដ្បិត​ពួក​គេបាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត”(១របាក្សត្រ ២៩:៩)។ នៅ​ក្នុង​កម្ម​វិធី​សម្ភោទ ស្តេច​ដាវីឌ​បាន​សរសេរ​តម្កើង​ព្រះ​ថា​ “យើង​​​ខ្ញុំ​​រា​ល់​គ្នា​បាន​យក​តែ​ពី​ព្រះហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ”(ខ.១៤)។ ត្រង់​ចំណុច​នេះ ទ្រង់​ចង់​មាន​ន័យ​ថា អ្វី​ៗ​គ្រប់​យ៉ាងសុទ្ធ​តែ​ជា​កម្ម​សិទ្ធ​របស់​ព្រះ។ ការ​ដែល​យើង​នឹក​ចាំ​ពី​ការ​នេះ នាំ​ឲ្យ​យើង​កាន់​តែ​មាន​ចិត្ត​ចង់​ថ្វាយ ​ព្រោះ​យើង​គ្រាន់​តែ​កំពុង​ថ្វាយ​ធន​ធាន​របស់​យើង ទៅ​ព្រះ​វិញ ដែល​ទ្រង់​ជា​ម្ចាស់​ដ៏​ពិត​ប្រាក​នៃ​អ្វី​ៗ​គ្រប់​យ៉ាង។ ពេល​អ្នក​ថ្វាយ​ដង្វាយ ជា​ប្រាក់ ជា​កា​រ​បម្រើ ឬ​ជា​របស់​ទ្រព្យ ​នៅ​ពេល​ក្រោយ​ទៀត ដើម្បី​ទ្រទ្រង់​ព្រះ​រាជ​កិច្ច​របស់​ព្រះ​គ្រីស្ទ ចូរ​ពិនិត្យ​មើល​អាកប្ប​កិរិយ៉ា​រ​បស់ខ្លួន​ឯង​ឡើង​វិញ។ តើ​អ្នក​កំពុង​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត និង​ដោយ​គ្មាន​ការ​បង្ខំ​ឬ​ទេ? ព្រះ​ទ្រង់​ស្រឡាញ់​អ្នក​ណាដែ​ល​ថ្វាយ​ដោយអំណរ​។ -Jennifer…

Read article
ការព្យាយាមគេចពីទោសកំហុស

ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​កំពុង​បើក​បរ​តាម​ផ្លូវ​ធំ​ក្នុង​ទី​ក្រុង យើង​បាន​ឃើញ​អ្នក​បើក​បរ​ម្នាក់​បត់​ឆ្វេង ​តាម​ច្រក​សម្រាប់​បត់​ត្រឡប់​ក្រោយ ដែលគេទុកសម្រាប់​តែ​រថយន្ត​សង្រ្គោះបន្ទាន់​ប៉ុណ្ណោះ។ គាត់​កំពុង​មាន​គម្រោង​បត់​ត្រឡប់​ក្រោយ ចូល​ក្នុង​ផ្លូវ​មួយ​ទៀត។ អ្នក​បើក​បរ​រូប​នេះ​កំពុង​មើ​ល​ទៅ​ខាង​ស្តាំ​ដៃ​ខ្លួន ដើម្បី​រង់​ចាំ​គេ​បើ​ក​ផ្លូវ​ឲ្យ នៅ​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ដែល​ម​មា​​ញឹក​​នោះ ដូច​នេះ គាត់​ក៏​មិន​បាន​ដឹង​ថា ឡាន​ប៉ូលីស​កំពុង​​ចាំ​​ស្ទាក់គា​ត់ នៅ​ខាង​ឆ្វេង​ដៃ​ទេ។ ​ទី​បំផុត ពេល​គាត់​ឃើញ​មាន​ចន្លោះ​ក្នុង​ចរាចរណ៍ គាត់​ក៏​បើក​បត់​ត្រឡប់​ក្រោយ ហើយ​ក៏​បុក​ត្រូវ​ឡាន​ប៉ូលីស​នោះ ចំ​ពី​ក្រោយ​តែ​ម្តង។ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ នៅ​ពេល​ដែល​យើង​ចូល​ចិត្ត​គិត​ថា យើង​អាច​រួច​ខ្លួន បន្ទាប់​ពី​យើង​បាន​ប្រព្រឹត្ត​ខុស​ហើយ​នោះ។ បន្ទាប់​ពី​ស្តេច​ដាវី​ឌ​បាន​ប្រព្រឹត្ត​ការ​កំផឹត​ជា​មួយ​នាង​បាត​សេ​បាហើយ ទ្រង់​ក៏​បាន​ផ្តោត​ទៅ​លើ “ការ​គេច​ពី​ការទទួល​ទោស​”ផង​ដែរ។ ប៉ុន្តែ ទ្រង់​​កំពុ​ង​មាន​​កា​រ​​ប៉ះ​​ទង្គិច​ពាក្យ​សម្តី​ ជា​មួយ​នឹង​​ហោរា​ណា​ថាន។ អំពើ​កំ​ផឹត ការ​បោក​បញ្ឆោត​របស់​ទ្រង់ និង​អំពើ​មនុស្ស​ឃាត​របស់​ទ្រង់ “បាន​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​មិន​សព្វ​ព្រះ​ទ័យ”(២សាំយ៉ូអែល ១១:២៧) ដូចនេះ ពេល​ណា​ថាន​បើក​បង្ហាញ​អំពី​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​របស់​ស្តេច​អង្គ​នេះ ទ្រង់​ក៏​មាន​វិបត្តិ​សារី​យ៉ាង​ខ្លាំង។ ទ្រង់​បាន​សារ​ភាព និង​បាន​ប្រែ​ចិត្ត ហើយ​បាន​ទទួល​ការ​អត់​ទោស​បាប​ពី​ព្រះ។ ប៉ុន្តែ ផល​វិបា​ក​ដែល​កើត​ចេញ​ពី​អំពើ​បាប​របស់​ទ្រង់ មិ​ន​ដែល​ឃ្លាត​ចេញ​ឆ្ងាយ​ពី​គ្រួសារ​របស់​ទ្រង់​ឡើយ​(១២:១០)។ បើ​អ្នក​កំពុង​តែ​ព្យាយាម​គេច​ចេញ​ពី​ទោស​កំហុស​អ្វី​មួយ នោះ​សូម​ចាំ​ថា “បាប​​រប​ស់អ្នក នឹង​តាម​រក​អ្នក​ឃើញ”(ជនគណនា ៣២:២៣)។ ចូរ​ទៅ​សារភាព​បាប​នៅ​ចំពោះ​ព្រះ។ ចូរ​កុំ​លាក់​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ស្វែង​រក​ការ​អត់​ទោស​បាប ​ដែល​ប្រកប​ដោយ​ព្រះ​គុណ​របស់​ទ្រង់។-Dennis Fisher

Read article
ការប្រាថ្នាចង់ទៅផ្ទះ

ពេល​ដែល​កូន​របស់​យើង គឺ​ស្ទីហ្វិន នៅ​ក្មេង វា​បាន​ធ្វើ​ដំណើរ​ឆ្ងាយ ទៅ​ចូល​រួម​កម្ម​វិធី​បោះ​ជំរុំ​រដូវ​ក្តៅ​របស់​គ្រីស្ទ​បរិស័ទ។ ក្រោយ​មក នៅ​ក្នុង​សប្តាហ៍​នោះ យើង​ក៏​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​របស់​វា ដែល​សរសេរ​ថា “ជូន​ចំពោះ​អ្នក​ម៉ាក់ និង​លោក​ប៉ា ក្រោឌ័រ(Crowder)” ហើយ​វា​គ្រាន់​តែ​សរសេរ​យ៉ាង​ខ្លី​ថា “សូម​មក​ទទួល​យក​ខ្ញុំ​ទៅ​ផ្ទះ​វិញ នៅ​ថ្ងៃ​នេះ”។ ជា​ការ​ពិត​ណាស់ អ្វី​ដែល​ក្មេង​ម្នាក់​នេះ​មិន​បាន​គិត​ដល់​នោះ​ គឺ​សំបុត្រនេះ​ត្រូវ​បាន​ផ្ញើ​មក​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ទំរាំ​តែ​ធ្លាក់​មក​ដល់​យើង ហើយ​យើង​ក៏​ត្រូវ​ចំណា​យ​ពេល​ជា​ច្រើន​ទៀត ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទទួល​វា។ នៅ​ក្នុង​ចិត្ត​របស់​វា​ដែល​នៅ​ក្មេង​នៅ​ឡើយ គឺ​វា​ប្រាថ្នា​ចង់​ត្រឡប់​មក​ផ្ទះ​វិញ និង​ច​ង់​នៅ​ជា​ម៉ាក់ និង​ប៉ាវា ហើយ​ការ​នោះ​អាច​ជា​ការ​លំបាក​សម្រាប់​ក្មេ​ង​ៗ​ទាំង​ឡាយ។ ជួន​កាល ពេល​យើង​ពិចារណា​អំពី​លោកិយ​នេះ យើង​អាច​មាន​អារម្មណ៍​ដូច​ស្ទីហ្វិន​ដែរ។ គឺ​យើង​ងាយ​នឹង​គិត​ប្រាថ្នា​ចង់​ទៅ​នៅ​ជា​មួយ​ព្រះ​យេស៊ូវ ហើយ​ប្រាថ្នា​ចង់​ទៅ​នៅ​ផ្ទះ​ដ៏​អស់​កល្ប​ជា​និច្ច​របស់​យើង ក្នុង​ពេល​ឥឡូវ​នេះ​(សាស្តា ១២:៥) ដែល​នៅ​ទីនោះ​ យើង​បាន​“នៅ​ជា​មួយ​ព្រះ​គ្រីស្ទ​”​(ភីលីព ១:២៣)។ ក្នុង​នាម​ជា​កូន​ព្រះ​(យ៉ូហាន ១:២) យើង​ដឹង​ថា លោកិយ​នេះ​នឹង​មែន​ជា​ផ្ទះ​ពិត​ប្រាកដ​របស់​យើង​ទេ។ ជា​ពិសេស នៅ​ពេល​ការ​តស៊ូ​នៅ​ក្នុង​ជីវិត​របស់​យើង​ មាន​ការ​ពិបាក យើង​ក៏​មាន​អារម្មណ៍​បែប​នោះ​ដែរ គឺ​មិន​ខុស​ពី​សាវ័ក​ប៉ុល​ទេ។ ពេល​សាវ័​កប៉ុ​លកំពុង​រង់​ចាំ​ការ​កាត់​ទោស ​នៅ​ក្រុង​រ៉ូម គាត់​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​របស់​គាត់​ថា “ខ្ញុំ​មាន​សេចក្តី​បណ្តាល​ទាំង​សង​ខាង ក៏​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​នឹង​ព្រះគ្រីស្ទ ដែល​ល្អ​ជា​ជាង​នោះ​ផង”(ភីលីព ១:២៣)។ គាត់​ស្រឡាញ់​ការងារ​បម្រើ​ព្រះ ប៉ុន្តែ នៅ​ក្នុង​ចិត្ត​របស់​គាត់​មួយ​ផ្នែក​ទៀត…

Read article
ការប្រឈមមុខ ដាក់ពេលអនាគត

ពេល​ដែល​ខ្ញុំ​កំពុង​បើក​រក​មើល​ឯក​សារ​ចាស់​ៗ​មួយ​ចំនួន ខ្ញុំ​ក៏​រក​ឃើញ​ទស្សនា​វដ្តី​ថែម​(Time)ដែល​បាន​​ចេញ​ផ្សាយ​ពិសេស​នៅ​ឆ្នាំ​១៩៩២ ដែល​មាន​ចំណង​ជើងថា “បន្ទាប់​ពី​ឆ្នាំ​២០០០: អ្វី​ដែល​ត្រូវ​រំពឹង​ចង់​បាន នៅ​ក្រោយ​សហសវត្សរ៍​ថ្មី​”។ ខ្ញុំ​ពិត​ជា​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​អានការ​ព្យាករណ៍ ​អំពី​ពេល​អនាគត ដែល​គេបា​ន​ធ្វើ​កាល​ពី​២​ទសវត្សរ៍​មុន។ គេ​គ្រាន់តែ​​​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​សង្កេត​មើល​មួយ​ចំនួន តែ​គ្មាន​នរណា​ម្នាក់​បាន​មើល​ដឹង​ជា​មុន​ថា នឹង​មាន​ហេតុ​ការណ៍​ និង​ការ​ឆ្នៃ​បង្កើត​ថ្មី​ៗ​អ្វី​ខ្លះ ដែល​បាន​ធ្វើ​ឲ្យ​មា​ន​ការ​ផ្លាស់​ប្តូរ​សំខាន់​ៗ នៅ​ក្នុង​ជីវិត​របស់​យើង​ទេ។ សម្រាប់​ខ្ញុំ ពាក្យ​ដែល​គួ​រ​ឲ្យចា​ប់​អារម្មណ៍​បំ​ផុត​នោះ គឺ​ពាក្យ​ដែល​គេ​និយាយ​ថា “ច្បាប់​ទី​មួយ នៃ​ការ​ព្យាករណ៍ គួរ​តែ​ចែង​ថា អ្វី​ដែល​គេ​មិន​អាច​ដឹង​ជា​មុន​ បាន​បន្ត​ធ្វើ​ឲ្យ​គេ​មិន​អាច​ដឹង​ជា​មុន អំពី​ពេល​អនា​គត”។ សាវ័ក​យ៉ា​កុប​បាន​រំឭក​យើង​ថា ការ​ព្យា​ករណ៍​អំពី​ពេល​អនាគត ដោយ​មិន​បាន​គិត​ដល់​ព្រះ ​គឺ​ជា​ការព្យាករណ៍​ដ៏ល្ងង់​ខ្លៅ និង​ពេញ​ដោយ​អំណួត។ គឺ​ដូច​ដែល​មាន​ចែង​ថា “ឥឡូវ​​នេះ ឯ​​ពួ​ក​អ្នក​​ដែល​​ថា ថ្ងៃ​​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​និង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ … គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ”(យ៉ាកុប ៤:១៣-១៥)។ មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ចាប់​ផ្តើម​ចែក​ចាយ​អំពី​ផែន​ការណ៍​របស់​ខ្លួន ដោយ​ប្រើ​ពាក្យ​ថា “បើ​ព្រះ​សព្វ​ព្រះ​ទ័យ”។ គេ​ប្រហែល​ជា​បា​ន​ប្រើ​ពាក្យ​នេះ​ឡើង​សាំ​ហើយ ប៉ុន្តែ គេ​ប្រហែល​ជា​មិន​បាន​ទទួល​ស្គាល់​ព្រះ​ហស្ថ​របស់​ព្រះ ដែល​ជា​អ្នក​សម្រេច​ការ​គ្រប់​យ៉ាង​នោះ​ទេ។ ពេល​ដែល​យើង​សម្លឹ​ង​មើល​ទៅ​ពេល​ខាង​មុខ ដោយ​ផ្តោត​ទៅ​លើ​ព្រះ នោះ​យើង​អាច​ប្រឈម​មុខ​ដាក់​ពេល​អនាគត…

Read article
ការ​ហាត់​ប្រាណដោយ​ការ​គោរព​ប្រតិ​បត្តិ​ព្រះ

ឆ្នាំ​ថ្មី​​ច្រើ​ន​​តែ​ជា​ពេល​ដែល​យើង​សម្រេច​ចិត្ត​មើល​ថែរ​ខ្លួន​ឯង​ ឲ្យ​បាន​ល្អ​ជាង​មុន ដោយ​ហាត់​ប្រាណ ហូប​ចុក​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ក៏​ប្រហែល​ជា​ដោយ​​សម្រក​ទម្ងន់​ខ្លះ​ៗ​ដែល​​​បានឡើង​ ​កា​ល​ពី​ថ្ងៃ​ឈប់​សម្រាក។ សាវ័ក​​ប៉ុល​​បាន​​មាន​​ប្រសាសន៍​​ថា “ការ​បង្ហាត់​​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្តិច​ទេ”(១ធីម៉ូថេ ៤:៨) ដូច​នេះ ខ្ញុំ​​ក៏​ខំ​សង្វាត​ឲ្យ​បាន​សុខ​ភាព​​មាំមួន តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​បាន​ព្យាយាម​ញាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​​បន្ថែម​ឬ​បន្ថយ​អាហារ ទោះខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ញាំ​ម៉ាន់​បំពង​យ៉ាង​ណា​ក៏​ដោយ។ ខ្ញុំ​បាន​​លើក​ដុំ​ដែក ហើយ​ដើរ​ហាត់​ប្រាណ តែខ្ញុំ​ក៏​បាន​ដឹង​ថា រូប​កាយ​របស់​ខ្ញុំ​នឹង​មិន​ស្ថិត​ស្ថេរ​យូ​រ​អង្វែង​ ក្នុង​​លោកិយ​នេះ​ទេ។ រូប​កាយ​របស់​ខ្ញុំ​កំពុង​តែ​ថយ​​​កម្លាំង​​បន្តិច​ម្តង​ៗ។ យក​ល្អ យើង​គួរ​ផ្តោត​ទៅ​លើការគោរព​ប្រតិ​បត្តិ​ដល់​ព្រះ​វិញ ព្រោះ​ការ​គោរព​ប្រតិ​បត្តិ​ដល់​ព្រះ នាំ​ឲ្យ​យើង​ទទួល​​​សេចក្តី​សន្យា​ សម្រាប់​​ជីវិ​ត​​នៅ​​ជាន់​​ឥឡូវ​នេះ ក៏​ដូច​ជា​ទៅ​ខាង​នាយផង​(ខ.៨)។ ដូច​នេះ មាន​អ្វី​ដែល​យើងអាច​ ទទួល​បាន បន្ទាប់​ពី​យើង​លា​ចាក​លោក​នេះ​ទៅ? គេ​ប្រហែល​ជាយល់​ថា ការ​គោរព​ប្រតិ​បត្តិ​​ព្រះ មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មាន​លក្ខណៈ​គួ​រ​ឲ្យ​ខ្លាច ហើយ​ជា​អ្វី​ដែល​គេ​មិន​អាច​ធ្វើ​បាន ប៉ុន្តែ តាម​ពិត ការ​គោរព​ប្រតិ​បត្តិ​ព្រះ គឺ​គ្រាន់​តែ​ជា​ការ​ស្រឡាញ់​ ដោយ​ការ​លះ​បង់​អាត្មា​ខ្លួន​ឯង ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ឲ្យ​បាន​ច្រើន​ជាង​ខ្លួន​ឯង។ ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ​មិនងាយនឹងរកបាន តែមានការរីក​លូត​លាស់ ​ក្នុង​វត្ត​មាន​របស់​ព្រះ​នៃ​សេចក្តី​ស្រឡាញ់។ សេចក្តី​ស្រឡាញ់​របស់​យើង​រីក​លូត​លាស់ ហើយ​យើង​ក៏​មាន​លក្ខណៈ​កាន់​តែ​គួរ​ឲ្យ​ស្រឡាញ់ ពេល​យើង​អង្គុយ​នៅ​ទៀប​ព្រះ​បាទ​ព្រះ​យេស៊ូវ ស្តាប់​ទ្រង់​មាន​បន្ទូល ហើយ​ទូល​ទ្រង់​អំពី​បញ្ហា​ទាំង​ឡាយ ទន្ទឹម​នឹង​នោះ យើង​ក៏​កាន់​តែ​ដូ​ច​ព្រះ ដែល​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​(១យ៉ូហាន…

Read article
ការដេញតាម

ពេលដែលស្វាមីរបស់ខ្ញុំ គឺខាល(Carl) កំពុង​តាម​​ស្រឡាញ់​ខ្ញុំ ពេល​ដែល​យើង​កំពុង​ស្ថិត​ក្នុង​ការ​ណាត់​ជួប​គ្នា គាត់​មា​​ន​ភាព​ច្បាស់​លាស់​នៅ​ក្នុង​ទំនាក់​ទំនង​នេះ​​ណាស់​។ គាត់​បាន​ទូរ​ស័ព្ទ​មក​ខ្ញុំ ហើយ​សរសេរ​សំបុត្រ​ផ្ញើរខ្ញុំ​។ គាត់​បាន​សួរ​សំណួរ​ដោយ​ការ​ពិចារណា។ គាត់​បាន​ទិញរបស់​ជា​ច្រើន​ឲ្យ​ខ្ញុំ ដែល​មាន​ដូច​ជា ផ្កា ស្ករ​គ្រាប់ សៀវ​ភៅ និង​អំណោយ​ផ្សេង​ៗ​ទៀត ហើយ​បាន​នាំ​ខ្ញុំ​ទៅ​ញាំ​អាហារពេល​ល្ងាច។ ក្នុង​ការ​តាម​ស្រឡាញ់នេះ​ គាត់​បាន​ចំណាយ​ពេល​វេលា និង​កម្លាំង​ជា​ច្រើន។ កាល​នៅ​សតវត្សរ៍​ទី​១០ មុន​គ.ស ស្តេច​សា​ឡូម៉ូន​ក៏បាន​លើក​ទឹក​ចិត្ត ឲ្យ​មាន​ការប្តេជ្ញា​ចិត្ត និង​ភាព​ច្បាស់​លាស់យ៉ាង​ដូចនេះ នៅ​ក្នុង​ការ​ដេញ​តាម​មួយ​បែប​ទៀត គឺ​ការ​ដេញ​តាម​ប្រាជ្ញា។ តាម​វច្ចនានុ​ក្រម ពាក្យ​ប្រាជ្ញា គឺ​មាន​ន័យ​ថា “ការ​យល់​ដឹង​ថា អ្វី​ជា​ការ​ពិត អ្វី​ត្រឹម​ត្រូវ ឬ​អ្វី​ដែល​ស្ថិត​ស្ថេរ”។ និយមន័យ​នេះ គឺមា​ន​សារ​សំខាន់​ណាស់ បើ​សិន​ជា​យើង​ចង់​រស់​នៅ​ក្នុង​ជីវិត ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ដ៏បរិសុទ្ធ។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ​ បាន​ជា​ស្តេច​សាឡូម៉ូន​ទ្រង់​បាន​ប្រើ​កិរិយ៉ា​ស័ព្ទ​សកម្ម​ជាច្រើន នៅ​ក្នុង​បទ​គម្ពីរ​សុភាសិត​ជំពូក​២ ដើម្បី​បក​ស្រាយ​អំពី​ការ​ដែល​យើង​ចាំ​បា​ច់​ត្រូវ​ប្រឹងប្រែង​ស្វែង​រក​ឲ្យ​បាន​ប្រាជ្ញា។ ទ្រង់​បាន​មាន​បន្ទូ​លថា “​ចូរ​ប្រុង​​​ត្រចៀក​​ស្តាប់” ​តា​ម​ប្រាជ្ញា ហើយ​​“ផ្ចង់​ចិត្ត​”ឲ្យ​បាន​យោបល់ ​“ស្រែក​ហៅ​” រក​ដំរិះ ព្រម​ទាំង “​បន្លឺ​សំឡេង​ឡើង” សូម​ឲ្យ​បាន​យោបល់ បើ​ឯង “​ខំ​រក​”ដូច​ជា​រក​ប្រាក់(ខ.២-៤)។ ដើម្បី​ស្វែង​រក​ប្រាជ្ញា យើង​ត្រូវ​មាន​ការ​ប្រឹង​ប្រែង ហើយ​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង អំពី​កន្លែង​ដែល​យើង​អាច​រក​ប្រាជ្ញាឃើ​ញ…

Read article