January

You are here:
អនុវត្តតាមអ្វីដែលអ្នកបានចែកចាយ

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ។ យ៉ាកុប ១:២២ ខ្ញុំ​បាន​ចាប់​ផ្តើម​អាន​ព្រះ​គម្ពីរ​ឲ្យ​កូន​ៗ​របស់​ខ្ញុំ​ស្តាប់ ពេល​ដែល​ហ្សេវា(Xavier) ដែល​ជា​កូន​ប្រុស​ពៅ ចូល​សាលា​មត្តេយ្យ។ ខ្ញុំ​តែង​តែ​ស្វែង​រក​ពេល​ដែល​ខ្ញុំ​អាច​បង្រៀន​ពួក​គេ ហើយ​ចែក​ចាយ​ខគម្ពីរ ដែល​អាច​ប្រើ​ក្នុង​កាលៈទេសៈ​របស់​យើង ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​អធិស្ឋាន​ជា​មួយ​ខ្ញុំ។ ហ្សេវា​បាន​ចាំ​ខគម្ពីរ​ជា​ច្រើន​ ដោយ​មិន​ពិបាក​ទន្ទេញ។ ពេល​ដែល​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក ដែល​ត្រូវ​ការ​ប្រាជ្ញា គាត់​ច្រើន​តែ​សូត​ខគម្ពីរ ដែល​បញ្ចេញ​ពន្លឺ​នៃ​សេចក្តី​ពិត​របស់​ព្រះ។ ថ្ងៃ​មួយ ខ្ញុំ​មាន​កំហឹង ហើយ​ក៏​បាន​និយាយ ដោយ​សម្លេង​កាច។ ពេល​​គាត់​ស្តាប់​ឮ គាត់​ក៏​បាន​ឱប​ខ្ញុំ ហើយ​និយាយ​ថា “សូម​ម៉ាក់ ធ្វើ​តាម​ព្រះ​បន្ទូល​ដែល​ម៉ាក់​បង្រៀន”។ ការ​រំឭក​ដ៏​សុភាព​របស់​ហ្សេវា បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​ប្រកប​ដោយ​ប្រាជ្ញា​របស់​សាវ័ក​យ៉ាកុប ទៅ​កាន់​អ្នក​ជឿ​ជា​ជន​ជាតិ​យូដា ដែល​ខ្ចាត់​ខ្ចាយ ក្នុង​ទឹក​ដី​សាសន៍​ដទៃ(យ៉ាកុប ១:១)។ ដោយ​គាត់​បាន​និយាយ​សង្កត់​ធ្ងន់​អំពី​របៀប ដែល​អំពើ​បាប​អាច​រំខាន​ការ​ធ្វើ​បន្ទាល់​ថ្វាយ​ព្រះ​យេស៊ូវ នោះ​គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ទទួល​ព្រះបន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​ពួក​គេ ដោយ​ចិត្ត​សុភាព​(ខ.២១)។ កាល​ណា​យើង​បាន​ឮ​ព្រះ​បន្ទូល តែ​មិន​ធ្វើ​តាម នោះ​យើង​ប្រៀប​ដូច​ជា​មនុស្ស​ដែល​ឆ្លុះ​កញ្ចក់ ហើយ​ភ្លេច​អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​កញ្ចក់​(ខ.២៣-២៤)។ យើង​អាច​ភ្លេច​ឯក​សិទ្ធិ ដែល​ព្រះ​បាន​ប្រទាន​យើង ឲ្យ​ធ្វើ​ជា​តំណាង​របស់​ព្រះ ដោយ​យើង​បាន​ជា​នឹង​ព្រះ តាម​រយៈ​ព្រះ​លោហិត​ព្រះ​គ្រីស្ទ។ ព្រះ​យេស៊ូវ​បាន​បង្គាប់​អ្នក​ជឿ​ព្រះ​អង្គ ឲ្យ​ផ្សាយ​ដំណឹង​ល្អ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​កែ​ប្រែ​ជីវិត​យើង ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ប្រទាន​កម្លាំង​យើង ឲ្យ​ធ្វើ​ជា​អ្នក​តំណាង​ព្រះ​គ្រីស្ទ…

Read article
ការវិនិយោគដែលគួរឲ្យអស់សំណើច

យ៉ាង​នោះ​ទើប​ខ្ញុំ​បាន​ដឹង​ថា ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ពិត ខ្ញុំ​ក៏​ទទួល​បញ្ចាំ​ចំការ ដែល​នៅ​ឯ​អាន៉ាថោត។ យេរេមា ៣២:៨-៩ កាល​ពី​ឆ្នាំ​១៩២៩ ពេល​ដែល​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ មនុស្ស​រាប់​លាន​នាក់​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង។ ប៉ុន្តែ លោក​ផ្លយ អុដលុម(Floyd Odlum) មាន​ប្រតិកម្ម​តប​ខុស​គេ។​ ខណៈ​ពេល​ដែល​គេ​រាល់​គ្នា​មាន​ការ​ភ័យ​ស្លន់ស្លោ ហើយ​លក់​ភាគ​ហ៊ុន​របស់​ខ្លួន ក្នុង​តម្លៃ​ថោក​ខុស​ពី​ធម្មតា លោក​អុដលុម​ក៏​បាន​ធ្វើ​នូវ​រឿង​ដែល​គេ​គិត​ថា ល្ងង់​ខ្លៅ ដោយ​ចូល​ទៅ​ទិញ​ភាគ​ហ៊ុន​ជា​ច្រើន​ នៅ​ពេល​ដែល​អនាគត​របស់​ប្រទេស​ជាតិ​កំពុង​តែ​លិច​លង់។ ប៉ុន្តែ ចក្ខុ​វិស័យ​ដ៏ “ល្ងង់​ខ្លៅ” របស់​លោក​អុដលុម ក៏​បាន​ទទួល​ផល​ចំណេញ ដោយ​បង្កើត​ឲ្យ​មាន​ការ​វិនិយោគ​ទុន​ដ៏​រឹង​មាំ ដែល​ធន់​នៅ​អស់​ជា​ច្រើន​ទសវត្សរ៍។ ព្រះ​ទ្រង់​បាន​ប្រាប់​លោក​យេរេមា ឲ្យ​ធ្វើ​នូវ​រឿង​មួយ ដែល​មនុស្ស​គិត​ថា គួរ​ឲ្យ​អស់​សំណើច។ ព្រះ​អង្គ​បាន​បង្គាប់​គាត់ ឲ្យ​ទៅ​ទិញ​ដី នៅ​អាន៉ាថោត ក្នុង​ស្រុក​បេនយ៉ាមីន (យេរេមា ៣២:៨)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​នោះ​មិន​សម​ជា​ពេល​ដែល​ត្រូវ​ទិញ​ដី​នោះ​ទេ។ នគរ​យូដា​ទាំង​មូល​កំពុង​តែ​ហៀប​នឹង​ត្រូវ​បរទេស​ចូល​លុក​លុយ។ កង​ទ័ព​របស់​ស្តេច​បាប៊ីឡូនកំពុង​តែ​លោម​ព័ទ្ធ​ទីក្រុង​យេរូសាឡិម(ខ.២) ហើយ​ដី​ដែល​លោក​យេរេមា​ទិញ នឹង​ក្លាយ​ជា​ដី​របស់​ពួក​បាប៊ីឡូន​មិន​ខាន។ តើ​គាត់​ជា​មនុស្ស​ល្ងង់​ឬ ដែល​ទៅ​ធ្វើ​ការ​វិនិយោគ នៅ​ពេល​ដែល​អ្វី​ៗ​នឹង​ត្រូវ​បាត់​បង់​ក្នុង​ពេល​ឆាប់​ៗ? តាម​ពិត គាត់​កំពុង​ស្តាប់ ហើយ​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ ដែល​បាន​រៀប​ចំ​ពេល​អនាគត ដែល​គ្មាន​នរណា​អាច​មើល​ដឹង។ “​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា…

Read article
ព្រះទ្រង់តែងតែស្តាប់ឮយើងពីស្ថានសួគ៌

សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​តាម​សេចក្តី​យុត្តិធម៌​ឲ្យ​គេ​ផង។ ១ពង្សាវតាក្សត្រ ៨:៤៥ ក្មេង​តូច​ម៉ៃសិន(Maison) មាន​អាយុ​១៨​ខែ មិន​ដែល​បាន​ឮ​សម្លេង​ម្តាយ​របស់​គាត់​សោះ។ គ្រូ​ពេទ្យ​ក៏​បាន​យក​ឧបករណ៍​ជំនួយ​ការ​ស្តាប់ ដាក់​ក្នុង​ត្រចៀក​គាត់ ហើយ​អ្នក​ស្រី​ឡូរីន(Lauryn) ដែល​ជា​ម្តាយ​របស់​គាត់​ក៏​បាន​សួរ​គាត់​ថា “កូន​ស្តាប់​ម៉ាក់​ឮ​ទេ?” ក្មេង​តូច​ម្នាក់​នេះ​ក៏​មាន​ទឹក​មុខ​រីក​រាយ។ អ្នក​ស្រី​ឡូរីន​ក៏​បាន​និយាយ​ទៀត​ថា “សួស្តី កូន​តូច!”។ ម៉ៃសិន​ក៏​បាន​ឆ្លើយ​តប ដោយ​ទឹក​មុខ​ញញឹម និង​បញ្ចេញ​សម្លេង​អិអឹ​យ៉ាង​ស្រទន់។ អ្នក​ស្រី​ឡួរីន​ក៏​បាន​ស្រក់​ទឹក​ភ្នែក ដោយ​ដឹង​ថា នាង​បាន​ឃើញ​ការ​អស្ចារ្យ​កើត​ឡើង។ ម៉ៃសិន​បាន​កើត​មិន​គ្រប់​ខែ ដោយសារ​កាល​នាង​មាន​ទម្ងន់ ពួក​ចោរ​បាន​បាញ់​នាង​ត្រូវ​បី​គ្រាប់ ក្នុង​អំឡុង​ពេល​ពួក​វា​ប្លន់​ផ្ទះ​របស់​នាង។ ម៉ៃសិន​បាន​កើត ដោយ​មាន​ទម្ងន់​តែ​កន្លះ​គីឡូ ហើយ​ត្រូវ​ទទួល​ការ​ចិញ្ចឹម​ក្នុង​កែវ​រយៈ​ពេល​១៥៨​ថ្ងៃ ដោយ​គេ​មិន​សង្ឃឹម​ថា គាត់​អាច​រស់​បាន​យូរ​នោះ​ទេ។ រឿង​ដ៏​កម្សាន្ត​ចិត្ត​នេះ បាន​រំឭក​ខ្ញុំ​ថា​ ព្រះ​ទ្រង់​តែង​តែ​ស្តាប់​យើង​អធិស្ឋាន​ជា​និច្ច។ ស្តេច​សាឡូម៉ូន​បាន​អធិស្ឋាន ដោយ​ព្រះ​ទ័យ​ឆេះ​ឆួល ទៅ​កាន់​ព្រះកាណ៌​ព្រះ​អម្ចាស់ ដែល​កំពុង​ផ្ទៀង​ស្តាប់ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ដែល​មាន​ទុក្ខ​លំបាក។ ស្តេច​សាឡូម៉ូន​បាន​អធិស្ឋាន​ថា “សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​តាម​សេចក្តី​យុត្តិធម៌​ឲ្យ​គេ​ផង”(១ពង្សាវតាក្សត្រ ៨:៤៥)​ នៅ​ពេល​ដែល “គ្មាន​ទឹក​ភ្លៀង”(ខ.៣៥) ក្នុង​អំឡុង​ពេល “មាន​គ្រោះ​អត់​ឃ្លាន ឬ​ជំងឺ​រាត​ត្បាត”(ខ.៣៧) និង​សង្គ្រាម​ជា​ដើម(ខ.៤៤)។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប ក្នុង​សេចក្តី​ល្អ​របស់​ទ្រង់…

Read article
គេចចេញ ឬទទួលសន្តិភាព?

ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ។ យ៉ូហាន ១៦:៣៣ មាន​ពេល​មួយ​ខ្ញុំ​បាន​ឃើញ​ផ្លាក​ផ្សាយ​ពាណិជ្ជកម្ម​សរសេរ​ថា “សូម​គេច​ចេញ​ពី​ការ​ហត់​នឿយ” ហើយ​ងាក​មក​រក​អាង​ទឹក​ក្តៅ​វិញ។ ខ្ញុំ​ក៏​មាន​ការ​ចាប់​អារម្មណ៍ ហើយ​ក៏​បាន​នឹក​គិត​ម្នាក់​ឯង។ ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​ជជែក​គ្នា អំពី​ការ​ទិញ​អាង​ទឹក​ក្តៅ​នៅ​ថ្ងៃ​ណា​មួយ។ វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​កំពុង​តែ​មាន​ពេល​សម្រាក​វិស្សម​កាល ក្នុង​ទីធ្លា​ក្រោយ​ផ្ទះ​យើង។ ទាស់​តែ​ម្យ៉ាង គឺ​យើង​នឹង​ត្រូវ​ចំណាយ​ពេល​សម្អាត ហើយ​បង់​ថ្លៃ​ទឹក​ភ្លើង​កាន់​តែ​ច្រើន​ជាង​មុន។ ហើយ​ភ្លាម​ៗ​នោះ ការ​សង្ឃឹម​ថា នឹង​បាន​ចាក​ចេញ​ពី​ភាព​ហត់​នឿយ ក៏​បាន​ក្លាយ​ជា​អ្វី​ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​គេច​ចេញ​ទៅ​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពាក្យ​ផ្សាយ​ពាណិជ្ជកម្ម​នោះ បាន​ចង​ចិត្ត​របស់​យើង​យ៉ាង​មាន​ប្រសិទ្ធ​ភាព ដោយ​វា​បាន​សន្យា​ថា យើង​នឹង​មាន​ភាព​ធូរ​ស្រាល ភាព​ស្រណុក​ស្រួល និង​សុវត្ថិភាព។ ពាក្យ ជៀស​ចេញ ឬ​គេច​ចេញ  ត្រូវ​បាន​វប្បធម៌​របស់​យើង​ប្រើ​ប្រាស់ ដើម្បី​ល្បួង និង​ជន្ល​យើង តាម​រូប​ភាព​ជា​ច្រើន។ ជា​ការ​ពិត​ណាស់ ការ​សម្រាក ឬ​ការ​ចេញ​ទៅ​រក​កន្លែង​សម្រាក​ដ៏​ស្រស់​ស្អាត គឺ​គ្មាន​អ្វី​ខុស​នោះ​ទេ។ ប៉ុន្តែ ការ​គេច​ចេញ ពី​ទុក្ខ​លំបាក និង​ការ​ទុក​ចិត្ត​ថា​ព្រះ​នឹង​នាំ​យើង​ឆ្លង​ផុត ទុក្ខ​លំបាក គឺ​មិន​ដូច​គ្នា​ទេ។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក១៦…

Read article
បានលប់ចោលយ៉ាងងាយ

ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ទំនុកដំកើង ១០៣:១២ ខ្ញុំ​មាន​ប្រអប់​បួន​ជ្រុង​ទ្រវែង​ពណ៌​ខៀវ​តូច​មួយ ដែល​មាន​លក្ខណៈ​អស្ចារ្យ​ណាស់។ កាល​ពី​ក្មេង ខ្ញុំ​អាច​លេង​វា​អស់​ជា​ច្រើន​ម៉ោង។  ពេល​ដែល​ខ្ញុំ​មួល​គន្លឹះ​មួយ​នៅ​លើ​ប្រអប់​នោះ ខ្ញុំ​អាច​បង្កើត​ខ្សែ​បន្ទាត់​ផ្តេក​មួយ​នៅ​លើ​អេក្រង់​របស់​វា។ ពេល​ខ្ញុំ​មួល​គន្លឹះ​មួយ​ទៀត ខ្សែ​បន្ទាត់​ឈរ​ក៏​បាន​លេច​រូបរាងឡើង។ ពេល​ខ្ញុំ​មួល​គន្លឹះ​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ ខ្ញុំ​អាច​បង្កើត​ខ្សែ​បន្ទាត់​ទ្រេត រង្វង់ និង​រូប​រាង​ប្លែក​ៗ​ជា​ច្រើន​ទៀត។ ប៉ុន្តែ ភាព​អស្ចារ្យ​ពិត​ប្រាកដ​របស់​វា​កើត​ឡើង នៅ​ពេល​ដែល​ខ្ញុំ​ក្រឡាប់​ក្បាល​វា​ចុះ​ក្រោម ហើយ​អង្រួន​វា​បន្តិច រួច​ត្រឡប់​ក្បាល​វា​ឡើង​ទៅ​លើ​វិញ។ អេក្រង់​វា​ក៏​ប្រែ​ជា​ទទេ​ដូច​ដើម​វិញ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឱកាស​ធ្វើ​ការ​រចនា​ថ្មី​មួយ​ទៀត។ ការ​អត់​ទោស​របស់​ព្រះ មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ព្រះ​អង្គ​លាង​ជម្រះ​អំពើ​បាប​យើង ឲ្យ​ជ្រះ​ស្អាត​ដូច​ផ្ទាំង​ដែល​គ្មាន​ស្នាម​ប្រឡាក់។ ទោះ​យើង​នៅ​ចាំ​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត ព្រះ​អង្គ​នៅ​តែ​ជ្រើស​រើស​ការ​អត់​ទោស និង​បំភ្លេច​អំពើ​បាប​យើង។ ព្រះ​អង្គ​លាង​សម្អាត​យើង​ឲ្យ​ស្អាត ហើយ​មិន​ប្រកាន់​ទោស​បាប​របស់​យើង​ទៀត​ទេ។ ព្រះ​អង្គ​មិន​ប្រព្រឹត្ត​ចំពោះ​យើង ឲ្យ​ធួន​នឹង​អំពើ​បាប​របស់​យើង​នោះ​ទេ​(ទំនុកដំកើង ១០៣:១០) តែ​បាន​ប្រទាន​ព្រះ​គុណ តាម​រយៈ​ការ​អត់​ទោស​បាប​។ យើង​មាន​ជីវិត​ថ្មី​កំពុង​រង់​ចាំ​យើង ពេល​យើង​ស្វែង​រក​ការ​អត់​ទោស​បាប​របស់​ព្រះ។ ព្រះ​អង្គ​អាច​លុបទោស​កំហុស និង​ក្តី​អាម៉ាស់​របស់​យើង ដោយសារ​អំណោយ​ដ៏​អស្ចារ្យ ដែល​ព្រះ​អង្គ​បាន​ប្រទាន​យើង។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​រំឭក​យើង​ថា ដែល​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា នោះ​ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ​(ខ.១២)។ ក្នុង​ព្រះ​នេត្រ​របស់​ព្រះ អំពើ​បាប​របស់​យើង​មិន​នៅ​ជាប់​នឹង​យើង ដូច​ស្នាម​ប្រឡាក់​នៅ​លើ​ក្រដាស ឬ​រូប​គំនូរ​ក្រវេមក្រវាម​នោះ​ទេ។ នេះ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​មាន​អំណរ និង​អរ​ព្រះ​គុណ​ព្រះ​អង្គ…

Read article
បានលាងស្អាតហើយ

ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់យេស៊ូវ និង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។ ១កូរិនថូស ៦:១១ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ឈ្មោះ ប៊ីល (Bill) បាន​រៀប​រាប់​ថា លោក​ជ័ររ៉ាដ(Gerard) ដែល​ជា​មិត្ត​ភក្តិ​របស់​គាត់ បាន​ចេញ​ឆ្ងាយ​ពី​ព្រះ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ថ្ងៃ​មួយ លោក​ប៊ីល​បាន​ជួប​លោក​ជ័ររ៉ាដ ហើយ​ពន្យល់​ប្រាប់​គាត់ អំពី​របៀប​ដែល​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​បើក​ផ្លូវ​ឲ្យ​យើង​ទទួល​សេចក្តី​សង្រ្គោះ។ លោក​ជ័ររ៉ាដ​ក៏​បាន​ក្លាយ​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ។ គាត់​ក៏​បាន​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប ទាំង​ទឹក​ភ្នែក ហើយ​ក៏​បាន​ថ្វាយ​ជីវិត​គាត់​ដល់​ព្រះ​គ្រីស្ទ។ ក្រោយ​មក លោក​ប៊ីល​ក៏​បាន​សួរ​លោក​ជ័ររ៉ាដ អំពី​អារម្មណ៍​របស់​ខ្លួន។ លោក​ជ័ររ៉ាដ​គ្រាន់​តែ​បាន​ឆ្លើយ​ទាំង​ទឹក​ភ្នែក​ថា គាត់​មាន​អារម្មណ៍​ថា “បាន​ជ្រះ​ស្អាត” ហើយ។ នេះ​ជា​ការ​ឆ្លើយ​តប ដ៏​ប្រសើរ​ណាស់! នេះ​ជា​អត្ថន័យ​នៃ​សេចក្តី​សង្រ្គោះ ដែល​ព្រះ​ទ្រង់​បាន​បើក​ទ្វារ​ឲ្យ​យើង​ចូល​មក​ទទួល ដោយ​ជំនឿ​លើ​ព្រះ​យេស៊ូវ និង​ការ​លះបង់​របស់​ព្រះ​អង្គ នៅ​លើ​ឈើ​ឆ្កាង ដើម្បី​យើង​រាល់​គ្នា។ ក្នុង​បទ​គម្ពីរ ១កូរិនថូស ជំពូក​៦ បន្ទាប់​ពី​សាវ័ក​ប៉ុល​បាន​ពន្យល់​ថា ការ​មិន​ស្តាប់​បង្គាប់​ព្រះ​នាំ​ឲ្យ​យើង​ដាច់​ចេញ​ពី​ព្រះ​អង្គ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់យេស៊ូវ និង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា”(ខ.១១)។ ពាក្យ…

Read article
អាចចូលទៅជិតព្រះអង្គបានគ្រប់ពេល

ចូរ​ហាម​ដល់​អើរ៉ុន​បង​ឯង កុំ​ឲ្យ​ចូល​ជា​រាល់​ពេល​មក​ក្នុង​ទី​បរិសុទ្ធ​ខាង​ក្នុង​វាំង​នន នៅ​មុខ​ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហិប​នោះ​ឡើយ។ លេវីវិន័យ ១៦:២ ក្នុង​ពេល​ដែល​វីរុស​កូរ៉ូណា​កំពុង​រាតត្បាត ការ​ទៅ​ធនាគារ ដើម្បី​បើក​យក​របស់​មាន​តម្លៃ​ដែល​ខ្ញុំ​បាន​រក្សាទុក មាន​ការ​តម្រូវ​កាន់​តែ​ច្រើន​ជាង​មុន។ ខ្ញុំ​ត្រូវ​ធ្វើ​ការ​ណាត់​ជួប ត្រូវ​ទូរស័ព្ទ​ទៅ​គេ មុន​គេ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​ធនាគារ​ រួច​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ប័ណ្ណ ហើយ​ចុះ​ហត្ថ​លេខា បន្ទាប់​មក ខ្ញុំ​ត្រូវ​រង់​ចាំ​ឲ្យ​គេ​នាំ​ផ្លូវ​ខ្ញុំ ទៅ​ទូរ​សុវត្ថិភាព ក្នុង​បន្ទប់​ក្រោម​ដី។ ពេល​បាន​ចូល​ខាង​ក្នុង​ហើយ ទ្វារ​ដែក​ធ្ងន់​ៗ​បាន​ចាក់​សោ​ជាប់​ពី​ខាង​ក្រៅ ទាល់​តែ​ខ្ញុំ​បាន​រក​ឃើញ​អ្វី​ដែល​ខ្ញុំ​ត្រូវការ នៅ​ក្នុង​ទូ​ដែក​នោះ។ បើ​ខ្ញុំ​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​គេ​ទេ នោះ​ខ្ញុំ​មិន​អាច​ចូល​ខាង​ក្នុង​បាន​ឡើយ។ នៅ​គ្រា​សញ្ញាចាស់ ព្រះ​ទ្រង់​បាន​ប្រទាន​សេចក្តី​បង្គាប់​ជាក់​លាក់ សម្រាប់​ការ​ចូល​កន្លែង​បរិសុទ្ធ​បំផុត ក្នុង​រោង​ឧបោសថ(និក្ខមនំ ២៦:៣៣)។ នៅ​ពី​ក្រោយ​វាំងនន​ពិសេស​មួយ ដែល​ខណ្ឌ​ចែក​កន្លែង​បរិសុទ្ធ ចេញ​ពី​កន្លែង​បរិសុទ្ធ​បំផុត មាន​តែ​សម្តេច​សង្ឃ​ទេ ដែល​អាច​ចូល​មួយ​ឆ្នាំ​ម្តង(ហេព្រើរ ៩:៧)។ លោក​អើរ៉ុន និង​សម្តេច​សង្ឃ ដែល​ចូល​តាម​ពី​ក្រោយ​គាត់ ត្រូវ​នាំ​យក​ដង្វាយ ត្រូវ​ងូត​ទឹក ហើយ​ត្រូវ​ពាក់​អាវ​ខ្លូត​ទេស​បរិសុទ្ធ មុន​នឹង​ចូល​ក្នុង​(លេវីវិន័យ ១៦:៣-៤)។ ការ​ណែនាំ​របស់​ព្រះ មិន​មែន ដោយសារ​មូល​ហេតុ​សុខ​ភាព ឬ​សុវត្ថិភាព​នោះ​ឡើយ តែ​គឺ​ដើម្បី​បង្រៀន​ពួក​អ៊ីស្រាអែល អំពី​សេចក្តី​បរិសុទ្ធ​របស់​ព្រះ និង​អំពី​ការ​ដែល​យើង​ត្រូវការ​ការ​អត់​ទោស​បាប​ពី​ព្រះ​​អង្គ។ នៅ​ពេល​ព្រះយេស៊ូវ​សុគត វាំងនន​ពិសេស​នោះ​ក៏​បាន​រហែក​ជា​ពីរ(ម៉ាថាយ ២៧:៥១) ជា​និមិត្ត​រូប​បង្ហាញ​ថា អស់​អ្នក​ដែល​ជឿ​ថា…

Read article
សេចក្តីសង្ឃឹមពិតប្រាកដ

ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ។ ១ពេត្រុស ១:៣ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៦០ នៅ​សហរដ្ឋ​អាមេរិក មនុស្ស​ជា​ច្រើន​បាន​រំពឹង​ថា នឹង​មាន​ពេល​អនាគត​ដ៏​ភ្លឺ​ស្វាង។ លោក​ប្រធានាធិបតី​វ័យ​ក្មេង ចន អ៊ែហ្វ ឃែននេឌី(John F. Kennedy)  បាន​បង្កើត​កម្ម​វិធី​ព្រំដែន​ថ្មី កម្មវិធី​កង​សន្តិភាព និង​កម្មវិធី​ទៅ​ស្ថាន​ព្រះ​ច័ន្ទ។ ដោយសារ​សេដ្ឋ​កិច្ច​រីក​ចម្រើន មនុស្ស​ជាច្រើន​បាន​រំពឹង​ថា ពេល​អនាគត​នឹង​មាន​ពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ។ បន្ទាប់​មក សង្រ្គាម​វៀតណាម​ក៏​កាន់​តែ​មាន​ការ​រីក​រាល​ដាល អាមេរិក​មាន​ភាព​រំជើប​រំជួល​ក្នុង​ប្រទេស លោក​ខេននេឌី​ត្រូវ​គេ​ធ្វើ​ឃាត ហើយ​ក្តី​សង្ឃឹមថា នឹង​មាន​សង្គម​ដែល​វិជ្ជមាន​បាន​រលាយ​អស់។ ទីបំផុត គំនិត​វិជ្ជមាន​របស់​ពួក​គេ គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ប៉ុណ្ណោះ។ បន្ទាប់​មក នៅ​ឆ្នាំ១៩៦៧ សៀវភៅ ដែល​ទេវវិទូ លោក​ជរហ្គិន ម៉ូលម៉ាន(Jürgen Moltmann) បាន​និពន្ធ មាន​ចំណង​ជើង​ថា ទេវសាស្រ្ត​នៃ​ក្តី​សង្ឃឹម  បាន​ចង្អុល​បង្ហាញ​ពួក​គេ​ឲ្យ​ងាក​ទៅ​រក​ចក្ខុវិស័យ​ដែល​មាន​ភាព​ច្បាស់​លាស់​ជាង។ ផ្លូវ​ដែល​ពួក​គេ​ត្រូវ​ដើរ​នោះ មិន​មែន​ជា​ផ្លូវ​នៃ​គំនិត​វិជ្ជមាន​នោះ​ទេ តែ​ជា​ផ្លូវ​នៃ​ក្តី​សង្ឃឹម។ ផ្លូវ​ទាំង​ពីរ​មិន​ដូច​គ្នា​ទេ។ លោក​ម៉ូលម៉ាន​បាន​បញ្ជាក់​ថា គំនិត​វិជ្ជមាន​មាន​ការ​ផ្តេក​ផ្តួល​ទៅ​លើ​កាលៈទេសៈ ប៉ុន្តែ ក្តី​សង្ឃឹម​បាន​ចាក់​ឫស​ចូល​ទៅ​ក្នុង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ ទោះ​យើង​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ។ តើ​ក្តី​សង្ឃឹម​នេះ​មាន​ប្រភព​មក​ពី​ណា? សាវ័ក​ពេត្រុស​បាន​សរសេរ​ថា “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ…

Read article
ពេលដែលយើងមិនយល់ស្របនឹងអ្នកដទៃ

ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះគ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ កូល៉ុស ៣:១៣ បណ្តាញ​សង្គម​ទ្វីតធ័រ(Twitter) បាន​បង្កើត​វេទិការ​មួយ ដែល​មនុស្ស​នៅ​ទូទាំង​ពិភពលោក​អាច​ប្រើ ដើម្បី​បញ្ចេញ​គំនិត​យោបល់​របស់​ខ្លួន ដោយ​ប្រើ​សំណេរ​ខ្លី​ៗ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ពី​ពេល​ថ្មី​ៗ​នេះ រូប​មន្ត​នេះ​កាន់​តែ​មាន​ភាព​រញ៉េរញ៉ៃ ខណៈ​ពេល​ដែល​បុគ្គល​ជា​ច្រើន​បាន​ចាប់​ផ្តើម​ប្រើ​ទ្វីតធ័រ ជា​ឧបករណ៍ ដើម្បី​កែ​តម្រង់​អ្នក​ដទៃ ដែល​មាន​អាកប្ប​កិរិយា និង​របៀប​នៃ​ការ​រស់​នៅ ដែល​ពួក​គេ​មិន​ចូល​ចិត្ត។ បើ​សិន​ជា​អ្នក​ចូល​ទៅ​ក្នុង​វេទិកា​នេះ នៅ​ថ្ងៃ​ក៏​បាន នោះ​អ្នក​នឹង​ឃើញ​មនុស្ស​ជា​ច្រើន​នាំ​គ្នា​លើក​ឈ្មោះ​មនុស្ស​ម្នាក់ មក​បង្ហោះ​តគ្នា​ពី​ម្នាក់​ទៅ​ម្នាក់។ ពេល​ដែល​អ្នក​ចុច​ពី​លើ​ឈ្មោះ​នោះ អ្នក​នឹង​ឃើញ​ថា មនុស្ស​រាប់​លាន​នាក់ កំពុង​តែ​បញ្ចេញ​គំនិត​យោបល់ អំពី​រឿង​ចម្រូង​ចម្រាស់​ណា​មួយ ដែល​គាត់​កំពុង​តែ​មាន។ យើង​បាន​រៀន​រិះ​គន់​ជា​សាធារណៈ អំពី​រឿង​គ្រប់​យ៉ាង រាប់​ចាប់​តាំង​ពី​ជំនឿ​ដែល​គេ​មាន រហូត​ដល់​ការ​ស្លៀក​ពាក់​របស់​គេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តាម​ពិត អាកប្ប​កិរិយា​ដែល​ចូល​ចិត្ត​រិះ​គន់​គេ ដោយ​គ្មាន​ក្តី​ស្រឡាញ់​នេះ មិន​សម​ស្រប​នឹង​បំណង​ព្រះ​ទ័យ​ព្រះ ដែល​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ធ្វើ​ជា​អ្នក​ជឿ​ព្រះយេស៊ូវ​នោះ​ទេ។ មាន​ពេល​ខ្លះ យើង​ត្រូវ​ប្រឈម​មុខ​ដាក់​ការ​មិន​ចុះ​សម្រុង​គ្នា តែ​ព្រះគម្ពីរ​បាន​រំឭក​យើង​ថា ក្នុង​នាម​យើង​ជា​អ្នក​ជឿ យើង​ត្រូវ​តែ​ប្រព្រឹត្ត ដោយ “ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់” (កូល៉ុស ៣:១២)។ ព្រះ​ទ្រង់​បាន​ជំរុញ​យើង​ឲ្យ “​ទ្រាំ​ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក”(ខ.១៣) ជា​ជាង​រិះ​គន់…

Read article
វិលត្រឡប់ទៅរកព្រះរាជបញ្ជាជាមូលដ្ឋាន

ចូរ​លះបង់​សេចក្តី​ច្រឡោត និង​ការ​រឹបជាន់​ចេញ ហើយ​សំរេច​តាម​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត​ចុះ។ អេសេគាល ៤៥:៩ មុន​ពេល​ឆ្នាំ​ថ្មី​ជិត​មក​ដល់ ជា​ទូទៅ​គេ​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ផ្សេង​ៗ សម្រាប់​ឆ្នាំ​ថ្មី តែ​គេ​ហាក់​ដូច​ជា​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត ដើម្បី​តែ​ខកខាន នៅ​ក្នុង​ការ​អនុវត្តន៍​តាម​ការ​ប្តេជ្ញា​ចិត្ត​នោះ​។ អ្នក​ខ្លះ​បាន​និយាយ​លេង​សើច អំពី​រឿង​ពិត​នេះ ដោយ​ស្នើ​ឲ្យ​គេ​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​សម្រាប់​ឆ្នាំ​ថ្មី ដែល​អាច​ធ្វើ​តាម​បាន ដែល​មាន​ដូច​តទៅ : ខ្ញុំ​នឹង​បក់​ដៃ​ដាក់​អ្នក​បើក​បរ ដែល​ឈប់​នៅ​កន្លែង​ភ្លើង​ស្តុប។ ខ្ញុំ​នឹង​ចុះ​ឈ្មោះ​រត់​ម៉ារ៉ាតុន។ តែ​ខ្ញុំ​នឹង​មិន​ទៅ​ចូល​រួម​ឡើយ។ ខ្ញុំ​នឹង​ឈប់​ពន្យារ​ពេល តែ​ថ្ងៃ​ស្អែក ខ្ញុំ​ពន្យារ​ពេល​ទៀត។ ខ្ញុំ​នឹង​វង្វេង​ផ្លូវ ដោយ​មិន​បាន​ប្រើ​ផែន​ទី។​ Unfriend អ្នក​ដែល​បង្ហោះ​រូប​បង្អួត​សាច់​ដុំ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ចាប់​ផ្តើម​ជា​ថ្មី អាច​ជា​រឿង​ដែល​មិន​ត្រូវ​លេង​សើច។ នៅ​គ្រា​សញ្ញា​ចាស់ ប្រជាជន​យូដា ដែល​កំពុង​ស្ថិត​ក្នុង​ការ​និរទេស មាន​ការ​ស្រេក​ឃ្លាន​នូវ​ការ​ចាប់​ផ្តើម​ជា​ថ្មី។ បន្ទាប់​ពី​ពួក​គេ​រស់​នៅ​ជា​ឈ្លើយ​សឹក បាន​ប្រហែល​២​ទសវត្សរ៍ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ការ​កម្សាន្ត​ចិត្ត​ដល់​ពួក​គេ តាម​រយៈ​លោក​ហោរា​អេសេគាល ដោយ​សន្យា​ថា “អញ​នឹង​នាំ​ពួក​យ៉ាកុប​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​នឹង​មាន​សេចក្តី​អាណិត​មេត្តា​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​មូល” (អេសេគាល ៣៩:២៥)។ ប៉ុន្តែ ប្រជាជាតិ​មួយ​នេះ ចាំ​បាច់​ត្រូវ​វិល​ត្រឡប់​ទៅ​រក​ព្រះ​រាជ​បញ្ជា ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ជំនឿ​របស់​ពួកគេ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ កាល​ពី​៨​រយ​ឆ្នាំ​មុន។ ដែល​រាប់​បញ្ចូល​ការ​ប្រារព្ធ​ពិធី​បុណ្យ នៅ​ពេល​ឆ្នាំ​ថ្មី​មក​ដល់។ សម្រាប់​ប្រជាជន​យូដា ពិធី​បុណ្យ​នោះ​ចាប់​ផ្តើម​នៅ​ដើម​រដូវ​ផ្ការីក(៤៥:១៨)។…

Read article