គ្មានអ្វីទ្រទេ
មានផែនទីពិភពលោកមួយ ត្រូវបានបោះពុម្ភផ្សាយ ដោយសមាគមន៍ភូមិសាស្រ្តជាតិ ដោយចេញទ្រឹស្តីថា “ផែនដីមានទម្ងន់ ៦,៦ ពាន់លាន…តោន” តើមានរបស់អ្វី ដែលបានទ្រទម្ងន់ផែនដី? គឺគ្មានទេ។ ភពផែនដីដែលយើងកំពុងរស់នៅ បានធ្វើដំណើរជំវិញខ្លួនឯង ដោយល្បឿន ១៦០៩ គឺឡូម៉ែត្រក្នុង១ម៉ោង ហើយវិលជុំវិញព្រះអាទិត្យតាមគន្លងក្នុងអវកាល។ ប៉ុន្តែ យើងងាយនឹងមិនចាប់អារម្មណ៍អំពីរឿងនេះ ក្នុងការរស់នៅជារៀងរាល់ថ្ងៃ ដែលមានទៅដោយការព្រួយបារម្ភ អំពីបញ្ហាសុខភាព ទំនាក់ទំនង និងការចំណាយឥតឈប់។ ទោះជាយ៉ាងណាក៏ដោយ លោកយ៉ូប ដែលជាតួរអង្គម្នាក់ ក្នុងព្រះគម្ពីរសញ្ញាចាស់ បានពិចារណាម្តងហើយម្តងទៀត អំពីស្នារព្រះហស្តរបស់ព្រះ ដើម្បីទទួលបាននូវការកម្សាន្តចិត្ត ក្នុងពេលដែលគាត់កំពុងមានទុក្ខវេទនា ដោយសារការមានសុខភាពចុះខ្សោយយ៉ាងខ្លាំង ព្រមទាំងការបាត់បង់ទ្រព្យសម្បត្តិ និងកូនស្លាប់ចោលអស់។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ទ្រង់ត្រដាងទិសខាងជើងពីលើទីល្ហល្ហេវ ហើយក៏ព្យួរផែនដីនៅទទេធេង”(យ៉ូប ២៦:៧)។ លោកយ៉ូបបានស្ងើចសរសើរព្រះ ដែលឲ្យពពកផ្ទុកនូវទឹកជាច្រើន មិនឲ្យធ្លាយពីក្រោមឡើយ(ខ.៨) ហើយបានធ្វើរបងព័ទ្ធជុំវិញទឹក ដរាបដល់ពន្លឺ ហើយនឹងងងឹតផុតទៅហើយ (ខ.១០) ប៉ុន្តែ គាត់បានមានប្រសាសន៍ទៀតថា “ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅរបស់ទ្រង់ទេ” (ខ.១៤)។ ស្នាព្រះហស្តរបស់ព្រះមិនបានឆ្លើយតបចំពោះសំណួរបស់លោកយ៉ូបទេ ប៉ុន្តែ ផ្ទែមេឃ និងផែនដីបានបង្អុលបង្ហាញគាត់ ឲ្យងាកបែរទៅរកព្រះអាទិករ ដែលមានតែទ្រង់ប៉ុណ្ណោះ…
Read article